29 C
Phnom Penh

TAG

paywal

ពលរដ្ឋ​ត្រូវ​គេ​បណ្តេញ​ចេញ​ចុះ​កិច្ចព្រមព្រៀង​ទទួល​សំណង​ដែល​ពួកគេ​មិន​អាច​អាន​បាន​និង​គ្មាន​មេធាវី

គ្រួសារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​អូស​បន្លាយ​ជាមួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ​២​កន្លែង​របស់​ថៃ​ក្នុង​ខេត្ត​កោះកុង និយាយ​ថា ពួកគេ​បាន​រង​គំនាប​កាលពី​ចុង​សប្តាហ៍​ឲ្យ​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​ទទួល​សំណង​ជាមួយ​ក្រុមហ៊ុន គឺ​ជា​កិច្ចព្រមព្រៀង​ដែល​ពួកគេ​មិន​ចេះ​អាន ត្បិត​កិច្ចព្រមព្រៀង​ទាំងនោះ​សរសេរ​ជា​ភាសា​ថៃ ហើយ​ក៏​គ្មាន​មេធាវី​របស់​ខ្លួន​ចូលរួម​ទៀតផង។ ក្រុម​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជាង​៤០០​គ្រួសារ​បាន​បាត់បង់​ផ្ទះ​សំបែង ឬ​ស្រែ​ចម្ការ​របស់​ខ្លួន ចាប់តាំងពី​ចម្ការ​អំពៅ​ទាំង​នេះ​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៦ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់ខ្លួន​ជាប់​បំណុល និង​ត្រូវ​ឲ្យ​កូនៗ​របស់​ខ្លួន​ឈប់​រៀន​ទៀតផង។ កាលពី​ថ្ងៃ​សៅរ៍ ប្រជាពលរដ្ឋ​១៨​គ្រួសារ​បាន​ទទួល​ប្រាក់២.០០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ​ពី​ក្រុមហ៊ុន​ចម្ការ​អំពៅ​ទាំងនោះ បន្ទាប់​មក​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដែល​សរសេរ​ជា​ភាសា​ថៃ ដែល​ពួកគាត់​និយាយ​ថា ពួកគាត់​មិន​អាច​យល់​បាន ហើយ​គេ​មិន​បាន​ពន្យល់​ពួកគាត់​ឡើយ។ ប្រជា​ពលរដ្ឋ​៥​គ្រួសារ​ក្នុង​ចំណោម​នោះ​ស្ថិត​ក្នុង​ចំណោម​២០០​គ្រួសារ​ដែល​ពាក់ព័ន្ធ​ក្នុងបណ្តឹង​ក្តីរួម ដែល​ប្តឹង​នៅ​ទីក្រុង​ឡុង ប្រឆាំង​ក្រុមហ៊ុន​របស់​អង់គ្លេស​និង​អាមេរិក ដែល​បាន​ទិញ​ស្ករ​ស​ពី​ក្រុមហ៊ុន​ចម្ការ​អំពៅ​ទាំង២​រយៈ​ពេល​២​ឆ្នាំ គឺ​ក្រុមហ៊ុន Tate & Lyle...

អាជ្ញាធរ​​​​​​ការ​​​ពារ​​​សម្បត្តិ​​​បេតិកភណ្ឌ​​​​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​​​ប្តឹង​​​ស្ត្រី​​​ទេសចរ​​​សញ្ជាតិ​​​នូវែល​​​សេឡង់​​​

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក ម៉ន ឈឿន នាយ​​​នគរ​​​បាល​​​ការ​​​ពារ​​​សម្បត្តិ​​​បេតិកភណ្ឌ​​​ខេត្ត​​​សៀម​​​រាប​​​​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​​​​​​ប្តឹង​​​​​ស្ត្រី​​​ទេសចរ​​​សញ្ជាតិ​​​​​​នូវែល​​​សេឡង់​​​ ដែល​​​បាន​​​សារភាព​​​ថា ខ្លួន​​​ពិត​​​ជា​​​បាន​​​ធ្វើ​​​ឲ្យ​​​ពុទ្ធប្បដិមា​​​មួយ​​​ព្រះ​​​អង្គ​​​បាក់​​​បែក​​​​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​នៅ​​​ក្នុង​​​ឧទ្យានបុរាណ​​​​​​អង្គរ។ ស្ត្រី​​​ឈ្មោះ វីឡេមីន វើម៉ាត (Willemijn Vermaat) អាយុ​​​៤០​​​ឆ្នាំ​​​ ជា​​​​​ជន​​​ជាតិ​​​ហូឡង់ ដែល​​​រស់​​​នៅ​​​ប្រទេស​​​នូវែល​​​សេឡង់​​​ បាន​​​និយាយ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា ខ្លួន​​​បាន​​​ធ្វើ​​​ឲ្យ​​​ពុទ្ធប្បដិមា​​​នោះ​​​បាក់​​​បែក​​​ បន្ទាប់​​​ពី​​​មាន​​​សំឡេង​​​មួ​​យ​​​បាន​​​ប្រាប់​​​ខ្លួន​​​​​​​​​ថា ប្រាសាទ​​​បាយ័ន​​​ដែល​​​បូជា​​​ចំពោះ​​​ព្រះ​​​ពុទ្ធ​​​ តាម​​​ពិត​​​គឺ​​​ជា​​​ប្រាសាទ​​​សម្រាប់​​​បូជា​​​ចំពោះ​​​អាទិទេព​​​ស្រី​​​ព្រះនាម អីុណាណា (Inana) ។ លោក ម៉ន ឈឿន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​ព្រះ​​​រាជ​​​អាជ្ញា​​​ កើត​​​ វណ្ណារ៉េត អម​​​សាលា​​​ដំបូង​​​ខេត្ត​​​សៀម​​​រាប​​​រួច​​​ហើយ​​​​​​ បន្ទាប់​​​ពី​​​លោក​​​បាន​​​អាន​​​ចម្លើយ​​​សារភាព​​​របស់​​​ស្ត្រី​​​ វីឡេ​​​មីន វើម៉ាត នៅ​​​លើ​​​គេ​​​ហ​​​ទំព័រ​​​ព័ត៌មាន​​​ stuff.co.nz.​​ដែល​​​បាន​​​វិល​​​ត្រឡប់​​​ទៅ​​​​​​ប្រទេស​​​នូវែល​​​សេឡង់​​​វិញ​​​ចាប់​​​ពី​​​ពេល​​​នោះ​​​មក​​​។ លោក​​​បាន​​​ពន្យល់​​​ថា "យើង​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​ព្រះរាជ​​​អាជ្ញា​​​ខេត្ត​​​រួច​​​ហើយ​​​ ដោយ​​​ចោទ​​​ប្រកាន់​​​​​​ស្ត្រី​​​សញ្ជាតិ​​​នូវែល​​​សេឡង់​​​រូប​​​នេះ​​​ពី​​​បទ​​​បំផ្លាញ​​​ពុទ្ធប្បដិមា​​​ ពីព្រោះ​​​នាង​​​បាន​​​សារភាព​​​តាម​​​គេហទំព័រ​​​នេះ​​​ថា​​​នាង​​​ពិត​​​ជា​​​បាន​​​ធ្វើ​​​បែ​​​ប​​​នេះ​​​មែន។ យើង​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​ចាត់​​​ការ​​​ស្ត្រី​​​រូប​​​នេះ​​​​​​ទៅ​​​តាម​​​ផ្លូវ​​​ច្បាប់​​​"។ ស្ត្រី វីឡេ​​​មីន វើម៉ាត បាន​​​សារភាព​​​នៅ​​​ក្នុង​​​អត្ថ​​​បទ​​​ព័ត៌​​​មាន​​​មួយ​​​ចុះ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​តុលា​​​​​​​​​​​​ថា ខ្លួន​​​ពិតជា​​​បាន​​​ធ្វើ​​​ឲ្យ​​​ពុទ្ធប្បដិមា​​​​​​បែក​​​បាក់​​​មែន​​​ បន្ទាប់​​​ពី​​​​​​ខ្លួន​​​បាន​​​ឮ​​​សំឡេង​​​មួយ​​​។ស្ត្រី​​​រូប​​​នេះ​​​បាន​​​​​​ប្រាប់​​​គេ​​​ហទំព័រ​​​ stuff.co.nz.​​​ថា "សំឡេង​​​​​​នេះ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ខ្ញុំ​​​ត្រូវ​​​តែ​​​រំកិល​​​ពុទ្ធប្បដិមា​​​​​​នោះ​​​ចេញ​​​ ប៉ុន្តែ ខ្ញុំ​​​បាន​​​និយាយ​​​ទៅ​​​វិញ​​​ថា ខ្ញុំ​​​មិន​​​ចង់​​​​​​ធ្វើ​​​ទេ​​​ ពីព្រោះ​​​​​​នេះ​​​ជា​​​​​​សាសនា​​​ដ៏​​​ប្រពៃ​​​ ហើយ​​​មិន​​​ត្រូវ​​​យក​​​​​​មក​​​លេង​​​សើច​​​ឡើយ​​​។ ​​​ខ្ញុំ​​​បាន​​​ព្យាយាម​​​អង្គុយ​​​លើ​​​ជង្គង់​​​​​​របស់​​​ព្រះ​​​អង្គ ប៉ុន្តែ មិន​​​បាន​​​ផល​​​ទេ​​​ ដូច្នេះ​​​ហើយ​​​ខ្ញុំ​​​បាន​​​រុញ​​​ព្រះ​​​អង្គ​​​ចេញ​​​ ហើយ​​​ខ្ញុំ​​​បាន​​​សូម​​​ខមាល​​​​​​ទោស​​​ព្រះ​​​អង្គ ប៉ុន្តែ នោះ​​​ជា​​​ពេល​​​ដែល​​​ខ្ញុំ​​​បាន​​​ធ្វើ​​​ឲ្យ​​​ពុទ្ធ​​​ប្បដិមា​​​បែក​​​បាក់​​​"។ ​​​លោក កើត វណ្ណារ៉េត បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​នេះ​​​ហើយ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​លោក​​​កំពុង​​​ប្រមូល​​​ចង​​​ក្រង​​​សំណុំ​​​រឿង​​​​​​នេះ។ លោក អីុម សុខរិទ្ធី អនុ​​​ប្រធាន​​​អាជ្ញាធរ​​​អប្សរា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បេតិកភណ្ឌ​​​កំពុង​​​សហការ​​​​​​ជាមួយ​​​មន្ត្រី​​​ផ្សេង​​​​​​ៗ​​​ទៀត​​​ ដើម្បី​​​នាំ​​​ខ្លួន​​​ស្ត្រី​​​ វីឡេមីន វើម៉ាត មក​​​ផ្តន្ទាទោស។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យើង​​​កំពុង​​​សហការ​​​ជាមួយ​​​មេធាវី​​​ជាតិ និង​​​អន្តរ​​​ជាតិ​​​ដើម្បី​​​ត្រៀម​​​ចាត់​​​វិធាន​​​ការ​​​លើ​​​ករណី​​​នេះ​​​"៕សុខុម​​​​​​​​​  

គណៈមេធាវី​បោះ​ឆ្នោត​ជ្រើស​រើស​លោក​ ប៊ុន ហុន ជា​ប្រធាន​ម្ដង​ទៀត​

យោង​តាម​អគ្គលេខាធិការ​គណៈ​មេធាវី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ​ គណៈ​មេធាវី​កម្ពុជា​បាន​បោះ​ឆ្នោត​​ជ្រើស​រើស​លោក ប៊ុន ហុន ឲ្យ​ធ្វើ​ជា​ប្រធាន​របស់​ខ្លួន​ម្ដង​ទៀត​ក្រោយ​ការ​បោះ​ឆ្នោត​​មួយ​ ដែល​ធ្វើ​ឡើង​នៅ​កាស៊ីណូ​ណាហ្គាវើល ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ លោក សាង សុធន បាន​លើក​ឡើង​ថា លោក ប៊ុន ហុន ដែល​ត្រូវ​បាន​​បោះ​ឆ្នោត​ជ្រើស​រើស​ជា​លើក​ដំបូង​ឲ្យ​ធ្វើ​​ជា​ប្រធាន​គណៈ​មេធាវី​នេះ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ទទួល​បាន​ការ​គាំទ្រ​ចំនួន​៥៥៤​សំឡេង​ ដោយ​យក​ឈ្នះ​​លើ​លោក សោម ចាន់ឌីណា ដែល​ទទួល​បាន​ត្រឹម​តែ​១៣០​សំឡេង​។ ​លោក​បាន​បន្ថែម​ថា សំឡេង​ឆ្នោត​​ចំនួន​១៨សំឡេង​បន្ថែម​ទៀត​ត្រូវ​បាន​ចាត់​ទុក​ជា​មិន​បាន​ការ​​។ លោក សុធន...

តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​​​រួម​គ្នា​ជា​មួយអតីត​សមាជិក​​រណសិរ្ស​រំដោះ​​ប្រជា​ពលរដ្ឋខ្មែរ​​រំឭកខួប​៣៥​ឆ្នាំ​

កៀនស្វាយ, ខេត្ត​កណ្ដាល-អតីត​សមាជិក​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋខ្មែរ និង​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជួប​ជុំគ្នា​កាលពី​ម្សិលមិញ ដើម្បី​​ធ្វើ​ពិធី​​​រំឭក​ខួប​៣៥​ឆ្នាំ​នៃ​ការ​កកើត​រណសិរ្ស​នេះ​ ដោយ​កោត​សរសើរ​ចំពោះ​ឧត្តម​គតិ​នៃ​ចលនា​នយោបាយ​ប្រដាប់​អាវុធ​នេះ ដែល​បាន​ក្រោក​ឡើង​​ប្រឆាំង​របប​កុម្មុយនីស្ត​​​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ហាណូយ បន្ទាប់ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ។ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​នយោ​បាយ​ប្រឆាំង​មួយ​ក្រុម​ ដែល​បាន​ចូល​រួម​​ពិធី​នេះ​ បាន​​ថ្លែង​ទៅកាន់​​អ្នក​ចូល​រួម​ប្រហែល​២០០​នាក់អំឡុង​ពិធី​នេះ​ដែល​ធ្វើ​ឡើង​​នៅ​ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធ​ សឺន សាន ​ក្នុង​ខេត្ត​កណ្ដាល ដែល​ដាក់​ឈ្មោះ​តាម​អតីត​នាយក​រដ្ឋមន្ត្រី​ ដែល​បាន​បង្កើត​រណសិរ្ស​នេះ​នៅ​ក្នុង​ឆ្នាំ​១៩៧៩​។ លោក កឹម សុខា ​ដែល​​ជាអតីត​​សមាជិក​មួយ​រូប​របស់​រណសិរ្ស​រំដោះ​ប្រជា​​ពលរដ្ឋ​ខ្មែរ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០​ មាន​ប្រសាសន៍​បន្ទាប់ពី​ពិធី​នេះ​ថា " បើសិន​គ្មាន​ចលនា​តស៊ូ​របស់​​ខ្មែរ​យើង​...

ប្រទេស​កម្ពុជា​ងាយ​រងគ្រោះបំផុត​ដោយសារ​ការ​លាង​លុយ

  យោងតាម​ស្ថាប័ន​សន្ទស្សន៍​ពិភព​លោក​ដែល​ចេញផ្សាយ​កាលពី​ខែ​មុន​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​៣​ដែល​ងាយ​​​​រងគ្រោះ​បំផុត​ដោយសារ​ការ​សម្អាតលុយ និង​ការ​ផ្តល់​ហិរញ្ញប្បទានភេរវកម្មនៅ​លើ​ពិភព​លោក ពោលគឺ​នៅ​លំដាប់​បន្ទាប់ពី​ប្រទេស​អីុរ៉ង់ និង​ប្រទេស​អាហ្វហ្គានីស្ថាន។​​​​​​​​​ សន្ទស្សន៍​ប្រឆាំង​ការ​លាង​លុយ ដែល​ផ្សព្វផ្សាយ​ដំបូង​ដោយ​វិទ្យាស្ថាន​បាសែល ​ស្តីពី​អភិបាល​កិច្ច មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​កាលពី​ឆ្នាំ២០១២ បាន​កំណត់​យក​១៦២​ប្រទេស​ក្នុង​ការ​ពិនិត្យ​មើល​នៅ​ឆ្នាំ​នេះ ដាក់​ពិន្ទុ​ពី​សូន្យ​ដល់​១០ ដោយ​មានពិន្ទុ​កាន់តែ​ខ្ពស់​បង្ហាញ​ថា​គ្រោះថ្នាក់​កាន់តែ​ខ្លាំង។ សម្រាប់​ឆ្នាំ​ទី​៣​នេះ ប្រទេស​កម្ពុជាត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រទេស​ទី​៣ ដែល​ងាយ​រងគ្រោះ​បំផុត​ដោយសារ​ការលាងលុយ​នៅ​ទូទាំង​ពិភពលោក ដោយ​មាន​ពិន្ទុ​៨,៣៩ នៅ​ក្រោយ​តែ​ប្រទេស​អាហ្វហ្គានីស្ថាន (៨,៥៣) និង​ប្រទេស​អីុរ៉ង់ (៨,៥៦)​ប៉ុណ្ណោះ។ ប្រទេស​ភូមា​ជា​ប្រទេស​អាស៊ីអាគ្នេយ៍​តែ​មួយ​គត់​ដែលមាន​ពិន្ទុ​​ក្នុង​ចំនួន​ប្រទេស​១០​លើ​គេ ដោយ​មាន​ពិន្ទុ​៧,៨៩។ ប្រទេស​ហ្វាំង​ឡង់​ត្រូវ​​ចាត់​ទុកថា ជា​ប្រទេស​មាន​គ្រោះថ្នាក់​តិច​បំផុត​ដោយសារ​ការ​លាង​លុយ គឺ​មាន​ពិន្ទុ​២,៥១។...

ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ដ៏​​​ធំ​​​របស់​​​វៀតណាម​​​​ប្ដេជ្ញា​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​ដែល​​​ខ្លួន​​​បាន​​​​បណ្ដេញ​ចេញ

​​​រយៈពេល​ជាង​​​១៥​​​ខែ​​​ក្រោយ​​​ពី​​​របាយការណ៍​​​មួយ​​​របស់​​​អង្គការ​​​ក្លូបល វីតណេស (Global Witness) បាន​​​លាតត្រដាង​​​ថា ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​រដ្ឋ​​​ដ៏​​​ធំ​​​របស់​​​ប្រទេស​​​វៀតណាម​​​ បាន​​​ឈូស​​​ឆាយ​​​ដី​​​ និង​​​បណ្ដេញ​​​សហគមន៍​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ចេញ​ដោយ​​​ខុស​​​ច្បាប់​​​​រួច​មក​​ ក្រុមហ៊ុន​​​នេះ​​​បាន​​​ប្រកាស​​​ថា ខ្លួន​​​នឹង​​​ទទួល​​​យក​​​ ហើយ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ពាក្យ​​​បណ្តឹង​​​របស់​​​ប្រជា​ពល​រដ្ឋ​ដែល​​​រង​ផល​​​ប៉ះ​ពាល់​នៅ​ក្នុង​ការ​រស់​នៅ​របស់​ខ្លួន​។ យោង​​​តាម​​​អង្គការ​​​ ក្លូបល វីត​​​ណេស បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ Vietnam Rubber Group (VRG) ដែល​​​ចាត់​​​ទុក​​​សាជីវកម្ម​​​ហិរញ្ញវត្ថុ​​​អន្តរ​​​ជាតិ​​​ (IFC) របស់​​​ធនាគារ​​​ពិភព​​​លោក​​​​​​ ជា​​​ម្ចាស់​​​ភាគ​​​ហ៊ុន​​​ ​​​ប្រមូល​បាន​​​ដី​ទំហំ​​​​ជាង​​​១៤០​​​.០០០ហិកតា​​​​តាម​រយៈ​សម្បទាន​​​ដីសេដ្ឋ​​​កិច្ច​​​ចំនួន​​​១៩​​​​​​កន្លែង​​​នៅ​​​ក្នុង​​​ខេត្ត​​​ចំនួន​​​ប្រាំ​​​បី​​​។ ​​​       របាយការណ៍​​​ឆ្នាំ​​​២០១៣​​​របស់​​​អង្គការ​​​ ក្លូបល វីត​​​ណេស ដែល​​​មាន​​​ឈ្មោះ​​​ថា "អភិជន​កៅស៊ូ​​​៖ តើ​​​ក្រុមហ៊ុន​​​វៀតណាម​​​ និង​​​ហិរញ្ញិក​​​អន្តរ​​​ជាតិ​​​កំពុង​​​តែ​​បង្ក​​​​​ឲ្យ​មាន​វិបត្តិ​​​ចាប់​​​យក​​​ដី​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​ឡាវ ដោយ​របៀប​ណា" បាន​​​បង្ហាញ​​​ពី​​​វិធី​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​វៀតណាម​​​​​​ ដែល​​​ជា​​​ញឹក​​​ញាប់​​​បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​ដីធ្លី​​​​​ខុស​​​ច្បាប់​​​ជាមួយ​​​រដ្ឋាភិបាល​​​កម្ពុជា ដោយ​​មិន​​​​គិត​​​គូរ​ដល់​​​​សហគមន៍​​​​​​ដែល​​​កំពុង​​​រស់​​​នៅ​​​ទី​​​នោះ​​​ឡើយ។ អង្គការ​​​ក្លូបល​​​ វីត​​​ណេស បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា ពេល​​​នេះ​​​ បន្ទាប់​​​ពី​​​ការ​បញ្ចុះ​​​បញ្ចូល​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​ឲ្យ​​​​មាន​​ការ​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​សហគមន៍​​​ដែល​​​ខ្លួន​​​បណ្តេញ​ចេញ​ និង​ការ​​​​បំផ្លាញ​​​ព្រៃ​​​ឈើដែល​​​សហគមន៍​​​ពឹង​​​ផ្អែក ក្រុមហ៊ុនVRG បាន​​​ប្រកាស​​​ថា ខ្លួន​​​ប្ដេជ្ញា​​​ចិត្ត​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង​នានា។ លោកស្រី​​​ មីហ្គែន មែកឃីនីស (Megan MacInnes) ប្រធាន​​​ក្រុម​​​ផ្នែក​​​ដីធ្លី​​​នៅ​​​​អង្គការ​​​ក្លូបល​​​ វីត​​​ណេស ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពេល​​​នេះ​​​​​​តេស្ត​​​សាក​​​ល្បង​នេះ​​​​នឹង​​​បង្ហាញ​​​ថា ​​​តើ​​​សហគមន៍​​​ទទួល​​​បាន​​​ដំណោះ​​​ស្រាយ​​​សម​​​រម្យ​​​ដែរ​​​ទេ​​​ចំពោះ​​​ពាក្យ​​​បណ្ដឹង​​​របស់​​​ខ្លួន​​​។ នេះ​​​គួរ​​​តែ​​​រាប់​​​បញ្ចូល​​​សំណង​​​ជា​​​ប្រាក់​​​ ព្រម​​​ទាំង​​​ជម្រើស​​​ជីវភាពផ្សេង​​​​ផង​​​ដែរ​​​សម្រាប់​​​អ្នក​​​ដែល​​​បាន​​​បាត់​​​បង់​​ដីធ្លី​​​​ដោយសារ​​​ប្រតិបត្តិការ​​​របស់​​​ក្រុម​​​ហ៊ុន VRG”។ ​​​ភាគ​​​ច្រើន​​​នៃ​​​ដី​​​សម្បទាន​​​របស់​​​ក្រុមហ៊ុន VRG ស្ថិត​​​នៅ​​​តាម​​​តំបន់​​​ដាច់​​​ស្រយាល​​​ ហើយ​​​​​​បាន​​​បណ្ដេញ​​​សហគមន៍​​​ជន​​​ជាតិ​​​ដើមភាគ​​​តិច​​​ដែល​​​វប្បធម៌​​​របស់​​​ពួក​​​គេ​​​​​​មាន​​​នៅ​​​ជុំ​​​វិញព្រៃ​​​ដែល​​​ពួក​​​គេ​​​រស់​​​នៅ​​​។ ដីកប់​​​ខ្មោច​​​ដូន​​​តា​​​របស់​​​ក្រុម​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ទាំង​​​នោះ​ក៏​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​បាន​​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​បំផ្លាញ​​​ចោល និង​​​ជំនួស​​​ដែរ​​​។ យោង​​​តាម​​​លោកស្រី​​​ មីហ្គែន មែក​​​ឃីនីស ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា អង្គការ​​​ក្លូបល​​​ វីត​​​ណេស ​​​នឹង​​​​​​ធ្វើការ​​​ជាមួយ​​​ក្រុម​​​ហ៊ុន VRG នៅ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​​ក្រោយដើម្បី​​​ធានា​​​ថា ពាក្យ​​​បណ្ដឹង​​​ត្រូវ​​​បាន​​​ដោះស្រាយ​​​ត្រឹម​​​ត្រូវ​​​។ លោកស្រី​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា ការ​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា គ្មាន​​​ពាក្យ​​​បណ្ដឹង​​​ណា​​​មួយ​​​​​​មិន​​​ត្រូវ​​​បាន​​​គេ​​​អើពើ​​​ គឺ​​​ជា​​​អាទិភាព។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "អ្វី​​​ដែល​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​គឺ​​​ថា ការ​​​ទទួល​​បាន​​​​​​លេខ​​​យោង​​​ នឹង​​​ត្រូវ​​​ចេញ​​​ផ្សាយ​​​ភ្លាមៗ​​​ នៅ​​​ពេល​​​​​​ទទួល​​​បាន​​​ពាក្យ​​​បណ្ដឹង​​​ ការ​​​សើុប​​​អង្កេត​​​ឬ​​​សំណើ​​​នីមួយ​​​ៗ"។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពាក្យ​​​បណ្ដឹង​​​អាច​​​ដាក់​​​បាន​​​នៅ​​​តា​​​ម​​​ការិយាល័យក្រុម​ហ៊ុន​​​​​​ចម្ការ​​​កៅស៊ូ ការិយាល័យ​​​របស់​​​ក្រុមហ៊ុន​​​ VRG​​​ នៅ​​​ភ្នំពេញ​​​ ឬ​​​តាម​​ប្រៃសណីយ៍​ ហើយ​​​ក្រុមហ៊ុន​នេះ​បាន​​​ប្ដេជ្ញា​​​​ថា​​នឹង​ឆ្លើយ​​​តប​​​ក្នុង​​​រយៈ​​​ពេល​​​៣០​​​ថ្ងៃ​​​។ លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា "សំណួរ​​​ត្រង់​​​ថា តើ​​​ក្រុមហ៊ុន​​​ជា​​​សមាជិក​​​របស់​​​ VRG ពិត​​​ជា​​​គោរព​​​តាម​​​ការ​​​ណែ​​​នាំ​​​នេះ​​​ ហើយ​​​ថា តើ​​​វា​​​ត្រូវ​​​បាន​​​អនុវត្ត​​​តឹង​​​រឹុង​​​ប៉ុណ្ណា"។ លោក ដេវីដ ប្រេដ (David Pred) នាយក​​​គ្រប់​​​គ្រង​​​នៅ​​​...

​លោក អាត់​ ធន់ ផ្ទេរ​ការ​ងារ​ឲ្យអគ្គ​លេខាធិការ​ដោយ​សារ​មាន​ការ​រឹត​បន្តឹង​ពី​តុលាការ​​​​​​

យោង​តាម​សេចក្តី​ប្រកាស​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ បាន​ឲ្យ​ដឹង​ថា លោក អាត់​ ធន់ បាន​ផ្ទេរ​ការងាររ​បស់​លោក​​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ( សីុខៅឌូ) ខណៈ​ពេល​ពាក្យ​បណ្តឹង​ និង​លក្ខ ខណ្ឌ​សុំ​នៅ​ក្រៅ​ឃុំរបស់​លោក​ប៉ះពាល់​ដល់​​តួនាទី​ជា​មេដឹកនាំ​សហជីព​ការ​ងារ​ឯករាជ្យ​ដ៏​ធំបំផុត​ក្នុង​ប្រទេស​​កម្ពុជា។ លោក អាត់​ ធន់ ដែល​ក៏​ជា​ប្រធាន​​សហភាព​ការងារ​កម្ពុជា​ជា​សហជីព​កម្មករ​ដ៏​ធំ​មួយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​ការ​ប្រើ​អំពើ​ហិង្សា​អំឡុង​ការ​តវ៉ា​​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កញ្ញា​នៅ​រោងចក្រ​កាត់​ដេរ​ អេស អិល ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​សាលា​ដំបូង​រាជធានី​បាន​រឹត​បន្តឹង​ទៅលើ​សកម្មភាព​សហជីព​របស់​លោក​ជា​លក្ខខណ្ឌ​សុំនៅ​ក្រៅ​ឃុំ​។ ហេតុដូច្នេះ​ហើយ លោក អាត់​ ធន់ បាន​ផ្ទេរ​ការ​ទទួ​ល​ខុស​ត្រូវ​របស់​លោក​ក្នុង​នាម​ជា​មេដឹក​នាំ​សីុ​ខៅ​ឌូ ទៅ​លោក ឯក...

ក្រសួង​​​ការ​​​ងារ និង​​​បណ្ដុះបណ្ដាល​​​វិជ្ជាជីវៈ​​​មិន​​​អើពើ​​​នឹង​​​ការ​​​ស្រាវ​​​ជ្រាវ​​​​​​របស់​​​ខ្លួនពាក់ព័ន្ធ​​​​​​​​​ប្រាក់ខែ​​​គោល​​​​​​

កាលពីម្សិលមិញ​​​ក្រសួង​​​ការ​​​ងារ​​​ និង​​​បណ្ដុះ​​​​​​បណ្ដាលវិជ្ជាជីវៈ​​​ បាន​​​និយាយ​​​ការ​​​ពារ​​​ការ​​​ខក​​​ខាន​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​មិន​​​បាន​​​​​​ចាត់​​​វិធានការ​​​ទៅ​​​តាម​​​​​​​​​លទ្ធផលនៃការ​​​ស្រាវ​​​ជ្រា​​​​​​វ​​​ផ្ទាល់​​​របស់​​​ខ្លួន​​​​​​ ដែល​​​កាលពីខែ​​​វិច្ឆិកា បាន​​​រក​​​ឃើញ​​​​​​ថា ប្រាក់​​​ខែ​​​គោល​​​ដែល​​​អាច​​​រស់​​​បាន​​​សម្រាប់​​​​​​​​​​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​គឺ​​​ចន្លោះ​​​១៥៧​​​ដុល្លារ ទៅ​​​១៧៧​​​ដុល្លារ​​​។ នៅ​​​ក្នុង​​​របាយការណ៍​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​ខ្លួន​​​ក្រសួង​​​នេះ​​​បាន​​​ចុះ​​​បញ្ជី​​​​​​របាយការណ៍​​​​​​​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​របស់​​​ខ្លួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ប្រាក់​​​ខែ​​​​​​​​​ដែលធ្វើឡើង​​​ស្រប​​​​​​នឹង​​​សហជីព​​​​​​កម្មករ​​​ដែល​​​មាន​​​និន្នាការ​​​នយោបាយ​​​ផ្សេង​​​គ្នា​​​​​​ថា ជា​​​​​​សមិទ្ធ​​​ផល​​​កំពូល​​​របស់ខ្លួន​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ប៉ុន្តែ​​​​​​ក្រសួង​​​មិន​​​បាន​​​អើពើ​​​នឹង​​​លទ្ធផលនេះ​​​ទេ ហើយ ​​​បាន​​​ដំ​ឡើ​ង​​​ប្រាក់​​​ខែ​​​គោល​​​ដល់ត្រឹម​​​​​​​​​​​​តែ៩៥​​​ដុល្លារ​​​ប៉ុណ្ណោះ និង​​​ឡើង​​​​​​ដល់​​​ត្រឹម​​​១០០​​​​​​ដុល្លារ​​​  បន្ទាប់ពីមាន​​​មហាកូដ​​​កម្ម​​​កាល​​​​​​ពីខែ​​​ធ្នូ ។ លោក ហេង សួ អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​ងារ​​​ បាន​​​មាន​​​ប្រសាសន៍​​​កាលពីម្សិលមិញ​​​ថា ដោយ​​​នៅ​​​តាម​​​រោងចក្រ​​​នានា​​​មាន​​​ការ​​​ធ្វើ​​​ការ​​​​​​បន្ថែម​​​ម៉ោង​​​ច្រើន​​​​​​ កម្មករ​​​អាច​​​ទទួល​​​បាន​​​ចំនួន​​​ប្រាក់​​​ដែល​​​ពួក​​​គេបាន​​​ទាម​​​ទារ​​​។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “កម្មករ​​​ភាគ​​​ច្រើន​​​ពិត​​​ជា​​​ទទួល​​​បាន​​​១៦០​​​ដុល្លារ​​​​​​តាម​​​​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួកគាត់​​​”។ សំដៅ​ដល់​​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ជាង​​​៤សែន​​​នាក់​​​នៅទូទាំង​​​​​​ប្រទេស​​​កម្ពុជា​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែ​​​ម​​​ទៀត​​​ថា “ពួក​​​គាត់​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើការ​​​ថែម​​​ម៉ោង ហើយ​​​​​​ពួកគាត់​​​ក៏ទទួល​​​បាន​​​ប្រាក់​​​​​​រង្វាន់​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​​​​ផ្ដល់​​​កម្រៃ​​​គ្រប់​​​គ្រាន់​​​នឹង​​​ឲ្យ​​​ពួក​​គាត់​​​រស់​​​បាន​​​...

បក្ស​ប្រជា​ជន​កម្ពុជា​និង​បក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រដើម្បី​ពិភាក្សា​ពីការចរចា

កាល​ពី​ម្សិលមិញ មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណ​​​​​បក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​ ក្រុម​ការ​ងារ​ដែល​មាន​សមា​​ជិក​ជាន់​ខ្ពស់​បី​រូប​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ពិភាក្សា​អំពី​របៀប​វារៈ​សម្រាប់​ការ​ចរចាជា​ថ្មី​ម្តងទៀត។ លោក​ ព្រំ សុខា​ រដ្ឋលេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹក​នាំ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​ចរចា​​លើក​មុន​ៗ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ បាន​ឲ្យ​ដឹង​ថា​​​  គណបក្ស​ទាំង​ពីរ​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃសុក្រ​វេលា​​​ម៉ោង​៩​ព្រឹកនៅ​អគារ​ព្រឹទ្ធសភា​។ លោក សុខា​  បាន​លើក​ឡើង​ថា​ លោក​ស្វា​​គមន៍​ការ​វិល​ត្រឡប់​មក​រក​តុ​ចរចា​វិញ​របស់​គណបក្ស​សង្គ្រោះជាតិ​ បន្ទាប់​ពី​ការ​ធ្វើ​បាតុកម្ម​អស់រយៈ​ពេល​ជិត​មួយខែ​​និង​ការ​ទាម​ទារ​យ៉ាង​ម៉ឹង​ម៉ាត់​របស់​គណបក្ស​ប្រឆាំង​ ដែល​ថា​ ពួ​កគេ​នឹង​មិន​ចរចាឡើយ ​រហូត​ទាល់តែ​មាន​ការ​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សារ​ជា​ថ្មី​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នៅ​​​មិន​ទាន់​រៀបចំ​របៀប​វារៈ​សម្រាប់​ការ​ចរចា​​​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ជំហរ​  គឺ​មិន​ផ្លាស់​ប្តូរ​​​​ឡើយ​។ មធ្យោ​​បាយ​​​តែ​មួយ​គត់​និង​វិធីសាស្ត្រ​ប្រសើរ​បំផុតដើម្បី​ដោះ​ស្រាយ​បញ្ហា​នៃ​វិបត្តិ​ក្រោយ​​​​ការ​បោះ​ឆ្នោត គឺ​តាម​រយៈ​ការ​ចរ​ចា​ដោយ​សន្តិវិធី​”។ លោក​ សុខា​ បានលើក​ឡើង​ថា ការ​ជួប​ប្រជុំគ្នា​នៅ​ថ្ងៃ​សុក្រ​ ​គឺជា​ថ្ងៃ​រៀប​ចំ​របៀប​វារៈ​សម្រាប់​ការ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អនាគត​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​ លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក​ យឹម​ សុវណ្ណ អ្នក​នាំ​ពាក្យរបស់​​គណ​​បក្សសង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា លោក​ជឿជាក់​ថា​ ការ​ជួប​ប្រជុំ​គ្នា​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​សម្ងាត់​ ទោះ​បី​ជា​គណ​បក្ស​របស់​លោក​ បាន​ទាម​ទារ​ម្តង​ហើយ​ម្តង​ទៀត​ថា រាល់កិច្ច​ប្រជុំ​ណា​មួយ​ រវាង​គណបក្ស​ទាំង​ពីរ​ ត្រូវ​តែ​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ក៏ដោយ​។លោក​ យឹម​ សុវណ្ណ​ បាន​លើក​ឡើង​ថា​ គណ​​​​​​បក្ស​សង្គ្រោះ​ជាតិ នឹង​ជំរុញ​ឲ្យ​មាន​របៀប​វារៈ​ផ្តោត​លើ​កំណែ​ទម្រង់​ និង​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សារ​ជា​ថ្មី​ ក៏​ដូច​ជា​ជំរុញ​​​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នានៅ​ពេល​ខាង​មុខ​រវាង​លោក​ ហ៊ុន​ សែន​ និង​លោក សម​ រង្ស៊ី ដែល​មាន​ការ​ផ្សាយ​ជា​សាធារណៈ​ផង​ដែរ​។ លោក​បាន​ច្រាន​ចោល​ នូវគំនិត​ដែល​ថា​ មន្ត្រី​មក​ពី​គណ​បក្ស​កាន់​អំ​ណាច​ ​មិន​បើក​ចំហ​សម្រាប់​ការ​ទាម​ទារ​របស់​គណបក្ស​ប្រឆាំង ។ លោក​ យឹម​ សុវណ្ណ​ បាន​មាន​ប្រសាសន៍​ថា “រហូត​មក​ដល់​ពេល​ឥឡូវ​ យើង​នៅ​មិន​ទាន់​មាន​​ការ​ជួប​ប្រជុំ​គ្នា​នៅ​ឡើយ​ទេ​។ យើង​នឹង​លើក​ឡើង​ពី​បញ្ហា​ទាំង​នេះ​ ហើយ​រង់​ចាំ​មើល​ថា​តើ​​នឹងមានអ្វី​​កើត​ឡើង​”។ រី​ឯ លោក​ សុខា វិញបាន​លើក​ឡើង​ថា គណបក្ស​ប្រជា​ជន​កម្ពុជានឹង​មិន​អនុញ្ញាត​ឲ្យ​មាន​កិច្ច​ប្រជុំ​ជាមួយ​លោក​ ហ៊ុន​ សែន ដែល​នឹង​ត្រូវ​បើក​ចំហ​ជា​សាធារណៈ​ឡើយ។ លោកបាន​មាន​ប្រសាសន៍​ថា “វា​មិន​អាច​ទៅ​រួច​ទេ​ ព្រោះ​វា​ការ​ចរចាគ្នា។ បើ​ពុំ​ដូច្នោះ​ទេ វេទិកា​​​​​សាធារណៈ​​អាច​ត្រូវ​បាន​គេ​ប្រើ​ដូច​ជា​យុទ្ធនាការ​បោះ​ឆ្នោត​ម្តង​ទៀត​អ៊ីចឹង។ បន្ទាប់​ពី​យើង​ជួប​ប្រជុំ​គ្នា​រួច​ យើង​​​អាច​ចេញ​សេចក្តីប្រកាស​​ព័ត៌មា​ន​​ស្តី​ពី​ការ​ជួប​ប្រជុំ​នេះ”៕ ស៊ុយឈាង

ក្រុមអ្នក​បើកបរ​រថយន្ត​ឈ្នួល​បិទ​ច្រកត្រួតពិនិត្យ​ប៉ោយប៉ែត ដើម្បីតវ៉ា​គោលការណ៍ពន្ធថ្មី

​​​ក្រុម​អ្នក​បើក​បរ​រថយន្ត​ឈ្នួល​បាន​ធ្វើ​ការ​តវ៉ា​​ កាលពីម្សិលមិញ នៅ​ប៉ុស្តិ៍ត្រួតពិនិត្យគយ​ ក្នុងក្រុង​ប៉ោយប៉ែត ទាក់ទងការទាម​ទារឲ្យបង់​ពន្ធ​ពីសំណាក់​មន្ត្រីគយ ដែល​អ្នកតវ៉ា​ទាំងនោះ​លើកឡើងថា ​ពន្ធ​ថ្មីនេះគឺថ្លៃហួសប្រមាណ​ ហើយថ្លៃលើ​សបរិមាណ​ទំនិញទៅទៀត។ ​នៅ​ឯ​ប៉ុស្តិ៍​ត្រួតពិនិត្យកាលពីម្សិល​មិញ​ អ្នក​បើកបរ​រថយន្ត​ឈ្នួល​ជាង​៥០នាក់​ បាន​បិទ​ផ្លូវ​អស់រយៈ​ពេល​មួយម៉ោង និងបានទាម​ទារ​ឲ្យមន្ត្រីគយ​ប្រគល់​រថយន្ត​របស់​អ្នក​បើក​បរ​រថយន្ត​ឈ្នួលម្នាក់​ ដែលឡានរបស់គាត់ត្រូវបាន​មន្ត្រីគយយក​ទៅរក្សាទុក​កាលពីដើម​សប្តាហ៍​នេះ​ ​ដោយ​សារ​តែ​អ្នក​បើកបរ​រថយន្ត​ឈ្នួលរូបនោះ​មិន​បាន​បង់​ពន្ធ​ត្រឹមត្រូវ​ លើទំនិញ​ដែល​គាត់បានដឹក។ លោក សែម យុន អាយុ ៣៥ឆ្នាំ បាន​លើក​​ ​​ឡើងថា ​រថយន្ត​តូយ៉ូតា កាំរី របស់​លោក ​ត្រូវ​ បាន​មន្ត្រី​គយយកទៅទុក​ កាលពីថ្ងៃទី​៧​ខែ​ធ្នូ នៅវេលា​ម៉ោង​ប្រហែល​៤: ៣០​នាទី ដោយ​សារ​​​តែ​លោក​មិន​បាន​បង់​ពន្ធ​ដែលមានចំនួន​រហូត​ដល់​ទៅ​៥០០ដុល្លារ​ ឲ្យ​មន្ត្រីគយ សម្រាប់ ការ​ដឹក​ម្រេច​ក្រៀម​ប្រហែល​ជា១០០​គីឡូ ក្រាម​ ពី​ក្រុង​ប៉ោយប៉ែត ទៅ​កាន់ទីរួមខេត្ត​បន្ទាយ​មាន​ជ័យ។ លោកបាន​មានប្រសាសន៍ថា “មន្ត្រីពន្ធ​ដាបានដើរ​សំដៅ​មក​រក​ឡានរបស់ខ្ញុំ ​ហើយ​ក៏​បានឃាត់​ឡានរបស់ខ្ញុំ នៅពេល​ដែល​ខ្ញុំ​ទៅ​ដល់​ប៉ុស្តិ៍ត្រួតពិនិត្យ។ ពួកគេ​បាននិយាយថា ខ្ញុំត្រូវតែបង់ពន្ធ ទៅតាមបរិមាណទំនិញ​ដែលខ្ញុំបានដឹក ប៉ុន្តែ ​ពួក​គេ​មិន​បានប្រាប់​ថា តើ​ខ្ញុំ​គួរ​តែ​បង់ប៉ុន្មាន​ទេ​ សម្រាប់​ម្រេច​របស់ខ្ញុំ​ពួក​គេ​គ្រាន់​តែ​និយាយថា ខ្ញុំ​ត្រូវ​បង់​ប្រហែល​ជា​៣០០ដុល្លារទៅ​៥០០ដុល្លារ”​។ លោក សែម យុន បាន​ឲ្យដឹងបន្ថែម​ទៀត ថា លោក​បានបដិសេធ​មិន​បង់ប្រាក់​ពិន័យ​នៅ​ប៉ុស្តិ៍ត្រួតពិនិត្យគយ​ចល័ត ក្នុងភូមិ​កូន​ដំរី ​ឃុំ ផ្សារកណ្តាល និងបានព្យាយាម​ស្នើឲ្យ​មន្ត្រីគយប្រគល់រថយន្ត​ឲ្យ​លោកវិញ ក៏ប៉ុន្តែ ​មន្ត្រីទាំងនោះបានបដិសេធ​មិនប្រគល់រថយន្តរបស់​លោក​វិញទេ។ លោកបាន​និយាយថា “ខ្ញុំ​បាន​ស្នើ​ សុំពួកគេ​អស់​រយៈពេលបីបួនថ្ងៃ​​មក​ហើយ​”។ បន្ទាប់មក កាលពីម្សិលមិញ ​អ្នក​បើក​បរ​យ៉ាងតិច​៥០នាក់​ បាន​យក​រថយន្ត​របស់​ខ្លួន​ ទៅកាន់​ប៉ុស្តិ៍ត្រួតពិនិត្យដដែល​ ដែលស្ថិត​នៅ​ផ្លូវជាតិលេខ​៥ ​និង​បានបិទផ្លូវ​នេះអស់​រយៈពេល​មួយម៉ោង មុនពេល​មន្ត្រីគយយល់ ​ព្រម​ប្រគល់​រថយន្តឲ្យលោក យុន វិញ។ លោក យុន បាន​និយាយ​បន្តថា “នៅពេល ​ពួកគេ  តវ៉ាខ្លាំង​ ឡានរបស់ខ្ញុំក៏ត្រូវ​បានប្រគល់​ឲ្យខ្ញុំវិញ ហើយ ​ខ្ញុំមិនបានបង់ប្រាក់​អ្វីទេ​”។ លោក ច័ន្ទ កុសល ស្នងការ​រងនគរ​បាល​ខេត្ត​បាន​បញ្ជាក់​ថា ការ​តវ៉ា​នេះ​បាន​កើត​ឡើង​ កាល​ពីម្សិលមិញ​ ក៏​ប៉ុន្តែលោក​បាន​​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទាក់ទង​នឹង​មូល​ហេតុ​​ដែល​បង្ក​ឲ្យមាន​សកម្មភាព​នេះ​​។ តាំង​ពី​ដើមខែ​វិច្ឆិកាមក​ មន្ត្រី​គយ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ណែ​នាំ​ឲ្យ​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ត្រួត​ពិនិត្យ​ឲ្យបាន​ដិតដល់​ និង​យក​ពន្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ចំពោះ​ទំនិញ​ដែល​ត្រូវ​បាន​នាំចូល​មក​ប្រទេស​នេះ​ ក្នុង​គោលបំណង​កាត់​បន្ថយ​សកម្ម​ភាព​រត់​ពន្ធទំនិញ​ផ្សេង​ៗ​​ និងក្នុង​គោល​បំណង​បង្កើន​ចំណូល​រដ្ឋ​។ អ្នក​ជំនួញ​នានា​បាន​លើក​ឡើង​ថា ការ​អនុ​វត្ត​របប​ពន្ធ​ថ្មី​នេះ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ឲ្យ​ថ្លៃ​ដើម​នៃ​ទំនិញ​នាំ​ចូល​កើន​ឡើង​គួរ​ឲ្យកត់​សម្គាល់​៕ សុធា​

Latest news