29 C
Phnom Penh

TAG

paywal

លោក ហោ ណាំហុង​ នឹងធ្វើ​ជាប្រធាន​​គណៈកម្មាធិការអន្តរ​រដ្ឋាភិបាល​​ថ្មី​ជាមួយ​រដ្ឋាភិបាល​ចិន​

លោក ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​លោក យ៉ាង ជេឈី (Yang Jiechi)​ អតីតរដ្ឋមន្ត្រី​ការ​បរទេស​ចិន​ ត្រូវបាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​សហ​ប្រធាន​​​គណៈកម្មាធិការ​​អន្តររដ្ឋា​ភិបាល​​​ដែល​ទើប​បង្កើតថ្មី​​​រវាង​ប្រទេស​ចិន​និង​កម្ពុជា​ ក្នុង​សប្តាហ៍នេះ​ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​​ការ​នៅក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា​កា​អនុវត្តច្បាប់​ និង​វិ​ស័យ ​ការ​ពារ​ជាតិ​ជាដើម។​ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​រួម​មួយ​ ដែល​ចេញ​កាលពីថ្ងៃអង្គារ​ នៅពេល​លោក​ហ៊ុន សែន​ បានអញ្ជើញទៅទីក្រុង​ប៉េកាំង​ ដើម្បីចូលរួមកិច្ច​ប្រជុំ​មួយ​ចំនួន​ ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​​កុម្មុយនីស្ត​ចិន​នោះ​​ ប្រទេស​ចិន​ និងប្រទេស​កម្ពុជា​​ក៏បាន​លើកឡើង​ដែរថា​ ប្រទេសទាំងពីរ​នឹង​ជួយគ្នាទៅវិញទៅមក​ដើម្បី​លើកកម្ពស់​សន្តិសុខ​ជាតិ​របស់ខ្លួន​ ​ព្រម​ទាំង​ការ​​សហការ​នៅក្នុង​ការ​​លើក​កម្ពស់​​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់ផងដែរ។​ ថ្លែងទៅកាន់​អ្នកកាសែត​ បន្ទាប់ពី​គណៈ​ប្រតិភូ​កម្ពុជា​ ត្រឡប់មក​ដល់​រាជធានី​ភ្នំពេញ​វិញ​កាលពីម្សិលមិញ​ លោក ចម ប្រសិទ្ធ​ រដ្ឋ​មន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បាន​ផ្តល់​ព័ត៌មាន​លម្អិត​មួយ​ចំនួន​​ស្តីពី​គណៈកម្មាធិការ​ថ្មីនេះ​ ដែល​ជាការ​ពង្រឹង​ទំនាក់ទំនង​ថ្មីបំផុត​រវាង​ប្រទេស​ទាំងពីរ។​ លោកបានថ្លែង​នៅក្នុង​សន្និសីទ​មួយ​នៅ​ឯអាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា​ “ គណៈ​ កម្មាធិការ​អន្តររដ្ឋាភិបាល​នេះ​​ នឹង​​ដឹកនាំ​ដោយ​លោក ហោ ណាំហុង​...

របាំ​​​ព្រះរាជទ្រព្យ​​​កម្ពុជា​​​ និង​​​ក្រុម​​​តន្ត្រី​​​ស៊ី​​​ហ្វូ​​​នីភូមា នឹង​​​សម្ដែង​​​រួម​​​គ្នា​​​នៅ​​​អង្គរ​​​វត្ត​​នា​សប្ដាហ៍ក្រោយ​

របាំ​​​ព្រះរាជទ្រព្យ​​​របស់​​​កម្ពុជា​​​ និង​​​ក្រុម​​​តន្ត្រី​​​ស៊ីហ្វូនីជាតិ​​​​​​របស់​​​ប្រទេស​​​ភូមា នឹង​​​សម្ដែង​​​​​​រួម​​​គ្នា​​​ជាលើក​​​ដំបូង​​​នៅ​​​សប្ដាហ៍​​​ក្រោយ​​​នេះ​​​សម្រាប់​​​ការ​​​ប្រគំតន្ត្រី​​​ពីរ​​​យប់​​​នៅ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​។ ស្ថាន​​​ទូត​​​បារំា​​​ង និង​​​អាជ្ញាធរ​​​ជាតិ​​​អប្សរា​​​ដែល​​​គ្រប់​​​គ្រង​​​ឧទ្យាន​​​បុរាណ​​​អង្គរ នឹង​​​រៀបចំ​​​​​ព្រឹត្តិការណ៍​​​ដែល​​​មាន​​​ឈ្មោះ​​​ថា Fondamentus, ​​​Dream Event 2013” នៅ​​​ឯ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​នៅ​​​ថ្ងៃទី​​​៥​​ និង​​​ទី​​​៦ ខែធ្នូ ដោយ​​​មាន​​​ការ​​​ឧបត្ថម្ភ​​​គាំទ្រ​​​ពី​​​អង្គការ​​​យូណេស្កូ វិទ្យាស្ថាន​​​បារាំង ​​​និង​​​​​​ម្ចាស់​​​ជំនួយ​​​ជាច្រើន​​​ផ្សេង​​​ទៀត នេះ​​​បើ​​​តាម​​​អ្នក​​​រៀបចំ​​​ព្រឹត្តិការណ៍​​​នេះ​​​បាន​​​លើក​​​ឡើង​​​កាលពី​​​ម្សិលមិញ​​​នៅ​​​ក្នុង​​​សន្និសីទ​​​កាសែត។ រៀបចំ​​​ឡើង​​​ដើម្បី​​​អប​​​អរ​​​ខួប​​​លើក​​​ទី៣​​​នៃ​​​សន្និសីទ​​​អន្តររដ្ឋាភិបាល​​​ស្ដីពី​​​អង្គរ​​​ ដែល​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃទី​​​៥ ខែធ្នូ ក្នុង​​​ក្រុង​​​សៀម​​​រាប ការ​​​ប្រគំតន្ត្រី​​​ដឹកនាំ​​​ដោយ​​​អង្គការ​​​របស់​​​បារាំង​​​ឈ្មោះថា Khloros Concert នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ប្រាសាទ​​​អង្គរ​​​ប៉ែក​​​ពាយព្យ​​​។ អ្នក​​​នាំពាក្យ​​​អាជ្ញាធរ​​​អប្សរា​​​បាន​​​លើក​​​ឡើង​​​ថា តំបន់​​​នេះ​​​មិន​​​ធ្លាប់​​​ប្រើ​​​ប្រាស់​​​សម្រាប់​​​ការ​​​ប្រគំតន្ត្រីពីមុន​​​មក​​​ទេ។ អ្នក​​​នាំពាក្យ​​​រូប​​​នេះ​​​បាន​​​បន្ត​​​ថា “ អ្នក​​​បញ្ជា​​​ភ្លេង​​​ជន​​​ជាតិ​​​បារាំង​ឈ្មោះ  Odile Perceau បាន​​​កំណត់​​​ទីតាំង​​​នេះ​​​ថា មាន​​​អំណោយ​​​ផល​​​ល្អ​​​សម្រាប់​​​អាគូស្ទិច”។ លោកស្រី Odile Perceau បាន​​​ពន្យល់​​​ថា ក្រុម​​​តន្ត្រីករ​​​ភូមា​​​ដែល​​​មក​​​សម្ដែង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ជា​​​លើក​​​ដំបូង​​​នឹង​​​ឈរ​​​នៅ​​​លើ​​​ជណ្ដើរ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ អំឡុង​​​ការ​​​ប្រគំ​​​តន្ត្រី​​​នេះ​​​។...

ក្រុម​ហ៊ុន​ស្ករសថៃ​​​​ចំនួន​​​ពីរ​មិន​​​ព្រម​​​​មក​​​ជួប​​​​​អ្នក​ភូមិ​ដែល​ត្រូវ​បាន​បណ្តេញ​​ចេញពី​​​ដី​​​ចម្ការ​​​​​​អំពៅ

ក្រុម​ហ៊ុន​ស្ករស​ថៃ​ចំនួន​ពីរ​បាន​ច្រាន​ចោល​​​​​​​សំណើ​​​​ស្នើ​​​សុំ​​​ឲ្យ​​​​​​​ពួក​​​គេ​​​មក​​​​​ជួប​​ប្រជុំ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ និង​តំណាង​​​​សហ​គមន៍​ដែល​បាន​ចោទ​ប្រ​កាន់​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​ថា បាន​បណ្តេញ​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​ដោយ​ខុស​ច្បាប់​ និង​ជួន​​​កាល​​​ដោយ​ហិង្សា​ចេញ​​​​ពីដី​ធ្លី​របស់​ពួក​គាត់​នៅ​កម្ពុជា។ ក្រុម​ហ៊ុន​ស្ករស Mitr Phol Sugar និង​ក្រុម​​​ហ៊ុន Khon Kaen Sugar កំពុង​ប្រឈម​នឹង​បណ្តឹង​​​​ដែល​គេ​បាន​ប្តឹង​ទៅ​គណៈ​កម្មាធិ​​​ការ​សិទ្ធិ​មនុស្ស​​​​​​​ជាតិ​របស់​ប្រទេស​ថៃ​ថា ចម្ការ​​​របស់​​​ពួក​​​គេ​​​​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​កោះ​​​​កុង​​​បាន​​​​​​​បង្ខំ​​​ឲ្យ​​​អ្នក​ភូមិ​​រាប់​រយ​គ្រួសារ​ចេញ​ពី​ដី​របស់​ពួក​គាត់។ តំណាង​មក​ពី​សហ​គមន៍​ចំនួន​ពីរ និង​អង្គការ​​​​មិន​មែន​រដ្ឋា​ភិបាល​ដែល​ជួយ​​ពួក​គាត់​​កំពុង​ស្ថិត​​​​ក្នុង​ប្រទេស​ថៃ​នៅ​សប្តាហ៍​នេះ ដើម្បី​ស្នើ​សុំឲ្យ​​​​បញ្ចេញ​​​របាយ​ការណ៍ស្តី​ពីការ​ចោទ​ប្រកាន់​​​​មក​លើ​ក្រុម​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​ឡើង​​​វិញ​​​ ហើយ​​​​កាល​ពី​សប្តាហ៍​មុន​​បាន​សុំ​ជួប​ជាមួយ​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទាំង​ពីរ​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​សៅរ៍។ តំណាង​ក្រុម​ហ៊ុន KSL បាន​លើក​ឡើង​នៅ​​​​ក្នុង​អ៊ីម៉េលថា “យើង​សោក​ស្តាយ​ណាស់​​​​ដែល​ប្រាប់​លោក​អ្នក​ថា យើង​​មិន​អាច​ចូល​រួម​ប្រជុំ​បាន ដោយសារ​​​​មាន​​​​​​​​​​​​ការ​ងារ​មមាញឹក​ពេក​”។ តំណាង​រូប​នេះ​បាន​និយាយ​ទៀត​ថា...

បុរស​កម្ពុជា​​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ស្ថិតិ​ថ្មី​ស្ដី​ពី​ការ​ចាប់​រំលោភ​ស្ត្រី​

នៅ​ទូទាំង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិ​ល​មិញ​ បុរសៗ​កម្ពុជា​​បាន​និយាយ​ថា ខ្លួន​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ស្ថិតិ​ថ្មី​​គួរ​ឲ្យ​តក់​ស្លុត​ ដែល​បង្ហាញ​ថា ក្នុង​ចំណោម​បុរស​​កម្ពុជា​ប្រាំ​នាក់​​​មាន​ម្នាក់​​ធ្លាប់​ចាប់​រំលោភ​​​យ៉ាង​ហោច​ណាស់​ម្ដង​នៅ​ក្នុង​ជីវិត​របស់​​ពួក​គេ​ ដោយ​បុរស​ជា​ច្រើន​និយាយ​ថា បញ្ហា​នេះ​ច្រើន​តែ​កើត​មាន​​នៅ​តាម​បណ្ដា​ខេត្ត​។ ការ​ស្ទង់​មតិ​មួយ​​ដឹក​នាំ​ដោយ​អង្គការ​សហប្រជាជាតិ​​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​លើ​រាង​កាយ​ និង​ផ្លូវ​ភេទ​នៅ​ក្នុង​តំបន់​អាស៊ីប៉ា​ស៊ីហ្វិក​បាន​រក​ឃើញ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​​ បុរស​២០,៨​ភាគរយ​បាន​សារ​ភាព​ថា ធ្លាប់​បាន​ចាប់​រំលោភ​ ដោយ​ពាក់​កណ្ដាល​​ក្នុង​​ចំណោម​​​នោះ​​​ធ្លាប់​បាន​ចាប់​រំលោភ​លើក​ដំបូងនៅ​ក្រោម​​អាយុ​២០​ឆ្នាំ​ រីឯ​ការ​រំលោភបូក​​កើត​មាន​​ញឹក​ញាប់​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​​ញឹក​ញាប់​ជា​ងគេ​បំផុត​​ក្នុង​ចំណោម​ប្រទេស​​ភាគ​ច្រើន​ផ្សេង​ទៀត​ក្នុង​តំបន់។ នៅ​ពេល​ស្ដាប់​ឮស្ថិតិ​នេះ​ លោក​ ស៊ីនួន សុភ័ណ​ អាយុ​៤២​ឆ្នាំ​ ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្ដាល​ បាន​ចង្អុល​ទៅ​មិត្ត​ភក្ដិ​របស់គាត់​គ្រប់​គ្នា​​នៅ​ខាង​ក្រៅ​សណ្ឋាគារ​មួយ​ក្នុង​ខណ្ឌ​ដូនពេញ​កាល​​ពី​ម្សិលមិញ​ ហើយ​បាន​រាប់​ពី​មួយ​ដល់​ប្រាំ​ ពេល​នោះ​ពួក​គេ​ទាំង​អស់​ក៏​សើច​។ គាត់​បាន​និយាយ​ថា “ខ្ញុំ​គិត​ថា ​ចំនួន​នេះ​មិន​អាច​ទៅ​រួច​ឡើយនៅ​ក្នុង​ក្រុង​ ប៉ុន្តែ​​នៅ​តាម​ជន​បទ​វា​ខុស​គ្នា​ព្រោះពួក​គេ​គ្មាន​ការ​អប់រំ​។ ប្រទេស​កម្ពុជា​ កំពុង​អភិវឌ្ឍ​យ៉ាង​​សន្សឹម​ៗ​នៅ​តាម​បណ្ដា​ខេត្ត​។​ នៅ​ស្រុក​របស់​ខ្ញុំ​ ពេល​ប្រុស​ៗ​ផឹក​ស៊ី​ ពួក​គេ​ប្រើ​ហិង្សា​ ហើយ​ក្មេង​ៗ​ធំ​ដឹង​​ក្ដី​​ឃើញ​ប្រុសៗ​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ និង​កូនរបស់ខ្លួន​ ដូច្នេះ​ពួក​គេ​ក៏រៀន​តាម​”។​ កម្ពុជា​ និង​ស្រីលង្កា​ ​ជា​ប្រទេស​តែ​ពីរ​គត់​នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ​ ដែល​លទ្ធផល​បង្ហាញ​ជា​ទ្រង់​ទ្រាយ​ទូទាំង​ប្រទេស​។ ហើយមាន​ការ​លើក​ឡើង​ថា គ្រឿង​​ស្រវឹង​ជា​មូល​ហេតុ​​តិច​​ជាង​គេ​បំផុតដែល​នាំ​ឲ្យ​មាន​ការ​ចាប់​រំលោភ ពោ​ល​គឺ​មានត្រឹម​តែ​១៤​ភាគ​រយ​​ប៉ុណ្ណោះ​បើ​ប្រៀប​ធៀប​​ទៅ​នឹង​២៧​ភាគ​រយ ដែល​បាន​ឆ្លើយ​ថា ការ​សប្បាយ​ ឬ​ភាព​អផ្សុក​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​រំលោភ​។ លោក​ លី សុខហេង​ អាយុ​៣០​ឆ្នាំ​ ដែល​ជា​គណនេយ្យករ​​និយាយ​ថា គាត់​មិន​​ភ្ញាក់​ផ្ដើល​ទេ​ពេល​ដឹង​ថា បុរស​កម្ពុជា​៦៧​ភាគ​រយ​គិត​ថា ស្ត្រី​គួរ​តែ​ស៊ូទ្រាំ​នឹង​អំពើ​​ហិង្សា​ ដើម្បី​ឲ្យ​គ្រួសារ​បាននៅ​ជួប​ជុំ​គ្នា​ ហើយ​បាន​និយាយ​ថា ស្ត្រី​រៀប​ការ​រួច​​ចំា​បាច់​ត្រូវ​ទទួល​បាន​ការ​​បណ្តុះ​បណ្តាល​​ជា​ពិសេស​ឲ្យ​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​។ លោក​បាន​និយាយ​ថា “ ស្ត្រី​ចំាចាច់ត្រូវ​ដឹង​ថា បុរស​មិន​អាច​បង្ខំ​ពួក​គាត់​រួម​ភេទ​បាន​ឡើយ​ ហើយ​ប្រសិន​បើ​ប្តីធ្វើ​បែប​នោះ​ ពួក​គាត់​អាច​លែង​លះ​បាន​​។ ជា​ការ​ពិត​ណាស់​នៅ​តាម​តំបន់​ជន​​បទ​ ប្រសិន​បើ​ពួក​គាត់​ត្រូវ​បាន​ចាប់​បង្ខំ​​ឲ្យ​រៀប​​ការ​​ដើម្បី​ប្រាក់​ វា​នឹង​ពិបាក​ ពី​ព្រោះ​បុរសជា​ប្ដី​​ប្រហែល​ជា​ខឹង​ បើ​ប្រពន្ធ​របស់​ខ្លួន​មិន​ចង់​រួម​ភេទ​​ជា​មួយ​ខ្លួន​​”។ យុវជន​ មីង ចាន់​ អាយុ​១៧​ឆ្នាំ​​ជា​សិស្ស​រៀ​ន​នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​ សម្រាប់​ការ​បណ្ដុះ​បណ្ដាល​ (ACE) បាន​និយាយ​ថា មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យបុរស​កម្ពុជា ​​ចាប់​រំលោភ​ ឬ​ប្រើ​អំពើ​ហិង្សា​​លើ​ស្ត្រី​ ដែល​ធ្វើ​ឲ្យ​​វា​ក្លាយ​ជា​បញ្ហា​មួយ​ពិបាក​នឹង​យល់​ឲ្យ​ស៊ីជម្រៅ។ យុវជន​រូប​នេះ​និយាយ​ទៀត​ថា “ខ្ញុំ​ជឿ​ថា ស្ថិតិ​នេះ​អាច​ពិត​ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ភាគ​ច្រើន​វា​កើត​មាន​នៅ​តាម​តំបន់​ក្រីក្រ​ក្នុង​ប្រទេស​ នៅ​ក្នុង​រាជធានី​ភ្នំពេញវា​ខុសគ្នា​ ដោយ​សារ​តែ​ការ​អប់​រំ​”។​ ពាក់​ព័ន្ធ​​នឹង​អាយុ​តិច​​នៅ​ពេល​ជន​ល្មើស​ធ្វើ​សកម្ម​ភាព​រំលោភ​​ជា​លើក​ដំបូង​ និង​និន្នា​ការ​​នាំ​ឲ្យ​មាន​ការ​ចាប់​រំលោភ​បូក​ យុវជន​ មីង ចាន់​ បាន​និយាយ​ថា មាន​ក្មេង​ទំនើង​​ជា​ច្រើន​​នៅ​​តាម​តំបន់​ជន​បទ​ដែល​​បង្ក​អំពើ​ហិង្សា​ ប៉ុន្តែ​​បើ​និយាយ​តែ​ពី​ក្មេង​ទំនើងនោះ​វា​មិន​អាច​ឆ្លុះ​​បញ្ចាំង​​ពី​វប្ប​ធម៌​នៃ​ការ​ចាប់​រំលោភ​បាន​ទេ។ យុវជន​រូប​នេះ​​បាន​បន្ដ​ទៀត​ថា “វីដេអូ​អាស​អាភាស​​ក៏​ជា​បញ្ហា​ដែរ ក្មេង​ខ្លះ​មាន​វ័យ​ទើប​តែ​១០​ឆ្នាំប៉ុណ្ណោះ​ញៀន​នឹង​វីដេអូ​អាស​អាភាស​ទៅហើយ ហើយ​បន្ទាប់​ពី​ពួក​គេ​មើល​វីដេអូ​អាស​អាភាស​រួច​ ពួក​គេ​មើល​ឃើញ​ពិភព​លោក​ខុស​ប្លែក​ពី​មុន​ ពោលគឺ​ពួក​គេ​គិត​ថា សិច​ ​សំខាន់ជាង​អ្វី​ៗទាំង​អស់”៕ ប្រែសម្រួលដោយ តែម សុខុម​

នៅ​ទីណា​បក្ស​​ សម ​រង្ស៊ី​​ ឈ្នះ​ឆ្នោត ​​ទីនោះ​វេទិកាសាធា​រណៈ​ស្តី​ពី​សិទ្ធិ​ដី​ធ្លី​ និង​ច្បាប់​ភូមិបាល​ត្រូវ​​អាជ្ញាធរមូលដ្ឋានរឹតបន្តឹង​​

រយៈពេលពីរ​ខែ បន្ទាប់​ពីការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ រួច​មក​ ក្រុម​អង្គការ​សិទិ្ធ​មនុស្សប្រចាំ​​ខេត្ត​រតនគិរីបាន​កត់​សម្គាល់​ឃើញ​ថា មានការខុសប្លែកពីធម្មតា។ នៅក្នុង​​​ខេត្ត​នេះ ​ឃុំ​ណា​មានបញ្ហាជម្លោះ​ដីធ្លីខ្លាំង ​គឺ​អាជ្ញាធរ​មូលដ្ឋានលែង​អនុញ្ញាត​ឲ្យ​មានការ​​អប់រំ​ស្តីពីសិទិ្ធដី​ធ្លីទៀតហើយ​។ លោកប៉ែនបុ៊ណ្ណារ៍អ្នក​សម្រប​សម្រួល​អង្គការ​អាដហុកប្រចាំ​ខេត្ត​រតនគិរីបាន​មាន​ប្រសាសន៍ថា “ យើង​បាន​ឃើញ​មានការ​រឹត​​បន្តឹង​កាន់តែខ្លាំងឡើង ​ហើយកម្មវិធី​អប់រំ​ទាក់​ទងនឹងសិទ្ធិ​ដី​ធ្លី​របស់​យើង​មួយ​ចំនួន​ ត្រូវ​នគរបាល​ប្រដាប់​អាវុធមករំខាន​​”។ កាលពី​ថ្ងៃសុក្រ អាជ្ញាធរ​មូលដ្ឋានជា​ច្រើន ​រួម​ទាំង​មន្ត្រី​នគរបាលស្រុក​​​ប្រដាប់​​ដោយអាវុធ ​និង​ប្រធាន​ភូមិ​របស់​គណ​បក្ស​ប្រជាជន​បាន​បិទ​កម្មវិធី អប់រំ​ស្តី​ពីសិទិ្ធដី​ធ្លី​នៅ​ក្នុង​ឃុំ​បាតាង ស្រុកលំ​ផាត់។ កាលពី​ខែ​មិថុនា​ គណបក្សសម​ រង្ស៊ីបាន​ឈ្នះ​ការ​បោះ​ឆ្នោត ​ជា​លើក​ដំបូង​នៅក្នុង​ឃុំ​នេះ​ ដោយ​ទទួលបានតំណែង​ជំទប់​ថែមទៀត​។ ពេលមិនសូវមានរបាយការណ៍ និយាយ​អំពីករណីបែបនេះ សកម្មជន​​សិទិ្ធ​​​​មនុស្ស​​​កាល​ពី​ម្សិល​មិញ​ បាន​លើកឡើងថា ការ​រឹត​បន្ដឹង​នេះ​បាន​កើត​ឡើង​ស្របពេល​គណ​​​បក្សសមរង្ស៊ី បានទទួល​សន្លឹក​ឆ្នោតថែម​ទៀត​នៅ​តាមតំបន់នោះ​។ លោក​ ប៉ែន​ បុ៊ណ្ណារ៍បាន​បន្តថា “ ​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា មាន​ការ​រឹត​បន្តឹង​កាន់​តែ​ខ្លាំងនៅកន្លែងណា ដែលទ្ធផល​បោះ​ឆ្នោត​បង្ហាញថាគណបក្សប្រឆាំង​បាន​ឈ្នះ​តំណែង​​មេឃុំ​ ​ឬក៏ក្រុម​ប្រឹក្សា​ឃុំ​”។ ​លោកបាន​​បន្ថែម​ថា ក្រុម​អង្គការ​សិទិ្ធមនុស្ស​ធ្លាប់បាន​រៀបចំ​វេទិកា​សាធារណៈ​បែបនេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដោយមិន​មាន​បញ្ហាអ្វី​ឡើយ។ លោក ឈឹម សាវុធ មន្ត្រី​​សម្រប​សម្រួល​គម្រោង​របស់មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា​​បាន​យល់​ស្រប​តាមទស្សនៈរបស់​លោកបុ៊ណ្ណារ៍ ដោយ​លោក​បន្ថែម​ថា “ ការ​ពិត​ គឺ​មាន​ការ​រឹត​បន្តឹងកាន់តែខ្លាំងមក​លើ​ពួក​យើងនៅ​ក្នុងការ​ជួប​ប្រជុំ​ជា​មួយ​អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​ណា​ ដែល​គណបក្សសមរង្ស៊ីទទួល​បាន​សំឡេងឆ្នោតកាន់តែច្រើន។ លោកបាន​​បន្តថាមេឃុំ ​និង​ប្រធាន​ភូមិរបស់គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ក្រុម​អង្គការ​សិទិ្ធមនុស្ស​​បាន​ចោទ​ប្រកាន់​ថា លែង​អនុញ្ញាត​ឲ្យ​ពួកគេ​រៀបចំ​វគ្គបណ្តុះ​បណ្តាល ​ឬកម្មវិធីអប់រំ​ស្តីពី​សិទិ្ធដីធ្លី​ទៀត​ទេ  ពី​ព្រោះ​ពួកគេជឿថាអង្គការ​​សិទិ្ធ​មនុស្ស​បាន​ញុះ​ញង់​អ្នក​ភូមិ​មិន​ឲ្យគោរព​អាជ្ញាធរ​មូលដ្ឋាន”។ មជ្ឈមណ្ឌល​សិទិ្ធមនុស្សកម្ពុជា​បាន​រៀបចំ​វេទិកាសាធារណៈមួយ​ កាលពី​ម្សិលមិញ​ នៅ​​​​ក្នុង​ឃុំ​សេដា ស្រុកលំផាត់​ស្តីអំពី​ “ សិទិ្ធ​មនុស្សនិងការ​អភិវឌ្ឍន៍ “ ប៉ុន្តែ​ មិន​មាន​ការ​លំបាក​ទេ។ លោកសាវុធ​ បាន​មានប្រសាសន៍បន្តថា“ ទោះបី​វេទិកា​របស់​យើង​ថ្ងៃនេះ​ មិន​មាន​ការ​រំខាន​ពីនគរបាល​ ឬអាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ ក៏អ្នក​ភូមិ​ត្រូវ​បាន​ប្រធាន​ភូមិ​ដើរ​​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​បញ្ជាពួកគាត់​មិន​ឲ្យទៅ​ចូលរួម​វេទិកា​នៅ​ថ្ងៃនេះ​ទេ”។ នៅក្នុង​ឃុំសេដាដែល​ជា​ឃុំ​គណបក្សសមរង្ស៊ីបាន​ឈ្នះ​តំណែង​ជំទប់​ថ្មី​ម្នាក់​ថែម​ទៀតគឺជា​ឃុំ​ដែល​អ្នក​ភូមិ​ជន​ជាតិ​ភាគតិច​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន ឌីអឹម​គ្រុប អស់​រយៈពេល​ជា​ង​មួយ​ទសវត្ស​រ៍មក​ហើយ​ ។                   ក្នុង​ខេត្ត​រតនគិរីគណបក្សសមរង្ស៊ីបាន​ឈ្នះ​អាសនៈ​៣០​ គឺ​កើន​ឡើង​​២១​អាសនៈដែល​ពួក​គេ​ទទួលបាន​កាលពី​ឆ្នាំ​២០០៧។ ប៉ុន្តែ ទោះជា​គណបក្សប្រឆាំង​បាន​កើន​សំឡេង​ក្នុង​ខេត្ត​នេះ​ក៏ដោយ ​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយង​នឹង​ក្រុមហ៊ុនដីសម្បទាន​សេដ្ឋ​​​កិច្ច​ដែលបានកែប្រែដី​ព្រៃ​ទៅជា​ចម្ការ​ដ៏ធំ​ល្វឹងល្វើយ។ គណបក្សសមរង្ស៊ីបាន​លើក​ ឡើង​ថា ខ្លួន​កំពុង​ព្យាយាមជួប​ជាមួយ​អ្នក​ភូមិ​ ដែល​មាន​បញ្ហាដី​ធ្លី​។ លោករិនកញ្ញា​ ប្រធាន​ក្រុម​ប្រឹក្សា​ថ្នាក់​ខេត្តរបស់គណបក្សសមរង្ស៊ីបាន​ថ្លែង​ថា “ការ​រឹត​បន្តឹង​បែប​នេះ​ ក៏បាន​កើត​ឡើង​ចំពោះគណបក្សប្រឆាំង​ផង​ដែរ​។នៅ​ពេល​ក្រុម​ប្រឹក្សា​ឃុំ​ថ្មី​ៗ ​ទៅ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សិទិ្ធ​ដី​ធ្លី​ និង​សិទិ្ធ​បញ្ចេញ​មតិ​ ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន ដែល​គាំ​ទ្រគណបក្សកាន់​អំណាច​មករារាំាង”។ លោកបាន​ថ្លែងបន្តថា “អ្នកភូមិ​កំពុងទទួលរង​ការ​បំភិត​បំភ័យ​ពីអាជ្ញាធរ​កាន់​អំណាច​នៅ​ពេល​​ពួក​គេមក​ចូលរួម​ប្រជុំ​ជាមួយពួកយើង”។ មេ​ឃុំមកពី​គណបក្សប្រជាជន​កម្ពុជា​មានមេឃុុំ​ភ្នំ​កុក​ បាតាង​ និង​ឃុំសេដាបាន​ច្រាន​ចោល ​ចំពោះការ​ចោទ​ប្រកាន់​នេះ​...

មជ្ឈមណ្ឌលជាតិ​លើក​ឡើង​ថា ​កុមារ​៦០​នាក់​​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​តាំង​ពី​ខែ​មករា​មក

យោង​តាម​តួលេខពី​មជ្ឈមណ្ឌល​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​គ្រុនចាញ់ ប៉ារ៉ា​ស៊ីត​សាស្ត្រ​ និង​បាណកសាស្ត្រ​ បានឲ្យដឹងថា ការ​ឆ្លង​​ជំងឺ​គ្រុន​ឈាម​​បាន​កើន​ឡើង​ជាង​២០០​ភាគ​រយ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​នេះ​ ដោយ​មាន​មនុស្ស​ជាង​១៥.០០០​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ​ និង​កុមារ​ចំនួន​៦០​នាក់​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ នាពេល​កន្លង​មក​។ ក្រសួង​សុខា​ភិបាល ​បាន​បង្ហាញ​ថា ជំងឺ​គ្រុនឈាម​ឆ្នាំនេះ​​​មាន​ការ​កើន​ឡើង​ជាច្រើន​ករណី​ក្នុង​រង្វង់​​ប្រាំឆ្នាំ​ ដែល​ការ​ឆ្លង​នៃ​ជំងឺ​គ្រុនឈាម​នេះ​ភាគ​ច្រើន​កើតឡើង​​នៅក្នុង​ចំណោម​មនុស្សដែល​មិន​មានភាព​ស៊ាំ​​ ដូច​ជាកុមារ​ ដែល​ទើប​កើត​ បន្ទាប់​ពី​​​ជំងឺនេះ​បានផ្ទុះ​​ឡើង​យ៉ាង​ខ្លាំង ​នៅ​ពេល​ចុង​ក្រោយ​នោះ​។​ ​ការឆ្លង​​ជំងឺ​គ្រុន​ឈាម​ចុង​ក្រោយ​ បាន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា ​កាល​ពី​ឆ្នាំ២០០៧។ អំឡុង​២៧​សប្តាហ៍​ដំបូង​ កាលពី​ឆ្នាំមុន របាយ​ការណ៍​បាន​ចេញ​ផ្សាយ​ថា​ ការ​ឆ្លង​ជំងឺ​​គ្រុន​ឈាម​មានចំនួន​៤.៦០៤ករណី​ និងមានមនុស្ស​២៣នាក់បានស្លាប់។​ ក្រសួង​ក៏បាន​លើក​ឡើង​ដែរ​ថា​ ការធ្លាក់​ភ្លៀង​ឆាប់ពេក​ក្នុងឆ្នាំ​នេះ​​ ការ​កើន​ឡើង​នៃ​ដង្កូវ​ទឹក​ និងឪពុកម្តាយ​បាននាំ​​កូនៗ​របស់​ខ្លួន​​ទៅកាន់​មន្ទីរ​ពេទ្យ​ ដើម្បីព្យាបាល​នោះ ក៏​ជាកត្តា​បង្ហាញ​ថា ​​មាន​ករណីជំងឺ​គ្រុន​ឈាម​បាន​កើន​ឡើង​ដែរ​។​ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ​ សៀមរាប​ និង​ខេត្ត​កំពង់​ស្ពឺ​​  គឺ​ជាខេត្ត​ដែល​កើត​មាន​ជំងឺ​គ្រុនឈាម​ខ្លាំង​ជាង​គេ។ ដោយ​សារ​តែ​មាន​វិធី​សាស្រ្ត​ការពារ​បាន​ល្អ​ និងការ​យល់​ដឹង​ពីជំងឺ​នេះនៅ​ទូទាំង​ប្រទេស​​ លោក  ច ម៉េងជួ ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ ប៉ារ៉ា​ស៊ីត​សាស្ត្រ និង​បាណកសាស្ត្រ បានលើកឡើងថា​ ការ​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ឆ្នាំ​​នេះ​ ទំនង​ជាមិនដូច​ការ​ស្លាប់ កាលពីឆ្នាំ២០០៧ ដែល​មាន​របាយ​ការណ៍​ចេញ​ផ្សាយថា​ មាន​ជំងឺចំនួន​៤០.០០០ករណី​​ និង​មានមនុស្ស​ចំនួន​​៤០៧ ​បានស្លាប់នោះទេ។​ លោកវេជ្ជបណ្ឌិត ម៉េងជួ ​បានលើក​ឡើង​ថា​ “ក្រសួង​បាន​ជួយ​ផ្តល់​ថ្នាំ​អាបែត​ ដើម្បី​សម្លាប់​ដង្កូវ​ទឹក​ និងជួយ​អប់រំ​អំពី​ជំងឺ​គ្រុន​ឈាម​ ហើយ​ឪពុកម្តាយ​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ពីសុខភាព​កូនៗ​របស់ខ្លួន”។​ លោក ភាតធឺ វ៉ាន ម៉ារ៉ែន​ (Pieter Van Maaren) តំណាង​ប្រចាំប្រទេស​នៃអង្គការ​សុខភាព​ពិភព​លោក​ បានលើកឡើងថា​ ការ​កើន​ឡើង​នៃការ​ស្លាប់​បាន​ធ្វើឲ្យ​មានការព្រួយ​រម្ភ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ លោកបាន​ព្រមាន​ថា​​ ការឆ្លង​និង​ការ​ស្លាប់​ឆ្នាំ​នេះ​​អាច​ឈាន​ដល់​កម្រិតមួយ​ដូច​កាល​ពីឆ្នាំ២០០៧។​ លោក វេជ្ជ​បណ្ឌិត វ៉ាន ម៉ារ៉ែន ​បាន​លើក​ឡើង​ថា “ ច្បាស់ណាស់ យើងរំពឹងថា ​ករណី​មួយ​ចំនួន​នឹង​កើន​ឡើង​នៅ​រដូវ​វស្សា​ ប៉ុ​ន្តែ ថា តើ​វាអាចឈាន​ដល់​កម្រិតមួយ​ដូច​កាល​ពីឆ្នាំ​២០០៧នោះ គឺ​យើង​មិន​អាច​និយាយ​បាន​នៅ​ឡើយ​ទេ”។ លោក​បន្ថែម​ថា ការឆ្លង​នេះ ក៏​អាច​កើត​ឡើ​ង​ដូចការកើតឡើងនៃ​ជំងឺ ជីគុន​គុនីយ៉ា (Chikungunya) ដែល​ជា​ជំងឺ​មួយ​កើត​ចេញ​ពីមូសខ្លា​ ដោយ​វាមាន​រោគ​សញ្ញា​ស្ទើ​រតែ​ដូច​ជំងឺ​គ្រុនឈាម​អ៊ីចឹង​ដែរ។​   លោកបានបន្តថា “ សម្រាប់ពេទ្យ វា​ងាយ​​​ស្រួល​ទេ ក្នុងការសម្គាល់ជំងឺនេះ ប៉ុន្តែ សម្រាប់​ មនុស្ស​ធម្មតា​វិញ​​ វាមិន​ងាយ​ស្រួល​ឡើយ​។ ហេតុ​ដូច្នេះ​ហើយ ​បញ្ហា​នោះ ​គឺយើង​អាច​ច្រឡំនឹង​ករណី​ជំងឺជីគុនគុនីយ៉ា​​”៕ ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​​​​​

គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​កក់​ត្រូវ​បានផ្អាក​​ ហើយ​មិន​ដឹង​ថា ចាប់​ផ្តើម​ឡើងវិញ​នៅ​ពេលណាទេ

នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំ​ពេញមាន​ពំនូក​ខ្សាច់​ទំហំ​១៣៣​ហិក​តា​ ដែល​កាល​ពីមុន​គឺ​ជា​បឹងដ៏ធំមួយ។​ គម្រោងមួយបាន​​​ប្រើ​ពេលវេលា​​​អស់ជិត​បួន​ឆ្នាំ​ ដើម្បី​ចាក់​ដី​ខ្សាច់​ទាំងនេះ​​​បំពេញ​បឹង​កក់។ គេ​បាន​បំពាក់​ផ្ទាំង​ប៉ាណូ​ធំ​ចំនួន​ពីរ​ផ្ទាំង​នៅ​បរិវេណ​ភាគ​ខាងជើង​បឹង​ ដែល​ត្រូវ​បាន​ចាក់​បំពេញ​ដោយ​ខ្សាច់​យ៉ាង​ច្រើន​នោះ​។ នៅ​លើ​ផ្ទាំង​ប៉ាណូ​ទាំង​ពីរ​ផ្ទាំង​នោះ​ មាន​ទស្សន​វិស័យ​របស់​លោក​ ឡៅ​ ម៉េង​ឃិន សមា​ជិក​ព្រឹទ្ធ​សភា​មកពីគណបក្ស​ប្រជា​ជន​កម្ពុជា​។​នៅ​​​ក្នុងទស្សន​​​វិស័យ​​​នេះ វា​ជា​គម្រោង​អចលន​​ទ្រព្យ​ដែល​មាន​រយៈ​ពេលវែង​មួយ​ មានអគារខ្ពស់​​ពីរសាង​​​សង់ពី​​​កញ្ចក់និងដែក​ កន្លែង​ទឹក​ផុស​ដ៏​ធំមួយ​កន្លែង​ និង​អគារ​លំនៅ​ដ្ឋានរាប់រយខ្នង​ នៅ​ជុំ​វិញ​ផ្ទៃ​ទឹក។ រហូត​មក​ទល់ពេល​នេះ​ ទស្សនវិស័យ​នេះ​បានក្លាយជា​​​​ការពិត​​​ខ្លះ​ហើយ​ ដូច​ជា​ផ្ទៃ​បឹង​ត្រូវ​បាន​ចាក់​ដី​​​​​​បំពេញ​ ហើយ​ប្រជាជនរាប់​ពាន់​នាក់​ ដែល​ធ្លាប់​​​បាន​​​រស់​នៅ​ក្នុងតំបន់​នេះ​​​ ត្រូវ​បាន​បណ្តេញ​ចេញ​ និង​ផ្លាស់ទៅ​តំបន់ផ្សេង​​​ ជាដើម​​​។ ក៏​ប៉ុន្តែ ​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង​ចំពោះ​តំបន់​នេះ​គឺ​មាន​ការ​ប៉ាន់​ស្មាន​ថា​ ទីស្នាក់​ការ​​របស់​ក្រុម​ហ៊ុន​នៅ​ក្នុង​រាជធា​នី​ភ្នំពេញ​​​ទំនង​ជា​បិទ​ទ្វារ​ហើយ។​ ភ្នាក់​ងារ​​អចលនទ្រព្យ​ នៅក្នុងរាជ​ធានី​ភ្នំពេញ​​​​និយាយ​ថា​ បរិមាណផ្គត់​ ផ្គង់​​អចលន​ទ្រព្យ​មាន​​ច្រើន​លើស​លប់​ ដូច្នេះ​ការ​អនុវត្ត​គម្រោង​សាង​សង់​អចលន​ទ្រព្យ​នៅ​ឯ​តំបន់​បឹង​កក់​បង្កឲ្យ​មាន​បញ្ហា​ហិរញ្ញ​វត្ថុ។​ ចំណែក​ឯ​មន្ត្រី​រដ្ឋា​ភិ​បាល​ទំនង​ជា​មិន​ដឹង​ថា​ នឹង​មាន​អ្វី​កើត​កើត​ឡើង​ទេ​ ហើយ​បើសិន​ជា​មន្ត្រី​ទាំង​នោះ​ដឹង​ ក៏​នឹងប្រហែល​​​ជា​​​បដិ​​​សេធ​មិន​ធ្វើ​​​​សេចក្តីអត្ថា​​​ធិប្បាយ​ដែរ។​​ អ្នក​ស្រី​ ឆាយ ស៊ី​ណា​ ដែល​បាន​បាត់​បង់​ការ​ងារ​របស់​​ខ្លួន​កាល​ពី​ខែកុម្ភៈ​ជា​ប្រធានផ្នែក​លក់នៅ​ក្រុម​ហ៊ុនអភិវឌ្ឍន៍​អចលន​ទ្រព្យ​ស៊ូកាគូ អឺដូស ហុងជុន (Shukaku Erdos​​ Hongjun Pproperty Development Co,.) ​ដែល​​​ជា​ក្រុម​ហ៊ុន បង្កើត​​​រួម​​​​គ្នា​រវាង​វិនិ​យោ​គិន​កម្ពុជា​ និង​វិនិ​យោគិន​ចិន​ ដើម្បី​​​​កាន់​កាប់​តំបន់​បឹង​កក់នេះ​បាន​និយា​​​យ​ថា​ “​ ពួក​គេ​បាន​ត្រឡប់​ទៅប្រទេសចិន​វិញ​អស់​​​ហើយ”។ អ្នក​ស្រី​ ស៊ីណា​ បាននិយាយថា​ រូប​អ្នក​ស្រី​ផ្ទាល់​ ព្រម​ទាំង​បុគ្គ​លិក​១០​នាក់ទៀត​ត្រូវ​បញ្ឈប់​​​ពីការ​​​ងារ​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​នេះ​ ហើយ​មាន​តែ​ប្រធាន​គ្រប់​គ្រង​គម្រោង​ទេ​​​ដែលនៅ​ធ្វើ​ការ​ឯ​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​ក្នុង​ខណ្ឌ​ទួល​គោក ​រាជ​ធានី​ភ្នំ​ពេញ​  ប៉ុន្តែ ​បន្ទាប់​ពី​អ្នក​ស្រី​បាន​ទៅ​ដល់​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​កាល​ពី​សប្តាហ៍មុន​ បុគ្គលិក​ក្រុម​ហ៊ុន​អឺ​ដូស​មួយរូបដែល​ធ្វើ​ការ​លើ​គម្រោង​ដោយឡែក​​​មួយ​​ទៀត​ បានប្រាប់​ថា ប្រធាន​គ្រប់​គ្រង​គម្រោង​រូបនោះបានចាក​​​ចេញ​​​ទៅ​ប្រទេស​ចិន​កាល​ពី​ខែ​មុន​ ហើយមិន​​ដឹងថា​ពេល​ណា​ទើប​គាត់​ត្រឡប់​មក​វិញ ឬ​មិន​ត្រឡប់​មក​វិញ​​ទេ។ ក្រុម​ហ៊ុន​ ស៊ូកាគូ​ និង​ក្រុម​ហ៊ុន​ អឺដូសហុង​​ជុន​ បោះទុន​​​រួម​​​គ្នា​ កាល​ពី​ដំណាច់​​​ឆ្នាំ​២០១០​ ដោយ​ក្រុម​ហ៊ុន​អឺដូស​កាន់​​​កាប់​​​ភាគ​ហ៊ុន​៤៩​ភាគ​រយ​នៅ​ក្នុង​ក្រុម​ហ៊ុនបង្កើត​​​រួម​គ្នា​​​​នេះ។ ប៉ុន្មាន​ខែ​ក្រោយ​មក​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​បឹង​កក់​ ដែល​ត្រូវចំណាយ​​​​ប្រាក់​ក្នុង​​​គម្រោង​​​វិនិ​​​យោគ​នេះអស់​​​​២,២​ពាន់​លាន​ដុល្លារ​។ ក្រុម​ហ៊ុន​បានរៀបចំពិធី​​​​បញ្ចុះ​បឋម​សិលា សម្រាប់​​​គម្រោង​នេះ ​កាល​ពី​ខែ​កក្កដា​ ឆ្នាំមុន​ ​ដោយ​មាន​​​វត្ត​​​មាន​​​របស់​​​លោក កែប ជុតិមាអភិបាល​រាជធានី​ភ្នំពេញ​ និង​លោក ឡៅម៉េង​ឃិន ជា​អធិបតី។​​ អ្នក​ស្រី​ ស៊ីណា​ អតីត​ប្រធាន​ផ្នែក​លក់​បាន​និយាយ​ថា “​គម្រោង​អភិវឌ្ឍន៍​នេះ​មិន​ដែល​បាន​ចាប់​ផ្ដើម​សកម្មភាព​​​សាង​សង់​ទេ​ គ្រាន់​តែ​បាន​​បើក​ដំណើរ​​​ការ​​​ប៉ុណ្ណោះ”។​អ្នក​ស្រី បាន​ឲ្យ​ដឹងទៀត​​​​ថា  កាល​ពីដំបូងការដ្ឋាន​​​សាងសង់​នៅ​តំបន់​បឹង​កក់​​គ្រោង​ចាប់​ផ្ដើម​ក្នុង​ខែ​ធ្នូ ​ឆ្នាំ​នេះ។ លោក​ បេង ហុង​ សុជាតិ​ ខេមរ៉ូ អ្នក​នាំពាក្យក្រសួង​រៀប​ចំ​ដែន​ដី​ ​​​នគ​រូបនីយ​​​កម្ម​ និងសំណង់​​ ព្រម​ទាំងលោក​ ឆាយធីរិទ្ធចៅ​សង្កាត់​ស្រះចក​ខណ្ឌដូន​ពេញ​ ជា​កន្លែង​អភិវឌ្ឍន៍​គម្រោងនេះស្ថិតនៅ​ បាន​បដិសេធ​មិន​ធ្វើ​​​សេចក្តី​​​អត្ថា​​​ធិ​ប្បាយ ដោយ​បង្វែរ​សំណួរ​ទៅ​សាលា​រាជធានី​ភ្នំពេញវិញ។​ មិនមាន​​​នរណា​​​ម្នាក់​​​នៅ​​​សាលា​រាជ​ធានី ​ឬ ក្រុម​​ហ៊ុន​ស៊ូកាគូ ​អាច​ទាក់​ទងដើម្បី​​​​សុំ​សេចក្តី​​​អត្ថាធិប្បាយបាន​ទេ​។​ក្រុម​​​​ជំនាញ​ការ​​​ផ្នែក​​​​អចលនទ្រព្យ​បាន និយាយ​​​​ថា ទោះ​បី​ជា​បច្ចុប្បន្ន​មាន​​​​​​កន្លែងសម្រាប់​​​សាង់សង់​​​អគារ​ការិយាល័យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​ក៏ដោយ​ ក៏​បរិមាណ​​​​ផ្គត់​ផ្គង់​ឡើង​​​ហួស​​​កម្រិត​​​​ទៅ​ហើយ​។ហើយ​​​ដោយ​​​សារតែ​​​មាន​​​គម្រោង​សាង​សង់​អចលនទ្រព្យ​មួយ​ចំនួន​ដូច​ជាគម្រោង​សាង​សង់​អគារ​ខ្ពស់​វឌ្ឍនៈ​ កម្ពស់​​​៣៨​ជាន់​ជាដើម​ ដែល​ត្រូវ​បាន​គេ​គ្រោង​​ដាក់​លក់​​​នៅ​លើ​គេហទំព័រ​ក្នុង​​​អុិន​ធើ​ណិត​នៅ​ដំណាច់​​​ឆ្នាំ​នេះ​ ទើប​​​ស្ថាន​ភាព​នេះ​គ្រាន​់​តែ​ទំ​នង​ជា​នឹង​មាន​ភាព​រីក​ចម្រើន​​ប៉ុណ្ណោះ។ ស្រប​​​ពេលដែល​​​​ទី​ផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​នៅ​ទ្រឹង​អស់​រយៈ​ពេល​ជា​​​ច្រើន​ឆ្នាំ​​...

Latest news