26 C
Phnom Penh

TAG

topstory

ក្រសួង​មហាផ្ទៃ​រំឭក​មន្ត្រីរាជការ​អំពី​បម្រាម​​​មិន​​​​​​ឲ្យ​មាន​​​ការ​ងារ​ពីរ​

យោង​​​តាម​​​លិខិត​​​មួយ​​​ច្បាប់​​​ដែល​​​ចេញ​​​ដោយ​​​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​​​ក្រសួង​​​មហា​ផ្ទៃកាល​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​ឲ្យ​​​ដឹង​​​ថា នាយក​​​ដ្ឋាន​​​នានា​​​ក្នុង​​​ក្រសួង​​​មហាផ្ទៃ​​​ត្រូវ​​​តែ​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​ព្រះ​រាជ​​​ក្រឹត្យ​​​ដែល​​​បាន​​​ចេញ​​​កាល​​​ពី​​​ខែ​​​តុលា​​​ជាបន្ទាន់​ ដែល​​​ហាម​​​ឃាត់​​​មន្ត្រី​​​រាជ​ការ​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ងារ​​​ពីរ​​​​​ក្នុង​​​រដ្ឋាភិបាល​​​នៅ​​​ពេល​​​តែ​​​មួយ​​​។ លិខិត​​​របស់​​​លោក សក់ សេដ្ឋា ចុះ​​​កាល​​​បរិច្ឆេទ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ហើយ​​​ទទួល​​​បាន​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ រំឭក​​​នាយក​​​ដ្ឋាននានា​អំ​​​ពី​​​អនុក្រឹត្យ​​​កាល​​​ពី​​​ខែ​​​តុលា​​​ ហើយ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ពួកគេ​​​កុំ​​​ព្រងើយ​​​កន្តើយ​​​​​​នឹង​​ច្បាប់​​​នេះ​​​ដែល​​​លោក​​​លើក​​​ឡើង​​​ថា ជា​​​ផ្នែក​​​នៃ​​​កំណែ​​​ទម្រង់​​​ស៊ី​​​ជម្រៅ​​​​​ក្នុ​​​ង​​​អាណត្តិ​​​ទី​​​៥​​​នៃ​​​រដ្ឋ​​​សភា​​​​​​"។ ​​​លោក សក់ សេដ្ឋា ដែល​​​ទទួល​​​បន្ទុក​​​កំណែ​​​ទម្រង់​​​នៅក្រសួង​​​មហាផ្ទៃ បាន​​​សរសេរ​​​ថា "កថាខណ្ឌ​​​ពីរ​​​នៃ​​​មាត្រា​​​៨​​​នៃ​​​ព្រះ​​​រាជក្រឹត្យ​​​ដែលបាន​លើក​ឡើង​ខាង​​​លើ​​​មាន​​​​​​ខ្លឹម​​​សារ​​​ថា មន្ត្រី​​​រាជ​​​ការ​​​ទាំង​​​អស់​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​កាន់​​​តួ​​​នាទី​​​អចិន្ត្រៃយ៍​​​លើ​​​ស​​​ពី​​​មួយ​​​ឡើយ មិន​​​ថា​​​នៅ​​​ក្នុង​​​ស្ថាប័ន​​​ក្រសួង​​​តែ​​​មួយ​​​ ឬ​​​ស្ថាប័នក្រសួង​​​ខុស​​​គ្នា​​​ឡើយ​​​"។ លិខិត​​​នេះ​​​បន្ត​​​ថា ដើម្បី​​​អនុវត្ត​​​ឲ្យបាន​ត្រឹមត្រូវ​និង​ធ្វើតាមខ្លឹម​​​សារ​​​ព្រះរាជក្រឹត្យ​​​ យើង​​​ស្នើ​​​ឲ្យ​​​ឯក​​​ឧត្តម​​​ណែនាំ​​​មន្ត្រី​​​ថ្នាក់​​​ក្រោម​​​នៅ​​​ក្នុង​​​ស្ថាប័ន​​​របស់​​​ខ្លួន​​​​ដែល​​​មាន​​​តួ​​​នាទី​​​លើស​​​ពី​​​ពីរ​​​​​​​​​ជ្រើស​​​រើសយក​​​តួ​​​នាទី​​​តែ​​​មួយ​​​ដែល​​​គាត់​​​មាន​​​​​​​​ក្នុង​​​ពេល​​​បច្ចុប្បន្ននេះ​​​​ដើម្បី​​​ផ្តល់​​​ឱកាស​​​ដល់​​​មន្ត្រី​​​រាជការ​​​ដទៃ​​​ទៀត​​​"។ លោក សក់​​​ សេដ្ឋា បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយទេកាល​​​ពី​​​ម្សិលមិញ ប៉ុន្តែ មន្ត្រី​​​រដ្ឋា​ភិបាល​​​ដទៃ​​​ទៀត​​​បាន​​​លើក​​​ឡើង​​​ថា ពួកគេ​​​មិន​​​ជឿ​​​ថា បញ្ហា​​​នេះ​​​រាល​​​ដាល​​​នៅ​​​ក្នុង​​​ស្ថាប័ន​​​របស់​​​ខ្លួ​​​ន​​​ឡើយ​​​។ លោក ម៉ក់ ជីតូ ដែល​​​បច្ចុប្បន្ន​​​នេះ​​​ត្រូវ​​​បាន​​​តែ​​​ង​​​តាំង​​​ជា​​​អគ្គស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ជាតិ​​​ និង​​​បម្រើ​​​ការ​​​ជា​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​កណ្តាល​​​យុត្តិធម៌ក្រសួង​​​មហាផ្ទៃ​​​ផងដែរ​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​ថា "ច្បាប់​​​នេះ​​​មាន​​​យូរ​​​ម​​​ក​​​ហើយ។ វា​​​ជាការ​​​ខុស​​​ច្បាប់​​​ក្នុង​​​ការ​​​មាន​​​តួនាទី​​​ពីរ​​​ ហើយ​​​អ្នក​​​មិន​​​អាច​​​បើក​​​ប្រាក់​​​ខែ​​​ពីរ​​​កន្លែង​​​បាន​​​ឡើយ​​​"។ ដោយ​​​សំដៅ​​​ដល់​​​​​​មនុស្ស​​​មួយ​​​ចំនួន​​​មាន​​​តួនាទី​​​ច្រើន​​​នៅ​​​ក្នុង​​​ស្ថាប័ន​​​រដ្ឋ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "នេះ​​​គឺ​​​ជា​​​ការ​​​រំឭកដើម្បីពញ្ញាក់ស្មារតី​​​ ។ កំណែ​​​ទម្រង់​​​នេះ​​​គឺ​​​ដើម្បី​​​លុប​​​បំបាត់​​​មនុស្ស​​​អសកម្ម​​​មួយ​​​ចំនួន​​​ដែល​​​មក​​​ធ្វើ​​​ការ​​​ទីនេះ​ផង​​ និ​​​ង​​​ទីនោះ​ផង​​"។ ឧត្តម​​​សេនីយ៍​​​ឯក ម៉ក់ ជីតូ បាន​​​បន្ថែម​​​ថា បម្រាម​​​​​នេះ​​​មិន​​​មាន​​​វិសាល​​​ភាព​​​ដល់​​​បុគ្គលិក​​​រដ្ឋ​​​ដូច​​​រូប​​​លោក​​​​​​ដែល​​​មាន​​​តួនាទី​​​ក្នុង​​​នគរបាល​​​ និង​​​​​​ក្រសួង​​​មហាផ្ទៃឡើយ ដោយ​​​លោក​​​ពន្យល់​​​ថា តួ​​​នាទី​​​របស់​​​លោក​​​បំពេញ​​​ឲ្យ​​​គ្នា​​​ទៅ​​​វិញ​​​ទៅមក​​​ ហើយ​​​​​​មិន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ការ​​​ងារ​​​ខុសគ្នា​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ចំពោះ​​​លោក ឆៃ​​​ ស៊ីណារិទ្ធ គាត់​​​​​​​​ជា​​​អគ្គស្នងការ​​​រង​​​​​​នគរ​បាល​​​ជាតិ​​​ទទួល​​​បន្ទុក​​​សន្តិសុខ​​​ផ្ទៃ​​​ក្នុង​​​។ ខ្ញុំ​​​ទទួល​​​បន្ទុក​​​នាយកដ្ឋាន​​​កណ្ដាលយុត្តិធម៌​​​​​​​​​​​​ក្នុង​​​តួនាទី​​​​​​របស់ខ្ញុំ​ជា​​​អគ្គស្នងការ​​​រង​​​នគរ​​​បាល​​​ជាតិ​​​។​​​វា​​​មិន​​​មែន​​​ជា​​​តួ​​​នាទី​​​ពីរ​​​ឡើយ​​​"។ ឧត្តម​​​េសនីយ៍​​​ត្រី ខេង ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ដែល​​​ស្ថិត​​​ក្រោម​​​សមត្ថកិច្ច​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿ​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​នៅ​​​ក្នុង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មាន​​​ការងារ​​​ពីរ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ស្ថាប័ន​​​របស​់​​​លោក​​​មិន​​​មាន​​​នរណា​​​ម្នាក់​​​ដែល​​​មាន​​​តួ​​​នាទី​​​ពីរ​​​ឡើយ​​​​​​។ ប្រសិន​​​បើ​​​អ្នក​​​មាន​​​តួ​​​នាទី​​​ពីរ​​​ អ្នក​​​ត្រូវ​​​​​​លាលែង​​​ ហើយ​​​កាន់​​​តួនាទី​​​តែមួយ​​​ប៉ុណ្ណោះ​​​"៕សារុន​​​  

នគរបាល​ចាប់ខ្លួន​បុគ្គលិក​កាស៊ីណូម្នាក់​ពីបទ​ចាប់បង្ខាំង​អ្នកលេង​ល្បែង​

កាល​​​ពីថ្ងៃ​​​សុក្រ នគរ​​​បាល​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​បាន​​​ចាប់​​​ខ្លួន​​​បុគ្គលិក​​​​​​កាស៊ីណូ​​​ Roxy ក្នុង​​​ក្រុង​​​បាវិត​​​ ដែល​​​តាម​​​ចោទ​​​ពី​​​បទចាប់បង្ខាំង​​​អ្នក​​​លែង​​​ល្បែង​​​ម្នាក់​​​ដែល​​​មិន​​​អាច​​​រក​​​ប្រាក់​​​សង​​​បាន​​​ចំនួន​​​១០.០០០ដុល្លារ​​​ ដែល​​​កាស៊ីណូ​​​បាន​​​ឲ្យ​​​នាង​​​ខ្ចី។ លោក ម៉ៅ ភិន​​​ភិរម្យ​​​ នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​បាវិត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា ង្វៀន ធីហួង​​​ផា អាយុ​​​៣២​​​ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​វៀតណាម ដែល​​​ធ្វើ​​​ការ​​​នៅ​​​កាស៊ីណូ​​​នេះ​​​បាន​​​ឲ្យជន​​​រង​​​គ្រោះ​​​ខ្ចី​​​ប្រាក់​​​ ហើយ​​​បាន​​​ចាប់​​​នាង​​​បង្ខាំង​​​ក្នុង​​​បន្ទប់​​​មួយនៅ​​​កាស៊ីណូ​​​នេះ​​​នៅ​​​ពេល​​​នាង​​​ចាញ់​​​ប្រាក់​​​អស់ ហើយ​​​មិនអាច​​​រក​​​ប្រាក់​​​សង​​​បាន​​​។ លោក ភិនភិរម្យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​រងគ្រោះ​​​ឈ្មោះ ត្រួង​​ ធីង្វៀន អាយុ​​​៣៣​​​ ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​សញ្ជាតិ​​​អូស្ត្រាលី​​​ត្រូវ​​​បាន​​​បង្ខំឲ្យទូរស័ព្ទ​​​ទៅ​​​សាច់​​​ញាតិ​​​របស់​​​ខ្លួន​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​ ហើយ​​​សុំ​​​ឲ្យ​​​ពួក​​​គាត់​​​សង​​​បំណុលនោះ​​​ជំនួស​​​នាង​​​។ ប៉ុន្តែ ជា​​​ជាង​​​យក​​​ប្រាក់​​​មក​​​ជា​​​មួយ ​​​សាច់​​​ញាតិ​​​បាន​​​សុំ​​​ឲ្យ​​​ក្រសួង​​​មហាផ្ទៃ​​​កម្ពុជា​​​ជួយ​​​។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​អំពី​​​ករណី​​​ចាប់​​​បង្ខាំង​​​នេះ ពីព្រោះ​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគ​​​របាល​​​ព្រហ្មទណ្ឌ​​​ក្រសួង​​​មហាផ្ទៃ​​​ បន្ទាប់​​​ពី​​​ជន​​​រង​គ្រោះ​​​បាន​​​ទូរស័ព្ទ​​​ទៅ​​​គ្រួសារ​​​នាង​​​ឲ្យ​យក​​​ប្រាក់​មក​​​សង​​​​​​​ម្ចាស់​​​បំណុល​​​។ នគរ​​​បាល​​​ព្រហ្ម​​​ទណ្ឌ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​សហការ​​​ជាមួយ​​​ការិយាល័យ​​​របស់​​​ខ្ញុំ​​​​​​ ហើយ​​​បាន​​​ឃាត់​​​ខ្លួន​​​ស្ត្រី​​​រូប​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​"។ លោក​​​ ភិន​​​ភិរម្យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ធី​​​ង្វៀន ត្រូវ​​​បាន​​​ដោះ​​​លែង​​​នៅ​​​ថ្ងៃ​​​ដដែល​​​ ប៉ុន្តែ​​​ មិន​​​ដឹង​​​ថា ហេតុការណ៍​នេះ​​​​​បាន​​​កើត​​​ឡើង​​​នៅ​​​ពេល​​​ណា​​​នោះទេ​​​ ឬ​​​ថា តើ​​​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​គេ​​​វាយ​​​ធ្វើ​​​បាប​​​អំឡុង​​​ការ​​​ចាប់​​​បង្ខាំង​​​ ឬ​​​យ៉ាង​​​ណា​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ ថា ធីង្វៀន បាន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​វៀតណាម​​​ជា​​​មួយ​​​ក្រុម​​​គ្រួសារ​​​នាង​​​វិញ​​​ហើយ​​​។ នាយ​​​ប៉ុស្តិ៍​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ករណី​​​បែប​​​នេះ​​​គ្មាន​​​អ្វី​​​ចម្លែក​​​ក្នុង​​​ក្រុង​​​បាវិត​​​ឡើយ​​​ ដែល​​​កាស៊ីណូ​​​ភាគ​​​ច្រើន​​​បាន​​​ល្បួង​​​អ្នក​​​លែង​​​ល្បែង​​​ជន​​​ជាតិ​​​វៀតណាម​​​នៅ​​​តាម​​​ព្រំដែន​​​ឲ្យ​មកលេង​ជាប់​​​មិន​ដាច់​​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា ករណី​​​ភា​​គ​​​ច្រើន​​​ត្រូ​​​វបាន​​​ដោះ​​​ស្រាយ​​​មុន​​​ពេល​​​នគរ​​​បាល​​​មក​​​អន្តរាគមន៍​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ឃើញ​​​ថា មាន​​​ករណី​​​បង្ខាំង​​​មនុស្ស​​​ជា​​​​​​ច្រើន​​​ ប៉ុន្តែ ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ បន្ទាប់​​​ពី​​​ក្រុម​​​គ្រួសារ​​​បង់​​​ប្រាក់​​​ដល់​​​ម្ចាស់​​​បំណុល​​​"។ លោក អិុន បូរ៉ា នាយ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ធីហួង​​​ផា ត្រូវ​​​បាន​​​នាំ​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ស្ត្រី​​​រូប​​​នេះ​​​មិន​​​ទាន់​​​បាន​​​ចោទ​​​ប្រកាន់​​​នៅឡើយ​ទេ​​។ ឥឡូវ​​​នេះ​​​នាង​​​ស្ថិត​​​ក្នុង​​​ការ​​​ឃុំ​​​ខ្លួន​​​នៅ​​​​​​ក្រសួង​​​មហាផ្ទៃ។ យើង​​​កំពុងសហការ​​​ជាមួយ​​​ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​សាក​​​សួរ​​​នាង​​​"៕សារុន​​​​​​  

ដំណើរ​ការ​​ផ្ដល់​សក្ខីកម្មអំពី​​ស្ថាន​ភាព​គួុរ​ឲ្យ​តក់​ស្លុត​នៅ​ក្នុង​គុក ​បន្ត​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​

ជា​ថ្មីម្ដងទៀត​ ស្ថានភាព​ដ៏គួរ​ឲ្យ​ភ័យ​ខ្លាច​​នៅ​ក្នុង​គុក​ក្រាំង​តាចាន់ ​បាន​ក្លាយ​ជា​ចំណុច​ផ្ដោត​​សំខាន់​នៅ​ក្នុង​សវនាការ​របស់​​សាលាក្ដី​ខ្មែរ​ក្រហម​​កាល​ពី​ម្សិល​មិញ​ ដោយ​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ម្នាក់​​​បាន​​រៀប​រាប់​អំពី​ភាពឃោរឃៅ​​ដែល​ "ហួស​នឹង​បរិយាយ​"។ ​​ក្នុង​នាម​​ជា​អតីត​អ្នក​ទោសទី៣​​នៅ​គុក​នេះ​​ដែល​ត្រូវ​​បង្ហាញ​​ភ័ស្តុតាង​​ក្នុង​ដំណាក់​កាលទី២​នៃ​សំណុំ​រឿង០០២​ប្រឆាំង​ នួន ជា និង​ ខៀវ សំផន ​លោក សាយ សេន បាន​រៀបរាប់​អំពី​ហេតុ​ការណ៍​ដែល​​កុមារ​ត្រូវ​គេ​​ចាប់បោក​ផ្ទប់​នឹង​ដើម​ឈើ និង​ស្ត្រី​ដែល​ត្រូវ​គេ​បំពាន​ផ្លូវ​​ភេទ​​ដោយ​​កាំភ្លើង​វែង។ លោក សាយ សេន ដែល​ជា​អ្នក​ទោស​វ័យ​ជំទង់​​នៅ​គុក​ក្នុង​ខេត្ត​តាកែវ​ ចន្លោះពី​ឆ្នាំ​១៩៧៤​ដល់​ឆ្នាំ​១៩៧៩​នេះ បាន​លើក​ឡើង​ថា គាត់​ត្រូវ​បាន​អង្គការ​ចាត់​តាំង​ឲ្យ​ជីក​រណ្ដៅ និង​កប់​សាកសព​អ្នក​ទោស​។ គាត់និយាយ​​ថា "ថ្ងៃ​មួយ ​ខ្ញុំ​បាន​ឡើង​ដើម​ត្នោត​នៅ​ពេល​រសៀល...

ការ​គ្មាន​សញ្ជាតិ​ធ្វើ​ឲ្យ​ជនជាតិ​​ភាគ​តិច​វៀតណាម​ដែល​រស់​នៅ​កម្ពុជា ​​រសាត់​អណ្ដែត​​

ភូមិ​កណ្ដាល​,​ ខេត្ត​កំពង់ឆ្នាំង-ទោះបីជា​ពួកគេ​​រស់​នៅ​ក្នុង​ផ្ទះ​អណ្ដែត​ទឹក​​តាម​បណ្ដោយ​ច្រាំង​ទន្លេ​សាប​ក្ដី ក៏​​មាន​តិច​តួចប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នកភូមិជនជាតិ​ភាគ​តិច​វៀតណាម​​ជិត​២.៥០០​នាក់​ដែល​រស់​នៅ​ទីនេះ ​អាច​ហៅ​កម្ពុជា​ថា ជា​ផ្ទះ​របស់​ខ្លួន​។​ ដូច​​អ្នកជិត​ខាង​​របស់​ខ្លួន​ជា​ច្រើន​ទៀត​នៅ​ក្នុង​ភូមិ​កណ្ដាល ខេត្ត​កំពង់ឆ្នាំ​ដែរ លោក​ ង្វៀន វ៉ាន់ហុង អាយុ​៥៩​ឆ្នាំ​​បាន​រស់​នៅ​លើ​ទន្លេសាប​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅពេល​​គាត់​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោយ​ពី​រត់​​ភៀស​ខ្លួន​ពី​របប​ខ្មែរ​ក្រហម​១ទសវត្សរ៍​​មុន​នោះ។ ប៉ុន្តែ​នៅ​ពេល​គាត់​​ត្រឡប់​មក​វិញ​ សញ្ជាតិ​កម្ពុជា​របស់​គាត់​​ត្រូវ​គេ​លែង​ទទួល​ស្គាល់​ទៅ​ហើយ។ បុរស​រូប​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាស​មួយ​កាលពី​សប្ដាហ៍​​មុន​ថា ​"ខ្ញុំ​​បាន​ស្នើ​សុំ​សញ្ជាតិ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៨២​ម្លេ៉ះ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ធ្វើ​ឲ្យ​ទេ"។ ដោយ​កើត​​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ឪពុក​ម្ដាយ​ជាជន​ជាតិ​វៀតណាម​ដែល​សុទ្ធ​តែ​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​គ្នា គាត់​និយាយ​ថា គាត់​មាន​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​។ គាត់​បាន​លើក​ឡើង​បន្ថែម​ថា "យើង​កើត​នៅ​ទីនេះ ដូច្នេះ​យើង​គួរ​តែ​មាន​សញ្ជាតិ​។ យើង​ចង់​រស់​នៅ​ទីនេះ​រៀងរហូត​"។ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០​ ទស្សនៈ​ប្រឆាំង​​ជនជាតិ​វៀតណាម​ដ៏ខ្លាំង​ក្លា​បាន​ចាប់​ផ្ដើម​​​រីក​រាល​ដាល​ទូទាំង​ប្រទេស​កម្ពុជា​ក្រោម​​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក...

មេដឹកនាំ​​​សហជីព​​​ដែល​​​ដឹក​​​នាំ​​​កូដ​​​កម្មនៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​អប្សរា​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​

មេ​​​ដឹក​​​នាំ​​​សហជីពម្នាក់​​​​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​តំបន់​​​ឧស្សាហកម្ម​​​ជាយ​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ពី​​​បទ​​​ដឹក​​​នាំ​​​ "កូដ​​​កម្ម​​​ខុស​​​ច្បាប់ និង​​​សហជីព​​​អានាធិបតេយ្យ​​​"។ យោង​​​តាម​​​លោក​​​ ថេង កុសល នាយប៉ុស្តិ៍​​​សង្កាត់​​​ចោម​​​ចៅ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក សៀង​​​ ឫទ្ធី ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​សាមគ្គីភាព​​​ការងារ​​​ដែល​​​​​​ជា​​​សហជីព​​​​​​គាំទ្រ​​​សកម្ម​​​ភាព​​​ធ្វើ​​​កូដកម្ម​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​ព្រឹក​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​អប្សរា​​​គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ខណ្ឌពោធិ៍​​​សែន​​​ជ័យ​​​។​​​ លោក កុសល បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ត្រូវ​​​តែ​​​ចាប់​​​ខ្លួន​​​គាត់​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​ព្រឹក​​​ ព្រោះ​​​វា​​​គឺ​​​ជា​​​កូដ​​​កម្ម​​​ខុស​​​ច្បាប់​​​ និង​​​ជា​​​សហជីព​​​អានា​​ធិបតេយ្យ​​​។ ប្រធាន​​​សហជីព​​​រូប​​​នេះ​​​មាន​​​ផែនការ​​​ដឹក​​​ដំបង​​​ឫស្សី​​​យក​​​ទៅ​​​ឲ្យ​​​កម្មករ​​​ដើម្បី​​​បង្ក​​​អំពើ​​​ហិង្សា​​​ប្រឆាំង​​​រោង​​ចក្រ​​​។ យើង​​​បាន​​​រក​​​ឃើញ​​​ដំបង​​​ឫស្សី​​​ចំនួន​​​៥១ដើម​​​​​​នៅ​​​ក្នុង​​​រថយន្ត​​​របស់​​​គាត់​​​។ វា​​​មាន​​​ន័យ​​​ថា គាត់​​​មាន​​​បំណង​​​បង្ក​​​បញ្ហា​​​ជាមួយ​​​រោង​​​ចក្រ​​​ ហើយ​​​ទាក់​​​ទាញ​​​កម្មករ​​​បន្ថែម​​​ទៀត​​​ឲ្យ​​​ចេញ​​​មក​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ជា​​​មួយ​​​ពួកគេ​​​"។ លោក កុសល បាន​​​លើក​​​ឡើង​​​ទៀត​​​ថា មេ​​​ដឹក​​​នាំ​​​សហជីព​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សាក​​​សួរ​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​រាជ​​​ធានី​​​ជា​​​កន្លែង​​​ដែល​​​រថយន្ត​​​របស់​​​គាត់​​​ និង​​​ដំបង​​​ឫស្សី​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​រក្សា​​​ទុក​​​។ សហជីព​​​របស់​​​លោក សៀង ឫទ្ធី​​​ អះអាង​​​ថា​​​មាន​​​សមាជិក​​​ប្រហែល​​​៥០.០០០នាក់​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ចំនួន​​​២០​​​ដោយ​​​សមាជិក​​​នីមួយ​​​ៗ​​​ត្រូវ​​​បង់​​​ថ្លៃ​​​សមាជិក​​​ភាព​​​ចំនួន​​​​​​០,៥០ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ទៅ​​​ឲ្យ​​​សហជីព​​​ ហើយ​​​សមាជិក​​​ទាំង​​​នេះ​​​ទទួល​​​បាន​​​​​សិទ្ធិ​​​​​​​​​ក្នុង​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ជួយ​​​ពួកគេ​​​ក្នុង​​​ការ​​​ដឹក​​​នាំ​​​កូដ​​​កម្ម​​​នៅ​​​ពេល​​​ចាំ​​​បាច់​​​។ មេដឹកនាំ​​​សហជីព​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា សហជីព​​​របស់​​​ខ្លួន​​​នឹង​​​នៅ​​​តែ​​​ដឹក​​​នាំ​​​កូដ​​​កម្ម​​​ និង​​​ការ​​​តវ៉ា​​​នៅ​​​តាម​​​រោង​​​ចក្រ​​​នានា​​​ ទោះ​​​បី​​​ជា​​​នៅ​​​ពេល​​​សហជីព​​​ធំ​​​​​​កំពុង​​​ជាប់​​​ចរចា​​​ជាមួយ​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ ហើយ​​​សម្រេច​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​សកម្ម​​​ភាព​​​របស់​​​រោង​​​ចក្រ​​​ក៏​​​ដោយ​​​។ នៅ​​​ពេល​​​លោក សៀង ឫទ្ធី​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីម្សិលមិញ កម្មករ​​​ប្រហែល​​​១០០នាក់​​​ក្នុង​​​ចំណោម​​​កម្មករ​​​ប្រមាណ​​​៨០០នាក់​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​អប្សរា​​​នេះ​​​កំពុង​​​​​​នាំ​​​គ្នា​​​តវ៉ា​​​​​ដើម្បី​​​ស្នើ​​​សុំ​​​ឲ្យ​​​មាន​​​ដំណោះ​​​ស្រាយ​​​ចំពោះ​​​ការ​​​ទាម​​​ទារ​​​របស់​​​ខ្លួន​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ដល់​​​១២៨​​​ដុល្លារ​​​ ដែល​​​ចូល​​​ជា​​​ធរមាន​​​កាល​​​ពី​​​ខែ​​​មុន​​​។ កម្មករ​​​បាន​​​នាំ​​​គ្នា​​​ធ្វើ​​​កូដ​​​កម្ម​​​តាំង​​​​​​ពី​​​ថ្ងៃ​​​សុក្រ​មក​​​​​ម្លេ៉ះ ហើយ​​​បាន​​​ទាម​​​ទារ​​​១១​​​ចំណុច​​​​​​​​​ ក្នុង​​​នោះ​​​ក៏​​​មាន​​​ការ​​​ទាម​​​ទារ​​​ស្នើ​​​សុំ​​​ឲ្យ​​​កម្មករ​​​រោង​​​ចក្រ​​​ទាំង​​​អស់​​​ទទួល​​​បានការ​​​ដំឡើង​​​​​​ប្រាក់​​​ខែ​​​ម្នាក់​​​ៗ​​​២៨​​​ដុល្លារ​​​​​​ផង​​​ដែរ​​​សូម្បី​​​តែ​​​កម្មករ​​​ណា​​​ដែល​​​បច្ចុប្បន្ន​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​លើស​​​ពី​​​១០០ដុល្លារ​​​ក៏​​​ដោយ​​​ និង​​​ប្រាក់​​​ឧបត្ថម្ភ​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​២.០០០រៀល​​​ ឬ​​​ប្រហែល​​​០,៥០​​​ដុល្លារ​​​ផង​​​ដែរ​​​។ ក្រោយ​​​ពេល​​​លោក  សៀង ឫទ្ធី ​​​ត្រូ​​​វ​​​បាន​​​ចាប់ខ្លួន​​​ លោក ឡោ សុភ័ក្រ អនុប្រធាន​​​សហជីព​​​​​​នេះ​​​បាន​​​ដឹក​​​នាំ​​​កម្មករ​​​​​ដែល​​​ធ្វើ​​​បាតុកម្ម​​​ប្រហែល​​​៧០​​​នាក់​​​​​​ទៅ​​​កាន់​​​ស្នង​​​ការ​​​ដ្ឋាននគរ​​​បាល​​​​​​រាជ​​​ធានី​​​​​​ជា​​​ទី​​​ដែល​​​ពួកគេ​​​តវ៉ា​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​រូប​​​នេះ​​​។ លោក​​​ សុភ័ក្រ បាន​​​និយាយ​​​ថា "នគរ​​​បាល​​​ចាប់​​​ខ្លួន​​​ប្រធាន​​​សហជីព​​​របស់​​​យើង​​​គឺ​​​អយុត្តិធម៌​​​ណាស់​​​ ព្រោះ​​​គាត់​​​មិន​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​ឡើយ​​​។ យើង​​​មិន​​​ទាន់​​​បង្ក​​​អំពើ​​​ហិង្សា​​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេ​​​។ គាត់​​​ដឹក​​​ជញ្ជូន​​​ដំបង​​​ឫស្សី​​​ទៅ​​​ទី​​​នោះ​​​គឺ​​​​​​គ្រាន់​​​តែ​​​យក​​​ទៅ​​​ធ្វើ​​​​​​ជា​​​ដង​​​ទង​​​់ជាតិ​​​ និង​​​បដា​​​ប៉ុណ្ណោះ​​​"។ លោក សុភ័ក្រ ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា មនុស្ស​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រហែល​​​៣០​​​នាក់​​​ដែល​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​អប្ស​​​រា​​​ជួល​​​បាន​​​បំផ្លិច​​​បំផ្លាញ​​​ឧបករណ៍​​​បំពង​​​សំឡេង​​​ដែល​​​សហជីព​​​បាន​​​ប្រើ​​​អំឡុង​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ​​​ហើយ​​​ថា នគរ​​​បាល​​​នៅ​​​មិន​​​ទាន់​​​ចាត់​​​វិធានការ​​​ទាក​​​់​​​ទិន​​​នឹង​​​ការ​​​បំផ្លិចបំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​នេះ​​​នៅ​​​ឡើយ​​​ទេ។ លោក​​​ស្រី ផាន់ជា​​​ សុវណ្ណារី ប្រធាន​​​រដ្ឋបាល​​​នៅ​​​រោង​​​ចក្រ​​​​​​​​​កាត់ដេរ​​​អប្សរា​​​​​​នេះ​​​បាន​​​បដិសេធ​​​ចំពោះ​​​ការ​​​អះអាង​​​របស់​​​លោក​​​ សុភ័ក្រ ហើយ​​​បាន​​​លើកឡើង​​​ថា រោង​​​ចក្រ​​​​​​​​​បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​សហជីព​​​របស់​​​លោក សៀង ឫទ្ធី ទៅ​​​កាន់​​​នគរ​​​បាល​​​កាល​​​ពី​​​ម្សិលមិញ ព្រោះ​​​សហជីព​​​នេះ​​​មិន​​​បាន​​​ធ្វើ​​​តាម​​​ច្បាប់​​​​​​ឡើយ​​​​​ពេល​​​រៀប​​​ចំ​​​កូដកម្ម​​​​​​។ លោកស្រី សុវណ្ណារី បាន​​​និយាយ​​​ថា "រោង​​​ចក្រ​​​​​​មិន​​​បាន​​​ធ្វើ​​​ដូច្នោះ​​​ឡើយ គឺ​​​សមាជិក​​​សហជីព​​​ខ្លួន​​​ឯង​​​ទេ​​​​​​ ដែល​​​បំផ្លាញ​​​ឧបករណ៍​​​របស់​​​ខ្លួន​​​ឯង។ រោង​​​ចក្រ​​​​​​របស់​​​យើង​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ ទៅ​​​​​កាន់​​​នគរ​​​បាល​​​នៅ​​​​​​ព្រឹក​​​នេះ​​​ ព្រោះ​​​សហជីព​​​នេះ​​​បាន​​​ញុះ​​​ញុង​​​ឲ្យ​​​កម្មករ​​​ចូល​​​រួម​​​ធ្វើ​​​កូដកម្ម​​​។​​​សហជីព​​​បាន​​​រៀប​​​ចំ​​​ធ្វើ​​​កូដ​​​កម្ម​​​ដោយ​​​មិន​​​បាន​​​ជូនដំណឹង​​​រោង​​​ចក្រ​​​ជាមុន​​​"។ លោក សួស ចាន់ណារ៉ា អាយុ​​​២៨​​​ឆ្នាំ​​​ កម្មករ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​កម្មករ​​​ដែល​​​ធ្វើ​​​កូដ​​​កម្ម​​បាន​​​​ប្តេជ្ញា​​​បន្ត​​​ធ្វើ​​​ការ​​​តវ៉ា​​​បន្ត​​​ទៀត​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ដំណោះ​​​ស្រាយ​​​ចំពោះ​​​ការ​​​ទាម​​​ទារ​​​១១​​​ចំណុច​​​ និ​​​ង​​​ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​លោក សៀង​​​ ឫទ្ធី។ លោក ចាន់ណារ៉ា បាន​​​និយាយ​​​ថា "នៅ​​​ថ្ងៃ​​​ស្អែក​​​យើង​​​នឹង​​​មក​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​រោង​​​ចក្រ​ និង​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​រាជ​​​ធានី​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ដំណោះ​​​ស្រាយ​​​ដ៏​​​ល្អ​​​ប្រសើរ​​​មួយ និង​​​ដើម្បី​​​ឲ្យ​​​មានការ​​​ដោះ​​​លែង​​​មេដឹកនាំ​​​សហជីព​​​របស់​​​យើង​​​"។ កាល​​​ពីម្សិលមិញ មិន​​​មែន​​​ជា​​​លើក​​​ដំបូង​​​ទេ​​​សម្រាប់​​​លោក សៀង​​​ ឫទ្ធី ដែល​​​​​​ជួប​​​​​​បញ្ហា​​​​​​ផ្លូវ​​​ច្បាប់​​​នោះ។ កាល​​​ពី​​​ខែ​​​ឧសភា សាលា​​​ដំបូង​​​ខេត្ត​​​កំពង់ស្ពឺ​​​បាន​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​លោក​​​ បន្ទាប់​​​ពី​​​លោក​​​បាន​​​រៀប​​​ចំ​​​ការ​​​ដុត​​​កង់​​​ឡាន​​​នៅ​​​លើ​​​ផ្លូវ​​​មួយ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​នេះ​​​។ មេដឹកនាំ​​​សហជីព​​​ចំនួន​​​៦​​​ផ្សេង​​​ទៀត​​​​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ហើយ​​​លោក សៀង ឫទ្ធី បាន​​​រត់​​​គេច​​​ខ្លួន​​​ដោយ​​​លោក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​ពេល​​​កំពុង​​​លាក់​​​ខ្លួន​​​ថា លោក​​​ដឹង​​​​​​រួច​​​ទៅ​​​​​​ហើយ​​​ថា នៅ​​​ពេល​​​ណា​​​មួយ​​​លោក​​​នឹង​​​ត្រូវ​​​ចាប់ខ្លួន​​​ដោយ​​​សារ​​​សកម្មភាព​​​របស់​​​លោក​​​។ លោក​​​បាន​​​និយាយ​​​នៅ​​​ពេល​​​នោះ​​​ថា "នៅ​​​ពេល​​​យើង​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​វិស័យ​​​នេះ​​​ យើង​​​ដឹង​​​វាសនា​​​របស់​​​យើង​​​រួច​​​ទៅ​​​ហើយ​​​។ នៅ​​​ថ្ងៃ​​​ណា​​​មួយ​​​ យើង​​​នឹង​​​ត្រូវ​​​គេ​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ ឬក៏​​​ត្រូវ​​​ចាប់​​​ខ្លួន ហើយ​​​បន្ទាប់មក​​​ទៀត​​​យើង​​​ត្រូ​​​វ​​​តទល់​​​នឹង​​​ផ្លូវ​​​ច្បាប់​​​"៕ស៊ុយ​​​ឈាង​​​  

លោក​ ហ៊ុន សែន និយាយ​ការ​ពារ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​​ស្ទឹង​ឆាយ​អារ៉ែង

ក្នុង​​​ការ​​​ការ​​​ពារ​​​ថ្មី​​​បំផុតរបស់​​​​​​រដ្ឋាភិបាល​​​​​​អំពី​​​គម្រោង​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​នៅ​​​​​​កណ្តាល​​​ភ្នំ​​​ក្រវាញ​​​ដែលមាន​ការ​អភិវឌ្ឍតិចតួច​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន នៅ​​​ក្នុង​​​លិខិត​​​មួយ​​​ច្បាប់​​​បាន​​​និយាយ​​​សម្រាល​​​អំពី​​​ផល​​​ប៉ះ​​​ពាល​​​់​​​របស់​គម្រោង​​​នេះ​​​ទៅ​​​លើ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​រាប់​​​រយ​​​គ្រួសារ​​​ដែល​​​នឹង​​​ផ្លាស់​​​ទី​​​លំនៅ​​​ ហើយ​បាន​លើកឡើង​​ថាវា​ទំនងជា​ផ្ត​ល់​​ផល​ប្រយោជន​៍។ លិខិត​​​ដែល​​​ចុះ​​​ថ្ងៃ​​​១៥​​​ខែ​​​មករា ហើយ​​​ទទួល​​​បាន​​​កាល​​​ពីម្សិល​​​មិញ​​​ ឆ្លើយ​​​តប​​​ចំពោះ​​​សំណើ​​​របស់​​​លោកស្រី  តែ​​​ ច័ន្ទ​​​មុនី សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​​​​ឲ្យ​​​ពិចារណា​​​លុប​​​ចោល​​​គម្រោង​​​នេះ​​​ដែល​​​​​​នឹង​​​បង្ខំ​​​ឲ្យ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ជង ជាង​​​១.៣០០នាក់​​​បោះ​​​បង់​​​ដី​​​ដូន​​​តា​​​របស់​​​ខ្លួន​​​ និ​​​ងធ្វើ​​​ឲ្យ​​​ជន់​​​លិច​​​ផ្ទៃ​​​ដី​​​ទំហំ​​​៩.៥០០​​​ហិកតា​​​ដែល​​​ជា​​​ជម្រក​​​របស់​​​សត្វ​​​​ដែល​​​រង​​​ការ​​​គំរាម​​​កំហែង​​​​​ប្រហែល​​​៣០​​​ប្រភេទ។ នៅ​​​ក្នុង​​​លិខិត​​​នោះ លោក ហ៊ុន សែន បាន​​​ប្រាប់​​​សមាជិក​​​សភា​​​រូ​​​ប​​​នោះ​​​ថា ទំនប់​​​វារី​​​អគ្គិសនី​​​នឹង​​​ជន់​​​លិច​​​ដី​​​ដែល​​​គ្រួសារ​​​អ្នកភូមិ​​​ប្រើ​​​ប្រាស់​​​សម្រាប់​​​ការ​​​បរបាញ់​​​សត្វ និង​​​​​​ធ្វើស្រែ​ចម្ការ​​​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា ក្រៅ​​​ពី​​​នោះ​​​​"ការអនុវត្ត​​​ទំនប់​​​វារី​​​អគ្គិសនី​​​ស្ទឹង​​​ឆាយ​អារ៉ែង នឹង​​​មិន​​​ប៉ះ​​​ពាល់​​​ដល់​​​ប្រពៃណី​​​ និង​​​វប្បធម៌​​​របស់​​​សហគមន៍ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ឡើយ​​​"។ បើ​​​ទោះ​​​ណា​​​ជា​​​មាន​ការ​​​ធានា​​​អះ​​​អាង​​​ដដែលៗ​​​របស់​​​រដ្ឋាភិបាល​​​បែបនេះក៏​​​ដោយ​​​ ក៏​​​គ្រួសារ​​​អ្នកភូមិ និង​​​អង្គការ​​​បរិស្ថាន​​​ដែល​​​ចង់​​​ឲ្យលុប​​​ចោល​​គម្រោង​​​នេះ​​​ បារម្ភ​​​ថា ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​ស្ងាត់ៗ​​​ ហើយ​​​អាច​​​ចាប់​​​ផ្តើម​​​នៅ​​ពេល​​​ណា​​​មួយ។ ក្រុមហ៊ុន Sinohydro Resources ជា​​​ក្រុមហ៊ុន​​​ចិន​​​ដែល​​​ចង់​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​សន្យា​​​ជា​​​មួយក្រុម​​​ហ៊ុន​​​សាង​​​សង់​​​ចិន​​​រួច​​​ហើយ​​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ធានា​​​អះ​​​អាង​​​ប្រាប់​​​លោកស្រី ច័ន្ទមុនី នៅក្នុង​​​លិខិត​​​របស់​​​លោក​​​ថា កំពុង​ធ្វើការ​​​សិក្សា​​​សមិទ្ធ​​​លទ្ធភាព​​​​​​នៅឡើយ ហើយ​​​នឹង​​​ជូន​​​ដំណឹង​​​​​​អំពី​​​សេចក្តី​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​អំពី ថា តើ​​​ត្រូវ​​​បន្ត​​​គម្រោង​​​នេះ​​​ឬយ៉ាង​​​ណា​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "បច្ចុប្បន្ន​​​នេះ​​​គម្រោង​​​នេះ​​​កំពុង​​​ធ្វើ​​​ការ​​​សិក្សា ហើយ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ការ​​​ពិនិត្យ​​​ចុង​​​ក្រោយ​​​នៅ​​​ឡើយ​​​ទេ។ រាជ​​​រដ្ឋាភិបាល​​​ នឹង​​​មិន​​​អភិវឌ្ឍ​​​ទំនប់​​​វារី​​​អគ្គិសនី​​​នៅ​​​ក្នុង​​​តំបន់​​​អារ៉ែង​​​ឡើយ​​​ ប្រសិន​​​បើ​ការ​​​សិក្សា​​​បង្ហាញ​​​ថា ការ​​​បាត់​​​បង់​​​បណ្តាល​​​មក​​​ពី​​​ការ​​​អភិវឌ្ឍ​​មាន​ទំហំ​​​ធំ​​នោះ បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​ផល​​​ប្រយោជន៍​​​សេដ្ឋកិច្ច​​​ និង​​​​​​អត្ថប្រយោជន៍​​​​​ផ្សេង​​​ៗ​​​ទៀត។ លោក​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "ផល​​​ប្រយោជ​​​ន៍​​​ផ្សេង​​​ៗ​​​ទាំង​​​នោះ​​​នឹង​​​រួម​មាន​​​ចំណូល​​​ពន្ធ​​​ដែល​​​បាន​​​មក​​​ពី​​​ការ​​​​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ ការ​​​បង្កើត​​​ការ​​​ងារ​​​សម្រាប់​​​អ្នក​​​ភូមិ​​​ កាលានុវត្តភាព​​​ទេសចរណ៍​​​ធម្មជាតិ និង​​​ការ​​​កាត់​​​បន្ថយ​​​ការ​​​បំភាយ​​​ឧស្ម័ន​​​ផ្ទះ​​​កញ្ចក់​​​​​​នៅ​​​ពេល​​​អ្នក​​​ភូមិ​​​បាន​​​ប្តូរ​​​ពី​​​ការ​​​ដុត​​​ធ្យូង​​​​​​ទៅ​​​ប្រើ​​​ប្រាស់​​​ថាម​​​ពល​​​វារីអគ្គិសនីនោះ។ រដ្ឋាភិបាល​​​បាន​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​មួយ​​​ចំនួន​​​​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ ហើយ​​​កំពុង​​​បន្ត​​​សាង​​​សង់​​​បន្ថែម​​​ទៀត​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​តម្លៃ​​​អគ្គិសនី​​​ដែលមាន​តម្លៃខ្ពស់នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ចុះ​​​ថោក​​​។ទំនប់​​​វារី​​​អគ្គិសនី​​​ស្ទឹង​​​ឆាយ​​​អារ៉ែង​​​អាច​​​បន្ថែម​​​សមត្ថភាព​​​ថាម​​​ពល​​​កម្លាំង​​​១០៨​​​មេហ្គាវ៉ាត់​​​បន្ថែម​​​ទៀត​​​។ យោង​​​តាម​​​អង្គការ​​​អភិរក្ស​​​អន្តរ​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​ជាតិ​​​ដើម​​​ភា​​​គ​​​តិច​​​ជងនៅ​​​ក្នុង​​​ជ្រលង​​​នោះ​​​ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​កាល​​​ពី​​​ម្សិលមិញ គឺ​​​ជា​​​សហគមន៍​​​មួយ​​​ក្នុង​​​ចំណោម​​​សហគមន៍​​​ចុង​​​ក្រោយ​របស់​ក្រុម​ជន​ជាត​ិ​ដើម​ភាគតិច​​​​ដែល​​​នៅ​​​សេសសល់​​​។ ពួកគាត់​​​បាន​​​រស់​​​នៅ​​​ទី​​​នោះ​​​ច្រើន​​​ជំនាន់​​​មក​​​ហើយ ហើយ​​​ក្រៅ​​​ពីជីវភាព​​​រស់​​​នៅ​​​​​របស់​​​ខ្លួន​​​ ពួកគាត់​នឹង​​​បាត់​​​បង់​​​ទាំង​​​ដី​​​ព្រៃ​​​ដូន​​​តារបស់ខ្លួន​ និង​​​កន្លែង​​​កប់​​​សព​​​ ប្រសិន​​​បើ​​​កន្លែង​​​នេះ​​​ត្រូវ​​​បាន​​​ជន់លិច​​​នោះ ។ រដ្ឋាភិបាល​​​មិន​​​ទាន់​​​បាន​​​ដោះ​​​ស្រាយ​​​រក​​​កន្លែង​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​សម្រាប់​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ជង​​​នៅ​​​ឡើយ​​​ទេ ប្រសិន​​​បើ​​​ពួក​​​គាត់​​​បង្ខំ​​​ឲ្យ​​​ចាក​​​ចេញ​​​នោះ​​​។ប៉ុន្តែ​ លោក អាឡិច កុងសាឡែស​ ដាវីដ​​​សុន សហស្ថាបនិក​​​អង្គការ​​​ Mother Nature ជា​​​អង្គការ​​​មួយ​​​ក្នុង​​​ចំណោម​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​ជួយ​​​សហគមន៍​​​​​ត​​​ស៊ូ​​នឹង​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនីនេះ​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ការ​​​ធ្វើបែបនេះ​ក្នុង​ការ​បណ្តេញ​​​នាពេល​​​កន្លង​​​មក​​​ជាប្រផ្នូល​មិន​ល្អ​សម្រាប់​គ្រួសារអ្នក​​​ភូមិ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រជា​​​ពល​​​រដ្ឋ​​​នឹង​​​ត្រូ​​​វ​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​ទៅ​​​កាន់​​​កន្លែង​​​តាំងទីលំនៅថ្មី​​​​ ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​កាន់តែក្រីក្រ​​​។ គ្មាន​​​ទឹក​​​ ដី​​​គ្មាន​​​ជីជាតិ​​​ គ្មានផ្លូវ​ទៅកាន់ទី​​​ផ្សារ​​​ គ្មាន​​​ផ្លូវ​​​ដើរ​​​ទៅ​​​រក​​​​​​ថ្នាំ​​​បុរាណ​​​ អាហារ​​​ ឬ​​​សម្ភារ​​​សម្រាប់​​​សាង​​​សង់​​​ជា​​​ដើម"។ សកម្មជន​​​បរិស្ថាន​​​រូប​​​នេះ​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​ការ​​​សន្យា​​​​​​ផ្តល់​​​ការ​​​ងារ​​​របស់​​​លោក ហ៊ុន សែន ដល់​​​គ្រួសារ​​​អ្នក​​​ភូមិផងដែរ ​​​ប្រសិន​​​បើ​​​​​​គម្រោង​​​នេះ​​​ត្រូវ​​​បាន​​​ដំណើរការ​ទៅមុខ​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "តាមការ​​​​ចុះទៅ​​​ពិនិត្យ​​​មើល​​​ទំនប់​​​វារី​​​អគ្គិសនី​​​ដែល​​​កំពុង​​​សាង​​​សង់​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា ឃើញ​​​ថា​​​ការ​​​ងារ​​​ភាគ​​​ច្រើន​​​ពិត​​​ជា​​បាន​​​​ទៅ​​​ឲ្យ​​​អ្នក​​​ខាង​​​ក្រៅ​​​ដូច​​​ជា​​​ជន​​​ចំណាកស្រុក​​​មក​​​ពី​​​តំបន់​​​ដទៃ​​​ទៀត និង​​​ជន​​​ជាតិ​​​ចិន​​​រាប់​​​រយ​​​នាក់...មិន​​​មែន​​​​​​ដល់​​​ប្រជា​​​ជន​​​ដែល​​​រស់​​​នៅ​​​ក្បែរ​​​នោះ​​​ឡើយ​​​"។ លោកស្រី ច័ន្ទមុនី លេខា​​​នៃ​​​គណៈកម្មការ​​​កសិកម្ម​​​រដ្ឋសភា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​បាន​​​ទទួល​​​លិខិត​​​របស់​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ហើយ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​វាគួរ​​​តែ​​​បាន​​​ទៅលើគ្រួសារ​​​​អ្នក​​​ភូមិ​​​រស់​​​នៅ​​​ក្នុង​​​ជ្រលង​​​នេះ មិន​ថា​ទំនប់វារីអគ្គិសនី​នេះ​ត្រូវ​បាន​សាងសង់​ឬយ៉ាងណានោះឡើយ​​​៕សារុន​​​​​​​​​​​​  

ប្រជាពលរដ្ឋ​ស្នាក់​នៅ​​ក្នុង​អគារ​​ប៊ូឌីង​​​ភិត​ភ័យ​ដោយ​សារ​​​​អគារ​នេះ​ចេញ​ស្នាម​ប្រេះ​ធំ

ប្រជាពលរដ្ឋ​ស្នាក់​នៅ​ក្នុង​​ "អគារ​ស" ឬ​ហៅ​ថា អគារ​ប៊ូឌីង បាន​ជួប​​ជាមួយ​មន្ត្រី​មកពី​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​រៀបចំ​ដែន​ដី​កាលពី​ម្សិលមិញ ដើម្បី​​លើក​ឡើង​ពី​ក្ដី​បារម្ភ​របស់ពួកគាត់​ចំពោះ​ស្នាម​ប្រេះ​មួយ​ដែល​មាន​​​ទំហំ​៥សង់ទីម៉ែត្រ​នៅ​ជញ្ជាំង​បែរ​ទៅ​ទិស​ខាង​ត្បូង​នៃ​ប្លុក​អគារ​ដ៏ទ្រុឌទ្រម​នេះ​កាលពី​ល្ងាច​ម្សិលម្ងៃ​។ យោង​តាម​លោក ខាត់ ណារិទ្ធ ចៅសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន បាន​ឲ្យ​ដឹង​ថា ស្នាម​ប្រេះ​ដែល​មាន​ចាប់ពី​ដី​រហូត​ដល់​ដំបូល​​នៃ​អគារ​​កម្ពស់​បួន​ជាន់​នេះ ស្ថិត​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​គ្រឹះ​​ដែល​ទើប​តែ​ជីក​បាន​ពាក់​កណ្ដាល​សម្រាប់​សាង​សង់​សណ្ឋាគារ​​ ហើយ​ស្នាម​ប្រេះ​នេះ​បាន​កើត​​ឡើង​នៅ​មុន​ម៉ោង​៦ល្ងាច​ថ្ងៃ​អាទិត្យ នៅ​ពេល​គ្រឿង​ចក្រ​មួយ​បាន​បុក​គ្រឹះ​នៅ​ខាង​ក្នុង​ការដ្ឋាន​សំណង់​ជាប់​គ្នា​។ លោក​​បាន​មាន​ប្រសាសន៍​ថា ទីតាំង​នេះ​​ត្រូវ​បាន​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ 7NG ដែល​បាន​​​បណ្ដេញ​ប្រជា​ពលរដ្ឋ​រាប់​រយ​គ្រួសារ​​ដោយ​ហិង្សា​ចេញពី​ដី​ដែល​មាន​ហាង​ឆេង​ខ្ពស់​នៅ​ពីក្រោយ​អគារ​ស​​កាលពី​ឆ្នាំ​២០០៩​ លក់​ឲ្យ​ទៅ​ពាណិជ្ជករ​​ខ្មែរ​ម្នាក់​ឈ្មោះ រិទ្ធី សំណាង។ លោក​បាន​លើក​ឡើង​ថា "សហគមន៍​ដីក្រហម​បាន​លក់​វា​ឲ្យ​ទៅ​ក្រុម​ហ៊ុន 7NG...

ព្រះសង្ឃ​​មួយ​ចំនួន​​ចោទ​ប្រកាន់​ព្រះសង្ឃ​ដែល​ដឹកនាំ​វត្ត​សាមគ្គីរង្សី​ពីបទ​​ចេញ​បញ្ជា​ឲ្យ​មាន​ការ​វាយ​ដំ​

ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​សាលា​រាជធានី​​បាន​ប្រកាស​ថា ​ខ្លួន​កំពុង​ស៊ើបអង្កេត​វត្ត​​សាមគ្គីរង្សី​ពីបទ​សង្ស័យ​ថា ​បាន​បង្កើត​ "ចលនា​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល​" ​ព្រះសង្ឃ​មួយ​ក្រុម​ដែល​គង់​នៅ​វត្ត​នេះ​បាន​មាន​សង្ឃដីកា​ថា ក្រុម​ព្រះអង្គ​កំពុង​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​ដោយ​ចោទ​ប្រកាន់​ព្រះសង្ឃ​ដែល​ដឹកនាំ​វត្ត​នេះ​ពីបទ​រៀបចំ​ការ​វាយ​ដំ​​​ដ៏ព្រៃផ្សៃ​លើ​ក្រុម​ព្រះអង្គ។ វត្ត​នេះ​គឺ​ជា​វត្ត​មួយ​ក្នុង​ចំណោម​វត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ហ៊ាន​ប្រឆាំង​នឹង​វិន័យ​សង្ឃ​មិន​ឲ្យ​ពាក់​ព័ន្ធ​នឹង​បញ្ហា​​ដ៏រសើប​​​ទាក់ទិន​រឿង​នយោបាយ ដោយ​ផ្ដល់​ជម្រក​ដល់​អ្នកភូមិ​ខេត្ត​ផ្សេងៗ​​ដែល​មក​រាជធានី​ភ្នំពេញ​​​ដើម្បីប្ដឹង​អំពីវិវាទ​ដីធ្លី​របស់ពួកគាត់​។ កាលពី​ថ្ងៃ​អាទិត្យ​ អ្នក​នាំពាក្យ​សាលា​រាជធានី​បាន​ចោទ​ប្រកាន់​ចៅអធិការ​វត្ត​នេះ​​​ពីបទ​រៀបចំ​ចលនា​អបគមន៍​ ហើយ​ថា ការ​ស៊ើបអង្កេត​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​​រក​ឲ្យ​ឃើញ​ថា តើ​វត្ត​នេះ​បង្កើត​ឡើង​ដោយ​ស្រប​ច្បាប់​ ហើយ​ព្រះសង្ឃ​នៅ​ទីនេះ​បាន​បួស​ដោយ​ត្រឹម​ត្រូវ​ឬក៏អត់។ កាលពី​ម្សិលមិញ​សាមណេរ​មួយ​អង្គ​គង់​នៅ​វត្ត​សាមគ្គីរង្សី​នេះ​បាន​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​នឹង​ព្រះសង្ឃ​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​ចោទ​ប្រកាន់​ចៅអធិការ​វត្ត​ សៀង សុវណ្ណារ៉ា ​ជំនួយ​ការ​របស់​ព្រះអង្គ គឺ​ព្រះតេជគុណ ឡាយ ឡាត់ និង​ចៅអធិការ​ស្ដីទី​ ថាច់ ហាសំអាង...

មន្ត្រី​យោធា​និង​ប៉ូលិស​ជាន់​ខ្ពស់​ទទួល​បាន​ការ​ឡើង​តំណែង​ក្នុង​បក្ស

គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​ស្វាគមន៍​សមាជិក​ថ្មី​ចូល​គណៈ​កម្មាធិការ​កណ្តាល​នៅ​ថ្ងៃ​បញ្ចប់​នៃ​មហា​សន្និបាត​គណបក្ស​របស់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ ដោយ​បញ្ចូល​សមាជិក​ថ្មី​ជាច្រើន​នាក់​ក្នុង​ជួរ​គណៈ​កម្មាធិការ​កណ្តាល​បក្ស ដែល​សឹងតែ​បាត់បង់​ការ​គ្រប់គ្រង​អំណាច​ជាច្រើន​ទសវត្សរ៍​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោត​ជាតិ​ចុង​ក្រោយ​នេះ។ ការ​បន្ថែម​នេះ​កើន​ជាង​ពីរ​ដង​នៃ​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គឺ​ឡើង​ដល់​៥៤៥​នាក់ និង​បញ្ចូល​មន្ត្រី​យោធា​និង​ប៉ូលិស​ជាន់​ខ្ពស់​មួយ​ចំនួន ព្រមទាំង​កូន​ប្រុស​បី​នាក់​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ផង​ដែរ។ និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៅ​ពេល​បិទ​មហា​សន្និបាត លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អួត​អំពី​ការ​បន្ថែម​ស្ត្រី​៤៥​រូប​ចូល​គណៈ​កម្មាធិការ​កណ្តាល និង​សមាជិក "វ័យ​ក្មេង" ៧០​រូប​អាយុ​ក្រោម​៥០​ឆ្នាំ។ ក្នុង​ចំណោម​សមាជិក​២៦៨​នាក់​ក្នុង​បញ្ជីគណៈ​កម្មាធិការ​កណ្តាល​ដែល​ដឹក​នាំ​សមាជ​កាលពី​ថ្ងៃ​សុក្រ ២៧​រូប​បានទទួល​មរណភាព​ចាប់តាំងពី​គណៈ​កម្មាធិការ​នេះ​បាន​កោះ​ប្រជុំ​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០១៣ មួយ​រូប​បាន​លាលែង​ចេញ​ពី​តំណែង និង​បណ្តេញ​ចេញ​ពី​គណបក្ស​មួយ​រូប។ លោក កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា "យើង​បាន​បន្ថែម​សមាជិក ពីព្រោះ​សមាជិក​ចាស់​កាន់តែ​ចាស់​និង​ទទួល​មរណភាព។ យើង​ត្រូវ​ជ្រើសរើស​យុវជន ពីព្រោះ​ចំនួន​៥០​ភាគរយ​នៃ​ប្រទេស​នេះ​មាន​អាយុ​តិចជាង​៣០​ឆ្នាំ...

ក្នុងវត្ត​សាមគ្គីរង្សី​សាលា​ក្រុងយល់ឃើញថាជាការគំរាម “អបគមន៍”​

សាលា​រាជធានី​ភ្នំពេញ​​បាន​បង្កើត​គណៈកម្មការ​ពិសេស​មួយ​​ដើម្បី​ស៊ើបអង្កេត​ថា តើ​ព្រះសង្ឃ​នៅ​វត្ត​សាមគ្គីរង្សី ដែល​ផ្ដល់​កន្លែងស្នាក់​នៅ​​សម្រាប់​សកម្មជន​​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ ដែល​​ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ខឹង​សម្បាកាលពី​ប៉ុន្មាន​ខែ​មុន​នេះបាន​​បួស​​ស្រប​ច្បាប់​ឬយ៉ាងណា។ អង្គការ​សិទ្ធិមនុស្ស និង​ព្រះសង្ឃ​នៅ​វត្ត​នេះ​បាន​លើក​ឡើង​ និង​មាន​សង្ឃដីកា​ថា ចំណាត់​ការ​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​​ដើម្បី​បំភិត​បំភ័យ​​​វត្តមួយ​ក្នុង​ចំណោម​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដែល​មិន​ដើរ​តាម​គណបក្ស​ប្រជាជន​កម្ពុជា និង​ដើម្បី​គាប​សង្កត់​​​អ្នក​ប្រឆាំង​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃសុក្រ សាលា​រាជធានី​បាន​លើក​ឡើង​ថា ​គណៈកម្មការ​នេះ​ត្រូវ​បាន​បង្កើត​ឡើងដើម្បី​ដោះ​ស្រាយ​ភាព​ចម្រូង​ចម្រាស និង​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត​នៅ​​វត្ត​សាមគ្គីរង្សី ​បន្ទាប់​ពី​សាមណេរ​មួយ​អង្គ​​​បាន​ចាក់​​សម្លាប់​​គ្រូសូត្រ​ស្ដាំ​មួយ​អង្គ​ កាលពី​ខែ​មុន​នៅ​ក្នុង​វត្ត​នេះ។ សាលារាជធានី​​បាន​លើក​ឡើង​បន្ត​ថា លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​កិច្ច​ប្រជុំមួយ​របស់​គណៈកម្មការ​នេះ​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ត្រួត​ពិនិត្យ​ការ​ងារ​របស់​ព្រះសង្ឃ​ និង​អ្នកភូមិ​ផ្សេងៗ​ទៀត​នៅ​ក្នុង​វត្ត​នេះ​។ កាលពី​​កន្លះ​ឆ្នាំ​មុន ​វត្ត​សាមគ្គីរង្សី​បាន​ផ្ដល់​ជម្រក​ដល់​សហគមន៍​​​​មកពី​ខេត្ត​មួយ​ចំនួន​ ដែល​ធ្វើ​ដំណើរ​​​មក​រាជធានី​ភ្នំពេញ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​​នៅ​ក្នុង​វិវាទ​ដីធ្លី​របស់​ខ្លួន​​ជាមួយ​ក្រុម​ហ៊ុន​ឯកជន។ នគរ​បាល​​​បាន​រារាំង​ម្ដង​ហើយ​ម្ដង​ទៀត​មិន​ឲ្យ​អ្នកភូមិ​​...

Latest news