27 C
Phnom Penh

TAG

paywall.second2

លោក​​​នាយក​រដ្ឋមន្ត្រី​​​លើក​ឡើង​​​ពី​​​គ្រោះ​ថ្នាក់​ដោយ​​​សារ​​​យុទ្ធ​ភណ្ឌ​មិន​​​ទាន់​​​ផ្ទុះ ក្នុង​ទិវា​ដល់​ដឹង​​​ពី​​​គ្រាប់​មីន

នៅ​ក្នុង​​​សេចក្តី​ថ្លែង​ការណ៍​មួយ​​​ដែល​បាន​​​ចេញ​​​កាល​ពី​​ម្សិល​មិញ​​​ដើម្បី​​​រំឭក​​​ដល់​​​ទិវា​​​ជាតិ​​យល់​ដឹង​​​ពី​​​គ្រាប់​មីន​​​ លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ក្រើន​​​រំឭក​​​ដល់​​​ប្រជា​​​ជន​​​កម្ពុជា​​​ទាំង​អស់​​​ឲ្យ​​​ប្រុង​​​ប្រយ័ត​​​្ន​​​ចំពោះ​​​ការ​​​កើន​​​ឡើង​​​ចំនួនគ្រោះ​ថ្នាក់ដោយ​​​សារ​​​គ្រាប់​មីន​​​ប្រឆាំង​​​រថ​ក្រោះ។ សេចក្ត​ីថ្លែង​ការ​​​ណ៍​ដដែលនេះ​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា "​​​គ្រាប់មីន​​​និង​​​យុទ្ធភណ្ឌមិន​​​ទាន់​​​ផ្ទុះ​​​​​​ដែល​បន្សល់ទុក​​​ពី​​​សង្គ្រាម​​​ឥណ្ឌូចិន និង​​​ជម្លោះ​​​ផ្ទៃក្នុង​​​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​រយៈពេល​​​បី​​​ទសវត្សរ៍ មិន​​​ត្រឹម​​​តែ​​​បង្ក​​​ឲ្យ​​​មាន​​​សោកនាដកម្ម​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​អាយុ​​​ជីវិត​​​ប្រជា​​​ជន​​​របស់យើង​​​ប៉ុណ្ណោះទេ ថែម​​​ទាំង​​​​​​បង្ក​​​ជា​​​ឧបសគ្គ​​​​​​ក្នុងការ​​​ស្តារ​​​ និង​​​អភិវឌ្ឍ​​​ជីវភាព​​​រស់​នៅ​​​​​​របស់​​​ប្រជា​​​ជន​​ទៀតផង"។ លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បាន​​​កត់​​​សម្គាល់​​​ថា ក្នុងរយៈពេល​​​២៣ឆ្នាំ​​​ចុងក្រោយ​​​នេះ គ្រាប់មីន​​​ប្រឆាំង​​​មនុស្ស​​​ជាង​​​១លានគ្រាប់  គ្រាប់មីនប្រឆាំង​​​រថក្រោះ​​​ និង​​​យុទ្ធភណ្ឌ​​​មិនទាន់ផ្ទុះ​​​ជាង​​​​​​២.៥០០.០០០គ្រាប់​​​ត្រូវ​​​បាន​​​បំផ្លាញ​។ លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា ប៉ុន្តែ​​​​​​ក្នុង​​​រយៈពេល​​​បី​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ គ្រោះ​​​ថ្នាក់​​​ដោយ​សារ​​​គ្រាប់មីន​​​ប្រឆាំង​​​រថក្រោះ​​​​​​បាន​​​កើន​​​ឡើង​​​ដោយ​​​សារ​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ចក្រ​​​ធុន​​​ធ្ងន់​​​កាន់​តែ​​​ច្រើន​​​ឡើង​​​។ លោក ហេង រតនា អគ្គនាយក​​​មជ្ឈមណ្ឌល​​​សកម្មភាព​​​កំចាត់មីន​​​កម្ពុជា​​​​​​បាន​​​មាន​​​ប្រសា​សន៍​ថា គ្រោះ​​​ថ្នាក់ដោយ​​​សារ​​​គ្រាប់មីន និង​​​យុទ្ធភណ្ឌមិន​​​ទាន់ផ្ទុះ​​​បាន​​​កើន​​​ឡើង​​​ពី​​​​​​១១១​ករណី​ក្នុង​​​ឆ្នាំ​​​២០១៣ដល់​​​១៥៤ករណី​ក្នុង​​​ឆ្នាំ​​​២០១៤។ លោក​​​បាន​មាន​​​ប្រសាសន៍ថា "យើង​​​បាន​​​កត់សម្គាល់ឃើញ​​​ថា គ្រោះថ្នាក់​​​បាន​​​កើន​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​២០១៤ ជាពិសេស​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង បន្ទាយ​​​មានជ័យ ឧត្តរ​​​មាន​​​ជ័យ និង​​​ខេត្ត​​​ពោធិ៍សាត់​​​ ពីព្រោះ​​​ប្រជាជន​​​​​​បាន​​​ងាក​​​ទៅ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ចក្រ​​​ធុន​​​ធ្ងន់​​​​​​សម្រាប់​​​ការ​​​ងារ​​​កសិកម្ម​​​របស់ខ្លួន"៕សារុន​​​  

លោក​ សម​ រង្ស៊ី​ ​លើក​ឡើង​ពី​​ករណី​ស្ត្រី​ជន​ជាតិ​​ចាម​ដែល​ត្រូវ​បាន​ជួញ​ដូរ​

បន្ទាប់​​​ពី​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ខេត្ត​​​ត្បូង​​​ឃ្មុំ កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ដើម្ប​​ី​​​ស្វែង​​​រក​​​កា​​​រ​​​គាំទ្រតាម​ភូមិ​ដែល​មាន​ជន​ជា​តិ​​​ចាមរស់​នៅ​​​​ លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​លើក​​​យក​​​ករណី​​​ស្ត្រី​​​ពីរ​​​នាក់​​​ដែល​​​និយាយ​​​ថា កូន​​​ស្រី​​​របស់​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​ជួញ​​​ដូរ​​​ទៅក្នុង​​​អាជីវកម្ម​​​ផ្លូវ​​​ភេទ ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី។ ប្រធាន​​​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​រូប​​​នេះ​​​បាន​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​កាល​​​ពីម្សិលមិញ នៅ​​​ការិ​យាល័យ​​​របស់​​​លោក​​​នៅ​​​រដ្ឋ​​​សភា​​​ ដែល​​​អ្នកស្រី​​​ ម៉ាត់​​​​​​ ម៉ារី បាន​​​រៀប​​​រាប់​​​​​​ពី​​​សាច់​​​រឿង​​​កូនស្រី​​​របស់​​​គាត់​​​អាយុ​​​១៥​​​ឆ្នាំ ជាមួយ​​​ស្ត្រី ​​​អាយុ​​​២៣​​​ឆ្នាំ  ម្នាក់​​​ទៀត បាន​​​ចាក​​​ចេញពី​​​ភូមិ​​​​​​របស់​​​ខ្លួន​​​ក្នុង​​​ស្រុក​​​តំបែរ​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី កាល​​ពីខែ​​​វិច្ឆិកា​​​ ជា​​​អ្វី​​​ដែល​​​ពួក​​​គាត់​​​គិត​​​ថា ជា​​​ការ​​​ងារ​​​ស្រប​​​ច្បាប់​នោះ​។ អ្នកស្រី ម៉ារី បាន​​​និយាយ​​​ថា "មួយ​​​សប្តាហ៍​​​បន្ទាប់​​​ពី​​​ពួក​​​គេ​​​ទៅ​​​ដល់​​​...ខ្ញុំ​​​បាន​​​ទទួល​​​​​​ទូរស័ព្ទ​​​ពី កូន​​​ស្រីអាយុ​​​១៥​​​ឆ្នាំបស់​​​ខ្ញុំ​​​ ដែល​​​បាន​​​និយាយ​​​ថា នាង​​​ត្រូវ​​​បាន​​​គេ​​​លក់​​​ឲ្យ​​​ធ្វើ​​​ជា​​​ទាស​​​ករ​​​ផ្លូវ​​​ភេទ​​​របស់បុរស​ជន​​​ជាតិ​​​ចិន​​​ម្នាក់​​​ ហើយ​​​ត្រូវបាន​​​លក់​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​ទៅ​​​ឲ្យ​​មនុស្ស​​​ផ្សេង​ទៀត"។ អ្នកស្រី ម៉ារី បាន​​​និយាយ​​​ថា និយោជក​​​របស់​​​នាង​​​បាន​​​ប្រាប់គាត់​​​​នៅ​​​ចម្ការ​​​ដំឡូង​​​ថា កូន​​​ស្រី​​​របស់​​​គាត​​​​​​​​​់ នឹង​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​៥០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ ដោយ​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​មួយ ដែល​​​ផលិត​​​កេស​​​ស្រាបៀរ​​​។ អ្នកស្រី ស្មាន់ ស្រីណុប ដែល​កូនស្រី​អាយុ​​​២៣​​​ឆ្នាំរបស់គាត់​ក៏​​​បាន​​​ស្ថិត​​​ក្នុង​​​ប្រទេស​​​ម៉ាឡេ​ស៊ី​ផង​​​ដែរ​បាន​​​និយាយ​​​ថា មេខ្លោង​​​បាន​​​យក​​​ប្រាក់​​​ប្រហែល​​​២.៥០០ដុល្លារ​​​ពី​​​គ្រួសារ​​​នីមួយ​​​ៗ​​​ នោះ បាន​​​ខ្ចី​​​ពី​​​ម្ចាស់​​​បំណុល​​​យក​​​ទៅ​​​ធ្វើ​​​លិខិត​​​ស្នាម​​​ ដែល​​​ពួក​​​គាត់​​​អះ​​​អាង​​​ថា ជា​​​ការ​​​តម្រូវ​​​ដើម្បី​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​ទទួល​​​បាន​​​ការ​​​ងារ​​​ដែល​​​មាន​​​ប្រាក់​​​កម្រៃ​​​ខ្ពស់​​​។ អ្នកស្រី ស្រីណុប បាន​​​និយាយ​​​ថា "ឥឡូវ​​​នេះ​​​យើង​​​ជំពាក់​​​បំណុល​​​គេ ហើយ​​​កូន​​​ស្រី​​​របស់​​​យើង​​​​​​បាន​​​ក្លាយ​​​ជា​​​ទាសករ​​​ផ្លូវ​​​ភេ​​​ទ​​​ទៀត​​​"។ លោក សម រង្ស៊ី ដែល​​​បាន​​​ជួប​​​​​​ស្ត្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ អំឡុង​​​ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​លោក ទៅ​​​ខេត្ត​​​ត្បូង​​​ឃ្មុំ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ស្នើ​​​សុំ​​​ជួប​​​ប្រជុំ​​​ជាមួយ​​​លោក ហោ ណាំហុង​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​ការបរទេស​​នៅ​​​ថ្ងៃ​​​នេះ ដើម្បី​​​ជួយ​​​ដល់ស្ត្រីជាម្តាយ​​​ទាំង​​​ពីរ​​​នាក់​​​ ដែល​​​បាន​​​លើក​​​ឡើង​​​​​​ថា ពួក​​​គាត់​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​អាជ្ញាធរ​​​មូលដ្ឋាន​​​​​តែមិន​​​ត្រូវ​​​អើពើ​​នោះ​​​ ​បាន​​​លើក​​​ឡើង​​​ពី​​​កង្វល់​​​របស់​​​ពួក​​​គាត់​​​ទៅ​​​​ក្រសួង​​​នេះ​​​។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ចង់​​​ឲ្យ​​​ផ្សព្វ​​​ផ្សាយ​​​​​​ព័ត៌​​​មាន​​​នេះ ពីព្រោះ​​​យើង​​​មិន​​​​​ចង់​​​ជួយ​​​សង្គ្រោះ​​​តែ​​​ស្ត្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ទេ​​​។ យើង​​​មិន​​​គិត​​​ថា មាន​​​ជន​​​រង​​​គ្រោះ​​​តែ​​​ពីរ​​​នាក់​​​ឡើយ ប៉ុន្តែ យើង​​​ជឿ​​​ថា មាន​​​ជន​​​រងគ្រោះ​​​ជា​​​ច្រើន​​​នាក់​​​ផ្សេង​​​ទៀត​​​ជួប​​​ស្ថា​​​នភាព​​​បែប​​​នេះ "។ ស្ត្រី​​​ទាំង​​​ពី​​​រ​​​នាក់​​​នេះ​ក៏​​​បាន​​​ដាក់​​​ជូនពាក្យ​​​បណ្តឹង​​​ទៅ​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​​​រដ្ឋ​​​សភា​​​ផង​​​ដែរ​​​កាល​​​ពី​​​ម្សិល​មិញ៕សារុន​​​  

Latest news