26 C
Phnom Penh

TAG

payywall

​​​កម្ពុជា​​​​​​ស្ថិតនៅ​​​លំដាប់ថ្នាក់​​​​​ពុក​​​​រលួយ​​​ជាងគេនៅក្នុងបញ្ជី

យោង​​​តាម​​​សន្ទស្សន៍​​​ស្វែង​​​យល់​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​ឆ្នាំ​​​២០១៣​​​របស់​​​អង្គការ​​​តម្លា​​​ភាព​​​អន្តរ​​​ជាតិ​​​ដែ​​​ល​​​ត្រូវ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​​បង្ហាញ​​​ថា ប្រទេស​​​កម្ពុជា​​​គឺ​​​ជា​​​ប្រទេស​​​មួយ​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ដែលមាន​​​អំពើ​​​​​​ពុក​​​រលួយ​​​ច្រើន​​​បំផុត​​​នៅ​​​លើ​​​ពិភព​​​លោក​​​ និង​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ប្រទេស​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​ច្រើន​​​បំផុត​​​​​​​​​ក្នុង​​​វិស័យ​​​សាធារណៈ​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន។ ប្រទេស​​​កម្ពុជា​​​ ក៏​​​ដូច​​​ជា​​​ប្រទេស​​​អេរីត្រេ និង​​​ប្រទេស​​​វ៉េណេស៊ុយអេឡា ទទួល​​​បាន​​​​​​ចំណាត់​​​​​​ថ្នាក់​​​ទី១៦០ ក្នុង​​​ចំណោម​​​ប្រទេស និង​​​​​​ទឹក​​​ដី​​​ចំនួន​​​​​​១៧៧​​​ដែល​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​វិស័​​យ​​​សាធារណៈ​​​ ដោយ​​​​​​ទទួល​​​បាន​​​ពិន្ទុ​​​តែ​​​​​​២០​​​ប៉ុណ្ណោះ​​​។​​​ ពិន្ទុ​​​១០០​​​បង្ហាញ​​​ពី​​​ប្រទេស​​​​​​ស្អាត​​​ស្អំ​​​បំផុត​​​ផ្នែក​​​អំពើ​​​ពុក​​​រលួយ​​​។ ការ​​​ចាត់​​​ចំណាត់​​​ថ្នាក់​​​​​​ប្រទេស​​​កម្ពុជា​​​ ជា​​​ប្រទេស​​​​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​ច្រើន​​​បំផុត​​​ទី​​​១៧​​​នៅ​​​លើ​​​ពិភព​​​លោក​​​នេះ​​​​​​​​​បាន​​​ទម្លាក់​​​ចំណាត់​​​ថ្នាក់​​​​​​ចំនួន​​​បីលេខ​​​ ពី​​​​​​ទី​​​១៥៧ ក្នុង​​​ឆ្នាំ​​​​​​២០១២ដែល​​​នៅ​​​ពេ​​លនោះ​​​ទទួលបាន​​​២២​​​ពិន្ទុ​​​ គឺ​​​ប្រសើរ​​​ជាង​​​​បន្តិច​​​ពី​​​​​ពិន្ទុ​​​របស់​​​ខ្លួន​​​ចំនួន​​​១៩​​​ក្នុង​​​ឆ្នាំ​​​២០១១​។ អង្គការ​​​តម្លាភាព​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​នៅ​​​ឯ​​​ពិធី​​​ផ្សព្វ​​​ផ្សាយ​​​​​​របាយ​​​ការណ៍​​​នេះ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ថា “ចំណាត់​​​ថ្នាក់​​​នៅ​​​ឆ្នាំ​​​២០១៣​​​នេះ បញ្ជាក់​​​ថា វិស័យ​​​សាធារណៈ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​តែ​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​ច្រើន​​​”។ បើ​​​និយាយ​​​ពី​​​នៅ​​​ក្នុង​​​តំបន់​​​វិញ ប្រទេស​​​កម្ពុជា​​​បាន​​​ធ្លាក់​​​ចុះ​​ពីរ​​​លេខ​​​ ក្នុង​​​ចំណោម​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន​​​ គឺ​​​ស្ថិត​​​ក្នុង​​​​​​ចំណាត់​​​ថ្នាក់​​​​​​ទាប​​​​​​ជាង​​​គេ​​​បំផុត រីឯ​​​ប្រទេស​​​ភូមា​​​វិញ​​​ ទទួល​​​បាន​​​ពិន្ទុ​​​កើន​​​ឡើង​​​ពី​​​១៥​​​ពិន្ទុ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ដល់​​​២១​​​ពិន្ទុ​​​នៅឆ្នាំ​​​នេះ។...

Latest news