TAG
features3
លោក ហ៊ុន សាន មិនអើពើនឹងបទបញ្ជាឱ្យបិទសង្វៀនជល់មាន់
ស្រុកល្វាឯម, ខេត្តកណ្ដាល- បើទោះជាត្រូវបានបញ្ជាឲ្យបិទសង្វៀនជល់មាន់ខុសច្បាប់កាលពីដើមខែនេះក៏ដោយ ក៏លោក ហ៊ុន សាន បងប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងនៅតែបើកសង្វៀនជល់មាន់នៅខាងក្រៅបរិវេណផ្ទះរបស់លោកនៅទីនេះដដែល។
កាលពីម្សិលមិញ មនុស្សជាច្រើននាក់បានចូលតាមទ្វាររបងដែលមានអ្នកយាមទៅកាន់ផ្ទះរបស់លោក ហ៊ុន សាន ដែលស្ថិតក្នុងឃុំអរិយក្សត្រ ដោយនិយាយថា ពួកគេទៅទីនោះដើម្បីភ្នាល់ការជល់មាន់ខុសច្បាប់ ហើយមួយចំនួនទៀតមានកាន់មាន់ដែលបម្រះចុះឡើងនៅក្នុងទ្រុង និងក្នុងកន្ត្រកយួរ។
អ្នកយកព័ត៌មានអាចចូលទៅក្នុងបរិវេណ ផ្ទះរបស់លោក ហ៊ុន សាន បានជាមួយអ្នកភ្នាល់ជាច្រើនទៀត ដែលបានដើរចូលប៉ប៉្រុយតាមទ្វាររបងពណ៌ខៀវនៅម៉ោងប្រហែល៩និង៣០នាទីព្រឹក ប៉ុន្តែសន្តិសុខបានហាមពួកគេមិនឲ្យចូលទៅជិតសង្វៀនជល់មាន់ទេ ទីដែលមនុស្សមួយក្រុមធំបានប្រមូលផ្ដុំគ្នា ដោយនិយាយថា ពួកគេមិនចង់ឲ្យមានការបង្ក "បញ្ហា"ដល់លោក ហ៊ុន សាន។
នៅពេលទាក់ទងក្រោយមកតាមទូរស័ព្ទ...
កម្មករប្រហែល២.០០០នាក់ហែក្បួនក្នុងទិវាពលកម្មអន្តរជាតិ
កាលពីម្សិលមិញ កម្មករប្រហែល២.០០០នាក់នៅក្នុងរាជធានីភ្នំពេញបានផ្គើនបម្រាបរដ្ឋាភិបាលដែលហាមមិនឲ្យប្រារព្ធទិវាពលកម្មអន្តរជាតិឡើយ ដោយបាននាំគ្នាធ្វើការហែក្បួនមួយអាចទៅជិតដល់រដ្ឋសភា កន្លែងដែលពួកគេបានអំពាវនាវសុំដំឡើងប្រាក់ខែ និងឲ្យមានការកែប្រែច្បាប់សហជីពដែលទើបតែអនុម័តនាពេលថ្មីៗនេះ។
ដូចដែលបានធ្វើមុនទិវាពលកម្មអន្តរជាតិកន្លងមក សាលារាជធានីភ្នំពេញកាលពីសប្តាហ៍មុនបានបដិសេធសំណើរបស់សហជីពសុំហែក្បួននៅរាជធានីភ្នំពេញ ដោយសំអាងមូលហេតុថា ពួកគេនឹងបង្កឲ្យមានបញ្ហាច្រើនដល់អ្នកបើកបរនៅចុងសប្ដាហ៍។ ប៉ុន្តែដូចពីមុនអ៊ីចឹង សហជីពមួយចំនួនមិនធ្វើតាមការព្រមានទេ ដោយធ្វើតាមការគ្រោងទុករបស់ខ្លួន គ្រាន់តែកែច្នៃបន្តិចបន្តួច។
ជំនួសការដើរហែពីវត្តភ្នំ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានដឹកនាំកម្មករប្រមាណ២.៥០០នាក់ពីខាងក្រៅស្ថានទូតរុស្ស៊ីនៅម៉ោងប្រហែល៨ព្រឹក។ ដោយត្រូវរារាំងដោយនគរបាលប្រហែល១០០នាក់មិនឲ្យដើរតាមផ្លូវសុធារស ក្រុមកម្មករបានប្តូរផ្លូវជិតក្រសួងការបរទេសនិងកាស៊ីណូ ណាហ្គាវើល មុនពេលត្រូវរាំងផ្លូវជាថ្មីទៀតនៅតីរវិធីស៊ីសុវត្ថិ តែប៉ុន្មានរយម៉ែត្រពីសភា ជាកន្លែងដែលពួកគេជួបជុំគ្នារហូតដល់ម៉ោង១១ព្រឹក។
ទីបំផុតតំណាង៨រូបត្រូវបានអនុញ្ញាតឲ្យចូលសភាដើម្បីប្រគល់ញត្តិរបស់ខ្លួនទៅគណៈកម្មការសិទ្ធិមនុស្ស។ ក្នុងចំណោមការទាមទារសំខាន់ៗរបស់ពួកគេគឺការសុំដំឡើងប្រាក់ខែអប្បបរមាបច្ចុប្បន្ន១៤៥ដុល្លាររបស់កម្មករកាត់ដេរដល់២០៧ដុល្លារ។
អ្នកស្រី រស់ គា កម្មករកាត់ដេរដែលមកពីខេត្តកណ្តាលដើម្បីចូលរួមការហែក្បួននេះ បាននិយាយថា "ខ្ញុំរីករាយ ដែលខ្ញុំមានឱកាសនេះដើរហែនៅទិវាពលកម្មអន្តរជាតិ ដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ខែរបស់យើង។ ប៉ុន្តែខ្ញុំមិនសង្ឃឹមថា គេនឹងដំឡើងដល់២០៧ដុល្លារទេ ពីព្រោះយើងធ្លាប់ទាមទារ១៦០ដុល្លារ ប៉ុន្តែបានត្រឹមតែ១៤៥ដុល្លារប៉ុណ្ណោះ"។
អ្នកស្រី រស់ គា បាននិយាយបន្ថែមថា អ្នកស្រីនិងប្តីរបស់អ្នកស្រីខំប្រឹងទាំងលំបាកដើម្បីចិញ្ចឹមកូន៦នាក់របស់ខ្លួនផ្អែកលើប្រាក់ដែលរកបាន។
អ្នកស្រីបាននិយាយថា "ខ្ញុំចង់បាន៣០០ដុល្លារមួយខែដើម្បីរស់ ពីព្រោះខ្ញុំចំណាយ៥០ដុល្លារគ្រាន់តែថ្លៃជួលផ្ទះ ដូច្នេះខ្ញុំត្រូវរកប្រាក់ពីការងារផ្សេងទៀតដើម្បីទ្រទ្រង់ការចំណាយប្រចាំខែរបស់យើង"។
ប៉ុន្តែ កាលពីម្សិលមិញមិនមែនសហជីពទាំងអស់បន្តការហែក្បួនរបស់ខ្លួននោះទេ។
សហជីពប្រហែល១០និងអង្គការក្រៅរដ្ឋាភិបាលបានបោះបង់ផែនការរបស់ខ្លួនដែលគ្រោងហែក្បួនចេញពីពហុកីឡដ្ឋានអូឡាំពិកទៅក្រសួងការងារ ហើយបានទុកកម្មករប្រហែល៤០០នាក់ដែលបានចូលរួមជាមួយនឹងពួកគេឲ្យនៅកន្លែងនេះ បើទោះជាពួកគេមិនទទួលរងបម្រាមរបស់សាលារាជធានីក៏ដោយ។
សំដៅដល់បណ្ដឹងដែលចេះតែកើតឡើងរបស់រដ្ឋាភិបាលប្រឆាំងគណបក្សសង្គ្រោះជាតិនិងអ្នកគាំទ្រសិទ្ធិមនុស្សនោះ មេដឹកនាំកម្មករ លោក វន់ ពៅ បាននិយាយថា"ធាតុអាកាសថ្ងៃនេះក្តៅ ហើយស្ថានការណ៍នយោបាយក៏ក្តៅដែរ"។
លោកបាននិយាយថា "សិទ្ធិរបស់យើងកាន់តែតិចទៅៗ។ ដូច្នេះហើយ ទើបយើងរំឭកទិវានេះនៅពហុកីឡាដ្ឋាន"។
លោក ទេស រុក្ខាផល សមាជិកគណៈកម្មាធិការរបស់ក្រសួងការងារទទួលបន្ទុកដោះស្រាយបញ្ហាកូដកម្ម បានចេញមកទទួលញត្តិពីក្រុមទាំងនោះ។
ខណៈដែលសហជីពបានជួបជុំគ្នានៅជិតរដ្ឋសភា ពួកគេបានទាមទារឲ្យមានការកែប្រែច្បាប់សហជីពស្របតាមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ដែលប្រទេសកម្ពុជាបានចុះហត្ថលេខា។ មុនមានការអនុម័តដោយសភាកាលពីខែមុន សហជីពមួយចំនួនបានតវ៉ាថា ច្បាប់ថ្មីនេះរឹតត្បិតណាស់។ ឧស្សាហកម្មកាត់ដេរបានលើកហេតុផលថា ច្បាប់ថ្មីនេះត្រូវការជាចាំបាច់ដើម្បីដាក់បទបញ្ជាថែមទៀតលើកម្លាំងការងារដែលមិនស្តាប់បង្គាប់៕និត
ម៉ាណែតវិលត្រឡប់មកពីសហរដ្ឋអាមេរិក ហើយបដិសេធពាក្យបណ្តឹង
កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានវិលមកដល់ក្រុងភ្នំពេញវិញកាលពីថ្ងៃច័ន្ទ បន្ទាប់ពីចំណាយពេលពីរសប្តាហ៍នៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសកាណាដា ដោយទាត់ចោលបណ្តឹងប្រឆាំងនឹងរូបលោកក្នុងក្រុងឡូស អានជេឡេសពីបទការចាប់ដាក់គុកដោយខុសច្បាប់រួមទាំងភេរវកម្មអន្តរជាតិ។
ឧត្តមសេនីយ៍ឯក ម៉ាណែត ដែលជាប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងការពារជាតិត្រូវគេតាមរំខានម្តងហើយម្តងទៀតក្នុងអំឡុងពេលដំណើរទស្សកិច្ចនាបុណ្យចូលឆ្នាំខ្មែរ ដោយមានការតវ៉ា "គឺគ្មានម៉ាណែត" ដែលរៀបចំឡើងដោយសហគមន៍ខ្មែរដែលជឿថា លោកគឺជាអ្នកស្នងតំណែងឪពុករបស់លោក។
នៅឯសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកបានមានប្រសាសន៍ថា លោកមិនទាន់បានពិនិត្យមើលរឿងក្តីនោះទេ ដែលបានប្តឹងក្នុងនាមជាមន្ត្រីគណបក្សសង្គ្រោះជាតិនិងពលរដ្ឋអាមេរិកាំងគឺ មាជ សុវណ្ណារ៉ា។ ពាក្យបណ្តឹងអះអាងថា លោក សុវណ្ណារ៉ា ត្រូវបានគេចាប់ដាក់ពន្ធនាគារដោយខុសច្បាប់ក្នុងក្រុងភ្នំពេញដោយគណបក្សប្រជាជនកម្ពុជា។
លោកបានមានប្រសាសន៍ថា "ករណី មាជ សុវណ្ណារ៉ា ខ្ញុំមិនបានឃើញដីកាហ្នឹងទេ។ ប៉ុន្តែខ្ញុំគ្រាន់តែបានឮតាមព័ត៌មានថាមានការប្តឹងខ្ញុំប៉ុន្មានចំណុច រួមទាំងភេរវកម្មអន្តរជាតិ ហើយខ្ញុំកប់យោបល់រឿងហ្នឹង"។
លោកបាននិយាយបន្ថែមថា "ព្រោះបើថាជ្រុលជាប្តឹង ដាក់រឿងសមហេតុផលតិចទៅ។ ឥឡូវ ប្រជាជនខ្មែររាប់លាននាក់នៅក្នុងស្រុកដែលស្គាល់ ហ៊ុន ម៉ាណែត ហើយតាមដានសកម្មភាពខ្ញុំ ហើយប្រហែលជាគាត់កប់យោបល់ដែរហើយ នៅពេលគេឮថា ខ្ញុំត្រូវគេប្តឹងពីបទភេរវកម្មអន្តរជាតិ"។
លោកបានមានប្រសាសន៍មុននឹងគូសបញ្ជាក់ថា លោកនឹងឆ្លើយតបនឹងការអះអាងដែលប្តឹងទៅតុលាការសហរដ្ឋអាមេរិក នៅពេលដែលលោកមានពេលវេលាថា "ខ្ញុំគិតថា គេប្តឹងខ្ញុំដែលគ្មានមូលដ្ឋានច្បាស់លាស់គឺគ្រាន់តែជាការចង់រៀបចំកេងចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ"។
លោកបានមានប្រសាសន៍ថា "នៅពេលគេដំណើរការករណីនេះ ខ្ញុំនឹងឆ្លើយតប ព្រោះមានបញ្ហាច្រើនដទៃទៀតដែលគេបង្កើតឡើង ពេលខ្ញុំនៅក្រៅប្រទេស"។
លោក សុវណ្ណារ៉ា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទដឹកនាំកុបកម្ម ដោយសារតែលោកមានវត្តមាននៅឯការតវ៉ានាខែកក្កដា ឆ្នាំ២០១៤ក្នុងក្រុងភ្នំពេញដែលបានក្លាយជាហិង្សា។ លោក សុវណ្ណារ៉ា បានផ្តល់ទឡ្ហីករណ៍ថា ការចាប់ខ្លួនលោកដាក់គុកគឺធ្វើស្រេចតែអំពើចិត្ត ហើយមេធាវីរបស់លោកអះអាងថា ករណីនេះក៏អាចបកស្រាយថាជាទង្វើភេរវកម្មស្ថិតក្រោមច្បាប់សហរដ្ឋអាមេរិកដែរ។
មេធាវីដែលកាន់រឿងក្តីនេះបានមានប្រសាសន៍ថា លោកជឿថាអ្នកកាន់ដីកាឈ្មោះ ផូល ហេ បានកោះហៅឧត្តមសេនីយ៍ឯក ម៉ាណែត កាលពីថ្ងៃទី៩ ខែមេសា។ មេធាវីរូបនេះនិយាយថា លោក ហេ បានចូលទៅជិតឧត្តមសេនីយ៍រូបនោះ ហើយជាបច្ចេកទេសក៏ប្រគល់ដីកា ក្នុងពេលដែលគេវាយតប់លោក គឺមានន័យថាឧត្តមសេនីយ៍ឯក ម៉ាណែត មានរយៈពេល៣០ថ្ងៃ ដើម្បីឆ្លើយតប។
លោក ម័រតុន សក្លា ជាមេធាវីមិនបានឆ្លើយតបសំណើសុំការធ្វើអត្ថាធិប្បាយទេ។ ទោះជាយ៉ាងនេះក្តី លោក ហេ បាននិយាយថា លោករងរបួសជាំឆ្អឹងខ្នង ហើយត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់ជិតមួយសប្តាហ៍ ក្រោយពីត្រូវវាយដោយអង្គរក្សរបស់ឧត្តមសេនីយ៍ឯក ម៉ាណែត ក្នុងពេលប្រគល់ដីកា ហើយថាលោកជំរុញឲ្យមានការចោទប្រកាន់។
លោក ហេ ក៏បានច្រានចោលថាគ្មានន័យទាល់តែសោះចំពោះការអះអាងរបស់ឧត្តមសេនីយ៍រូបនេះដែលថា លោកគ្រាន់តែដួលទៅលើដីនោះ។ ប៉ុន្តែកូនរបស់លោកនាយករដ្ឋមន្ត្រីលើកឡើងម្តងទៀតកាលពីថ្ងៃច័ន្ទថា អង្គរក្សរបស់លោកមិនដែលបានប៉ះបុរសនោះទេ។
លោកបានមានប្រសាសន៍ថា "មនុស្សប្របូកច្របល់ព្យាយាមចូលទៅខាងក្នុង អ៊ីចឹងគាត់ប្រហែលជាដួលពេលនោះ។ ដូច្នេះ ខ្ញុំសូមសោកស្តាយការដួលនេះ"៕
ការប្រើអង្គភាពនគរបាលនៅក្នុងករណីស្រីកំណាន់គឺគួរឲ្យអស់សំណើច
ពេលខ្សែអាត់សំឡេងដែលគេអះអាងថា លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង សន្ទនាជាមួយស្រីកំណាន់ផ្សេងៗលេចឡើងតាមអីុនធឺណិតកាលពីពីរខែកន្លងមក នោះខ្សែអាត់សំឡេងទាំងនេះត្រូវបានច្រានចោលដោយគណបក្សសង្គ្រោះជាតិដែលថា វាជាការនិយាយអេចអូចកំបិុកកំប៉ុកគ្មានតម្លៃនឹងឆ្លើយតប។
ប៉ុន្តែបន្ទាប់មកមានសកម្មនជនយោបាយវ័យក្មេងម្នាក់ដែលគេបានលើកឡើងនៅក្នុងខ្សែអាត់សំឡេងទាំងនោះ បានដាក់ពាក្យបណ្តឹង ពីបទបរិហារកេរ្តិ៍ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយករណីនេះត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយស្ថាប័នផ្សេងៗរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសនោះគឺនាយកដ្ឋាននគរបាលប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ។
ខុម ចាន់តារាទី អាយុ២៥ឆ្នាំជាស្រីកំណាន់ ដែលរងការចោទប្រកាន់ម្នាក់បានក្លាយជាចំណុចស្នូលនៃការសើុបអង្កេតដែលចេះតែមានសភាពកើនឡើងខ្លាំង ដោយព្រះរាជអាជ្ញាបានសាកសួរនាងអស់រយៈពេល៤ម៉ោងកាលពីថ្ងៃអង្គារ មុនពេលប្រកាសជាសាធារណៈថា នាងទីបំផុតបានសារភាពចំពោះរឿងសហាយស្មន់នេះ។
ទោះជាយ៉ាងណា នាងមិនត្រូវបានសាកសួរជុំវិញបណ្តឹងបរិហារកេរ្តិ៍ទេ។ នគរបាលប្រឆាំងភេរវកម្មដែលតួនាទីរបស់ខ្លួនក្នុងការសើុបអង្កេតមិនទាន់ត្រូវបានពន្យល់នោះបានដាក់ការចោទប្រកាន់ពីបទពេស្យាចារនិងផ្តល់សក្ខីកម្មមិនពិត បន្ទាប់ពីជជីកសួរកញ្ញា ចាន់តារាទី ពាក់ព័ន្ធខ្សែអាត់សំឡេងនៅស្នងការដ្ឋានក្នុងរាជធានីភ្នំពេញកាលពីខែមុន ជាពេលដែលនាងបានបដិសេធថា នៅក្នុងខ្សែអាត់សំឡេងនោះមិនមែនជាសំឡេងរបស់នាងទេ។
លោក អីុ សុខឃី នាយនគរបាលប្រឆាំងភេរវកម្មបានលើកឡើងកាលពីខែមុនថា នាយកដ្ឋានរបស់លោកត្រូវបានចាត់តាំងឲ្យទទួលបន្ទុកករណីនេះដោយអគ្គស្នងការដ្ឋាននគរបាលជាតិដែលធ្វើតាមបង្គាប់របស់សាលា ដំបូងរាជធានីឲ្យសើុបអង្កេតករណីនេះ។ តុលាការកំពុងសើុបអង្កេតយ៉ាងយកចិត្តទុកដាក់លើបណ្តឹងពីបទបរិហារកេរ្តិ៍ប្តឹងដោយសកម្មជននយោបាយ ឈ្មោះ ធី សុវណ្ណថា ។
ការពន្យល់ចុះឡើងៗធ្វើឲ្យមនុស្សជាច្រើនមិនពេញចិត្តឡើយ។
លោក អំ...
តុលាការសម្រេចផ្តន្ទាទោសលោក ស៊ុត ឌីណា ដាក់ពន្ធនាគារពីបទពុករលួយ និងរំលោភអំណាច
លោក ស៊ុត ឌីណា ដែលទទួលបានតំណែងពីមួយទៅមួយនៅក្រសួងការបរទេសរហូតដល់បានក្លាយជាអ្នកការទូតជាន់ខ្ពស់របស់កម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០១៤ បានធ្លាក់ខ្លួនអស់បុណ្យស័ក្តិកាលពីម្សិលមិញ ខណៈលោកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារតាមការចោទប្រកាន់ពីបទពុករលួយ និងរំលោភអំណាច នេះបើយោងតាមការលើកឡើងរបស់មេធាវីរបស់លោក និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
លោក ស៊ុត ឌីណា ត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃច័ន្ទ បន្ទាប់ពីត្រូវបានកោះហៅទៅកាន់ទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ ហើយស្ថិតនៅក្នុងការឃុំខ្លួនរបស់អង្គភាពនេះរហូតដល់ព្រឹកម្សិលមិញ នៅពេលលោកត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
ដោយស្ថិតក្នុងសម្លៀកបំពាក់អាវពណ៌ផ្កាឈូក និងខោឆ្នូត លោក ស៊ុត ឌីណា បានស្រែកទៅកាន់អ្នកយកព័ត៌មានខណៈដែលលោកត្រូវបាននាំទៅកាន់បន្ទប់សវនាការថា "អយុត្តិធម៌! រឿងនេះអយុត្តិធម៌ណាស់ចំពោះខ្ញុំ!។ បន្ទាប់ពីត្រូវបានចោទប្រកាន់នៅពេលល្ងាច...
ឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូងរងការឈ្លេចសួររឿងពុករលួយ
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាននិយាយថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងត្រូវបានកោះហៅឲ្យចូលខ្លួននៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីព្រឹកថ្ងៃច័ន្ទ ដើម្បីសាកសួរទាក់ទិននឹងការចោទរឿងពុករលួយ ហើយរំពឹងថានឹងត្រូវឃាត់ខ្លួននៅថ្ងៃដដែលនោះ។
យោងតាមលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងថា លោកឯកអគ្គរាជទូត ស៊ុត ឌីណា ត្រូវបានហៅពីក្រសួងការបរទេសមកអង្គភាពប្រឆាំងអំពើពុករលួយក្នុងក្រុងភ្នំពេញ បន្ទាប់ពីមានការស៊ើបអង្កេតល្អិតល្អន់លើការចោទប្រកាន់ប្រព្រឹត្តមិនត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបណ្តឹងទាក់ទិននឹងលោកពីក្រុមមន្ត្រីក្រសួងនិងអ្នកប្រើហ្វេសប៊ុក។
លោក យ៉ិនទៀង បាននិយាយនៅពេលថ្ងៃត្រង់ថ្ងៃច័ន្ទថា "យើងបានអញ្ជើញគាត់ពីក្រសួងការបរទេសនៅម៉ោងប្រហែល៨ព្រឹកនេះ។ យើងមិនទាន់ឃាត់ខ្លួនគាត់នៅឡើយទេ យើងនៅស្តាប់ចម្លើយរបស់គាត់សិន ប៉ុន្តែពេលប៉ុន្មានម៉ោងទៀត គាត់នឹងត្រូវឃាត់ខ្លួន"។
លោកបាននិយាយបន្ថែមថា "ខ្ញុំអាចនិយាយបានថា គាត់នឹងមិនអាចគេចផុតពីការឃាត់ខ្លួនទេ"។
លោក យ៉ិនទៀង បាននិយាយថា...
ប្រេសិត UN មើលឃើញថា សិទ្ធិមនុស្សចុះដុនដាបពេលគ្មានវត្តមានរបស់ខ្លួន៦ខែ
ប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហ ប្រជាជាតិប្រចាំប្រទេសកម្ពុជាបានលើកឡើងថា បរិយាកាសនយោបាយចុះដុនដាបមែនទែននៅក្នុងរយៈពេល៦ខែ ចាប់តាំងពីបេសកកម្មស្វែងរកការពិតលើកដំបូងរបស់លោកស្រីមក ហើយថាប្រទេសនេះស្ថិតក្នុង "ដំណាក់កាលដ៏គ្រោះថ្នាក់" នៅមុនការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិ។
ចាប់តាំងពីដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់លោកស្រី រ៉ូណា ស្មីត (Rhona Smith) ក្នុងនាមជាអ្នកធ្វើរបាយការណ៍ពិសេស នៅក្នុងខែកញ្ញាមក លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលបាននិរទេសខ្លួនឯងទៅរស់នៅក្រៅប្រទេសនោះ ត្រូវតុលាការចេញដីកាចាប់ខ្លួនទាក់ទិនការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ដែលមានរាប់ឆ្នាំមកហើយនិងដែលគេដឹងជាទូទៅថា មានពាក់ព័ន្ធនឹងរឿងនយោបាយនោះ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបត្រូវបានវាយដំយ៉ាងព្រៃផ្សៃនៅខាងក្រៅរដ្ឋសភាអំឡុងការតវ៉ាមួយប្រឆាំងគណបក្សនេះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកំពុងប្រឈមនឹងការសើុបអង្កេតពីបទពុករលួយទាក់ទិនខ្សែអាត់សំឡេងបែកធ្លាយដ៏អាថ៌កំបាំងស្តីពីការសន្ទនាតាមទូរស័ព្ទលក្ខណៈឯកជនរវាងរូបលោក និងស្រីកំណាន់យ៉ាងតិច២នាក់។ ហើយនិស្សិតសាកលវិទ្យាល័យម្នាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះពាក់ព័ន្ធការបង្ហោះសារតាមហ្វេសប៊ុកអំពាវនាវឲ្យធ្វើ "បដិវត្តន៍ពណ៌" ជាពាក្យដែល គេដឹងជាទូទៅថា សំដៅដល់ការផ្លាស់ប្តូររបបតាមរយៈការតវ៉ាដោយសន្តិវិធី។
លោកស្រី រ៉ូណា ស្មីត បានមានប្រសាសន៍កាលពីម្សិលមិញ អំឡុងសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញដើម្បីបញ្ចប់បេសកកម្មរយៈពីរសប្តាហ៍នៅក្នុងប្រទេសកម្ពុជាថា "ខ្ញុំគិតថា មានភាពខុសគ្នាស្រឡះរវាងបេសកកម្មរបស់ខ្ញុំនៅខែកញ្ញា និងពេលឥឡូវ"។
លោកស្រីបានបន្ថែមថា "មានឧទាហរណ៍មួយចំនួន ដែលបង្កឲ្យមានក្តីកង្វល់ និងការព្រួយបារម្ភ។ ហេតុដូច្នេះខ្ញុំគិតថា គ្មានអ្វីត្រូវសង្ស័យទេចំពោះការដែលថា មានភាពតានតឹងកាន់តែខ្លាំង និងមានការរំលោភបំពានសិទ្ធិមនុស្សពាក់ព័ន្ធរឿងនយោបាយកាន់តែច្រើន...
ស្របពេលលោក កឹម សុខា មានរឿងអាស្រូវផ្លូវភេទ មជ្ឈដ្ឋានជាច្រើនរំឭកករណីី ពិសិដ្ឋ ពិលីកា
អ្នកស្រី ពិសិដ្ឋ ពិលីកា គឺជាអ្នករបាំប្រពៃណី និងជាតារាភាពយន្តស្រីល្បីល្បាញបំផុតនៅប្រទេសកម្ពុជា។ ជាតារាភាពយន្តស្រីវ័យក្មេងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ភាពល្បីល្បាញរបស់អ្នកស្រីបានឈានដល់កម្រិតថ្មីមួយទៀតក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ខណៈអ្នកស្រីបង្ហាញមុខក្នុងឧស្សាហកម្មវីដេអូតន្ត្រីខារា៉អូខេដ៏កាក់កប។
ហេតុដូច្នេះហើយទើបបានជាករណីឃាតកម្មដ៏រន្ធត់លើអ្នកស្រីនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៩ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខាងមុខផ្សារអូរឫស្សី ក្នុងរាជធានីភ្នំពេញ ជិតក្មួយស្រីវ័យ៧ឆ្នាំរបស់ខ្លួន បានបង្កការតក់ស្លុតទូទាំងប្រទេស នោះគឺដោយសារតែគ្មានជនល្មើសណាម្នាក់ត្រូវបានចាប់ខ្លួន។
ពាក្យចចាមអារ៉ាមបានលេចឮសុះសាយនៅរយៈពេលប៉ុន្មានខែក្រោយមកតារារូបនេះត្រូវភរិយារបស់មន្ត្រីជាន់ខ្ពស់មួយរូបបញ្ជាឲ្យសម្លាប់ចោលដោយសារផ្ទុះកំហឹងខ្លាំងបន្ទាប់ពីដឹងថា អ្នកស្រីមានស្នេហាលួចលាក់ជាមួយប្ដីរបស់ខ្លួន។
បន្ទាប់មកទស្សនាវដ្ដី L' Express ចេញផ្សាយប្រចាំសប្ដាហ៍ដ៏ពេញនិយមរបស់បារាំង បានចុះផ្សាយអត្ថបទមួយដែលដកស្រង់សៀវភៅកំណត់ហេតុកត់ត្រាដោយអ្នកស្រី ពិសិដ្ឋ ពិលីកា ដែលទំនងជារៀបរាប់ពីការលួចជួបគ្នារាប់ឆ្នាំរបស់អ្នកស្រីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការបែកធ្លាយរឿងស្នេហាលួចលាក់នេះដល់លោកស្រី ប៊ុន រា៉នី ភរិយារបស់លោក។
អត្ថបទនោះបានដកស្រង់កំណាព្យដែលលោក ហ៊ុន សែន សរសេរផ្ញើទៅអ្នកស្រី...
រដ្ឋាភិបាលថា Like ទំព័រហ្វេសប៊ុកផ្លុវការរបស់លោក ហ៊ុន សែន គឺជា Like ពិតប្រាកដ
គណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរបស់រដ្ឋាភិបាល បានធ្វើការសន្និដ្ឋានក្នុងរបាយការណ៍មួយកម្រាស់៥ទំព័រចេញផ្សាយកាលពីម្សិលមិញថា ការអះអាងថា ការកើនឡើងប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមហ្វេសប៊ុកកាលពីពេលថ្មីៗនេះបានពីការទិញ “Like” (ចូលចិត្ត) ពីបរទេសនោះ "មិនមែនជាការពិតឡើយ ហើយវាជាការប្រឌិត"។
ចាប់តាំងពីចុងខែមករាមក ចំនួនគណនីហ្វេសប៊ុកដែលចុច Like ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី បានកើនឡើងយ៉ាងឆាប់រហ័ស ដោយរាប់សែននៃអ្នកប្រើប្រាស់គណនីទាំងនោះ មានមូលដ្ឋាននៅបរទេស នេះបើយោងតាមស្ថិតិប្រមូលបានពី Socialbakers ដែលជាគេហទំព័រវិភាគបណ្ដាញទំនាក់ទំនងសង្គម។
ចាប់តាំងពីចំនួន Like កើនឡើងលើស២លានកាលពីពាក់កណ្ដាលខែមករា ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ប្រមូលបាន Like យ៉ាងឆាប់រហ័សពីជុំវិញពិភពលោក ដោយចំនួន Like សរុបរបស់លោកនាពេលបច្ចុប្បន្នមានជាង៣,៣៧លាន ពោលគឺច្រើនជាងចំនួន Like សរុបរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលបច្ចុប្បន្នមានចំនួនប្រហែល២,៣លាន។
យោងតាមគេហទំព័រវិភាគខាងលើឲ្យដឹងថា...
សាលាដំបូងរាជធានីផ្តន្ទាទោសនិស្សិត គង់ រ៉ាយ៉ា ឲ្យជាប់ពន្ធនាគារ១៨ខែ
និស្សិតសាកលវិទ្យាល័យម្នាក់ដែលបានអំពាវនាវឲ្យធ្វើ " បដិវត្តន៍ពណ៌" តាមរយៈសារក្នុង ហ្វេសប៊ុកកាលពីឆ្នាំមុនត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកាលពីម្សិលមិញឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ជាសេចក្តីសម្រេចមួួយដែលក្រុមអ្នករិះគន់បានចាត់ទុកភ្លាមៗថា ជាការប៉ុនប៉ងដើម្បីបំបិទសេរីភាពបញ្ចេញមតិ។
ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះហេង សុខណា បានប្រកាសនៅក្នុងបន្ទប់សវនាការដែលមានមនុស្សចូលរួមយ៉ាងច្រើនមុនម៉ោង៣រសៀលបន្តិចថា "តុលាការបានសម្រេចផ្តន្ទាទោស គង់ រ៉ាយ៉ា ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ"។
គង់ រា៉យ៉ា ត្រូវបានចាប់ខ្លួនដោយនគរបាលមកពីនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ ពេលកំពុងដើរទៅថ្នាក់រៀននៅសាកលវិទ្យាល័យខេមរៈ ក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២១ ខែសីហា។ក្រោយមក និស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយអាយុ២៥ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទញុះញង់ពាក់ព័ន្ធការសរសេរនៅក្នុងសារបង្ហោះតាមហ្វេសប៊ុកពីរសប្តាហ៍មុនមានការចាប់ខ្លួនថា តើមានអ្នកណាម្នាក់ "ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ?"។
លោក សម សុគង់ មេធាវីរបស់និស្សិតរូបនេះ បានជំទាស់នឹងសេចក្តីសម្រេចផ្តន្ទាទោសឲ្យកូនក្តីរបស់ខ្លួនជាប់ពន្ធនាគាររយៈពេល១៨ ខែកាលពីម្សិលមិញ ដោយចាត់ទុកថាជាការផ្តន្ទាទោសមិនសមហេតុផលឲ្យយុវជនវ័យក្មេងម្នាក់មានពិរុទ្ធភាពគ្រាន់តែបញ្ចេញមតិយោបល់តាមអីុនធឺណិតប៉ុណ្ណោះនោះ។
លោក...