TAG
Antonio Guterres
ទីក្រុងគៀវរងការវាយប្រហារដោយមីស៊ីល ខណៈប្រធានអង្គការសហប្រជាជាតិនៅទីក្រុងនេះ
ក្នុងទឹកមុខក្រៀមក្រំ ខណៈសំឡឹងទៅមើលអគារជាច្រើនរងការបំផ្លាញ ហើយហួសបន្តិចទៅដល់តំបន់បូចា ទៅពិនិត្យមើលផ្នូរសពជនស៊ីវិលស្លាប់ដោយគ្រាប់កាំភ្លើងរបស់កងទ័ពរុស្ស៊ី លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានហៅថាជាអំពើឧក្រិដ្ឋកម្មសង្គ្រាម។
ក្នុងស្ថានភាពដូចនេះហើយដែលលោក Guterres បានប្រាប់ទៅរបបលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ឱ្យបញ្ជូនអ្នកជំនាញមកចូលរួមនឹងក្រុមអ្នកស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ អំពីផ្នូរកប់សពជនស៊ីវិលរាប់រយនាក់នៅតំបន់បូចា ដែលពួកគេស្លាប់ដោយគ្រាប់កាំភ្លើងរបស់កងទ័ពរុស្ស៊ី។ នៅពេលឃើញអគារបែកបាក់ ហើយខ្លះត្រូវគ្រាប់ឆេះខ្លោច លោក Guterres នឹកស្រមៃថា ប្រសិនបើក្រុមគ្រួសាររបស់លោកជួបរឿងបែបនេះ...
ជំនួប ពូទីន និង Guterres បិទបញ្ចប់ដោយការយល់ព្រមឱ្យមានកិច្ចចរចាឡើងវិញជាមួយអ៊ុយក្រែន
ជំនួបកំពូលរវាងអគ្គលេខាធិការអង្គការសហប្រជាជាតិជាមួយប្រធានាធិបតីរុស្ស៊ី អំពីសង្គ្រាមនៅអ៊ុយក្រែន បានបិទបញ្ចប់ជាមួយនឹងការផ្ដល់ក្ដីសង្ឃឹមពីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ថាការចរចាជាមួយអ៊ុយក្រែនអាចបន្តបានទៀត។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ទី២៦ មេសា។ ក្នុងដំណើរដើម្បីស្វែងរកសន្តិភាពចំពោះប្រទេសអ៊ុយក្រែន ដែលធ្លាក់ក្រោមការឈ្លានពានរបស់កងទ័ពរុស្ស៊ី ក្រោមការបញ្ជាឱ្យលុកលុយដោយប្រធានាធិបតីរុស្ស៊ី លោក ពូទីន តាំងពីថ្ងៃទី២៤ កុម្ភៈ ដែលមកដល់ថ្ងៃពុធ ទី២៧ មេសា...
មេដឹកនាំ NATO ព្យាករថារុស្ស៊ីនឹងមានផែនការវាយកាន់កាប់តំបន់ Donbas របស់អ៊ុយក្រែន
អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg បាននិយាយថា រុស្ស៊ីទំនងនឹងបើកការវាយប្រហារសាជាថ្មីលើតំបន់ Donbas ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា។
លោកអគ្គលេខាធិការអង្គការណាតូ (NATO) ប្រាប់ទៅរដ្ឋាភិបាលអ៊ុយក្រែន ដែលស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី Volodymyr Zelenskiy ឲ្យត្រៀមទ័ពឱ្យបានរឹងមាំ។
ការលើកឡើងរបស់លោក Stoltenberg ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថ្ងៃមុននឹងកិច្ចប្រជុំកំពូលរបស់រដ្ឋមន្ត្រីការបរទេស NATO...
UN ទាមទារឱ្យកម្ពុជាបើកការស៊ើបអង្កេតករណីបាញ់សម្លាប់លោក ជា វិជ្ជា និងសកម្មជនដទៃទៀតឡើងវិញ
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតលើការបាញ់សម្លាប់លោក ជា វិជ្ជា និងសកម្មជនផ្សេងទៀតឡើងវិញ ដើម្បីបញ្ចប់វប្បធម៌និទ្ទណ្ឌភាព ដោយផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារ និងជនរងគ្រោះដែលបានស្លាប់យ៉ាងអាថ៌កំបាំងផងដែរ។
គេហទំព័ររបស់ការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៤ ខែមករា នេះថា រយៈពេល ១៨ឆ្នាំហើយដែលសមត្ថកិច្ចនៅតែរកឃាតកសម្លាប់សកម្មជនសិទ្ធិមនុស្ស និងជាប្រធានសហជីព លោក ជា វិជ្ជា មិនទាន់ឃើញ ក្រៅពីបុរសពីរនាក់ដែលត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារកាលពីឆ្នាំ២០០៥ ប៉ុន្តែត្រូវបានដោះលែងឱ្យរួចទោសវិញនៅ ៥ឆ្នាំក្រោយ។
ភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះអះអាងថា...