28 C
Phnom Penh

TAG

topstory

សកម្មជន​បក្ស​ប្រឆាំង​ថា​ជាប់​គុក​ព្រោះ​សង្គ្រាម​នយោបាយ​រវាង សម រង្ស៊ី-ហ៊ុន សែន

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល​ជិត ២​ឆ្នាំ បាន​ប្រើប្រាស់​ឱកាស​ចុងក្រោយ​សំណូមពរ​ទៅ​ចៅក្រម​ឱ្យ​ផ្ដល់​យុត្តិធម៌​ដល់​ខ្លួន ព្រោះ​ពួកគេ​ជា​ជនរងគ្រោះ​ដោយសារ​សង្គ្រាម​នយោបាយ​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន តែប៉ុណ្ណោះ។ ការ​សំណូមពរ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អំឡុង​ពេល​ចៅក្រម​បាន​ឱ្យ​មេធាវី​ជន​ជាប់ចោទ និង​តំណាង​អយ្យការ រួម​ទាំង​ជន​ជាប់ចោទ​ធ្វើ​សេចក្ដី​សន្និដ្ឋាន និង​សំណូមពរ​ចុងក្រោយ បន្ទាប់ពី​សវនាការ​សួរ​ដេញដោល​ចំនួន ២២​ដង​លើ​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់»។ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក ទុំ ប៊ុនថត បាន​អះអាង​ក្នុង​បន្ទប់​សវនាការ​ថា...

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​អវត្តមាន ក្នុង​​​ពេល​​​ពលរដ្ឋ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​រដ្ឋាភិបាល​​​ដែល​​​មាន​​​សុភនិច្ឆ័យ​​​

គណបក្សប្រជាជនកម្ពុជាបានវង្វេងផ្លូវ ដោយមិនអើពើនឹងពលរដ្ឋកម្ពុជា ក្នុងខណៈដែលមេដឹកនាំរបស់ខ្លួនដែលរស់នៅសុខស្រួលនឹងទ្រព្យធននិងអំណាច គឺបង្កើនជំងឺនិងក្អែលរបស់ក្រុមមន្ត្រីដែលប្រឈមនឹងការពិនិត្យពិច័យតិចតួចពីសាធារណជន។ សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឡើងក្នុងសុន្ទរកថារយៈពេល៦ម៉ោងតាមទូរទស្សន៍ ក្រោយពីការស្ទើរតែចាញ់ឆ្នោតរបស់គណបក្សលោកក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ គឺជាការអំពាវនាវឲ្យគណបក្សកាន់អំណាចត្រូវតម្រង់ទិសជាថ្មី។ ឥឡូវនេះ ប្រទេសកម្ពុជាមានគណបក្សប្រឆាំងដែលអាចសម្រេចបាននិងរួបរួមគ្នា ហើយគណបក្សកាន់អំណាចត្រូវកែប្រែ បើមិនដូច្នេះទេ គឺទុកឲ្យពលរដ្ឋងាកមកប្រឆាំងនឹងខ្លួនដោយមិនអាចបដិសេធបានទេ។ លោក ហ៊ុន សែន បានប្រាប់រដ្ឋមន្ត្រីរបស់លោកថា "ទីមួយ ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯង"។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា "ទីពីរ ត្រូវងូតទឹករួចហើយត្រូវដុសក្អែល។ ដុសក្អែលដោយអ្នកដទៃជួយដុសក្អែល។ ឆ្លុះកញ្ចក់ហ្នឹងគឺប្រើវិធីច្រើន។ យើងត្រូវរៀនទទួលការពិត"។ ប៉ុន្តែស្ទើរតែរយៈពេល៣ឆ្នាំក្នុងអាណត្តិ៥ឆ្នាំ ផ្ទុយទៅវិញ គណបក្សរបស់លោក ហ៊ុន សែនចំណាយពេលវេលាច្រើនដោយវាយបំបែកកញ្ចក់ទាំងនោះ គឺហាក់ដូចជាពួកគេជាប្រភពនៃជំងឺដង្កាត់ផ្សេងៗទៅវិញ ដោយចាប់ដាក់ពន្ធនាគារលើតំណាងរាស្ត្រនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងតាមដានមន្ត្រីអង្គការសហប្រជាជាតិនិងអ្នកវិភាគនយោបាយ។ ទន្ទឹមនឹងនេះ វិស័យគាំពារសុខភាពខ្ទេចខ្ទាំកើតមានដោយមិនមានការជួសជុល អំពើពុករលួយបន្តញាំញីដល់វិស័យសាធារណៈ ហើយពលរដ្ឋវ័យក្មេងៗរាប់រយរាប់ពាន់នាក់នាំគ្នាពពាក់ពពូនចេញក្រៅប្រទេសដើម្បីរកការងារធ្វើ ដោយនាំឲ្យមានសំណួរថាតើគណបក្សប្រជាជនកម្ពុជាបានផ្លាស់ប្តូរអ្វីពិតប្រាកដនោះ។ កូនីកា កែវ អាយុ២៨ឆ្នាំដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាលា លី គួន យូវនៃគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបូរីបាននិយាយថា វានាំឲ្យមានអារម្មណ៍ខូចចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមពលរដ្ឋវ័យក្មេងដែលឥឡូវនេះរំពឹងថាមានអ្វីប្រសើរជាងនេះ។ កញ្ញា កែវ បាននិយាយថា "ជាអកុសល ច្រើនណាស់ បើមិនទាំងអស់ទេ មេដឹកនាំដែលកម្ពុជាមានគឺគ្មានមេត្តា ហើយមិនសុខចិត្តរៀនពីអតីតកាលទេ។ គេគ្មានមេត្តា ហើយគ្រាន់តែចាប់អារម្មណ៍នឹងការដឹកនាំប្រទេសដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់អំពីអ្នកដទៃឡើយ"។ កញ្ញា កែវ បាននិយាយថា "ដោយហេតុថាយើងមានគោលនយោបាយល្អខ្លះៗ មានវិធីជាច្រើនសម្រាប់ពុករលួយ ហើយក៏មានផលប្រយោជន៍ជាច្រើនដែលគេផ្តល់ឲ្យដែលគ្មានការងារអ្វីបានធ្វើរួចទេ"។ កញ្ញា កែវ បាននិយាយបន្ថែមថា រដ្ឋាភិបាលនៅតែមិនអាចបម្រើសេវាកម្មជាមូលដ្ឋានបានទេ។ កញ្ញា កែវ បាននិយាយថា "អ្នកចង់ទិញរបស់អ្វីមួយនៅបរទេស ហើយផ្ញើមកស្រុកខ្មែរឬ?ការិយាល័យប្រៃសណីយ៍គឺឥតបានការទេ។ ចង់នាំចេញរបស់របរទៅបរទេសឬ? ត្រូវបង់ពន្ធច្រើនណាស់ឲ្យមន្ត្រីគយ បើមិនដូច្នេះទេ ត្រូវឆ្លងកាត់តាមនីតិវិធីអូសបន្លាយ ព្រោះអ្នកមិនបានបង់សំណូក។ នេះជាកម្ពុជាដែលយើងស្គាល់និងរស់នៅ"។ ទន្ទឹមនឹងមានការអំពាវនាវឲ្យរដ្ឋផ្តល់នូវសេវាកម្មជាមូលដ្ឋាននិងការគាំទ្រដល់ពលរដ្ឋរបស់ខ្លួន គឺក្លាយជាជំងឺមន្ទិលសង្ស័យកាន់តែខ្លាំងឡើងពីសំណាក់ក្រុមមន្ត្រីដែលភ័យខ្លាច"បដិវត្តន៍ពណ៌"នោះ ក៏មានអ្នកតវ៉ាប្រាំនាក់ទៀតត្រូវឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយសារតែពាក់អាវខ្មៅប្រមូលផ្តុំគ្នា។ លោក កែម ឡី អ្នកវិភាគនយោបាយដែលដឹកនាំក្រុមតស៊ូមតិខ្មែរដើម្បីខ្មែរ បានមានប្រសាសន៍ថា មន្ត្រីគណបក្សប្រជាជនកម្ពុជានៅតែជឿថា គេអាចរស់រានបានគឺដោយគ្រាន់តែអនុវត្តតាមសៀវភៅយុទ្ធសាស្ត្រចាស់ដែលគេថែរក្សាអំណាចរបស់ខ្លួន ចំណែកឯលោក ហ៊ុន សែនដែលមានឧបាយកល គឺកម្ទេចចោលអ្នកប្រឆាំង។ លោក ឡី បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា "វាជាវប្បធម៌នយោបាយចាស់។ រដ្ឋាភិបាលមានអំណាចប្រមូលផ្តុំ គេត្រូវបើកចំហបន្ថែមទៀត ឲ្យមានតម្លាភាព និងគណនេយ្យភាព"។ អ្នកវិភាគរូបនេះបានមានប្រសាសន៍ថា "បើទោះបីជារដ្ឋាភិបាលកំពុងចាប់ផ្តើមធ្វើកំណែទម្រង់រដ្ឋបាលខ្លះៗក៏ដោយ ក៏គេនៅតែគិតអំពីហេតុផលនយោបាយនិងខ្លួនឯង។ គេគ្រាន់តែគិតអំពីគ្រួសារពួកគេ កូនប្រុសគេ កូនចៅគេ គេទុកចោលមនុស្សមានសមត្ថភាព ហើយមិនអាចកែទម្រង់បានទេ"។ អ្នកវិភាគរូបនេះបានមានប្រសាសន៍ថា"មានយុវជនមានសមត្ថភាពច្រើនមែនទែនដែលខ្ញុំស្គាល់នៅក្នុងប្រព័ន្ធរដ្ឋាភិបាល ប៉ុន្តែពួកគេកំពុងរត់ចេញពីប្រព័ន្ធនេះ។ មិនមានឱកាសសម្រាប់ពួកគេនៅទីនោះទៀតទេ"។ កង្វះឱកាសសម្រាប់និស្សិតរៀនចប់សាកលវិទ្យាល័យក្មេងៗនិងឆ្លាតៗដែលកើតក្រៅរង្វង់ក្រុមកាន់អំណាច គឺមិនមានការជួយជ្រោមជ្រែងអើពើពីរដ្ឋាភិបាលទេ។ កាលពីខែមុន មានការលាតត្រដាងថា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានផ្តល់តំណែង"ជំនួយការ"ដល់កូនប្រុសពីរនាក់របស់លោកនៅក្នុងអង្គភាព ដោយបណ្តាលឲ្យសាធារណជនរិះគន់និងលើកឡើងអំពីបក្សពួកនិយមនៅក្នុងស្ថាប័នដែលមានភារកិច្ចប្រយុទ្ធប្រឆាំងការប្រព្រឹត្តបែបនេះ។ ប៉ុន្តែលោក យ៉ិនទៀង ដែលធ្វើសន្និសីទកាសែតពីរថ្ងៃក្រោយពីការតែងតាំងបានប្រកាសជាសាធារណៈនោះ គឺមិនសុំទោសឡើយ ដោយបបួលអ្នករិះគន់របស់លោកឲ្យបង្ហាញថា គេមានសមត្ថភាពជាងកូនប្រុសរបស់លោក។ លោក យ៉ិនទៀង បានមានប្រសាសន៍ថា "សូមប្រឡងជាមួយកូនខ្ញុំទៅ។ មុខវិជ្ជាទីមួយ ភាសាអង់គ្លេស ទីពីរ បាញ់និងអំពីរឿងអាវុធ វាយលុកចូលរំដោះចំណាប់ខ្មាំងពីភេរវករយ៉ាងម៉េច និងលោតពីយន្តហោះ"។ លោក យ៉ិនទៀង បានមានប្រសាសន៍ថា "បើឈ្នះកូនខ្ញុំ ខ្ញុំនឹងប្រគល់កៅអីហ្នឹងឲ្យ"។ កើតឡើងចំពេលដែលមានការផ្តន្ទាទោសដោយអង្គភាពប្រឆាំងអំពើពុករលួយលើអ្នកឃ្លាំមើលសិទ្ធិមនុស្ស មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប និងមន្ត្រីអង្គការសហប្រជាជាតិមួយរូបដោយសារប្រគល់ប្រាក់២០៤ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់របស់មេដឹកនាំបក្សប្រឆាំងមួយរូបនោះ រឿងនេះគឺធ្វើបានតិចតួច ដើម្បីបញ្ជៀសសំណួរទាក់ទងនឹងគោលបំណងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ សំណួរស្រដៀងគ្នាត្រូវបានគេលើកឡើងអំពីថាតើពុករលួយពិតប្រាកដអ្វីខ្លះដែលអង្គភាពប្រឆាំងអំពើពុករលួយបានបង្ក្រាប ចាប់តាំងពីស្ថាប័ននេះបានបង្កើតឡើងក្នុងឆ្នាំ២០១០ដឹកនាំដោយលោក យ៉ិនទៀង ដែលនៅពេលនោះគឺជាទីប្រឹក្សាជំនិតបំផុតមួយរូបក្នុងបណ្តាទីប្រឹក្សាជំនិតទាំងអស់របស់លោក ហ៊ុន សែន។ កាលពីឆ្នាំមុន លោក យ៉ិនទៀង បានសម្រេចថា មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូបដែលទទួលបានប្រាក់សំណូកជាង ៣៥១.០០០ដុល្លារអាមេរិក ក្នុងការផ្តល់កុងត្រាមានតម្លៃ១២លានដុល្លារអាមេរិក ដើម្បីចែកមុងដល់អ្នកភូមិ នឹងមិនត្រូវបានផ្តន្ទាទោសទេ។ ផ្ទុយទៅវិញ លោក យ៉ិនទៀងគ្រាន់តែបញ្ជាឲ្យមន្ត្រីរូបនោះសងប្រាក់មកវិញប៉ុណ្ណោះ។ ការស្ទង់មតិនាខែធ្នូឆ្នាំ២០១៤ដោយមូលនិធិអាស៊ីបានរកឃើញថា អំពើពុករលួយ ការអត់ការងារធ្វើនិងសេដ្ឋកិច្ច គឺជាការព្រួយបារម្ភចម្បងរបស់ពលរដ្ឋ ក្នុងពេលដែលពលរដ្ឋកម្ពុជាកាន់តែច្រើន"កំពុងតែមើលឃើញប្រទេសផ្សេងទៀតនិងស្តង់ដារសេវាល្អប្រសើរនៅក្នុងប្រទេសទាំងនោះ"។ លោក ចាន់សម្បត្តិ បុង ជានិស្សិតវ័យ២១ឆ្នាំនៅឆ្នាំទីបួននៃសញ្ញាបត្រទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្របានមានប្រសាសន៍ថា ជ័យជម្នះពីដំបូងខ្លះៗរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបំបាត់ពុករលួយពីប្រព័ន្ធអប់រំក្នុងឆ្នាំ២០១៣គឺបានធ្វើឲ្យអ្នកមានមន្ទិលស្ងើចដែរ។ លោក បុង បាននិយាយថា "ទន្ទឹមនឹងនេះ ករណីពុករលួយប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល ដែលរួមទាំងឯកអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង គឺនាំឲ្យមានការអបអរសាទរច្រើនពីសាធារណជន ទោះបីជាមជ្ឈដ្ឋានខ្លះជឿថា ករណីនេះជាហេតុផលនយោបាយក៏ដោយ"។ លោក បុង បាននិយាយថា "ម៉្យាងវិញទៀត ការជាប់ទាក់ទងរបស់ACU ទៅក្នុងរឿងស្នេហារ កឹម សុខា ជាមួយស្រីកំណាន់របស់លោក គឺបណ្តាលឲ្យមានការរិះគន់យ៉ាងច្រើនទាក់ទិននឹងភាពគួរឲ្យជឿទុកចិត្តនិងសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នឯករាជ្យប្រឆាំងអំពើពុករលួយ"។ និស្សិតរូបនេះដែលបាននិយាយថាខ្លួនគឺនៅតែជាអ្នកបោះឆ្នោតមិនទាន់សម្រេចចិត្តបានបន្ថែមថា គឺមិនត្រឹមតែរឿងប៉ុណ្ណោះទេ ប៉ុន្តែមានពលរដ្ឋច្រើនណាស់ដែលខឹងនឹងប្រព័ន្ធគាំពារសុខភាពរបស់ប្រទេសនេះ។ លោក បុង បាននិយាយថា "មនុស្សមួយចំនួន រួមទាំងលោកនាយករដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់របស់លោក គឺតែងតែគេចទៅប្រទេសជិតខាង មានដូចជាប្រទេសថៃ វៀតណាម ឬសិង្ហបូរី ដើម្បីពិនិត្យសុខភាពនិងព្យាបាលជំងឺ"។ និស្សិតរូបនេះបាននិយាយបន្ថែមថា "ចំពោះអ្នកក្រីក្រ គេគ្មានជម្រើសណាក្រៅតែពីទ្រាំរស់នៅក្នុងប្រព័ន្ធខ្ទេចខ្ទាំសព្វថ្ងៃនេះទេ"។ ទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការព្រួយបារម្ភបែបហ្នឹងគឺលើកឡើងជ្រុលពេកដោយអ្នករិះគន់រដ្ឋាភិបាល ហើយក៏មិនដែលលើកឡើងដោយអ្នកភូមិទេ នៅពេលដែលមន្ត្រីរដ្ឋាភិបាលចុះទៅជួបពួកគាត់។ លោក ស៊ីផានបាននិយាយអំពីការត្អូញត្អែរជាទូទៅអំពីសេវាថែទាំសុខភាពថា "ខ្ញុំមិនដែលឮពួកគេសួរអ៊ីចឹងទេ"។ លោក ស៊ីផានបានមានប្រសាសន៍ថា "គេសួរថា ហេតុអីគ្រូពេទ្យមិនមានវត្តមានរយៈពេល២៤ម៉ោង   ឬហេតុអីគេមិនមានមធ្យោបាយដឹកជញ្ជូន អ៊ីចឹងយើងដោះស្រាយបញ្ហាហ្នឹង"។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបាននិយាយថា "ពលរដ្ឋ ដូចជាខ្ញុំបានចែករំលែកជាមួយលោកហើយ គឺមិនដែលគិតថាទៅប្រទេសសិង្ហបូរី ថៃ ឬវៀតណាមទេ ដរាបណាគេជាអ្នកមាន ហើយមានជម្រើស។ ពលរដ្ឋធម្នតាពេញចិត្តនឹងអ្វីដែលគេមាន"។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបាននិយាយថា មន្ត្រីរដ្ឋាភិបាលបានកំពុងតែដោះស្រាយយ៉ាងសកម្មចំពោះបញ្ហាទាំងឡាយដែលអ្នកភូមិតែងតែលើកឡើង នៅពេលដែលចុះទៅជួបពួកគាត់។ លោកបាននិយាយថា "ពលរដ្ឋពិតប្រាកដនិយាយអំពីការរំលោភដីធ្លី។ គេចង់បានដីសម្បទានសង្គមកិច្ចសម្រាប់ដាំដុះ ហើយយើងក៏មានគោលនយោបាយថ្នាក់មូលដ្ឋាន ដើម្បីឲ្យប្រាកដថាគេមានដីនោះ។ បន្ទាប់មក គេត្អូញត្អែរអំពីផ្លូវថ្នល់និងសាលារៀន ហើយយើងត្រូវប្រាកដថាសេវាបែបហ្នឹងត្រូវផ្តល់ជូន"។ ប៉ុន្តែក្នុងពេលដែលផ្លូវថ្នល់និងសាលារៀនគឺជាអាហាររបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតកន្លងមកក៏ដោយ ក៏ដោយមានបញ្ហារំលោភយកដីធ្លីដែលលើកឡើងច្រើនក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ ហើយដែលជួយគណបក្សសង្គ្រោះជាតិឲ្យដណ្តើមយកបានអតីតមណ្ឌលសំខាន់តាមជនបទដ៏ធំរបស់គណបក្សប្រជាជនកម្ពុជានោះ បញ្ហាជាច្រើនក៏បានប្រែប្រួលក្នុងរយៈពេលបីឆ្នាំមកនេះដែរ។ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍ក្នុងសារអ៊ីម៉េលកាលពីសប្តាហ៍មុនថា គណបក្សប្រជាជនកម្ពុជាគឺប្រឈមនឹងចាញ់ឆ្នោតក្នុងការបោះឆ្នោតជាតិនាឆ្នាំ២០១៨ ប្រសិនបើបក្សនេះមិនឈឺឆ្អាលនឹងការថ្នាក់ថ្នាំងកាន់តែច្រើនឡើងរបស់ពលរដ្ឋទេ ហើយជំរុញការចាប់ខ្លួនអ្នករិះគន់នោះ។ លោក រង្ស៊ី បាននិយាយថា "ពលរដ្ឋវ័យក្មេងៗនិងមានចំណេះដឹងជ្រៅជ្រះទំនងសម្លឹងមើលទៅមុខ ហើយមិនមើលទៅក្រោយឡើយ។ គេទំនងប្រៀបធៀបកម្ពុជានាពេលបច្ចុប្បន្នគឺមិនមែននៅជាមួយប្រទេសដែលស្ថិតក្រោមរបបខ្មែរក្រហមទេ ប៉ុន្តែស្ថិតនៅជាមួយប្រទេសជិតខាង"។ មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា លោកបានទទួលស្គាល់ថា ជោគជ័យភាគច្រើនរបស់គណបក្សសង្គ្រោះជាតិកើតឡើង គឺមិនមែនមកពីលក្ខណៈធ្វើឲ្យគេចូលចិត្តពីកំណើតរបស់ខ្លួនទេ ប៉ុន្តែ ដោយសារតែបក្សនេះគឺជាជម្រើសផ្សេងទៀតពីគណបក្សប្រជាជនកម្ពុជា ដែលលោកបាននិយាយថាបានលែងដុសក្អែលខ្លួនឯងឲ្យស្អាតស្អំ។ មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា "ទុកជា ហ៊ុន សែន អាចបំបែកគណបក្សសង្គ្រោះជាតិបានក៏ដោយ ក៏នឹងមានគណបក្សសង្គ្រោះជាតិមួយផ្សេងទៀតដែលនឹងច្របាច់បញ្ចូលគ្នា គឺមានន័យថាមានកម្លាំងប្រជាធិបតេយ្យរួបរួមមួយទៀតដែលត្រួសត្រាយផ្លូវសម្រាប់ផ្លាស់ប្តូរកម្ពុជាឆ្ពោះទៅរកសម័យថ្មី"៕  

ការ​​​បំភិត​​​បំភ័យ​​​យុទ្ធនាការ​ថ្ងៃច័ន្ទពណ៌ដល់ក្រៅ​រាជធានី​​​ភ្នំពេញ​​​ហើយ​

ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅលើ​ក្រុម​សកម្មជន​ដែល​អំពាវនាវ​​ឱ្យដោះលែង​​អ្នក​ទោស​នយោបាយ​​ បាន​រាល​ដាល​ដល់​ក្រៅ​រាជ​ធានីហើយ​ ខណៈដែល​អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​ កាលពី​ម្សិលមិញ​​បាន​ព្រមាន​តំណាង​​អង្គការ​មិនមែនរដ្ឋាភិបាល​ចំនួន​១០ឱ្យ​បញ្ឈប់​​ការ​រៀបចំការ​តវ៉ា "​ថ្ងៃច័ន្ទ​​​ពណ៌ខ្មៅ" ​ បើ​មិន​ដូច្នោះទេ​ ប្រឈម​នឹងការ​​ចាត់វិធានការ។ ការ​​​ព្រមាន​​​នេះ​​​បាន​​ធ្វើ​ឡើង​​​បន្ទាប់ពី​​​អ្នក​​​ភូមិ​​​៤​​​នាក់​​​ត្រូវ​​​បាន​​​ហៅ​​​មក​​​សាក​​​សួរ​​​នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​បន្ទាប់​​​ពី​​​រូប​​​ថត​​​មួយសន្លឹក​​​​​​​ត្រូវ​​​បាន​​​បង្ហោះ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​សហគមន៍​​​បង្ហាញពី​​​​អ្នក​​​ភូមិ​​​មាន​​​កាន់​​​បដា​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះ​​​លែង​​​សកម្ម​​​ជន​​​សិទ្ធិ​​​មនុស្ស​​​៤​​​នាក់​​​និង​​​មន្ត្រី​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ ម្នាក់​​​ដែលជាប់​​​ពន្ធនាគារ​​​​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ ។ លោក អាង ជាតិ​​​ឡោម នាយក​​​ប្រតិបត្តិ​​​អង្គការ​​​ពន្លក​​​ខ្មែរ​​​ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិ​​​បាល​​​​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​បានមាន​​​ប្រសាសន៍​​​ថា បុគ្គលិក​​​របស់​​​លោក​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​រួម​ជា​​​មួយ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ចំនួន​​​៩​​​ទៀត ហើយ​​​ត្រូវ​​​បាន​​​ព្រមាន​​​ជា​​​ផ្លូវ​​​ការ​​​ដោយ​​​លោក ​​​សុខ ហៃ ​​​អភិ​​​បាល​​​រង​​​ខេត្ត​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ពាក់​​​ព័ន្ធ​​​រូប​​​ថត​​​ដែល​​​បាន​​​បង្ហោះ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​បង្ហាញ​ពី​​​​សកម្ម​​​ជន​​​សិទ្ធិ​​​ដី​​​ធ្លី​​​ប្រហែល​​​២០​​​នាក់​​​ចូល​​​រួល​​​រួម​​​ក្នុង​​​យុទ្ធនាការ​​​ "ថ្ងៃ​​​ច័ន្ទ​​​ពណ៌​​​ខ្មៅ" ដោយ​​​កាន់​​​​​​បដា​​​ ​​​​​​ស្លៀកពាក់​​​ពណ៌​​​ខ្មៅ​​​។ លោក អាង ជាតិ​​​ឡោម​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ ថា "បុគ្គលិក​​​របស់​​​ខ្ញុំ​​​បាន​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​នៅ​​​ព្រឹក​​​​​​នេះ ហើយ​​​បាន​​​រាយការណ៍​​​ប្រាប់​​​ខ្ញុំ​​​ថា អាជ្ញាធរ​​​ខេត្ត​​​បាន​​​គំរាម​​​ថា ប្រសិន​​​បើ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ណា​​​មួយ​​​នៅ​​​តែ​​​បន្ត​​​យុទ្ធ​​​នាការ​​​ស្លៀក​​​ពាក់​​​ខ្មៅទៀតនោះ​​​ ពួក​​​គេ​​​នឹង​​​ចាត់​​​វិធាន​​​ការ...

​តុលាការ​​​កំពូល​​​ច្រាន​​​ចោលការ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​​​​លោក ​​​មាជ សុវណ្ណារ៉ា

តុលាការ​​​កំពូល​​​បាន​​​សម្រេច​​​បន្ត​​​ឃុំ​​​ខ្លួន​​​​​​មន្ត្រី​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ លោក​​​ មាជ​​​ សុវណ្ណារ៉ា​​​ ដែល​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​​​​​​​ពាក់​​​ព័ន្ធនឹងហេតុ​​​ការណ៍​​​​​​ប៉ះ​​​ទង្គិច​​​ហិង្សា​​​មួយ​​​នៅ​​​​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាល​​​ពីថ្ងៃទី​​​១៥ ខែ​​​កក្កដា។​​​ លោក អឿង សៀង ចៅ​​​ក្រម​​​តុលា​​​ការ​​​កំពូល បាន​​​អាន​​​សាល​​​ដីកា​​​ថា "តុលាការ​​​កំពូល​​​យល់​​​ឃើញ​​​ថា​​​ តុលាការ​​​រាជ​​​ធានី​​​ភ្នំ​​​ពេញដាក់​​​ឲ្យ​​​ជន​​​ជាប់​​​ចោទនៅ​​​ក្នុង​​​ឃុំ​​​ គឺ​​​ជា​​​រឿង​​​ត្រឹម​​​ត្រូវ។​​​​​​ តុលា​​​ការ​​​កំពូល​​​សម្រេច​​​តម្កល់​​​សាល​​​ដីការបស់​​​សាលា​​​ឧទ្ធរណ៍ចុះ​​​ថ្ងៃ​​​ទី​​​១២ ​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​​​​​​​​​​​​​ ២០១៤​​​ទុក​​​ជា​​​បាន​​​ការ"។​​​

ពេល​​​​​​​​នេះខេត្ត​​​ព្រះសីហនុ ​​​កំពុង​​​ស្ថិត​​​នៅ​​​​​​ចំ​​​កណ្តាល​​​នៃ​​​ផែន​​​ការ​​​ឧស្សាហកម្ម​​​ថ្មី

កាល​​​ពី​​​ថ្ងៃសុក្រ ទី​​​ស្តី​​​ការ​​​គណៈរដ្ឋមន្ត្រី​​​​​​បាន​​​​​​​​​បញ្ចេញគោល​​​នយោបាយ​​​ថ្មី​​​មួយ​​​ក្នុង​​​បំណង​​បង្កើន​​​ការ​​​អភិវឌ្ឍ​​​ឧស្សាហកម្ម​​​​​​របស់​​​កម្ពុជា ​​​ឲ្យ​​​ហួស​​​ពី​​​វិស័យ​​​កាត់​​​ដេរ​​​ និង​​​វិស័យ​​​ស្បៀង​​​អាហារ ដោយ​​​​​​ដាក់ខេត្ត​​​ព្រះសីហនុ​​​ ឲ្យ​​​ស្ថិត​​​នៅ​​​ចំ​​​កណ្តាល​​​​​​នៃផែនការ​​​ធ្វើ​​​ទំនើប​​​កម្ម​​​​​​សេដ្ឋកិច្ច​​​របស់​​​ប្រទេស​​​។ សេចក្តី​​​ព្រាង​​​គោល​​​ន​​​​​​​យោបាយ​​​ដែល​​​មាន​​​ឈ្មោះ​​​ថា "វិស័យ​​​ឧស្សាហកម្ម​​​​​​ឆ្នាំ​​​២០១៥-២០២៥" ​​​នេះបញ្ជាក់​​​ថា កំណើន​​​របស់​​​ឧស្សាហកម្ម​​​​​​ទ្រង់​​​ទ្រាយ​​​ធំ​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​បាន​​​បង្អង់​​​ល្បឿន​​​ដោយសារ​​​តែ​​​ខ្វះ​​​ការ​​​ដឹក​​​នាំប្រកប​​​ដោយ​​​ប្រសិទ្ធភាព​​​ ហេដ្ឋារចនាសម្ពន្ធ​​​​​​អន់​​​ និង​​​ធន​​​ធាន​​​មនុស្ស​​​​​​ខ្សោយ​​​។ ផែន​​​ការ​​​នេះ​​​បញ្ជាក់​​​ថា "ទស្សនវិស័យ​​​របស់​​​រដ្ឋាភិបាល​​​គឺ​​​ដើម្បី​​​ជំរុញ ​​​ផ្លាស់​​​ប្តូរ ​​​ធ្វើ​​​ទំនើប​​​កម្ម​​​វិស័យ​​​ឧស្សាហកម្ម​​​របស់​​​កម្ពុជា​​​ ពី​​​ឧស្សាហកម្ម​​​ប្រើ​​​កម្លាំង​​​បាយ​​​ទៅ​​​ជា​​​​​​ឧស្សាហកម្ម​​​ដែល​​​ផ្តោត​​​​​​លើ​​​ជំនាញ​​​នៅ​​​ឆ្នាំ​​​២០២៥​​​តាម​​​រយៈ​​​​​​​​ការ​​​ត​​​ភ្ជាប់​​​ជាមួយ​​​សង្វាក់​​​​​​​ផ្គត់​​​ផ្គង់​​​ពិភព​​​លោក និង​​​ការ​​​ធ្វើ​​​សមាហរណកម្ម​​​​​​ចូល​​​ក្នុង​​​បណ្តាញ​​​ផលិត​​​កម្ម​​​តំបន់​​​"។ ​​​ខេត្ត​​​ព្រះ​​​សីហនុ ដែល​​​មាន​​​កំពង់​​​ផែ​​​ធំ​​​បំផុត​​​​​​នៅ​​​កម្ពុជា​​​​​​ ​​​​​​មាន​​​ផ្លូវ​​​ហាយ​​​វ៉េឆ្ពោះ​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ និង​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិ​​​​​​មួយ នឹង​​​ត្រូវ​​​​​ប្រែ​​​​​ក្លាយ​​​ទៅ​​​ជា​​​គោល​​​ដៅ​​​សំខាន់​​​របស់​​​កម្ពុជា ​​​សម្រាប់​​​ការ​​​វិនិយោគ​​​អន្តរជាតិ​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​គោល​​​នយោយ​​​ថ្មី​​​​​​នេះ។​​​ រដ្ឋាភិបាល​​​នឹង​​​ត្រៀម​​​រៀប​​​ចំ​​​​​​​​​​​​ "ផែនការ​​​មេ​​​​​​មួយ​​​សម្រាប់​​​ការអភិវឌ្ឍ​​​" ដែល​​​នឹង​​​ប្រែ​​​ក្លាយ​​​ខេត្ត​​​ជាប់​​​មាត់​​​សមុទ្រ​​​មួយ​​​នេះ​​ទៅជា "​​​គំរូ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​ពហុ​​​គោល​​​បំណង​​​"​​​ ដោយប្រគល់ ​​​​​​​​​"សិទ្ធិ​​​ពេល​​​លេញ​​​ អំណាច និង​​​យុត្តាធិការ​​​​​​ដល់​​​គណៈ​​​​​​​គ្រប់​​​គ្រង​​​​​​ដើម្បី​​​​​​​ប្រមូល​​​ផ្តុំ​​​ទាក់ទាញ​​​ និង​​​​​ប្រើ​​​ប្រាស់​​​ធន​​​ធាន​​​ពាណិជ្ជកម្ម និង​​​ការ​​​វិនិយោគ​​​ដើម្បី​​​អភិវឌ្ឍ​​​ខេត្ត​​​ព្រះ​​​សីហនុ ​​​ឲ្យ​​​ក្លាយ​​​ជា​​​​​​សសរ​​​ស្តម្ភ​​​សេដ្ឋកិច្ច​​​ដ៏​​​សំខាន់​​​មួួយ"។ លោក ឈិត សុខុម អភិបាល​​​ខេត្ត​​​​​​​​​​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទីភ្នាក់​​​ងារ​​​សហប្រតិបត្តិការ​​​ជប៉ុន (Jica) ​​បាន​​​​​​ជួយ​​​​​​​​​នៅ​​​ក្នុង​​​​​​ការ​​​ធ្វើ​​​សេច​​​ក្តី​​​ព្រាង​​​ផែនការ​​​មេ​​​នេះ​​ដែល​​​នឹង​​​​​បំបែក​​ខេត្ត​​​​នេះ​​​ទៅ​​​ជា​​​មជ្ឈ​​​មណ្ឌល​​​ឧស្សាហកម្ម និង​​​ទេសចរណ៍។ លោក​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ទៀត​​​​​ថា "រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ យើង​​​កំពុង​​​​​ធ្វើ​​​សេច​​​ក្តី​​​​​​ព្រាង​​​ផែន​​​ការ​​​មេដើម្បី​​​ឲ្យ​​​​​​ ចាប់​​​ពី​​​  ​​​​​​ឆ្ពោះ​​​​​​ទៅ​​​​ភាគ​​​​​​ខាង​​​ជើង​​​ នឹង​​​​​​ក្លាយ​​​ជា​​​​​​តំបន់ឧស្សាហ​​​កម្ម ​​​ចំណែកឯ​​​ចាប់​​​ពី​​​ភាគ​​​ខាង​​​ត្បូង​​​​​​នៃ​​​កំពង់​​​ផែ​​​នេះ​​​ទៅដល់​​​ព្រំ​​​ប្រគល់​​​​​​ខេត្ត​​​កំពត នឹង​​​​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​ជា​​​តំបន់​​​​​​ទេស​​​ចរណ៍"។ អភិបាល​​​ខេត្ត​​​​​​រូប​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ដឹងហើយ​​​ថា អំពើ​​​​​​​​​ហិង្សា​​​កាល​​​ពី​​​ពេល​​​ថ្មី​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះពាក់​​​ព័ន្ធ​​​នឹង​​​ពាណិជ្ជករ​​​បរទេស គឺ​​​ជា​​​បញ្ហា​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​ខេត្ត​​​កំពុង​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​​​​​​។  លោក​​​បាន​​​មាន​​​បន្ត​​​ថា "ថ្មីៗ​​​នេះ ​​​យើង​​​ទទួល​​​បាន​​​​​​បទ​​​ពិសោធ​​​ដែល​​​វិនិយោគិន​​​បរទេស​​​មាន​​​ជម្លោះ​​​នឹង​​​គ្នា​​​ ដូច្នេះ​​​យើង​​​​​ក៏​​​​​​បាន​​​សិក្សា​​​ពី​​​កំហុ​​​សទាំង​​​នោះ​​​ដើម្បី​​​​​​ធ្វើ​​​ការ​​​កែ​​​លម្អ​​​ធានា​​​ថា  វិនិយោគិន​​ក្នុង​​​ស្រុក និង​​​បរទេស​​​​​មាន​​​សុវត្ថិភាព​​​ក្នុង​​​ការ​​​រក​​​ស៊ី​​​នៅ​​​ទៅ​​​នេះ​​​"។ លោក ហ្គ្រាន ណាក់​​​ឃី (Grant Knuckey) នាយក​​​ប្រតិបត្តិ​​​ធនាគារ​​​ ANZ Royal បាន​​​មាន​​​ប្រសាសន៍​​​ថា បញ្ហា​​​សន្តិសុខ​​​នៅ​​​ក្នុង​​​ខេត្ត​​នេះមិន​​​មែន​​​ជា​​​រឿង​​ធំដុំ​​​ទេ​​​​​​​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​​​ការ​​​ស្វែង​​​រក​​​ការ​វិនិយោគ​​​ចាំ​​​បាច់​​​ដើម្បី​​​សាង​​​សង់​​​មជ្ឈមណ្ឌល​​​ពាណិជ្ជកម្ម​​​ទំនើប​​​មួយ​​​​។  លោក​​ថ្លែង​​​​​​​​​ថា "ខ្ញុំ​​​គិត​​​ថា អ្នក​​​អាច​​​បំបែក​​​ទិដ្ឋភាព​​​ពាណិជ្ជកម្ម​​​​​​របស់​​​​​​ខេត្ត​​​ព្រះ​​​សីហនុ ​​​ដែល​​​ជា​​​មជ្ឈមណ្ឌល​​​ពាណិជ្ជកម្ម​​​ ចេញ​​​ពីទិដ្ឋភាពដែល​​​ភាគ​​​ច្រើន​​​​​​ពាក់​​​ព័ន្ធ​​​វិស័យ​​​ទេសចរណ៍​​​បាន​​​"។ ​​​លោក​​​បាន​​​បន្ត​​​ថា ខណៈរដ្ឋាភិបាល​​​សម្លឹង​​​ចង់​​​បង្កើន​​​ឧស្សាហកម្ម ខេត្ត​​​ព្រះ​​​សីហនុ​​​ "គឺជា​​​កន្លែង​​​ដ៏ស័ក្តិ​​​សម​​​ ពីព្រោះ​​​វា​​​ជា​​​​​​ច្រក​​​​​​ចូល​​​អន្តរជាតិ​​​សម្រាប់​​​ចំណូល​​​​​​ក្នុង​​​ប្រទេស"៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Colin Meyn)​​​

​ស្ត្រី​​​សន្តិសុខ​​​​​​រោងចក្រ​​​ម្នាក់ ត្រូវ​​​គេ​​​ជះ​​​ទឹក​​​អាស៊ីត​​​ដាក់

ស្ត្រី​​​សន្តិសុខ​​​​​​រោងចក្រ​​​ម្នាក់ ​​​ត្រូវ​​​​​​បាន​​​​​​គេ​​​ជះ​​​ទឹក​​​អាស៊ីត​​​ដាក់​​​​​​នៅក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ ​​​​​​ចំពោះ​​​អ្វី​​​ដែល​​​នគរ​​​បាល​​​និយា​​​យ​​​ថា​​​អាច​​​បណ្តាល​​​មក​​​ពី​​​ស្នេហា​​​ត្រី​​​កោណ។​​​ លោក សៅ សារិទ្ធ​​​ មេ​​​ប៉ុស្ត៍​​​រង​​​សង្កាត់ចោម​​​ចៅ បាន​​​មាន​​​ប្រសាសន៍​​​ថ្ងៃ​​​នេះ​​​ថា ស្ត្រី​​​សន្តិ​​​សុខ​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​ហូស៊ីន​​​តាយម្នាក់​​​ ត្រូវ​​​​​​បាន​​​ស្ត្រី​​​ម្នាក់​​​ទៀត​​​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​ដាក់​​​ កាល​​​ពី​​​ម៉ោង​​​ប្រហែល​​​៥​​​កន្លះ​​​ព្រឹក​​​មិញ​​​នេះ ក្នុង​​​ពេល​​​ដែល​​​នាង​​​ កំពុង​​​ដើរ​​​ចេញ​​​ពី​​​ផ្ទះ​​​ជួល​​​ទៅ​​​រោង​​​ចក្រមួយ​​​​​​កន្លែង​​​នៅ​​​ក្នុង​​​សង្កាត់​​​ចោម​​​ចៅ​​​ ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ។​​​ លោក សារិទ្ធ​​​បាន​​​និយាយ​​​ថា នគរ​​​បាល​​​បាន​​​ឃាត់​​​ខ្លួន​​​ស្ត្រី​​​​​​ជា​​​កម្មករ​​​រោង​​​ចក្រ​​​ម្នាក់ ឈ្មោះ​​​ស្រឿន ណាន់​​​ អាយុ​​​៣៨​​​ឆ្នាំ ដែល​​​មាន​​​ការ​​​សង្ស័យ​​​ថាទាក់ទិន​​​នឹងការ​​​ជះ​​​ទឹក​​​អាស៊ី​​​​តនេះ។ លោក សារិទ្ធ​​​បាន​​​និយាយ​​​ថា “​​​ក្រោយ​​​ពី​​​ការ​​​សាក​​​សួរ​​​ យើង​​​ឃើញ​​​ថា ស្ត្រី​​​ជា​​​ប្រពន្ធអាច​​​នឹង​​​ជា​​​អ្នក​​​ជះ​​​ទឹក​​​អា​​​ស៊ីត ព្រោះ​​​ប្រពន្ធ​​​ខឹង​​​នឹង​​​ប្តី​​​ ដែល​​​តែង​​​តែ​​​ស្នាក់​​​នៅ​​​ជា​​​មួយ​​​ជន​​​រង​​​គ្រោះ”។ ស្ត្រី​​​រង​​​គ្រោះ​​​ឈ្មោះ​​​ មាស វន្នី​​​ អាយុ​​​២០​​​ កំពុង​​​តែ​​​​​​ទទួល​​​ការ​​​ព្យា​​​បាល​​​នៅ​​​ក្នុង​​​បន្ទប់​​​សង្គ្រោះ​​​បន្ទាន់​​​​​​នៅ​​​​​​​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​។ វេជ្ជ​​​បណ្ឌិត​​​​​​មន្ទីរ​​​ពេទ្យ​​​កាល់ម៉ែត​​​មួយ​​​រូប បាន​​​មាន​​​ប្រសាសន៍​​​ថា ពេទ្យ​​​កំពុង​​​តាម​​​ដាន​​​សភាព​​​របួ​​ស​​​របស់​​​ជន​​​រង​​​គ្រោះ​​​នៅ​​​ឡើយ។​​​​​​ លោក​​​ វេជ្ជ​​​បណ្ឌិត​​​រូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ យើង​​​កំពុង​​​តាម​​​ដាន​​​បន្ថែម​​​ តែ​​​មិន​​​អាចគ្រោះ​​​ថ្នាក់​​​ដល់​​​ជីវិត​​​ទេ។ ត្រ​​​ចៀក​​​ស្តាប់​​​បាន​​​ តែ​​​ភ្នែក​​​មាន​​​ភាព​​​ស្រវាំង​​​​​​”៕ ​​​​​​​​​

​​​​​​​លោក សម រង្ស៊ី​​​ និង​​​ លោក​​​ កឹម សុខា ជួប​​​ជាមួយ​​​សកម្មជន​​​និង​​​មន្ត្រី​​​បក្ស​​​នៅ​​​សៀមរាប​​​

សកម្មជន​​​និង​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រហែល​​​៣០០​​​នាក់​​​​​​ បាន​​​ជួប​​​ជាមួយ​​​​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ លោក​​​ សម​​​ រង្ស៊ី​​​ និងអនុ​​​ប្រធាន​​​ លោក​​​ កឹម សុខា​​​ ក្នុង​​​ខេត្ត​​​សៀមរាប​​​ដើម្បី​​​ដោះ​​​ស្រាយបញ្ហាទាក់​​​ទិន​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់ ​​​លោកស្រី កែ សុវណ្ណ​​​រតន៍ ​​​​​​​​ប្រធាន​​​ក្រុម​​​ការងារ​​​បក្ស​​​ខេត្តថា បក្ខពួក​​​និយម និង​​​ចាយវាយ​​​​​​ថវិកា​​​​​​មិន​​​មាន​​​តម្លា​​​ភាព។ លោក ឈួន វិទ្យា សមាជិក​​​ក្រុម​​​សម្រប​​​សម្រួលគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ស្រុក​​​ក្រឡាញ់ ដែល​​​​​​បាន​​​ចូលរួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​រយៈពេល​​​៣​​​ម៉ោងនោះ បាន​​​និយាយ​​​ថា លោក​​​ រង្ស៊ីបាន​​​មាន​​​ប្រសាសន៍​​​​​​នៅ​​​ក្នុង​​​អង្គ​​​ប្រជុំ​​​ថា លោក​​​នឹងយក​​​ការ​​​អះអាង​​​របស់​​​ក្រុម​​​អ្នក​​​គាំ​​​ទ្រ​​​និង​​​អ្នក​​​ប្រឆាំង​​​នឹង​​​អ្នក​​​ស្រី សុវណ្ណរតន៍​​​ ទៅ​​​ពិចារណ​​ា​​​​​​ជា​​​មុន​​​សិន​​​ មុន​​​នឹង​​​​​ធ្វើការ​​​សម្រេច​​​ចិត្ត​​​បែប​​​ណា​​​នោះ។ លោក វិទ្យា បាន​​​និយាយ​​​​​​ដក​​​ស្រង់​​​សំដី​​​របស់​​​លោក រង្ស៊ី​​​ថា "ឯក​​​ឧត្តម​​​ រង្ស៊ី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ភាគី​​​ទាំង​​​សង​​​ខាង​​​មាន​​​ហេតុ​​​ផលរៀងៗ​​​ខ្លួន​​​ ដូច្នេះ គាត់​​​នឹង​​​យក​​​ហេតុ​​​ផល​​​ទៅ​​​ពិចារណា។ យើង​​​នឹង​​​ជួប​​​គ្នា​​​​​​នៅ​​​លើក​​​ទី​​​ពីរ​​​ទៀត"។

តុលាការ​​​ចោទ​​​ប្រកាន់​​​អតីត​​​ព្រះសង្ឃ​​​ដែល​​​ជាប់​​​ពន្ធនាគារ​​ពី​​​បទ​​​ចូល​​​រួម​​​ ក្នុង​​​​​​សមាគម​​​ជន​​​ទុច្ចរិត

អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិមនុស្ស​​​ម្នាក់​​​បាន​​​លើកឡើង​​​ថា ព្រះសង្ឃ​​​ដែល​​​ត្រូវ​​​បាន​​​ផ្សឹក​​​មួយ​​​អង្គ​​​ដែល​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ដាក់​​​ពន្ធនាគារ​​​មួយ​​​ឆ្នាំ​​​​​​ពី​​​បទ​​​រារាំង​​​ក្រុម​​​​​​មន្ត្រី​​​​អំឡុង​​​ការ​​​ចាប់​​​ខ្លួន​​​​​​សកម្ម​​​ជន​​​​​​ និង​​​ឥស្សរជន​​​គណបក្ស​​​ប្រឆាំង​​​ក្នុង​​​រាជ​​​ធានី ភ្នំពេញ​​​កាលពី​​​ឆ្នាំ​​​មុន​​​នោះ កាលពី​​​ម្សិល​​​មិញ​​​​​​ត្រូវ​​​បាន​​​ធ្វើការ​​​សាកសួរ​​​ជុំវិញ​​​​​​​​​ការ​​​ចោទប្រកាន់​​​បន្ថែម​​​ពី​​​បទ "​​​ចូលរួម​​​ក្នុង​​​សមាគម​​​ជន​​​ទុច្ចរិត"។ លោក សឹង​​​ ហៃ អាយុ ២៨ឆ្នាំ​​​ ត្រូវ​​​បាន​​​ឃុំខ្លួន​​​នៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស ចាប់​​​តាំងពី​​​ត្រូវ​​បាន​​​ផ្តន្ទា​​​ទោស​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២ ខែ​​​​​​វិច្ឆិកា ​​​មួយ​​​ថ្ងៃ​​​បន្ទាប់ពី​​​​​​គាត់​​​បាន​​​ចូល​​​រួម​​​​​តវ៉ា​​​នៅមុខ​​​​​​សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ប្រឆាំង​​​នឹង​​​ការ​​​ចាប់ខ្លួន​​​សកម្មជន​​​​​​ប្រឆាំង​​​ការ​​​បណ្តេញចេញពីដី៧នាក់​​​​​​ពី​​​តំបន់​​​បឹង​​​កក់។ ព្រះ​​​សង្ឃ​​​ពីរ​​​អង្គ​​​ទៀត​​​ត្រូវ​​​បាន​​ចោទប្រកាន់​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​​​​ពី​​​បទ​​​ "ចូល​​​រួម​​​ក្នុង​​​សមាគម​​​ជន​​​ទុច្ចរិត" ដោយ​​​បាន​​​ដឹក​​​​​​បាវ​​​ទង់​​​ជាតិ​​​ទៅ​​​កន្លែង​​​តវ៉ា​​​ ហើយ​​​លោក សឹង ហៃ ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ទៅ​​​តុលាការ​​​កាលពី​​​ម្សិល​​​មិញ​​​ដើម្បី​​​ធ្វើការ​​​សាកសួរ​​​​​​ជុំវិញ​​​ការ​​​ចោទប្រកាន់​​​ថា គាត់​​ជាអ្នក​​​​​​ផ្តល់​​​ដង​​​ទង់​​​ជាតិ​​​ទាំង​​​នោះ។ មុន​​​ពេល​​​នគរបាល​​​រុញ​​​ចេញ​​​ផុត​​​ពី​​​ក្រសែភ្នែក លោក សឹង​​​ ហៃ ​​​បាន​​​ស្រែក​​​សំដៅ​​​អ្នក​​​យក​​​ព័ត៌មាន​​​ខណៈ​​​ពេល​​​ចេញពី​​​បន្ទប់​​​តុលាការ​​​ថា "ខ្ញុំ​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​មក​​​សាកសួរ​​​​​​ទាក់ទង​​​​​​ការ​​​ចូលរួម​​​ក្នុង​​​សមាគម​​​ជន​​​ទុច្ចរិត"។ លោក អំ សំអាត អ្នកគ្រប់គ្រង​​​ជាន់ខ្ពស់​​​ផ្នែក​​​បច្ចេកទេស​​​នៅ​​​អង្គ​​​កា​​​រ​​​លីកា​​​ដូ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក សឹង ហៃ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​ចូល​​​រួម​​​ក្នុង​​​សមាគម​​​ជន​​​ទុច្ចរិត​​​កាលពី​​​ខែ​​​វិច្ឆិកា បន្តិច​​​​​​បន្ទាប់ពី​​​​​​ព្រះ​​​សង្ឃ​​​ពីរ​​​អង្គ​​​ទៀត​​​​​​បាន​​​ប្រាប់​​​ថា គាត់​​​ជា​​​អ្នក​​​ផ្តល់​​​ដង​​​ទង់​​​ជាតិ ប៉ុន្តែ​​​ថា ​​​ការ​​​ចោទប្រកាន់​​​លើ​​​គាត់​​​​​​ត្រូវ​​​បាន​​បញ្ជាក់​​​ជា​​​សាធារណៈ​​​កាលពី​​​ម្សិលមិញ។ ក្រៅពី​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រារាំង​​​​​​មន្ត្រី​​​សាធារណៈ លោក សឹង ហៃ ​​​ក៏​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​កាលពី​​​ឆ្នាំមុន​​​ថា បាន​​​​​​គ្រង​​​ស្បង់​​​ចីវរ​​​​​​និង​​​ប្រើ​​​​​​ឆាយា​​​ខុស​​​ច្បាប់​​​ផង​​​ដែរ។ លោក សំអាត​​​ បាន មាន​​​ប្រសាសន៍​​​ថា អង្គការ​​​លីកា​​​ដូ​​​​​​បាន​​​តំណាង​​​លោក សឹង​​​ ហៃ ជុំវិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​ពីរ​​​នេះ ហើយ​​​ទំនងជា​​​ផ្តល់​​​មេធាវី​​​​​​ដល់​​​គាត់​​​សម្រាប់​​​បទចោទ​​​ប្រកាន់​​​នេះ។ លោក​​​ សំអាត បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​"​​​ពេល​​​នេះ ការ​​​ចោទ​​​ប្រកាន់​​​ទី​​​៣ គឺ​​​ការ​​​ចូល​​​រួម​​​ក្នុង​​​សមាគម​​​ជន​​​ទុច្ចរិត​​។ យើង​​​នឹង​​​ជួប​​​គាត់​​​​​​ដើម្បី​​​ពិចារណា​​​ផ្តល់​​​​​​មេធាវី​​​​​​ដល់​​​គាត់​​​​​​ ពីព្រោះ​​​នេះ​​​គឺ​​​ជា​​​បទល្មើស​​​ថ្មី​​​​​​ និង​​​ជា​​​ការ​​​ចោទប្រកាន់​​​បន្ថែម"។ លោក​​​បាន​​​បន្ថែម​​​ថា "​​​យើង​​​ប្រហែល​​​ជា​​​ស្នើ​​​ឲ្យ​​​មេធាវី​​​ដែល​​​ការ​​​ពារ​​​គាត់​​​ក្នុង​​​ករណី​​​ពីរ​​​មុន​​​​​​ការ​​​ពារ​​​គាត់​​​ក្នុង​​​ករណី​​​ទី​​​៣នេះ​​​ដែរ"។ លោក សឹង​​​ ហៃ ​​​ដែល​​​ជា​​ខ្មែរ​​​ក្រោម​​​ កាលពី​​​ដើម​​​​​​ឆ្នាំមុន ​​​បាន​​​ដុត​​​​​​ទង់​​​ជាតិ​​​វៀត​​​ណាម​​​​​​​​​អំឡុង​​​ការ​​​តវ៉ា​​​​​​នៅ​​​ខាងក្រៅ​​​​​​ស្ថានទូត​​​របស់​​​ប្រទេស​​​នេះ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ ហើយ​​​បាន​​​ចាត់​​​ទុក​​​​​​ប្រព័ន្ធ​​​តុលាការ​​​កម្ពុជា​​​ថា ជា​​​ "អាយ៉ង" ​​​របស់​​​វៀតណាម៕សារុន  

​មាជ សុវណ្ណារ៉ា បន្ត​​​ដាក​​​់ពាក្យ​​​​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំនៅ​​​តុលាការ​​​កំពូល

តុលាការ​​​កំពូល​​​នៅ​​​ថ្ងៃ​​​នេះ បាន​​​​​​បើក​​​សវនាការ​​​​​​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់លោក មាជ សុវណ្ណារ៉ា មន្ត្រី​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​​​​​​​ពាក់​​​ព័ន្ធនឹងហេតុ​​​ការណ៍​​​​​​ប៉ះ​​​ទង្គិច​​​ហិង្សា​​​មួយ​​​នៅ​​​​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាល​​​ពីថ្ងៃទី​​​១៥ ខែ​​​កក្កដា។ ​​​​​​លោក​​​ សុវណ្ណារ៉ា ដែល​​​ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​នៅ​​​ក្នុង​​​​​ក្រុងភ្នំពេញ​​​កាល​​​ពីខែ​​​​​​វិច្ឆិកា បន្ទាប់​​​ពី​​​តុលាការ​​​ចេញ​​​ដ​​ីកាឃាត់​​​ខ្លួន​​​​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ “ចូល​​​រួ​​​ម​​​​​​កុបកម្ម​​​” និយាយ​​​​​​ថា "អ្វីដែល​​​ខ្ញុំ​​​សុំនៅ​​​ក្រៅ​​​ឃុំ​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​អំពើ​​​ហិង្សា​​​ទេ​​​។ ខ្ញុំ​​​សុំនៅ​​​ក្រៅ​​​ឃុំ ពីព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​។ ខ្ញុំ​​​ស្អប់​​​ណាស់​​​អំពើ​​​ហិង្សា​​​ ខ្ញុំ​​​ចង់​​​មាន​​​សេរីភាព ​​​ដើម្បី​​​មើល​​​ថែ​​​ម្តាយ​​​ចាស់​​​ជរារបស់​​​ខ្ញុំ​​​"។​​​​​​ កាល​​​ពី​​​​​​​​​ខែធ្នូ ​​​តុលាការ​​​សាលាឧទ្ធរណ៍​​​​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​របស់​​​​​​លោក សុវណ្ណារ៉ាផង​​​ដែរ។ លោក សុវណ្ណរ៉ា បាន​​​​​​​​​​​​និយាយ​​​​​​​​​​​​ថា លោក​​​ជឿ​​​ថា លោក​​​មិន​​​អាច​​​បាន​​​នៅ​​​ក្រៅ​​​ឃុំ​​​បាន​​​ទេ ប្រសិន​​​បើមិន​​​មាន​​​ការ​​​ចរចា​​​ផ្នែ្​​​ក​​​នយោបាយរវាង​​​ថ្នាក់​​​ដឹក​​​នាំគណបក្ស​​​កាន់​​​អំណាច​​​និង​​​គណបក្ស​​​សង្គ្រោះជាតិទេ​​​នោះ។

ឪពុក​​​ម្តាយ​​​លោក​​​ ថោង​​​ សារ៉ាត់ ត្រូវ​​​ឃំុខ្លួន​​​ក្នុងពន្ធនាគារ​​​ព្រៃ​​​ស​​​​​​សាជាថ្មី​​​​​​

​​​​​​​​​​​​​​​មេធាវី​​​តំណាង​​​ឪពុក​​​ម្តាយ​​​របស់​​​ជន​​​រត់​​​គេច​​​ខ្លួន ថោង​​​ សារ៉ាត់​​​ ដែលត្រូវ​​​ប៉ូលិស​​​តាម​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​ផ្តើម​​​គំនិត​​​បាញ់​​​សម្លាប់​​​លោក​​​ឧកញ៉ា​​​អ៊ឹង​​ ម៉េងជឺ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថ្ងៃ​​​នេះ​​​ថា តុលាការ​​​ក្រុង​​​ភ្នំពេញ​​​បានសម្រេចឃំុខ្លួនលោក​​​ ថោង​​​ ចំរើន​​​ និង​​​អ្នក​​​ស្រី​​​ កែវ​​​ សាវី​​​ ក្នុង​​​ពន្ធនាគារ​​​ព្រៃស បន្ទាប់ពីពួកគេបាន​​​នៅ​​​ក្រៅ​​​ឃំុ​​​អស់​​​រយៈ​​​ពេលមួយសប្តាហ៍។​​​​​​ លោកមេធាវី​​​​​​ ស៊ី សត្យា បាន​​​មាន​​​ប្រសាសន៍​​​ថ្ងៃនេះថា​​​​​​​​​ តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​បាន​​​សម្រេច​​​ឃំុ​​​ខ្លួន​​​កូនក្តី​​​របស់​​​លោក​​​គឺលោក​​​ ថោង​​​ ចំរើន​​​ និង​​​អ្នក​​​ស្រី​ ​កែវ​​​ សាវី​​​​​​ ក្នុង​​​ពន្ធនាគារ​​​ព្រៃ​​​សវិញ ​​​ដោយ​​​សារ​​​តែពួកគេ​​​បំពាន​​​ដីកា​​​តុលាការ។ លោក​​​សត្យា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "តុលាការ​​​ឃំុ​​​ខ្លួន​​​  ដោយសារ​​​តុលាការ​​​ចោទ​​​ពួក​​​គាត់​​​ថា​​​បំពាន​​​លើ​​​ដីកា​​​តុលាការ​​​។ ពួកគាត់​​​មិន​​​មាន​​​ចេតនា​​​គេចវេះ​​​ទេ"។ ​​​កាលពី​​​យប់​​​ថ្ងៃ​​​អាទិត្យ ប៉ូលិស​​​បាន​​​ឃាត់​​​ខ្លួនលោក​​​ ថោង​​​ ចំរើន​​​ និង​​​អ្នក​​​ស្រី​​​កែវ​​​ សាវី​​​នៅតាមផ្លូវ​​​ជាតិ​​​លេខ​​​មួួយនៅក្នុង​​​ស្រុក​​​ពាមរក៍​​​ក្នុង​​​​​​ខេត្ត​​​ព្រៃវែង ក្នុង​​​ពេល​​​ដែល​​​ពួកគេកំពុងធ្វើ​​​ដំណើរ​​​​​​តាម​​​រថយន្ត​​​ពេទ្យ​​​ឆ្ពោះ​​​ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម។ មន្ត្រីតុលាការ​​​មិន​​​អាច​​​ទាក់ទង​​​សំុ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​នៅ​​​ថ្ងៃ​​​នេះ។ តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​បាន​​​ចោទលោក ​​​​ថោង​​​ ចំរើន​​​ ​​​និង​​​អ្នក​​​ស្រី​​​​ កែវ​​​ សាវី ពី​​​បទ​​​មាន​​​អាវុធ​​​ខុស​​​ច្បាប់​​​ហើយ​​​ពួកគេ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​សនៅថ្ងៃ​​​ទី​​​៧ខែ​​​ធ្នូ​​​ បន្ទាប់​​​ពី​​​ប៉ូលិស​​​បាន​​​​​​ឆែកឆេរ​​​គេហដ្ឋាន​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​របស់ពួកគេ​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​អាវុធ​​​និង​​​គ្រាប់ជា​​​ច្រើន​​​។​​​ កាល​​​ពី​​​ថ្ងៃ​​​ទី៧​​​ខែ​​​កុម្ភៈកន្លង​​​ទៅ​​​នេះ តុលាការ​​​ក៏បាន​​​ដោះលែង​​​ពួកគេឲ្យ​​​នៅ​​​ក្រៅ​​​ឃំុ។ លោក​​​ ថោង​​​ សារ៉ាត់​​​ កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ។ ​​​   ​​​

Latest news