32.9 C
Phnom Penh

TAG

second2

ភ័ស្តុតាង​របស់​ចៅក្រម​អបយស​ត្រូវ​បាន​តម្កល់​ទុក​ជាថ្មី

កាលពី​ថ្ងៃ​ពុធ តុលាការ​ក្រុង​ភ្នំពេញ​បាន​លុប​ចោល​សំណើ​មួយ​ទៀត​ពី​ពាណិជ្ជករ​អង់គ្លេស​ដែល​ជាប់​រឿង​ក្តី គឺ លោក ហ្គ្រេក ហ្វ្រីយ៉េត (Gregg Fryett) សុំ​ឲ្យ​ស៊ើបអង្កេត​ឡើង​វិញ​នូវ​ភ័ស្តុតាង​ទាំង​អស់​ដែល​ប្រមូល​បាន​ដោយ​លោក អាំង មាលតី អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​អបយស ក្នុង​រឿង​ក្តី​ឆបោក​មួយ ដែល​ឃើញ​លោក ហ្វ្រីយ៉េត ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​បី​ឆ្នាំ​ហើយ។ ក្នុង​នីតិវិធី​តុលាការ​បន្ត លោក ហ្វ្រីយ៉េត និង​សហ​ចុង​ចោទ​បួន​នាក់​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ ដើម្បី​ទទួល​បាន​ដី​សម្រាប់​ក្រុមហ៊ុន​ជីវ​ឥន្ធនៈ​របស់​លោក គឺ​ក្រុមហ៊ុន International Green Energy (IGE)។...

ក្រុមហ៊ុន​​​រ៉ូយ៉ាល់ រេលវេ​​​ ពិចារណា​​​គម្រោង​​​ខ្សែ​​​រថភ្លើង​​​ចេញ​​​ពី​​​កណ្តាល​​​រាជ​​​ធានីទៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​

​យោង​​​តាម​​​នាយក​​​ប្រតិបត្តិ​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​ រេលវេ បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិលមិញ ថា ក្រុមហ៊ុន​របស់​ខ្លួន​​​​កំពុង​​​ធ្វើការ​​​សិក្សា​​​​​​ពីសមិទ្ធ​លទ្ធភាព​​​លើ​​​ខ្សែ​​​រថភ្លើង​​​ដែល​​​នឹង​ដឹក​​​អ្នក​​ដំណើរ​​​ពី​​​កណ្តាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​ទៅកាន់​​​អាកាស​​​យាន​​​ដ្ឋាន​​​ក្នុង​​​រយៈ​​​ពេល​​​តិចជាង​១៥​​​នាទី​​​។ ទោះ​​​បី​​​ជា​​​​គម្រោង​នេះស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ពិភាក្សា​​​ដំបូង​​​នៅឡើយ​ក៏​​​ដោយ​​​ តែ​លោក John Guiry នាយក​​​ប្រតិបត្តិ​​​ក្រុម​​​ហ៊ុន រ៉ូយ៉ាល់ រេលវេ បាន​​​លើក​​​​​ឡើ​​​ងថា លោក​​​សង្ឃឹម​​​ថា នឹង​​​ប្រើ​​​ប្រាស់​​​ខ្សែ​​​រថ​​​ភ្លើង​​​ដែល​​​មាន​​​ស្រាប់ ដោយរត់ជាច្រើន​ជើង​ ហើយ​​​បើនិយាយ​ក្្នុងន័យសុទិដ្ឋិនិយមវិញ នឹងមាន​រត់ភ្លើងរត់​ក្នុងរយៈពេល​១៨ខែទៀត​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "លោក​​​អ្នក​​​នឹង​ចេញ​​​ដំណើរ​​​ ហើយ​​​លោក​​​អ្នក​​​នឹងទៅ​អង្គុយ​​​នៅ​​​កន្លែង​​​ Burger King ក្នុង​​​​អាកាស​​​យាន​​​ដ្ឋាន​​​ក្នុង​​​រយៈ​​​ពេល​​​ត្រឹម​​​តែ​​​១០​​​នាទី ទៅ​​​១៥​​​នាទី​​​ប៉ុណ្ណោះ"​​​។ ទោះ​​​បី​​​ជា​​​លោក John Guiry បាន​​​សង្កត់​​​​ថា គម្រោង​​​នេះ​​​ "ទើបតែ​ស្ថិត​​​​ក្នុង​​​ដំណាក់​​​កាលពិភាក្សា​ត្រង់ចំណុច​នេះ​​​" ក៏ដោយ តែ​លោក​​​បាន​​​ព្យាករ​ថា សេវា​​​នេះ​​​នឹង​​​ចាប់​ផ្តើម​ដំណើរ​ការ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ។លោក​​​បាន​​​ថ្លែង​​​ថា  "វា​​​មិន​​​មែន​​​ជា​ផែន​​​​ការ​​​រយៈ​​​ពេល​​​១០​​​ឆ្នាំ​​​នោះ​​​ទេ។ ខ្ញុំ​​​ចង់​​​ឲ្យ​​​វា​​​​​​ដំណើរ​​​ឆាប់ៗ​"។ ប្រទេស​​​កម្ពុជា​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​ប្រើ​​​ប្រាស់​​​ខ្សែ​រថភ្លើ​​​ងដែល​​​មាន​​​ស្រាប់​​​ឡើង​​​វិញ។​​​​​​​កាល​​​ពី​​​ខែ​​​មុន​​​ក្រុមហ៊ុន...

ឯកអគ្គ​​​រាជ​​​ទូត​​​ប្រចាំ​ប្រទេស​​​អូស្ត្រាលី​​​​ប្រឈម​​​​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ​

កាល​​​ពី​​​ម្សិលមិញ ក្រសួង​​​ការបរទេស​​​បាន ​​​ប្រាប់​​​ឲ្យ​​​ឯកអគ្គ​​​រាជ​​​ទូត​​​កម្ពុជា​ប្រចាំ​​​ប្រទេស​​​អូស្ត្រាលី​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ថា គាត់​​​ និង​​​បុគ្គលិក​​​របស់គាត់​បាន​​​និង​​​កំពុង​​​លក់គ្រឿង​​​ស្រវឹង និង​​​បារី​​​​​​​ដោយ​​​រួច​​​ពន្ធ​​​ក្នុង​​​ចំនួន​​​យ៉ាង​​​ច្រើន​​​ដោយ​​​ខុស​​​ច្បាប់​​​ទៅ​​​ឲ្យ​​​ហាង​​​មួយ​​​នៅ​​​ក្នុង​​​ទីក្រុង​​​មែលបឺន​​​​​។ ​​​ប្រព័ន្ធ​​​​​​ផ្សព្វ​​​ផ្សាយ Fairfax បាន​​​ចុះ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា កង​​​កម្លាំង​​​ការ​​​ពារ​​​ព្រំដែន​​​អូស្ត្រាលី​កំពុង​​​តែ​​​សើុប​​​អង្កេត​​​ស្ថាន​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ទី​​​ក្រុង​​​កង់​​​​​​បេរ៉ា​​​ និង​​​ហាង​​​លក់​​​ស្រា​​​ និង​​​បារី​​​រួច​​​ពន្ធ​​​នៅ​​​ក្នុង​​​ទីក្រុង​​​មែល​​​បឺន  អស់​​​​​​រយៈ​​​ពេល​​​៦​​​ខែ​​​មក​​​ហើយ​​​ជុំ​​​វិញ​​​ការ​​​សង្ស័យ​​​ដែល​​​ថា ទំនិញ​​​នាំ​ចូល​​​រួច​​​ពន្ធ​​​សម្រាប់​​​សម្រាប់​​​បុគ្គលិក​​​ស្ថាន​​​ទូត​​​ត្រូវ​​​បាន​​​លក់​​​ជូន​​​សាធារណជន​​​។​​​​​​ លោក ជុំ សុន្ទរី អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​ការ​​​បរទេស​​​និង​​​ជា​​​អតី​​​ត​​​ឯកអគ្គរាជទូត​​​​ប្រចាំ​ប្រទេស​អូស្ត្រាលី​​​បាន​​​លើក​​​ឡើង​​​ថា ក្រសួង​បាន​ប្រាប់​​លោក កុយ គួង ​ឲ្យ​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​ក្រសួង​​​កំពុង​​​តែ​​​រង់​​​ចាំ​​​ការ​​​បញ្ជាក់​​​ពី​​​ឯក​​​ឧត្តម​​​កុយ គួង​​​ ព្រោះ​​​​​​យើង​​​ទើប​​​តែ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​នេះ​​​​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ​​​...ក្រសួង​​​បាន​​​ណែនាំ​​​ឲ្យ​​​ឯកទឧត្តម​​​ កុយ គួង​​​ ឆ្លើយ​​​តប​​​នឹង​​​ព័ត៌​​​មាន​​​នោះ​​​"។ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​លើ​​​ប្រធាន​​​បទ​​​នេះ​​​ឡើយ​​​។ អត្ថបទ​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ Fairfax បាន​​​អះ​​​អាង​​​ថា គ្រឿង​​​ស្រវឹង និង​​​បារី​​​ក្នុង​​​ចំនួន​​​យ៉ាង​​​ច្រើន​​​ដែល​​​មន្ត្រី​​​ស្ថាន​​​ទូត​​​បាន​​​បញ្ជា​​​ទិញ​​​តាម​​​រយៈ​​​ហាង​​​ Unique International ជា​​​ហាង​​​លក់​​​ទំនិញ​​​រួច​​​ពន្ធ​​​មិន​​​ដែល​​​ត្រូវបាន​យក​​​ចេញ​​​ពី​​​ហាង​​​នេះ​​​ទេ ហើយ​​​ផ្ទុយ​​​ទៅ​​​វិញ​​​ត្រូវ​​​បាន​​​លក់​​​សម្រាប់​​​ផល​​​ចំណេញ​​​យ៉ាង​​​ច្រើន​​​។ អត្ថបទ​​​នេះ​​​លើក​​​ឡើង​​​ថា "​​​​​​បាន​រក្សា​​​ទុក​​​នៅ​​​ហាង​​​នេះ​​​​​​​ ហើយ​​​ត្រូវ​​​បាន​​​លក់​​​ក្នុង​​​តម្លៃ​​​លក់​​​រាយ​​​​​​នៅក្នុង​ផែនការ​ដែល​​​គេ​​​ប៉ាន់​​​ប្រមាណ​​​ថា ចំណេញ​​​​​បាន​រហូត​​​ដល់​​​២០០​​​.០០០ដុល្លារ​​​"។ ស្ថាន​​​ទូត​​​នានា​​​ដែល​​​កំពុង​​​តែ​​​ប្រតិបត្តិការ​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​ត្រូវ​​​បាន​​​កំណត់​​​ឲ្យ​​​នា​​​ំ​​​ចូល​​​ស្រា​​​២៦០លីត្រ​​​ ស្រាបៀរ​​​​​​១.០០០​​​លីត្រ​​​ និង​​​បារី​​​​​២០.០០០​​​ដើម​​​ រៀង​រាល់​​​៦​​​​​ខែ​​​ម្តង​​​ នេះ​​​បើយោង​​​តាម​​​ក្រសួង​​​ការបរទេស​​​​​​និង​​​គេហទំព័រ​​​ពាណិជ្ជកម្ម​​​របស់​​​ប្រទេស​​​នេះ​​​។ គេហទំព័រនេះ​បាន​លើក​ឡើង​បន្តថា​ បុគ្គល​​​ដែល​​​ជាប់​​​ទណ្ឌកម្ម​​​ជាក់លាក់​ ដូច​​​ជា​​​ឯកអគ្គ​​​រាជ​​​ទូត ឬឯកអគ្គរដ្ឋ​​​ទូត​​​ជា​​​ដើម​​​ក៏​​​អាច​​​នាំ​​​ចូល​​​អ្វី​​​ៗ​​​ទាំង​​​អស់​​​នោះបាន​​​​ពាក់​​​កណ្តាល​​​ដែរ​​​សម្រាប់​​​ការ​​​ប្រើ​​​ប្រាស់​​​រាល់​៦​​​ខែ​​​ម្តង​​​។ លោក កុយ គួង ដែល​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ឲ្យ​​​កាន់​​​មុខ​​​តំណែង​​​នេះ​​​កាល​​​ពី​​​ខែ​​​មិថុនា ឆ្នាំ​​​មុន​​​មិន​​​បាន​​​​​​ឆ្លើយ​​​តប​​​នឹង​​​សំណើ​​​សុំ​​​ការ​​​អត្ថា​​​ធិប្បាយ​​​ឡើយ​​​​​​ ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក​​​បាន​​​ប្រាប់​​​គេ​​​ហទំព័រ​​​ព័ត៌​​​មាន​​​ Fresh News ថា ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ "គួរ​​​ឲ្យ​​​អស់​​​សំណើច​​​"។ ​​​មន្ត្រី​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​​​​ស្ថាន​​​ទូត​​​នេះ​​​ក៏​​​មិន​​​អាច​​​​​​ ទាក់​​​ទង​​​បាន​​​ដែរ​​​។ តំណាង​​​ហាង Unique International មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។ ការ​​​ផ្សព្វ​​​ផ្សាយ​​​ពាណិជ្ជកម្ម​​​រយៈ​​​ពេល​​​១ម៉ោង​​​លើ​​​គេ​​​ហទំព័រ​​​យូធូប​​​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​ម្ចាស់​​​ហាង​​​នេះ​ឈ្មោះ សេង តាំង​​​ និយាយ​​​រៀប​​​រាប់​​​ពី​​​ប្រវត្តិ​​របស់​​​ខ្លួន​​​​​​​​​​ជា​​​ពល​​​ករ​​​មក​​​ពី​​​ប្រទេស​​​កម្ពុជា​​​។ លោក សេង តាំង​​​ ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា បាន​​​បរិច្ចាគ​​​ប្រាក់​​​ចំណេញ​​​មួយផ្នែក​​​ទៅ​​​ឲ្យ​​​វត្ត​​​មួយ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​ និង​​​អង្គការ​​​មនុស្ស​​​ធម៌​​​...

លោក​ កឹម សុខា មិន​បង្ហាញ​ខ្លួន​ តែ​​​បែរ​​​ជា​​​ចោទ​​​សួរ​​​ពី​​​បំណង​​​របស់​​​រដ្ឋាភិបាល​​​

​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​មិន​បាន​បង្ហាញ​ខ្លួន​សម្រាប់​ការ​សាកសួរ​នៅ​តុលាការ​ទេ​កាលពី​ម្សិលមិញ ផ្ទុយ​ទៅវិញបាន​ប្រើ​ប្រាស់​ជំនួប​ជាមួយ​យុវជន​នៅ​ទីស្នាក់​ការ​​កណ្ដាល​គណបក្ស​​​សួរ​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​បន្ត​យ៉ាងសកម្ម​​​អំពី​ "រឿង​ផ្ទាល់​ខ្លួន​" ពាក់​​​ព័ន្ធ​​​បញ្ហា​​​​ថាតើ លោក​មាន​ស្រីកំណាន់​ ឬក៏អត់​​​។ ខ្សែអាត់​សំឡេង​ដែល​គេ​អះអាង​ថា ជា​ការ​​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក កឹម សុខា និង​ស្រីកំណាន់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​តាម​ប្រព័ន្ធ​អុីនធឺណិត​ជា​បន្តបន្ទាប់​​ក្នុង​ខែ​មីនា និង​ខែ​មេសា ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង រូប​នេះ​​បាន​ប្រើ​គោល​ការណ៍​មិន​ឆ្លើយ​តប​ចំពោះ​ការ​បង្ក​ហេតុ​នោះ។ នៅ​ក្នុង​ខ្សែអាត់​សំឡេង​មួយ បុរស​ម្នាក់​ដែល​មាន​សំឡេង​ដូច​លោក កឹម សុខា បាន​ចោទ​សកម្មជន​ ធី សុវណ្ណថា ថា​បាន​​បោក​ប្រាស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​​បរិច្ចាគប្រាក់​ដល់​​​នាង​​ បណ្តាល​ឱ្យ​​សកម្ម ជនរូបនេះ​ ដែល​បាន​ចោទ​លោក​​ថា​បាន​ជួញ​ដូរ​ផ្លូវ​ភេទ​ ដោយ​បាន​នាំ​ស្រីកំណាន់​ម្នាក់​ទៅ​ប្រទេស​ថៃ ដាក់​ពាក្យ​បណ្ដឹង​បរិហារកេរ្តិ៍​​ទាម​ទារ​សំណង​១លាន​ដុល្លារ​។ ​សាលា​ដំបូង​រាជធានី​ភ្នំពេញបាន​កោះ​ហៅ​លោក កឹម សុខា ដែល​មាន​អភ័យ​ឯក សិទ្ធិ​រួច​ផុតពី​ការ​ចោទ​ប្រកាន់​ក្នុង​នាម​ជា​តំណាង​រាស្ត្រ​ មក​សាកសួរ​ជុំវិញ​ពាក្យ​បណ្ដឹង​នេះ​កាលពី​ម្សិលមិញ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​លោក ​បាន​ចំណាយ​ពេល​នៅ​ព្រឹក​នោះ​រិះគន់​ការ​វាយ​ប្រហារ​​គ្រប់​ទិស​កាលពី​ពេល​ថ្មីៗ​នេះ​។ លោក...

នគរ​បាល​សួរ​នាំ​ប្រធាន​​​​​​សមា​គម​​​​ពាក់​ព័ន្ធ​​​​នឹង​ការ​បោះ​ពុម្ព​អាវ​​​យឺត​​សម្រាប់​​​យុទ្ធនាការ​ “ថ្ងៃច័ន្ទ​​​​ពណ៌ខ្មៅ”

កាលពី​ម្សិលមិញ នគរ​បាល​​បាន​​សួរ​នាំ​ប្រធាន​​​សមាគម​មួយ​រូប​ជុំវិញ​ការ​ពាក់​ព័ន្ធ​​របស់​គាត់​នៅ​ក្នុង​ការ​បោះពុម្ព​អាវ​យឺត​ខ្មៅ​​សម្រាប់​ប្រើ​​ប្រាស់​​​ក្នុង​ការ​តវ៉ា​ "​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ" ដែល​​គ្រោង​​ធ្វើ​នៅ​សប្ដាហ៍​ក្រោយ ខណៈ​មន្ត្រី​មួយ​​​រូប​​​​​និយាយ​ថា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ​បាន​​ច្រាន​ចោល​ការ​អះ​អាង​​ដែល​លើក​ឡើង​​​​ថា ស្ថាន​ទូតជា​​​អ្នក​​​​នៅ​ពីក្រោយ​យុទ្ធនាការ​នេះ​​អំឡុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា។ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ និង​​សកម្មជន​ប្រាំបីរូប​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ពេល​​​​តវ៉ា​​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​លើក​ដំបូង​​​កាលពី​​​​​ដើម​សប្ដាហ៍​នេះ ប៉ុន្តែ​បាន​ប្ដេជ្ញា​បន្ត​​​​​ប្រមូល​ផ្ដុំ​ប្រចាំ​សប្ដាហ៍​​នូវ​អ្នក​តវ៉ា​ស្លៀក​ពាក់​ខ្មៅ​​​ដើម្បី​អំពាវ​នាវ​សុំ​ឲ្យ​ដោះ​​​​លែង​​សហសេវិក​ប្រាំរូប​​ដែល​ត្រូវ​បាន​ដាក់​ពន្ធនាគារ​​ជុំវិញ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួកគេ​ក្នុង​រឿង​អាស្រូវ​​ផ្លូវ​ភេទ។ លោក វន់ ពៅ ប្រធាន​​​សមាគម​ប្រជា​ធិបតេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​​សមាជិក​ភាគ​ច្រើន​​​របស់​​ខ្លួន​ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់បី​ ត្រូវ​​​​​​​នគរ​បាល​សួរ​នាំ​កាលពី​ម្សិលមិញ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើន​វោហារសាស្ត្រ​​កាល​ពី​ថ្ងៃ​អង្គារ​ប្រឆាំង​យុទ្ធនាការ​នេះ ដោយ​ព្រមាន​ថា អ្នក​ដែល​បោះ​ពុម្ព​​ ឬ​​ផ្តល់​​​ប្រាក់​​​​សម្រាប់​​បោះពុម្ព​​​​​​អាវយឺត​ពណ៌ខ្មៅ​ "​ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​"។ លោកប្រាប់​​​​​​​ថា លោក​ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍​​​​​នគរ​​​​​​​​​បាល​​​​​​រដ្ឋបាល​​​សង្កាត់​ទឹក​ថ្លា​ ក្នុង​ខណ្ឌ​សែនសុខ វេលាម៉ោង​ប្រហែល​៩ព្រឹក​​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​ថា សមាគម​​​​របស់​លោក​ជា​អ្នក​បោះពុម្ព​អាវ​យឺត​ខ្មៅ​​សម្រាប់​អ្នក​តវ៉ា​ពាក់ ជា​ការ​អះអាង​ដែល​​​លោក​​បដិសេធ​។ លោក​លើក​ឡើង​ថា ការ​សង្ស័យ​របស់​នគរ​បាល​​​បណ្ដាល​មក​​​​​​ពី​រូប​ថត​មួយ​សន្លឹក​បង្ហោះ​តាម​ហ្វេសប៊ុកដែល​​​​​បង្ហាញពី​គំនរ​អាវ​​ពណ៌​ខ្មៅ​​នៅ​ពី​លើ​ចំណង​ជើង​អំពាវនាវ​ឲ្យ​អ្នក​តវ៉ា​​ទៅ​យក​អាវ​ទាំង​នោះពី​​ Solidarity House ដែល​ជា​ទីធ្លា​ការិយាល័យ​រួម​សម្រាប់​​អង្គការ​សិទ្ធិ​មនុស្ស​​ជាច្រើន​ រួម​ទាំង​សមាគម​របស់​លោក​ផង​។ លោក​​​​មាន​​​ប្រសាសន៍​​​​​​បន្ថែម​​​ទៀត​​​ថា "​គេ​បាន​សួរ​នាំខ្ញុំ​ថា​ តើ​​ Solidarity House របស់​យើង​ជា​អ្នក​បោះ​ពុម្ព​អាវ​យឺត​ខ្មៅ​​ទាំង​នោះ​ឬ​​មិន​មែន​។...

បុរស​ម្នាក់​អារក​សម្លាប់​មន្ត្រី​ឥណទាន​​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ម្នាក់​​នៅ​ក្នុ​ង​ស្រុក​ឈូក ខេត្ត​កំពត​

បុរស​ម្នាក់​​ដែល​បាន​អារក​​សម្លាប់​មន្ត្រី​ឥណទាន​មីក្រូហិរញ្ញវត្ថុ​ម្នាក់​ ដែលបាន​​ទៅ​ផ្ទះ​របស់​គាត់​ក្នុង​​​ខេត្ត​កំពតនោះ​ ត្រូវ​បាន​ចាប់​​ខ្លួន​កាលពី​ម្សិលមិញ ក្នុង​អ្វី​ដែល​នគរ​បាល​ជឿ​​​ថា ទំនង​ជា​​អំពើ​មនុស្ស​ឃាត​​បង្ក​ឡើង​ដោយ​ជម្លោះ​ជុំវិញ​​​​​គណនី​ដែល​កូន​របស់ជន​សង្ស័យ​​បាន​បើក​​ជាមួយ​​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​របស​​់​ជន​រងគ្រោះ។ ​លោក សំរិទ្ធ សិលាវិបុល អធិការ​នគរ​បាល​​​​ស្រុក​ឈូក​​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ប្រហែល​​៣០​នាក់​បាន​ឡោម​ព័ទ្ធ​​ផ្ទះ​របស់​បុរស​ឈ្មោះ​ ប្រុស វិត អាយុ​៤៨​ឆ្នាំ នៅក្នុង​ឃុំ​ត្រមែង ស្រុក​ឈូក នៅ​ម៉ោង​ប្រហែល​១១​ថ្ងៃ​ត្រង់ បន្ទាប់ពី​អ្នក​ជិត​ខាង​រាយការណ៍​ថា បុរស​រូប​នេះ​​ទើប​​តែ​​បាន​សម្លាប់​មនុស្ស​។ ជន​សង្ស័យរូប​នេះ​បាន​​ឡើង​លើ​ដំបូល​ផ្ទះ​​ដោយ​​ទុក​ចោល​សាកសព​ ជឹម បូរិន អាយុ​២៤​ឆ្នាំប្រឡាក់​សុទ្ធតែ​ឈាម​ ជា​មន្ត្រី​ឥណទាន​​​​មីក្រូហិរញ្ញវត្ថុ​​​អម្រឹតក្នុង​មូល​ដ្ឋាន​​នៅ​​ជាប់​​ជើង​​ជណ្ដើរ។ លោក សិលា​វិបុល ​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​នគរ​បាល​​របស់​យើង​មក​ដល់​ផ្ទះ​នោះ ជន​ដៃដល់​បាន​ឡើង​លើ​ដំបូល​ផ្ទះ​ដោយ​​​មាន​​កាន់​​ដាវ​​មួយ​ផង​"។ លោក​បាន​និយាយ​ថា "​យើង​បាន​​និយាយ​បញ្ចុះបញ្ចូល​​បុរស​រូប​នេះ​ដោយ​ការ​និយាយ​​ថា...

ស្រ្តីសង្ស័យថា​​​​ជាក្រុម​​​ជួញដូរ​​​មនុស្ស​​​​ត្រូវ​​​បាន​​​ដោះលែង​​​​ បន្ទាប់ពី​​​មាន​​​ការ​​​អះអាង​​​ថា​​​​មាន​​​អន្តរាគមន៍​

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ស្ត្រី​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប​​​់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​មុន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដោយ​​​សារ​​​​សង្ស័យ​​​ថា មានជាប់​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ក្រុម​​​ជួញ​​​ដូរ​​​មនុស្ស​​​មិន​​​ទាន់​​​គ្រប់​​​អាយុនោះ​ ត្រូវ​​​បាន​​​ដោះ​​​លែង​​​កាល​​​ពី​​​សប្តាហ៍​​​មុន ខណៈ​​​មេធាវី​​​របស់​​​ស្ត្រីទាំងនេះ​បាន​អះ​​​អាង​​​ថា ​​​សំណុំ​​​រឿង​​​ដែល​​​ដាក់​​​បន្ទុក​​​លើ​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​លើក​​​លែង​​​រួម​​​គ្នា។ ចំណាត់​​​ការ​​​នេះ​​​កើត​ឡើង​​​បន្ទាប់​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​មួយ​​​ដែល​​​សើុប​​​អង្កេត​​​លើ​​​ករណី​​​នេះ​​​បាន​​​អះ​​​អាង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា មាន​មន្ត្រីមាន​​​អំណាច​​​មួយ​​​រូបបាន​​​ចេញមុខ​​​មក​​​ធ្វើ​​​អន្តរាគមន៍​​​ជំនួសមុខ​​​​ឲ្យ​​​មេខ្លោង​​​នៅក្នុង​​​ក្រុម​​​នេះ​​​។ ស្ត្រី​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួ​​​ន​​​កាល​​​ពី​​​ខែ​​​មេសា​​​ បន្ទាប់​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ឆ្មក់​​​ចូល​​​ភូមិគ្រឹះ​​​មួយ​​​ក្នុង​​​រាជធានី​​​​​​ភ្នំពេញ ហើយ​​​បាន​​​រក​​​ឃើញ​​​ក្មេង​​​ស្រី​​​ជំទង់​​​១៣​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ល្បួង​​​ឲ្យ​​​ចេញ​​​ពី​​​ផ្ទះ​​​ដោយ​​​ជន​​​សង្ស័យ​​​ម្នាក់​​​ដែល​​​មាន​​​គោល​​​បំណង​​​ជួញ​​​​​​ដូរ​​​ពួក​​​​​​គេ​​​​​​ទៅ​​​​​​ ប្រទេស​​​ថៃ​​​សម្រាប់​​​ការ​​​ងារ​​​បម្រើ​​​ផ្លូវ​​​ភេទ​​​។ លោក សេន កូម៉ុន នាយ​​​ការ​​​ិយាល័យ​​​ប្រឆាំង​​​​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​នៃកងរាជ​​​អាវុធ​​​ហត្ថ​រាជធានី​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ជន​​​សង្ស័យ​​​ទាំង​​​បី​​​នាក់​​​នេះ​​​ ដែល​​​ជា​​​មនុស្ស​​​ពេញ​​​វ័យ​​​តែបី​នាក់គត់​នៅ​​​ភូមិ​​​គ្រឹះ​​​នោះ​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​នៅ​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មុន​​​ពេល​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចាក​​​ចេញ​​​មក​​​វិញ​​​នៅ​​​ថ្ងៃ​​​ទី​​​៣ ខែ​​​ឧសភា​​​ ។​​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​រាជធានី​​​បាន​​​ដោះ​​​លែង​​​ស្ត្រី​​​ទាំង​​​បី​​​នាក់​​​នេះ​​​ឲ្យ​​​នៅក្រៅ​​​ឃុំ​​​មួយ​សប្តាហ៍​​​មក​​​ហើយ ព្រោះ​​​មាន​​​មេធាវី​​​មួយ​​​រូប​​​ធ្វើអន្តរាគមន៍​​​ឲ្យ​​​ពួក​​​​​​គេ​​​ដោយសារ​​​​​​ពួក​គេ​​​មិន​​​​ត្រូវបាន​រក​ឃើញ​ថា មាន​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ក​​​រណី​​​នេះ"​​​។ ​​​មិន​​​យូរ​​​ប៉ុន្មាន​​​មុន​​​ពេល​​​មាន​ការ​​​ដោះ​​​លែង​​​ស្ត្រី​​​ទាំង​​​នេះ លោក សេន កូម៉ុន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​បញ្ជូន​​​ស្រ្តី​​​ទាំង​​​បី​​​នាក់​​​នេះ​​​ទៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្មំពេញ ​​​ហើយ​​​បាន​​​ផ្តល់​យោបល់​ឲ្យ​​​មាន​​​ការ​​​ដាក់ការ​ចោទ​​​ប្រកាន់​​​មួយ​​​ចំនួន​​​តាម​​​ច្បាប់​​​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ប៉ុន្តែ លោក​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ដែល​ឃើញ​​​ថា ​​​សាលា​​​ដំបូង​​​បាន​​​ច្រាន​​​ចោល​​​​​​ការ​​ផ្តល់​យោបល់​នេះ​។ ដំបូង​​​ឡើយ​ កង​​​រាជអាវុធ​​​ហត្ថ​​​​​​បាន​​​កំណត់​​​ថា ស្ត្រី​​​ម្នាក់​​​ដែល​​​មាន​​​ឈ្មោះ​​​ ចាន់​​​ ម៉ាលីកា​​​ គឺជា​​​មេខ្លោង​​​នៃ​​​ក្រុម​​​ជួញ​​​ដូរ​​​មនុស្ស​​​ទាំង​​​នេះ​​​និង​​​ជា​​​អ្នក​​​ដែល​​​ជួល​​​ភូមិ​​​គ្រឹះ​​​នេះ​។ ពួក​​​គេ​​​បាន​​​និយាយ​​​ថា នាង​​​គឺជា​​​មនុស្ស​​​ដែល​​​​​​សមត្ថ​​​កិច្ច​តាម​​​ចាប់​​​ខ្លួន​​​ដោយ​​​សារ​​​ក្មេង​​ស្រី​​​​ជំទង់​​​ៗ​​​នៅ​​​ភូមិ​​​គ្រឹះ​​​នោះ​​​​​​បាន​​​ប្រាប់​ថា នាង​​​ជា​​​អ្នក​​​ចាប់​​​​​​​បង្ខាំង​ពួកគេទុក​​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក សេន កូម៉ុន បាន​​​មាន​​​ប្រសាសន៍​​​ថា សមត្ថកិច្ច​លែង​តាមចាប់នាង​​​​យ៉ាង​​​សកម្ម​​​ទៀត​​​ហើយ​​​។ លោក​​​បាន​​​ថ្លែង​​​ថា "យើង​​​បាន​​​សើុប​​​អង្កេត​​​ ​​​ហើយ​​​រក​​​ឃើញ​​​ថា ចាន់​​​ ម៉ាលីកា មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​ ឬ​​​មុខ​​​របរ​​​ណា​​​មួយ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​​​​ឡើយ​​​"។ ទោះ​​​បីជា លោក សេន កូម៉ុន បាន​​​ថ្លែង​​​ថា សំណុំ​​​រឿង​​​ដាក់​​​បន្ទុក​​​លើ​​​ស្ត្រី​​​ផ្សេង​​​ទៀត​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​សើុប​​​អង្កេត​​​នៅ​​​ឡើយ​​​ក៏​​​ដោយ​​​​​​ តែ​​​លោក...

លោក ហ៊ុន សែន ហាម​ឃាត់​​​​អ្នក​​​ដែល​ស្លៀកពាក់​​​ពណ៌​ដូចៗ​គ្នា​មិន​​​ឲ្យ​​​ប្រមូល​​​​​​ផ្តុំ​​​​​​​​ជា​​សាធារណៈ

សក្ដានុពល​​​​​​ដែល​​​​​​​ពណ៌​​​​​​​អាច​​​ក្លាយ​ជា​​​​​​​ការ​​​គាំទ្រសម្រាប់​ការ​បះបោរ​ខាង​នយោបាយ ​មិន​​ទាន់​បាត់​ទៅ​ណា​ទេសម្រាប់​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ដោយ​លោកបាន​​​​​​រិះ​​​គន់​​​ខ្លាំងៗ​​​​ម្ដង​ហើយ​ម្ដង​ទៀត​ប្រឆាំង "បដិវត្តន៍​ពណ៌" បែប​អឺរ៉ុប​ខាង​កើត​​​នេះ។ ទោះ​ជាយ៉ាង​ណា កាលពី​ម្សិលមិញ​លោក​​បាន​​​ប្រកាស​ថា លោក​នឹង​ហាម​​​ឃាត់​​​​​​រាល់​​​ការ​​​តវ៉ា​​​​​​នា​​​ថ្ងៃ​​​​​​​​​​​​​​​​​អនាគតដែល​អ្នក​ចូល​រួម​សុទ្ធតែ​ស្លៀក​ពាក់​ពណ៌​ដូចៗ​គ្នា​។ លោក ហ៊ុន សែន ​បាន​​​​មាន​​ប្រសាសន៍​​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​​នៅ​​​សកល​វិទ្យា​​​ល័យ​​មួយ​​ក្នុង​​រាជ​ធានីភ្នំ​ពេញ​​ថា “ទោះ​​បី​​វា​​ពណ៌​​​អី​ក៏​ដោយ ខ្ញុំ​បា​ន​​ប្រាប់ទៅ​សម្តេច​ ស ខេង ​ប្រាប់​ទៅ​​ថ្នាក់​​ដឹក​នាំ​​ដទៃ​ទៀត កុំ​​ខ្វល់​ពី​រឿង​ពណ៌ ហ្អែង​​ចង់​ពណ៌​​អី​​ក៏​ដោយ ឱ្យ​​តែ​​ធ្វើ​​ខុស​ច្បាប់ដាក់ ទាំង​អស់​ហ្នឹង”។ មន្ត្រី​​​អង្គការ​សិទ្ធិ​មនុស្ស​​​​ និង​សកម្មជន​​​ប្រាំបី​​រូប​ត្រូវ​បាន​​ឃាត់​ខ្លួន​​ដោយ​សារ​ការ​​​ស្លៀក​ពាក់​​​ពណ៌​ខ្មៅ​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​ពួកគេ​​បាន​ពាក់​​ពណ៌​នេះអំឡុង​​ពេល​តវ៉ា​មួយ​ដើម្បី​កាន់​ទុក្ខ​ការ​ដាក់​ពន្ធនាគារ​​​​សហសេវិក​ប្រាំរូប​របស់​ខ្លួន​កាលពី​ខែ​មុន។ លោក​ ហ៊ុន សែន បាន​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា...

ឈើ​ខុស​ច្បាប់​ដែល​រឹប​អូសបាន​នឹងត្រូវ​ដាក់​លក់​ដេញ​ថ្លៃ​ជាថ្មី​ម្តង​ទៀត

កាលពី​ម្សិលមិញ មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​បាន​និយាយ​ថា ​រដ្ឋាភិបាល​​នឹង​ដាក់​លក់​ដេញ​ថ្លៃ​ឈើ​ចំនួន​៧០.០០០ម៉ែត្រ​គូប​​ដែល​អាជ្ញាធរ​​រឹប​អូស​​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ដោយ​ប្រែ​ក្រឡាស់​ការ​សន្យា​កាល​​​ពីពេល​ថ្មី​ៗ​ ដែលលោក ហ៊ុន សែន​ បាន​បញ្ឈប់​​​​ការ​ដាក់​​លក់​នេះ។ ឈើ​​​ក្នុង​​​ចំនួន​​​យ៉ាង​​​ច្រើន​​​ ដែល​​​ទាល់​​​តែ​​​កុង​​​តឺន័រ​​​ជាង​​​២.០០០​​​គ្រឿង​​​​​​ទើប​​​ដឹក​​​អស់​​​នោះ​​​ត្រូវ​បាន​រឹប​អូស​​ដោយ​ក្រុម​ការងារ​ពិសេស​​ដែល​លោក​នាយក​រដ្ឋ​​​មន្ត្រី​ ហ៊ុន សែន បាន​បង្កើតឡើង​កាលពី​ពាក់​​​កណ្តាល​ខែ​មករា​​ដើម្បី​ស្វែងរក​​ការ​ស្តុក​ឈើ​ខុស​ច្បាប់​នៅក្នុង​បណ្តា​ខេត្ត​ភាគ​បូព៌ា។ រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​បាន​ដាក់​លក់​ឈើ​ដែល​រឹប​អូស​បាន​ទាំង​អស់​ក្នុង​កិច្ច​ព្រម​ព្រៀង​សម្ងាត់​​ដែល​ហាក់ដូច​ជា​គាំទ្រ​ឈ្មួញ​រក​ស៊ី​ឈើ​ដែល​ជិត​ស្និទ្ធ​នឹង​លោក​​​​នាយក​រដ្ឋ​មន្ត្រី ហើយ​រំលោភ​ច្បាប់​ព្រៃឈើ​​ដោយ​ចៀស​ពីការ​លក់​ដេញ​ថ្លៃជា​សាធារណៈ។

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ចាប់​ខ្លួន​មន្ត្រី​​​​​ម្នាក់​​ទៀត​ដែល​​ជាប់​ចោទ​ថាបាន​​ទទួល​​ប្រាក់​សំណូក​

មន្ត្រី​ម្នាក់​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ត្រូវបាន​ចោទប្រកាន់​ពីបទ​ស៊ី​សំណូក​កាល​ពី​ចុង​​សប្តាហ៍​​បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​​បន្ទាប់ពី​ស្ថាប័ន​​ប្រឆាំង​​​​អំពើ​ពុក​រលួយ​នេះ​​បាន​ចាប់​ខ្លួន​មន្ត្រី​ក្រសួង​ការ​បរទេស​ម្នាក់​ និង​ជា​ឯក​អគ្គរាជ​ទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ លោក លី សុផាន់ណា អ្នក​នាំពាក្យ​តុលា​ការ​​​​​​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា លោក ឡាយ ថារ័ត្ន អាយុ​៣៣​ឆ្នាំ​​ត្រូវ​បាន​បញ្ជូន​ទៅ​​​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាលពី​​​ថ្ងៃ​​​សៅរ៍ ​ ហើយត្រូវ​បាន​ចោទប្រកាន់​ដោយ​​​​លោក យិន ​​​​សារឿន ចៅ​ក្រម​ស៊ើប​សួរ​ មុនពេល​ត្រូវ​បាន​​​​​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះ​អាសន្ន​។ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បានមាន​ប្រសាសន៍​ថា ​លោក ថារ័ត្ន​ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ ​ភ្លាម​ៗ​បន្ទាប់ពី​ទទួលបាន​ប្រាក់សំណូក។ លោក​បាន​មានប្រសាសន៍​ថា​ "​យើង​បាន​ចាប់ខ្លួន​​លោក ថារ័ត្ន...

Latest news