38.8 C
Phnom Penh

TAG

GMAC

GMAC ទាមទារ​ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការ​ដាក់​សម្ពាធ​ក្រុមហ៊ុន ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​បញ្ជា​ទិញ

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC អះអាង​ថា កម្ពុជា​ត្រូវ​តែ​មាន​ភាព​សកម្ម និង​ប្រុងប្រយ័ត្ន​ចំពោះ​អ្វី​ដែល​នឹង​អាច​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​កាន់តែ​ច្រើន ខណៈ​ការ​បញ្ជា​ទិញ​ពី​ទីផ្សារ​នៃ​ប្រទេស​លោក​ខាងលិច​ដែល​ជា​ទីផ្សារ​នាំចេញ​សម្លៀកបំពាក់​ដ៏​សំខាន់​របស់​កម្ពុជា​បាន​កំពុង​ធ្លាក់​ចុះ។ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក Ken Loo អះអាង​កាលពី​ថ្ងៃទី​១០ សីហា នេះ​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​នាំចេញ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២២ នេះ ដោយសារតែ​ស្ថានភាព​សកលលោក​មាន​ភាព​មិន​ស្ថិតស្ថេរ និង​លទ្ធភាព​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​លោក​ខាងលិច​ដែល​ជា​ទីផ្សារ​នាំចេញ​សម្លៀកបំពាក់​ដ៏​សំខាន់​របស់​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា ការ​កើនឡើង​នៃ​ថ្លៃដើម​ទ្វេដង​របស់​រោងចក្រ​នីមួយៗ នឹង​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ហើយ​បញ្ហា​នេះ​មិនទាន់​និយាយ​ដល់​បញ្ហា​ផ្សេង​ទៀត ដូចជា​ថ្លៃ​ដឹកជញ្ជូន និង​ថ្លៃដើម​ដែល​បាន​ចំណាយ​ក្នុង​កម្រិត​ខ្ពស់​ដែល​កំពុងតែ​កើនឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅឡើយ​ទេ។ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​ត្រូវ​តែ​មាន​ភាព​សកម្ម...

Latest news