TAG
Li Zhanshu
អាមេរិកនិងចិនបង្កើតច្បាប់សងសឹកការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក
សមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី៨ ខែមិថុនា បានអនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីបង្កើនសមត្ថភាពរបស់អាមេរិក ក្នុងការប្រកួតប្រជែងជាមួយបច្ចេកវិទ្យាប្រទេសចិន។ តែមួយថ្ងៃក្រោយមក សភាប្រជាជនចិន ក៏បានអនុម័តច្បាប់មួយដ៏កម្រ គឺច្បាប់ដាក់ទណ្ឌកម្មប្រឆាំងអាមេរិក និងសម្ព័ន្ធមិត្ត។
សេចក្ដីព្រាងច្បាប់ដែលព្រឹទ្ធសភាអាមេរិកបានអនុម័ត គឺអនុញ្ញាតឲ្យផ្តល់ប្រាក់ប្រមាណ ២៥០ពាន់លានដុល្លារ ដើម្បីពង្រឹង និងសិក្សាស្រាវជ្រាវវិស័យបច្ចេកវិទ្យាអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា ចិនប្រឆាំងយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកដែលមើលឃើញប្រទេសចិនថាជាសត្រូវក្នុងក្តីស្រមៃរបស់អាមេរិក។
សារព័ត៌មាន South China Morning Post បានចុះផ្សាយថា សមាជិកសភាប្រជាជនចិន...