29 C
Phnom Penh

TAG

Imran Khan

អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​រង​ការ​បាញ់​ប្រហារ​ដែល​នាំ​ឱ្យ​មាន​ការ​រំឭក​ពី​ការ​បាញ់​សម្លាប់​អ្នកស្រី Benazir Bhutto

ឃាតកម្ម​នយោបាយ និង​គំនុំ​នយោបាយ​នៅ​ប្រទេស​ប៉ាគីស្ថាន ទៅ​លើ​មេដឹកនាំ​កំពូលៗ គឺជា​រឿង​ផុយ​ស្រួយ​បំផុត។ ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​ដើរ​ឆ្លងកាត់​រដ្ឋប្រហារ និង​ការ​កាត់ទោស​មេដឹកនាំ​កំពូល​ក៏​ជា​រឿង​ងាយ​បំផុត។ តុលាការ​កំពូល​របស់​ប្រទេស​នេះ​ហ៊ាន​ជល់​ជាមួយ​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី ឲ្យ​តែ​ស្រាវជ្រាវ​រក​ឃើញ​កំហុស​រំលោភ​រដ្ឋធម្មនុញ្ញ និង​ករណី​ពុករលួយ ក្បត់​ជាតិ ដែល​កន្លងមក​មេដឹកនាំ​នយោបាយ​កំពុង​កាន់​អំណាច​ជាច្រើន​នាក់​ហើយ​ត្រូវ​បាន​តុលាការ​របស់​ប្រទេស​នេះ​កាត់ទោស ហើយ​រុញ​ឲ្យ​ធ្លាក់​ពី​អំណាច​តែម្ដង។ ជាក់ស្ដែង នាយករដ្ឋមន្ត្រី Imran Khan បាន​ខ្ទាត​ចេញពី​អំណាច​កាលពី​ខែ​មេសា ឆ្នាំ​២០២២ ដោយ​ញត្តិ​ស្ដីបន្ទោស​លោក​ធ្លាក់​ចូល​រដ្ឋសភា គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​តុលាការ​កំពូល​ចេញ​ដីកា​បង្គាប់​ឲ្យ​សភា​បោះឆ្នោត​សម្ដែង​សេចក្ដី​ទុកចិត្ត​លោក​ជា​ថ្មី​មាន​ឋានៈ​នាយករដ្ឋមន្ត្រី។ នៅ​ពេល​នោះ សភា​ក្រុម​ប្រឆាំង​ប្រមូល​កម្លាំង​គ្នា​ក៏​រុញ​លោក​ធ្លាក់​ពី​អំណាច​តែម្ដង ដោយសារ​គេ​បន្ទោស​លោក​ថា​ដឹកនាំ​ប្រទេស​កើន​បំណុល​គរ​ដូច​ភ្នំ ហើយ​ភាគច្រើន​ជាប់​បំណុល​របស់​ចិន។ លើស​ពី​នេះ​ទៅ​ទៀត​នោះ...

មេដឹកនាំ​ថ្មី​ប៉ាគីស្ថាន​សន្យា​ទាញ​ភូមិសាស្ត្រ​ទៅ​រក​បស្ចិម​ប្រទេស​វិញ​ក្រោយពី​មេដឹកនាំ​ទំនោរ​រក​ចិន​ត្រូវ​បាន​ដកហូត​អំណាច

លោក Imran Khan ដែល​ជាប់​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ត្រូវ​បាន​ទាញ​ទម្លាក់​ពី​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា ដោយ​កម្លាំង​សាមគ្គី​គ្នា​រវាង​ក្រុម​សមាជិក​សភា​នៃ​គណបក្ស​ប្រឆាំង​ធំ​២ បូក​នឹង​បក្ស​តូចៗ​ជាច្រើន។ មូលហេតុ​ដែល​នាំ​ឱ្យ​សមាជិក​សភា​ក្រុម​ប្រឆាំង​រុញ​លោក Imran Khan ធ្លាក់​ពី​អាសនៈ​នាយករដ្ឋមន្ត្រី គឺ​មាន​កត្តា​ច្រើន​យ៉ាង​នៅ​ពីក្រោយ។ វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ធ្លាក់​ក្នុង​ជំងឺ​កូវីដ គឺជា​បញ្ហា​ចម្បង​មួយ​រួច​ទៅ​ហើយ។ វិបត្តិ​បំណុល​បរទេស គឺជា​បញ្ហា​មួយ​ទាញ​ទម្លាក់​សេដ្ឋកិច្ច ដែល​នាំ​ឲ្យ​អ្នក​នយោបាយ​ក្រុម​ប្រឆាំង​ប្រមូល​មតិ និង​កម្លាំង​រួម​គ្នា​ពិនិត្យ​ឡើងវិញ​អំពី​បំណុល​រាប់​ពាន់​លាន​ដុល្លារ​របស់​ចិន ដែល​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​នៅ​បន្ត​ភាព​ក្រីក្រ។ ក្នុង​ដំណាក់កាល​ដែល​ពិភពលោក​នៃ​ក្រុម​បស្ចិម​ប្រទេស និង​ប្រទេស​កុម្មុយនីស្ត​សហការ​ជាមួយ​ប្រទេស​ផ្ដាច់ការ​ប្រជែង​ដណ្ដើម​ភូមិសាស្ត្រ​នយោបាយ គេ​កត់​សម្គាល់​ឃើញ​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Imran Khan ដែល​ត្រូវ​បាន​ទាញ​ទម្លាក់​ពី​អំណាច​នេះ...

បទវិភាគ៖ មិត្ត​ជិតស្និទ្ធ​ម្នាក់​របស់​ចិន​ត្រូវ​សភា​ច្រាន​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Imran Khan ត្រូវ​បាន​ទាញ​ទម្លាក់​ចេញពី​តំណែង​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​សមាជិក​សភា ដែល​គេ​ហៅថា​ការ​បោះឆ្នោត​ដក​សេចក្ដី​ទុកចិត្ត​ចំពោះ​នាយករដ្ឋមន្ត្រី។ បណ្ដាញ​ព័ត៌មាន BBC បាន​រាយការណ៍​មក​ថា សមាជិក​សភា​ចំនួន ១៧៤ ទល់​នឹង ១៦៨ បាន​ទម្លាក់​លោក Imran Khan ពី​អំណាច​បាន​ជា​ផ្លូវការ ដោយ​សំឡេង​ឈ្នះ​តែ ៦​សំឡេង​ប៉ុណ្ណោះ។ ការ​បោះឆ្នោត​របស់​សមាជិក​សភា​ដែល​សម្រេច​បាន​នេះ បន្ទាប់ពី​តុលាការ​កំពូល​នៃ​ប្រទេស​នេះ​សម្រេច​ថា ចំណាត់ការ​របស់​លោក Khan ក្នុង​ការ​រារាំង​ការ​បោះឆ្នោត​ដក​សេចក្ដី​ទុកចិត្ត គឺជា​ទង្វើ​ខុស​ច្បាប់​ផ្ទុយពី​រដ្ឋធម្មនុញ្ញ។...

Latest news