TAG
Nancy Pelosi
រដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិកជួបគ្នាក្នុងស្ថានភាពទុកចិត្តគ្នា តែចិនខកចិត្តជាខ្លាំងនឹងអ្នកស្រី កាម៉ាឡា ហារីស
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាមួយដៃគូពាក់ព័ន្ធ ក្នុងនោះមានសហរដ្ឋអាមេរិក និងចិនផងនោះ ត្រូវបានគេមើលឃើញថា បានបិទបញ្ចប់ដោយបន្សល់ទុកនូវការទុកចិត្តគ្នា និងដោយន័យស្ថាបនា។
កិច្ចប្រជុំដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះនៅលើទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា ដែលជាប្រធានអាស៊ានធ្វើជាអ្នករៀបចំទទួល ឬជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនាឆ្នាំនេះ រួមមានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។
ប្រទេសដែលត្រូវមកចូលរួមប្រជុំជាមួយប្រទេសជាសមាជិកអាស៊ានមានចំនួន ៨ប្រទេស រួមមានចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា រុស្ស៊ី អូស្ត្រាលី នូវែលហ្សេឡង់...
តៃវ៉ាន់ស្នើសុំធ្វើសេចក្ដីថ្លែងការណ៍ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ
នៅថ្ងៃទី២០ កញ្ញា ខាងមុខនេះ មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នឹងចាប់ផ្ដើមដែលមានរយៈពេល ៨ថ្ងៃ ដោយបិទបញ្ចប់នៅថ្ងៃទី២៧ កញ្ញា។
មហាសន្និបាតសម្រាប់ឆ្នាំ២០២២ នេះ ពុំប្រព្រឹត្តតាមវីដេអូ Online ដូចឆ្នាំទៅមិញនោះទ ព្រោះតែឆ្នាំនេះ ពិភពលោកពុំជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ធ្ងន់ធ្ងរនោះទេ។
ប្រទេសខ្លះត្រូវបញ្ជូនប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋទៅថ្លែងសុន្ទរកថា។ តែប្រទេសខ្លះទៀតចាត់តាំងរដ្ឋមន្ត្រីការបរទេសទៅតំណាងឲ្យប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលរបស់ខ្លួន។ សម្រាប់កោះតៃវ៉ាន់ ពុំមានតំណាងរបស់ខ្លួនឡើងធ្វើសុន្ទរកថានោះទេ ទោះជាដែនកោះមួយនេះមានប្រជាជនជាង ២៣លាននាក់ក៏ដោយ។
ដែនកោះនេះពុំមានអាសនៈរបស់ខ្លួននៅឯមហាសន្និបាតនេះទេ។ អាសនៈរបស់ដែនកោះនេះ ត្រូវបានរបបបក្សកុម្មុយនិស្តចិន...
ចិនប្រកាសធ្វើសមយុទ្ធជាថ្មីឡោមព័ទ្ធកោះតៃវ៉ាន់ខណៈប្រតិភូសភាអាមេរិកមួយក្រុមទៀតទៅដល់ដែនកោះនេះ
ប្រទេសចិន ប្រកាសបើកធ្វើសមយុទ្ធជាថ្មីទៀតដោយឡោមព័ទ្ធកោះតៃវ៉ាន់ ស្របពេលដែលប្រធានាធិបតីដែនកោះនេះបានទទួលជួបនឹងគណៈប្រតិភូសភាអាមេរិកនៅថ្ងៃចន្ទ ទី១៥ ខែសីហា នេះ។
ការមកដល់របស់ប្រតិភូសភាអាមេរិកមួយក្រុមថ្មីនេះ គឺរយៈពេល ១២ថ្ងៃបន្ទាប់ពីអ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកបានមកជួបប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ក្នុងដំណើរទស្សនកិច្ចដែលនាំឲ្យចិនធ្វើសមយុទ្ធយ៉ាងសម្បើមឡោមព័ទ្ធកោះតៃវ៉ាន់សឹងតែផ្ទុះសង្គ្រាម។
ទីភ្នាក់ងារសារព័ត៌មាន Associated Press បានចុះផ្សាយនៅថ្ងៃទី១៥ សីហា នេះថា ទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកមួយក្រុមថ្មីនេះ...
តៃវ៉ាន់ច្រានចោលសំណើរបស់ចិនអំពីការផ្សះផ្សាជាតិក្រោមគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ
ក្រោយពីបិទបញ្ចប់ការធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់ដ៏គួរឲ្យបារម្ភ មហាយក្សចិន បានទម្លាក់សៀវភៅស ដោយបង្ហាញថា ក្រុងប៉េកាំងចង់ឲ្យតៃវ៉ាន់មកនៅក្រោមដំបូលរបស់ខ្លួនដូចក្រុងហុងកុង គឺទទួលយកគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ។
សៀវភៅសនេះបានរៀបរៀងដោយក្រសួងការពារជាតិចិន ហើយការដែលកងទ័ពរំដោះប្រជាជនចិន បញ្ចេញសៀវភៅសនេះ ធ្វើឡើងចំពេលប្រទេសដ៏ធំនេះសម្រេចបិទបញ្ចប់ការធ្វើសមយុទ្ធកងទ័ពឡោមព័ទ្ធកោះតៃវ៉ាន់ ដែលបានប្រព្រឹត្តទៅរយៈពេល ៧ថ្ងៃ។
នៅក្នុងឯកសារនៃសៀវភៅសនេះ រដ្ឋាភិបាលចិន បានសម្រេចលុបចោលនូវឃ្លាមួយដែលនិយាយថា ក្រុងប៉េកាំងនឹងបញ្ជូនក្រុមមន្ត្រីរបស់ខ្លួនឱ្យទៅគ្រប់គ្រងកោះតៃវ៉ាន់ គឺដូចរដ្ឋបាលនៃដែនដីហុងកុង ប៉ុន្តែលើកនេះ ក្រុងប៉េកាំង សន្យាថា កោះតៃវ៉ាន់អាចនៅជាមួយក្រុងប៉េកាំង ដោយមិនដូចក្រុងហុងកុងនោះទេ។
នេះជាសញ្ញាបង្ហាញពីការសម្រេចចិត្តរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងការកាត់បន្ថយស្វ័យភាពដែលទីក្រុងប៉េកាំងប្រើគោលនយោបាយថ្មីនេះសម្រាប់កោះតៃវ៉ាន់។
ការបញ្ជាក់របស់បក្សកុម្មុយនីស្តចិន...
មន្ត្រីជាន់ខ្ពស់កម្ពុជាថាអ្នកខាតបង់ធ្ងន់ធ្ងរគឺជាចិនបើសង្គ្រាមផ្ទុះឡើងនៅតៃវ៉ាន់
មន្ត្រីជាន់ខ្ពស់កម្ពុជា អះអាងថា មហាអំណាចកុម្មុយនីស្តចិន មិនអាចគ្រប់គ្រងកោះតៃវ៉ាន់ដោយការបំផ្ទុះសង្គ្រាមបានឡើយ ព្រោះថាបើសង្គ្រាមផ្ទុះឡើង អ្នកខាតបង់ធ្ងន់ធ្ងរគឺជាចិន ហើយចិនក៏មិនអាចធ្វើជាមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោកនៅថ្ងៃអនាគតតាមបំណងរបស់ខ្លួនបាននោះទេ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានបង្ហោះវីដេអូលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នេះថា ចិនមិនដែលប្រកាសធ្វើសង្គ្រាមដោយចំមុខនោះទេ តែចិនចូលចិត្តនៅពីក្រោយគ្រប់សង្គ្រាមទាំងអស់ ព្រោះថាចិនមានផែនការរក្សាទុកលុយ ជាជាងប្រើលើសង្គ្រាម។ ដូច្នេះហើយ បានជាចិនប្រើយុទ្ធសាស្ត្រកៀងគរសេដ្ឋកិច្ចគ្រប់បែបយ៉ាង ដើម្បីប្រមូលលុយ ដូចជាការជីករ៉ែ និងការបង្កើតសេដ្ឋកិច្ចតាមបណ្តាប្រទេសនានា គ្រប់រូបភាព...
ចិនបាញ់មីស៊ីលរំលងកោះតៃវ៉ាន់ឆ្លើយតបប្រធានសភាអាមេរិកដែលបានទៅទស្សនកិច្ចកោះនេះ
ចិនដែលជាមហាអំណាចអាស៊ីនៅពេលនេះ កំពុងបង្ហាញកម្លាំងទ័ពដ៏ក្ដៅគគុកដោយធ្វើសមយុទ្ធបាញ់គ្រាប់ពិតៗ ហើយឡោមព័ទ្ធកោះតៃវ៉ាន់ ដែលនាំឱ្យតៃវ៉ាន់ប្រកាសឱ្យទ័ពប្រមូលផ្ដុំគ្នា ហើយចាកចេញពីបន្ទាយទៅកាន់ទីតាំងដំឡើងកាំភ្លើង។
បើតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ CCTV របស់ចិន ឲ្យដឹងថា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់កងទ័ពចិន ក៏បានបាញ់មីស៊ីលជាច្រើនគ្រាប់ធ្លាក់នៅក្បែរកោះតៃវ៉ាន់ ហើយយ៉ាងតិចមីស៊ីល ១១គ្រាប់បានហោះរំលងដែនកោះនេះដោយធ្លាក់ទៅក្នុងសមុទ្រចិនខាងកើត។
ការធ្វើសមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិន ដែលឡោមព័ទ្ធកោះតៃវ៉ាន់ គឺពិតណាស់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចដ៏កម្ររបស់ប្រធានរដ្ឋសភា អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ដែលបានដឹកនាំប្រតិភូសភាសហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃទី២ សីហា ដែលក្រុងប៉េកាំងចាត់ទុកក្រុងវ៉ាស៊ីនតោន ជាអ្នករំលោភធ្ងន់ធ្ងរដល់ដែនអធិបតេយ្យរបស់ចិន ព្រោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ចិន។
ដោយបង្ហាញការឈឺចាប់ដូចនេះ...
រដ្ឋាភិបាលកម្ពុជាប្រកាសប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយឥតងាករេ
ក្រសួងការបរទេសកម្ពុជា បង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា រដ្ឋាភិបាលកម្ពុជានឹងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយដោយឥតងាករេ និងចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះដោយបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធ គោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយដែលត្រូវបានចុះហត្ថលេខារវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដែលបានចែងក្នុងសេចក្តីថ្លែងការណ៍រួមកាលពីពេលកន្លងទៅរវាងភាគីទាំងពីរ។
ក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី និងរក្សានូវស្ថានភាពដើម ចៀសវាងការបង្កហេតុមិនប្រក្រតីណាមួយនៅច្រកសមុទ្រតៃវ៉ាន់នេះ ដើម្បីបុព្វហេតុក្នុងការរក្សានូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់...
ហេតុការណ៍ខ្លះៗអំពីទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកទៅកាន់ដែនកោះតៃវ៉ាន់
កាលពីយប់ថ្ងៃអង្គារវេលាម៉ោង ១០ និង ៣៣នាទី យន្តហោះដឹកប្រតិភូនៃប្រធានរដ្ឋសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពល បានចុះចតនៅព្រលានយន្តហោះ សុងសាន នៅក្រុងតៃប៉ិ ដោយជោគជ័យ ដោយធ្វើឱ្យដំណើរទស្សនកិច្ចរបស់អ្នកស្រី Nancy Pelosi បានសម្រេចគោលដៅ។
យន្តហោះដឹកអ្នកស្រី ប៉េឡូស៊ី និងសមាជិកសភា ៦រូប បានហោះពុះពារក្រោមរលកនៃការគំរាមកំហែងយ៉ាងខ្លាំងណាស់ពីសំណាក់ប្រទេសចិន ដែលក្រុងប៉េកាំង បានបញ្ចេញយន្តហោះចម្បាំងជាច្រើនគ្រឿងហោះចូលដែនអាកាសរបស់តៃវ៉ាន់ ហើយធ្វើសមយុទ្ធទៀតផងក្នុងអំឡុងពេលនោះ។ តែយន្តហោះរបស់កងទ័ពអាកាសដែលដឹកអ្នកស្រី ប៉េឡូស៊ី និងគណៈប្រតិភូសភាប្រភេទ C-40C...
អ្នកវិភាគថាទស្សនកិច្ចរបស់ប្រធានសភាអាមេរិកទៅកោះតៃវ៉ាន់ជាការព្រមានដោយផ្ទាល់ទៅចិន
ក្រុមអ្នកឃ្លាំមើលនិយាយថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក អ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ គឺជាការបង្ហាញអំពីគោលជំហររបស់អាមេរិកក្នុងការរៀបចំសណ្ដាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី និងជាការព្រមានដោយផ្ទាល់ទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់ The Cambodia Daily នៅថ្ងៃទី៣ សីហា នេះថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក អ្នកស្រី Nancy...
អ្នកស្រី Pelosi ប្រធានរដ្ឋសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ទោះជាចិនគំរាមក៏ដោយ
ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកដែលអមដំណើរដោយសមាជិកសភាជាន់ខ្ពស់អាមេរិកចំនួន ៦រូប បានសម្រេចជ្រើសរើសយកប្រទេសក្នុងតំបន់អាស៊ីចំនួន២ ជាទស្សនកិច្ចរបស់អ្នកស្រីមុនគេ។
កាលពីថ្ងៃចន្ទ ទី១ សីហា អ្នកស្រី Nancy Pelosi បានទៅធ្វើទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ចនេះ អ្នកស្រីបានជួបសន្ទនាគ្នាជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី លោក លី សៀនឡុង និងបានចូលជួបសម្ដែងការគួរសមជាមួយប្រធានាធិបតីនៃប្រទេសមួយនេះផងដែរ។
ក្រោយពីបិទបញ្ចប់ទស្សនកិច្ចនៅលើទឹកដីសិង្ហបុរី អ្នកស្រី Nancy Pelosi និងសមាជិកសភាអាមេរិកដទៃទៀតបានទៅដល់ប្រទេសម៉ាឡេស៊ី...