TAG
EBA
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថាវិបត្តិនយោបាយនៅកម្ពុជាមិនមែនមកពីចិនឬអាមេរិកនោះទេ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលើកឡើងថា វិបត្តិនយោបាយនៅកម្ពុជាមិនមែនជារឿងហាស្លាក់ខ្ជាក់ស្លែងរវាងចិន ឬអាមេរិកនោះទេ ប៉ុន្តែជារឿងកម្ពុជាខ្លួនឯងដែលមិនបានគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ ប៉ុណ្ណោះ។មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី២ ខែមិថុនា នេះថា នៅពេលកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានត្រឹមត្រូវហើយនោះ គ្មានរដ្ឋបរទេសណាអាចមករំលោភបំពានអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យជាតិ និងអព្យាក្រឹតភាពរបស់កម្ពុជាបានឡើយ ជាពិសេសរដ្ឋធម្មនុញ្ញរបស់កម្ពុជា គឺជារដ្ឋធម្មនុញ្ញឯករាជ្យស្របតាមខ្លឹមសាររបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងពេញលេញ។
លោកអះអាងថា សហគមន៍អន្តរជាតិតែងចង់ឃើញកម្ពុជាស្ថិតនៅលើគន្លងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យបានត្រឹមត្រូវផងដែរ ជាពិសេសគឺការបើកលំហសេរីភាពនៃការបញ្ចេញមតិឱ្យបានទូលំទូលាយឡើងវិញ និងទម្លាក់ចោលនូវរាល់បទចោទលើមេបក្សប្រឆាំងលោក...