28 C
Phnom Penh

TAG

paywall

តុលាការ​បន្តដោះលែងអ្នកទោសពាក់​ព័ន្ធបទល្មើស​តូចតាច​ ខណៈដែល​អនុក្រឹត្យឲ្យលុប​ចោល​ឡូត៍នេសាទ

ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់​ពី​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបាន​ប្រកាស​ឲ្យ​លើកលែង​ទោស​ទូទៅ​ដល់​ជនសង្ស័យ​ និងទណ្ឌិតទាំងអស់ដែល​បាន​ជាប់​ពន្ធ​នា​គារ​​ ពី​បទល្មើស​នេសាទ​តូចតាច​នោះ​ កាល​ពី​ម្សិល​មិញ​លោកនាយក​រដ្ឋ​មន្ត្រីបាន​ចុះ​ហត្ថ​លេខា​ឲ្យអនុក្រឹត​្យមួយ​ចូលជា​ធរមានដើម្បី​បិទ​​ឡូត៍នេសាទពាណិជ្ជកម្ម​នៅ​ទូទាំង​ប្រទេស។ កាលពីខែ​មុនលោក​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ លោក​នឹង​លុបចោល​ឡូត៍​នេសាទ​​ទាំង​អស់​ ដើម្បី​បង្កើន​បរិមាណត្រី​សម្រាប់​ប្រជានេសាទ​ដែល​នេសាទ​សម្រាប់​ទប់ទល់​ជីវភាព។ នៅ​ក្នុង​អនុក្រឹត្យ​មួយមាន​៨​មាត្រា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ម្សិល​មិញ ​លោក​ ហ៊ុនសែន​ បាន​បញ្ជាឲ្យ​លុប​ចោលឡូត៍នេសាទជាបន្ទាន់នៅ​ក្នុង​ខេត្ត​បាត់​ដំបងសៀម​រាបពោធិ៍សាត់​ កំពង់​ឆ្នាំងនិង​​ខេត្ត​កំពង់​ធំ។ឡូត៍នេសាទ​នៅ​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យត្រូវ​បញ្ជាឲ្យ​លុបចោលនៅ​ថ្ងៃ​ទី​១០ខែ​មេសា។ ក្រុមព្រះរាជអាជ្ញាអម​សាលាដំបូងខេត្ត​ដែលបានអនុវត្តតាម​ការ​ប្រកាសរបស់​លោកហ៊ុនសែនឲ្យមាន​ការ​លើក​លែងទោសនេះបាន​និយាយកាល​ពី​ម្សិល​មិញ​ថាពួកគេ​កំពុង​បន្ត​ដោះលែង​ជន​សង្ស័យ​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​នេសាទ។ លោកពេញវិបុលព្រះរាជ​អាជ្ញាអមសាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ បានលើក​ហេតុផល​ថា"តុលាការ​បាន​ដោះលែង​ជន​សង្ស័យទាំងអស់​ ដែល​ជាប់​ពាក់​ព័ន្ធនឹង​ការ​នេសាទ​ខុសច្បាប់​ ពីព្រោះ​សម្តេចហ៊ុនសែនបានប្រកាស​លុប​ចោល​ឡូត៍នេសាទ​ ហើយជនសង្ស័យ​ទាំងនេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស ​​នៅក្នុង​តំបន់​ឡូត៍នេសាទទាំង​នោះ"។ ក្រុម​អ្នក​ជំនាញផ្នែកច្បាប់ ​បាន​សម្តែង​កង្វល់​ជុំវិញ​ការ​លើក​លែង​ទោស​នេះដោយ​លើក​ឡើង​ថាការលើក​លែង​ទោសបែបនេះ​ផ្ទុយ​ពី​នីតិវិធី​​ផ្លូវ​ច្បាប់​ ហើយ​វា​ទំនងជា​ការ​ខិតខំរបស់​រដ្ឋាភិបាល​ ដើម្បីធ្វើ​ឲ្យ​មាន​ការ​គាំ​ទ្រកាន់​តែ​ច្រើន​ពី​សាធារណ​ជន​អំឡុងពេល​បោះឆ្នោត។ ទោះ​​​ជា​​​យ៉ាង​​​ណាកាលពីម្សិលមិញ​ព្រះរាជអាជ្ញា​នានា​បានបន្តអះអាង​ថាគ្មានអ្វី​ទាស់​ខុស​ទេ​ ដែល​លោក​នាយក​រដ្ឋ​មន្ត្រីបញ្ជាឲ្យ​តុលាការ​ដោះលែង​អ្នក​ទោស​​បទល្មើស​នេសាទនោះ។ លោកវិបុលដែល​បាន​ដោះលែង​ជនសង្ស័យ​ប្រាំបួន​នាក់​ ឲ្យ​នៅក្រៅឃុំ​កាល​ពីម្សិល​មិញហើយ​បាន​បញ្ជូន​ជន​សង្ស័យ​ពីរនាក់​ទៀត​ទៅកាត់​ក្តី​លឿនៗ​និង​ត្រូវ​បាន​ដក​ការ​ចោទ​ប្រកាន់​ភ្លាមៗ​ដែរនោះ​...

​នាយក​ស្ថានីយវិទ្យុសម្បុក​ឃ្មុំអំពាវ​នាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត

លោក ​ម៉មសូណង់ដូ ​នាយក​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ ដែល​ជាស្ថានីយ​វិទ្យុ​ឯក​រាជ្យបាន​អំពាវ​នាវ​សុំ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​គណ:កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​​កាត់​ថាគ.ជ.ប​ឲ្យ​​បាន​មុន​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៣ខែ​មិថុ​នា​ខាង​មុខ​នេះ​។ នៅ​ក្នុង​លិខិត​​​ផ្ញើ​ជូន​​គណ​បក្ស​នយោ​បាយ​ចំនួន​៤០​កាល​ពី​ថ្ងៃ​ច័ន្ទ​​ តាង​នាម​​ឲ្យ​សមា​គម​​អ្នក​ប្រជា​ធិបតេយ្យ​ ហៅកាត់ថា AoD របស់​លោក ​ ម្ចាស់​ស្ថានីយ​វិទ្យុ​​​នេះ​អះ​អាងថា គ.ជ.បដែល ​"ពោរពេញ​ទៅ​ដោយ​សមា​ជិក​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​"និង​ដែល​​មាន​​ទីស្នាក់ការនៅ​ក្នុង​ក្រសួង​មហា​ផ្ទៃ​នោះគឺ​មិន​ឯក​រាជ្យ​ទេហើយ​ក៏មិនអព្យាក្រឹតដែរ​​។ ​ខ្លឹម​សារ​នៅ​ក្នុង​លិខិត​នេះ​ចោទ​ប្រ​កាន់​ គ.ជ.ប ថា​ បាន​អនុញ្ញាតឲ្យ​"គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច ​ប្រ​ព្រឹត្ត​ទង្វើ​​ខុស​ច្បាប់​និង​​បទ​​ឧ​ក្រិដ្ឋ​មួយ​ចំនួន​" ហើយ​ក៏បាន​លើក​ឡើងថា "​ភាព​អសកម្ម​​​និង​ការ​លម្អៀង​របស់គ.ជ.ប បាន​បណ្តាល​ឲ្យ​មាន​​បាតុ​កម្ម​តវ៉ា​ និង​អំពើ​ហិង្សាដែលមិនគួរកើតឡើង​​ ក្រោយ​ការ​បោះ​ឆ្នោត​នី​មួយៗ"។ ខ្លឹម​សារ​ក្នុង​លិខិត​នេះ​ក៏បាន​អំ​ពាវ​នាវ​​សុំ​ឲ្យ​មាន​ការ​​​​រុះ​រើ​សមាស​ភាព​របស់ គ.ជ.ប ​តាម​រយ:​ការ​ដាក់​បញ្ចូល​​"បេក្ខ​ជន​ឯករាជ្យ​​​"ជំនួស​សមា​ជិក​​​​ ដែល​គាំទ្រ​​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា​ ​និង​សុំ​ឲ្យ​ការ​​បោះ​ឆ្នោត​ជាតិ​ ឆ្នាំ២០១៣​ប្រ​ព្រឹត្ត​ទៅ​ក្រោម​ការ​​រៀបចំ​របស់​​អន្តរជាតិ​ ដូច​ការ​បោះ​ឆ្នោត​ឆ្នាំ​​១៩៩៣​ដែល​ត្រូវរៀបចំ​​ឡើង​​ដោយ​អ៊ុនតាក់ (UNTAC) អ៊ីចឹងដែរ។ លោកម៉មសូណង់ដូ ​​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​​ការ​អត្ថា​ធិ​ប្បាយ​បុ៉ន្មានលើក​​ កាល​​ពី​ម្សិល​មិញ​នោះ គឺ​ជា​អ្នករិះ​គន់​រដ្ឋា​ភិបាលជា​យូរ​មក​ហើយ ហើយក៏ធ្លាប់​បាន​ជួបបញ្ហាបុ៉ន្មានដងដែរ​ ដោយ​សារតែទស្សន​រិះ​គន់​មិន​សំចៃ​របស់​លោក​។ កាល​ពី​ឆ្នាំ​២០០៣លោកម៉មសូណង់​ដូបានជាប់​ពន្ធនាគារ​ប៉ុន្មាន​ថ្ងៃ និង​ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​ញុះ​ញង់​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​រើស​អើង និងឲ្យ​ប្រព្រឹត្តបទ​ល្មើស​ ក្រោយពីមានការ​​ចោទ​ប្រកាន់​ថាលោក​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​​ញុះ​ញង់​តាម​វិទ្យុ បន្ទាប់​ពី​មាន​បាតុកម្ម​តវ៉ា​ ក្នុងរាជធានី​ភ្នំ​ពេញ ដែល​អំឡុង​ពេល​នោះ​ស្ថាន​ទូតថៃ​ បាន​រង​ការ​បំផ្លាញ​។ កាល​ពី​ឆ្នាំ​២០០៥ លោក​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ការ​ចោទ​ប្រកាន់​ទាក់​ទិន នឹង​​​បទ​សម្ភាសន៍​​ជាមួយ​ក្រុមមួយ​​នៅ​ក្នុង​ទី​ក្រុង​ប៉ារីស ​​ឈ្មោះគណ:​កម្មា​ធិការព្រំ​ដែន​​កម្ពុជា (Cambodia's Border Committee)​ ដែល​បាន​រិះ​គន់​គោល​នយោ​បាយ​ព្រំ​ដែន​របស់​រដ្ឋា​ភិបាលដោយនាំ​ឲ្យអង្គ​ការ​លើក​លែង​ទោស​អន្តរជាតិ​​ហៅ ​​លោក​ ម៉ម សូណង់ដូ ថាជា​អ្នក​ទោស​មន​សិ​ការ។ លោក​បាន​​អនុវត្ត​ទោស​​បីខែនៅ ក្នុងពន្ធ​នាគារ​ព្រៃ​ស ក្នុង​រាជ​ធានី​ភ្នំ​ពេញ មុន​ពេល​មានការ​លើកលែង​ការ​ចោទ​ប្រកាន់។ លោក ទេព នីថា ​អគ្គ​លេ​ខា​ធិ​ការ​របស់​ គ.ជ.ប​ បាន​មាន​​ប្រ​សាសន៍ថា​ ​លោក​មិន​ទាន់​បាន​ឃើញ​ខ្លឹម​សារ​នៃ​លិខិត​នេះទេ​ បុ៉ន្តែ​ថា​​លោក ម៉ម​ សូណង់ដូ ​ប្រាកដ​ជា​គ្រាន់តែ និយាយឡើងវិញ​​​អំពី​អ្វី​​ដែល​លោក​​ធ្លាប់បាន​​និយាយជាច្រើនដងណាស់​​​​ហើយ​បុ៉ណ្ណោះ​។ លោក​បាន​មាន​ប្រ​សាសន៍​ថា ​"លិខិតរបស់​លោក ម៉ម សូណង់ដូ មិន​​ត្រឹមត្រូវ​ទេ។ប្រសិន​​បើ​គាត់​ចង់​​កែ​ប្រែគ.ជ.បគាត់​គួរ​តែ​សរសេរ​​លិខិតផ្ញើ​​ទៅ​តំណាង​រាស្ត្រ​ក្នុង​រដ្ឋ​សភា​ សុំឲ្យ​ធ្វើ​វិ​សោធន​កម្ម​ច្បាប់​នេះ​ ​មិន​មែន​​សរសេរ​ទៅ​គណ​បក្ស​​ទាំង​នេះអ៊ីចឹង​​​ទេ"។ ដោយ​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​​សមាជិក​របស់​ គ.ជ.ប ដែល​​មានទំនាក់ទំនង​​​នយោ​បាយ​​​នោះលោក​ថ្លែងបន្ថែម​​ថា "ខ្ញុំសូម​ច្រាន​ចោល​​រាល់​អ្វី​ដែល​លោកម៉មសូណង់ដូ ​លើក​ឡើង​ ប៉ុន្តែ​គាត់​មាន​សិទ្ធិ​​បញ្ចេញ​មតិ"៕ (រាយការណ៍​បន្ថែម​ដោយអ៊ាងម៉េងឡេង) ប្រែ​សម្រួល​ដោយតែម ​សុខុម

ប្រាំមួយ​​​ខែហើយ​​​ មិន​​​ទាន់មាន​​​ចម្លើយ​​​តប​​​ចំពោះលិខិត​​​អ្នក​​​ជំនាញ​​​អន្តរជាតិ​​​ ស្តីពីសេសាន

អ្នកជំនាញ​ផ្នែកជ​ល​ផល​រាប​់​សិប​នា​ក​់​​មក​​​ពី​​​​ទូទាំង​ពិ​ភព​លោកបា​ន​​ផ្ញើ​លិខិ​​ត​មួយ​​ច្បាប់​ សម្តែងអំ​ពី​​កង្វល់​របស់ខ្លួន​ជូននា​យក​រដ្ឋ​មន្ត្រីកម្ពុជានិង​ទី​ស្តី​កា​រ​គណៈ​រដ្ឋ​មន្ត្រី​ ដោ​យព្រ​មា​ន​​​​​ថា ​ប្រ​សិន​បើ​សំណ​ង់​ទំនប់វារីអគ្គិសនីទន្លេ​សេសាន​ក្រោ​ម​២​ ដំ​ណើ​ការ​​ដូចដែលបា​ន​គ្រោង​​​​ទុក​​នោះវា​​នឹ​ងបង្ក​ប៉ះ​ពាល់​ជាអ​​វ​ិជ​្ជមា​ន​ដល់​ម​ន​ុ​ស្ស​រា​ប់មុឺន​នា​ក​់​​ និង​​បង្ក​ឲ្យ​មា​ន​អ​ស្ថ​ិ​រភា​ព​​ក្នុង​ប្រ​ទេស​កម្ពុជានិងអាចប៉ះពាល់​​​ដល​​​់​គោល​ដៅ​​កា​រ​​អភិវឌ្ឍសហស្សវត្សរ៍​​​ទៀតផង។ លិខិតនោះដែលបា​ន​​ផ្ញើ​នៅក្នុង​ខែ​កញ្ញានិង​ទទួ​ល​បា​​នកា​ល​ពី​​ម្សិល​មិញបាន​លើក​ឡើ​ង​ពី​​ផ​ល​ប៉ះ​ពា​ល​់របស់​ទំ​នប​់​នេះ​ រា​ប​់​ទាំ​ង​ផ​ល ​ប៉​ះពា​ល​់​ទៅ​លើ​កា​រ​ប​ម្លាស់​ទី​រប​ស់​ត្រី ​និង​​សុ​វត្ថិភា​ព​ស្បៀង​អា​ហា​រ​។ក៏ប៉ុន្តែ​រយៈ​ពេល​ប្រាំ​មួយ​ខែ​បន្ទា​​ប​់​នោ​ះវា​​ទំ​ន​​ង​ជា​ធ្វើ​ឲ្យ​មា​ន​ការ​ប៉ះពា​ល​់​តិ​ច​តួចហើយមន្ត្រី​​ទី​ស្តី​កា​រ​គណៈ​​រដ្ឋ​មន្ត្រីនិងមន្ត្រី​​ខុ​ទ្ទកា​ល័យរប​ស់​លោក​នា​យក​រដ្ឋ​ម​ន្ត្រីហ៊ុនសែននិយា​យ​​ថា​ ​ពួ​ក​គេ​មិន​ដឹង​​អំ​ពី​លិខិត​នោះទេ​។ អ្ន​ក​វិទ្យា​សាស្រ្ត​ចំនួន​២នា​ក​់​​​​​ បា​ន​​សរ​សេ​រ​ក្នុង​លិខិត​នោះ​ថា​ ​ “ ​យើង​សរសេរនេះ ​ដើម្បីសម្តែងកា​​រ​ព្រួ​យ​បា​​រម្ភ​រប​ស់​​យើង​ថាប្រ​សិ​នបើទ​ំ​នប​់​សេសាន​២​​នេះត្រូវ​បា​ន​​សម្រេច​យល់​​​​ព្រម​ ​ដូ​ច​ដែល​បា​ន​គ្រោ​ងឡើ​​ង​នាពេល​​​ថ្មីៗនេះ​ ជា​អកុ​សលនឹង​បង្ក​ឲ្យមា​ន​ភាព​ក្រីក្រនិង​កង្វះ​អា​ហា​រ​នៅ​ក្នុងតំ​បន​់​ដ៏​ធំ​មួយ​ក្នុ​ង ​​ប្រ​ទេ​ស​កម្ពុជា​​ ដូច្នេះ​កា​រ​​ជំទា​ស់​នឹង​ផែ​​ន​កា​រ​​អ​ភិ​វឌ្ឍន៍​រប​ស់​​រដ្ឋា​ភិ​បា​ល​កម្ពុជាសម្រាប​់​ជាតិ​ រាប​់​ទាំ​ង​​កា​រ​​ប្រឹ​ង​ប្រែង​របស់​ខ្លួន ​​ដើម្ប​ី​​ឈាន​​​ទៅសម្រេចគោល​ដៅ​ការអភិ​វឌ្ឍ​សហ​ស្ស​វត្សរ៍​​​​សហ​ប្រ​ជា​ជាតិ​”។ អ្នក​​​វិទ្យាសាស្ត្រ​​​បាន​​​បន្ថែម​​​ថា“យើង​​គិ​ត​ថា​ ​ កា​រ​​បញ្ជាក់​ច្បាស​​​់​អ​ំ​ព​ី​​​ស្ថានភាពទាំ​ង​នេះ ​គឺ​សំ​ខាន​់​ណាស់​”។ ក្រុ​​ម​នេះ​បា៉ន់​​ប្រមាណ​នៅ​ក្នុង​លិខិត​ថាប្រ​ជា​ព​ល​រដ្ឋ​យ៉ាង​តិច​៧៨.០០០នាក​់​​នៅ​ខា​ង​លើ​ទំ​នប់​នេះនឹង​មិន​អា​​ច​​នេសាទ​ត្រ​ី​បា​នដោ​យ​សា​រកា​​រ​បម្លាស់​ទី​របស់​ត្រី​ ចំណែ​ក​ឯ​​មនុស្ស​រា​ប់​មឺុន​នា​ក​់​​នៅ​​ខ្សែ​ទឹក​ខា​​ង​ក្រោ​ម​...

ជប៉ុន ​ស្នើ​ឲ្យ​កម្ពុជា ​កាត់បន្ថយពន្ធ​និង​កែ​លម្អ​ការ​គ្រប់​គ្រង​នៅ​​កំពង់​ផែ

កាល​ពី​ថ្ងៃ​អង្គារស្ថាន​ទូត​ជប៉ុនប្រចាំ​រាជ​ធានី​ភ្នំ​ពេញ ​បាន​អំពាវ​នាវ​សុំ​ឲ្យរដ្ឋា​ភិបាល​កម្ពុជា ​ជួយ​លើក​ទឹកចិត្ត​ដល់​ការ​វិនិយោគ​របស់​ជប៉ុននៅ​ក្នុង​ប្រទេស​នេះ ​តាម​រយៈ​ការ​កាត់​បន្ថយ​​​​​ពន្ធ​លើ​ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន​និង​ការ​កាត់​បន្ថយ​ពន្ធ​គយ​ខ្ពស់​ខ្លាំង​ដោយ​ការ​​អនុ​វត្តគោល​នយោបាយ​មាន​តម្លា​ភាព​ និង​​មាន​ប្រសិទ្ធ​ភាព​ជាង​នេះ។ យោង​តាម​សំណើ​មួយ​ចំនួន​​ដែល​ស្ថាន​​​ទូត​ជប៉ុន​ បាន​ត្រៀម​សម្រាប់​លើក​ឡើង​នៅ​កិច្ច​ប្រ​ជុំ​វិស័យ​រដ្ឋ​និង​ឯកជន​លើក​ទី​៦រវាង​កម្ពុជា​និង​ជប៉ុននៅ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា(CDC) បាន​ឲ្យ​ដឹង​ថាប្រទេស​ជប៉ុន​ចង់​ឲ្យ​រដ្ឋាភិ​បាល​គោរព​តាម​ការ​សន្យា​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​​ពី​ឆ្នាំមុន​ ដើម្បី​​​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់ចំណេញ​ចំនួន​២០​ភាគ​រយ​របស់​​កម្ពុជា​ សម្រាប់​ក្រុម​ហ៊ុន​​ ដែល​​​ចូល​មក​រក​ស៊ី​ក្នុង​ទីផ្សារ​កម្ពុជា។ ប៉ុន្តែ​លោកសុខចិន្តាសោភា ​អគ្គ​លេ​ខា​ធិការក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ​បាន​មានប្រ​សាសន៍​​អំឡុង​​កិច្ច​ប្រ​ជុំ​នេះ​​ថា ​លោក​​នឹង​ផ្តល់​​ការ​​​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណេញ​ដល់​ក្រុម​ហ៊ុន​​​នានា​​​តាម​ការ​ជាក់​ស្តែង​ ខណៈ ពេល​ដែល​​ក្រុម​អ្នក​ជំនាញ​បន្ត​លើក​ឡើងថាកម្ពុជា​គួរតែ​​​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន​​តាម​រយៈការ​ដំឡើង​ពន្ធ។ លោក​ថ្លែងថា“ខ្ញុំ​មិន​គាំទ្រ​​​ឲ្យ​​ក្រុម​ហ៊ុនទាមទារ​​កាត់​បន្ថយ​​អត្រា​ពន្ធ​លើ​ប្រាក់​ចំណេញ​​ ឬ​ស្នើ​សុំ​ពន្យារ​ពេល​បង់​ពន្ធ​នោះ​​​ឡើយ”។​លោក​បាន​ថ្លែង​បន្ថែម​ថា ​ទោះ​ជា​យ៉ាង​ណាក្រុម​ហ៊ុន​មួយ​ចំនួន​ទទួល​បាន​​​ការ​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណេញ​រហូត​ដល់​ទៅ​ប្រាំ​មួយ​ឆ្នាំ​ឯណោះ​។ លោក ចន ប្រ៊ីនស្តេន ​អនុ​ប្រ​ធាន​សភា​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​នៃ​កម្ពុជា​​​ បាន​មាន​ប្រ​សាសន៍​កាល​ពី​ម្សិល​មិញ​ថា ​​​​ការ​​​កាត់​បន្ថយ​​ពន្ធ​​លើ​ប្រាក់​ចំណេញសម្រាប់​​​ក្រុម​ហ៊ុន​ថ្មីៗ​​​នឹង​​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សេដ្ឋ​កិច្ច​​ក្នុង​ស្រុក។ លោក​ ចន ប្រ៊ីនស្តេន បាន​មាន​ប្រ​សាសន៍​ថា ​ “ ​ការ​កាត់​​បន្ថយ​ពន្ធ​នេះ​នឹង​​បង្ក​លក្ខណ:​កាន់​តែ​ងាយ​ស្រួល​​សម្រាប់​ក្រុមហ៊ុន​ធំៗ​ ដែល​ចង់​​ធ្វើ​ការ​វិ​និ​យោគ​រយ:ពេល​វែង​ ដើម្បី​នាំ​ចូល​នូវ​បច្ចេក​វិទ្យា​​ទំនើប​ៗ​ ក៏​ដូច​ជា​បង្កើន​តម្លៃ​ដល់​កម្លាំង​​ការ​ងារ​ផងដែរ។​វា​ជា​ទង្វើ​​ដ៏​ឆ្លាត​វៃ​មួយ”។ អំឡុង​​កិច្ច​ប្រ​ជុំ​កាល​ពី​ថ្ងៃ​អង្គារ​នេះក្រុម​មន្ត្រី​ជប៉ុនក៏​បាន​បង្ហាញ​​វិធី​មួយ​ចំនួន​​សម្រាប់​ដោះស្រាយ​​​ដំណើរ​ការ​ដែល​គ្មាន​ប្រ​សិទ្ធ​ភាព​ និង​ចំណាយ​​អស់​ប្រាក់​​ច្រើន​នៅ​កំពង់​ផែធំ​ៗចំនួន​ពីរ​របស់​កម្ពុជា​  ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ​...

ក្មេង​ស្រី​ជនជាតិខ្មែរពីរនាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះនៅក្នុងទី​ក្រុង​ប៉ាតាយ៉ា ប្រទេសថៃ

យោងតាមសេចក្តី​រាយការណ៍ព័ត៌​មាន​​ក្នុង​ស្រុករបស់​ថៃ​បាន​ឲ្យដឹងថា ក្មេងស្រីខ្មែរ​ពីរនាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ក្នុង​ប្រទេស​ថៃ កាល​ពីថ្ងៃ​អាទិត្យ បន្ទាប់​ពីពួក​គេទាំងពីរនាក់​ ត្រូវ​បាន​គេលក់​ឲ្យ​ទៅធ្វើ​ការ​​នៅ​រមណីយដ្ឋានមួយ​នៅ​តាមឆ្នេរសមុទ្រ​ក្នុង​ក្រុងប៉ាតាយ៉ា។ យោងតាម​ព័ត៌មាន​ Pattaya Daily និង​ Pattaya People បានរាយការណ៍ថា ក្មេង​ស្រី​ទាំងពីរនាក់​នេះ​មាន​អាយុ​៧ឆ្នាំ​និង​១០ឆ្នាំ តាមចោទថា ត្រូវបាន​ស្ត្រីជន​ជាតិ​វៀត​ណាម​ម្នាក់​នាំយក​ទៅ​លក់ឲ្យ​គេ​ ហើយ​ស្ត្រី​នេះ​បាន​ប្រាប់​ពួកគេថា ពួកគេ​​នឹង​ត្រូវកាត់​ដៃនិង​ជើង​ចោល​ ប្រសិន​បើ​ពួកគេ​មិន​ព្រម​ទៅ​លក់គ្រឿងអលង្ការ កាឡៃនិង​ស្ករគ្រាប់​នៅតាមឆ្នេ​រសមុទ្រ​ទេនោះ។ សេចក្តី​រាយការណ៍ទាំងនេះ​បានឲ្យ​ដឹង​​ថា ស្ត្រី​ជនជាតិ​វៀត​ណាម​រូបនេះ​បាន​ទិញ​ក្មេងស្រី​ទាំងពីរនាក់​នេះ​ពី​ឪពុកម្តាយ​របស់​ពួកគេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​​បាន​លើក​ឡើង​ទៀត​ថាអាជីវករ​លក់​ដូរ​នៅ​តំបន់​ឆ្នេរ​សមុទ្របាន​ប្រទះឃើញក្មេងស្រី​ទាំង​ពីរនាក់​នេះ​ត្រូវ​ស្ត្រី​រូបនេះវាយដំ និង​បាន​ចាប់​ពួក​គេ​​ប្រគល់​ឲ្យនគរ​បាល​មូលដ្ឋាន ដែល​បាន​យកពួកគេ​ទៅឃុំក្នុង​មណ្ឌលទប់​ស្កាត់​ការ​ជួញដូរមនុស្ស​ក្នុង​ក្រុង​ប៉ាតាយ៉ា។ លោកជីវផល្លីអនុ​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំងការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសា​សន៍​ថា លោក​មិន​បាន​ទទួលព័ត៌មាន​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​លោក​នឹង​ធ្វើ​ការ​ស៊ើប​អង្កេតលើ​រឿង​នេះ។ លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​អង្កេត​​​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដហុក បាន​មាន​ប្រសាសន៍ថា បញ្ហាឪពុកម្តាយ​លក់​កូន​ស្រី​របស់​ខ្លួន​គឺ​ជា​រឿង​គួរ​ឲ្យ​បារម្ភ។ លោក​បាន​មាន​ប្រសាសន៍ថា “រឿង​ទាំង​នេះ​កើត​ឡើង​មិន​មែន​តែ​នៅក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះទេ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​​វៀត​ណាម​ក៏មាន​ដែរ​។​បណ្តោយ​ឲ្យកូនៗរបស់​ខ្លួន​លក់​របស់​របរ​ដូចជា​ផ្កា​នៅតាមផ្លូវ។ ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំងណាស់​​ មិន​ត្រឹម​តែ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ​ការ​​ ប៉ុណ្ណោះទេ គឺថែមទាំងអាច​រងគ្រោះ​ពី​​ការ​រំលោភបំពានផ្លូវភេទទៀត​ផង៕ ប្រែសម្រួល​ដោយ សោមសារុន

អ្នក​ដំណើរ​ប្រាំបី​នាក់ រង​របួស ​ដោយសាររថយន្តក្រុង​ក្រឡាប់​

អ្នក​ធ្វើ​ដំណើ​រប្រាំ​បី​នាក់​ បាន​រង​របួស​ពេលរថយន្ត​ក្រុ​ង​មួយ​គ្រឿង ​បាន​​ក្រឡាប់​​នៅ​​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ។ ឧប្បតិ្តហេតុនេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​គ្រោះ​ថ្នាក់​រថយន្ត​ក្រុង​ដ៏​ធ្ងន់ធ្ងរ​លើកទី​៣ នៅក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ ដោយ​បាន​​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ ចំពោះការ​គោរព​គោល​ការ​ណ៍​​សុវត្ថិ​ភាព​រប​ស់​បណ្តាក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើេ​រ​​។ លោក​ ខេង ស៊ុំ​ ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រុង​របស់​ក្រុម​ហ៊ុន រិទិ្ធ មុនី ​មួយ​គ្រឿង​នេះ​ ចេញ​ដំណើរ​ពី​ក្រុងប៉ោយ​ប៉ែត ​មក​កាន់​រាជធានី​ភ្នំពេញ​​ បាន​រេចង្កូត​ធ្លាក់​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៥ នៅ​វេលា​ម៉ោង​៧ៈ២០​នាទី​យប់​​ថ្ងៃ​អង្គារ​ ហើយ​​​បង្កឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រាំ​បី​នាក់​ រង​របួសដោយ​ក្នុង​ចំណោម​នោះ មាន​ស្ត្រី​ជនជាតិ​អុីតាលីម្នាក់​ បុរស​ជនជាតិ​បារាំង​ម្នាក់​ បុរស​ជនជាតិ​ប៉ាគី​ស្ថាន​ម្នាក់​ និង​មានខ្មែរ​ប្រាំ​នាក់។ លោក​ ខេង ស៊ុំ​ បាន​មាន​ប្រសាសន៍ថា រថយន្ត​ក្រុង​មួយ​គ្រឿង​នេះ​បាន​ព្យាយាម​ជែង​ទាំង​ ពេលកំពុងភ្លៀង​ធ្លាក់​ខ្លាំង ហើយ​នៅ​ពេល​នោះបាន​រអិល​ធ្លាក់​ចេញ​ពី​ផ្លូវ រួច​ក្រឡាប់​តែ​ម្តង​។ លោក​បាន​ថ្លែង​បន្ថែម​ថា ប្រហែល​២០​នាទី ក្រោយ​មក មាន​រថយន្ត​ Lexus​ មួយ​គ្រឿង​ក៏បាន​ជួប​គ្រោះ​ថ្នាក់នៅ​លើ​ផ្លូវ​នេះ​ដែរ​ ដោយ​ធ្វើ​ឲ្យ​ស្ត្រី​អ្នកធ្វើ​ដំណើរ​បីនាក់​ រង​របួស​បាក់​ជើង​។ លោក​បាន​មាន​ប្រសាសន៍ថា ស្ត្រីជន​ជាតិ​​អីុតាលី អាយុ​៣៤​ឆ្នាំ​ ដែល​គេ​ស្គាល់​ឈ្មោះថា​ អេលី​ហ្សា​បេត ( Elizabeth) កំពុង​សម្រាក​ការ​ព្យា​បាល​នៅ​ក្នុងមន្ទី​រពេទ្យ​ខេត្ត​បាត់​ដំបង​ ចំណែក​ឯ​បុរសជនជាតិ​បារាំង​អាយុ​៦២​ឆ្នាំ​ និង​បុរស​ជនជាតិ​បា៉គីស្ថាន​ អាយុ​៣០​ឆ្នាំ​ ដែល​រង​របួស​ស្រាល​បាន​បន្ត​ដំណើរ​មក​កាន់​រាជធានី​ភ្នំ​ពេញ​។  លោក​ ខេង ស៊ុំ បាន​ថ្លែង​ថា អ្នក​បើក​បរ​រថយន្ត​ក្រុង​នោះ បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ ហើយ​នគរបាល​កំពុង​តែ​ស្វែង​រកចាប់​ខ្លួន​គាត់​។ លោក​ សំ​ វិចិត្រ អ្ន​ក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ហ៊ុន រិទិ្ធ មុនី បាន​និយាយថា “​យើង​សោក​ស្តាយ​ណាស់​ ចំពោះ​​​អ្នក​ធ្វើ​ដំណើេរ​របស់​យើង​ ដែល​រថយន្ត​​របស់​យើង​ជួប​សំណាង​អាក្រក់​ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​រង​របួស​បែ​ប​នេះ”។ លោក​បាន​បន្ត​ថា ស្ត្រី​ជនជាតិ​អុីតា​លី​ រូបនេះ​នៅ​សន្លប់​បាត់​ស្មារតី​​ក្នុង​មន្ទី​រពេទ្យ​ខេត្ត​​ នៅ​ឡើយ​​ កាលពី​យប់​មិញ​ ហើយ​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​កម្ពុជា ហៅកាត់​ថា (CAMINCO) បស់​ក្រុម​ហ៊ុន រិទិ្ធ​ មុនី ជាអ្នក​ចេញ​ថ្លៃ​ព្យា​បាល​ឲ្យ​​គាត់​។ ក្រុម​ហ៊ុន​ដឹក​អ្ន​ក​ដំណើរ​ រិទិ្ធ មុនី បានលក់​សំបុត្រ​រថ​យន្ត​ឲ្យ​អ្នក​ដំណើរ​តាម​រយៈ​រថយន​្ត​ក្រុង​របស់​ក្រុម​ហ៊ុន​ ផារ៉ាម៉ោន អង្គរ​ ​ ដែលមាន​គ្រោះ​ថ្នាក់​នៅ​ក្នុង​ខេត្ត​កោះ​កុង​ កាលពី​ថ្ងៃ​ទី​២៨ខែ​កុម្ភៈ​ ដោយ​ធ្វើ​ឲ្យ​ជន​​បរទេស​ពីរ​នាក់​ ស្លាប់​ និង​អ្នក​ធ្វើ់​ដំណើ​រ​៤៥​នាក់ ទៀត​រង​របួស​។ អ្នក​បើក​បរ​នោះ ក៏​បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ដែរ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​នគរបាលចាប់ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​បើក​បរ​ដោយ​ធ្វេស​ប្រហែស​។ ​កាលពី​ថ្ងៃ​សៅរ៍​ បុរស​ខ្មែរ​ម្នាក​់​បាន​ស្លាប់​ពេលរថយន្ត​ក្រុង​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុ​នដឹក​អ្នក​ដំណើរ​វីរៈ ប៊ុនថាំ អុិចប្រេស្ស ដែល​បាន​ព ្យាយាម​ជែង​គ្នាលើ​ស្ពាន ​​បាន​បុក​ជា​មួយ​​​រថយន្ត​ដឹក​ស៊ី​ម៉ង់ត៍​មួយគ្រឿង​ និង​បាន​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រាំ​ពី​រ​នាក់ ទៀត​​រង​របួស​​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​​នេះ​។ លោក​ សុក នុប ប្រធាន​ផ្នែក​កត់​ត្រា​ទិន្ន​ន័យគ្រោះ​ថ្នាក់​ចរាចរណ៍​ របស់នាយក​ដ្ឋាន​នគរ​បាល​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​ក្រសួង​​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍ថា ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ចំនួន​បួន​ ​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ក្នុង​ខែ​នេះ​ ដោយ​ក្នុង​នោះ ​ មានទេសចរ​ម្នាក់​ក៏បាន​​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​តូ​ច​តាច​មួយរបស់​ក្រុមហ៊ុន​ សាប៉ាកូ(Sapaco Tuorist)ដែរ​។ លោក​ សុក នុប បានបន្ថែមថា ក្រុម​ហ៊ុន​ដឹក​​អ្នក​ដំណើរ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ប្រជុំ​ កាល​ពី​សប្តាហ៍​មុន​​ ដើម្បី​ព្យាយាម​រកដំណោះ​ស្រាយកាត់​បន្ថយ​​គ្រោះ​ថ្នាក់​។ លោក​បាន​មាន​ប្រសាសន៍ថា នគ​របាល​នឹង​រឹត​បន្តឹង​កា​រពិនិត្យសុវត្ថ​ិភាព​នៅ​តាម​​បណ្តាចំណត​រថ​យន្ត​​ក្រុង​ មុន​ពេល​ចេញដំណើរ​។ លោក​បាន​ថ្លែង​បន្ថែម​ថា ​នគរ​បាល​បានត្រួត​ពិនិត្យ​សុវត្ថ​ិភាព​តាមបណ្តា​​ក្រុម​ហ៊ុន​ដឹកអ្នក​ដំណើរ​​ចំនួន​ប្រាំ​កន្លែង​ កាលពី​ម្សិល​មិញ។កាលពីខែ​មុន នគរបាល​ជាតិ​បាន​ផ្តល់​ប័ណ្ណ​សរសើរ​ដល់​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​មេគង្គ​ អុិច​ប្រេស្ស​ ដែល​ជាក្រុម​ហ៊ុន​តែ​មួយ​គត់ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ប្រ​ហែល​៣០​ក្រុម​ហ៊ុន​ ដែល​មិន​មាន​គ្រោះ​ថ្នាក់​ទាល់​តែ​សោះ​នៅ​​ក្នុង​ឆ្នាំ​២០១១៕ ប្រែសម្រួលដោយ​  ឌឿង សាវតា  

ផ្តល់​ម៉ូតូ ឬ ប្រាក់ឲ្យជង​រង​គ្រោះ​នៅក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស ប្រសិន​បើមិនប្តឹង

កាល​ព​ី​ម្សិល​មិញ ​មន្ត្រីក្រុង​បាវិតបា​ន​បញ្ជា​ឲ្យ​អនុ​ប្រ​ធាន​ភូមិ​ម្នាក់ ទៅផ្តល់​សំណង​ជា​ប្រាក់​ ឬម៉ូតូមួ​យ​គ្រឿង​​ឲ្យស្ត្រីពីរនាក់ ដែលជា​ជ​ន​រង​គ្រោះដោយ​កា​រ​បាញ​់​ប្រ​ហា​រ​នៅ​ក្នុ​ងតំបន់​សេដ្ឋ​​កិច្ច​ពិ​សេស ​កា​ល​ពី​ថ្ងៃទី២០ ខែ​កុម្ភៈ​  ​ក្នុ​ង​​ខេត្ត​ស្វាយ​រៀង ដើម្ប​ី​កុំ​ឲ្យប្តឹង​អ្នកបា​ញ​់ប្រហា​រពួកគេ។ លោក សុខ សៀ អនុប្រ​ធា​នភូមិ​​​ព្រែក​ផ្តៅ​ក្នុងឃុំច្រក​ម្ទេស ​បា​ន​​មា​ន​ប្រ​សាសន៍ថា ​លោកកែវ គង់ ​អធិកា​រ​​នគរបា​ល​ក្រ​ុ​ង​​បា​វិតនិង​អធិ​ការ​រងរបស់លោក​ឈ្មោះ ​កៅ ហន ​ព្រម​ទាំង​លោកយិនគឹមយៀន​​ សមាជិ​ក​ក្រុម​ប្រឹក្សា​ឃុំ ​និងលោកមេឃុំ ហួត សាម៉ៃ បា​ន​មកផ្ទះរប​ស់​​លោក និង​បា​ន​បញ្ជាឲ្យ​លោក​​ផ្តល់ប្រាក់ដល់​ជន​រង​គ្រោះឈ្មោះ​ ប៊ុន ចន្តា ​អាយុ​២១​ឆ្នាំនិងឈ្មោះ​ កែវនៀអាយ​ុ​១៨ឆ្នាំ។ លោកសុខសៀបា​ន​មា​ន​ប្រ​សាសន៍​ថា “​អាជ្ញាធរនិង​ម​ន្ត្រីនគរ​​បា​ល​​បា​ន​មក​ផ្ទះ​ខ្ញុំ​ និង​បញ្ជា​ឲ្យ​​ខ្ញុំ​ទៅ​​សួរ​សុ​ខទុក្ខ​នាង ចិន្តា​ និង​​ក្រុម​គ្រួ​សារ​​របស់​នាង​ ដើម្បី​​សម្រប​​សម្រួ​ល​គ្នាដោ​យ​ផ្តល់​សំ​ណ​ង​ជា​ប្រាក់​ចំនួន​​១.០០០ដុ​ល្លា​រ​​ ឬ ជាម៉ូតូ​ថ្មី​មួយ​គ្រឿង​​ ប្រសិន​បើ​ពួក​គេ​​ឈប់​ប្តឹង​ជន​សង្ស័យ”។ លោក​បា​ន​មាន​ប្រ​សាសន៍ថា “ខ្ញុំ​ក៏​ទៅ​សួ​រ​សុ​ខ​ទុក្ខក្រុ​ម​គ្រួ​សា​រ​​របស់ កែវ នៀ ផង​ដែរ ដើម្បី​សម្របសម្រួលគ្នា ដោយផ្តល់​ជា​សំណ​ង ប្រសិន​បើ​ជន​រងគ្រោះឈប់ប្តឹង​ជន​​សង្ស័យ”។ កា​រ​ផ្តល់​សំណង​ជាប្រាក​់​នេះ គឺ​ជា​លើក​ទី២​​ហើយ ដែ​លមន្ត្រីជាន់ខ្ពស់ និង​អាជ្ញា​ធរខេត្ត ខំបញ្ចុះបញ្ចូលជនរងគ្រោះ​​​​​តាម​រយៈ​អំណោយជា​ប្រាក​់​ ដើម្បីគាបសង្កត់ជ​ន​រង​គ្រោះ​​ មិនឲ្យប្តឹងអ្ន​ក​បាញ​់​ប្រ​ហារ​។​ ជន​សង្ស័យ​ក្នុង​កា​រ​​វា​យ​ប្រ​ហា​រ​នោះគឺជា​​​លោកឈូក បណ្ឌិត ​អភិបា​ល​ក្រុង​បា​វិត​ តែម្នាក់​ប៉ុណ្ណោះ ដែលតុលាការត្រូវ​កោះ​ហៅ​មក​សួរ​បំ​ភ្លឺនៅ​ចុង​ខែនេះ​។ ដោ​យ​ទា​ក​់ទ​ង​តាមទូរស័ព្ទ កាលពី​ម្សិល​មិញ​ ទាំង​លោកកែវគង​់និងលោកកៅហនដែលជាអធិ​កា​រ និង​អធិកា​រ​រង​ក្រុ​ង​បា​វិត​ បា​ន ​បដិ​សេធចំពោះ​​ការ​ផ្តល់​ប្រាក​់​ ដើម្បីជា​ថ្នូ​រ​​កុំ​ឲ្យជនរង​គ្រោះ​​ប្តឹង។ លោក​ គង់ បា​ន​ថ្លែង​ថា “ខ្ញុំមិ​នបា​ន​​ទៅ​​សួរ​សុខ​ទុក្ខពួក​គេទេ។ ខ្ញុំកំ​ពុងតែ​ធ្វើ​កា​រ​”។ទោះជា​យ៉ា​​ង​ណាលោក​​បា​ន​បន្ថែ​ម​ថា“វា​ជា​រឿង​ធម្មតា​ទេ ​សម្រាប់​អាជ្ញាធរ...ទៅ​សួរ​សុខ​ ទុក្ខគ្រួ​សារ​ជន​រ​ង​គ្រោះ​នោះ​”។ ជនរង​គ្រោះ​ទី៣ ក្នុងការ​វាយប្រហា​រ​នេះឈ្មោះ ​នុតសុខនអាយុ​​២៣ឆ្នាំ​​ បា​ន​​​និ​យា​យថា  ​ខ្លួន​​មិន​បា​ន​ទទួល​​អំណោយ​ឧបត្ថម្ភជាលើកទី២​​ទេ តែបា​ន​យល់ព្រ​ម​​រួចហើយថា មិនប្តឹងទាមទារឲ្យមានការចោទ ប្រ​កា​ន់​អ្ន​ក​បាញ់​នាង​ឡើ​យ​។​​​​​​ នាងសុខន បា​ន​និយា​យ​ថា លោកដួ​ងវណ្ណា សមាជិកសភាមកពីគណបក្សប្រជា​ជ​ន​កម្ពុជា បានមកសួរសុខទុក្ខ ព្រម​ទាំង​បាន​ ​ផ្តល់​ប្រាក់​៥០០ដុល្លារ​​ ដើម្បីកុំឲ្យនាងប្តឹង​​អ្ន​ក​បាញ់ប្រហា​រ​។ ​លោក ដួង វណ្ណា ​មិ​ន​បាន​ឆ្លើយ​តបនឹង​សំណួរ​​​តា​ម​ទូរស័ព្ទទេ។ នា​ងសុ​ខនបា​ន​និយា​យ​ថា​ “ខ្ញុំបា​ន​​ផ្តិត​មេដៃ​ យល់ព្រមថាមិន​ប្តឹង​ឡើ​យពី​ព្រោះ​ខ្ញុំខ្លាចណាស់”។ នា​​ង​បា​ន​និ​យាយ​ថា “ពួក​គេមា​ន​អំណា​ច​ ហើយ​ខ្ញុំ​​មិន​ចង់​មា​ន​​បញ្ហា​ទេ”។នា​ង​​បា​ន​បន្ថែម​ថារបួស​នា​ង​នៅ​​ឈឺ​​នៅ​ឡើយ ដោ​យ​សា​​រ​​គ្រាប​់​កាំភ្លើ​​ង​​មួ​យ​គ្រាប​់​​បានទម្លុះ​ខ្នង​នា​ង​។ អ្ន​ក​ស្រីគុមសាម៉េន ​អាយុ​៣០ឆ្នាំ​ ត្រូវជា​ម្តាយ​​​របស់​ជន​រងគ្រោះ​ ឈ្មោះ​ កែវនៀ ​បា​នន​ិ​យា​យ​​ថា​ អ្នកស្រី​បា​ន​យល់​ព្រ​​ម​​យក​លុយ​​​ ពី​មន្ត្រី​រដ្ឋាភិបា​ល​​ និង​យល់ព្រមឈប់ប្តឹង​។ អ្ន​ក​ស្រី​ សាម៉េនបា​ន​និ​យា​យ​ថា “ខ្ញុំ​យល់​ព្រម​​ជា​​មួយ​​អាជ្ញាធរ​ថា មិន​ប្តឹ​ង​ជ​ន​​សង្ស័យ​ទេ ពីព្រោះ​ពួ​កគេសន្យា​ឲ្យ​ខ្ញុំ​១.០០០ដុ​ល្លា​រដើម្បី​ជា​​សំ​ណ​​ង​​ ពី​ព្រោះ​​កូន​​ស្រី​រប​ស់​ខ្ញុំ​​រង​របួ​ស​​ស្រា​​ល​ ទេ។ ​ខ្ញុំ​មិន​ចង់​​មា​​ន​បញ្ហា​ទេ​”។ នា​ង​ ចិន្តា​ ដែ​ល​រង​​របួស​ធ្ងន់​​បំ​ផុត​​ នៅ​​ពេលគ្រាប​់កាំ​ភ្លើ​ង​មួយ​គ្រាប​់​បា​ន​​ទ​ម្លុះ​​ខ្នង​របស់​​នា​ង​​ មិ​ន​អា​ច​ទា​ក​់​ទ​ង​បា​ន​ទេកា​ល​ពី​ម្សិល​​មិញ​នេះ​។​ ទោះជា​យ៉ា​ង​ណា...

បាតុកម្ម​តម្លៃ​ទឹក​ឡើងថ្លៃ​នឹងបន្ត​ ក្នុង​ខេត្តស្វាយ​រៀង បន្ទាប់​ពី​កិច្ចចរ​ចា​បរាជ័យ​

អ្នកស្រុក​ជាច្រើន​បាន​និយាយ​ថា“កាលពី​ថ្ងៃ​ម្សិលមិញ​ ការតវ៉ា​បាន​បន្តដល់​ថ្ងៃទីពីរ​នៅ​​​ក្នុង​ទីរួម​ខេត្ត​ព្រៃវែងខណៈ​ដែល​អ្នកស្រុក​ជាង​​​​មួយ​ពាន់នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើបាតុកម្ម​ នៅខាង​មុខ​ការិយាល័យ​ទីរួមខេត្តស្តីពីការ​ដំឡើង​​​ថ្ងៃទឹកដែល​ត្រូវបាន​តម្លើង​ដោយ​ក្រុម​​​ហ៊ុន​ឯកជនដែល​កាលពី​ពេល​ថ្មីៗនេះ​បានកាន់កាប់​លើ​រដ្ឋករទឹក​ក្រុង​​​ព្រៃវែង”។​​​ក្រុម​​​ហ៊ុន​​​​ផ្គត់ផ្គង់​ទឹកគីមទូចដែល​បានកាន់​​​កាប់​​​​ពី​រដ្ឋាភិបាលក្នុងខែមករាកំពុង​តែ​ទាមទារ​អោយ​អ្នកស្រុក​បង់​ថ្លៃទឹក​៥០​​​ភាគរយ​លើស​ពីតំលៃមុន​ រឺក៏១៨០០​រៀលក្នុង​១ម៉ែត្រ​គូប។ អ្នកតំណាង​មួយរូប​​របស់​ហ្វូង​បាតុករ​ ដែល​​​​ស្នើសុំ​​មិន​បញ្ចេញ​ឈ្មោះ​ព្រោះខ្លាច​មាន​​​ការ​យាយី​ធ្វើបាបបាននិយាយ​ថា“ហ្វូង​​​បាតុករ​​​​បានជួប​ជាមួយក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកកាលពី​ម្សិលមិញដើម្បី​ចរចា​ពីតម្លៃទឹក​ឡើងវិញប៉ុន្តែ​កិច្ច​ចរចា​នេះត្រូវបាន​បរាជ័យ”។ អ្នក​តំណាងរូប​នេះបាន​បន្តថា“ពួកយើង​បាននាំគ្នា​ធ្វើបាតុកម្មនិង​បានបញ្ជូនអ្នកតំណាង​​​​ជាច្រើនរូបទៅ​ចរចា​ជាមួយ​អាជ្ញាធររដ្ឋករទឹកប៉ុន្តែ​មិនដែល​ទទួល​បានលទ្ធិផល​នោះទេ។​ អ្វី​ដែល​អ្នកស្រុក​ទាមទារ​គឺចង់​បាន​តម្លៃទឹក​ស្ថិតត្រឹម​១៥០០​រៀល​ក្នុង១ម៉ែត្រគូប”។ អ្នក​តំណាង​ជាច្រើន​រូប​បាន​និយាយថា​ “ក្រុមហ៊ុន​បានចេញ​គំរោង​តម្លៃ​មួយដែល​តម្រូវ​​​ឲ្យ​​​អ្នក​ប្រើប្រាស់បង់​តិចជាង​១៨០០​​​រៀល​ក្នុង១ម៉ែត្រគូបប្រសិន​បើពួក​គេប្រើ​តិចជាង​១០ម៉ែត្រគូប​”ពួកគេបានបន្តថា “គំរោង​តម្លៃ​ដែល​បាន​ដាក់ចេញ​នេះត្រូវ​​​បាន​ច្រានចោលខណៈដែល​អ្នកប្រើប្រាស់បាន​ប្រើ​លើសពី​១០ម៉ែត្រគូប​ ដោយ​មិន​​​បាន​​​​ចូលក្នុង​គំរោងសន្សំ​សម្ចៃ​នេះទេ”។​ អ្នកស្រុក​ជាច្រើន​ក្នុងខេត្ត​ព្រៃវែង​ក៏បាន​​​ប្តឹង​នៅដើម​សប្តាហ៍​នេះដែរ​ថាក្រុមហ៊ុន​ផ្គត់ផ្គង់​​​​ទឹក​ក្នុងស្រុក​ បានកាត់ផ្តាច់ទឹក​នៅ​​​ដើម​​​ខែនេះ​ចំពោះ​អ្នកណាដែល​​មិនព្រម​​អនុវត្តន​​​៍​តាមគំរោង​ដែល​ពួកគេ​បាន​​​ដាក់ចេញ។ លោកស៊ីនសារ៉ាក់អភិបាល​ខេត្តព្រៃវែង ​បាន​មានប្រសាសន៍​នៅពេលដែល​លោក​មាន​វត្តមាន​ក្នុង​កិច្ចចរចា​កាលពី​ថ្ងៃម្សិល​​​មិញ​​​ថា“ក្រុមហ៊ុននិងមន្ត្រីថ្នាក់ខេត្តជាច្រើនថ្មីៗ ​នេះ​កំពុង​ធ្វើការ​ជាមួយ​គ្នាលើដំណោះស្រាយ ​មួយ​ចំនួនដើម្បី​បញ្ចប់​ការ​តវ៉ានេះរាប់ទាំង​ការបិទ​នូវប្រព័ន្ធ​ចម្រោះ​ទឹកថ្មី​ដែលចាយ​លុយអស់​ច្រើន​របស់ខេត្តនឹង​បើកឲ្យ​​​​ប្រើ​​​ប្រាស់​ឡើងវិញ​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​សម័យ​អណានិគមន៍​បារាំងចាស់”។ លោក​ សារ៉ាក់​ បាន​បន្តថា​ “ពួកយើង​បាន​ចំណាយ​ពេល​អស់​ជាងមួយ​ម៉ោង​ដើម្បី​ចរចា​​​​ជាមួយ​អ្នកតំណាង​ទាំងប្រំាបី​របស់អ្នកស្រុក​ខេត្តស្វាយរៀង​ ប៉ុន្តែ​ពួកយើង​មិនមាន​ការ​​​ព្រមព្រៀង​គ្នា​នោះទេ”។ អ្នកតវ៉ា​ជាច្រើន​បាននិយាយ​កាលពី​ម្សិល​​​មិញ​ថា“ទម្រាំ​ដល់ភាគី​ទាំងពីរ​អាចឈាន​ទៅ​​​រក​ការព្រមព្រៀងគ្នា​ ហ្វូងបាតុ​ករ​ត្រូវ​បាន គេ​រំពឹង​ថា​នឹង​បន្ត​”ពួកគេបានបន្ថែមថា“ពួកគេ​មានគំរោង​បិទផ្លូវជាតិ​លេខ១១នៅ​ព្រឹកនេះ”៕​ ប្រែសម្រួល​​​ដោយស៊ាស៊ុយឈាង ​

អ្នកភូមិ​សហគមន៍បុរី​កីឡាដាក់​ ពាក្យ​​​​បណ្តឹង​ព្រហ្មទណ្ឌ​​​ ប្តឹង​​​ក្រុម​ហ៊ុន​ ផានអីុម៉ិច

អ្នកភូមិបាន​និយាយថាប្រជាជន​១២៥​គ្រួសារ​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​​ពី​សហ​​​គមន៍បុរី​កីឡា ​បាន​ដាក់​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញកាល​ពីម្សិល​មិញប្តឹង​ក្រុមហ៊ុនផានអីុម៉ិច​ ជាក្រុម​​ហ៊ុន​ដែល​បាន​បញ្ជាឲ្យ​ឈូស​កម្ទេច​ផ្ទះ​សម្បែង​​​​របស់​ពួក​គាត់​ ដោយ​ស្វែង​រក​សំណង​ការ​ខូច​ខាត​ជា​ប្រាក់​ចំនួន​៣៦០.០០០ដុល្លារ។ អ្នកស្រី​ អិុនស្រីមុំជា​អតីតអ្នកភូមិសហគមន៍​​​បុរីកីឡា​បាន​និយាយា​ថាពាក្យ​បណ្តឹង​នោះ​បាន​ដាក់​​ឈ្មោះ​អ្នក​ស្រីស៊ុយសុផានប្រធាន​ក្រុម​ហ៊ុនផានអីុម៉ិចថាជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បណ្តេញ​អ្នក​ភូមិជាង​៣០០​​​គ្រួសារ​កាល​ពី​ថ្ងៃទី​៣​ ខែ​មករា។ អ្នកស្រីស្រីមុំ ​ បាននិយាយ​​​​បន្ថែម​​​ទៀត​​​ថាអ្នកភូមិ​១២០​គ្រួសារ​ ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​នេះ​គឺ​ជា​អ្នកភូមិ​​​នៅ​សេសសល់​​ចុង​​​ក្រោយដែល​មិន​ព្រម​ទទួលយក​សំណើ​តាំង​លំនៅ​ដ្ឋាន​ថ្មី​ ហើយ​បន្ត​​​​ធ្វើការ​តវ៉ាជំទាស់​​​​នឹង​ក្រុម​ហ៊ុននេះ​។ អ្នកស្រី​ ស្រីមុំបាន​និយាយថា“យើង​បានដាក់ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌប្តឹង​ក្រុម​ហ៊ុន​នេះពីព្រោះ​ក្រុម​ហ៊ុន​នេះបាន​ឈូស​កម្ទេច​ផ្ទះ​សម្បែង​និង​បំផ្លាញទ្រព្យ​សម្បត្តិ​របស់​យើង​ទាំងស្រុង”។អ្នកស្រី​បាន​បន្ថែម​​ថាគ្រួសារ​នីមួយៗទាមទារ​សំណង​ជា​ប្រាក់​ចំនួន​៣.០០០​​​​ដុល្លារ។ ពាក្យ​បណ្តឹង​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​​ការ​ដាក់​ពាក្យ​បណ្តឹង​រដ្ឋប្បវេណី​ដោយ​​អ្នក​ភូមិសហគមន៍បុរី​កីឡាដែល​ត្រូវ​បាន​បណ្តេញ​​ចេញ​ចំនួន​៩៩គ្រួសារ​​កាល​ពី​ថ្ងៃ​ទី៣​ ខែ​កុម្ភៈ ទៅតុលាការ​ដដែល​នេះ​ ប្តឹង​ក្រុម​ហ៊ុន​ ផាន​​​អីុម៉ិច ​ចំពោះ​ការ​មិន​គោរព​កិច្ច​សន្យាឆ្នាំ​២០០៣ដែលថា​នឹង​សាង​សង់​អគារ​ផ្ទះល្វែង​ចំនួន​១០សម្រាប់​​អ្នកភូមិ​ ដើម្បីដោះដូរ​នឹង​ដីរបស់​ពួកគាត់​។កាល​ពី​ឆ្នាំ​២០១០ក្រុម​ហ៊ុន​នេះបាន​ប្រកាស​ថាខ្លួន​​នឹង​សាងសង់​អគារ​តែ​ប្រាំបី​ប៉ុណ្ណោះដោយ​ធ្វើឲ្យ​អ្នកភូមិ​ជាង​៣០០គ្រួសារ​នៅ​ក្រៅ​កិច្ច​សន្យានោះ។ អ្នកស្រីស៊ុយសុផាន​ មិនអាច​ទាក់​ទង​សុំ​​​ការ​​​​អត្ថាធិប្បាយ​បានទេ។ បុគ្គលិកម្នាក់​នៅ​ការិយាល័យ​រដ្ឋបាល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​ប្រាប់​តែ​ឈ្មោះថា“ហាក់​”នោះបាន​អះ​អាង​កាល​​​​ពីម្សិល​មិញថាតុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​នេះហើយ។ ដោយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ លោក​បាន​និយាយ​ថា“យើង​នឹង​ចាប់​ផ្តើម​នីតិវិធី​លើ​បណ្តឹង​ព្រហ្មទណ្ឌនេះ​ក្នុងពេល​​​ឆាប់​ៗនេះ”។ លោក​ ប៉ិចលឹម​ឃួនអតីតអ្នក​ភូមិ​សហ​​​គមន៍បុរី​កីឡា​ ដែល​បានទៅ​ដាក់​​ពាក្យ​បណ្តឹង​ជាមួយ​អ្នក​ស្រី​...

លោក ជា មុនី ប្រឈម​​នឹង​ការ​សាក​សួរ​ដោយ​តុលាការ​ជុំ​វិញ​​កូដកម្ម​របស់កម្ម​ករ​កាត់ដេរ

មន្ត្រី​សហជីព​បាននិយាយថាកាលពី​ម្សិល​​​មិញ​ សាលា​ដំបូង​ខេត្តកំពង់​ឆ្នាំងបាន​សាក​សួរលោកជាមុនី​ ប្រធាន​សហជីព​សេរី​កម្មករ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​លោក​​​ពី​បទ​ញុះ​ញង់កម្មករ​ ដែល​ត្រូវ​បាន​ប្តឹង​ដោយ​រោង​ចក្រ​កាត់ដេរ​មួយ​របស់ក្រុម​ហ៊ុន M&V International Manufacturing Ltd។ លោកជាមុនីបាន​មាន​ប្រ​សាសន៍​​ថាសាលា​​ដំបូង​បានសាក​សួរ​រូបលោកនិងអ្នក​​​តំណាង​សហជីព​សេរីកម្មករ​ពីររូប​ផ្សេង​ទៀតគឺលោក ម៉ាន់សេងហាក់ និងលោកឃឹមចំណានដែលត្រូវរោង​​​ចក្រ​​​កាត់ដេរ​ M&V ចោទ​ប្រ​កាន់​ពីបទញុះញង់បទប៉ុនប៉ង​ធ្វើឲ្យខូចខាត​ផលប្រយោជន៍​ និងបទ​ដឹក​នាំ​កូដកម្ម​​ខុសច្បាប់​​មួយ​កាល​ពី​​ខែតុលា។​ លោកជាមុនី ​បានបន្តថា​ “​ការចោទ​ប្រកាន់​ទាំង​​នេះ​គឺមិនត្រឹមត្រូវ​ទេ”។លោក​បាន​បដិ​​​សេធថាលោក​មិនបាន​ញុះញង់​កម្មករ​កម្ម​ការិនី​ឲ្យ​ធ្វើ​កូដ​កម្ម​នោះ​​​ឡើយ​​​ហើយ​បាន​មាន​​​​ប្រ​សាសន៍ថាក្រុម​ហ៊ុន​ប្តឹងរូប​លោក​គឺខុសហើយ។​ លោក​បាន​មាន​ប្រ​សាសន៍ថា“កម្ម​ករកម្មការិនី​​​បាន​ធ្វើ​កូដ​កម្ម​នោះ​ដោយ​ខ្លួនឯងពីព្រោះ​ពួកគេ​មិនពេញចិត្ត​​នឹង​ថៅកែ​រោង​​​ចក្រដែល​តែងតែ​រំលោភ​សិទ្ធិ​កម្ម​ករ។​វា​ជា​ពាក្យ​បណ្តឹង​​មួល​បង្កាច់​ការ​ពិត”។​ លោកសេង​ហាក់ ​បាន​មាន​ប្រសា​សន៍​​ថា“ខ្ញុំគិតថាក្រុមហ៊ុន​នេះ​ដាក់​ពាក្យ​​ប្តឹង​​​ពួក​​​យើងដោយ​សារ​តែ​​ពួកគេ​មានបំណង​គំរាម​កំហែង​សេរីភាព​​នៃ​ការ​បញ្ចេញ​មតិនិងសិទ្ធិដែល​មានចែង​ក្នុងច្បាប់”។ លោក​បានបន្ត​ថា“យើង​យល់ថាវាគឺ​ជា​​​ការ​ព្រមាន​​​មួយ​មកលើ​សហជីព​របស់​យើងដែលតែងតែទាមទារ​សិទ្ធិ​សេរីភាព​​ជូន​កម្មករ ​កុំឲ្យមានការ​គាបសង្កត់និង​ការកេងប្រវ័ញ្ចពី​សំណាក់​ក្រុមហ៊ុន ​និង​ដោយ​សារ​តែ​ពួកគេ​ចង់​បញ្ឈប់​ពួកយើង​មិនឲ្យ​ប្រឆាំង​នឹង​​​ពួកគេ”។ លោកយិនណាក់ប្រធាន​រដ្ឋបាល​​នៅ​រោង​ចក្រ​ ​M&V បាននិយាយថាលោក​បាន​​​ដាក់ពាក្យ​បណ្តឹង​នេះ​​ជួស​មុខ​ឲ្យលោកស៊ីជីន ​ជា​ជាតិ​ចិនដែល​ជា​ថៅកែ​រោង​ចក្រ​នេះ​កាលពីថ្ងៃទី២៤ខែតុលា។លោក​​​បានអះអាង​​​ថាលោកជាមុនី​ និង​អ្នក​ក្រោម​បង្គាប់​របស់​​​លោកបាន​ញុះ​ញង់​ឲ្យកម្មករ​ធ្វើកូដកម្ម​​​កាល​ពី​ចន្លោះ​​ថ្ងៃទី៥ដល់​ថ្ងៃទី១០ខែ​តុលា​ ដែល​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់​ចំណូល​ជាច្រើន។ លោក​...

Latest news