35 C
Phnom Penh

TAG

Thanksgiving

ប្រវត្តិ​សង្ខេប​នៃ​ពិធី​បុណ្យ Thanksgiving ឬ​បុណ្យ​អំណរគុណ​ព្រះអាទិទេព​នៅ​សហរដ្ឋ​អាមេរិក

ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ជា​ទិវា​បុណ្យ​ប្រពៃណី​ជាតិ​នៅ​សហរដ្ឋ​អាមេរិក ហៅ​ថា Thanksgiving ដែល​មាន​ន័យ​ថា ទិវា​បុណ្យ​អំណរគុណ​ព្រះអាទិទេព។ បុណ្យ​នេះ​មាន​ប្រវត្តិ​តាំងពី​ឆ្នាំ​១៦២១ ពេល​ដែល​ជនជាតិ​អង់គ្លេស ចាក​ស្រុក​ទៅកាន់​ទឹកដី​ថ្មី​នៅ​អាមេរិក​ខាងជើង បង្កបង្កើន​ផល​បាន​ផល​ជា​ទី​ពេញចិត្ត​លើកដំបូង​នា​រដូវរងា​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ។ ជនជាតិ​អង់គ្លេស ធ្វើ​ចំណាកស្រុក​ពី​ស្រុកកំណើត​របស់​ខ្លួន​តាម​សំពៅ​ឈ្មោះ Mayflower កាត់​តាម​មហាសមុទ្រ​អាត្លង់ទិច​អស់​រយៈពេល ៦៦​ថ្ងៃ ទើប​ទៅ​ដល់​ដែនដី​ថ្មី​នា​រដ្ឋ​ម៉ាស្សាឈូសិត្ស (Massachusetts) បច្ចុប្បន្ន ដើម្បី​ភៀសខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជាតិសាសន៍​កាន់​ជំនឿ​ម្យ៉ាង​ហៅ​ថា Puritanism ដែល​មិន​ស្រប​តាម​បញ្ញត្តិ​ព្រះមហាក្សត្រ។ ជនជាតិ​អង់គ្លេស​នៅ​ទឹកដី​ថ្មី​ហៅ​ថា Pilgrims បាន​ចែករំលែក​ផល​កសិកម្ម​ដល់​ជនជាតិ​ដើម​ឥណ្ឌា​ស្បែក​ក្រហម​នៃ​កុលសម្ព័ន្ធ Wampanoag...

Latest news