TAG
Joe Biden
ជំនួបកំពូលរវាងមេដឹកនាំអាមេរិកនិងរុស្ស៊ី នាំឲ្យបិទបញ្ចប់ភាពតានតឹងការទូតរវាងប្រទេសមហាអំណាចទាំងពីរ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសមភាគីរុស្ស៊ី លោក Vladimir Putin បានបញ្ចប់កិច្ចប្រជុំកំពូលរបស់មេដឹកនាំ ២រូបនេះកាលពីថ្ងៃពុធ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយឈានទៅដល់ការបញ្ចប់ភាពតានតឹងផ្នែកការទូតរវាងមហាអំណាចប្រទេសទាំងពីរ។
តាមទីភ្នាក់ងារព័ត៌មាន AP មេដឹកនាំទាំងពីរនេះបានយល់ព្រមបញ្ជូនឯកអគ្គរដ្ឋទូតរបស់ប្រទេសទាំងពីររៀងៗខ្លួនទៅប្រចាំការនៅរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីមូស្គូ វិញ។
តាមប្រភពដដែលនេះ មេដឹកនាំទាំងពីរក៏ឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងថ្មីជំនួសកិច្ចព្រមព្រៀងបច្ចុប្បន្នរវាងប្រទេសទាំងពីរ សំដៅរឹតត្បិតការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលជាអាវុធប្រល័យលោក។
តែយ៉ាងណា មេដឹកនាំទាំងពីរមានទស្សនៈខុសគ្នានៅឡើយចំពោះបញ្ហាតានតឹងមួយចំនួន ដោយរួមមានទាំងបញ្ហាវាយប្រហារគ្នាតាមប្រព័ន្ធអ៊ីនធឺណិត។
ក្នុងជំនួបនោះ មេដឹកនាំរុស្ស៊ី លោក Putin...