28 C
Phnom Penh

TAG

topstory

ប៉ូលិស​ចាប់​ខ្លួន​ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​ប្រាំ​នាក់នៅ​ខេត្ត​រតនគិរី

អ្នក​ភូមិ​និង​បុគ្គលិក​សិទ្ធិ​​មនុស្ស​បាន​និយាយ​ថា កាលពី​ថ្ងៃ​អាទិត្យ ប៉ូលិស​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​ បាន​ចាប់​ជនស្វែង​រកសិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​ប្រាំ​នាក់ និង​កំពុង​ស្វែងរក​អ្នក​ភូមិ​ចារ៉ាយ​បី​នាក់ ដែល​បាន​ជួយ​ពួកគេ​ឲ្យ​គេច​ពី​អាជ្ញាធរ​ ពេល​ពួកគេ​មក​ដល់​ពី​ប្រទេស​វៀតណាម ប្រហែល​ពីរ​សប្តាហ៍​មុន។ អ្នក​ភូមិ​ចារ៉ាយ​ម្នាក់ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ព្រោះខ្លាច​មាន​ការ​សងសឹក​ពី​អាជ្ញាធរ បាន​និយាយ​ថា ប៉ូលិស​មកពី​ឃុំសោមធំ ស្រុក​អូរយ៉ាដាវ បាន​ចាប់​ខ្លួន​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ប្រាំ​នាក់ ហើយ​បួន​នាក់​ផ្សេងទៀត​បាន​រត់​ចូល​ព្រៃ។ ក្រុម​មាន​គ្នា​ប្រាំបួន​នាក់​ ដែល​មាន​ក្មេង​ពីរ​នាក់​និង​ទារក​ម្នាក់​នេះ បាន​មក​ដល់​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​ទី​១៩​ខែ​មករា។ ម៉ុងតាញ៉ា​២៣​នាក់​ផ្សេងទៀត ដែលជា​ក្រុម​អន្តោគ្រាម​រស់នៅ​ផ្តុំ​គ្នា​នៅ​តំបន់​ខ្ពង់រាប​កណ្តាល​របស់​ប្រទេស​វៀតណាម ដែល​បាន​ឆ្លងចូល​ក្នុង​ខេត្ត​នេះ​នៅ​ខែ​មុន ក៏​កំពុង​លាក់​ខ្លួន​ក្នុង​ស្រុក​អូរយ៉ាដាវ​ដែរ។ ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទាំងអស់​អះអាង​ថា គេ​បាន​ភៀសខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខាង​សាសនា​និង​នយោបាយ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន។ អ្នក​ភូមិ​ចារ៉ាយ​ម្នាក់​ទៀត ដែល​បាន​ជួយ​យក​អាសា​ក្រុម​មួយ​មាន​គ្នា​ប្រាំបួន​នាក់​ពេល​ប៉ូលិស​មក​ដល់ បាន​និយាយ​ថា ប៉ូលិស​១០​នាក់​ជិះ​រថយន្ត​ប្រាំ​គ្រឿង​បាន​ចូល​ភូមិ...

អ្នកភូមិ​​​​​​រារាំង​​​ក្រុមហ៊ុន​​​​​​មិន​​​ឲ្យ​​​រាន​​​ដី​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី

យោង​​​តាម​​​តំណាង​​​អ្នក​​​ភូមិ​​​និង​​​​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នកភូមិ​​​ប្រហែល​​​១០០ នាក់​​​​​​បាន​​​រារាំង​​​ក្រុមហ៊ុន​​​មិន​​​ឲ្យ​​​រាន​​​ដីសម្បទាន​​​មួយ​​​ផ្នែករបស់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​ស្រុក​​​លំផាត់ ខេត្ត​​​​​​រតន​​​គិរី កាលពី​​​ថ្ងៃ​​​សៅរ៍ ​​​ក្នុង​​​ការ​​​ប្រឈមមុខ​​​ដាក់គ្នា​​​ថ្មី​​​បំផុត​​​ពាក់​​​ព័ន្ធ​​​វិវាទ​​​ដីធ្លី ដ៏​​​អូស​​​បន្លាយ​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វព្រៃ​​​​​​លំផាត់។ ក្រុមហ៊ុន​​​ Daun Penh Agrico ​​​កាន់កាប់​​​ដោយ​​​វៀត​​​ណាម ដែល​​​ទទួល​​​បាន​​​ដីសម្បទាន​​​ទំហំ​​​​​​៨.៨២៥ហិកតា​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០១១នោះ ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​រាន​​​ដី​​​ទំហំ​​​៥០ហិតតា ដែល​​​អ្នកភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិ​​​ច​​​ក្នុង​​​មូលដ្ឋាន​​​លើក​​​ឡើង​​​ថា គួរ​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ព្រៃ​​​សហគមន៍​​​របស់​​​ខ្លួន។ លោក ឌី សាមី ដែល​​​អះ​​​អាង​​​ថា ជា​​​តំណាង​​​​​​អ្នកភូមិ​​​ជន​​​ជាតិ​​​ភាគតិច​​​​​​ប្រហែល​​​២២៥​​​គ្រួសារ​​​​​​ព្យាយាម​​​ការ​​​ពារ​​​​​​ដីដូនតា​​​របស់ ខ្លួន​​ពី ការ​​​អភិវឌ្ឍ​​​របស់ ក្រុមហ៊ុន​​​​​​Daun Penh Agrico នោះ បាន​​​លើកឡើង​​​ថា អ្នកភូមិ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រហែល​​​៣០នាក់​​​​​​មិន​​​អាច​​​រារាំង​​​​​​គ្រឿង​​​ចក្រ​​​របស់​​​ក្រុម​​​ហ៊ុ​​​ននេះ​​​កុំឲ្យ​​​រាន​​​ដី​​​បាន​​​ឡើយ​​​កាលពី​​​ថ្ងៃសុក្រ​​​។ យោង​​​តាម​​​លោក សាមី បាន​​​ឲ្យ​​​ដឹង​​​ថា ប៉ុន្តែ​​​ការ​​​ព្យាយាម​​​របស់​​​អ្នកភូមិ​​​ប្រហែល​​​១០០​​​នាក់​​​លើក​​​ទី​​​២ កាលពី​​​ថ្ងៃសៅរ៍ បាន​​​រារាំង​​​​​​ត្រាក់ទ័រ​​​ប្រាំពីរ​​​គ្រឿង​​​បណ្តោះ​​​អាសន្ន​​​​​​កុំឲ្យ​​​រាន​​​ដី​​​នេះ។ លោក​​​បាន​​​និយាយ​​​ថា "​​​តំណាង​​​ក្រុមហ៊ុន​​​អះ​​​អាង​​​ថា ពួកគេ​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​ពី​​​រដ្ឋ​​​ ប៉ុន្តែ​​​​​​ដី​​​នេះ​​​ជា​​​កម្ម​​​សិទ្ធិ​​​របស់​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច"។ លោក​​​បាន​​​បន្ថែម​​​ថា "​​​យើង​​​តែ​​​ង​​​តែ​​​យក​​​សត្វ​​​ពាហនៈ​​​​​​ទៅ​​​ចង​​​នៅ​​​ទីនោះ​​​ ពីព្រោះ​​​ជា​​​កន្លែង​​​សុវត្ថិភាព នៅ​​​ពេល​​​មាន​​​ទឹក​​​ជំនន់ ដូច្នេះ​​​យើង​​​មិន​​​ចង់​​​ឲ្យ​​​ក្រុមហ៊ុន​​​​​​ណាមួយ​​​រាន​​​ដី​​​របស់​​​យើង​​​ឡើយ។ យើង​​​នឹង​​​មិន​​​ឈប់​​​តវ៉ា​​​ឡើយ​​​ ប្រសិនបើ​​​​​​ក្រុម​​​ហ៊ុន​​​មក​​​រាន​​​ដី​​​នេះ​​​​​​ទៀត​​​នោះ"។ លោក នូ ថេ អភិបាល​​​ស្តី​​​ទី​​​​​​ស្រុក​​​លំផាត់​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​ផ្តល់​​​ដី​​​សម្ប​​​ទាន​​​សង្គមកិច្ច​​​ទំហំ​​​​​​៧២៣ហិកតា​​​ដល់​​​អ្នក​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣ ប៉ុន្តែ​​​ថា ក្រុម​​​អ្នក​​​ភូមិ​​​នៅ​​​តែ​​​ទាមទារ​​​​​​បន្ថែម​​​ទៀត​​​។ ដោយ​​​សំដៅ​​​ដល់​​​ដី​​​ដែល​​​អ្នក​​​ភូមិ​​​ទុក​​​សម្រាប់​​​ចង​​​សត្វ​​​ពាហនៈ​​​របស់​​​ខ្លួន​​​នោះ លោក​​​បាន​​​មាន​​​បន្ថែម​​​ថា "​​​ពួក​​​គាត់​​​នៅ​​​តែ​​​ទាម​​​ទារ​​​ដី​​​ទំហំ​​​៥០០ហិកតា​​​បន្ថែម​​​ទៀត...​​​និង​​​តំបន់​​​សុវត្ថិភាព។ យើង​​​កំពុង​​​ចរចា​​​ជាមួយ​​​ភាគី​​​ទាំង​​​ពីរ​​​​​​នៅឡើយ​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះស្រាយ​​​ជូន​​​ពួកគាត់"។ តំណាង​​​ក្រុមហ៊ុន​​​ Daun Penh Agrico ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ទេ។ ដីសម្បទាន​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​មាន​​​ភាព​​​ចម្រូង​​​ចម្រាស​​​យ៉ាង​​​ខ្លាំង ​​​​​​ជាពិសេស​​​​​បន្ទាប់ពី​​​​​​មន្ត្រី​​​មូលដ្ឋាន​​​ទទួល​​​ស្គាល់​​​ថា បាន​​​ផ្តល់​​​​​​ដីសម្បទាន​​​ "ក្រៅផ្លូវការ" លើក​​​ទី​​​២ នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​កាលពី​​​ឆ្នាំ​​​២០១៣ បន្ទាប់ពី​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ប្រកាស​​​អំពី​​​បម្រាម​​​ហាម​​​មិន​​​ឲ្យ​​​​​ផ្តល់​​​​​​ដីសម្បទាន​​​សេដ្ឋកិច្ច៕សារុន​​​​​​​​​​​​​​​​​​  

លោក ជា ស៊ីម ទំនង​ជា​មិន​​ចូល​រួម​សមាជ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​សប្ដាហ៍​នេះទេ​

យោង​តាម​ប្រធាន​អង្គរក្ស​របស់លោក ជា ស៊ីម​ ​បាន​បញ្ជាក់​កាលពី​ម្សិលមិញថា​ បច្ចុប្បន្ន​​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​ពិនិត្យ​តាម​ដាន​​​ស្ថានភាព​ជំងឺ​នៅ​ក្នុង​​ប្រទេស​​វៀត​ណាម ហើយ​​ប្រហែល​ជា​មិន​អាច​​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ទាន់​ពេល​សមាជ​ទូទាំង​ប្រទេស​របស់​គណបក្ស​កាន់​អំណាច​ ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​​នេះ​​។ លោក យឹម លាង ប្រធាន​អង្គរក្ស​របស់​លោក​ ជា ស៊ីម ​បាន​មាន​ប្រសាសន៍​ថា "សម្ដេច​ទៅ​វៀតណាម ​​​ដើម្បី​ពិនិត្យ​តាម​ដាន​​ស្ថាន​ភាព​សុខភាព​តាម​កាល​កំណត់​ដូច​សព្វ​ដង។​សម្ដេច​មិន​កើតអីទេ សម្ដេច​ទៅ​វៀតណាម​​ ប្រហែល​បួន​ប្រាំថ្ងៃ​។ ​​ការ​ពិនិត្យ​តាម​ដាន​នឹង​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​ ហើយ​​សម្ដេច​ប្រហែល​ជា​​ត្រឡប់​មក​វិញ​​មិន​ទាន់ពេល​ទេ"។ លោក ទៀ...

សមាជិក​សភា​ជំរុញ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ទាក់ទិននឹង​ការ​ផ្ទុះ​វីរុស​ហ៊ីវ

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​មុខ​នៅ​មុខ​គណៈ​កម្មការ​សុខា​ភិបាល​នៃ​រដ្ឋ​សភា ដែល​បាន​ស្នើ​ឲ្យ​លោក​បង្កើត​កញ្ចប់​ថវិកា​មួយ ដើម្បី​ឧបត្ថម្ភ​អ្នក​ភូមិ​ដែល​តស៊ូ​រស់​នៅ​ឃុំ​រកា​ខេត្ត​បាត់ដំបង ដែល​មាន​ការ​ផ្ទុះ​មេរោគ​ហ៊ីវ​ដ៏​អាថ៌​កំបាំង​បាន​ឆ្លង​លើ​មនុស្ស​ជាង​២០០​នាក់។ មូលហេតុ​នៃ​ការ​ឆ្លង​រាលដាល​នេះ​នៅ​មិន​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​បន្ទោស​លោក យ៉ែម ជ្រិន គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ដែល​តែង​តែ​ទៅ​ព្យាបាល​អ្នកភូមិ​ ដោយ​ការ​ចាក់​ថ្នាំ​ ហើយ​លោក​បាន​សារភាព​ថា ​លោក​បាន​ប្រើ​សឺរ៉ាំង​ឡើង​វិញ​ជាច្រើន​លើក​ច្រើន​សា។ កាលពី​ថ្ងៃ​ទី​២២​ខែធ្នូ​ តុលាការ​ខេត្ត​បាន​ដាក់​ពន្ធនាគារ លោក យ៉ែម ជ្រិន ពី​បទ​ឃាតកម្ម។ ការ​ចុះ​អង្កេត​អ្នក​ភូមិ​ក្នុង​ឃុំ​នោះ ដែល​ដឹកនាំ​ដោយ​ក្រសួង​សុខាភិបាល ហើយ​បាន​បញ្ចប់នៅ​ដើម​ខែ​នេះ បាន​សន្និដ្ឋាន​ថា វីរុស​នេះ​ទំនង​បាន​ឆ្លង​តាម​រយៈ​ការ​ចាក់​ថ្នាំ ឬ​ការ​ព្យួរ​សេរ៉ូម។ បន្ទាប់ពី​ការ​ប្រជុំ​បិទទ្វារ​កាលពី​ថ្ងៃ​អង្គារ...

អង្គការ​សិទ្ធិមនុស្ស​និយាយ​ថា កូន​ក្រមុំខ្មែរ​ដែល​រង​ការ​រំលោភ​បំពាន​នៅ​​ចិន​មាន​ចំនួន​​កើន​ឡើង​គួរ​ឲ្យ​បារម្ភ

យោង​តាម​បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​ដែល​កាលពី​ឆ្នាំ​មុន​បានជួយ​ធ្វើ​មាតុភូមិ​និវត្ត​កូនក្រមុំខ្មែរ​ជិត​៥០​នាក់ ដែល​ត្រូវ​គេ​ជួញដូរ​នៅ​បរទេស​ ឬ​​ត្រូវ​បាន​ទាក់​ទាញ​ទឹក​ចិត្ត​​ដោយ​ការ​សន្យារ​ថា ពួកគេ​នឹង​មាន​ជីវភាព​ធូរធារនោះ ចំនួន​ស្ត្រី​ខ្មែរ​ដែល​​​​បាន​រង​ការ​រំលោភ​បំពាន​ក្រោយ​រៀបការ​ជាមួយ​ប្ដី​នៅ​ក្នុង​ប្រទេស​ចិន កំពុង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ អង្គការ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​លីកាដូ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​ខ្លួន​បាន​ជួយ​ស្ត្រី​ចំនួន​៤៩​នាក់​ឲ្យ​វិល​ត្រឡប់​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញនៅ​ក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​នឹងចំនួន​២៩​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៣។ លោកស្រី ឆន សុគន្ធា ប្រធាន​កម្មវិធី​សិទ្ធិស្ត្រី និង​​កុមារ​នៃ​អង្គការ​អាដហុក​ បាន​មាន​ប្រសាសន៍​ថា អង្គការ​អាដហុក​បាន​ជួយស្ត្រី​​២១​នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ​កាលពី​ឆ្នាំមុន​ បើ​ប្រៀបធៀប​នឹង​ចំនួន​តែ​បួន​នាក់​ក្នុង​ឆ្នាំ​២០១៣។ លោកស្រី​បានមាន​ប្រសាសន៍​ទៀត​ថា " ជនរងគ្រោះ​ទាំង​នេះ​ត្រូវ​បាន​ទាក់​ទាញ​ទឹក​ចិត្ត​ឲ្យ​ធ្វើ​​ដំណើ​ទៅ​ប្រទេស​ចិន​ជាមួយ​ការ​សន្យា​ផ្ដល់​ការ​ងារ​មាន​ប្រាក់​ខែ​ខ្ពស់​ និងរៀបការ​ជាមួយ​​ប្ដី​ចិន​អ្នក​មាន។ ប៉ុន្តែ​ទីបំផុត​ពួកគេ​​ត្រូវ​គេ​លក់​ឲ្យទៅ​បុរស​ៗ​ចិន ដែល​ពេល​ខ្លះ​លក់​ក្នុង​តម្លៃ​ពី​១៥.០០០​ដុល្លារ​ទៅ​២០.០០០​ដុល្លារ​ ឲ្យ​ធ្វើ​​ជា​ទាសករ​សិច​។ វា​ជា​​​ការ​ជួញដូរ​មនុស្ស​​មួយ​ប្រភេទ​ក្រោម​លេស​រៀបការ​"។ លោក អំ...

អង្គការ​សិទ្ធិមនុស្ស​លើក​ឡើង​ថា ស្ត្រីបម្រើ​ការ​ងារ​តាមផ្ទះ​ជាច្រើន​នៅ​បាត់​ខ្លួន​ ក្នុង​ប្រទេស​ម៉ាឡេស៊ី

កាល​​​ពី​​​ម្សិល​មិញ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​ប្រឹង​​​ប្រែង​​​ធ្វើ​​​ការ​​​ឲ្យ​បាន​ខ្លា​​​ំងក្លាដើម្បី​​​ជួយ​​ស្ត្រីបម្រើ​​​ការ​​​ងារ​​​តាម​​​ផ្ទះជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​នៅ​​​តែ​​​ទទួល​​​រង​​​ការ​​​រំលោភ​​​បំពាន​​​ពី​​​សំណាក់​​​និយោជក​​​​​​របស់​​​ខ្លួន​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី ឬ​​​ពី​​​សំណាក់​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​រើស​​​ពល​​​ករ​​​កម្ពុជា​​​ដែល​​​បាន​​​បញ្ជូន​​​ពួកគេ​​​ទៅ​​​ទី​​​នោះ រួម​​​មាន​​​ស្ត្រី​​​៦៣​​​នាក់​​​ដែល​​​អង្គការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ​​​បាន​​​បាត់​​​ខ្លួន​​​។ នៅ​​​សន្និសីទ​​​កាសែត​​​មួយក្នុង​​​រាជ​​​ធានី​ភ្នំពេញ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​​​​បាន​​​លើក​​​ឡើង​​​ថា ស្ត្រី​​​១២២​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី បាន​​​បាត់​​​ខ្លួន​​​ ​​​សាច់​​​ញាតិមិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ ធ្វើ​​​ការ​​​ក្រោម​​​ការ​​​បន្ត​​​កិច្ច​​​សន្យា​​​ដោយ​​​បង្ខំ ឬ​​​អះ​​​អាង​​ពីការ​មិន​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ប្រាក់​​​ខែ​​​ដែល​​​មិន​​​ទាន់​​​បើក​​​ ឬ​​​ការ​​​រំលោភ​​​បំពាន​​​លើ​​​រាង​​​កាយ​​​ សូម្បី​​​ខណៈពេលដែល​​​រដ្ឋា​ភិបាល​​​ត្រៀម​​​បញ្ជូន​​​ទៅ​​​បន្ថែម​​​ទៀត​​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ប្រកាស​​​ផ្អាក​​​ដោយ​​​មិន​​​កំណត់​​​អំពី​​​ការ​​​បញ្ជូន​​​ស្ត្រី​​​បម្រើ​​​ការ​​​ងារ​​​តាម​​​ផ្ទះ​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​ជា​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​របាយ​​​ការណ៍​​​អំពី​​​ការ​​​រំលោភ​​​បំពានបែបនេះ​​​កើន​​​ឡើង​​​។ ក្រុម​​​មន្ត្រី​​​ក្រសួ​​​ងការ​​​ងារ​​​កំពុង​​​ធ្វើ​​​ការ​​​ចរចា​​​ជាមួយ​​​ប្រទេស​​​ម៉ាឡេស៊ី​​​ជុំ​​​វិញ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​ដែល​​​នឹង​​​លើក​​​លែង​​​ការ​​​ផ្អាក​​​នេះ​​​។ កាល​​​ពី​​​ម្សិលមិញ លោក ធន សារាយ ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​មិន​​​បាន​ធ្វើអ្វី​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ជួយ​​​ដល់​​​ស្ត្រី​​​ទាំង​​​នោះ​​​ដែល​​​បានបញ្ជូន​​​រួច​​​ហើយ​​​នោះ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ធ្វើ​​​អន្តរាគមន៍​​​សម្រាប់​​​គ្រួសារ​​​ជាច្រើន​​​​​​ជា​​​មួយ​​​ទីភ្នាក់ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ និង​​​ក្រសួង​​​ពាក់​​​ព័ន្ធ ជា​​​ពិសេស​​​ក្រសួង​​​ការ​​​ងារ​​​ ដើម្បី​​​ស្វែង​​​រក​​​អ្នក​​​បាត់​​​ខ្លួន​​​ ប៉ុន្តែ ពួក​​​គេ​​​មិនបាន​​​ឆ្លើយ​​​តប​​​ទេ​​​។ រដ្ឋាភិបាល​​ត្រូវធ្វើ​​​ការ​​​សហការ​​​ជា​​​មួយ​​​អាជ្ញាធរ​​​ម៉ាឡេស៊ី ដើម្បី​​​ស្វែង​​​រក​​​អ្នក​​​ទាំង​​​នេះ​​​ ពីព្រោះ​​​ពួក​​​គេ​​​​​​មិន​​​មែន​​​ជា​​​សត្វធាតុ​​​ទេ​​​ ពួកគេ​​​ជា​​​មនុស្ស​​​"។ ក្នុង​​​ចំណោម​​​ស្ត្រី​​​១២២​​​នាក់​​​ ដែល​​​ជា​​​ជន​​​រង​​​គ្រោះ​​​ដោយ​​​ការ​​​រំលោភ​​​បំពាននោះ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​​​​បាន​​​លើក​​​ឡើង​​​ថា សាច់​​​ញាតិ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មិន​​​អាច​​​ទាក់​​​ទង​​​ពួក​​​គេ​​​២៩នាក់​​​បានទេរយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែ​​​កន្លង​​​មក​​​ហើយ​​​។ អង្គការ​សិទ្ធិមនុស្សនេះ​លើកឡើង​ថា ស្ត្រី​​​៦៣​​​នាក់​​​ទៀត​​​ក៏​​​មិន​​​អាច​​​ទាក់​​​ទង​​​​​​បាន​​​ដែរ​​​យ៉ាង​​​ហោច​​​ណាស់​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំមកហើយ  ហើយ​​​ត្រូវ​​​គេ​​​ចាត់​​​ទុក​​​ថា បាន​​​បាត់​​​ខ្លួន។ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការងារ​​​បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេកាល​​​ពី​​​ម្សិលមិញ។ មន្ត្រី​​​នៅ​​​ក្រសួង​​​ការ​បរទេស​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​ថា ពួក​​​គេ​​​កំពុង​​​សហការ​​​ជាមួយ​​​ប្រទេស​​​ម៉ាឡេស៊ី ដើម្បី​​​ស្វែង​​​រក​​​ស្ត្រី​​​ដែល​​​បាន​​​បាត់​​​ខ្លួន​​​។ ប៉ុន្តែ លោក ធន សារាយ​​​ បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​ក៏​​​ត្រូ​​​វប្រឹង​​​ប្រែង​​​​​​បន្ថែម​​​ទៀតដើម្បីឃ្លាំមើល ហើយ​​​ឲ្យ​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​ទទួល​​​ខុស​​​ត្រូវ​​​ដែល​​​បាន​​​បណ្តាល​​​ឲ្យ​​​ស្ត្រី​​​បម្រើ​​​ការ​​​ងារ​​​តាម​​​ផ្ទះ​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​គ្រោះ​​​ថ្នាក់ ឬមិន​បាន​​​​ទទួល​​​ប្រាក​​​់​​​ខែ​​​ពេញ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "រដ្ឋាភិបាល​​​របស់យើង​បាន​​​ប្រកាស​​​ថា ខ្លួន​​​បាន​​​ផ្អាក​​​ការ​​​បញ្ជូន​​​​ស្ត្រី​​​បម្រើ​​​ការ​​​ងារ​​​តាម​​​ផ្ទះ​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី ប៉ុន្តែ ពួកគេ​​​មិនបានចា​ត់​វិធានការ​​​​ឃ្លាំ​​​មើល​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើសពល​​​ករ​​​ឡើយ​​​។ នេះ​​​គឺ​​​ជា​​​កំហុស​​​ដ៏ធំ  ហើយ​​​​បណ្តោយ​​​​​​ឲ្យ​​​ទីភ្នាក់ងារ​​ទាំង​​​នោះ​​​បង្ខំ​​​ពល​​​ករ​​​ឲ្យ​​​បន្ត​​​ធ្វើ​​​ការ​​​ងារ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី"។ អាន​​​ ស្រីស្រស់ ដែល​​​បាន​​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​ម៉ាឡេស៊ី​​​វិញ​​​កាល​​​ពីឆ្នាំ​​​២០១៣ ហើយ​​​បាន​​​ចូល​​​រួម​​​សន្និសីទកាសែត​​​កាល​​​ពី​​​ម្សិល​​​មិញ បាន​​​និយាយ​​​ថា ​​​នាង​​​នៅ​​​រង់​​​ចាំ​​​ប្រាក់​​​ពាក់​​​កណ្តាល​​​ក្នុង​​​ចំណោម​​​ប្រាក់​​​៣.៦០០​​​ដុល្លារ​​​ ដែលគេ​ជំពាក់​​​នាងសម្រាប់ការ​​​​បម្រើ​​​ការ​​​នៅ​​​ក្រៅ​​​ប្រទេស​​​កាល​​​ពី​​​ឆ្នាំ​​​មុន។ អ្នកស្រី ជ័យ ស្រី​​​វន ដែល​​​ក៏​​​បាន​​​ចូល​​​រួម​​​ក្នុង​​​សន្និសីទ​​​កាសែត​​​ដែរ​​​នោះ​​​បាន​​​និយាយ​​​ថា កូន​​​ស្រី​​​របស់​​​គាត់​​​​​​បាន​​​ចាក​​​ចេញ​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី​​​កាល​​​ពីឆ្នាំ​​​២០១០​​​ ហើយ​​​ត្រូវ​​​បាន​​​រំលោភ​​​បំពាន​​​ពីសំណាក់​​​និយោជក​​​​​​ដំបូង​​​​​​​​​​​​​​​របស់​​​នាង​​​ជា​​​ប្រចាំ​​​។ បើ​​​ទោះ​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពលករនេះ​​​ ជា​ទីភ្នាក់ងារ​ផ្គត់ផ្គង់ការ​​​ងារ​​​ដល់​​​ប្រជា​​​ជន​​​កម្ពុជា​​​(Cambodian Labor Supply) បាន​​​ផ្ទេរ​​​នាង​​​ទៅ​​​ផ្ទះ​​​ផ្សេង​​​ក៏​​​ដោយ​​​ ក៏​​​អ្នកស្រី​​​បាន​​​និយាយ​​​ថា ទី​​​ភ្នាក់​​​ងារ​​​នេះ​​​មិន​​​ព្រម​​​បញ្ជូន​​​កូនស្រីរបស់គាត់​​​មក​​​ស្រុក​​​កំណើត​​​វិញ​​​ដែរ។ អ្នក​​​ស្រី ស្រីវន បាន​​​និយាយ​​​ថា​​​ ទីបំផុត​​​ទីភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​នេះបាន​​​យល់​​​ព្រម​​​ជួយ​​​គាត់​​​កាល​​​ពីម្សិលមិញ ប៉ុន្តែ បន្ទាប់​​​ពី​​​សុំ​​​​​​ប្រាក់​​​៥ដុល្លារ​​​ដើម្បី​​ធ្វើ​​​ឯកសារ​​​ចាំបាច់​​​ ដែល​​​ត្រូវ​​​បក​​​ប្រែ​​​ពី​​​ភាសា​​​ខ្មែរ​​​ទៅ​​​អង់គ្លេស។ អ្នកស្រី​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​បាន​​​យល់​​​ព្រម​​​បង់​​​ប្រាក់​​​នោះ​​​ ពី​​​ព្រោះ​​​ខ្ញុំ​​​ពិត​​​ជា​​​ចង់​​​យកកូន​​​ស្រី​​​របស់​​​ខ្ញុំ​​​មក​​​ស្រុក​​​កំណើតវិញណាស់​​​​"។ លោក ទូច សារុន បុគ្គលិក​​​ផ្នែក​​​ទីផ្សារ​​​នៅ​​​ទីភ្នាក់ងារ​​​​ផ្គត់​​​ផ្គង់​​​ការ​​​ងារ​​​ដល់​ប្រជាជន​កម្ពុជា​​​បាន​​​និយាយ​​​ថា អ្នកស្រី ស្រីវន បាន​​​សុខ​​​ចិត្ត​​​ផ្តល់​​​ប្រាក់​​​នេះដោយ​មិន​បាន​ស្នើសុំឡើយ​​​ ហើយ​​​ថា លោក​​​បានយក​​​ប្រាក់​​​នេះ​​​ឲ្យគេ​យកទៅ​​​បក​​​ប្រែ​​​ឯកសារ​​​។ លោក​​​បាន​​​និយាយ​​​ថា​​​ "គាត់​​​ចង់​​​ឲ្យ​​​យកកូនស្រី​​​របស់​​​គាត់​​​មក​​​ស្រុកកំណើត​​​​វិញ ហើយ​​​ខ្ញុំ​​​បាន​​​ប្រាប់​​​គាត់​​​ថា ខ្ញុំ​​​នឹង​​​បញ្ជូន​​​ឯកសារ​​​ទៅ​​​សហសេវិក​​​របស់​​​ខ្ញុំ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី។ លោក​​​ សារុន បាន​​​និយាយ​​​ថា ករណី​​​រំលោភ​​​បំពាន​​​ប្រឆាំង​​​និយោជក​​​ដំបូងរបស់​​​កូន​​​ស្រី​​​គាត់​​​កំពុង​​​​​​ដំណើរការ​​​តាម​​​រយៈ​​​តុលាការ​​​ម៉ាឡេស៊ី​​​នៅ​​​ឡើយ​​​៕សារុន​​​  

អភិបាល​ក្រុង​ចង់​ឲ្យ​​នយោបាយ​ចេញ​​ផុតពី​វត្តអារាម​នានា​

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ បាន​ឆ្លៀត​ឱកាស​ក្នុង​ពិធី​សម្ពោធ​​កុដិ​​ថ្មី​នៅ​វត្ត​ស្រះចក​កាលពី​ម្សិលមិញ ដើម្បី​អំពាវ​នាវ​ឲ្យ​បណ្ដា​អ្នក​នយោបាយ​​ និង​អង្គការ​សង្គម​ស៊ីវិល​ឈប់​​ទាក់ទាញ​ព្រះសង្ឃ​ឲ្យ​ចាប់​អារម្មណ៍​លើ​សកម្មភាព​ដែល​មិន​ពាក់​ព័ន្ធ​​នឹង​សាសនា។ ថ្លែង​ទៅកាន់​មនុស្ស​រាប់រយ​នាក់​​​ក្នុង​ពិធី​សម្ពោធ​កុដិ​ថ្មី​ និង​សមិទ្ធផល​ផ្សេងៗ​ទៀត​នៅ​​វត្ត​ដែល​ស្ថិត​ក្នុង​ខណ្ឌដូនពេញ​នេះ លោក ប៉ា សុជាតិវង្ស បាន​មាន​ប្រសាសន៍​ថា ព្រះសង្ឃ​គួរ​តែ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សាសនា​។ លោក​បានមាន​ប្រសាសន៍​ទៀត​ថា "ខ្ញុំ​សូម​អំពាវ​នាវ​ទៅ​ដល់​អ្នក​នយោបាយ​ និង​សង្គម​ស៊ីវិល​​ មេត្តា​ឈប់​ប្រើ​ប្រាស់​​ប្រជាពលរដ្ឋ​​ជា​វិធី​សម្រាប់​ធ្វើ​សកម្មភាព​ដែល​បម្រើ​មហិច្ចតា​នយោបាយ​ផ្ទាល់​ខ្លួន​។ សូម​ទុក​ឱកាស​ឲ្យ​ប្រជាពល​រដ្ឋ​របស់​យើង​​ និង​ព្រះសង្ឃ​របស់​យើង​​បំពេញ​ការ​ងារ​របស់​ខ្លួន​នៅ​តាម​វត្ត​អារាម និង​ពង្រឹង​​កម្រិត​ជីវភាព​​​រស់​នៅ​​សម្រាប់​ក្រុម​គ្រួសារ។ សូម​បញ្ឈប់​វាទៅ​ដើម្បី​ឲ្យ​ព្រះសង្ឃ​អាច​មាន​ឱកាស​​​កសាង​វត្ត​អារាម​ឡើង​វិញ"។ ទោះបី​ជា​លោក ប៉ា សុជាតិវង្ស មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​នយោបាយ ឬគណបក្ស​ណា​មួយ​ក្ដី...

អត្ថបទ​វិភាគៈ ការ​គំរាម​ប្រើ​កម្លាំង​មាន​ឥទ្ធិពល​លើ​ ‘វប្បធម៌​សន្ទនា’

បន្ទាប់ពី​រយៈពេល​ប្រាំមួយ​ខែ​បណ្តោយ​ទៅ​តាម​ការ​ប្រកាស​អំពី​ "វប្បធម៌​សន្ទនា" ថ្មី​របស់​លោក​ សម សង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​នឹង​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ប្តូរ​របប​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្អាក​នៅ​ដើម​សប្តាហ៍​នេះ។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ខេត្ត​ស្វាយរៀង​ថា "ខ្ញុំ​សូម​និយាយ​ឲ្យ​ច្បាស់​​និង​សូម​ផ្តាំ​ផ្ញើ​ទៅ​ឯកឧត្តម​ សម រង្ស៊ី ថា វប្បធម៌​សន្ទនា​លែង​មាន​ប្រសិទ្ធភាព​ហើយ។ អូខេ​ទៅ​បាន​មិន​ចាំបាច់​សន្ទនា​អី​ទេ "។ នៅ​ថ្ងៃ​ដដែល​នោះ នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ជ្រោយ​ចង្វា​ក្រុង​ភ្នំពេញ ​លោក...

សាលាឧទ្ធរណ៍​​​តម្កល់​​​សាល​​​ក្រម​​​ផ្តន្ទាទោស​​​សកម្មជន​​​ទាំង​​​១១​​​រូប​​​

កាល​​​ពីម្សិលមិញ សាលាឧទ្ធរណ៍​​​បាន​​​តម្កល់​​​សាល​​​ក្រម​​​ផ្តន្ទាទោស​​​សកម្ម​​​ជន​​​១១រូប​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​តវ៉ាកាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ ប៉ុន្តែ បាន​​​កាត់​​​សម្រាល​​​​​​ទោស​​​សម្រាប់​​​ពួក​​​គាត់​​​ទាំង​​​អស់​​​លើក​​​លេង​​​តែ​​​សមាជិក​​​លេច​​​ធ្លោ​​​បំផុត​​​នៃ​​​ក្រុម​​​នេះប៉ុណ្ណោះ​​​។​​​ ចុង​​​ចោទ​​​ប្រាំ​​​​​​ពីរ​​​រូប​​​ក្នុង​​​ចំណោម​​​ចុង​​​ចោទ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ពាក់​​​កណ្តាល​​​ខែ​​​វិច្ឆិកា​​​ ពី​​​បទ​​​បិទចរាចរណ៍​​​អំឡុង​​​ការ​​​តវ៉ា​​​មួយ​​​នៅ​​​ខាង​​​មុខ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ប្រឆាំង​​​នឹង​​​​​​សាលា​​​រាជ​​​ធានី​​​ដែល​​​មិន​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ជន់​​​លិច​​​នៅ​​​តំបន់​​​បឹង​​​កក់​​​ ដែល​​​ពួក​​​គាត់​​​រស់​​​នៅ​​​។ ចុង​​​ចោទ​​​បួន​​​រូប​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​ពីបទ​​​ "រារាំង​​​មន្ត្រី​​​រាជ​​​ការ​​​សាធារណៈ​​​" ខណៈ​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ប្រឆាំង​​​នឹង​​​ការ​​​ចាប់ខ្លួន​​​​​​ចុង​​​ចោទ​​​​​​ប្រាំ​​​ពីរ​​​រូប​​​ខាង​​​លើ​​​។ សាលាដំបូង​​​រាជ​​​ធានី​​​បាន​​​ចោទ​​​ប្រកាន់​​​ពួក​​​គាត់​​​ទាំង​​​១១​​​នាក់​​​ជា​​​បន្ត​​​បន្ទាប់​​​យ៉ាង​​​ប្រញាប់​​​ប្រញាល់​​​ ហើយ​​​បាន​​​ផ្តន្ទាទោស​​​ពួក​​​គាត់​​​ឲ្យជាប់​​​ពន្ធនាគារ​​​ក្នុង​​​ម្នាក់​​​ៗ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​។ បណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ថ្កោល​​​ទោស​​​​​​ការ​​​កាត់​​​ក្តី​​​ទាំង​​​នេះ​​​ដែល​​​ខ្លួន​​​​​​និយាយ​​​ថា ជំរុញ​​​ដោយ​​​ហេតុផល​​​នយោបាយ និង​​​មាន​​​បំណង​​​បំបិទ​​​មាត់​​​អ្នក​​​ដែល​​​ប្រឆាំង​​​​​​រដ្ឋាភិបាល​​​។ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ សាលាឧទ្ធរណ៍​​​​​​បាន​​​​​​តម្កល់​​​សាល​​​ក្រម​​​​​​ផ្តន្ទាទោស​​​សកម្មជន​​​ទាំង​​​១១​​​រូប​​​នេះ​​​ និង​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​សម្រាប់​​​ចុង​​​ចោទ​​​លេច​​​ធ្លោ​​​បំផុត​​​ពីរ​​​រូប​​គឺ​​​អ្នកស្រី ទេព វន្នី សកម្ម​​​ជន​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ និង​​​អតីត​​​ព្រះ​​​សង្ឃ សឹង ហៃ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ផ្សឹក​​​ដោយ​​​សារ​​​ករណី​​​នេះ​​​។ តុលាការ​​​​​​បាន​​​កាត់​​​សម្រាល​​​ទោស​​​សម្រាប់​​​ចុង​​​ចោទ​​​ទាំង​​​ប្រាំ​​​បួន​​​រូប​​​ទៀត​​​ចន្លោះ​​​ពី​​​ពីរ​​​ខែ​​​ទៅ​​​ប្រាំ​​​មួយ​​​ខែ​​​ដោយ​​​ហេតុ​​​ថា ពួក​​​គាត់​​​មាន​​​ជំងឺ​​​ ចាស់​​​ជរា ឬ​​​មាន​​​កូន​​​តូច​​​ៗ​​​ដែល​​​ត្រូវ​​​មើល​​​ថែ​​​។ លើក​​​លេង​​​តែ​​​អតីត​​​ព្រះ​​​សង្ឃ​​​ សឹង ហៃ ចេញ​​​ តុលាការ​​​ក៏​​​បាន​​​កាត់​​​បន្ថយ​​​ប្រាក់​​​ពិន័យ​​​ពី​​​២លាន​​​រៀល​​​សម្រាប់​​​សកម្ម​​​ជន​​​​​​ទាំង​​​នេះ​​​មក​​​នៅ​​​​​​ចន្លោះ​​​ពី​​​១លាន​​​រៀល​​​ទៅ​​​១,៥លាន​​​រៀល​​​ផង​​​ដែរ​​​។ ចៅ​​​ក្រម​​​ជំនុំជម្រះ​​​ ងួន អីុម បាន​​​មាន​​​ប្រសាសន៍​​​ថា តុលាការ​​​បាន​​​សម្រេច​​​ "តម្កល់​​​សាលក្រម​​​ផ្តន្ទាទោស​​​របស់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ទុក​​​ជា​​​បាន​​​ការ​​​"។ អំឡុង​​​សវនាការ​​​ឧទ្ធរណ៍​​​របស់​​​ខ្លួន​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ សកម្ម​​​ជន​​​ទាំង​​​ប្រាំ​​​ពីរ​​​រូប​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ខាង​​​មុខ​​​សាលា​​​រាជ​​​ធានីភ្នំពេញ​​​ បាន​​​សារភាព​​​ថា ខ្លួន​​​ពិត​​​ជា​​​បាន​​​អូស​​​គ្រែ​​​មួយ​​​ដាក់​​​​​​លើ​​​មហាវិថី​​​ព្រះ​​​មុនីវង្ស​​​ ប្រាក​​​ដ​​​មែន​​​ដើម្បី​​​បង្ហាញ​​​ពី​​​ស្ថានភាព​​​ពិត​​​ដែល​​​ផ្ទះ​​​សំបែង​​​របស់​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​ជន់​​​លិច​​​ក្នុង​​​ទឹក​​​កខ្វក់​​​ ដោយ​​​សារ​​​តែ​​​រដ្ឋាភិបាល​​​មិន​​​បាន​​​ដាក់​​​ប្រព័ន្ធ​​​លូ​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​។ ប៉ុន្តែ ចៅ​​​ក្រម​​​​​​ ងួន អីុម បានមាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ជឿ​​​ការ​​​អះអាង​​​របស់​​​ពួក​​​គាត់​​​ដែល​​​​​លើក​​​ឡើង​​​ថា ​​​សកម្មភាព​​​របស់​​​ពួក​​​គាត់​​​​​​មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ចរាចរណ៍​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​មិន​​​ត្រឹម​​​ត្រូវទេ​​​ដែល​​​ពួក​​​គាត់​​​មក​​​ឈរ​​​នៅ​​​កណ្តាល​​​ផ្លូវ​​​ ពួក​​​គាត់​​​អាច​​​ឈរ​​​នៅ​​​កន្លែង​​​ផ្សេង​​​បាន​​​។ ការ​​​ឈរ​​​នៅ​​​កណ្តាល​​​ផ្លូវ​​​បង្ក​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​"។ អំឡុង​​​សវនាការ​​​ឧទ្ធរណ៍​​​របស់​​​ខ្លួន​​​កាល​​​ពី​​​សប្តាហ៍​​​មុន សកម្មជន​​​បួន​​​រូប​​​ផ្សេង​​​ទៀត​​​សុទ្ធ​​​តែ​​​បដិសេធ​​​ថា ខ្លួន​​​មិន​​​បាន​​​រារាំង​​មន្ត្រី​​​រាជ​​​ការ​​​សាធារណៈ​​​នៅ​​​ខាង​​​មុខ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​នោះ​​​ទេ​​​។ អតីត​​​ព្រះ​​​សង្ឃ សឹង ហៃ និយាយ​​​ថា គាត់​​​ត្រូវ​​​បាន​​​​​​ក្រុម​​​សន្តិសុខ​​​របស់​​​រដ្ឋាភិបាល​​​វាយ​​​ដំ ខណៈ​​​គាត់​​​កំពុង​​​ថត​​​រូប​​​​​​​​​ផ្តិត​​​យក​​​ទិដ្ឋ​​​ភាព​​​នៃ​​​ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​ដែល​​​បាន​​​ផ្ទុះ​​​ឡើង​​​រវាង​​​សន្តិសុខ និង​​​អ្នក​​​តវ៉ា​​​។ ចៅ​​​ក្រម ងួន​​​ អីុម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​គ្មាន​​​អារម្មណ៍​​​អាណិត​​​អាសូរ​​​ចុង​​​ចោទ​​​​​​ឡើយ​​​។ លោក​​​បាន​​​បន្ត​​​ថា "ព្រះ​​​សង្ឃ សឹង ហៃ ដែល​​​ប្រជា​​​ពល​​​ជឿ​​​ជាក់ និង​​​គោរព​​​ បាន​​​ប្រព្រឹត្តបទល្មើស​​​ ហើយ​​​បាន​​​ប្រព្រឹត្ត​​​ផ្ទុយ​​​ពី​​​គោល​​​ការណ៍​​​ព្រះ​​​ពុទ្ធ​​​សាសនា ដូច្នេះ​​​ហើយ យើង​​​មិន​​​អាចសម្រាល​​​ទោស​​​របស់​​​គាត់​​​បាន​​​ទេ​​​"។ ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​មួយ​​​ប្រាវ​​​បា​​​ន​​​ផ្ទុះ​​​ឡើង​​​​​​នៅ​​​ក្នុង​​​បន្ទប់​​​សវនាការ​​​ បន្ទាប់​​​ពី​​​ចៅ​​​ក្រម​​​ប្រកាស​​​សេចក្តី​​​សម្រេច​​​របស់ខ​​​្លួន​​​ ហើយ​​​សកម្មជន​​​​​​មិន​​​ព្រម​​​រក្សា​​​ភាព​​​ស្ងាត់​​​ស្ងៀម​​​តាមការ​​​បញ្ជា​​​របស់​​​ពួក​​​គេ​​​។ សន្តិសុខ​​​បាន​​​ចាប់​​​ពួក​​​គាត់​​​​អូស​​​ចេញ​​​ទៅខាង​​​ក្រៅ​​​​​​សាល​​​សវនាការ​​​ ដោយ​​​ខ្លះ​​​ចាប់​​​ជើង​​​ ខ្លះ​​​ចាប់​​​ដៃ។ អំឡុង​​​ពេល​​​ប្រកាស​​​សាល​​​ដីកា​​​ ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៣០០​​​នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅខាង​​​ក្រៅ​​​តុលាការ​​​ដោយ​​​ទាម​​​ទារ​​​ឲ្យ​​​ចៅ​​​ក្រម​​​សម្រេច​​​ឲ្យ​​​សកម្មជន​​​ទាំង​​​១១​​​រូប​​​​​​រួច​​​ខ្លួន​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​​​​។ បន្ទាប់​​​ពី​​​ស្តាប់​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​រួច​​​ លោក អ៊ុក​​​ វិជ្ជា ប្តី​​​របស់​​​អ្នក​​​ស្រី ទេព វន្នី និយាយ​​​ថា ចៅ​​​ក្រម​​​ធ្វើ​​​តាម​​​បញ្ជា​​​របស់​​​រដ្ឋាភិបាល​​​។ គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា "តុលាការ​​​​​​ស្ថិត​​​ក្រោម​​​ឥទ្ធិពល​​​របស់​​​រដ្ឋាភិបាល​​​។ ​​​បើ​​​តុលាការ​​​អនុវត្ត​​​តាម​​​ច្បាប់​​​ មេ្ល៉ះ​​​តុលាការ​​​ដោះ​​​លេង​​​ពួក​​​គាត់​​បាត់​​​ទៅ​​​ហើយ។ តុលាការ​​​ចង់​​​បំបាក់​​​ស្មារតី​​​ប្រពន្ធ​​​ខ្ញុំ ដើម្បី​​​កុំ​​​ឲ្យ​​​គាត់​​​តវ៉ា​​​ប្រឆាំង​​​រដ្ឋាភិបាល​​​តទៅ​​​ទៀត​​​ ប៉ុន្តែ គ្មាន​​​ប្រយោជន៍​​​ទេ ពីព្រោ​​​ះ​​​គាត់​​​រឹងមាំ ហើយ​​​ក្លាហាន​​​ណាស់​​​"។ អ្នក​​​ស្រី ទេព វន្នី តែង​​​តែ​​​ស្ថិត​​​នៅជួរ​​​មុខ​​​គេ​​​ពេល​​​មាន​​​ការ​​​តវ៉ា​​​​​​​​​​​​​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ទាំង​​​បង្ខំ​​​នៅ​​​តំបន់​​​បឹង​​​កក​​​់​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​មក​​​នេះ​​​។ រដ្ឋាភិបាល​​​បាន​​​បណ្តេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៣០០គ្រួសារ​​​ចេញ​​​ពី​​​តំបន់បឹង​​​កក់​​​​​​ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍន៍​​​​​​អចលនទ្រព្យ​​​ប្រណីត​​​មួយរបស់​​​លោក ឡាវ ម៉េង​​​ឃិន សមាជិក​​​ព្រឹទ្ធសភា​​​របស់​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​។ នៅក្នុងសេចក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ សមាគម និង​​​​​​សហគមន៍​​​សរុប​​​ចំនួន​​​៣៦​​​ បាន​​​ថ្កោល​​​ទោស​​​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​ឧទ្ធរណ៍​​​ហើយ​​​បាន​​​លើក​​​ឡើ​​​ងថា​​​ រដ្ឋាភិបាល​​​​​​​​​​​​​​​​​​​​​មិន​​​ដែល​​​មាន​​​ហេតុផល​​​សម​​​រម្យ​​​មក​​​​​​បញ្ជាក់​​​​​​សម្រាប់​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​សកម្ម​​​ជន​​​ទាំង​​​នេះ​​​ឡើយ​​​។ លោក មឿន​​​ តុលាការ​​​ ប្រធាន​​​​​​កម្ម​​​វិធី​​​ការងារ​​​នៃ​​​មជ្ឈមណ្ឌល​​​អប់រំ​​​ច្បាប់សម្រាប់​​​​​​សហគមន៍ បាន​​​លើក​​​ឡើង​​​​​​​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ថា "សាលាឧទ្ធរណ៍​​​​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​បាន​​​លើក​​​ឡើង​​​ថា ភ័ស្តុ​​​តាង​​​នៃ​​​បទ​​​ល្មើស​​​ គឺ​​​មិន​​​ចាំ​​​បាច់​​​សម្រាប់​​​ការ​​​ចោទ​​​ប្រកាន់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ គ្រាន់​​​តែ​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​​​​ ក៏​​​ល្មម​​​នឹង​​​ផ្តន្ទាទោស​​​ឲ្យជាប​​​់​​​ពន្ធនាគារ​​​ទៅហើយ​​​"។ ក្រុម​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​តុលាការ​​​ថា មិន​​​បាន​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ដោយ​​​យុត្តិធម៌​​​ទេ ដោយ​​​រារាំង​​​មេធាវី​​​ការ​​​ពារ​​​ចុង​​​ចោទ​​​ម្តង​​​ហើយ​​​ម្តងទៀត​​​ និង​​​បដិសេធ​​​មិន​​​ឲ្យ​​​ពួក​​​គាត់​​​ចាក់​​​បញ្ចាំង​​​វីដេអូ​​​ដែល​​​បង្ហាញ​​​ថា ស្ត្រី​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​សាលា​​​រាជ​​​ធានី​​​ពិត​​​ជា​​​មិន​​​បាន​​​បិទ​​​ចរាចរណ៍​​​​​​នោះទេ​​​។ ពាក់​​​ព័ន្ធ​​​នឹង​​​សកម្ម​​​ជន​​​បួន​​​រូប​​​ទៀត​​​​​​​​​ ក្រុម​​​នេះ​​​និយាយ​​​ថា សាក្សី​​​ពីរ​​​នាក់​​​របស់​​​រដ្ឋាភិបាល​​​​​​មិន​​​អាច​​​ឆ្លើយ​​​ដាក់​​​បន្ទុក​​​ឲ្យ​​​ជាក់​​​លាក់​​​ថា ពួក​​​គាត់​​​ស្ថិត​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ទេ​​​ ហើយ​​​ថា ក្នុង​​​ចំណោម​​​សាក្សី​​​ទាំង​​​នេះ​​​ក៏​​​គ្មាន​​​នរណា​​​ម្នាក់​​​ចូល​​​ខ្លួន​​​សម្រាប់​​​ការ​​​សួរ​​​ដេញ​​​ដោល​​​នោះ​​​ដែរ​​​ អំឡុ​​​ង​​​សវនាការ​​​ឧទ្ធរណ៍។ ពួកគេ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ថា "លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត​​​ទាំង​​​ចៅ​​​ក្រម​​​ និង​​​អយ្យ​​​ការ​​​មិន​​​បាន​​​រក​​​ឃើញ​​​ថា ចុង​​​ចោទ​​​ទាំង​​​នេះ​​​បាន​​​ប្រព្រឹត្តិអំពើ​​​ហិង្សា​​​អំឡុង​​​ពេល​​​តវ៉ា​​​ ជា​​​ធាតុ​​​ផ្សំ​​​នៃ​​​មាត្រា​​​ដែល​​​ពួកគាត់​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ឡើយ​​​"។ ក្រុម​​​នេះ​​​បាន​​​​​​ស្នើ​​​ឲ្យ​​​តុលាការ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ ហើយ​​​ដោះ​​​លែង​​​សកម្មជន​​​ទាំង​​​នេះ​​​ជា​​​បន្ទាន់​​​។​​​ មេធាវី​​​ការ​​​ពារ​​​សកម្ម​​​ជនទាំង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ចុង​​​ចោទ​​​ទាំង​​​១១​​​រូប​​​នេះ​​​នឹង​​​ប្តឹង​​​សាទុក្ខ​​​ទៅ​​​តុលាការ​​​កំពូល​​​។ សំណុំ​​​រឿង​​​នេះ​​​បាន​​​ទាក់​​​ទាញ​​​ការ​​​ចាប់​​​អារម្មណ៍ពី​​​​​​គណៈ​​​ប្រតិភូ​​​បរទេស​​​មួយ​​​ចំនួន​​​ដែល​​​មក​​​បំពេញ​​​ការ​​​ងារ​​​នៅ​​​កម្ពុជា​​​​​​ ដោយ​​​គណៈ​​​ប្រតិភូ​​​មួយ​​​ចំនួន​​​​​​​​​បាន​​​បញ្ជូន​​​តំណាង​​​របស់​​​ខ្លួន​​​ទៅ​​​អង្កេត​​​មើល​​​សវនាការ​​​ឧទ្ធរណ៍​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។ លោក​​​ សុរិយា ស៊ូបេឌី​​​ ប្រសិត​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ដែល​​​បំពេញ​​​បេសកកម្ម​​​នៅ​​​កម្ពុជា ក៏​​​បាន​​​ចូល​​​រួម​​​សវនាការ​​​ឧទ្ធរណ៍​​​នេះ​​​ដែរ​​​។ នៅ​​​ឯសន្និសីទ​​​កាសែត​​​កាល​​​ពីថ្ងៃ​​​សុក្រ ថ្ងៃ​​​ក្រោយ​​​បើក​​​សវនាការ​​​ លោក សុរិយា ស៊ូបេឌី បានមាន​​​ប្រសាសន៍​​​ថា ​​​កង្វះ​​​ភាព​​​ឯករាជ្យ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​នៅ​​​តែ​​​ជា​​​បញ្ហា​​​មួយ​​​ក្នុង​​​ចំណោម​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​បន្ទាន់​​​បំផុត​​​ដែល​​​ត្រូវ​​​ដោះ​​​ស្រាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​៕សុខុម​​​  

កំណែទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ទំនង​ជា​ពន្យារពេល ​​ដោយ​ការ​ពិភាក្សា​បាន​ជាប់គាំង​

លោក អេង ឆៃអ៊ាង សមាជិក​​​សភា​​​គណបក្ស​​​​​​សង្គ្រោះជាតិ​​​បាន​​​មាន​​​ប្រសា​សន៍​​​កាលពី​​​ម្សិលមិញ​​​ថា ក្រុមការងារ​​​កំណែ​​​ទម្រង់​​​ការ​​​បោះឆ្នោត​​​​​​មក​​​ពី​​​គណបក្ស​​​​​​ប្រជា​​​ជន​​​កម្ពុជា​​​និង​​​គណបក្ស​​​​​​សង្គ្រោះ​ជាតិ​​​បាន​​​លុប​​​ចោល​​​កិច្ច​​​ប្រជុំ​​​របស់ខ្លួន​​​ដែល​បាន​​​គ្រោង​​​ទុក​​​ទាំង​​​ពីរ​​​លើក​​​​​​នៅ​​​សប្តាហ៍នេះ​​​​​​ ហើយ​​​ឥឡូវ​នេះ​​​​​​ទំនង​​​ជាមិន​​​បញ្ចប់​​​​​​ការ​​​ចរចា​​​ទាន់​ពេល​​​វេលា​​​សម្រាប់​​​គណៈកម្មាធិរៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ថ្មី​​​ដែល​​​នឹង​​​បង្កើត​​​ឡើង​​​នៅ​​​ខែក្រោយនេះឡើយ។ គណៈប្រតិភូមក​​​ពី​​​គណបក្ស​​​នីមួយ​​​ៗ​​​​​​បាន​​​ជួប​​​ប្រជុំគ្នា​​​ពីរលើក​​​ក្នុង​​​មួយ​​​សប្តាហ៍​​​ដើម្បី​​​ពិភាក្សា​​​​​​លើ​​​ការ​​​កែ​ប្រែ​ច្បាប់​​​បោះ​​​ឆ្នោត​​​ជាតិ​​​ បន្ទាប់ពី​​​មាន​​​ភាព​​​ជោគ​​​ជ័យ​​​​​​កាល​ពី​​​ឆ្នាំមុន​​​​ក្នុងការ​​​​ចរចា​​​​​​​​​​​​​​​អំពី​​​ច្បាប់​​​​​​​​​បង្កើត​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី ដែល​​​មាន​​​ពីរ​​​គណបក្ស​​​។ គណបក្ស​​​ទាំងពីរ​​​បាន​​​លើក​​​ឡើង​​​ថា  ច្បាប់​ស្តីពី​ការ​បង្កើត​​​ គ.ជ.ប. ​​​អាច​​​ត្រូវ​​​បាន​បញ្ជូន​​​ទៅ​​​រដ្ឋសភា​​​នៅ​​​ពេល​​​​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដែល​​​បាន​​​​​​ធ្វើ​​​វិសោធនកម្ម​​​ត្រូវ​​​បាន​​​បញ្ចប់ ប៉ុន្តែលោក អេង ឆៃអ៊ាង ​​​អ្នក​​​ចរចា​​​មក​​​ពី​​​គណបក្ស​​​​​​សង្គ្រោះជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គោល​​​បំណង​​​ដំបូង​​​​​​​​ដែលត្រូវ​​​បញ្ចប់​​​នៅ​​​ចុង​​​ខែ​​​កុម្ភៈ​​​​​​នោះ ឥឡូវ​​​នេះ​​​​​​ហាក់​​​ដូច​​​ជា​​​មិន​​​ទាន់​​​ប្រាកដ​​​ទេ។ លោក អេង ឆៃអ៊ាង បាន​មាន​​​ប្រសាសន៍​​​ថា​​ "មិន​​​មាន​​​ការ​​​ចរចា​​​ស្ដីពី​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ទេ​​​​​​នៅ​​​សប្ដាហ៍​​​នេះ ហើយ​​​ការ​​ពន្យារពេលមាន​​​ន័យ​​​ថា ការ​​​ចរចា​​​មិន​​​អាច​​​បញ្ចប់​​​តាម​​​ការ​​គ្រោង​​​ទុក​​​ឡើយ" ដោយ​​​លោក​​ពន្យល់​​​ថា វា​​​​​ប្រហែល​​​ជា​​​​ចាំ​បាច់​​​​ត្រូវ​​​គ្រោង​​​កិច្ច​​​ប្រជុំ​​​ឲ្យ​បាន​ញឹក​ញាប់​បន្ថែម​​​ទៀត​​​។ លោក​​​បាន​​​បន្ថែម​​​ថា "ប្រសិន​​​បើ​​​យើង​​​យល់​​​ឃើញ​​​ថា ការ​​​ចរចា​​​អាច​​​យឺត​​​យ៉ាវនោះ យើង​​​អាច​​​បន្ថែម​​​ការ​​​ជួប​ប្រជុំ​​​គ្នា​បន្ថែម​​​​​​ទៀត ដូច​​​ជា​​​យើង​​​អាច​​​ជួបគ្នា​​​បី​​​ឬបួន​​​ថ្ងៃ​​​ក្នុង​​​មួយសប្ដាហ៍ ដើម្បី​​​ជំនួស​​​ឲ្យ​​​ការ​​​លុប​​​ចោល​​​កិច្ច​​​ប្រជុំពីរ​​​លើក​​​នៅ​​​សប្ដាហ៍​​​នេះ​​​"។ ក្រុម​​​នេះ​​​មិន​​​បាន​​​ជួប​​​ពិភាក្សា​​​គ្នា​​​ទេ​​​ចាប់​​​តាំង​​ពី​​​ថ្ងៃទី​​​១៩ ខែ​​​មករាមក ដោយ​​​កិច្ច​​​ប្រជុំ​​​កាលពី​​​​​​ថ្ងៃ​​​សុក្រសប្ដាហ៍​​​មុន​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​ ដើម្បី​​​ទុក​​​ពេល​​​ឲ្យ​​​ក្រុម​​​នេះ​​​ជួប​​​ជាមួយ​​​គណៈប្រតិភូ​​​ជំនាញ​​​ខាង​​​បោះ​​​ឆ្នោត​​​មកពី​​​សហភាព​​​អឺរ៉ុប។ មាន​​​ប្រសាសន៍​​​បន្ទាប់​ពី​​​​​​កិច្ច​​​ប្រជុំ​​​ទាំង​​​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែល​​​ដឹកនាំ​​​ក្រុម​​​ការ​​​ងារ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ពន្យារ​​​ពេល​​​គឺ​​​ជា​អ្វីដែល​មិន​​​អាច​​​ទាយ​​​ទុក​​​​ដូច​​​​ការ​​​ចរចា​​​​​​ត្រូវ​​​​​គេ​​​រំពឹង​​​​​​ទុកបាន​ឡើយ ជា​​​ពិសេស​​​នៅ​​​ពេល​​​លោក​​​ក៏​​​មាន​​​ការ​​​ងារ​​​ធ្វើ​​​ក្នុង​​​រដ្ឋាភិបាល​​​ផង​​​ដែរ។ លោក ប៊ិន ឈិន បាន​​​មាន​​​ប្រសាសន៍​​​ថា "ពិត​​​មែ​​ន​​​ហើយ ផែន​​​ការ​​​គឺ​​​ជា​​​ផែន​​​ការ​​​ ក៏​​​ប៉ុន្តែ​​​ខ្ញុំ​​​ក៏​​​ចាំបាច់​​​ត្រូវ​​​ធ្វើ​​​ការ​​​ងារ​​​របស់​​​ខ្ញុំ​​​​​​ផងដែរ។ ខ្ញុំ​​​បានប្រឹង​​​ប្រែង​​​អស់​​​ពី​​​លទ្ធភាព​​​របស់​​​ខ្ញុំ ពីព្រោះ​​​ពីមុន​​យើង​​​ជួប​​​ប្រជុំ​​​គ្នា​​​ម្ដង​​​ក្នុងមួយ​​​សប្ដាហ៍​​​ ហើយ​​​បន្ទាប់​​​មក​​​យើង​​​ពន្លឿន​​​ការ​​​ងារ​​​នេះ​ដោយ​​​​​​ជួប​​​​​​ប្រជុំគ្នា​​​ពីរ​​​ដង​​​ក្នុង​​​មួយ​​​សប្ដាហ៍"។ លោក​​​បាន​​​បន្ថែម​​​ថា ផែន​​​ការ​​​​​​អាច​​​យឺត​​​យ៉ាវ​​​មួយ​​​សប្ដាហ៍ ឬមួយ​​​ខែ​​​ ហើយ​​​ជួន​​កាល​​​បញ្ហា​​​នោះ​​​អាច​​​ធ្វើ​​​ចប់​​​មុន​​​គ្រោង​​​ទុក​​​ទៅ​​​ទៀត"។ ក្រុម​​​ការ​​​ងារ​​​មកពី​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ប្រកាស​អំពី​​ការ​លើកឡើងដ៏​​​​ចម្រូង​​​ចម្រាស​​​មួយ​​​ចំនួន​​​សម្រាប់​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​កាលពី​​​ពីរ​​​សប្ដាហ៍​​​កន្លង​​​មក​​​នេះ រួម​​​មាន​​​​​​ការ​​​កាត់​​​បន្ថយ​​​រយៈពេល​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​​​​​​​បោះ​​​ឆ្នោត​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិពី​​​៣០​​​ថ្ងៃ​​​មក​​​១៤​​​ថ្ងៃ។ គណបក្ស​​​សង្គ្រោះ​ជាតិ​​​បានលើក​​​ឡើង​​​ថា ពួកគេ​​​មិន​​​​​​អាច​​​ទទួល​​​យក​​​សំណើ​​​បែប​​​នេះ​​​បាន​​​​​​ទេ។ ប៉ុន្តែ​​​គណបក្ស​​​ប្រឆាំង​​​នេះ​​​បាន​​​សង្កត់​​​ធ្ងន​់ទៅ​​​លើ​​​បញ្ហា​​​ផ្សេងៗ​​​ទៀត​​​​​​ដូច​​​ជា​​​ការ​​​ហាម​​​ឃាត់​​​ដែល​​​ស្នើ​​​ឡើ​​ងដោយ​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​មក​​​លើ​​​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​ ដែល​​​ផ្ដល់​​​បទ​​​សម្ភាស​​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឬ ចេញ​​​សេចក្ដី​​​ថ្លែងការ​​​ណ៍​​​បែប​​​ប្រមាថ​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត។ លោក អេង ឆៃអ៊ាង​​​ បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា សំណើ​​​មួយ​​​ទៀត​​​ដែលគណបក្ស​​​ប្រឆាំង​​​​​​ទំនង​​​ជា​​​បាន​​​លើ​​ក​​​ឡើង​​​ផង​​​ដែរ​​​នោះ គឺ​​​ការ​​​ហាម​​​ឃាត់​​​ជន​បរទេស​​​​​​មិន​​​ឲ្យ​​​ចូល​​​រួម ឬបញ្ចេញ​​​មតិ​​​ទាក់ទង​​​នយោបាយ​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​នោះ គឺ​​​មិន​​​អាច​​​ទទួល​​​យក​​​បានទេ​​​ចំពោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​គាំទ្រ​​​សំណើ​​​នេះ​​​ទេ ពីព្រោះ​​​ប្រសិន​​​បើ​​​ប្ដី​​​ជា​​​បេក្ខជន ប្រពន្ធ​​​ដែល​​​ជា​​​ជនបរទេស​​​​​​មិនអាច​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​យុទ្ធនាការ​ឃោសនា​​​បោះ​​​ឆ្នោត​​​បាននោះ​។ យើង​​​មិន​​​​​​​​​អាច​​​ហាមឃាត់​​បញ្ហា​​ហ្នឹង​បាន​ទេ"៕ សារុន​​​​​  

Latest news