27 C
Phnom Penh

TAG

second

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​ច្រាន​ចោល​ការ​អះអាង​​អំពី​ការ​ចំណាយ​លើស​ខ្ទង់​របស់​រដ្ឋាភិបាល​

កាលពី​ម្សិលមិញ លោក ជាម យៀប តំណាង​រាស្ត្រ​ជាន់​ខ្ពស់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​​ បាន​ច្រាន​ចោល​ការ​អះអាង​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​ ដែល​លើក​ឡើង​ថា ប្រធាន​រដ្ឋបាល​នៃ​រដ្ឋសភា​​ គឺ​ជា​អ្នកទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចំណាយ​​លើស​​ខ្ទង់​​នៅ​ក្នុង​ថវិកា​​របស់​រដ្ឋសភា​ ដោយ​ចាត់ទុក​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ថា "គ្មាន​មូលដ្ឋាន​ និង​គ្មាន​ប្រភព​ច្បាស់​លាស់"។ លោក សុន ឆ័យ តំណាង​រាស្ត្រ​មកពី​គណបក្ស​សង្គ្រោះជាតិ​បាន​ចោទ​ប្រកាន់​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​រដ្ឋសភា​ថា​ ជាអ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ទិញ​​សម្ភារ​បំប៉ោង​តម្លៃ​ រួម​មាន​ទាំង​២៥.០០០​ដុល្លារ​សម្រាប់​បង្គោល​ដង​ទង់ជាតិ​មួយ​ដើម​នៅ​ឆ្នាំ​នេះ​ និង​១១.៥លាន​ដុល្លារ​លើ​ "សេវា​កម្ម​" កាលពី​ឆ្នាំមុនផង​ដែរ​​ ហើយ​បាន​​​​សុំ​ឲ្យ​​គណៈកម្មការ​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា ​​កោះ​ហៅ​មក​សាក​សួរ​កាលពី​ថ្ងៃអង្គារ។

បុរស​បាញ់​៣៣​គ្រាប់​ដោយសារ​ខឹង​នឹង​ការ​ពិន័យ​​ប្រគល់​ខ្លួន​ឲ្យ​នគរបាល​

បុរស​​​ម្នាក់​​​ដែល​​​នគរបាល​​​តាម​​​ចាប់ខ្លួន​​​ពីបទ​​​ដកកាំភ្លើង​ខ្លីបាញ់​​​ឡើង​​​លើ​​​៣៣គ្រាប់​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​​​​ផាក​​​ពិន័យ​​​ចំនួន​​​៣​​​ដុល្លារ​​ ចំពោះ​​​ការ​​​បើក​​​បរ​​​រថយន្ត​​​ក្នុង​​​ល្បឿន​​​លឿន​​​នោះ បាន​​​ប្រគល់​​​ខ្លួន​​​ឲ្យ​​​នគរ​​​បាល​​​​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​មិញ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ ពិរុទ្ធជន​ជាប់ចោទឈ្មោះ ជឹង ស៊ីណាត ជា​​​អ្នក​​​​​​គួក​​​ជេរ​​​រថយន្ត​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ បាន​​​គេច​​​ខ្លួន​​​ចាប់​​​តាំង​​​ពីថ្ងៃ​​​ទី​​​២៨ ខែ​​​កុម្ភៈ​​​មក​​​នៅ​​​ពេល​​​បុរស​​​រូប​​​នេះ​​​ត្រូវ​​​នគរ​​​បាល​​​ចរាចរ​​​ឃាត់​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ ហើយ​​​បាន​​​ពិន័យ​​​ជាប្រាក់​៣​​​ដុល្លារ​​​ចំពោះ​​​ការ​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​​​​៩៥​​​គីឡូម៉ែត្រ​​​ក្នុង​​​មួយ​​​ម៉ោង​​​នៅក្នុង​​​តំបន់​​​ដែល​​​ល្បឿន​​កំណត់​​​តែ​​​៤០​​​គីឡូម៉ែត្រ​​​ក្នុង​​​មួយ​​​ម៉ោង។ ​​​ គាត​់បាន​​​និយាយ​​​ថា ការ​​​ពិន័យ​​​នោះ​​​គ្មានការ​​​​តវ៉ា​​​ទេ​​​ ប៉ុន្តែ បន្ទាប់​​​មក​​​គាត់​បាន​​​បើក​​​រថយន្ត​​​ម៉ាក​​​សឺដេស ចេញ​​​ពី​​​នគរ​​​បាល​​​ ហើយ​​​បាន​​​ដក​​​កាំ​​​ភ្លើង​​​ម៉ាក​​​ឡុក​​​​​​បាញ់​​​ឡើង​​​លើ​​​៣៣​​​គ្រាប់​​​។ កាល​​​ពី​​​សប្តាហ៍​​​មុន​​​ លោក នេត សាវឿន អគ្គស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ​​​បាន​​​បន្ទោស​​​នគ​​​រ​បាល​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ចំពោះ​​​ការ​​​បណ្តោយ​​​ឲ្យ​​ឈ្មោះ ស៊ីណាត នេះ​គេច​​​ខ្លួន ហើយ​​​បាន​​​ហៅ​​​ការ​​​គ្រប់​​​គ្រង​​​កម្លាំង​​​របស់​​​លោក កែវ ពិសី ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​ថា "ខ្សោយ​​​ណាស់"​​​។ ប៉ុន្តែ នគរ​​​បាល​​​មិន​​​អាច​​​តាម​​​ចាប់​​​ឈ្មោះ ស៊ីណាត ដែល​​​ជា​​​អ្នក​​​ខេត្ត​​​កំពង់​​​ចាមបាន​ទេ​​​ រហូត​​​ដល់​​​បុរស​​​រូប​​​េនះ​​​បាន​​​ប្រគល់​​​ខ្លួន​​​នៅ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ម្សិលមិញ។ លោក ជួន សុវណ្ណ ស្នង​​​ការ​​​នគរ​​​បាល​​​រាជ​​​ធានី​​​បាន​​​មានប្រសាសន៍​​​ថា យើង​​​បាន​​​ព្យាយាម​​​ស្វែង​​​រក​​​ជន​​​នេះ​​​ ប៉ុន្តែ ជន​​​នេះ​​​បាន​​​គេច​​​ពី​​​ផ្ទះ​​​របស់​​​ខ្លួន​​​ បន្ទាប់​​​ពីការ​​​បាញ់​​​មក​​​"។ លោក​​​ឧត្តម​​​សេនីយ៍​​​ឯក ជួន សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ថា ស៊ីណាត​​​ បាន​​​សារភាព​​​ចំពោះ​​​បទ​​​ល្មើស​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ជន​​​សង្ស័យ​​​រូប​​​េនះ​​​បាន​​​ប្រាប់​​​យើង​​​ថា គាត់​​​ស្រវឹង​​​ស្រា​​​ ហើយ​​​បាន​​​បាញ់​​​ឡើង​​​លើ​​​៣៣​​​គ្រាប់​​​ពីព្រោះ​​​គាត់​​​ខឹង​​​ពី​​​ការ​​​ដែល​​​នគរ​​​បាល​​​ពិន័យ​​​គាត់​​​៣ដុល្លារ​​​ ចំពោះ​​​ការ​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​លឿន"។ ទាំង​​​ឧត្តម​​​សេនីយ៍​​​ឯក ជួន​​​សុវណ្ណ និង​​​លោក ជួន ណារិន ស្នង​​​ការ​​​រង​​​បាន​​​សង្កត់​​​​​​ធ្ងន់​​​ថា ពិរុទ្ធជន​​​នេះ​​​ជា "មនុស្ស​​​ធម្មតា" ដែល​​​ជា​​​អ្នក​​​គួក​​​ជេរ​​​រថយន្ត​​​ មិន​​​មែន​​​ជា​​​មន្ត្រី​​​រដ្ឋាភិបាល ឬ​​​យោធាអ្វី​​​ឡើយ​​​។ លោក​​​ទាំង​​​ពីរ​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​នឹង​​​សើុប​​​អង្កេត​​​ថា តើ​​​បុរស​​​រូប​​​េនះ​​​មាន​​​កាំ​​​ភ្លើង​​​ឡុក​​​ដោយ​របៀប​​​ណា​នោះ​​។ ​​​យោង​​​តាម​​​លោក​​​ព្រះ​​​រាជ​​​អាជ្ញា​​​ កែវ សុធា បាន​​​ឲ្យដ​​​ឹង​​​ថា បន្ទាប់​​​ពី​​​ប្រគល់​​​ខ្លួន​​​ បុរសឈ្មោះ​ ស៊ីណាត ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​កន្លែង​​​ដែល​​​គាត់​​​ត្រូវ​​​បាន​​​សាលា​​​ដំបូង​​​ខេត្ត​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ប្រើ​​​ប្រាស់​​​អាវុធ​​​ខុស​​​ច្បាប់ ហើយ​​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​៕សារុន​​​  

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ការ​​​ពារ​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​

ដោយមាន​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​ជា​​​ច្រើនធ្វើ​​​ពហិការ​​​ច្បាប់​​​បោះឆ្នោត​​​ថ្មី​​​ ​​​ក្រុម​​​ការ​​​ងារ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ច្បាប់​​​បោះ​​​ឆ្នោត​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​រៀប​​​ចំ​​​សិក្ខាសាលា​​​មួយ​​​នៅ​​​រដ្ឋសភា​​​ កាល​​​ពីម្សិល​​​មិញ​​​ ដើម្បី​​​ការ​​​ពារ​​​ច្បាប់​​​ថ្មី​​​ដ៏ចម្រូង​​​ចម្រាស​​​នេះ​​​ដែល​​​ពួក​​​គេ​​​លើក​​​ឡើង​​​ថា នឹង​​​ធ្វើ​​​ឲ្យ​​​គុណ​​​ភាព​​​នៃ​​​ការ​​​បោះ​​​​​​ឆ្នោត​​​នា​​​ពេល​​​អនាគត​​​ប្រសើរ​​​ឡើង​​​។ កាល​​​ពី​​​ប្រាំ​​​ពីរ​​​ខែ​​​កន្លង​​​មក​​​នេះ​​​ លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ ប៊ិន ឈិន ​​​​​​​​​និង​​​លោក គួយ ប៊ុនរឿន មន្ត្រី​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ដឹក​​​នាំ​​​ក្រុម​​​ការ​​​ងារ​​​តាក់​​​តែង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ឡើង​​​វិញ​​​ក្រោយ​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពីថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា ដែល​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​របស់​​​​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​អះ​​​អាង​​​ថា ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​មាន​​​ការ​​​លួច​​​បន្លំ​​​។

អតីត​ជាង​​ថតរូប​នៅ​​គុក​ទួលស្លែង​​​ក្នុង​សម័យ​ខ្មែរ​ក្រហម​​ ត្រូវ​ក្រសួង​​ហាម​​មិន​ឲ្យ​លក់​សៀវភៅ​នៅ​ក្នុងនោះ​​​

លោក ញ៉ែម អេន អតីត​ជាង​ថត​រូប​នៅ​ពន្ធនាគារ​ស-២១​ ​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​​វិចិត្រសិល្បៈ​ហាម​​មិន​ឲ្យ​លក់​សៀវភៅ​ថ្មី​របស់​លោក​នៅ​ខាង​ក្នុង​បរិវេណ​​អតីតមន្ទីរ​សន្តិសុខ​ដ៏​ល្បីឈ្មោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​មួយ​នេះឡើយ នេះ​បើ​យោង​តាមលិខិត​មួយ​ច្បាប់​ទទួល​បាន​​​ពី​ក្រសួង​នេះ​កាលពី​ម្សិលមិញ។​​​ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​​ទី​៣ ខែមីនា ផ្ញើជូន​លោក​ ញ៉ែម អេន ដែល​រូប​ថត​​​ជន​រងគ្រោះ​ប្រមាណ​១២.០០០​នាក់​​ដែល​លោក​បាន​ថត​នៅ​អតីតមន្ទីរ​ស-២១​ ​ត្រូវ​បាន​​ព្យួរជា​ជួរ​​តាម​ជញ្ជាំង​​អតីតមន្ទីរ​សន្តិសុខ​ដែលសព្វ​ថ្ងៃ​​ក្លាយ​ជា​​សារមន្ទីរ​ប្រល័យពូជ​សាសន៍ទួល​ស្លែង​​នេះ ក្រសួង​បាន​​លើក​ឡើង​​​ថា ការ​អះអាង​គួរ​ឲ្យ​សង្ស័យ​របស់​ជាង​ថត​រូប​ម្នាក់នេះ​ថា ខ្លួន​ជា​ជន​រងគ្រោះ​ក្នុង​របប​នេះ និង​ការដែល​​អាចប្រើ​ប្រាស់​រូប​ថត​​លួច​ពីគេ​យក​មក​​បោះ​ពុម្ព​​ផ្សាយ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា "កំណត់​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​ ញ៉ែម អេន​ នៅ​មន្ទីរ​ស-២១" (Nhem​ En's Personal...

គណបក្សប្រឆាំង​​​​​​មាន​​​សុ​​​ទិដ្ឋិ​​​និយម​​​ថា មន្ត្រី​​​របស់​​​ខ្លួន​​​នឹង​​​ត្រូវ​​​ដោះលែង​​​

បន្ទាប់ពី​​សវនាការ​ជំនុំជម្រះ​នៅ​ក្រៅ​ឃុំ​របស់​លោក មាជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តុលាការ​កំពូល​កាលពី​ម្សិលមិញ អ្នក​នាំ​​​ពាក្យ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​សុទិដ្ឋិនិយម​ថា តុលាការ​នឹង​សម្រេច​ដោះលែង​មន្ត្រី​រូប​នេះ​នៅ​ពេល​តុលាការ​ប្រកាស​​​​សាលដីកា​នៅ​ថ្ងៃ​​​ទី​១១ ខែ​​​មីនា។ ពេល​​ចេញពី​សវនាការ​នៅ​ក្រៅ​ឃុំ​ដែល​​​មាន​​​រយៈ​​​ពេល​៣០​នាទី លោក សុវណ្ណារ៉ា បាន​បដិសេធ​ជាថ្មី​ម្ដង​ទៀត​ថា លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​​​​​​អំពើ​ហិង្សា​អំឡុង​ការ​តវ៉ា​កាល​​​ព​ី​ខែ​កក្កដា នៅ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា "ខ្ញុំ​​​គិត​ថា មេដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​នឹង​ពិភាក្សា​អំពី​បញ្ហា​នេះ​។ ប្រសិន​បើ​មិន​មាន​ការ​ចរចា​ ខ្ញុំ​គ្មាន​សង្ឃឹម​ទេ​ ពីព្រោះ​នេះ​ជា​ករណី​នយោបាយ"។

លោកស្រី ឡាយ ហួង ​និយាយ​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ស្ថិត​នៅ​ពីក្រោយ​ការ​ចាប់​ខ្លួន​គាត់​

ស្ត្រី​អ្នកជំនួញ​ម្នាក់​​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​កាលពីខែធ្នូ ហើយ​ធ្វើ​បត្យាប័ន​មក​កាន់​កម្ពុជា​​វិញ​​តាម​ការ​ចោទ​ប្រកាន់ពីបទ​រៀប​គម្រោង​រំលោភ ហើយ​សម្លាប់​ភរិយា​ និង​កូនស្រី​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា បាន​អះអាង​ក្រោយ​ពី​​សាលា​ឧទ្ធរណ៍​បាន​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​​របស់​លោកស្រី​កាលពី​ម្សិលមិញ​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ពាក់ព័ន្ធ​នឹង​ការ​ប្រឌិត​​​ករណី​នេះ​​ប្រឆាំង​លោកស្រី​។ លោកស្រី ឡាយ ហួង អាយុ​៤៩​ឆ្នាំ ដែល​ជាប់​ចោទ​ពីបទ​ "ផ្ដើម​គំនិត​នៅ​ក្នុង​ការ​ប៉ុន​ប៉ង​រំលោភ​ ហើយ​សម្លាប់​ដែល​មាន​ការ​រៀបចំ​ទុក​ជាមុន​"។ បាន​ឱប​កូនស្រី​របស់​ខ្លួន​នៅ​ខាង​ក្រៅ​បន្ទប់​សវនាការ​ ហើយ​បាន​អះអាង​ថា លោក ខូវ ផល្លាបុត្រ ដែល​ជា​អតីត​​​ស្វាមី​របស់​លោកស្រី​ បាន​សហការ​ជាមួយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ធ្វើ​ឲ្យ​លោកស្រី​ជាប់ពន្ធនាគារ​។

មន្ត្រី​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​តវ៉ា​​​ប្រឆាំង​​​​​​ប្រធាន​​​គណបក្ស​​ខេត្ត​​​សៀម​​​រាប

មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជាង​​​៥០​​​នាក់ស្វះ​​​ស្វែង​​​ឲ្យ​​​ដក​​​លោកស្រី កែ សុវណ្ណរតន៍​​​ សមាជិក​​​សភា​​​ពី​​​ប្រធាន​​​គណបក្ស​​​នេះ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​​​​ដែល​​​បាន​​​ធ្វើ​​​ឡើង​​​តាម​​​រយៈ​​​ការ​​​គំរាម​​​កំហែង​​​ថា នឹង​​​នាំ​​​យក​​​ករណី​​​របស់​​ខ្លួន​​​​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ ដោយ​​​បាន​​​ធ្វើការ​​​តវ៉ា​​​កាល​​​ពី​​​ម្សិលមិញ​​​រយៈពេល​​​ពីរ​​​ម៉ោង​​​​​​នៅ​​​ខាងក្រៅ​​​​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​គណបក្ស​​​ប្រឆាំង​​​ស្ថិត​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​។ ក្រុម​​​អ្នក​​​តវ៉ា​​​រួមមាន​​​មន្ត្រី​​​ដែល​​​មាន​​​តួនាទី​​​ប្រតិបត្តិ​​​ថ្នាក់​​​ស្រុក​​​និង​​​ថ្នាក់​​​ខេត្ត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ហើយ​​​បាន​​​ចោទ​​​ប្រកាន់​​​លោកស្រី សុវណ្ណ​​​រតន៍ ដែល​​​ជា​​​ភរិយា​​​របស់​​​លោក យឹម សុវណ្ណ ប្រធាន​​​គណៈកម្មាធិការ​​​ប្រតិបត្តិ​​​របស់​​​គណបក្ស​​​ថា បក្ខពួក​​​និយម និង​​​ចាយវាយ​​​​​​ថវិកា​​​ខុស​​​​​​ប្រក្រតី។

ធនាគារ​​​ពិភព​​​លោក​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​ឲ្យ​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​ជាមួយ​​​គ្រួសារ​​​ដែល​​​ត្រូវបាន​​​​​​បណ្តេញ​​​ចេញ​​​ពីដីធ្លី​​​

ធនាគារ​​​ពិភព​​​លោក​​​បាន​​​ច្រាន​​​ចោល​​​​​​សំណើ​​​មួយ​​​ដែល​​​​​​ស្នើ​​​ឲ្យ​​​ខ្លួន​​​រៀប​​​ច​​​ំ​​​កិច្ចប្រជុំ​​​​​​នៅ​​​កន្លែង​​​មួយ​​​ក្រៅ​​​ប្រទេស​​​កម្ពុជា​​​​​​ជា​​​មួយ​​​តែ​​​គ្រួសារ​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​ពី​​​ដីធ្លី​​​របស់​​​ខ្លួន​​​មុន​​​ពេល​​​ធនាគារ​​​សម្រេច​​​ថា តើ​​​ត្រូវ​​​លុប​​​ចោល​​​ឬមិន​​​លុប​​​ចោល​​​ការ​​​ផ្អាក​​​ការ​​​​​​​​​ផ្តល់​​​ប្រាក់​​​កម្ចី​​​ថ្មី​​​ដល់​​​​​​ប្រទេស​​​កម្ពុជា​​​។ នាគារ​​​ពិភព​​​លោក​​​បាន​​​ប្រកាស​​​ផ្អាក​​​ផ្តល់​​​ប្រាក់​​​កម្ចី​​​ថ្មី​​​នៅក្នុង​​​ខែ​​​សីហា ឆ្នាំ​​​២០១១ ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​បដិសេធ​​​របស់​​​រដ្ឋាភិបាល​​​មិនព្រម​​​​​​ចេញ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​ដល់​​​គ្រួសារ​​​ដែល​​​រស់​​​នៅ​​​សហគមន៍​​​បឹង​​​កក់​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​ជា​​​តំបន់​​​ដែល​​​អ្នក​​​ភូមិ​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ប្រមាណ​​​៣.០០០គ្រួសារ​​​ ត្រូវ​​​បាន​​​បណ្តេញ​​​ដោយ​​​បង្ខំ​​​ ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អចលនទ្រព្យ​​​ឯកជន​​​របស់​​​លោក​​​ ឡាវ ម៉េងឃិន សមាជិក​​​ព្រឹទ្ធសភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​ជន​​​កម្ពុជា​​​។ ថ្មី​​​ៗ​​​នេះ​​​ ធនាគារ​​​នេះ​​​កំពុង​​​ពិចារណា​​​គម្រោង​​​ថ្មី​​​មួយ​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែលនឹង​​​​​​ឈាន​​​​​​ដល់​​​ការ​​​លុប​​​ចោល​​​​​​​​កា​​​រផ្អាក​​​ការ​​​ផ្តល់​​​ប្រាក់​​​កម្ចី​​​ថ្មី​​​នេះ​​​ ហើយ​​​បាន​​​ប្រកាស​​​ពី​​​ផែន​​​ការ​​​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​ចំនួន​​​១១​​​នៅ​​​​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​ជា​​​មួយ​​​ភាគី​​​ពាក់​​​ព័ន្ធ​​​សំខាន់​​​ៗ​​​ចំនួន​​​ប្រាំ​​​ពីរ​​​ ប៉ុន្តែ ក្នុង​​​ចំណោម​​​ភាគី​​​ពាក់​​​ព័ន្ធ​​​ទាំង​​​នេះ​​​មិន​​​រួម​​​បញ្ចូល​​​គ្រួសារ​​​ដែល​​​ត្រូវ​​​គេ​​​បណ្តេញ​​​ចេញ​​​ឡើយ​​​។

រដ្ឋាភិបាល​​​ចាប់​​​ខ្លួន​​​សកម្មជន​​​ប្រឆាំង​​​ទំនប់​​​វារីអគ្គិសនី​​​ដែល​​​រិះ​​​គន់​​​មិន​​​សំចៃ​​​មាត់​​​ និង​​​បញ្ជូន​​​ចេញ​​​ពី​​​កម្ពុជា​​​

មន្ត្រី​​​អន្តោ​​​ប្រវេសន៍​​​បាន​​​បញ្ជូន​​​លោក អាឡិច​​​ហ្សង់ដ្រូ​​​ ហ្គន់​​​ហ្សាឡេស ដេវិតសឹន សកម្ម​​​ជន​​​ការពារ​​​បរិស្ថាន​​​ដែល​​​រិះ​​​គន់​​​មិន​​​សំចៃ​​​មាត់​​​ ឡើង​​​ជើង​​​ហោះ​​​ហើរ​​​ត្រឡប់​​​ទៅ​​​កាន់​​​ប្រទេស​​​អេស្ប៉ាញ​​​វិញ​​​កាល​​​ពី​​​យប់​​​មិញ​​​ ពោល​​​គឺ​​​តែ​​​ប៉ុន្មាន​​​ម៉ោង​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​​​​ បាន​​​អំពាវ​​​នាវ​​​ជា​​​សាធារណៈ​​​​​​ឲ្យ​​​អ្នក​​​ធ្វើ​​​យុទ្ធនាការ​​​ប្រឆាំង​​​ទំនប់​​​វារីអគ្គិសនី​​​ដែល​​​មិន​​​ចេះ​​​នឿយ​​​ហត់​​​រូប​​​នេះ​​​ ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​។

ក្រុមហ៊ុន​ស៊ីនទ្រី​និយាយ​ថា​បញ្ហា​សំរាម​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ធំជាងបញ្ហា​ក្រុមហ៊ុន

ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា ក្រុមហ៊ុន​ប្រមូល​សំរាម​នេះ​មិន​ទទួល​ការ​ស្តី​បន្ទោស​ចំពោះ​ផ្លូវ​ទាំងឡាយ​ដែល​មាន​សំរាម​ពាស​ពេញ ហើយ​ថា​រដ្ឋាភិបាល​បាន​ប្រើ​លេស​នេះ ជា​ការ​ទម្លាក់​កំហុស​ដើម្បី​ចៀស​វាង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ដែល​កើត​ឡើង។ រថយន្ត​ដឹកសំរាម​ចាស់ៗ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ បាន​ក្លាយ​ជា​គោលដៅ​នៃ​កំហឹង​របស់​សាលា​ក្រុង ដែល​បង្ក​បញ្ហា​ដោយ​មាន​ការ​ធ្វើ​កូដកម្ម​របស់​អ្នក​បើក​ឡាន​និង​កម្មករ​ក្រុមហ៊ុន ដែល​ជាហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​មួយ​នេះ​មិន​អាច​ប្រមូល​សំរាម​ឲ្យ​អស់​ពី​តាម​ផ្លូវ​នានា។ ធុញទ្រាន់​នឹង​ការ​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​នោះ គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១០​កុម្ភៈ​បាន​បញ្ជា​ឲ្យ​មាន​ការ​សើរើ​កិច្ច​សន្យា​នា​ឆ្នាំ​២០០២​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ដែល​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ប្រមូល​សំរាម​នៅ​ក្នុង​ទីក្រុង​សម្រាប់​រយៈ​ពេល​៤៩​ឆ្នាំ។

Latest news