TAG
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab)
ក្រុមអ្នកតស៊ូមតិ៖ មេដឹកនាំកម្ពុជាតែងបង្ហាញឲ្យឃើញពីសមានចិត្តទំនាក់ទំនងល្អជាមួយប្រទេសកុម្មុយនីស្តជាជាងប្រទេសលោកសេរី
បញ្ញវន្តខ្មែរនៅក្រៅស្រុក លើកឡើងថា មេដឹកនាំកម្ពុជាតែងបង្ហាញឲ្យឃើញពីសមានចិត្តល្អក្នុងទំនាក់ទំនងការទូតជាមួយប្រទេសកុម្មុយនីស្ត ជាជាងប្រទេសលោកសេរីដែលតែងជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី២៧ កក្កដា ថា ការផ្តល់គ្រឿងឥស្សរិយយសពីប្រធានាធិបតីរុស្ស៊ី ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគ្រាន់តែបង្ហាញពីការរឹតចំណងការទូតល្អប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងឥទ្ធិពលនយោបាយនោះទេ។
លោកអះអាងថា ទំនាក់ទំនងរវាងមេដឹកនាំកុម្មុយនីស្ត និងមេដឹកនាំផ្ដាច់ការ...
បទវិភាគ៖ តើការគាំទ្រការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន ដើម្បីជាតិ ឬដើម្បីខ្លួនឯង?
មហាជនទូទៅសង្កេតឃើញថា ក្រុមគ្រួសារ និងអ្នកគាំទ្រលោក ហ៊ុន សែន តែងមានអំនួតទៅនឹងការស្ថិតនៅក្នុងអំណាចដ៏យូរលង់របស់លោក ស្របពេលដែលរដ្ឋាភិបាលរបស់លោកមិនបានធ្វើឲ្យមានការរីកចម្រើន និងជឿទុកចិត្តបានលើវិស័យសាធារណៈអ្វីមួយឡើយ ជាពិសេសវិស័យសុខាភិបាលជាដើម។
តើការគាំទ្រការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន ដើម្បីជាតិ ឬដើម្បីខ្លួនលោក និងគ្រួសាររបស់លោក?
ពលរដ្ឋខ្មែរ និងអន្តរជាតិ ជារឿយៗតែងរិះគន់លោក ហ៊ុន សែន ថាបានគ្រប់គ្រងប្រទេសកម្ពុជាជិត ៤០ឆ្នាំ ដោយប្រើអំណាចផ្ដាច់ការ និងវិធីឃោរឃៅដើម្បីគ្រប់គ្រងអំណាចផ្ទាល់ខ្លួន។ លោកពង្រឹងអំណាចតាមរយៈការកម្ចាត់ក្រុមប្រឆាំង ឬអ្នកដែលមិនបម្រើផលប្រយោជន៍របស់លោក។
ការដឹកនាំរបស់លោក...
ក្រុមសិទ្ធិមនុស្សអន្តរជាតិជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេសដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាលើកលែងការចោទប្រកាន់លោក កឹម សុខា និងយុវជនការពារបរិស្ថាន
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ទាមទារឲ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងជាបន្ទាន់ និងដោយឥតលក្ខខណ្ឌចំពោះសកម្មជនបរិស្ថានដែលរដ្ឋាភិបាលកម្ពុជា បានចាប់ឃុំខ្លួនកាលពីពេលថ្មីៗនេះ ព្រោះថាពួកគេមិនបានប្រព្រឹត្តបទឧក្រិដ្ឋដូចការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញនោះទេ។
នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូប៊ើតសុន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក...
លោក សាយ សំអាល់ ថារដ្ឋមន្ត្រីការបរទេសអង់គ្លេសកោតសរសើរចំពោះអភិវឌ្ឍរីកចម្រើនវិស័យបរិស្ថានកម្ពុជា
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន អះអាងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស កោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាទាក់ទងនឹងវិស័យបរិស្ថាន ដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សធនធានធម្មជាតិ ជីវចម្រុះ និងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃឆ្លងដែនជាដើម។
ការអះអាងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយនឹងរដ្ឋមន្ត្រីការបរទេសរបស់អង់គ្លេស ដែលបានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ ដោយបានជួបពិភាក្សាពីប្រធានបទមួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការអភិរក្សធនធានធម្មជាតិរបស់កម្ពុជា ជាដើម។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានអះអាងទៅកាន់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក...
ក្រុមអ្នកតស៊ូមតិសង្ស័យពីការធ្វើចត្តាឡីស័ករបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន
បញ្ញវន្តខ្មែរនៅក្រៅស្រុក ដាក់ការសង្ស័យថា ការធ្វើចត្តាឡីស័ករបស់លោក ហ៊ុន សែន ដើម្បីគេចពីប្រមុខការទូតរបស់ប្រទេសអង់គ្លេស ដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ដ៏ឆាប់ខាងមុខប៉ុណ្ណោះ។ ពួកគេនិយាយថា ការធ្វើចត្តាឡីស័ករបស់លោក ហ៊ុន សែន មានហេតុផលមិនទំនងច្រើនណាស់។
ការសង្ស័យនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសលុបចោលកម្មវិធីជួបមន្ត្រីការទូតរបស់អង់គ្លេស ក្រោមហេតុផលថា លោកបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺ Covid-19។
អ្នកវិភាគនយោបាយ សង្គម...