34 C
Phnom Penh

TAG

payall

នគរបាល​និង​កង​រាជ​អា​វុធ​ហត្ថ​រារាំង​អ្នកភូមិ​មិន​ឲ្យ​ដាក់​ញត្តិទៅ​កាក​បាទ​ក្រហម​

កាល​​​ពីម្សិលមិញ​​​ នគរបាល​​​​​និង​​​កង​​​រាជអាវុធ​​​ហត្ថរាជធានី​​​បាន​​​រារាំង​​​អ្នកភូមិមួយ​​​ក្រុម​​​ប្រហែល​​​១០០​​​នាក់​​​មក​​​ពី​​​ខេត្ត​​​ក្រចេះ​​​ ដែល​​​បាន​​​ព្យាយាម​​​ដាក់​​​ញត្តិ​​​នៅ​​​​​​ទីស្នាក់ការ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​​​​ ដោយ​​​បាន​​​​អំពាវនាវ​​​ឲ្យ​​​កាកបាទ​​​ក្រហម​​​ជួយ​​​ដោះស្រាយ​​​វិវាទ​​​ដីធ្លី​​​របស់​​​ពួក​​​គាត់​​​ជាមួយ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀតណាម​​​។ នគរបាល​​​និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​ប្រហែល​​​៥០​​​នាក់​​​ប្រដាប់​​​ដោយ​​​ខែល​​​បង្ក្រាប​​​បាតុកម្ម​​​ និង​​​ដំបង​​​ឆក់​​​ បាន​​​មកជួប​​​​​ក្រុម​​​អ្នក​​​ភូមិ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨ និង​​​៣០​​​នាទីព្រឹក​​​ក្បែរ​​​វត្ត​​​សាមគ្គី​​​រង្សី  ដែល​​​ពួក​​​គាត់​​​បាន​​​​​ស្នាក់​​​នៅ​​​បណ្ដោះ​​​អាសន្ន​​​ ហើយ​​​បានប្រាប់​​​ពួក​​​គាត់​​​ឲ្យត្រឡប់​​​ទៅ​​​វត្ត​​​នោះ​​​​វិញ​​​។ លោក​​​ ជា ស៊្រូ អាយុ​​​៤៥​​​ឆ្នាំ​​​ ជា​​​សមាជិក​​​សហគម​​​ន៍ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ពី​​​ឃុំ​​​ឃ្សឹម​​​ ស្រុក​​​ស្នួល​​​ បាន​​​និយាយ​​​ថា "យើង​​​គ្រាន់​​​តែ​​​ចង់​​​ដាក់​​​ញត្តិ​​​ទៅ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ ដើម្បី​​​សុំ​​​ជំនួយ​​​តែ​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ​​​នគរបាល​​​និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​រារាំង​​​ពួក​​​យើង​​​មិន​​​ឲ្យ​​​ទៅដាក់ញត្តិ​​​ ហើយ​​​ពួក​​​គេ​​​បាន​​​រុញ​​​ច្រាន​​​ពួក​​​យើង​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​វត្ត​​ក្បែរ​​​នោះ​​​វិញ"។ ចាប់​​​តាំង​​​ពី​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​កាល​​​ពីថ្ងៃ​​​ទី​​​២ ខែ​​​ឧសភា ដោយ​​​ក្រុមហ៊ុន​​​វៀត​ណាម​​​ ប៊ិញ​​​ភឿក​​​២ (Binh Phoeuk 2) អ្នកភូមិ​​​មួយ​​​ក្រុម​​​នេះ​​​ ដែល​​​បុព្វហេតុរបស់ពួកគាត​់​ត្រូវ​​​បាន​​​គាំទ្រ​​​​ដោយ​​​លោក​​​ សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​តាម​​​ទំព័រ​​​ហ្វេសបុ៊ក​​​របស់​​​លោកនោះ​​​​ បាន​​​ធ្វើ​​​យុទ្ធនាការ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ព្យាយាម​​​ដាក់​​​ញត្តិ​​​ទៅ​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​ និង​​​ស្ថានទូត​​​នានា​​​ឲ្យ​​​ជួយ​​​ដោះស្រាយ​​​វិវាទ​​​ដីធ្លី​​​របស់​​​ពួក​​​គាត់​​​។ លោក​​​ ឃួង​​​ ស្រេង​​​ អភិបាល​​​រង​​​រាជធានីភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ទទួល​​​បាន​​​ញត្តិ​​​ពី​​​អ្នកភូមិទាំង​​​នេះ​​​ហើយ​​​ ហើយ​​​បាន​​​ប្រគល់​​ទៅ​​​កាកបាទ​​​ក្រហម​​​កម្ពុជា ប៉ុន្តែ​​​លោក​​​បាន​​​អះអាង​​​ថា ក្រុមអ្នកភូមិមាន​​​ហេតុផល​​​​លាក់បាំង ហើយ​​លោក​​ចង់​​​ឲ្យ​​​ពួក​​​គាត់​​​ចាក​​​ចេញ​​​ពី​​​រាជ​ធានី​​​វិញ​​​។ ដោយ​សំដៅ​​​យ៉ាង​​​ច្បាស់​​​ទៅ​​​លើ​​​គណបក្ស​សង្គ្រោះជាតិ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​កំពុង​​​ស្វែងរក​​​ការពិត​​​ ពីព្រោះ​​​ប្រជាពលរដ្ឋ​​​មិន​មែន​​​មក​​​ពី​​​ខេត្ត​​​ក្រចេះ​​​តែ​​​មួយ​​​ទេ​​​ ប៉ុន្តែ​​​ពួក​​​គាត់​​​មក​​​ពី​​​គ្រប់​​​ទី​​​កន្លែង​​​ ដើម្បី​​​បម្រើ​​​ផល​​​ប្រយោជន៍​​​គណបក្ស​​​នយោបាយ​​​"។ លោក ឃួង ស្រេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ជួបជាមួយ​​​អាជ្ញាធរ​​​ខេត្ត​​​ក្រចេះ​​​ និង​​​ខេត្ត​​​កំពង់​​​ចាម​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ ដើម្បី​​​សម្រេច​​​ ថាតើ​​​ត្រូវ​​​​​​ដោះស្រាយ​​​បែបណា​ជាមួយ​​​ពួក​​​គាត់​​​។ លោក​​​បានបន្ថែម​​​ថា "យើង​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គាត់​​​ស្នាក់​​​នៅ​​​តាម​​​វត្ត​​​ទេ​​​ ហើយ​​​​​​ពួក​​​គាត់​​​គួរ​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ​​​ ពីព្រោះ​​​រាជធានីភ្នំពេញ​​​មិនមែន​​​ជា​​​កន្លែង​​​សម្រាប់​​​ពួក​​​គាត់​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​ និង​​​ធ្វើ​​​សកម្មភាព​​​បម្រើ​​​គណបក្ស​​​នយោបាយ​​​ឡើយ​​​"។ តំណាង​​​កាកបាទ​​​ក្រហម​​​កម្ពុជា ដែល​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​បាន​​​រៃ​​​អង្គាស​​​ប្រាក់​​​បាន​​​ប្រហែល​​​១៤,៣​​​លាន​​​ដុល្លារ​​​ ដោយ​​​ប្រើ​​ពាក្យ​​​ស្លោក​​​ថា "ទីណា​​​មាន​​​ទុក្ខ​​​លំបាក ​​​​​​ទីនោះ​​​មាន​​​កាកបាទ​​​ក្រហម​​​កម្ពុជា"​ បាន​មាន​ប្រសាសន៍ថា កាកបាទ​​​ក្រហម​​​គ្មាន​​​សមត្ថ​​​កិច្ច​ជួយ​ក្រុម​អ្នកភូមិ​ទេ។ លោក​​​ អ៊ុយ សំអាត​​​ ប្រធាន​​​នាយក​​​ដ្ឋាន​​​គ្រប់គ្រង​​​គ្រោះ​​​មហន្តរាយ​​​​​​នៅ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​បាន​​​សួរ​​​ថា "ពួក​​​គាត់​​​មក​​​កាកបាទ​​​ក្រហម​​​ប្ដឹង​​​អំពី​​​ស្ថានភាព​​​ដីធ្លី​​​របស់​​​ពួក​​​គាត់​​​ តើ​​​បង​​​ប្អូន​​​គិត​​​ថា វា​​​ជា​​​សមត្ថកិច្ច​​​របស់​​​កាកបាទ​​​ក្រហម​​​ឬ?”។​ លោក​​​បាន​​​បន្ថែម​​​ថា "ពួក​​​គាត់​​​ស្នើ​​​ឲ្យ​​​កាកបាទ​​​ក្រហម​​​ជួយ​​​អន្តរាគមន៍​​​ដើម្បី​​​ដោះ​ស្រាយ​​​វិវាទ​​​ដីធ្លី​​​... ​​​ពួក​​​គាត់​​​ត្រូវ​​​ទៅ​​​រក​​​រដ្ឋាភិបាល​​​វិញ​​​"។​ លោក​បាន​បដិសេធមិន​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែមទេ។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​ស្រី​​ ធីម​​​ ណារិន អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​ហុក​​​ប្រចាំ​​​ខេត្ត​​​ក្រចេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ថានភាព​​​អស់សង្ឃឹម​​​របស់​​​អ្នក​​​ភូមិ​​​ដែល​​​ត្រូវ​​​គេ​​​​​បណ្ដេញ​​​ចេញ​​​ គឺ​​​ស្ថិត​​​ក្នុង​​​ដែន​​​សមត្ថកិច្ច​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ដែល​​​ត្រូវ​​​ជួយ​​​។ លោក​​​ស្រីបាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​គិត​​​ថា ការ​​​ដាក់​​​ញត្តិ​​​ទាមទារ​​​ឲ្យ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ជួយ​​​នោះ​​​ គឺ​​​ជារឿង​ត្រឹម​​​ត្រូវ​​​ហើយ​​​ ពីព្រោះ​​​ឥឡូវ​​​នេះ​​​ពួក​​​គាត់​​​កំពុង​​​ប្រឈម​​​​​​នឹង​​​ការ​​​លំបាក​​​និង​​​គ្មាន​​​ផ្ទះ​​​សំបែង​​​"។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា "ពួក​​​គាត់​​​ប្រឈមនឹង​​​​​​ការ​​​លំបាក​​​​​​ខ្លាំងណាស់​​​​ ​​​ដូច្នេះ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ត្រូវ​​​ប្រឹងប្រែងជួយ​​​ដោះស្រាយ​​​បញ្ហា​​​ជូន​​​ប្រជាពលរដ្ឋ​​​ទាំង​​​នេះ​​​"៕ សារុន  

សាលាដំបូង​រាជធានីចោទ​ប្រកាន់​​ស្ត្រីម្នាក់​និង​បុរស​ម្នាក់​ពីបទ​​​ជួ​ញ​ដូរ​​អ​នី​​​តិ​​​ជ​ន​ថ្លង់​មាន​មេរោគ​​អេដស៍

កា​ល​​​ពី​ម្សិល​មិញ ​សាលា​​ដំ​បូ​ង​​​រា​ជ​ធា​​នី​ភ្នំ​​​ពេញ​​​ បា​ន​​បើក​សវ​នាកា​រ​​ជំ​នុំ​​ជម្រះ​​​​​ក្តី​​​របស់​​ស្ត្រី​​ម្នាក់​ និ​ង​​បុរស​សមគំនិត​ម្នាក់​​​ ​ដែល​ត្រូ​វ​បា​ន​ចោទ​​ប្រកាន់​​​​ពី​បទ​​​ជួញដូរ​​​​ក្មេង​ស្រី​​​គ​ថ្លង់​ម្នាក់អា​យុ​១៣ឆ្នាំ​​ម្នាក់​​​ ដែល​​​កើត​​រោគ​​​អេដ​​ស៍​នៅផ្ទះ​​​បន​មួ​យ​​​ ក្នុង​​ខណ្ឌ​ចំ​កា​រ​មន​។ ​​សវ​នាការ​​​ជំ​​នុំជ​ម្រះ​​នេះ ​​​ធ្វើ​ឡើ​ងនៅ​ក្នុង​​​បន្ទប់​បិទទ្វារ​​​ ​ដោ​យ​សារ​មានវត្ត​មា​ន​​​​រ​​បស់ជ​ន​​​​រង​គ្រោះអនីតិជន​​។ បន្ទាប់​ពី​សវនាការ​បាន​បញ្ចប់​ លោកស្រី​​​  គឹ​ម ដា​នី ​ប្រធា​ន​​ក្រុ​ម​ប្រឹ​​ក្សា​​​ជំ​នុំ​ជម្រះ​​​បា​ន​មា​ន​ ​​​ប្រ​សាស​​ន៍​​ថា​ “ឈ្មាះ ​​លួ​ញ ​ចាន់ ​​អា​យុ​​២៨​ឆ្នាំ ​និ​ង​ឈ្មោះ ឯម សុ​ភា ​​អា​យុ​៤៤ឆ្នាំ ​​ត្រូ​វ​បា​ន​​ចោទ​ប្រកាន់​​​​​ពី​បទ​ជួញដូរ​​ ​នៅ​​​ផ្ទះ​​បនមួ​យ​​កន្លែ​ង សម្រាប់​ការ​​​​រួ​ម​ភេទ​”។ អ្នក​ស្រី​​បា​ន​​​បន្ថែម​​​ថា  ​តុ​លាការ​​​បា​ន​ចេញ​​ដីកាចាប់​​​ខ្លួ​ន​ឈ្មោះ លួញ ​​ចាន់ ​​ដែល​កំ​ពុ​ង​​ត្រូ​វ​បា​ន​​​កាត់​ទោសកំ​​បាំ​ង​មុខ បន្ទាប់​​​ពីគេច​​​ខ្លួន​​​ពី​កា​រ​​​តាមចាប់​។ ឈ្មោះ សុភា ​និ​ង​ឈ្មោះ ​លួញ ចាន់ ​​ត្រូ​វ​បាន​ចោទ​​ប្រកាន់​​​កា​ល​​ពី​ខែ​​កក្កដា ​បន្ទាប់​​ពី​នគរ​បាល​ទទួល​​បា​ន​​ពាក្យ​បណ្តឹង​​​ពី​លោក សុខ ផល្លា នាយក​​​ប្រតិបត្តិ​​នៃ​​​អ​ង្គការ​​ក្តី​សង្ឃឹម​​​ថ្មី​​សម្រាប់​​​កុ​មារកម្ពុជា (NHCC)​ ​ជា​អ​ង្គកា​រ​​​ក្រៅ​រដ្ឋា​ភិ​បាល​​​ដែល​ជួយកុមា​រ​កើត​​​ជំ​​​ងឺ​​​​អេដស៍ ​និ​ង​​​​បា​ន​ផ្តល់​ផ្ទះ​មួ​យ​​​ខ្នង​​ឲ្យ​​​ជ​ន​រង​​គ្រោះ​​រូ​ប​នេះ​ ​ចាប់តាំ​​ង​ពីឪ​​ពុ​ក​ម្តាយ​​​របស់​នា​​ង​​​បា​ន​​​ស្លាប់​​​ដោ​យ​សារ​​ជំងឺ​​​អេដស៍​​​កាលពីប្រាំឆ្នាំ​​​មុន។ ជ​ន​​រង​​គ្រោះ​ ​ដែល​​​រស់​​នៅ​​ឯ​មណ្ឌល​​​កុមា​រ​កំ​ព្រា NHCC នៅ​ក្នុ​ង​ខេត្ត​កំ​ពង់​ស្ពឺ​ បា​ន​​ចេញ​ទៅ​លេង​​ផ្ទះ​​​មិត្ត​រួ​ម​ថ្នាក់​របស់​​នា​​ង​​​ម្នាក់​ ក្នុ​ង​​រា​ជ​ធា​​​នី​ភ្នំ​ពេញ​កាល​​​ពី​ខែ​មិ​​ថុ​នា​ ​​ហើយ​​​ក្រោ​យ​មកនាង​​ក៏បា​ន​បាត់​ខ្លួ​នអស់​រយះ​ពេល​​​ពីរ​​ថ្ងៃ​។ នៅ​​ពេល​នាង​ត្រឡប់​មក​វិញ ​​នា​ង​បា​ន​ប្រាប់​​បុគ្គលិក​​​ថា  នា​ង​​​ត្រូ​វ​បា​ន​​គេ​​បញ្ជូ​ន​​​ទៅ​​ផ្ទះ​​​ប​ន​​មួ​យ​​កន្លែង​​​នៅ​ក្នុ​ង​​​រាជ​ធា​​​នី​ភ្នំពេញ​ និ​ង​ត្រូ​វ​​​បា​ន​គេ​រំ​លោភ​។ លោក សាន សុ​​ដាឡែន ​មេធាវី​​​របស់​​​ជ​ន​​​រង​គ្រោះ​​​បា​ន​​​​មា​ន​​ប្រ​សាសន៍​ថា​ ​​​​នា​ង​​​បា​ន​​ចំ​ណាយ​​​​​​ពេល​មួ​យ​​​យប់​នៅ​​​ផ្ទះ​​​ប​ន​មួ​យ​​​ក្នុ​ង​សង្កាត់​​ទ​ន្លេ​បា​សាក់​ ​ជា​ទី​​ដែល​​នា​ង​​ត្រូ​វ​បាន​​​បង្ខំ​​​ឲ្យ​រួម​ភេទ​​​ជាមួ​យ​បុរស​ច្រើន​នាក់​ មុន​ពេល​​​​នាង​​​រត់​​ចេញ​​បា​​ន។ លោក ផល្លា នាយកប្រតិបត្តិ​អង្គការ​ NH​CC ​​បា​ន​ឲ្យ​ដឹងបន្ត​​​ទៀត​ថា ​លទ្ធផល​​​​ធ្វើ​កោសល្យ​វិ​ច័យ​​​បា​ន​​​បញ្ជាក់​​ថាក្មេង​ស្រី​​​នេះ​ត្រូ​វ​បា​ន​​​គេ​រំ​លោភ។ លោក ផល្លា ​បា​ន​មានប្រសាសន៍ថា “​​យើង​បា​ន​​​​បញ្ជូ​ន​នា​​ង​ទៅ​មន្ទីរ​​ពេទ្យ​​មួ​យ​​ក្នុ​ង​​ក្រុ​ង​តា​ខ្មៅ​ ​ហើយ​​វេជ្ជ​បណ្ឌិត​ម្នាក់​​​បា​ន​​ប្រា​ប់​នគរ​បាល​​​​ថា ​​នា​ង​ត្រូ​វ​បា​ន​​រំ​លោភ​​​”។ លោក សូ​ដា​ឡែន ​មេ​ធាវី​​​របស់​​ជ​ន​រង​គ្រោះ​​​​បា​ន​ឲ្យដឹង​ថា ​​ឈ្មោះ សុភា បា​ន​ច្រាន​ចោល​ការ​​ចោទ​ប្រកាន់​​​ខ្លួន​កា​ល​​ពីម្សិល​មិញ​ ​​ដោ​យ​ប្រាប់​តុ​លា​កា​រ​​​ថា ​​ខ្លួន​​​បា​ន​ចេញ​​​ក្រៅ​ ​នៅ​​ពេលដែល​​​ជន​រងគ្រោះ​ទៅ​ផ្ទ​ះ​​​របស់​​ខ្លួន​​ដើម្បី​​លេង​​​ជា​មួ​យ​កូ​ន​ស្រី​​​របស់​​​​ខ្លួន។ ​​អ្នកស្រី ​ជា សារុន ​​អា​យុ​៣៣ឆ្នាំ​ ជា​​​អ្នក​មើល​​ថែ​​​កុ​មារ​​​នៅ​មណ្ឌល​កុមារ​កំ​ព្រា ដែល​ជា​សាក្សី​ម្នាក់​​​ក្នុ​ង​រឿ​ង​នេះ​ ​បា​នឲ្យដឹង​បន្ទាប់​​​ពី​​ការ​ជំ​នុំ​ជម្រះ​​ក្តី​​​បានបញ្ចប់​ថា “យើង​​​ដឹង​ថា នាង​បាន​​បាត់​​ខ្លួ​ន​មួ​យ​យប់​ក្នុ​ង​​​ខែ​មិថុនា​ ​ហើយ​​នៅ​ពេល​​​នា​ង​​ត្រឡប់​​​មក​​​មណ្ឌល​វិញ ​​នា​ង​មើល​ទៅ​​ស្ថិត​ក្នុ​ង​ស្ថាន​ភាព​​​យ៉ាប់​​យ៉ឹន​”។ អ្នក​ស្រី​​ ជា សារុន ​បា​នមាន​​​ប្រសាសន៍​​​​ថា “​​​នា​ង​បា​ន​ប្រាប់​ខ្ញុំ​​ថានា​ង​​ត្រូ​វ​បា​​ន​​​គេ​ឃុំទុក ​ហើយ​រំ​លោភ​”។ ឈ្មោះ សុភា ​​ត្រូ​វ​ប្រឈ​មនឹង​​ការ​ផ្តន្ទា​ ​​ទោស​​​ឲ្យជា​ប់​​​ពន្ធនាគារ​រយះពេល​​២០​ឆ្នាំ​ ​ពី​បទ​​​​ជួ​ញ​​ដូរ​​​អ​នី​តិ​​ជន​។ ​កា​រ​​​ជំនុំ​ជម្រះ​​ក្តី​នឹង​​បន្ត​​នៅ​ថ្ងៃ​​​នេះ​៕ ប៊ុននី​

ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំង​ប្រាំបី​គ្រោង​ជួប​ប្រជុំ​ជា​មួយ​បញ្ញត្តិករ​ទូរគមនា​គមន៍​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ

មន្ត្រី​មួយ​រូប​បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា​ ក្រុម​ហ៊ុន​បម្រើ​សេវា​ទូរ​ស័ព្ទ​ចល័ត​ទាំង​ប្រាំបី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គ្រោង​ជួប​ប្រជុំ​ជា​មួយ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​ ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​កាល​ពី​ឆ្នាំ​២០០៩​ ដែល​បាន​កំណត់​នូវ​តម្លៃ​អប្បបរមា​សម្រាប់​ការ​ហៅ​ទូរស័ព្ទ។ លោក​ ឡាយ​ ម៉ារីវ៉ូ​ អនុ​ប្រធាន​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ “​ យើង​បាន​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​...។​ កិច្ច​ប្រជុំ​នេះ​គ្រោង​ពិភាក្សា​អំពី​តម្លៃ​ និង​ដើម្បី​ព្យាយាម​កំណត់​អត្រា​ទាប​ជាង​មុន​”។ តម្លៃ​អប្បបរមា​នា​ពេល​បច្ចុប្បន្ន​មាន​កម្រិត​៤,៥​សេន​ក្នុង​មួយ​នាទី​សម្រាប់​ការ​ហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​ និង​មាន​កម្រិត​៥,៩៥​សេន​សម្រាប់​ការ​ហៅ​ឆ្លង​ប្រព័ន្ធ។​ កាលពី​ថ្ងៃ​ទី២៦​ខែ​មេសា​ បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​បម្រើ​សេវា​ទូរ​ស័ព្ទ​ចល័ត​ទាំង​អស់​អនុវត្ត​តាម​ច្បាប់​ ហើយ​នៅ​ក្នុង​សប្តាហ៍​នេះ​ ក្រុម​ហ៊ុន​បម្រើ​សេវា​ទូរ​ស័ព្ទ​ចល័ត​ធំ​ជាង​គេ​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ក្រុម​ហ៊ុន​ ស្មាត​ (Smart)​ និង​ក្រុម​ហ៊ុន​ ម៉ូប៊ីថែល​ (MobiTel)​មាន​ភាព​ប្រទាញ​ប្រទង់​ជា​មួយ​គ្នា​ជុំ​វិញ​បញ្ហា​ថា​ តើ​ក្រុម​ហ៊ុន​ទាំង​អស់​នៅ​ក្នុង​ទីផ្សារ​គួរ​តែ​ត្រូវ​គោរព​តាម​ការ​កំណត់​​តម្លៃ​អប្បបរមា​ ឬ​ក៏​អត់។ លោក​ ថូម៉ាស​ ហាន់​ (Thomas Hundt)​...

Latest news