33 C
Phnom Penh

TAG

Idea Talk

គ្រូប៉ូលិស​ដែល​ទាត់ធាក់​សិក្ខាកាម​តាម​ចិត្ត​ចេញ​ក្នុង​ការ​ហ្វឹក​ហាត់​ចេះ​មុខ​បកស្រាយ​ក្រោយ​រង​ការ​រិះគន់​

គ្រូ​ប៉ូលិស​ជំនាញ​ផ្នែក​ក្បាច់​គុន​យុទ្ធ​ក្រម​ខម​ ដែល​បាន​ ទាត់​ធាក់​សិក្ខា​កាម​តាម​ចិត្ត​ក្នុង​ការ​ហ្វឹកហាត់​​បាន​ចេញ​មុខ​បក​ស្រាយ​ក្រោយ​រង​ការ​រិះគន់​ថា​ នេះ​មិន​មែន​ជា​ការ​ធ្វើ​ទារុណ​កម្ម​ទេ។​

មន្ត្រី​ជំនាញ​សម្រេច​បោស​សម្អាត​គ្រាប់​បែក​ធន់ធ្ងន់​២​គ្រាប់​នៅ​ទីតាំង​ពីរ​ផ្សេង​គ្នា​

លោក​ហេង រតនា​អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា​ហៅ​ថា​CMAC​បាន​អះអាង​កាលពី​ថ្ងៃទី​២៧ ឧសភា​ថា​ កម្លាំង​ជំនាញ​ជាតិ​ផ្ទុះ​ បាន​បោស​សម្អាត​គ្រាប់បែក​ប្រភេទ​ MK82​ដែល​ទម្លាក់​ពី​យន្តហោះ​ចំនួន​២​គ្រាប់​នៅ​ទីតាំង​២​ផ្សេង​គ្នា។​ លោក​ថា​  មួយ​គ្រាប់​នៅ​ឃុំអូរ​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ កប់​ក្នុង​ដី​ជម្រៅ​ជិត​៨​ម៉ែត្រ​ និង​មួយ​គ្រាប់​ទៀត​ស្ថិត​នៅ​ឃុំ​កំពង់​សឹង្ហ​ ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃវែង​ គ្រាប់​កប់​ក្នុង​ដីជាង​៤​ម៉ែត្រ។​

ក្រុម​អ្នក​ជំនាញ​កំពុង​សិក្សា​អំពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នៅ​កម្ពុជា​

ក្រុម​អ្នក​ជំនាញ​ផ្នែក​ស្បៀង​អាហារ​និង​កសិកម្ម​នៃ​អង្គការ​សហ​ប្រជាជាតិ​សហ​ប្រជាជាតិ​ដែល​ហៅ​កាត់​ថា​FAO​កំពុង​យក​ចិត្ត​ទុកដាក់​និង​សិក្សា​អំពី​ករណី​ជ្រូក​ខ្មែរ​ដែល​ឆ្លង​ជម្ងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។​​

អ្នក​វិភាគ៖​គម្រោង​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី​ធ្វើឱ្យ​ក្រុម​លោក​ហ៊ុន សែន​ភិតភ័យ​លោះ​ព្រលឹង ​ប៉ុន្តែ​បើ​មិន​ចូល​ ទេ ​គណបក្ស ​ប្រឆាំង​ ជា​លោះ​ព្រលឹង​

លោក​គឹម សុខ ​អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​បាន​ឡើង​ថា​ គម្រោង​ចូល​ស្រុក​របស់​​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​ពិត​ជា​ធ្វើ​ឲ្យ​បក្ខ​ពួក​របស់​លោក​ហ៊ុន សែន​កំពុង​ភ័យ​លោះ​ព្រលឹង។​

រដ្ឋាភិ​បាល​សម្រេច​ដំឡើង​ប្រាក់​បំណាច់​ឱ្យ​​ចៅក្រម ​និង​ព្រះរាជ​អាជ្ញា​បន្ថែម​ទៀត​

រដ្ឋាភិបាល​ឯកបក្ស​របស់​លោក​ហ៊ុន សែន​អាណត្តិ​ទី​៦​នេះ​បាន​សម្រេច​កែប្រែ​និង​ដំឡើង​ប្រាក់​បំណាច់​ឱ្យ​មន្ត្រី​ចៅក្រម ​និង​ព្រះ​រាជអាជ្ញា ​ចន្លោះ​ពី​៣០​ម៉ឺន​ទៅ​៥០​ម៉ឺន​រៀល​បន្ថែម​ទៀត។​ ​​

សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​ការចោទ​លើ​មេ​សហជីព​៦​រូប​ករណី​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​

សាលា​ឧទ្ធរណ៍​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មេ​សហជីព​ចំនួន​៦រូប​ករណី​អំពើ​ហិង្សា​លើ​ផ្លូវ​វេង​ស្រេង​កាលពី​អំឡុង​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤។​ ក្រុម​សហជីព​បាន​នាំគ្នា​ស្វាគមន៍​សេចក្តី​សម្រេច​នេះ។​

សាធារណ​ជន​មួយ​ចំនួន​រិះគន់​តុលាការ​ករណី​ដោះលែង​ យុវតី​ម្នាក់​ដែល​បើក​ឡាន​បុក​និស្សិត​ស្រី​ស្លាប់​

សាធារណ​ជន​ជាច្រើន​បាន​បញ្ចេញ​មតិ​រិះគន់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បន្ថែម​ទៀត ​ក្រោយ​ពេល​យុវតី​ម្នាក់​ដែល​បើក​រថយន្ត​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់​កាលពី​ខែ​មីនា​ ត្រូវ​បាន​ដោះលែង។​

លោក​ហ៊ុន សែន​ទៅ​ប្រទេស​ជប៉ុន​ ខណៈ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ទីនោះ​រង់ចាំ​ធ្វើ​បាតុកម្ម​ចាំ​

មេ​ដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​​ចេញ​ពី​កម្ពុជា​នៅថ្ងៃ​ទី​២៨​ខែ​ឧសភា​នេះ​ទៅប្រទេស​ជប៉ុន​ ខណៈ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ទីនោះ​រង់​ចាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក។​

Latest news