28 C
Phnom Penh

TAG

payawll

លោក សម រង្ស៊ី ផ្ញើសារ​ព្រមាន​ទៅសមាជិកព្រឹទ្ធសភាក្នុងយុទ្ធនាការ​ឃោសនាបោះឆ្នោត

កាល​​​ពី​​​ម្សិល​​​មិញ លោក​​​ សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​​​​​​​បាន​​​ជួប​​​ជា​​​មួយ​​​អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​គ្រួសារ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​​វិវាទ​​​ដី​​​ធ្លីដ៏​​​រ៉ាំរៃជា​​​មួយ​​​ក្រុម​​​ហ៊ុនពី​​​រដែលផលិត​​​ស្ករ​​​ស​​​​​​ នៅក្នុង​​​យុទ្ធ​​​នា​ការ​​​​​​ឃោសនា​ក្នុងខេត្ត​​​កោះកុង​​​ មុន​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ជ្រើ​​​ស​​​រើស​​​ក្រុម​​​ប្រឹក្សា​​​រាជធានី ខេត្ត​​​ ក្រុង ​​​ស្រុក​​​ ខណ្ឌ​​​ នៅ​​​ថ្ងៃ​​​អាទិត្យ​​​។ អ្នក​​​ភូមិ​​​​​​រាប់​​​រយ​​​គ្រួសារ​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុម​​​ហ៊ុន​​​ស្ករ​​​ស​​​ទាំង​​​ពី​​​រ​​​នេះ​​​ដែល​​​ធ្លាប់​​​កាន់កាប់​​​ដោយ​​​ឧកញ៉ា លី យ៉ុង​​​ផាត់​​​ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ ថាបាន​​​ប្លន់​​​យក​​​ដី​​​ស្រែ​របស់​​​ពួកគាត់​​​ បំពុល​​​ទឹក​​​ស្ទឹង​​ និង​​​ធ្វើ​​​ឲ្យ​​​សត្វ​​​ចិញ្ចឹម​​​របស់​​​ពួកគាត់​​​ងាប់​​​។ អ្នក​​​ភូមិ​​​២០០នាក់​​​បាន​​​ប្តឹង​​​ក្រុ​​​ម​​​ហ៊ុន Tate & Lyle ជាក្រុមហ៊ុន​​​​អង់គ្លេស​​​នៅ​​​​ទីក្រុង​​​ឡុងដ៍​​​ ដោយ​​​អះអាង​​​ថា ក្រុម​​​ហ៊ុននេះត្រូវផ្តល់​​​សំណង​​​ឲ្យ​​​ពួក​​​គាត់​​​ដោយ​​​សារ​​​ក្រុម​​​ហ៊ុននេះ​​​បាន​ទិញ​​​​ស្ករស​​ពី​​​ដី​​​ដែល​​បាន​​​ប្លន់​​​យក​​​ពី​ពួក​​​គាត់។ បើ​​​ទោះ​​​ជា​​​មាន​តែសមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​ប៉ុណ្ណោះ​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​នៅ​​​ពេល​​​​​​ខាង​​​មុខដើម្បីជ្រើស​​​រើស​​ក្រុម​​​ប្រឹក្សា​​​រាជធានី​​​ ខេត្ត​​​ ក្រុង​​​ ស្រុក ​​​ខណ្ឌ​​​ក៏​​​ដោយ​​​ ក៏​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចំណាយ​​​ពេល​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ដោយ​​​មាន​​​បំណង​​ប្រមូលផ្តុំ​​​ការ​​​គាំទ្រ​​​ឲ្យ​​​បាន​​​ច្រើនដែរ​​​។ នៅ​​​ក្នុង​​​វីដេអូ​​​ឃ្លីប ដែល​​​បាន​​​បង្ហោះ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក គេ​​​ឃើញ​​​លោក សម រង្ស៊ី និយាយ​​​ទៅ​​​កាន់​​​ក្រុម​​​មនុស្ស​​ប្រហែល​​​១០០នាក់​​​នៅ​​​ផ្ទះ​​​សកម្មជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ម្នាក់​​​ក្នុង​​​ស្រុក​​​ស្រែ​​​អំបិល ខេត្ត​​​កោះ​​​កុង​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពី​​​​​មុន​​​បង​​​ប្អូន​​​ជឿ​​​គណ​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ ពី​​​ព្រោះ​​​ពួកគេ​​​បង្ហាញ​​​តែ​​​ដៃ​​​ម្ខាង​​​ប៉ុណ្ណោះ​​​ ដៃ​​​ខាង​​​ស្តាំ​​​ចែក​​​ក្រមា សា​​​រុង និង​​​ប៊ីចេង ។ ប៉ុន្តែ សូម​​​ក្រឡេក​​​មើល​​​ដៃ​​​ម្ខាង​​​ទៀត​​​។ តើ​​​ពួក​​​គេ​​​កំពុង​​ធ្វើ​​​អ្វី​​​? ពួក​​​គេ​​​កំពុង​​​ច្របាច់​​​ក​​​ និង​​​ប្លន់​​​យក​​​ដី​​​របស់​​​យើង​​​"។ លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​ពី​​​លោក លី យ៉ុង​​​ផាត់ ជា​ករណីពិសេស។ សមាជិ​​​ក​​​ព្រឹទ្ធ​​​សភា​​​រូប​​​នេះ​​​បាន​​​ជួល​​​ដី​​​សម្រាប់​​​ធ្វើ​​​ចម្ការ​​​អំពៅ ហើយ​​​ធ្លាប់​​​មាន​​​​​​ភាគ​​​ហ៊ុន​​​យ៉ាង​​​ច្រើន​​​សន្ធឹក​​​សន្ធាប់ ប៉ុន្តែ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​បាន​​​លក់​​​ទៅឲ្យ​​​ម្ចាស់​​​បច្ចុប្បន្ន​​​ដែល​​​ជា​​​ជន​​​ជាតិ​​​ថៃ​​​ និង​​​តៃ​​​វ៉ាន់។ លោក សម រង្ស៊ី បាន​​​និយាយ​​​ទៅ​​​កាន់​​​អ្នកភូមិថា "ពួក​​​គេ  បាន​​​ប្លន់​​​ដី​​​ពី​​​ប្រជា​​​ពល​​​រដ្ឋ​​​ ហើយ​​​យក​​​ដី​​​នេះ​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ លី​​​ យ៉ុង​​​ផាត់។ ខ្ញុំ​​សូម​​​ផ្ញើ​​​សារ​​​មួយ​​​។ លោក លី​​​ យ៉ុង​​​ផាត់ មិន​​​អាច​​​រស់​​​នៅ​​​ដោយ​​​មាន​​​សុភមង្គល​​​នោះ​​​ទេ​​​។  មួយ​​​ជីវិត​​​របស់​​​លោក លោក​​​ លី​​​ យ៉ុង​​​ផាត់ បាន​​​ធ្វើ​​​បាប​​​ប្រជាពល​​​រដ្ឋ​​​នៅក្នុង​​​ខេត្ត​​​កោះកុង។​​​ លោក លី យ៉ុង​​​ផាត់ ត្រូវ​​​ប្រយ័ត្ន​​​ប្រយែង​​​"។ ​​​​​​​​​គេ​​​មិ​​ន​​​​​​អាច​​​ទាក់ទង​​​លោក លី​​​ យ៉ុង​​​ផាត់​​​ បាន​​​ទេ។ លោក លឹម បូក តំណាង​​​ក្រុម​​​ហ៊ុន​​​​​​របស់​​​សមា​​​ជិក​​​ព្រឹទ្ធ​​​សភា​​​រូ​​​ប​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​។ លោក តេង​​​ កៅ ដែលអះ​​​អាង​​​ថា លោកបាន​​​បាត់​​​បង់​​​ដី​​អស់​​​ជាង​​​១៤​​​ហិក​​​តា​​​ទៅ​​​លើ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​នេះ ​​​បាន​​​ចូល​​​រួម​​​ការ​​​ជួប​​​ជុំ​​​នោះ​​​ ហើយ​​​បាន​​​និយាយ​​​ថា លោក​​​បាត់​​​បង់​​​ជំនឿ​​​លើ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​យូ​​​រ​​​មក​​​ហើយ។ លោកបាន​​​និយាយ​​​ថា "ខ្ញុំ​​​នៅ​​​តែ​​​សង្ឃឹម​​​ថា លោក សម រង្ស៊ី នឹង​​​ដោះ​ស្រាយ​​​បញ្ហា​​​របស់​​​យើង​​​បាន​​​ ប្រសិន​​​បើ​​​គាត់​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី ពី​​​ព្រោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​គោល​​​នយោបាយ​​​ល្អ ហើយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មិន​​​បាន​​​យក​​​ចិត្ត​​​ទុកដាក់​ចំពោះ​​​បញ្ហារបស់​​​យើង​​​ឡើយ​​​ចាប់​​​តាំង​​​ពី​​​ខ្ញុំ​​​បាន​​​​គាំទ្រជា​​ច្រើន​​​ឆ្នាំ​​​មក"។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចាញ់​​​ឆ្នោតជាផ្លូវការ​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ប៉ុន្តែ នៅ​​​តែ​​​តវ៉ា​​​នឹង​​​លទ្ធ​​​ផល​​​ដដែល​​​ ដោយ​​​អះ​​​អាង​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត៕ សារុន​​​​​​​​​​​​​​​​​​  

បញ្ចប់​សេចក្តី​ព្រាងច្បាប់ស្តី​ពី​បទដ្ឋានសម្រាប់​កន្លែង​ស្នាក់​នៅ​របស់​ជនរងគ្រោះដោយ​ការ​ជួញដូរមនុស្ស

មន្ត្រី​ក្រសួងសង្គមកិច្ច​បាន​និយាយ​ថា​ ក្រសួងសង្គមកិច្ច​ អង្គការ​សហប្រជាជាតិ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា​កាល​ពី​ថ្ងៃ​សុក្រ​បាន​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​ដែល​នឹង​កំណត់​បទដ្ឋាន​អប្បបរមា​សម្រាប់​មណ្ឌល​នានាដែលផ្តល់កន្លែងស្នាក់​អាស្រ័យ​ដល់​ជន​រងគ្រោះ​នៃការ​ជួញដូរ​មនុស្ស​និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវភេទ។ លោក គឹម ហុង​ អគ្គនា​យក​នៃ​អគ្គ​នាយក​ដ្ឋាន​កិច្ចការ​បច្ចេកទេស​នៅ​ក្រសួង​សង្គមកិច្ច​​មាន​ប្រសា​សន៍នៅ​ឯ​កិច្ច​ពិភាក្សា​ចុង​ក្រោយ​អំពី​​សេចក្តី​ព្រាង​ច្បាប់​​នេះ​កាលពី​ថ្ងៃ​សុក្រថា​បច្ចុប្បន្ននេះ​ មណ្ឌល​ដែល​ផ្តល់​កន្លែង​ស្នាក់​អាស្រ័យ​សម្រាប់​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​និង​ឯកជន​ប្រហែល​២០០នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​​ស្រប​តាម​បទដ្ឋាន​ជាតិនៅឡើយ​ទេ។​ លោក គឹម ហុង បាន​មាន​ប្រសា​សន៍ថា​ “វាសំខាន់ណាស់​ក្នុង​ការ​មាន​បទ​ដ្ឋានរួម​សម្រាប់ឲ្យ​​មណ្ឌល​ទាំងអស់​​អនុវត្ត​​ឲ្យ​ល្អ​ប្រសើរ​ចំពោះ​​ជន​រងគ្រោះ​”។ លោកបាន​បន្ថែមថា បទដ្ឋាន​អប្ប​បរមា ត្រូ​វបាន​កំណត់​ដើម្បី​​គ្រប់​គ្រង​​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ ការផ្តល់​កន្លែង​ស្នាក់​អាស្រ័យ និង​​ការ​ផ្តល់​សេវា​ពិគ្រោះ​យោបល់​​សម្រាប់​ជន​រងគ្រោះ​ដែលបាន​ទទួល​រង​ការ​រំលោភ​បំពាន​រាងកាយ និង​ផ្លូវចិត្ត។ ហើយ​បើទោះ​ជា​លោក​បាន​ទទួល​ស្គាល់ថា មិន​មាន​ការ​​គ្រប់​គ្រង​​បទដ្ឋាន​ថែ​ទាំ​​នៅ​តាម​ណ្ឌលបែប​នេះ​ក៏ដោយ ក៏​លោក គឹម ហុង បាន​អះអាងថា មិន​មានប​ញ្ហានៅ​មណ្ឌលបែ​បនេះ​ទេ។លោក​បាន​បន្ថែមថា “ គ្រប់​មណ្ឌល​ទាំង​អស់​មាន​វិធី​​ថែទាំ​​របស់​ខ្លួន​ ហើយ​ ​ការ​អនុវត្ត​របស់​ខ្លួន​ល្អប្រសើរ”។ ទោះ​ជាយ៉ាងណា លោក សូ ហឿន មន្ត្រីគម្រោង​នៅ​គម្រោង​អន្តរទី​ភ្នាក់ងារ​​របស់​ង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ បាន​ជំទាស់។ មណ្ឌល​ឯកជន​មួយ​ចំនួន​ដែល​ជួយ​​ជន​រងគ្រោះ​​ពី​ការ​កេង​ប្រវ័ញ្ច​ផ្លូវភេទ​ភាគ​ច្រើន​​ប្រើ​ប្រាស់​មូលនិធិពី​ប្រទេស​ម្ចាស់​ជំនួយ​បរទេស​ ជា​មុខ​របរ​កាក់កបបំផុត​​​ដោយ​សារ​ជន​រងគ្រោះ​មិន​ទទួល​បាន​ការ​​ថែ​ទាំ​គ្រប់​គ្រាន់​ឡើយ ប៉ុន្តែ​បាន​ផ្តល់នូវ​​លក្ខខណ្ឌ​ងាយ​ស្រួយ​សម្រាប់​អ្្នកទទួល ផលប្រយោជន៍។ លោក​ សូ ហឿន បាន​មាន​ប្រសាសន៍ថា “ មណ្ឌល​មួយ​ចំនួន​នៅ​មានសេវាកម្ម​មាន​កម្រិតនៅឡើយ​...មន្ត្រី​មកពី​ក្រសួង នេះ​បាន​​ ច​ុះ​ទៅ​មើលមណ្ឌល​ទាំងនេះ​ ហើយ​បាន​រក​ឃើញថា​ មាន​ការ​រំលោភ​​  នៅក្នុង​មណ្ឌល​ទាំង​នោះ”៕ ប្រែសម្រួល​ដោយ សោម​ សារុន​

Latest news