TAG
paywalll
អ្នកទោសប្រាំមួយនាក់លួចរត់ចេញរួចពីពន្ធនាគារខេត្តរតនគិរី តែម្នាក់ទៀតចាប់បានវិញ
ក្រុមមន្ត្រីបាននិយាយថា អ្នកទោសប្រាំមួយនាក់បានលួចរត់ចេញពីពន្ធនាគារខេត្តរតនគិរីនៅព្រឹកព្រលឹមស្រាងៗកាលពីម្សិលមិញ ចំណែកឯអ្នកទោសទី៧ម្នាក់ទៀតត្រូវបានមន្ត្រីពន្ធនាគារចាប់បាននៅនាទីចុងក្រោយ។
លោក ទិត សាឃឿន ស្នងការរងនគរបាលខេត្តទទួលបន្ទុកព្រហ្មទណ្ឌកម្រិតធ្ងន់បានមានប្រសាសន៍ថា អ្នកទោសទាំងនោះបានប្រើរណាអារដែកអារចម្រឹងបង្អួច និងដែកកាប់កាត់របងលួសបន្លាព័ទ្ធជុំវិញបរិវេណពន្ធនាគារ។
លោក សាឃឿន បានមានប្រសាសន៍ថា ឆ្មាំពន្ធនាគារទើបតែដឹងពីការព្យាយាមលួចរត់នេះនៅម៉ោងប្រហែល៣ទៀបភ្លឺប៉ុណ្ណោះ ប៉ុន្តែអាចចាប់បានតែ វ៉ន ប្រុស ជាអ្នកទោសទី៧ និងជាអ្នកចុងក្រោយដែលបានដល់រូងដែលបានជីកខាងក្រោមរបងប៉ុណ្ណោះ។
ដោយបានចេញឈ្មោះអ្នកទោសដែលបានលួចរត់រួចដោយជោគជ័យគឺមានឈ្មោះ ចាន់ សារ៉ស់ ស៊ី ណយ អ៊ុក ចន្ធូ លឹម ស៊ីថា...
តំណាងអង្គការសហប្រជាជាតិចុះទៅជួបជនជាតិដើមភាគតិចដើម្បីស្ដាប់ការត្អូញត្អែររបស់ពួកគាត់
តំណាងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានចុះទៅជួបជាមួយអ្នកភូមិជនជាតិដើមភាគតិចព្នងនៅក្នុងខេត្តមណ្ឌលគិរីនៅក្នុងសប្ដាហ៍នេះប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានរារាំងពួកគាត់រាប់រយនាក់មិនឲ្យហែក្បួន ដើម្បីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក។
អ្នកភូមិម្នាក់ឈ្មោះ ផ្លាង ស៊ីម បានឲ្យដឹងថា លោកស្រី Wan-Hea Lee បានជួបជាមួយអ្នកភូមិជនជាតិដើមភាគតិចនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា កាលពីម្សិលមិញ ដើម្បីស្ដាប់ការត្អូញត្អែររបស់ពួកគាត់ទាក់ទិនរឿងកាប់បំផ្លាញព្រៃឈើ និងវិវាទរបស់ពួកគាត់ជាមួយក្រុមហ៊ុនចម្ការកៅស៊ូឯកជន ដែលពួកគាត់ចោទប្រកាន់ថា បានរំលោភយកដីដូនតារបស់ពួកគាត់។
លោក ស៊ីម បាននិយាយដោយសំដៅទៅលើក្រុមហ៊ុន Socfin-KDC ជាក្រុមហ៊ុនចម្ការកៅស៊ូដែលអង្គការសិទ្ធិមនុស្សបានចោទប្រកាន់ពីបទបង្ខំអ្នកភូមិឲ្យលក់ដីរបស់ខ្លួនថា " លោកស្រី Lee បានសួរខ្ញុំថា...
រដ្ឋមន្ត្រីនៃក្រសួងចំនួនបីជួបគ្នាដើម្បីពិភាក្សាអំពីការវាស់វែងដីធ្លីនៅតំបន់ការពាររបស់រដ្ឋ
កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបគ្នាដើម្បីពិភាក្សាអំពីការវាស់វែងដីរដ្ឋ និងផែនការគ្រប់គ្រង ដីព្រៃ និងដីសម្បទានសេដ្ឋកិច្ច។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កិច្ចពិភាក្សានេះគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងដើម្បីធ្វើកំណែទម្រង់គោលនយោបាយដីធ្លី។
លោក បេងហុង សុជាតិខេមរ៉ូ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា ការវាស់វែងដីធ្លីរបស់រដ្ឋនេះ ក៏មានបំណងកំណត់ថា តើនរណាខ្លះដែលរដ្ឋាភិបាលចាត់ទុកថា រស់នៅលើដីរដ្ឋដោយខុសច្បាប់ផងដែរ។ លោកបានប្រសាសន៍ដោយសំដៅទៅលើតំបន់ដែលរដ្ឋាភិបាលបានធ្វើការបណ្តេញចេញទ្រង់ទ្រាយធំកាលពីប៉ុន្មានឆ្នាំថ្មីៗនេះថា “ឧទាហរណ៍ តំបន់ព្រៃការពារត្រូវជនកាប់រានព្រៃចូលទៅចាប់យក។ រីឯការចាប់យកដីធ្លីរបស់រដ្ឋនៅតំបន់ក្រុងវិញ មានដូចជានៅតំបន់បឹងកក់ តំបន់បុរីកីឡា និងតំបន់ផ្លូវរថភ្លើងជាដើម”។
លោក សុជាតិខេមរ៉ូ បានលើកឡើងបន្តថា ការកំណត់ផែនទីថ្មីឡើងវិញ និងការវាស់វែងដីធ្លី គឺវាមានសារៈសំខាន់ណាស់ ព្រោះ “មនុស្សខ្លះបានជំទាស់ថា ពួកគេមិនចាត់ទុកតំបន់ទាំងនោះជាដីរបស់រដ្ឋឡើយ”។ យោងតាមលោក សុជាតិខេមរ៉ូ បានឲ្យដឹងថា ក្រសួងនឹងធ្វើជាអ្នកសម្រេចចុងក្រោយ ថា តើដីធ្លីប្រភេទណាជាកម្មសិទ្ធិរបស់រដ្ឋព្រោះក្រសួងមាន “ផែនទីពេញលេញតាមលក្ខណៈបច្ចេកទេស” ។
លោក ប៉ែន ប៊ុណ្ណារ៍ អ្នកស៊ើបអង្កេតជាន់ខ្ពស់ទទួលបន្ទុកកម្មវិធីដីធ្លីរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុក អាដហុក បានលើកឡើងថា “យឺតពេលពេកហើយ” សម្រាប់រដ្ឋាភិបាលធ្វើការវាស់វែងដីនៅតំបន់ការពារ ព្រោះអ្នកមានអំណាច បានចូលទៅចាប់យកដីទាំងនោះអស់ហើយ ហើយលោកខ្លាចក្រែងថា អ្នកក្រីក្រទៅវិញទេ ដែលជាអ្នករងគ្រោះដោយសារកំណែទម្រង់គោលនយោបាយដីធ្លីនេះ។ លោក ប៊ុណ្ណារ៍ មានប្រសាសន៍ថា “យើងមិនដែលឃើញអ្នកមានអំណាចណាម្នាក់ត្រូវបានផាកពិន័យតាមច្បាប់នោះឡើយ”។ លោកបានមានប្រសាសន៍បន្តទៀតថា “វាជារឿងអយុត្តិធម៌ណាស់សម្រាប់អ្នកភូមិធម្មតា ដែលត្រូវបានចាប់បញ្ជូនចូលពន្ធនាគារចំពោះការព្យាយាមការពារដីធ្លីដែលពួកគាត់មានសិទ្ធិកាន់កាប់ត្រឹមត្រូវតាមច្បាប់”។
អ្នកស្រី សុង ស្រីលាភ អ្នកភូមិរស់នៅក្នុងតំបន់បឹងកក់ ដែលបានរួមដៃគ្នាជាមួយសកម្មជនប្រឆាំងការបណ្តេញចេញរាប់សិបនាក់ផ្សេងទៀត បានលើកឡើងថា រដ្ឋាភិបាលតែងតែទម្លាក់កំហុសលើពលរដ្ឋថា រស់នៅលើដីរដ្ឋដោយ “ខុសច្បាប់” រាល់ពេលដែលពួកគេចង់លួចប្លន់ដីរបស់គាត់។ អ្នកស្រី សុង ស្រីលាភ បានឲ្យដឹងបន្ថែមទៀតថា រដ្ឋាភិបាលក៏បានយកដីពីអ្នកក្រីក្រក្រោមរូបភាពអភិវឌ្ឍន៍ផងដែរ។
អ្នកស្រីបានបន្តថា អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងអ្នកមានអំណាចមិនដែលទទួលរងការឈឺចាប់ស្រដៀងនេះឡើយ។ អ្នកស្រីបាននិយាយថា “ពួកគេតែងតែចោទប្រកាន់ពលរដ្ឋថា បានរស់នៅលើដីរបស់រដ្ឋ ប៉ុន្តែអ្នកមានអំណាចវិញអាចរស់នៅលើដីរបស់រដ្ឋបាន”៕ ស៊ុយឈាង
ម្ចាស់រោងចក្រនៅប្រទេសកម្ពុជាទិតៀនរដ្ឋាភិបាលរឿងគ្រប់គ្រងកូដកម្មខុសច្បាប់
សមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានលើកឡើងនៅក្នុងសន្និសីទកាលពីម្សិលមិញថា ខ្លួន “មិនសប្បាយចិត្ត” ចំពោះការដែលរដ្ឋាភិបាលមិនគ្រប់គ្រងកូដកម្មធ្វើឡើងដោយសហជីពនានា។
លោកស្រី វ៉ាន ប៉ហ្វីន (Van Porphin) សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគម GMAC បានថ្លែងទៅកាន់អ្នកចូលរួមប្រហែល២០០នាក់ដែលជាម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រងរោងចក្រ ដែលបានមកជួបជុំគ្នានៅក្នុងវេទិកាបើកចំហរបស់សមាគមនេះ នៅកាស៊ីណូណាហ្គាវើល ក្នុងរាជធានីភ្នំពេញថា “យើងទាំងអស់គ្នាមានបញ្ហាដូចគ្នា គឺកូដកម្មខុសច្បាប់។ យើងបានឃើញថា រដ្ឋាភិបាលមិនមានឆន្ទៈ ឬក៏ចង់អនុវត្តច្បាប់ទេ យើងមិនពេញចិត្តនឹងស្ថានភាពនេះទេ។ ដូច្នេះ នាងខ្ញុំគិតថា ដើម្បីឲ្យមានភាពប្រាកដនិយម យើងត្រូវខិតខំដោយខ្លួនឯង យើងត្រូវរកដំណោះស្រាយដោយខ្លួនឯង”។
លោកស្រី ប៉ហ្វីន បានលើកឡើងបន្តទៀតថា វិធីមួយក្នុងការដោះស្រាយបញ្ហាស្ថានភាពច្របូកច្របល់ខ្លាំងល្មមនៅក្នុងវិស័យនេះ គឺត្រូវឈប់សូកប៉ាន់មេដឹកនាំសហជីព ដើម្បីទប់ស្កាត់កុំឲ្យមានកូដកម្មតទៅទៀត ហើយយកប្រាក់ទាំងនោះទៅដំឡើងប្រាក់ឈ្នួលវិញ។ លោកស្រីបានមានប្រសាសន៍បន្តថា
“យើងឈប់យកលុយក្រោមតុឲ្យសហជីពមិនល្អសម្រាប់ដោះស្រាយវិវាទ យើងយកលុយទាំងនោះឲ្យកម្មករវិញ”។
លោក វ៉ាន់ ស៊ូអៀង (Van Sou Ieng) ប្រធានសមាគម GMAC បានលើកឡើងថា បើមិនមានអន្តរាគមន៍ពីរដ្ឋាភិបាលទេ ម្ចាស់រោងចក្រកាត់ដេរដែលកំពុងរងសម្ពាធពីសហជីព “ ត្រូវបានរុញឲ្យចូលក្នុងស្ថានភាពទាល់ច្រកនៅពេលជនទំនើងម្នាក់ភ្ជង់កាំភ្លើងនៅនឹងក្បាលរបស់ពួកគេ” ហើយស្ថានភាពបែបនេះតម្រូវឲ្យពួកគេយកបញ្ហាដាក់នៅក្នុងដៃរបស់ខ្លួនផ្ទាល់ ដោយសូកប៉ាន់មេដឹកនាំសហជីពកំុឲ្យលូកដៃចូលនៅពេលវិវាទកើនឡើងនៅក្នុងវិស័យនេះ។
លោក ស៊ូអៀង បានលើកឡើងទៀតថា កិច្ចចរចាអំពីប្រាកឈ្នួលអប្បបរមាដែលគ្រោងនឹងចាប់ផ្តើមក្នុងថ្ងៃនេះ ប្រហែលជា “គ្មានន័យទេប្រសិនបើកូដកម្មនៅតែបន្ត”។ នៅពេលដែលអ្នកសារព័ត៌មានសួរថា តើសមាគម GMAC បានស្នើឲ្យរដ្ឋាភិបាលធ្វើអ្វីខ្លះ ដើម្បីលុបបំបាត់កូដកម្មខុសច្បាប់ លោក ស៊ូអៀង បានសំណូមពរឲ្យមានការដកហូតអាជ្ញាប័ណ្ណសហជីពដែលប្រព្រឹត្តបទល្មើស ឬក៏កាត់ទោសមេដឹកនាំកូដកម្មខុសច្បាប់។
អំឡុងកិច្ចប្រជុំនៅពេលព្រឹកក្នុងកម្មវិធីនៃវេទិកានេះ គណៈក្រុមប្រឹក្សាភិបាលសមាគម GMAC បានលើកសំណើថា ប្រាក់ឈ្នួលអប្បបរមានឹងត្រូវបានដំឡើងដល់១៣០ដុល្លារក្នុងឆ្នាំ២០១៨ ពោលគឺកើនឡើង៥០ដុល្លារពីប្រាកឈ្នួលអប្បបរមា៨០ដុល្លារ នាពេលបច្ចុប្បន្ន។ ទោះយ៉ាងណា លោក ស៊ូអៀង ដែលជាម្ចាស់រោងចក្រមួយរូបផងដែរនោះ បានលើកឡើងថា លោកផ្ទាល់ប្រហែលជាអាចលៃលកដំឡើងប្រាក់ឈ្នួលអប្បបរមា៤,៨០ដុល្លារសម្រាប់ឆ្នាំក្រោយ និងដំឡើងប្រាក់ឈ្នួលនេះ៧០ដុល្លារក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា រដ្ឋាភិបាល “កំពុងខិតខំប្រឹងប្រែង” កាត់បន្ថយអត្រាកូដកម្មការងារ ក៏ប៉ុន្តែ លោកបានកត់សម្កាល់ថា ទោះជាយ៉ាងណា វាអាស្រ័យលើនិយោជក និងសហជីពក្នុងការគ្រប់គ្រងទំនាក់ទំនងក្នុងវិស័យនេះ។ លោក ហេង សួរ ក៏បានមានប្រសាសន៍ដូច្នេះថា “ខ្ញុំយល់ឃើញថា ភាគីទាំងពីរគួរតែងាកទៅរកការចរចាគ្នាវិញដើម្បីលើកឡើងនូវកង្វល់ផ្សេងៗ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ជាជាងវាយប្រហារគ្នា ដើម្បីទទួលជ័យជម្នះ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ក្រសួងការងារគ្រាន់តែមានភារកិច្ចជួយស្វែងរកការសម្របសម្រួលប៉ុណ្ណោះ ក៏ប៉ុន្តែនៅទីបំផុត ភាគីទាំងពីរ គឺជាអ្នកអនុវត្ត”។
លោក ដេវ វែល (Dave Welsh) នាយកមជ្ឈមណ្ឌលសាមគ្គីភាព(Solidarity Center)ប្រចាំនៅក្នុងប្រទេសកម្ពុជា ដែលជាអង្គការធ្វើការផ្នែកសិទ្ធិការងារ និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានលើកឡើងថា ម្ចាស់រោងចក្រ “ចង់មាននំរបស់ខ្លួន ហើយក៏ចង់ទទួលទានវាដែរ ដោយទាមទារឲ្យកម្មករឈប់ ធ្វើកូដកម្ម”។
លោក វែល បានមានប្រសាសន៍ដូច្នេះថា ថា “និយាយឲ្យចំទៅ គ្មានចម្ងល់ថា ឧស្សាកម្មកាត់ដេរនៅប្រទេសកម្ពុជាមានអត្រាមួយក្នុងចំណោមអត្រាមានសកម្មភាពខ្ពស់បំផុតនៅក្នុងវិស័យនេះ បើគិតពីបណ្តាប្រទេសផលិតសម្លៀកបំពាក់នៅលើពិភពលោក”។ លោក ដេវ វែល បានមានប្រសាសន៍ឲ្យដឹងបន្តទៀត ថា “ក៏ប៉ុន្តែប្រសិនបើអ្នកគ្រប់គ្រង និងក្នុងវិស័យនេះមានទំនាក់ទំនងច្បាស់លាស់ជាមួយ សហជីព លើបញ្ហាដែលពួកគេកំពុងតែលើកឡើង ក្នុងពេលធ្វើកូដកម្ម អ្នកនឹងមិនឃើញកម្រិតនៃចលាចលការងារបែបនេះឡើយ”៕សុធា
តុលាការចោទប្រកាន់ពាណិជ្ជករពីរនាក់ពីបទឆបោកពាក់ព័ន្ធការរុករករ៉ែ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ប្រធានក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយដែលជាជនជាតិខ្មែរ និងពាណិជ្ជករជនជាតិចិនម្នាក់ទៀតពីបទឆបោកនិងក្លែងបន្លំឯកសារសាធារណៈ។
លោក អាល់ រមណី អាយុ៤១ឆ្នាំនិងលោក ជីន ម៉ុងស៊ីន អាយុ៤៥ឆ្នាំជាជនជាតិចិនត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីអ្នកដាក់ពាក្យបណ្តឹងអនាមិកម្នាក់បាននិយាយថា ពួកគេទាំងពីរនាក់បានប្រើប្រាស់ឯកសារក្លែង ក្លាយ រួមមានការក្លែងហត្ថលេខាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបោកប្រាស់យកប្រាក់ពីដៃគូម្នាក់ចំនួន៨១០.០០០ដុល្លារក្នុងកិច្ចព្រមព្រៀងមួយដើម្បីទទួលបានអាជ្ញាប័ណ្ណរុករករែ៉នៅក្នុងខេត្តមណ្ឌលគិរី។
ក្រុមហ៊ុន ACICA ជាក្រុមហ៊ុនដែលមានលោក អាល់ រមណី ជាប្រធាននោះ កាលពីម្សិលមិញបានព្យាយាមដកខ្លួនចេញពីរឿងក្តីនេះ ដោយក្រុមហ៊ុនលើកឡើងថា លោកធ្វើការងារនេះដោយខ្លួនឯងនៅក្នុងកិច្ចព្រមព្រៀងរុករករ៉ែនេះ។
លោក...
តុលាការកំពូលតម្កល់សាលក្រមផ្តន្ទាទោសជាប់ពន្ធនាគារ១០ឆ្នាំលើអតីតប្រធានកងអង្គរក្សលោក ជា ស៊ីម
កាលពីម្សិលមិញ តុលាការកំពូលបានតម្កល់ការផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំលើអតីតប្រធានកងអង្គរក្សរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភាដែលត្រូវបានកាត់ឲ្យជាប់ទោសតាមការចោទ ប្រកាន់ពីបទមានអាវុធ និងក្លែងបន្លំឯកសារសាធារណៈ។
អតីតប្រធានកងអង្គរក្សអបយសលោក ឈឿន ចាន់ថន ត្រូវតុលាការយោធាកាត់ឲ្យជាប់ទោសតាមការចោទប្រកាន់ ដាច់ដោយ ឡែកពីគ្នាពីបទរំលោភសេចក្តីទុកចិត្ត លក់ អាវុធខុសច្បាប់ និងបំផ្លាញទ្រព្យសម្បត្តិយោធា ប៉ុន្តែ កាលពីម្សិលមិញ តុលាការកំពូលបានបញ្ជូនរឿងក្តីនេះទៅឲ្យសាលាឧទ្ធរណ៍ពិនិត្យទោសជាប់ពន្ធនាគាររយៈពេល២៦ឆ្នាំនេះឡើងវិញ។
លោក ឃឹម ប៉ុណ្ណ ចៅក្រមប្រធានក្រុមប្រឹក្សជំនុំជម្រះតុលាការកំពូលបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោក ឈឿន ចាន់ថន ដែលសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីខែកុម្ភៈឆ្នាំ២០១២ពីបទលាក់ទុកអាវុធខុសច្បាប់ បញ្ជាឲ្យប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារដែលបានក្លែងនោះ។ លោកចៅក្រមរូបនេះ បានសន្និដ្ឋានថា “ តុលាការយល់ឃើញថា តុលាការមានភ័ស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកលើលោក ឈឿន ចាន់ថន ចំពោះបទឧក្រិដ្ឋទាំងនេះ”។
លោក ឈឿន ចាន់ថន បានអះអាងនៅក្នុងតុលាការកាលពីខែមុនថា បុព្វាធិការីរបស់លោក គឺលោក...
គ.ជ.ប.កំណត់កាលបរិច្ឆេទចេញផ្សាយលទ្ធផលនៃការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងកាលពីម្សិលមិញនេះថា ខ្លួននឹងចេញផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅមុន ឬត្រឹមថ្ងៃទី៨ ខែកញ្ញា ខណៈគណបក្សនយោបាយនានា និងអាជ្ញាធរមូលដ្ឋានបានដាក់របាយការណ៍ចំនួន១៤ស្ដីអំពីភាពមិនប្រក្រតីនៅក្នុងថ្ងៃបោះឆ្នោតតាំងពីថ្ងៃទី២ ខែសីហា មក។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានឲ្យដឹងថា អំឡុងពេលពីបួនទៅប្រាំថ្ងៃបន្ទាប់នេះ អនុគណៈកម្មការមួយរបស់គ.ជ.ប. នឹងស៊ើបអង្កេតរបាយការណ៍ទាំង១៤ ដែលរួមមានទាំងការចោទប្រកាន់អំពីការប្រព្រឹត្តខុសនៅថ្ងៃបោះឆ្នោតផងដែរ។ ការស៊ើបអង្កេតនេះ នឹងបណ្ដាលឲ្យមានការពន្យារពេលតិចតួចប៉ុណ្ណោះក្នុងការចេញផ្សាយលទ្ធផលបឋម ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ។
លោក ទេព នីថា...
សាលាឧទ្ធរណ៍ជំនុំំជម្រះរឿងក្តីបុរសពីរនាក់ពីបទធ្វើឃាតអ្នកដែលគេចោទថាចេះអំពើអាបធ្មប់
កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះរឿងក្តីរបស់បុរសពីរនាក់ដែលត្រូវបានកាត់ឲ្យជាប់ទោសក្នុងឆ្នាំ២០១១និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល១៧ឆ្នាំពីបទធ្វើឃាតបុរសម្នាក់យ៉ាងព្រៃផ្សៃនៅក្នុងខេត្តកំពង់ស្ពឺ ដោយសារការសង្ស័យថា ជនរងគ្រោះចេះអំពើអាបធ្មប់។
គួររំឭកថា នៅក្នុងខែមិថុនាឆ្នាំ២០១០ ឈ្មោះ មូល សុផល អាយុ៤៧ឆ្នាំ ត្រូវបានវាយនិងកាប់ស្លាប់ដោយពូថៅនៅក្បែរផ្ទះរបស់គាត់នៅក្នុងឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ។ នៅក្នុងតុលាការកាលពីម្សិលមិញ ឈ្មោះណន សុវណ្ណ និងឈ្មោះសុខ សាក់ បាននិយាយការពារគ្នាទៅវិញទៅមក ហើយបានបដិសេធថា ខ្លួនមិនបានពាក់ព័ន្ធក្នុងឃាតកម្មនេះទេ។
សុខ សាក់ បាននិយាយថា “ខ្ញុំមិនបានប្រព្រឹត្តបទឧក្រិដ្ឋនេះទេ ខ្ញុំគ្រាន់តែបានឃើញជនដៃដល់បួននាក់វាយនិងកាប់ជនរងគ្រោះប៉ុណ្ណោះ ប៉ុន្តែ សុវណ្ណ មិនបានស្ថិតក្នុងចំណោមពួកគេទេ”។
សុវណ្ណ ដែលពេលត្រូវបានចាប់ខ្លួននិយាយថា ខ្លួនស្រវឹងជោកជាំពេកមិនចាំថា តើខ្លួនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះឬអត់នោះ បានបដិសេធថា មិនបានធ្វើឃាត មូល សុផល ទេ។ គាត់បាននិយាយថា “ ខ្ញុំគ្រាន់តែបំផ្លាញ សម្ភារនៅក្នុងផ្ទះជនរងគ្រោះប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនបានសម្លាប់គាត់ទេ”។ លោក ប៉ាន់ គឹមលាន ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានឲ្យដឹងថា សាក្សីជាច្រើនបានបំភ្លឺថា ពួកគេបានឮចុងចោទពិភាក្សាគ្នាពីការសម្លាប់បុរសរងគ្រោះ ពីព្រោះពួកគេជឿថា គាត់ចេះអំពើអាបធ្មប់ ដែលបានធ្វើឲ្យមនុស្សជាច្រើនក្នុងភូមិស្លាប់ ឬធ្លាក់ខ្លួនឈឺ។ លោក គឹមលាន ថ្លែងថា “ ខ្ញុំសូមឲ្យចៅក្រមតម្កល់សេចក្តីសម្រេចរបស់តុលាការខេត្ត”។ សាលក្រមនឹងត្រូវបានប្រកាសនៅថ្ងៃទី២២ ខែសីហា៕
ប្រែសម្រួលដោយ ចេវ ប៊ុននី
ប្រជាជននាំគ្នាទប់ស្កាត់ជនជាតិភាគតិចវៀតណាមមិនឲ្យចូលរួមបោះឆ្នោតនៅខេត្តកណ្តាល
ស្រុកស្អាង, ខេត្តកណ្តាល-លោក លីវ យ៉ាងប៊ីន (Liv Yang Bin) អាយុ៦៦ឆ្នាំ បានចូលរួមបោះឆ្នោតបួនលើកមកហើយ ក៏ប៉ុន្តែ កាលពីម្សិលមិញ លោកមិនអាចចូលរួមជាលើកទី៥ទេ។ កាលពីម្សិលមិញនេះ លោក យ៉ាងប៊ីន បានទៅកាន់ការិយាល័យបោះឆ្នោតបីលើក នៅខេត្តកណ្តាល ក៏ប៉ុន្តែ នៅពេលលោកទៅដល់ម្តងៗ លោកបានជួបប្រជាជនមូលដ្ឋានប្រហែល៥០០នាក់ ដែលបានស្រែកមិនឲ្យលោកចូលរួមបោះឆ្នោត ដោយប្រើពាក្យពេជន៍ប្រឆាំងនឹងជនជាតិវៀតណាម។
លោក យ៉ាងប៊ីន បាននិយាយថា ...
ពិធីរំឭកដល់អ្នកកាសែត ដែលបានស្លាប់ និងបាត់ខ្លួនអំឡុងសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា
ពាក្យដែលមានន័យថា “ ដើម្បីចៀសវាងកុំឲ្យភ្លេច” ដែលអ្នកថតរូបជើងចាស់សម័យសង្គ្រាមឈ្មោះធីមភេច (Tim Page) បានលើកឡើង កាលពីម្សិលមិញដើម្បីបង្ហាញឲ្យឃើញនូវការចងចាំនិងដក់ជាប់ក្នុងក្រអៅបេះដូងសម្រាប់អ្នកកាសែតធ្លាប់ធ្វើការក្នុងឥណ្ឌូចិននាទសវត្សរ៍ ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ដែលនៅរស់រានមានជីវិតដល់សព្វថ្ងៃនេះ។
ពួកគេបានប្រមូលផ្តុំគ្នាមុនពេលព្រះអាទិត្យអស្តង្គតក្នុងបរិវេណសួនច្បារមុខសណ្ឋាគារ ឡឺរ៉ូយ៉ាល់ កាលពីម្សិលមិញដើម្បីរំឭកដល់អ្នកកាសែតចំនួន៣៧រូប មកពីប្រទេសបារាំង សហរដ្ឋអាមេរិក ជប៉ុន និងបណ្តាប្រទេសដទៃទៀត រួមទាំងអ្នកកាសែតខ្មែរផងដែរ ដែលបានស្លាប់ ឬបាត់ខ្លួន នាពេលយកព័ត៌មានសម័យសង្គ្រាមពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥។
ក្នុងចំណោមឈ្មោះអ្នកទាំង៣៧រូបនេះដែលឆ្លាក់ជាប់នឹងស្តូបនេះ មានលោកសៀន ហ្លីន (Sean Flynn) លោកដាណាស្តូន (Dana Stone) និងលោកហ្គីលការ៉ុន (Gilles Caron) ដើម្បីរំឭកដល់ពួកគេ នៅក្នុងពិធីជាផ្លូវការ បន្ទាប់ពីស្លាកឈ្មោះនេះ ត្រូវបានសាងសង់រួចរាល់កាលពីប្រាំបីខែមុន។
លោកធីមភេចបានមានប្រសាសន៍ប្រាប់បណ្តាអ្នកកាសែតជើងចាស់ និងលោកខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងលោកឆាងសុងដែលនៅក្នុងរបប លន់នល់មានតួនាទីជារដ្ឋមន្ត្រីក្រសួងព័ត៌មានដែរនោះថា “ អ្នកនៅរស់ទាំងអស់ សុទ្ធតែមានជាប់ស្លាកស្នាមសល់ពីសម័យនោះ”។ លោកខៀវ កាញារីទ្ធ និងលោក ឆាង សុង ជាអ្នកផ្តួចផ្តើមបង្កើតស្តូបនេះឡើង។ លោកបានបន្ថែមថា “ ឈ្មោះអ្នកទាំង៣៧នាក់នេះ តំណាងមិត្តរួមអាជីពនិងរំឭកដល់រឿងរ៉ាវក្នុងអតីតកាល របស់យើងដែលយើងបានចងចាំនិងនៅតែចងចាំ”។
ស្តូបរំឭកនេះ ត្រូវបានសាងសង់លើកទី២។ កាលពីមុនស្តូបសាងសង់នេះធ្វើពីផ្ទាំងថ្មតូច តែត្រូវទ្រុឌទ្រោមនិងរលុបបាត់ឈ្មោះអស់។ ស្តូបថ្មីនេះត្រូវសាងសង់ឡើងពីថ្មម៉ាបកាលពីខែឧសភា ស្ថិតនៅជិតសណ្ឋាគារ ឡឺរ៉ូយ៉ាល់ដើម្បីរំឭកដល់អ្នកកាសែតដែលបានស្លាប់នៅក្នុងសម័យសង្គ្រាម។ ពេលនោះអ្នកយកព័ត៌មាន និងអ្នកថតរូបជាច្រើន បានស្នាក់នៅក្នុងសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ដើម្បីបំពេញការងាររបស់ខ្លួនរហូតដល់ពេលដួលរលំក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥។
កាលណោះ ក្រសួងព័ត៌មានរបស់របប លន់នល់ក៏ស្ថិតនៅក្បែរនោះដែរ។លោកឆាង សុង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននាសម័យនោះ បាននិយាយរំឭកដល់អ្នកកាសែត ដែលលោកធ្លាប់ស្គាល់ច្បាស់ និងអ្នកដែលលោកមិនស្គាល់ ហើយអ្នកខ្លះបានរស់រានមានជីវិតពីសង្គ្រាមនោះ។
លោកមានប្រសាសន៍នៅក្នុងសុន្ទរកថា កាលពីម្សិលមិញថា “ ខ្ញុំនៅចាំឈ្មោះ មុខមាត់ និងពាក្យសម្តីរបស់អ្នកទាំងនេះដែលបានស្លាប់ក្នុងពេលបំពេញវិជ្ជាជីវៈរបស់ខ្លួន។ អ្នកដែលខ្ញុំធ្លាប់ជជែកជាមួយរៀងរាល់ថ្ងៃ មានដូចជាលោកកូគីអីុស៊ីយ៉ាម៉ា...