30.7 C
Phnom Penh

TAG

Idea Talk

អ្នក​វិភាគ​លើក​ឡើង​ថា​ ទស្សន​កិច្ច​ស្វែង​រក​ការណ៍​ពិត​របស់​ប្រតិភូ​អឺរ៉ុប​នឹង​គ្មាន​អ្វី​ប្រែប្រួល​សម្រាប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ទេ ​

អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​លោក​គឹម សុខ​បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា​ វិបត្តិ​នយោបាយ​កម្ពុជា​នៅ​តែ​បន្ត​ជាប់គាំង​ដដែល​ ទោះបី​ជា​មាន​ដំណើរ​ស្វែង​រក​ការណ៍​ពិត​របស់​គណៈ​ប្រតិភូ​អឺរ៉ុប​ទៅ​ភ្នំពេញ​ក្នុង​សប្ដាហ៍​នេះ​ក្តី។​

អ្នកវិភាគ៖​ នំ​បញ្ចុក​សាមគ្គី​ជាតិ​ នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ​ ​បើ​ភាគី​ម្ខាង​នៅ​តែ​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​កញ្ញា​លី ស្រីស្រស់​អះអាង​ថា​  ការ​ហូប​នំ​បញ្ចុក​ផ្សះផ្សា​ជាតិ​នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ​ ប្រសិន​បើ​ក្រុម​មួយ​ហូប​ដោយ​សប្បាយ​ចិត្ត​គ្មាន​ការ​សួរនាំ​ ខណៈ​ក្រុម​ម្ខាង​ទៀត​ត្រូវ​បាន​អាជ្ញាធរ​សួរ​នាំ​គ្រប់​ពេល​ទទួល​ទាន​នោះ។​

ព្រះ​រាជ​អាជ្ញា​ខេត្ត​ព្រះសីហនុ​ចោទ​ប្រកាន់​ជន​សង្ស័យ​ដែល​រំលោភ​សម្លាប់​ក្មេងពីរ​នាក់​ប្អូន​ចំនួន​ពីរ​បទល្មើស​

ព្រះរាជ​អាជ្ញា​ខេត្ត​ព្រះ​សីហនុ​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​រំលោភ​សម្លាប់​ក្មេង​ពីរ​នាក់​ប្អូន​ចំនួន​ពីរ​បទល្មើស​ គឺ​បទ​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់​ទង​នឹង​ជន​រង​គ្រោះ ​​មាត្រា​២០២​ចំណុច​ទី​១​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​និង​ទី​២​បទ​ឃាតកម្ម​ដោយ​មាន​ទារុណ​កម្ម​ អំពើ​ឃោរ​ឃៅ ​ឬ​អំពើ​រំលោភ​សេព​សន្ថវៈ​ មាត្រា​២០៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​

អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ចំនួន​៨៥​ស្នើទៅ​រដ្ឋាភិបាល​ស្តារ​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​

អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ចំនួន​៨៥​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមគ្នា​មួយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្តារ​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ដើម្បី​បញ្ចៀស​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច។

អ្នក​វិភាគ​ជំរុញ​ឲ្យ​មេ​ដឹកនាំ​បក្ស​ជំទាស់​និង​បក្ស​កាន់​អំណាច​ កុំ​យក​ទឹក​ដី​កម្ពុជា​ធ្វើ​ជា​សង្វៀន​ស៊ី​សាច់​ហុត​ឈាម​គ្នា​

ក្រុម​អ្នក​ឃ្លាំ​មើល​ជំរុញ​ឲ្យ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ និង​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច​ កុំយក​ទឹក​ដី​កម្ពុជា​ធ្វើ​ជា​ទីលាន​ប្រយុទ្ធ​គ្នា​ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​រង​ទុក្ខ​មិន​ចេះ​ចប់។​

ស្នងការ​ខេត្ត​ព្រះ​សីហនុ​កំពុង​កសាង​សំណុំ​រឿង​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ពីរ​នាក់​ទៅ​តុលាការ​

ស្នងការ​ខេត្ត​ព្រះ​សីហនុ​កំពុង​កសាង​សំណុំ​រឿង​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ពីរ​នាក់​ទៅ​តុលាការ។​ ចំណាត់​ការ​បែប​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​សមត្ថ​កិច្ច​ជំនាញ​ចាប់​ខ្លួន​ជន​សង្ស័យ​ពី​ខេត្ត​ព្រៃវែង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​និង​ត្រូវ​បញ្ជូន​ទៅ​សួរ​ចម្លើយ​នៅ​ខេត្ត​ព្រះ​សីហនុ។​

កម្មករ​ប្រមាណ​៦០​នាក់​នៅ​ខេត្ត​ស្វាយរៀង​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​

កម្មករ​រោងចក្រ​ជាង​៦០​នាក់​នៅ​ខេត្ត​ស្វាយរៀង ​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ស្ទួច​មួយ​គ្រឿង​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ខែ​មិថុនា​នេះ។​

នគរបាល​ស័ក្តិ​៣​ដែល​សង្ស័យ​លួច​iPad​ត្រូវ​បញ្ជូន​ទៅ​តុលាការ​

ស្រប​ពេល​ដែល​មាន​ការ​រិះគន់​និង​ប្រតិកម្ម​ជា​ច្រើន​តាម​បណ្ដាញ​សង្គម​Facebook​ពាក់​ព័ន្ធ​ការ​លួច​iPad​នៅ​ពេល​នេះ ​សមត្ថ​កិច្ច​បាន​សម្រេច​កសាង​សំណុំ​រឿង​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៣​ម្នាក់​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​តែ​ម្តង។​

លទ្ធផលនៃជំនួបប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិជាមួយតំណាងរាស្ត្រអាមេរិក

កិច្ចសម្ភាន៍របស់អ្នកស្រីJanet Seng ប្រធានចលនាស្រ្តីបណ្តាញសកលរបស់គណបក្សសង្គ្រោះជាតិក្រោយពេលអ្នកស្រីជួបជាមួយតំណាងរាស្រ្តសហព័ន្ធសហរដ្ឋអាមេរិក។

Latest news