40.9 C
Phnom Penh

TAG

feature1

មនុស្ស​​​ប្រាំនាក់​​​ស្លាប់​​​ បន្ទាប់​​​ពី​​​អគ្គិភ័យ​​​នៅក្លឹបកម្សាន្ត​​​​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​

យោង​​​តាម​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា អគ្គិ​​​ភ័យ​​​មួយ​​​ដែល​​​បង្ក​​​ឡើង​​​ដោយ​​​​​​ខ្សែ​​​ភ្លើង​​​ម៉ាស៊ីន​​​បាញ់​​​ផ្សែង​​​បាន​​​បំផ្លាញ​​​ក្លឹប​​​រាត្រី​​​មួយ​​​កន្លែង​​​នៅ​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ក្នុង​​​ក្រុង​​ភ្នំពេញ​​​កាល​​​​​​ពីយប់​​​ថ្ងៃ​​​ច័ន្ទ​​​ និង​​​បាន​​​បណ្តាល​​​ឲ្យ​​​ស្លាប់​​​ស្ត្រី​​​ប្រាំ​​​នាក់​​​ ដែល​​​ជា​​​ការ​​​ឆេះ​​​មាន​​​មនុស្ស​​​ស្លាប់​​​ជា​​​លើក​​​ទី​​​២​​​នៅ​​​កន្លែង​​​កម្សាន្ត​​​នេះ​​​ក្នុង​​​រយៈ​​​ពេល​​​​មិន​​​ដល់​​​ពីរ​​​ឆ្នាំ​​​​​​ផង​​​។ យោង​​​តាម​​ លោក ម៉ៅ ស៊ីវ៉ន ​មេ​​​ប៉ុស្តិ៍​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុគ្គលិក​​​ធ្វើ​​​ការ​​​ពីរ​​​នាក់​​​ និង​​​អ្នក​​​មក​​​លេង​​​កម្សាន្ត​​​ក្លឹប​​​បី​​​នាក់​​​បាន​​​ស្លាប់​​​នៅ​​​ពេល​​​ដែល​​​អណ្តាត​​​ភ្លើង​​​បាន​​ឆាប​ឆេះ​​ឃីក្លឹប នៅ​​​សង្កាត់​​​ចាក់អង្រែក្រោម​​​ក្រោយ​​​ម៉ោង​​​៨​​​យប់​​​​​​ ថ្ងៃ​​​ច័ន្ទ​​​បន្តិច។

Latest news