TAG
Rosmah Mansor
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ
បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានឱ្យដឹងនៅថ្ងៃចន្ទ ទី៥ ខែកញ្ញា នេះថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានដាក់ញត្តិដើម្បីសុំការផ្តល់ការលើកលែងទោសពីព្រះមហាក្សត្រជិត ២សប្តាហ៍ ក្រោយពេលលោកចាប់ផ្តើមអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយរាប់ពាន់លានដុល្លារអាមេរិក ដែលក្រុមប្រឆាំងចោទថាជាចោរលួចជាតិមានទោសឧក្រិដ្ឋធ្ងន់ធ្ងរបំផុត។
កាលពីថ្ងៃទី២៣ ខែសីហា តុលាការកំពូលប្រទេសម៉ាឡេស៊ី បានសម្រេចច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោក ណាជីប ដែលជំទាស់នឹងការផ្ដន្ទាទោសរូបលោកនៅក្នុងសំណុំរឿងពាក់ព័ន្ធទៅនឹងរឿងអាស្រូវពុករលួយទំហំរាប់ពាន់លានដុល្លារ ដែលត្រូវបានចោទថាបានលួចផ្ទេរចេញពីធនាគាររបស់រដ្ឋ...
អតីតជំទាវធំម៉ាឡេស៊ីស្រែកយំនៅពេលសាលក្រមប្រកាសឱ្យនាំខ្លួនទៅដេកគុកករណីពុករលួយតាមរយៈអំណាចប្តី
អំឡុងស្វាមីកំពុងមានអំណាចក្នុងដៃឋានៈជានាយករដ្ឋមន្ត្រី អ្នកស្រី Rosmah Mansor ដែលគេហៅថាជំទាវធំទី១ នៃរាជាណាចក្រម៉ាឡេស៊ី គឺមានអំណាច និងមានឥទ្ធិពលដូចនឹងលោក ណាជីប រ៉ាហ្សាក់ ដែរ។ ឥឡូវនេះ ទាំងប្ដី ទាំងប្រពន្ធ ត្រូវបាននាំខ្លួនទៅដេកនៅក្នុងគុកខុសពីអ្វីដែលពួកគេធ្លាប់ដេកក្នុងភូមិគ្រឹះដ៏ប្រណិតស្កឹមស្កៃដូចឋានសួគ៌ា។
នៅថ្ងៃព្រហស្បតិ៍ ទី១ កញ្ញា នេះ អតីតជំទាវធំ Rosmah Mansor បានយំទួញសោក ខណៈអ្នកស្រីស្ថិតក្នុងរង្វង់ក្រចកសេះនៅក្នុងបន្ទប់សវនាការនៃតុលាការជាន់ខ្ពស់ក្នុងទីក្រុងកូឡាឡាំពួរ។
អតីតជំទាវធំនៃប្រទេសម៉ាឡេស៊ី បានយំសោកសង្រែកនៅពេលអ្នកស្រីបានស្ដាប់ឮការអានសាលក្រមប្រកាសផ្ដន្ទាទោសអ្នកស្រីឱ្យជាប់ពន្ធនាគាររយៈពេល...