40.3 C
Phnom Penh

TAG

Miss Grand Cambodia

លោក ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ពិនិត្យ​កម្មវិធី Miss Grand ឡើង​វិញ​ក្រោយ​មាន​ការ​រិះគន់

លោក ហ៊ុន សែន បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ត្រូវ​ពិនិត្យ​មើល​កម្មវិធី​ប្រកួត Miss Grand Cambodia ឡើងវិញ​ក្រោយពី​មាន​ការ​រិះគន់​ខ្លាំង​ពី​មហាជន ករណី​បេក្ខនារី​ដែល​ចូលរួម​ប្រកួត​កម្មវិធី​នេះ​ស្លៀកពាក់​ស៊ិចស៊ី។ នៅ​ក្នុង​កម្មវិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ពុធ ទី​៣១ សីហា នេះ បុរស​ខ្លាំង​លោក ហ៊ុន សែន អះអាង​ថា រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​ចេញ​លិខិត​បដិសេធ​ភ្លាមៗ​ចំពោះ​សម្លៀកបំពាក់​ប្រពៃណី​បវរកញ្ញា​ប្រចាំ​ខេត្ត​នេះ ខណៈ​បវរកញ្ញា​ប្រចាំ​ក្រុង​បាវិត និង​ប៉ោយប៉ែត បែរ​ជា​តំណាង​ឲ្យ​ល្បែង​ស៊ីសង​ទៅវិញ។ លោក​បង្ហាញ​ការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌...

ក្រុម​អ្នក​រិះគន់​ថា​កម្មវិធី​ប្រឡង​បវរកញ្ញា​មាន​រូប​ល្បែង​ស៊ីសង​កំពុង​លើក​ទឹកចិត្ត​ឲ្យ​មាន​អំពើ​អបាយមុខ​នៅ​ក្នុង​ប្រទេស

កម្មវិធី​ប្រឡង​បវរកញ្ញា ឬ Miss Grand Cambodia ២០២២ បាន​បង្ហាញ​សកម្មភាព​ដើរ​បង្ហាញ​សន្លឹក​បៀរ និង​គ្រាប់​អាប៉ោង​របស់​បវរកញ្ញា​ខ្មែរ​ពីរ​រូប​ក្នុង​ឈុត​សម្លៀកបំពាក់​បុគ្គលិក​បម្រើការ​នៅ​ក្នុង​បនល្បែង​កាស៊ីណូ ត្រូវ​រង​នូវ​ការ​រិះគន់​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លើ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា Miss Grand Cambodia បាន​បង្ហោះ​វីដេអូ​កម្មវិធី​ប្រកួត​ប្រជែង​ដែល​មាន​បេក្ខនារី ៣៥​រូប​មកពី​បណ្តា​ខេត្ត ក្រុង និង​សហគមន៍​ជនជាតិ​ខ្មែរ​នៅ​បរទេស កាលពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២២ នេះ ដោយ​បង្ហាញ​ពី​ឈុត​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ តំបន់ សិល្បៈ សាសនា...

Latest news