TAG
paywll
សមត្ថកិច្ចរារាំងអ្នកភូមិមិនឲ្យចូលរួមវេទិកាសាធារណៈរបស់គណបក្សប្រឆាំង
យោងតាមលោកស្រី មូរ សុខហួរ បេក្ខជនតំណាងរាស្ត្រគណបក្សប្រឆាំង ដែលបានរៀបចំវេទិកាសាធារណៈបានឲ្យដឹងថា មន្ត្រីនគរបាលប្រហែល៥០នាក់បានរារាំងអ្នកភូមិមិនឲ្យចូលរួមនៅក្នុងវេទិកាសាធារណៈមួយដែលរៀបចំឡើងដើម្បីពិភាក្សាអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត នៅក្នុងខេត្តបាត់ដំបងកាលពីម្សិលមិញ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍កាលពីម្សិលមិញថា វេទិកានេះត្រូវបានរៀបចំឡើងនៅក្នុងភូមិតូចមួយស្ថិតនៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបងដើម្បីពិភាក្សាអំពីភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបោះឆ្នោត ប៉ុន្តែចៅសង្កាត់ក្នុងមូលដ្ឋាននេះបានប្រាប់លោកស្រីថា ពួកគាត់មិនអាចរៀបចំវេទិកានេះបានទេ។
លោកស្រីបានមានប្រសាសន៍ថា “គេបានប្រាប់ពួកយើងថា យើងមិនអាចរៀបចំវេទិកានេះបានទេ ហើយនៅពេលនោះនគរបាលបានចាប់ផ្ដើមរារាំងអ្នកភូមិដែលមកពីតំបន់នានានៅក្នុងភូមិមិនឲ្យធ្វើដំណើរមកកាន់កន្លែងដែលយើងបានរៀបចំវេទិកានៅក្នុងផ្ទះឯកជនមួយឡើយ”។
លោកស្រី មូរ សុខហួរ បានពន្យល់ថា ពីដំបូង សមត្ថកិច្ចប្រើខែលរបស់ខ្លួនរុញច្រានអ្នកភូមិចេញ ពេលដែលពួកគាត់ព្យាយាមចូលទៅក្នុងផ្ទះនោះ ដោយធ្វើឲ្យអ្នកភូមិមួយចំនួនរងរបួស ហើយបន្ទាប់មកសមត្ថកិច្ចនៅតែឈរជើងនៅខាងក្រៅដើម្បីឃ្លាំមើលវេទិកានេះដដែល បន្ទាប់ពីអ្នកភូមិបានសម្រុកចូលទៅខាងក្នុង។
លោកស្រីបានមានប្រសាសន៍ថា “នគរបាលស្ថិតនៅខាងក្រៅកន្លែងរៀបចំវេទិកាដដែល ហើយបានថតរូបអ្នកភូមិគ្រប់គ្នាដែលបានចូលរួមក្នុងវេទិកានេះ ហើយថតរូបអ្នកភូមិណាដែលឡើងនិយាយ”។
លោក មួន សារ៉ាត់ សកម្មជនគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តបាត់ដំបង បានមានប្រសាសន៍ខាងក្រៅវេទិកាកាលពីម្សិលមិញថា នគរបាលបានបន្តបិទផ្លូវចូលទៅកាន់ផ្ទះដែលជាកន្លែងរៀបចំវេទិកានោះ បន្ទាប់ពីអ្នកភូមិបានសម្រុកចូលទៅខាងក្នុង។ លោកបានមានប្រសាសន៍ថា “មានជម្លោះបន្តិចបន្តួច ហើយឥឡូវនេះ បានមកចូលរួមហើយ ប៉ុន្តែ នៅតែមានការបិទផ្លូវផ្សេងទៀតដដែល ហើយពួកគេមិនអនុញ្ញាតឲ្យនរណាម្នាក់ដើរកាត់មកកាន់ទីនេះឡើយ”។
លោក ទូច រ៉ា អធិការនគរបាលក្រុងបាត់ដំបង បានមានប្រសាសន៍ថា វេទិកានេះត្រូវបានរៀបចំឡើងដោយខុសច្បាប់ ពីព្រោះអ្នករៀបចំមិនបានសុំការអនុញ្ញាតពីអាជ្ញាធរឲ្យបានត្រឹមត្រូវឡើយ។ លោកបានមានប្រសាសន៍ថា “ពួកគាត់បានមកជួបជុំគ្នាដោយគ្មានសុំការអនុញ្ញាតឡើយ។ ពួកគាត់បានស្នើសុំអាជ្ញាធរសង្កាត់ ហើយអាជ្ញាធរសង្កាត់បានប្រាប់ពួកគាត់ឲ្យទៅសុំអាជ្ញាធរខេត្ត ហើយពួកគាត់មិនបានធ្វើតាមឡើយ”។
លោក ទូច រ៉ា បានបន្ថែមថា នគរបាលប្រហែល៥០នាក់ ត្រូវបានដាក់ពង្រាយនៅកន្លែងរៀបចំវេទិកានោះក្រែងលោមានបញ្ហាកើតឡើង។ លោកបានមានប្រសាសន៍ថា “យើងបានធ្វើដំណើរទៅកាន់ទីនោះតាំងពីម៉ោង៧ និង៣០នាទីព្រឹក ហើយយើងបានអនុញ្ញាតឲ្យពួកគាត់រៀបចំវេទិកានោះ។ យើងឈរជើងនៅខាងក្រៅក្រែងលោមានបញ្ហាអ្វីកើតឡើង”។លោកបដិសេធថា នគរបាលមិនបានវាយអ្នកភូមិទេ”។
លោកបានមានប្រសាសន៍បន្ថែមថា “ បានដើរចូលទៅក្នុងផ្ទះនោះ ហើយបានរុញច្រាននគរបាល ហើយពួកគាត់បែរជានិយាយថា នគរបាលបានវាយពួកគាត់ទៅវិញ។ ខ្ញុំមិនយល់ពីអ្វីដែលពួកគាត់បានធ្វើឡើយ”។
លោក គឹម ជង ចៅសង្កាត់អូរចារ បានយល់ស្របថា វេទិកានេះត្រូវបានរៀបចំឡើងដោយខុសច្បាប់ ដោយមានប្រសាសន៍ថា អ្នករៀបចំកម្មវិធីមានការយល់ច្រឡំ ដោយបានមកទាក់ទងសុំការអនុញ្ញាតពីរូបលោកទៅវិញ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនមានសិទ្ធិអនុញ្ញាតទេ ពីព្រោះវាគឺជាវេទិកាទ្រង់ទ្រាយធំដោយមានប្រជាជនច្រើនមកចូលរួម...
ភ្ញៀវទេសចរបរទេសភាគច្រើនមកលេងប្រទេសកម្ពុជា ព្រោះចង់ព្យាបាលជំងឺមាត់ឆ្មេញ
អ្នកជំនាញខាងសុខភាពមាត់ធ្មេញបានលើកឡើងកាលពីថ្ងៃច័ន្ទថា ភ្ញៀវទេសចរបរទេស ដែលមកព្យាបាលជំងឺនៅក្នុងប្រទេស
កម្ពុជាមានចំនួនកាន់តែច្រើនឡើងៗ ព្រោះសេវាព្យាបាលធ្មេញមានតម្លៃថោក។
នៅពេលភ្ញៀវទេសចរប្រហែល៣០០នាក់បានទៅចូលរួមក្នុងពិធីជប់លៀងមួយ ដែលមានអាហារប្រាំមុខ នៅឯសណ្ឋាគារសូហ្វីតែល ផូគីថរ៉ា ដែលរៀបចំដោយមន្ទីរពេទ្យទន្តសាស្ត្រ និងសម្ផស្ស រំចង់ លោកទន្តបណ្ឌិត បានពន្យល់ប្រាប់ពីសារប្រយោជន៍នៃការដាក់ធ្មេញ ដើម្បីបញ្ចុះបញ្ចូលភ្ញៀវទេសចរទាំងនោះឲ្យជ្រើសរើសយកការព្យាបាលធ្មេញដែលមានតម្លៃថោក ប៉ុន្តែធានាគុណភាពបានយូរដល់ធ្មេញទើបដាក់ថ្មី។
លោកទន្តបណ្ឌិត ទិត ហុងយឺ ប្រធានមន្ទីរពេទ្យទន្តសាស្ត្រ និងសម្ផស្សរំចង់ បានមានប្រសាសន៍បន្ទាប់ពីអាហារពេលល្ងាច និងការសម្តែងសៀកថា “ការដាំធ្មេញមិនទាន់ជាពេញនិយមទេក្នុងពេលឥឡូវ ប៉ុន្តែដោយសារតែមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និង
ការយល់កាន់តែច្បាស់អំពីសារប្រយោជន៍នៃការថែទាំសុខភាព ប្រជាពលរដ្ឋខ្មែរបានចាប់ផ្តើមជ្រើសរើសយកការព្យាបាលធ្មេញដោយដាំធ្មេញហើយ”។
ប៉ុន្តែភ្ញៀវខ្លះនៅតែមានភាពភ័យខ្លាច...
ព្រះរាជាណាចក្រកម្ពុជា នឹងកែលម្អប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសតាមផ្កាយរណប
ក្រុមមន្ត្រីអាកាសចរណ៍របស់កម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ក្នុងពេលឆាប់ៗនេះប្រទេសកម្ពុជា នឹងដាក់ជំនួសនូវប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស (ATM) តាមវិទ្យុដែលសុទ្ធតែ ជារបស់ចាស់ៗ ប្រើប្រាស់នៅតាមអាកាសយានដ្ឋានអន្ដរជាតិរបស់ខ្លួនជាមួយនឹងប្រព័ន្ធសូហ្វវែរកុំព្យូទ័របច្ចេកវិទ្យាទំនើបដើម្បីជួយបង្ហាញទិសដៅរបស់យន្ដហោះដោយប្រើផ្កាយរណប។
លោក ជា អូន អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានមានប្រសាសន៍ថា ដោយមានថវិកាចំនួន២លានដុល្លារផ្ដល់ដោយរដ្ឋាភិបាលជប៉ុន និយតករអាកាសចរណ៍នឹងដំឡើងប្រព័ន្ធ ATM តាមផ្កាយរណបថ្មី នៅអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្ដរជាតិសៀមរាប ត្រឹមឆ្នាំ២០១៥។
លោក ជាអូនបានមានប្រសាសន៍ថា “ឧបករណ៍ធម្មតាដែលយើងប្រើរាល់ថ្ងៃមិនអាចសង្ឃឹមបាន១០០ភាគរយទេ”។លោកបានពន្យល់ថាយន្ដហោះដែលធ្វើការហោះហើរ ឬចុះចតក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នស្ទង់មើលទិសដៅដោយប្រើប្រាស់សញ្ញាវិទ្យុបញ្ជូនដោយស្ថានីយនានានៅលើដីដែលត្រូវបានសាងសង់ឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងមិនមានបង្ហាញនៅលើប្រព័ន្្ធ រ៉ាដារបស់អាកាសយានដ្ឋានទាំងនោះទេ រហូតដល់យន្តហោះស្ថិតក្នុងចម្ងាយ១៥០គីឡូម៉ែត្រពីស្ថានីយទាំងនោះ។
លោកបានមានប្រសាសន៍ថាការកែលម្អអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំក្រោយ។អាកាសយាន ដ្ឋានអន្ដរជាតិសៀមរាប នឹងត្រូវចាប់ផ្ដើមកែលម្អនៅពាក់កណ្ដាលឆ្នាំ២០១៣ហើយអាកាសយានដ្ឋានអន្ដរជាតិក្រុងព្រះសីហនុ ក៏នឹងត្រូវកែលម្អផងដែរ ប្រសិនបើនៅមានថវិកាក្នុងគម្រោងនេះ។
លោកហុីរ៉ូស៊ិអុីណូហ្គូឈិ (Hiroshi...