41.3 C
Phnom Penh

TAG

Patrick Murphy

លោក កឹម សុខា ថា​សហគមន៍​អន្តរជាតិ​ផ្តល់​តម្លៃ​ដល់​លោក​ដោយសារ​មិន​រត់​ចោល​ស្រុក

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា អះអាង​ថា ជំនួប​របស់​លោក​ជាមួយ​តំណាង​ទូត​នៃ​ប្រទេស​ជា​មិត្ត​កម្ពុជា​កន្លងមក គឺ​បណ្តា​ប្រទេស​ទាំងនោះ​បាន​ផ្តល់​តម្លៃ​ដល់​រូបលោក​ដែល​មិន​រត់​ចោល​មាតុភូមិ​កម្ពុជា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​នៃ​ការ​ប្រកាន់​យក​នូវ​គោលការណ៍​អហិង្សា។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy នៅ​ថ្ងៃ​ទី​១១ ឧសភា ថា ក្នុង​ជំនួប​នេះ លោក​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ជុំវិញ​បច្ចុប្បន្នភាព​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​កំពុង​កើតមាន​នៅ​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​នៅ​កម្ពុជា នា​ពេល​ថ្មីៗ​នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា...

ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ផ្តើម​កម្មវិធី​អបអរ​ទំនាក់ទំនង​អាមេរិក-កម្ពុជា​ឆ្នាំ​២០២២ (AmCam 2022)

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ប្រកាស​ចាប់ផ្តើម​កម្មវិធី​នៅ​ឆ្នាំ​២០២២ ដើម្បី​ប្រារព្ធ​ពី​ទំនាក់ទំនង​យូរ​អង្វែង និង​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​អាស៊ាន និង​កម្ពុជា ឬ​ហៅថា AmCam 2022។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃ​ទី​២៨ មករា នេះ បាន​សរសេរ​ថា ភ្ញៀវ​ចូលរួម​ពិធី​នឹង​បាន​ចូលរួម​លេង​ល្បែង​កម្សាន្ត​ជាច្រើន និង​ទទួលទាន​អាហារ​បែប​ខ្មែរ និង​អាមេរិក។ ពិធី​នេះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​បើក​កម្មវិធី​ដោយ​ចូលរួម​ពី​តារា​ចម្រៀង​ខ្មែរ កញ្ញា កេសរ...

មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក​នៅតែ​ចង់​ឃើញ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​ជា​រដ្ឋ​ឯករាជ្យ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​អំពី​ជំនួប​របស់​លោក​ក្នុង​រយៈពេល​ចុងក្រោយ​ជាមួយ​អ្នក​ការទូត​នៃ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ ខណៈ​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ប្រឆាំង​អំណាច​ផ្ដាច់ការ​បាន​ដើរ​ដល់​ផ្លូវបំបែក​ហើយ​នោះ។ នៅ​ក្នុង​សារ​ចុងក្រោយ​មួយ​ទៀត​ដែល​ត្រូវ​បាន​មើល​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សម្ដែង​ការ​អរគុណ​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ចំណាយ​ពេលវេលា​ជួប​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​នានា​ដែល​កើត​មាន​នៅ​កម្ពុជា ក៏ដូចជា​សហរដ្ឋ​អាមេរិក។ សារ​របស់​លោក កឹម សុខា បាន​បញ្ជាក់​ថា មិន​ខុស​គ្នា​ពី​ឯកអគ្គរដ្ឋទូត...

អ្នក​តស៊ូ​មតិ​ថា​កម្ពុជា​គួរ​បន្ធូរ​ស្ថានការណ៍​នយោបាយ​ដើម្បី​បញ្ចៀស​វិបត្តិ​ការទូត​ជាមួយ​សហគមន៍​អន្តរជាតិ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គួរ​បន្ធូរ​ស្ថានការណ៍​នយោបាយ​ដើម្បី​បញ្ចៀស​វិបត្តិ​ការទូត​ដែល​ប្រឈម​នឹង​សហគមន៍​អន្តរជាតិ ហើយ​អាច​ទាញ​ទម្លាក់​កម្ពុជា​ទៅ​ក្នុង​វិបត្តិ​យ៉ាង​ជ្រៅ​ពិបាក​ស្ដារ​ឡើងវិញ ទាំង​អសន្តិសុខ និង​សេដ្ឋកិច្ច​ជាតិ​នា​ពេល​អនាគត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​កង្វល់​អំពី​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា នា​ពេល​កន្លង​មក។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ថា ចរន្ត​របស់​សហគមន៍​អន្តរជាតិ សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប...

Latest news