37 C
Phnom Penh

TAG

second 2

លោក​​​ ជួន ណារិន ក្លាយ​​​​​ជា​​​ស្នង​​​ការ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​

លោក​​​ ជួន ណារិន ស្នង​​​ការរងក្រុង​​​ភ្នំពេញ​​​​​​ បាន​​​​​​ក្លាយ​​​ជា​​​ស្នងការ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ក្នុង​​​ពិធី​​​ផ្ទេរ​​​តំណែង​​​មួយ​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ ដោយ​​​ជំនួស​​​អតីត​​​ស្នងការ​​​ខេត្ត​​​ព្រះ​​​សី​​​ហនុ ​​​លោក​​​ ​​​ស៊ាង កុសល​​​ ដែលត្រូវ​​​​​​ផ្លាស់​​​ប្តូរ​​​មក​​​​ក្រសួង​​​មហា​​​ផ្ទៃ។​​​ លោក​​​ ណារិន បាន​​​ប្តេជ្ញា​​​​​​​​​រៀប​​​ចំ​​​ការ​​​ពារ​​​សន្តិសុខ​​​​​​ឲ្យ​​​បាន​​​ល្អ​​​ប្រសើរ​​​ ដោយ​​​បង្រ្កាប​​​រាល់​​​បទ​​​ល្មើស​​​​​​ទាំង​​​ឡាយ ដែល​​​នឹង​​​កើត​​​ឡើង​​​​​​នៅ​​​​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សី​​​ហនុ។​​​ លោក​​​ឧត្តម​​​សេនីយ៍ត្រី ណារិ​​​ន​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​​​​ យើង​​​​​​រៀប​​​ចំ​​​កម្លាំង​​​ ដើម្បី​​​ការពារ​​​សន្តិសុខ​​​សម្រាប់​​​ប្រជាពលរដ្ឋ​​​ ភ្ញៀវទេសចរ​​​ និង​​​ជន​​​បរទេស"។​​​​​​ លោក បាន​​​បន្ត​​​ថា "យើង​​​នឹង​​​ទប់​​​ស្កាត់​​​ បង្ការ​​​និង​​​ការ​​​ពារសុវត្ថិភាព​​​ដល់​​​ភ្ញៀវ​​​ទេសចរនិង​​​ជន​​​បរទេស។​​​ អ្នក​​​វិនិយោគ​​​និង​​​ភ្ញៀវ​​​ទេសចរបរទេស​​​ទាំង​​​ឡាយ​​​ ត្រូវ​​​បាន​​​ការពារ​​​សុវត្ថិភាព​​​ ប៉ុន្តែ​​​អ្នក​​​ទាំង​​​អស់​​​នោះ​​​ធ្វើ​​​ខុស យើង​​​នឹង​​​ចាត់​​​វិធានការតាម​​​ច្បាប់​​​"។ ​ការតែង​​​តាំង​​​លោក​​​ ជួន ណារិន ជា​​​ស្នង​​​ការ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​លោក​​​ ស ខេង​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ បាន​​​បន្ទោស​​​មន្ត្រី​​​ក្រុង​​​ព្រះ​​​សីហនុ​​​​​​កាល​​​ពី​​​​​​សប្តាហ៍​​​មុន​​​ថា ​​​ខកខាន​​​មិន​​​បាន​​​បំពេញ​​​ភារកិច្ច​​​របស់​​​គេ ​​​ដោយ​​​លើក​​​ឡើង​​​អំពីការ​​​វាយ​​​ប្រហារ​​​​​ និង​​​អំពើ​​​ប្លន់​​​លើ​​​ជន​​​បរទេស​​​ពីរ​​​នាក់​​​​​​នៅ​​​លើ​​​កោះ​​​រ៉ុងកាលពី​​​ខែ​​​មុន​​​។  អំពើ​​​ប្លន់​​​កាលពី​​​ថ្ងៃ​​​ទី​​​១៩ ខែមីនា​​​នៅ​​​លើ​​​កោះ​​​រ៉ុង បាន​​​កើត​​​ឡើង​​​ បន្ទាប់​​​ពី​​​មាន​​​បទល្មើស​​​ជាច្រើន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ក្រុង​​​ឆ្នេរ​​​សមុទ្រ​​​នេះ​​​ ដែល​​​មាន​​​ការ​​​ជាប់​​​ទាក់​​​ទងនឹង​​​​​​ជន​​​បរទេស រួមមាន​​​ការ​​​វាយ​​​តប់​​​គ្នា​​​ ការ​​​ចាក់​​​នឹង​​​កាំបិត​​​ និង​​​ការ​​​បើក​​​​​រថយន្ត​​​បាញ់​​​​​​ជា​​​ដើម​​​៕​​​​​​

សាលា​រាជធានី​​ហាម​ឃាត់​​ការ​តវ៉ា​ប្រឆាំង​ការ​​​ទទួល​ទាន​សាច់​ឆ្កែ

ផែន​ការ​​តវ៉ា​ប្រឆាំង​នឹង​ការ​ទទួល​ទាន​សាច់​ឆ្កែ​​​ត្រូវ​បាន​ហាម​ឃាត់​ មុន​ពេល​ការ​តវ៉ា​នេះ​​ចាប់​ផ្ដើម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​រាជធានី​បាន​លើក​ឡើង​ថា ក្រុម​អ្នក​តវ៉ា​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ជួបជុំគ្នា​។ មនុស្ស​ជាង​៣០​នាក់ និង​សត្វ​សុនខ​​ក្នុង​ចំនួន​ប្រហែល​៣០​ក្បាល​ដែរ​បាន​មក​ជួបជុំគ្នា​​ក្បែរ​វិមាន​ឯករាជ្យ​​នៅ​ក្នុង​សួន​នាគ​បាញ់​ទឹក ដើម្បី​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ទូទាំង​ពិភព​លោក​។

Latest news