29.3 C
Phnom Penh

TAG

features2

លោក ហ៊ុន សែន ​មាន​ប្រសាសន៍​​​​​ថា កាសែត​​ ខេម​បូឌា ដេលី ​អាច​ប្រឈម​នឹង​​​​​បណ្តឹង​​ផ្លូវ​​ច្បាប់​

កាល​ពី​​​​ម្សិល​មិញ​ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បា​នគំរា​ម​​ចាត់​​វិធាន​ការតាម​ផ្លូវ​​ច្បាប់​លើ​​​កាសែត ខេមបូឌា ដេលី ​​ចំពោះ​ការ​ “បំភ្លៃ” ​​​ពាក្យ​សម្ដី​​​​របស់​លោក​ក្នុង​សុន្ទរកថា​​​​​មួយ​​​​កាល​ពី​​ថ្ងៃ​​អង្គារ ហើយ​​​​ក៏​បាន​​​ប្រាប់​​ទៅ​អ្នក​កាសែត​​​របស់​​​កាសែត​​នេះ​​ដែ​រ​ថា លោក​​ចង់​ឱ្យ​​ពួកគេ​ឈប់​សរសេ​​​​​​រ​អត្ថ​បទ​​អំពី​​សុន្ទរក​ថា​របស់​​លោក។ ​​​ក្នុង​​ខែ​​កន្លង​ទៅ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​បាន​ធ្វើ​ការ​​​​​​ប្រហារ​​​​លើ​​​​​​ក្រុម​​អ្ន​ក​រិះ​​គន់​​​ខ្លួន ដោយ​​ដាក់​​ពន្ធ​នាគារ​​​តំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំង​មួយ​​រូប មន្ត្រី​​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​បួន​​រូប មន្ត្រី​ជាន់​ខ្ពស់​ គ.ជ.ប.​មួយ​រូប​ ព្រ​ម​ទាំង​​​​​ចោទ​ប្រកាន់​មន្ត្រី​អង្គ​ការ​សហ​ប្រជា​​​​ជាតិ​​មួយ​​រូប និង​​​​​ប្តឹង​​​អ្នក​​វិភាគ​​នយោបាយ​​​ដ៏​​សំខាន់​​មួយ​​​រូប​​​ពី​បទ​​​​បរិហារកេរ្តិ៍​​​​ទៀត​​ផង​។ ថ្លែង​​ក្នុង​ពិធី​ប្រគល់​សញ្ញា​​បត្រ​​​ថ្នាក់​​ឧត្តម​សិក្សា​​មួយ​នៅ​រាជ​ធានី​ភ្នំពេញ ​កាលពីម្សិល​មិញ លោកនា​យក​​រដ្ឋ​មន្ត្រី​​​ថ្លែង​​​​​ថា ​លោក​​​​ធុញ​ទ្រាន់​កាន់​​តែ​ខ្លាំង​ចំពោះ​​​ការ​​​អាន​​​ចំណង​​ជើង​​​​​​លើ​អត្ថ​​បទ​​ចុះ​ផ្សាយ​ស្តីពី​សុន្ទរក​ថា​​​របស់​លោក​​​​​ដែល​លោក​​​​​​​​​​​​ថា ​​ជា​​ញឹក​ញាប់​​​​​ខុស​​​​​ឆ្ងាយ​ពី​​​សារ​ដែល​លោក​​មាន​បំណង​ចង់​​​បញ្ជូន​។ ផ្តោត​​​​ចំណាប់​អារម្មណ៍​​លើ​​​​អត្ថ​បទ​​ទំព័រ​មុខ​​​​មួយ​​​​​​​ចុះ​ផ្សាយ​កាល​ពី​​ថ្ងៃ​ពុធ ​ក្រោម​ចំណង​​​​​​ជើង​​​​​ថា "លោក ហ៊ុន សែន ហាម​ឃាត់​អ្នក​ដែល​ស្លៀក​​​​​ពាក់​​​​​​ពណ៌​​ដូច​​ៗ​គ្នា​​​​មិនឱ្យ​​​​​​ប្រមូល​​ផ្តុំ​ជា​សាធារណៈ” ​​លោក​​​​​​​មាន​ប្រសាសន៍​​ថា “មាន​​​​ការ​បំពាន​​ពាក្យ​​​សម្ដី​របស់​ខ្ញុំ​ដែល​ខ្ញុំ​មិន​បាន​​និយាយ​។ ខ្ញុំ​គិត​ថា​​មនុស្ស​ទាំង​នេះ​​នៅ​​ទី​នេះ​។ ​​​​​ឱ្យពួកគេស្ដាប់​​ឱ្យ​បាន​​​​ច្បាស់ បើ​ស្ដាប់មិន​​ច្បាស់ទេ...

មនុស្ស​​ប្រាំបី​នាក់​​​​ត្រូវ​សមត្ថ​កិច្ច​​​ចាប់​​ខ្លួន​កាលពី​ម្សិល​មិញ​​ពាក់​ព័ន្ធ​ការ​តវ៉ា​ “ថ្ងៃច័ន្ទពណ៌​ខ្មៅ​”​​

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​​ និង​សកម្មជន​​​ប្រាំបី​នាក់​​​​ដែល​ស្លៀក​ពាក់​ពណ៌​ខ្មៅ ត្រូវបាន​ចាប់​ខ្លួន​កាលពីម្សិលមិញ អំឡុង​ការ​តវ៉ា​ "ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ" ក្នុង​រាជធានី​ភ្នំពេញ ​ជា​ការ​តវ៉ា​ដំបូង​​​ក្នុង​យុទ្ធនាការ​​មួយ​ដើម្បី​​ទាម​ទារ​ឲ្យ​​ដោះលែង​មន្ត្រី​​​​អង្គការ​​​​​សិទ្ធិ​មនុស្ស​បួន​រូប និង​មន្ត្រី​ គ.ជ.ប. ​​មួយ​រូប​ដែល​​ត្រូវបាន​​ដាក់​ពន្ធនាគារ​កាលពី​ចុង​ខែ​មុន​​តាម​បទ​ចោទ​ប្រកាន់​​ដែល​​មជ្ឈដ្ឋាន​ទូទៅ​​​​​ជឿ​​ថាជាហេតុ​ផល​នយោ​បាយ​។ មន្ត្រី​និយាយ​ថា ក្រុម​​​​នេះត្រូវ​បាន​ចាប់​ខ្លួន​​​​ខណៈធ្វើ​ដំណើរ​ឆ្ពោះ​​​​ទៅ​កន្លែង​តវ៉ា​​តាម​ការ​គ្រោង​ទុក​នៅ​ពន្ធនាគារ​ព្រៃស ទីដែល​​​​មន្ត្រី​បួន​រូប​មកពី​សមាគម​អាដហុក​ ត្រូវ​បាន​​ឃុំខ្លួន ​​​ប៉ុន្តែ​​​ត្រូវ​បាន​ដោះលែង​​តាម​ក្រោយ​។ ​​អ្នក​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះរួម​មាន ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​​​កម្ពុជាពីររ​ូប សហ​​​ការី​​​បរទេស​​​ពីរ​រូប​ និង​​​​​​​​សកម្មជន​សិទ្ធិ​ដីធ្លី​៤​​​រូប​​​ទៀត។ លោក អុី សារ៉ុម ​នាយក​ប្រតិបត្តិ​​សមាគម​ធាងត្នោត ដែល​ជា​​អង្គការ​សិទ្ធិ​​​​​​លំនៅដ្ឋាន​​​និង​​​​​​លោក ថាវ គឹមសាន អនុប្រធាន​ផ្នែក​តស៊ូ​មតិ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​ត្រូវ​បាន​​​​​​​គេ​​​រុញ​​ចូល​រថយន្ត​​នគរ​បាល​​នៅ​ម៉ោង​​​ប្រហែល​​​​៨និង​១៥​នាទី​ព្រឹក ក្រោយ​​ពីប្រកែក​គ្នា​ជាមួយ​​​​​​​មន្ត្រី​​​ខណ្ឌ​ដង្កោ​នៅ​ចំណុច​​ឆែកឆេរ​​មួយ​​ជិត​ពន្ធនាគារ​។ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ​អ្នក​តវ៉ា​បី​នាក់​​​មក​ពី​តំបន់​បឹងកក់ ក្នុង​រាជធានី​ភ្នំពេញដូច​ជា​ ប៉ូវ សោភា ​គង់ ចន្ថា ស៊ង ស្រីលាភ និង​...

មន្ត្រីអង្គការ​សហ​ប្រជាជាតិ​ និង​មន្ត្រីសមា​គម​សិទ្ធិមនុស្ស​អាដ​ហុក​​ត្រូ​វ​ចោទ​ប្រកាន់ពីបទ​សូក​ប៉ាន់​

មន្ត្រី​ជាន់ខ្ពស់​បួនរូប​មក​ពី​សមា​គម​សិទ្ធិ​មនុស្ស​អាដហុក​ និង​អតីត​មន្ត្រី​មួយ​រូប​ដែល​ឥឡូវ​បម្រើការ​ងារ​​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​(គ.ជ.ប.) ​​​ត្រូវ​បាន​បញ្ជូន​​​​ទៅ​ពន្ធនាគារ​កាលពីម្សិលមិញពីបទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​នៅក្នុងអំពើ​សូកប៉ាន់។​ លោក ស៊ឺន សាលី​ មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​​ ក៏ត្រូវបាន​ចោទ​ប្រកាន់​កំបាំង​​មុខ​ពីបទ​សម​​​គំនិត​នៅក្នុង​អំពើសូកប៉ាន់​សាក្សីដែរ​ បន្ទាប់​ពីមិន​បាន​បង្ហាញ​ខ្លួន​សម្រាប់​ការ​សាក​សួរ។​ ​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក​បួន​រូប​ ដែលរួម​មាន​ដូចជា​ លោក​ នី សុខា ​ប្រធាន​ផ្នែក​​​​ឃ្លាំមើល​ អនុប្រធាន​របស់លោក​ គឺ​លោក ណៃ ​​​វ៉ាន់ដា និង​លោក​ យី សុខសាន្ត​ ព្រម​ទាំង​​​​​​​លោកស្រី​ លឹម​ មុនី អ្នក​ស៊ើបអង្កេត​ជាន់ខ្ពស់​ ហើយនិង​លោក នី ចរិយា​...

សវនាការ​​ជំនុំជម្រះ​​​​​មនុស្ស​បី​នាក់​ដែល​វាយ​តំណាង​រាស្ត្រ​ចាប់​ផ្ដើម​

​ម្នាក់​ក្នុង​ចំណោម​បុរស​បី​នាក់​​​​ដែល​ឡើង​សវនាការ​​ជំនុំជម្រះ​ទោស​​ពីបទ​​វាយ​ដំ​​យ៉ាង​សាហាវ​​លើ​​តំណាង​រាស្ត្រ​​​គណបក្ស​ប្រឆាំង​ពីរ​រូប​កាលពី​ឆ្នាំ​មុន ​បាន​​សារភាព​ក្នុង​តុលា​ការ​​​​​កាលពី​ម្សិលមិញ​​ថា ​ខ្លួន​និង​សហចុង​ចោទ​​របស់​ខ្លួន​គឺ​ជា​​អង្គរក្ស​មកពី​​​អង្គភាព​អង្គរក្ស​​ផ្ទាល់​​​​ខ្លួន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជា​ការ​អះអាង​​មួយ​ដែល​​កន្លង​មក​​មន្ត្រី​បាន​បដិ​សេធ​​យ៉ាង​​​​ដាច់​អហង្ការ​​​។ ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ និង​ សុត វណ្ណនី អាយុ​​៤៥​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​​មាន​ស្ថានទម្ងន់ទោស​ និង​​បទ​បង្ក​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​​មាន​ស្ថានទម្ងន់ទោស​ ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​​របស់​ពួកគេ​នៅ​ក្នុង​ការ​​​វាយ​ដំ​​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះជាតិ​ពីរ​រូប​គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា នៅ​ខាង​ក្រៅ​រដ្ឋសភា​កាលពីខែ​តុលា។ ស្ថិត​ក្រោម​ការ​សាកសួរ​​កាលពី​ម្សិលមិញ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​លោក ​​ជូង ជូងី...

​​បក្ខពួក​និយម​ទាក់​ទាញ​ការ​ចាប់​​អារម្មណ៍​​ក្រោយ​កូន​​លោក ​ឱម ​​យ៉ិនទៀង ត្រូវ​​​បាន​តែង​តាំង ​​

កូន​ប្រុស​ពី​រនាក់​របស់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​ (ACU) ​​ត្រូវ​បាន​តែង​តាំង​ជា​ឧបការី​នៃ​ស្ថាប័ន​​​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​​​​​​​របស់​​​​​​​​​រដ្ឋ​​​មួយ​នេះ ​​​ជា​​​​​​​​​ហេតុ​​​បង្ក​​​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​បក្ខ​ពួក​និយម​ក្នុង​​ស្ថាប័ន​​ដែល​មាន​បំណង​ទប់​ស្កាត់​​​​​​​ការ​​​​​​អនុវត្ត​​​បែប​នេះ​។ ព្រះរាជក្រឹត្យ​​ឡាយ​ព្រះហស្ត​ដោយ​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ​កាលពី​ថ្ងៃ​សៅរ៍ ​ប្រកាស​​​តែង​តាំង​លោក យ៉ិនទៀង ពុទ្ធិរ៉ា និង​​​លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ជា​ឧបការី​​ក្នុង​ចំណោម​​ឧបការី​ថ្មី​ៗចំនួន​១៨​រូប​​​​​​​​របស់ ​ACU មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខា​ធិការ និង​​​​រដ្ឋលេខាធិការ​ដែល​មាន​ប្រសិទ្ធភាព​ភ្លាមៗ។ ការ​តែង​តាំង​នេះ​​​​​​​​ត្រូវ​​​បាន​​​​​​​​​ស្នើឡើង​​​​ដោយ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​កាល​ពី​ថ្ងៃ​សុក្រ​ក៏​បាន​ចុះ​​ហត្ថលេខា​លើ​អនុក្រឹត្យ​ដោយ​ឡែក​មួយ​​​​​​ប្រកាស​​តែង​តាំង​ឧបការី​​ឋានៈ​​​ទាប​​​ជាង​​​​​​ចំនួន​​​ប្រាំមួយ​រូប​​សម្រាប់​អង្គភាព​នេះ​។ លោក ឱម យ៉ិនទៀង បាន​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​​ទេកាលពី​ម្សិលមិញ ហើយ​លោក កែវ...

​របាយការណ៍​​​​​​​បញ្ជាក់​​ថា ក្រុម​ហ៊ុន​ថ្នាំជក់​ដ៏ធំ​​​នៅ​​​កម្ពុជា ជះ​ឥទ្ធិ​ពល​​លើ​​ បទដ្ឋាន​គតិយុត្តិ​ស្ដីពី​ការ​ជក់​បារី​

​​នៅ​ឆ្នាំ​២០០៨ ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង (BAT) ​ទទួល​បាន​ "មេដាយ​មាស​" លើក​ទី៣​ជាប់​ៗ​គ្នា​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ជា​ការ​ទទួល​ស្គាល់​ការ​​គ្រប់​គ្រង​​សាវជីវកម្ម​​បាន​​ល្អ នេះ​បើ​យោង​តាម​ព្រឹត្តិ​បត្រ​ព័ត៌មាន​​ចេញ​​ផ្សាយ​​កាលពី​ខែ​កក្កដា​របស់​ក្រុម​ហ៊ុន​នេះ​។ លោក ដេល ម៉ាកខ្លេន (Dale Mclean) នាយក​​​​​ទីផ្សារ​​របស់​ក្រុម​ហ៊ុន BAT ​ប្រចាំតំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​បាន​​ប្រាប់​​ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​ថា ​"​ក្នុង​នាម​ជាសាជីវ​កម្ម​​ដែល​មាន​ការ​ទទួល​​​ខុស​​​​ត្រូវ​របស់​កម្ពុជា យើង​ចាត់​ទុក​​​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ក្នុង​ការ​ជួយ​​ដល់​ការ​អភិវឌ្ឍ​ប្រទេស​នេះ និង​ប្រជាជន​" ហើយ​​​​បាន​សម្ដែង​ "​ការ​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ"​​ ដល់​លោក ហ៊ុន សែន ចំពោះ...

សាក្សី​​​​​បញ្ជាក់​​​ថា ​​​របាយការណ៍​​​គ្រោះ​​​ថ្នាក់​​​​​​ចរាចរណ៍​​​ផ្លូវ​​​ការ​​​​​​គឺ​​​ខុស​​​

សាក្សី​​​បី​​​នាក់​​​​​​ដែល​​​បាន​​​ឃើញ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ដល់​​​មាន​​​មនុស្ស​​​​​​ស្លាប់​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​​​​ដែល​​​ទាក់​​​ទង​​​នឹង​​​​​​មន្ត្រី​​​ក្រសួង​​​ទេសចរណ៍​​​ជាន់​​​ខ្ពស់​​​​​​មួយ​​​រូប​​​​​​បាន​​​ទាត់​​​ចោល​​​​​​របាយការណ៍​​​នរគបាល​​​​​​ចំពោះ​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង ដោយ​​​អះអាង​​​ថា គ្មាន​​​រថយន្ត​​​ទី​​​បី​​​​​​អាថ៌កំបាំង​​​​​​ដែល​​​អាជ្ញាធរ​​​​​​​​​បន្ទោស​​​​​​ថា​​​ជា​​​អ្នក​​​បង្ក​​​ទេ។​​​ យោង​​​តាម​​​នគរ​​​បាល​​​​​​ឲ្យ​​​ដឹង​​​ថា លោក នួន សុមេធ អនុរដ្ឋ​​​លេខា​​​ធិការ​​​​​​នៅ​​​ក្រសួង​​​​​​ទេសចរណ៍​​​និង​​​អតីត​​​​​​អភិបាល​​​រង​​​ក្រុង​​​ភ្នំពេញ​​​​​​បាន​​​បើក​​​​​​រថ​​​យន្ត​​​​​​តូយូតា ឡង់គ្រីស័រ​​​​​​របស់​​​លោក​​​នៅ​​​ថ្ងៃ​​​ទី​​​១២ ខែ​​​មេសា ដោយ​​​បើក​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​មួយ​​​​​​ឆ្ពោះ​​​មក​​​ក្រុង​​​ភ្នំពេញ​​​ នៅ​​​ពេល​​​ដែល​​​​​​ឡានកូរ៉េ​​​​​​មួយ​​​គ្រឿង​​​​​​មក​​​ពី​​​មុខ​​​​​​បើក​​​តាម​​​​​​គំនូស​​​កណ្តាល​​​បាន​​​ទង្គិច​​​នឹង​​​​​​រថយន្ត​​​ស៊ូវ​​​នៅ​​​ខាង​​​ឆ្វេង​​​ដៃ​​​។​​​​​​ លោក ព្រំ សំណាង អធិការ​​​រង​​​ស្រុក​​​កៀន​​​ស្វាយ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ​​​ថា ការ​​​ប៉ះ​​​ទង្គិច​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​រថយន្ត​​​ស៊ូវ​​​​​​របស់​​​លោក សុមេធ ​​​​​​បែក​​​កង​​​់​​​មុខ​​​ខាង​​​ឆ្វេង ដែល​​​ធ្វើ​​​ឲ្យ​​​លោក​​​​​​គ្រប់​​​គ្រង​​​រថ​​​យន្ត​​​ពុំ​​​បាន ហើយ​​​ក៏​​​វេរ​​​​​​​​​ចូល​​​ទៅ​​​ផ្លូវ​​​គេ ហើយ​​​​​​បាន​​​បុក​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​។​​​​​​​​​ លោក មិត្ត សុធា អាយុ​​​៣៨​​​ឆ្នាំ ដែល​​​កំពុង​​​បើក​​​ម៉ូតូ​​​ បាន​​​ស្លាប់​​​ភ្លាមៗ​​​នៅ​​​កន្លែង​​​កើត​​​ហេតុ។ ប្រពន្ធ​​​របស់​​​គាត់​​​ ឈ្មោះឃន យ៉េត កំពុង​​​សង្គ្រោះ​​​បន្ទាន់​​​ក្នុង​​​មន្ទីរ​​​កាល់​​​ម៉ែត​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ដោយ​​​​​​សារ​​​តែ​​​របួសធ្ងន់​​​ពេក។​​​ កាល​​​ពី​​​ថ្ងៃ​​​ចន្ទ លោក លឹម សុគន្ធា ព្រះរាជ​​​អាជ្ញា​​​​​​តុលាការ​​​ខេត្ត​​​កណ្តាល បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​គ្រួសារ​​​លោក សុមេធ  បាន​​​បង់​​​ប្រាក់​​​៥.៥០០​​​ដុល្លារ​​​អាមេរិក​​​ឲ្យ​​​គ្រួសារ​​​​​​លោក មិត្ត​​​ សុធា។ លោក​​​បាន​​​បញ្ជា​​​ឲ្យ​​​ដោះ​​​លែង​​​លោក​​​អនុរដ្ឋ​​​លេខា​​​ធិការ​​​​​​ពី​​​ការ​​​ឃុំ​​​​​​របស់​​​នគរ​​​បាល​​​នៅ​​​ពេល​​​យប់​​​នោះ ដោយ​​​ហេតុ​​​​​​ថា​​​ការ​​​ប៉ះ​​​​​​គ្នា​​​​​​​ជាមួយ​​​ឡាន​​​កូរ៉េបាន​​​ធ្វើ​​​ឲ្យ​​​លោក​​​រួច​​​ទោស។​​​​​​ លោក សំណាង បាន​​​មាន​​​ប្រសាសន៍​​​ថា របាយការណ៍​​​នគរ​​​បាល​​​​​​គឺ​​​ផ្អែក​​​លើ​​​​​​កិច្ច​​​សម្ភាស​​​ជា​​​មួយ​​​​​​សាក្សី​​​​​​ពីរ​​​នាក់​​​ ហើយ​​​ថា​​​តាម​​​ការ​​​ចោទ​​​​​​ អ្ន​​​ក​​​​​​បើក​​​ឡាន​​​កូរ៉េ​​​​​​ដែល​​​បាន​​​បង្ក​​​ការ​​​បុក​​​គ្នា​​​បាន​​​​​​បើក​​​ឡាន​​​គេច​​​ចេញ​​​ពី​​​កន្លែង​​​កើត​​​ហេតុ ហើយ​​​​​​នៅ​​​តែ​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ។​​​​​​​​​ ទោះ​​​ជាយ៉ាង​​​នេះ​​​ក្តី កាល​​​ពី​​​ថ្ងៃ​​​អង្គារ មាន​​​សាក្សី​​​បី​​​នាក់​​​ក្នុង​​​ហេតុការណ៍​​​​​​គ្រោះ​​​ថ្នាក់​​​នោះ​​​បាន​​​ផ្តល់​​​នូវ​​​ការ​​​រៀប​​​រាប់​​​ដូច​​​ៗ​​​គ្នា​​​​​​នៃ​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង ដោយ​​​ផ្ទុយ​​​គ្នា​​​នឹង​​​​​​របាយការណ៍​​​នគរ​​​បាល​​​ទៅ​​​វិញ។ សាក្សី​​​ទាំង​​​បី​​​នាក់​​​​​​បាន​​​និយាយ​​​ជាមួយ​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​ក្នុង​​​លក្ខខណ្ឌ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​​​​ព្រោះភ័យ​​​​​​ខ្លាច​​​ពី​​​សុវត្ថិភាព។​​​​​​​​​ យោង​​​តាម​​​សាក្សី​​​ទាំង​​​បី​​​ឲ្យ​​​ដឹង​​​ថា រថយន្ត​​​លោក សុមេធ​​​ មិន​​​​​​​​​បាន​​​បុក​​​នឹង​​​ឡាន​​​កូរ៉េ​​​ទេ ហើយ​​​បើក​​​បរ​​​ចូល​​​ទៅ​​​ក្នុង​​​ផ្លូវ​​​គេ​​​ ​​​ពេល​​​ដែល​​​រថយន្ត​​​នោះ​​​បាន​​​បុក​​​ម៉ូតូ។ សាក្សី​​​ម្នាក់​​​បាន​​​និយាយ​​​ថា "​​​ខ្ញុំ​​​កំពុង​​​អង្គុយ​​​​​​​​​ក្នុង​​​ហាង​​​ជួស​​​ជុល​​​ម៉ូតូ​​​នៅ​​​ថ្ងៃ​​​ដែល​​​​​​វា​​​​​​កើត​​​ឡើង។​​​ ខ្ញុំ​​​បាន​​​ឃើញ​​​​​​​​​ឡាន​​​បុក​​​​​​យ៉ាង​​​ខ្លាំង​​​នឹង​​​ម៉ូតូ​​​​​​ដែល​​​ដឹក​​​មនុស្ស។ អត់​​​​​​មាន​​​ឡាន​​​​​កូរ៉េ​​​​​​មក​​​បុក​​​ឡាន​​​តូច​​​​​​ដូច​​​ប៉ូលិស​​​និយាយ​​​នោះ​​​ទេ"។​​​ បុរស​​​ជា​​​សាក្សី​​​​​​រូប​​​នេះ​​​និយាយ​​​ថា"​​​ខ្ញុំ​​​​​​​​​ឃើញ​​​ឡាន​​​បុក​​​ម៉ូតូ​​​នៅ​​​ខាង​​​ឆ្វេង​​​ដៃ អ៊ីចឹង​​​ឡាន​​​នោះ​​​ខុស​​​ហើយ"។ សាក្សី​​​ទី​​​ពីរ​​​បាន​​​​​​និយាយ​​​ថា "​​​អត់​​​មាន​​​ឡាន​​​កូរ៉េ​​​បុក​​​ឡាន​​​តូច​​​នោះ​​​ទេ។ មាន​​​តែ​​​ឡាន​​​តូច​​​ទៅ​​​បុក​​​​​​ម៉ូតូ​​​តែ​​​ម្តង ព្រោះ​​​​​​ពេល​​​នោះ​​​​​​​​​ស្ងាត់​​​​​​ណាស់។​​​ អត់​​​មាន​​​ឡាន ឬ​​​ម៉ូតូ​​​ផ្សេង​​​​​​​​ទៀត​​​បើក​​​​ទេ"។ សាក្សី​​​ទី​​​បី​​​បាន​​​និយាយ​​​ដូច​​​គ្នា​​​ដែរ​​​ថា "​​​ខ្ញុំ​​​ឃើញ​​​តែ​​​ឡាន​​​បុក​​​ម៉ូតូ គឺ​​​ខ្ញុំ​​​អត់​​​បាន​​​ឃើញ​​​​​​ឡាន​​​ផ្សេង​​​ទៀត​​​​​​បើក​​​នៅ​​​ពេល​​​​​​មាន​​​គ្រោះ​​​ថ្នាក់​​​បាន​​​កើត​​​ឡើង​​​ទេ"។​​​ រូប​​​ថត​​​នៃ​​​កន្លែង​​​កើត​​​ហេតុ​​​​​​ដែល​​​ថត​​​ដោយ​​​អ្នក​​​កាសែត​​​​​​ក្នុង​​​ស្រុក​​​ម្នាក់​​​​​​ភ្លាមៗ​​​​​​បន្ទាប់​​​ពី​​​គ្រោះ​​​ថ្នាក់​​​បាន​​​កើត​​​ឡើង​​​ បង្ហាញ​​​ថា រថយន្ត​​​ឡង់គ្រីស័រ​​​​​​ផ្អៀង​​​ទៅ​​​​​​ឆ្វេង​​​ដៃ​​​​​​នៅ​​​ក្រោម​​​ចិញ្ចើម​​​ថ្នល់​​​។​​​ ចំហៀង​​​មុខ​​​ខាង​​​ឆ្វេង​​​​​​ខុប​​​ចូល​​​គ្នា ប៉ុន្តែ​​​​​​កង់​​​មុខ​​​ខាង​​​ឆ្វេង​​​​​​​​​មិន​​​​​​ទំនង​​​ជា​​​​​​បែក​​​កង់​​​​​​ដូច​​​នគរ​​​បាល​​​បាន​​​អះ​​​អាង​​​ទេ។​​​ កង់​​​​​​ទំនង​​​ជា​​​ធូរ​​​នៅ​​​ក្នុង​​​រូប​​​ថត​​​​​​​​មួយ​​​ទៀត​​​ដែល​​​ថត​​​ក្រោយ​​​មក​​​​​​នៅ​​​ឯ​​​​​​ស្ថានីយ​​​នគរ​​​បាល​​​ស្រុក។​​​​​​​​​ ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​​​​អង្គារ​​​ លោក សំណាង អធិការ​​​រង​​​ស្រុក បាន​​​អះ​​​អាង​​​តាម​​​​​​រ​​​បាយការណ៍​​​ដើម​​​​​​​​​របស់​​​លោក។​​​ អធិការ​​​រង​​​ស្រុក​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "ឡាន​​​របស់​​​ឯកឧត្តម  គឺ​​​បុក​​​ដោយ​​​ឡានកូរ៉េ ដែល​​​បណ្តាល​​​ឲ្យ​​​ឡាន​​​នោះ​​​ទៅ​​​បុក​​​ម៉ូតូ​​​ ព្រោះ​​​​​​យើង​​​បាន​​​ឃើញ​​​ថា ឡាន​​ផ្នែក​​​ខាង​​​ឆ្វេង​​​​​​គឺ​​​ត្រូវ​​​ខូច​​​ធ្ងន់​​​ធ្ងរ។ ប្រសិន​​​បើ​​​ឡាន​​​បុក​​​ម៉ូតូ​​​ផ្ទាល់​​​ គឺ​​​ឡាន​​​របស់​​​គាត់​​​​​​នឹង​​​មិន​​​ខូច​​​ធ្ងន់​​​​​​ធ្ងរ​​​​​​​​​ដល់​​​ថ្នាក់​​​ហ្នឹង​​​ទេ"។ លោក សំណាង បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ព្រឹក​​​ថា លោក​​​នឹង​​​ហៅ​​​​​​ទូរស័ព្ទ​​​មក​​​អ្នក​​​យក​​​ព័ត៌មាន​​​វិញ ​​​​​​ដើម្បី​​​ឲ្យ​​​​​​​​​​​​ឈ្មោះ​​​​​​សាក្សី​​​​​​ដែល​​​លោក​​​អះអាង​​​ថា​​​បាន​​​ប្រាប់​​​នគរបាល​​​​​​​​​អំពី​​​ឡាន​​​កូរ៉េ​​​​​​នោះ។​​​ អធិការ​​​រង​​​រូប​​​នេះ​​​មិន​​​បាន​​​ហៅ​​​ទូរស័ព្ទ​​​មក​​​វិញ​​​ទេ ហើយ​​​នៅ​​​ពេល​​​ទាក់​​​ទង​​​​​​ពេល​​​រសៀល​​​ លោក​​​បាន​​​និយាយថា លោក​​​មិន​​​ចាំ​​​ឈ្មោះ​​​សាក្សី​​​ទេ ហើយ​​​​​​មិន​​​អាច​​​រក​​​​​​ឈ្មោះ​​​បាន​​​ទេ ព្រោះ​​​លោក​​​​​​បាន​​​ចាក​​​ចេញ​​​ពី​​​ការិយាល័យ​​​​​​ហើយ។​​​ ចំពោះ​​​កង់​​​មុខ​​​ខាង​​​ឆ្វេង​​​​​​នៃ​​​រថយន្ត​​​ស៊ូវ លោក សំណាង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "អ្នក​​​ជំនាញ"​​​បាន​​​កំណត់​​​ថា វា​​​ប្រាកដ​​​ជា​​​បែកកង់​​​ ​​​​​​មុន​​​នឹង​​​​​​បុក​​​​​​ម៉ូតូ។​​​ អធិការ​​​រង​​​ស្រុក​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "​​​​​​ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​​ឡាន​​​នោះ​​​ភ្លាមៗ​​​ក្រោយ​​​ពី​​​គ្រោះ​​​ថ្នាក់​​​ទេ ប៉ុន្តែ​​​​​​យោង​​​តាម​​​អ្នក​​​វិនិច្ឆយ​​​​​​និង​​​អ្នក​​​ជំនាញ យើង​​​បាន​​​សន្និដ្ឋាន​​​ថា ​​​កង់​​​រថយន្ត​​​បាន​​​បែក។ នៅ​​​ពេល​​​យើង​​​បាន​​​ឃើញ​​​​​​ឡាន​​​នោះ​​​ ពេល​​​គេ​​​យក​​​មក​​​ដល់​​​​​​ស្ថានីយ​​​​​​ប៉ូលិស​​​ស្រុក កង់​​​វា​​​បែក"។ សាក្សី​​​ទី​​​មួយ​​​​​​ដែល​​​បាន​​​សម្ភាស​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​​ក៏​​​បាន​​​និយាយ​​​ថា ​​​បន្ទាប់​​​ពី​​​​​​គ្រោះ​​​ថ្នាក់​​​ភ្លាម​​​​​​ គាត់​​​បាន​​​ឮ​​​អ្នក​​​ជិះ​​​ម្នាក់​​​ក្នុង​​​ឡាន​​​​​​ឡង់គ្រីស័រ​​​ ជា​​​បុរស​​​វ័យ​​​ក្មេង​​​​​​បាន​​​ស្តី​​​បន្ទោស​​​​​​អ្នក​​​បើក​​​​​​​​រថយន្ត​​​ស៊ូវ​​​ ដោយសារ​​​តែ​​​​​​មិន​​​ស្តាប់​​​សម្តី​​​គាត់​​​​​​​​នៅ​​​​​​តែ​​​បើក​​​ពេល​​​ស្រវឹង។​​​ សាក្សី​​​នោះ​​​បាន​​​និយាយ​​​ថា "​​​ខ្ញុំ​​​គិត​​​ថា អ្ន​​​ក​​​បើក​​​ ​​​ស្រ​​​វឹង​​​ស្រា បាត់​​​ស្មារតី ហើយ​​​ក៏​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​"។​​​ លោក សំណាង បាន​​​និយាយ​​​ថា មិន​​​មាន​​​ឧបករណ៍​​​ធ្វើ​​​តេស្ត​​​កម្រិត​​​ជាតិ​​​អាកុល​​​ក្នុង​​​ឈាម​​​លោក សុមេធ​​​ នៅ​​​ថ្ងៃ​​​​​​​​​គ្រោះ​​​ថ្នាក់​​​នោះ​​​ទេ ប៉ុន្តែ​​​​​​ថា​​​មន្ត្រី​​​រូប​​​នោះ​​​មិន​​​ទំនង​​​ជា​​​ស្រវឹង​​​​​​ស្រា​​​ទេ​​​ នៅ​​​ពេល​​​គាត់​​​​​​បាន​​​មក​​​ដល់​​​ស្ថានីយ​​​នគរ​​​បាល​​​ស្រុក។​​​ លោក​​​បាន​​​និយាយ​​​ថា "​​​ខ្ញុំ​​​​​​ដឹង​​​ថា គាត់​​​មិន​​​ស្រវឹង​​​ទេ ព្រោះ​​​​​​យើង​​​​​​ឃើញ​​​ថាគាត់​​​ធ្វើ​​​ធម្មតា​​​ ពេល​​​គាត់​​​និយាយ​​​ជាមួយ​​​យើង ហើយ​​​អត់​​​មាន​​​ធុំ​​​ក្លិន​​​​​​ជាតិ​​​អាកុល​​​ទេ។ គាត់​​​ក៏​​​បាន​​​ប្រាប់​​​យើង​​​ថា ​​​គាត់​​​មិន​​​បាន​​​ហូប​​​ស្រា​​​ទេ"។​​​​​​ លោក សុមេធ មិន​​​អាច​​​ទាក់​​​ទង​​​​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​បាន​​​ទេ។​​​ លោក​​​បាន​​​ចុច​​បិទ​​​ទូរស័ព្ទ​​​ ពេល​​​ទាក់​​​ទង​​​​​​កាលពី​​​​​​​​​​​​ថ្ងៃ​​​ចន្ទ។​​​ លោក សារុំ សុខា ជា​​​ក្មួយ​​​ប្រុស​​​របស់​​​លោក មិត្ត​​​ សុធា អ្នក​​​បើក​​​ម៉ូតូ​​​ដែល​​​ស្លាប់​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ បាន​​​និយាយ​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា អ្នកស្រី​​​ យ៉េត កំពុង​​​​​​ជួយ​​​សង្គ្រោះ​​​បន្ទាន់​​​នៅ​​​ឡើយ​​​​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត។ លោក សុខា បាន​​​និយាយ​​​ថា បន្ថែម​​​លើ​​​​​​​​​ការ​​​បាក់​​​ឆ្អឹង​​​ក​​​ វេជ្ជ​​​បណ្ឌិត​​​​​​និយាយ​​​ថា ជើង​​​ឆ្វេង​​​និង​​​ដៃ​​​ឆ្វេង​​​​​​របស់​​​អ្នក​​​ស្រី​​​ក៏​​​បាក់​​​ដែរ ហើយ​​​ថា អ្នកស្រី​​​ប្រហែល​​​ជា​​​ពិការ​​​មួយ​​​ជីវិត។​​​​​​ លោក សុខា បាន​​​និយាយ​​​ថា ក្រុម​​​គ្រួសារ​​​​​​បានព្រម​​​ទទួល​​​យក​​​​​​ប្រាក់​​​៥.៥០០​​​ដុល្លារ​​​ ដែល​​​មាន​​​កិច្ច​​​សន្យា​​​ថា​​​មិន​​​​​​ប្តឹង​​​ផ្តល់​​​​​​ទេ ពី​​​ព្រោះ​​​​​​ពួកគេ​​​​​​ត្រូវ​​​ការ​​​ប្រាក់​​​កាស់​​​ ដើម្បី​​​បង់​​​​​​ថ្លៃ​​​ពេទ្យ។​​​ ក្រុម​​​សិទ្ធិ​​​មនុស្ស​​​បាន​​​និយាយ​​​ថា ពលរដ្ឋ​​​ខ្មែរ​​​ក្រី​​​ក្រ​​​​​​ជាញឹក​​​ញាប់​​​​​​យល់​​​ព្រម​​​​​​ដោះ​​​ស្រាយ​​​ក្រៅ​​​ប្រព័ន្ធ​​​តុលាការ​​​ ពីព្រោះ​​​​​​ពួកគេ​​​​​​មាន​​​សង្ឃឹម​​​តិច​​​តួច​​​​​​លើ​​​ការ​​​ឈ្នះ​​​ក្តី​​​​​​ទល់​​​នឹង​​​អ្នក​​​មាន​​​ទ្រព្យ​​​ធន​​​និង​​​មាន​​​ខ្នង​​​ក្រាស់ ​​​ដោយ​​​សារ​​​តែ​​​ប្រព័ន្ធ​​​តុលាការ​​​ពុក​​​រលួយ​​​របស់​​​ប្រទេស​​​នេះ។ សាក្សី​​​ម្នាក់​​​ដែល​​​ឃើញ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​និយាយ​​​ថា "​​​នៅ​​​ពេល​​​រឿង​​​កើត​​​ឡើង អ្នកមាន​​​លុយ​​​គឺ​​​ឈ្នះ។ អ្នក​​​ក្រ​​​នឹង​​​បាន​​​អយុត្តិធម៌"៕  

កាសែត​​​ប៉ាណាម៉ា៖ រដ្ឋ​​​មន្ត្រី​​​​​​យុត្តិធម៌​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅក្នុង​ក្រុមហ៊ុនបរទេស​

យោង​​​តាម​​​ទិន្នន័យ​​​ចេញ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​កាល​​​ពី​​​ថ្ងៃអាទិត្យ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ អង្គ វង្សវឌ្ឍានា រដ្ឋ​​​មន្ត្រីក្រសួង​​​យុត្តិធម៌​​​មាន​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​នៅក្នុង​​​​​​ក្រុម​​​ហ៊ុន​​បរទេស​មួយ​​​ឈ្មោះ​​​ British Virgin Islands នៅ​​​ក្នុង​​​អ្វី​​​ដែល​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ការ​​​បែក​ធ្លាយ​​​ឯកសារ​​​សម្ងាត់​​​​​​ដ៏​​​ធំ​​​បំផុត​​​​​​នៅ​​​ក្នុង​​​ប្រវត្តិសាស្ត្រ​​​។ ទោះជាយ៉ាង​​​ណា​​​ លោក ​​​អង្គ ​​​វង្ស​​​វឌ្ឍានា ​​​​​​បាន​​​បដិសេធ​​​យ៉ាង​​​ដាច់​​​អហង្ការ​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​អះ​​​អាង​​​ថា លោក​​​មិន​​​ដែល​​​ឮឈ្មោះ​​​ក្រុម​​​ហ៊ុន​​​ដែល​​​កំពុង​​​មាន​​​បញ្ហា​​​នេះ​​​ឡើយ​​​ ហើយ​​​បាន​​​គំរាម​​​ប្តឹង​​​អង្គការ​​​ដែល​​​ចេញ​​​ផ្សាយ​​​ឯកសារ​​​ទាំង​​​នេះ​​​។ កាសែត​ The "Panama Papers" ជា​​​​​​កន្លែង​ប្រមូល​ផ្តុំ​ឯកសារ​​​ជាង​​​១១លាន​​​ដែល​​​បែក​​​​ធ្លាយ​​​​​​ចេញ​​​ពី​​​​​​ក្រុម​​​ហ៊ុន​​​ច្បាប់​​​ Mossack Fonseca ​​​មានមូលដ្ឋាន​ក្នុង​​​ប្រទេស​​​ប៉ាណាម៉ា និងដែល​កំពុង​​​ត្រូ​​​វ​​​បាន​​​វិភាគ​​​ដោយ​​​ក្រុម​​​អ្នក​​​កាសែត​​​សើុប​​​អង្កេត​​​អន្តរជាតិ​​​ (ICIJ) បាន​​​បង្ហាញ​​​​​​ពី​អតិថិជន​ ក្នុង​​​នោះ​​​រួម​​​មាន​​​អ្នក​​​នយោបាយ​​​ចំនួន​​​១៤០​​​នាក់​​​មក​​​ពី​​​ទូទាំង​​​ពិភព​​​លោក​​​ ក៏​​​ដូច​​​ជា​​​អ្នក​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្តុកស្តម្ភ​​​ផ្សេង​​​ៗ​​​ទៀត ​​​ដែល​​​ក្រុម​​​ហ៊ុន​​​នេះ​​​ជួយ​​​ឲ្យ​​​គេច​​​រួច​​​ផុត​​​ពី​​​ការ​​​បង់​​​ពន្ធ និង​​​ទណ្ឌកម្ម​​​...

តុលាការ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ព្រះ​​​សង្ឃ​​​ដែល​​​ជា​​​សកម្ម​​​ជន​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​

មន្ត្រី​​​តុលាការ​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​​​​ម្សិលមិញ​​​ថា សាលា​​​ដំបូង​​​ខេត្ត​​​កោះ​​​កុង​​​បាន​​​​​​​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​សម​​​គំនិត​​​លើ​​​ស្ថាបនិក​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​ពីរ​​​រូប​​​ ប៉ុន្តែ ​​​នាយក​​​ប្រតិបត្តិ​​​ដ៏​​​ទាក់​​​ទាញ​​​របស់​​​អង្គការ​​​នេះ គឺលោក​ អាឡិច ហ្គនសាឡេស ដេវីដសុន​ ដែលជា​ជន​​​ជាតិ​​​អេស្ប៉ាញ​​​នោះ​នៅ​​​តែ​​​ជាប់​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​ចោទ​ដូច​​​គ្នា​​​នេះ​​​ដដែល​។ លោក​​​ ហ្គនសាឡេស ដេវីដសុន ដែល​​​ត្រូវ​​​​​​បាន​​​និរទេស​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សារ​​​​ឆ្លើយ​​​តប​​​ថា លោក​​​មាន​​​គម្រោង​​​ព្យាយាម​​​​​​ត្រឡប់​​​មក​​​វិញ​​​ដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​កាត់​​​ទោស​​​ប៉ុន្តែ ថា សាលា​​​ដំបូង​​​ខេត្ត​​​នេះ​​​ "ព្រួយបារម្ភ"​ ថា វត្ត​​​មាន​​​របស់​​​លោក​​នឹង​​​ធ្វើ​​​ឲ្យ​​​ខូច​​​ផែន​​​ការ​​​បើក​​​សវនាការ​​​ដែល​​​គ្រាន់​​​តែ​​​ជា​​​ឆាកល្ខោន​​​។​ កាល​​​ពី​​​ខែ​​​សីហា​​​ សកម្មជន​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​បី​​​នាក់​​​ គឺ​​​ ស៊ឹម សំណាង អាយុ​​​២៩​​​ឆ្នាំ ទ្រី សុវិជ្ជា អាយុ​​​២៦​​​ឆ្នាំ និង​​​ ស៊ុន ម៉ាឡា ​​​អាយុ​​​​​​២៤​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ​​​្លួន ហើយ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​គំរាម​​​បង្ក​​​ការ​​​ខូច​​​ខាត​​​ ជា​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ដែល​​​កើត​​​ចេញ​​​ពី​​​យុទ្ធនាការ​​​របស់​​​ពួក​​​គេ​​​ប្រឆាំង​​​ការ​​​បូម​​​ខ្សាច់​​​នៅ​​​ក្នុង​ពាម​​​មួយ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​។ ក្រោយ​​​មក​​​​ ព្រះតេជគុណ​​​ ព្រំ ធម្មជាតិ ​​​និង​​​ ​​​ព្រះ​​​តេជគុណ សូ​ ចន្ត្រា​ ជា​​​ព្រះ​​​​​​សង្ឃ​​​ដែល​​​បង្កើត​​​​​​ អង្គការ​​​នេះ​​​ជាមួយ​​​លោក ហ្គនសេ​​​ឡេស ​​​ដេវីដសុន ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា ​​​ជា​​​​​​អ្នក​​​សម​​​គំនិត​​​នៅ​​​ក្នុង​​​ករណី​​​នេះ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា កាល​​​ពី​​​ម្សិល​​​មិញ​​​លោក​​​ស្រី ឈុំ ដាវី ចៅក្រម​​​សើុប​​​សួរ​​​នៅ​​​សា​​​លា​​​​​​ដំបូង​​​ខេត្ត​​​េនះ​​​បាន​​​​​​លើក​​​ឡើង​​​ថា ការ​​​ចោទ​​​ប្រកាន់​​​លើ​​​ព្រះ​​​សង្ឃ​​​ទាំង​​​ពីរ​​​អង្គ​​​នេះ​​​​​​ត្រូ​​​វបាន​​​​​​លើក​​​លែង​​​ដោយ​​​សារ​​គ្មាន​​​ភ័ស្តុតាង​​​ភ្ជាប់​​​​​​ព្រះអង្គ​ទាំង​​​ពីរ​​​​ទៅ​​​នឹង​​​បទ​​​ល្មើស​​​នេះ​​​។ ដោយ​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​ភ័ស្តុ​​​តាង​​​អ្វី​​​ដែល​​​សាលា​​​ដំបូង​​​មាន​​​សម្រាប់​​​ដាក់​​​បន្ទុក​​​លើ​​​សកម្មជន​​​ជន​​​ជាតិ​​​អេស្ប៉ាញ​​​រូប​​​នេះ​​​ លោក​​​ស្រី ឈុំ ដាវី បាន​​​លើក​​​ឡើង​​​ថា...

អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បើ​​​ក​ការ​​​សើុប​​​អង្កេត​​​លើ​​​ករណី​​​លោក កឹម សុខា 

កាល​​​ពីម្សិលមិញ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ (ACU) បាន​​​ប្រកាស​​​ថា ខ្លួន​​​កំពុង​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​ជា​ផ្លូវ​​​ការ​​​លើ​​​ការ​​​ចោទ​​​ប្រកាន់ដែល​ថា លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​ទិញ​ដី​ និងផ្ទះល្វែង​​​ដោយ​ខុស​ច្បាប់ឲ្យ​​​ស្រី​​​កំណាន់​​​ម្នាក់។ ការ​​​ប្រកាស​​​នេះ​​​ធ្វើ​​​ឡើង​​​បន្ទាប់ពី​​​ខ្សែ​​​អាត់​​​សំឡេង​​​មួយ​​​ចំនួន​​​បាន​​​បែក​​​ធ្លាយ​​​តាម​​​ហ្វេសប៊ុក​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ស្តីអំពី​​​បុរស​​​ម្នាក់​​​ដែល​​​គេអះអាង​​​ថា ​​​ជាលោក​​​ កឹម​​​ សុខា​​​ កំពុង​និយាយ​​​ទាក់​​​ទិន​​​នឹង​​​បញ្ហា​​​ផ្លូវ​​​ភេទ​​​ផ្សេង​​​ៗ​​​ក៏​​​ដូច​​​ជា​​​ផែន​​​ការ​​​ទិញ​​​ផ្ទះល្វែង​ចំនួន​​​២​​​ និង​​​ដី​​​មួយ​​​កន្លែង​​​ជា​​​មួយ​​​ស្ត្រី​​​ម្នាក់​​​ដែល​​​គេចោទ​​​ថា ជា​​​​​​ស្រី​​​កំណាន់​​​របស់​​​គាត់​​​​​​។ និស្សិត​​​មួយ​​​ក្រុម​​​ដែល​​​តាម​​​លោក កឹម  សុខា គ្រប់​​​ទី​​​កន្លែង​​​ទូទាំង​​​ប្រទេស​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ឆ្លើយ​​​អំពី​​​រឿង​​​សហាយ​​​ស្មន់​​​របស់​​​គាត់​​​នោះ​ បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ទៅ​​​កាន់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយកាល​ពី​សប្តាហ៍​មុន ​ដោយ​ស្នើ​ឲ្យ​ស្ថាប័ន​នេះ​ត្រួត​ពិនិត្យ​ថា តើ​អចលនទ្រព្យ​ទាំង​នោះ​ទិញ​ដោយ​ខុស​ច្បាប់​​ឬ​យ៉ាង​ណា​។ កាល​ពី​ម្សិលមិញ លោក ឱម​​​ យិុនទៀង​​​ ប្រធាន​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​បាន​​លើក​​ឡើង​ថា ស្ថាប័ន​របស់​លោក​បាន​សម្រេច​បើក​ការ​សើុប​អង្កេត​ បន្ទាប់​ពី​​មាន​ការ​វិភាគ​តាម​លក្ខណៈ​​​បច្ចេកទេស​យ៉ាង​ហ្មត់ចត់​ដែល​​​បង្ហាញយ៉ាង​​​ច្បាស់​​​ថា លោក កឹម សុខា គឺជា​​​បុរស​​​ដែល​​​នៅ​​​ក្នុង​​​ខ្សែអាត់​​​សំឡេង​​​ទាំង​​​នោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ពេល​​​ថ្លែង​​​ទៅ​​​កាន់​​​និស្សិត​​​ដែល​​​មក​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​សាធារណៈ​​​​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​​ថា "អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ទទួល​​​យក​​​បណ្តឹង​​​នេះ​​​​ដើម្បី​​​ចាត់​​​វិធានការ​​​"។ លោក ជា សំរ័ត្ន ប្រធាន​​​នាយក​​​ដ្ឋាន​ផ្នែក​​​កោសល្យវិច័យ​​​នៃ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​ដែល​បាន​វិភាគ​លើ​ខ្សែ​អាត់​សំឡេង​បែក​ធ្លាយ​​ នោះ​បាន​​លើក​ឡើង​ថា មានការ​ប្រៀប​ធៀប​សំឡេង​របស់​បុរស​ក្នុង​ខ្សែអាត់​ជា​មួយ​នឹង​សំឡេង​មួយ​ចំនួន​របស់​លោក កឹម សុខា នៅ​លើ​អីុនធឺណិត​ ទូរទស្សន៍ និង​វិទ្យុ ដោយ​ប្រើ​ប្រាស់​កម្ម​វិធី​ពិសេស​៤​ដាច់​ដោយ​ឡែក​ពី​គ្នា​។ លោក​បាន​មានប្រសាសន៍​ថា...

Latest news