31 C
Phnom Penh

TAG

Naga World

ក្រសួង​ការងារ​សន្យា​នឹង​សម្របសម្រួល​វិវាទ​ការងារ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ក្រសួង​ការងារ អះអាង​ថា ខ្លួន​នឹង​ព្យាយាម​ដើរ​តួនាទី​ក្នុង​ការ​សម្របសម្រួល​វិវាទ​ការងារ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ​កម្ពុជា ខណៈ​ការ​ចរចា​លើក​ទី​១៣ នេះ​នៅ​បន្ត​ជាប់​គាំង​ដដែល។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ដំណើរការ​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ ថា តំណាង​ភាគី​កម្មករ​និយោជិត​បាន​សំណូមពរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ស្ម័គ្រចិត្ត​លាឈប់​ជំនួស​ប្រហែល ៣០០​នាក់ ប៉ុន្តែ​ភាគី​ខាង​ក្រុមហ៊ុន​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​ការងារ​របស់​កម្ពុជា​ផង​ដែរ។ ជាង​នេះ​ទៀត តំណាង​ភាគី​កម្មករ​និយោជិត​ក៏​បាន​ស្នើសុំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់។ ពួកគេ​ក៏​បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​កូដករ​តាមរយៈ​នៃ​ការ​ផ្អាក​វិភាគទាន ប.ស.ស ដែល​ក្រុមហ៊ុន​បាន​ផ្តាច់​អត្ថប្រយោជន៍​លើ​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ដែល​សម្រាក...

សមត្ថកិច្ច​រារាំង​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ស្រប​ពេល​ដែល​ពួកគេ​នាំគ្នា​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត

សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ដាក់​របាំង​បិទ​កំណាត់​ផ្លូវ​សុធារស មិន​ឱ្យ​កូដករ និង​តំណាង​សហជីព​ប្រមាណ ១០០​នាក់​ដែល​ព្យាយាម​ប្រមូលផ្ដុំ​ធ្វើ​កូដកម្ម​ជា​ថ្មី ស្រប​ពេល​អង្គការ​សមាគម​ជិត ៤០​ស្ថាប័ន​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ចាត់​វិធានការ​ដោះស្រាយ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​កម្មករ​និយោជិត ស្ថាប័ន​ជាតិ និង​អន្តរជាតិ។ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) នៅ​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ នេះ បាន​នាំគ្នា​ចេញ​ទាមទារ​ដោយ​យក​ក្រមា​ចង​ក្រវាត់​ក្បាល​សរសេរ​ថា កុំ​យក​លុយ​ទិញ​សិទ្ធិ ចំណែក​នៅ​លើ​បដា​បាន​សរសេរ​ថា ណាហ្គា​វើលដ៍ បាន​រំលោភ​ច្បាប់​របស់​កម្ពុជា និង​បដា​ខ្លះ​ទៀត​សរសេរ​ថា ណាហ្គា​វើលដ៍...

តំណាង​កម្មករ​ណាហ្គា​វើលដ៍​បដិសេធ​ការ​ចោទប្រកាន់​របស់​សាលា​ក្រុង​ភ្នំពេញ

សហជីព​ការពារ​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) អះអាង​ថា ក្រុម​កូដករ​គ្មាន​បំណង​ប្រើប្រាស់​ផ្លូវ​សាធារណៈ​ដើម្បី​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ការងារ​នោះ​ទេ។ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២៨ មិថុនា ឆ្នាំ​២០២២ ថា ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើ​កូដកម្ម អាជ្ញាធរ​កម្ពុជា​បាន​រារាំង​ក្រុម​កូដករ​ជាប់​រហូត​មិន​ឱ្យ​ធ្វើ​ការ​តវ៉ា​ជាមួយ​នឹង​ក្រុមហ៊ុន ប៉ុន្តែ​ក្រុម​កូដករ​បាន​ប្រកាន់​ជំហរ​ជាប់​ជានិច្ច​នូវ​ការ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា ដូច្នេះ​បើ​អាជ្ញាធរ​រាំង​ខ្ទប់​ពួកគេ​នៅ​កន្លែង​ណា ពួកគេ​នឹង​ធ្វើ​ការ​ទាមទារ​នៅ​កន្លែង​នោះ​តែម្តង។ កញ្ញា...

IDEA TALK៖ តើ​វិបត្តិ​បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើលដ៍​អាច​រាលដាល​ជា​វិបត្តិ​សង្គម​ធំ​កម្រិត​ណា ប្រសិនបើ​នៅតែ​គ្មាន​ដំណោះស្រាយ​សមរម្យ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​វិបត្តិ​បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើលដ៍​អាច​រាលដាល​ជា​វិបត្តិ​សង្គម​ធំ​កម្រិត​ណា ប្រសិនបើ​នៅតែ​គ្មាន​ដំណោះស្រាយ​សមរម្យ?»។

អាជ្ញាធរ​ព្រមាន​កូដករ​ណាហ្គា​វើលដ៍​ឈប់​ប្រើប្រាស់​ដងផ្លូវ​សម្រាប់​ធ្វើការ​ជួបជុំ​គ្នា

រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមាន​ក្រុម​កូដករ​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (Naga World) ឱ្យ​ឈប់​ប្រើប្រាស់​ដងផ្លូវ​សាធារណៈ​សម្រាប់​ធ្វើការ​ជួបជុំ​គ្នា​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ និង​សន្តិសុខ​សណ្ដាប់ធ្នាប់​ទីក្រុង។ សាលា​ក្រុង​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើ​ការ​ណែនាំ​ដល់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍​សាជាថ្មី​ថា ក្នុង​ករណី​ក្រុម​កូដករ​ទាំងនោះ​មាន​បំណង​ធ្វើការ​សម្ដែង​មតិ​ជា​សាធារណៈ ត្រូវតែ​នាំគ្នា​អនុវត្ត​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ត្រូវ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែ​មួយ​ប៉ុណ្ណោះ។ ប្រភព​ដដែល​អះអាង​ថា អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​នៅ​ពេលនេះ ក្រុម​កូដករ​បាន​នាំគ្នា​ចង​ក្រណាត់​ពណ៌​ខៀវ​រុំ​ក្បាល​ភ្ជាប់​នូវ​ពាក្យស្លោក​ដូចៗ​គ្នា​ថា «កុំ​យក​លុយ​ទិញ​សិទ្ធិ» បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​កូដករ​ទាំងនោះ​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្រោម​ការ​រៀបចំ​ផែនការ​ទុក​ជា​មុន​របស់​មនុស្ស​មួយ​ក្តាប់​តូច ដើម្បី​បង្កើត​ព្រឹត្តិការណ៍​មិន​ល្អ​មក​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ផែនការ​របស់​ពួកគេ។...

អាជ្ញាធរ​រារាំង និង​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ដែល​ព្យាយាម​ធ្វើ​កូដកម្ម​ជា​ថ្មី

ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់ បាន​រារាំង និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូដករ ខណៈ​ពួកគេ​បាន​នាំគ្នា​ព្យាយាម​ទៅ​ប្រមូលផ្ដុំ​នៅ​ក្បែរ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ (Naga World) ជា​ថ្មី​ទៀត ដើម្បី​ធ្វើ​កូដកម្ម​ទាមទារ​ការ​ដោះស្រាយ​វិវាទ​ការងារ។ កូដករ​ជាង ១០០​នាក់ នៅ​ថ្ងៃ​ចន្ទ ទី​២៧ មិថុនា នេះ បាន​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី ក្រោយពី​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅតែ​បន្ត​អូស​បន្លាយ ប៉ុន្តែ​ចេញ​ធ្វើ​កូដកម្ម​នេះ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជាច្រើន​បាន​ដាក់​របាំង ហើយ​ស្រាក់​ដៃ​គ្នា​ដើម្បី​រារាំង​កុំ​ឱ្យ​កូដករ​ទៅ​ធ្វើ​កូដកម្ម​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ក្រៅពី​ដាក់​របាំង​រារាំង ក៏​មាន​ការ​រុញច្រាន និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូដករ រួម​ទាំង​ចាប់​ពួកគេ​ដាក់​រថយន្តក្រុង ខណៈ​ក្រុម​កូដករ​បាន​ព្យាយាម​ទៅ​ប្រមូលផ្ដុំ​នៅ​ក្បែរ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍។ ក្រុម​កូដករ​ដែល​ចេញ​ធ្វើ​កូដកម្ម​នា​ថ្ងៃ​នេះ ពួកគេ​បាន​នាំគ្នា​ចង​ក្រណាត់​ខៀវ​នៅ​លើ​ក្បាល​ភ្ជាប់​ជាមួយ​ពាក្យ «កុំ​យក​លុយ​ទិញ​សិទ្ធិ»...

ក្រសួង​ការងារ​ព្រមាន​បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​កម្មករ​ណាហ្គា​ទៅ​តុលាការ

ក្រសួង​ការងារ ព្រមាន​បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​រវាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ទៅ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ ប្រសិនបើ​វិវាទ​នេះ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​ដោយ​ការ​ផ្សះផ្សា ឬ​តាម​នីតិវិធី​ណា​មួយ​បាន​ទេ​នោះ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​ជួប​ចរចា​រវាង​តំណាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​តំណាង​ថៅកែ​ក្រុមហ៊ុន​នេះ​នៅតែ​មិនទាន់​អាច​ឈាន​ដល់​ដំណាក់កាល​រក​ចំណុច​ព្រមព្រៀង​គ្នា​នៅឡើយ​ទេ បើ​ទោះបីជា​ភាគី​ទាំង​ពីរ​បាន​ឆ្លងកាត់​ការ​ចរចា​ជាច្រើន​លើក​ច្រើនសា​ជាមួយ​គ្នា​នា​ពេល​កន្លងមក​ក៏ដោយ។ ក្រសួង​ការងារ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ថា​តំណាង​ភាគី​កម្មករ​និយោជិត​បាន​សំណូមពរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ឱ្យ​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ជិត ២០០​នាក់ ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ពួកគេ​ចង់​ស្ម័គ្រចិត្ត​លាឈប់​ពី​ការងារ​ប្រហែល ៣០០​នាក់។ ជាង​នេះ​ទៀត តំណាង​ភាគី​កម្មករ​និយោជិត​ក៏​បាន​ស្នើសុំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​មក​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់ ព្រមទាំង​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​អ្នក​ធ្វើ​កូដកម្ម​ផង​ដែរ តាមរយៈ​នៃ​ការ​ផ្អាក​វិភាគទាន ប.ស.ស ដោយ​ការ​មិន​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ស្ត្រី​សម្រាក​លំហែ​មាតុភាព...

កូដករ​ណាហ្គា​រក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន និង​រដ្ឋសភា​ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ការងារ

កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជាង ១០០​នាក់ នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ក្រោយពី​វិវាទ​នេះ​បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​មក​ហើយ។ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ដាក់​ញត្តិ​ថា ទោះបី​មាន​ការ​ជួប​ចរចា​រវាង​តំណាង​កូដករ សហជីព ជាមួយ​តំណាង​ក្រុមហ៊ុន​បាន​ចំនួន ១១​ដង​ហើយ​ក្ដី ប៉ុន្តែ​ជា​លទ្ធផល នៅតែ​មិន​ទទួល​បាន​ដំណោះស្រាយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួកគាត់​ធ្វើ​ញត្តិ​ដាក់​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា។ កញ្ញា...

ក្រសួង​ការងារ​ថា​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ច្រានចោល​សំណើ​របស់​កម្មករ​និយោជិត

ក្រសួង​ការងារ​កម្ពុជា អះអាង​ថា ការ​ចរចា​រក​ដំណោះស្រាយ​វិវាទ​រវាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) និង​ថៅកែ​ក្រុមហ៊ុន មិន​ទាន់​អាច​ឈាន​ទៅ​រក​ការ​បញ្ចប់​បាន​នៅឡើយ​ទេ ខណៈ​ភាគី​ខាង​ក្រុមហ៊ុន​បាន​ច្រានចោល​សំណើ​ទាំងស្រុង​របស់​កម្មករ​និយោជិត។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ ថា ខាង​ក្រុម​សហជីព និង​តំណាង​ភាគី​កម្មករ​និយោជិត បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ជិត ២០០​នាក់​ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ស្ម័គ្រចិត្ត​លាឈប់​ជំនួស​ប្រហែល​ជា ៣០០​នាក់។ ជាង​នេះ​ទៀត ខាង​ក្រុម​សហជីព និង​តំណាង​ភាគី​កម្មករ​និយោជិត​ទាំងនោះ ក៏​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់...

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ជាង​១០០​នាក់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ដោយ​ប្រើ​អំពើ​ហិង្សា

ក្រុម​កូដករ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជាង ១០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ដោយ​ការ​ប្រើ​អំពើ​ហិង្សា និង​ចាប់​ដាក់​ចូល​ទៅ​ក្នុង​រថយន្តក្រុង​ទាំង​បង្ខំ ដើម្បី​បំបិទ​ការ​ទាមទារ​របស់​កូដករ​ទាំងនោះ​ក្នុង​ការ​រក​ដំណោះស្រាយ​ពី​សំណាក់​ក្រុមហ៊ុន ដែល​បាន​រំលោភ​សិទ្ធិ​របស់​ពួកគេ​នា​ពេល​កន្លងមក។ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ភាគច្រើន​ជា​ស្ត្រី កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ បាន​បន្ត​ធ្វើ​ការ​ជួបជុំ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​ទីតាំង​ចំណុច​ច្រមុះជ្រូក សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្បែរ​នាគ​បាញ់​ទឹក ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​បាន​អូស​បន្លាយ​អស់​ពេល​ជាង ៤​ខែ​កន្លះ​មក​នេះ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចេញ​មុខ​បង្ក្រាប ដោយ​ចាប់​ពួកគេ​ដាក់​ឡាន​យក​ទៅ​ទម្លាក់​ចោល​នៅ​ទីលាន​ប្រជាធិបតេយ្យ​ខណ្ឌ​ឫស្សីកែវ ភ្លាមៗ។ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​ជា​ស្ត្រី​ទាំងនោះ...

Latest news