27 C
Phnom Penh

TAG

topstory

​ទីភ្នាក់​ងារ​ព័ត៌មានរដ្ឋ​ចិន​រិះ​គន់​​លោក​ ហ៊ុន សែន ​និង​​បក្សប្រជាជន​

ទីភ្នាក់​ងារ​ព័ត៌មាន​ផ្លូវការ​របស់គណ​បក្ស​កុម្មុយនិស្ត​ចិន ​កាលពីថ្ងៃ​ពុធ​ បាន​ចេ​ញ​ផ្សាយ​អត្ថ​បទ​មួយ ដែល​មានខ្លឹមសារ​រិះ​គន់រដ្ឋាភិ​បាល​របស់​លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ដោយ​សារតែ​លោក​ទទួលបរា​ជ័យ ក្នុងការ​ដោះស្រាយបញ្ហា​ចលាចល​ន​យោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​អំពា​វ​នាវ​ឲ្យ​មាន​ “ការ​ កែ​ទម្រង់​ច្បាស់​លាស់​ និ​ង​ស៊ីជម្រៅ” ​ក្នុង​ប្រទេស​នេះ ​សម្រាប់​រ​យៈ​​ពេល​ប្រាំឆ្នាំខាង​មុ​ខ​។​ ទីភ្នាក់ងារ​ព័ត៌​មាន​ ស៊ីនហួរ (Xinhua News ​Agency) ​ដែល​ផលិត​ព័ត៌មាន​ក្រោ​ម​ការ​ត្រួត​ពិនិត្យរបស់​រដ្ឋាភិបាល​នៃប្រទេ​ស​ចិន​ បាន​រៀបរាប់​អំពីភាព​មិនចុះ​សម្រុ​ង​នឹង​គ្នា​នៅ​ក្នុងប្រទេស​កម្ពុជា តាំងពី​ពេល​ដែល​ “ការ​បោះឆ្នោត​ជាតិ​ពោរពេញ​ដោ​យ​ជម្លោះ​” ​បាន​កន្លង​ផុត​កាលពីថ្ងៃ​​ទី​២៨​ខែ​ក​ក្កដា និង​បាន​​ដក​ ស្រង់​​សម្តី​​​​របស់​​អ្នក​​វិ​ភាគ​​​នយោ​បា​យ​​​ជា​​​ច្រើន ​នា​ក់​នៅ​ក្នុ​ង​​ប្រ​ទេស​​កម្ពុ​​​ជា​​ដែល​​​បា​ន​​អំ​​​ពាវ​នា​​វ​ឲ្យលោក ហ៊ុន សែ​ន​ ធ្វើ​កា​រ​​ផ្លាស់​​ប្តូរ​ដើ​​ម្បី​ ស្តារ​​​ប្រ​ជា​​ប្រិយភាព​​​​របស់​​​ខ្លួ​ន​ឡើង​​វិ​ញ​។ សេចក្តី​​រា​យកា​រ​​​ណ៍​​​​របស់​​​ទី​ភ្នាក់​​ងា​រ​​​​ព័ត៌ ​​មា​ន​​នេះ​​ក៏​​បា​ន​​​ដក​ស្រង់​សម្តី​​​របស់​លោក សុខ ​​ទូច ​អ្នក​​វិ​ភាគ​​នយោ​​បា​យ​ ​​ក្នុ​ង​សមា​ស​​​ភាព​​​ជា​​​​នា​យ​ក​រង​​​វិទ្យា​ស្ថា​ន​មួ​យ​នៅ​​​រា​ជ​​​បណ្ឌិត​​សភា​​​កម្ពុ​​ជា ដោ​យ​​​លើក​ឡើ​ង​ថា ​លោក ​ហ៊ុន សែន ​​បាត់​​បង់​​ប្រ​ជា​​ប្រិយ​ភាព​​​យ៉ាង​ច្រើន​ ដោ​យ​សារ​​​ តែ​​គ​ណ​​បក្ស​​ប្រ​ជា​​ជន​​មិន​ព្រ​ម​​​កែ​​​ទម្រង់ ។ លោក សុខ ​ទូច ​បា​ន​​​សន្និ​​ដ្ឋាន​​​ថា​ “កា​រ​​​ធ្លាក់​ ប្រ​ជា​​ប្រិ​យ​ភាព​​​របស់​​លោក ហ៊ុ​ន សែន​ ​និ​ង ​គ​ណ​បក្ស​របស់​លោក ​ដោ​យ​សារ​​​តែ​​​បញ្ហា​​​​បក្ខពួ​ក​​​និ​យម​​ អំ​ពើ​ពុ​ក​រលួ​យ​​ចាក់​ស្រេះ​ ​កា​រ​​​បណ្តេញ​​ចេញ​​ដោ​យ​បង្ខំ ​អ​ន្តោ​​ប្រ​​​វេស​ន៍​​​ខុស​​​ ច្បា​ប់ និ​ង​​កង្វះ​​​​របាយ​កា​រណ៍​​​ប្រ​ក​ប​​ដោ​យ​ឯក​រាជ​ភាព”។ អត្ថ​​​បទ​​រិះ​គ​ន់​នេះ​​​ក៏​​បា​នផ្តោ​ត​សំ​​ខាន់​ទៅ​លើ​ឥ​​ទ្ធិ​​​ពល​​នៃ​ប​ញ្ហា​​​ទាំ​ង​នេះ​​​ទៅលើ​​យុវ​ជ​ន​ផង​ដែរ​។ អត្ថបទ​​​នេះ​​មា​ន​​​ខ្លឹម​សារ​​ថា “ប្រជា​​​ជន​វ័យ​​ក្មេង​​​ភាគ​​ច្រើន​គាំ​​ទ្រ​ លោក...

ព្រះ​សង្ឃធ្វើ​ធម្មយាត្រាបិទ​ផ្លូវ​ជាតិ​លេខ​៥​ ដោយសារ​​ខឹង​អាជ្ញាធរមិន​អនុញ្ញាត​ឲ្យ​ចូល​សម្រាក​ក្នុង​វត្ត​

ព្រះ​សង្ឃ​ដែលកំពុង​​ធ្វើ​ធម្មយាត្រា​ឆ្ពោះ​មក​រាជធានីភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ថ្ងៃអង្គារ នៅ​មុខ​រដ្ឋ​សភា​​ នៅ​តែ​​មិន​បាន​ទទួល​​ការ​ស្វាគមន៍​​ដោយ​កក់​ក្តៅ​​ពី​វត្ត​មួយ​ចំនួន​នៅ​តាម​ផ្លូវ​ ហើយ​បាន​តវ៉ា​ដោយ​ការ​បិទ​ផ្លូវ​ជាតិ​​កាលពី​រសៀល​ម្សិលមិញ​។ អ្នក​​ធ្វើ​​ធម្មយាត្រា​ប្រហែល​១០០​នាក់​រួម​ទាំង​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​ដែរ​នោះ បាន​បិទ​ផ្លូវ​ជាតិ​លេខ​៥​​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ កាល ពីល្ងាច​ម្សិលមិញ បន្ទាប់ពី​វត្តមួយ​នៅ​ក្នុង​ក្រុង​កំពង់​ឆ្នាំង មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ធម្ម​យាត្រា​ចូល​សម្រាក​នៅ​ក្នុង​វត្ត​នោះ។ លោក ស ម៉ូរ៉ា ប្រធា​ន​ស​ហ​ព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​ និង​សេវាកម្ម​កម្ពុជា​ មាន​​ប្រសាសន៍​ថា “យើង​បាន​បិទ​ផ្លូវ​តាំង​ពី​ម៉ោង​៥​ល្ងាច​ ហើយ​យើង​កំពុង​អង្គុយ​​និង​ឈរ​នៅ​តាម​​​​​​​​​​ផ្លូវ​នេះ​ ព្រោះគណៈ​​​​កម្មាធិការ​វត្ត​​នោះ​​​មិន​អនុញ្ញាត​ឲ្យ​យើង​ចូល​សម្រាក​ក្នុង​វត្ត​ទេ​”។ លោក​បាន​បន្ថែម​ថា “ព្រះ​សង្ឃ​នៅ​វត្ត​នេះ​បាន​ព្រម​ព្រៀង​អនុញ្ញាត​ឲ្យ​យើង​ចូល​សម្រាក​ ប៉ុន្តែ​​គណៈ​កម្មាធិការ​វត្ត​​បាន​ជំទាស់​ ហើយ​បាន​ចាក់​សោ​កុដិ​ព្រះ​សង្ឃ​ទាំង​អស់​”។ កាលពី​ថ្ងៃពុធ ព្រះ​តេជគុណ​ ប៊ុន​ ប៊ុន​ទិញ ដែល​ដឹកនាំ​បណ្ដាញ​ព្រះ​សង្ឃ​ឯក​រាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​បាន​ជួយ​រៀប​ចំ​ដំណើរ​ធម្មយាត្រា​នេះ​បាន​មាន​សង្ឃដីកា​ថា វត្ត​​បាន​​ព្រម​​ព្រៀង​ឲ្យ​អ្នក​ធ្វើ​ធម្មយាត្រា​ចូល​ស្នាក់​នៅ​​​​​​​​​​មួយ​យប់​ដោយ​ស្ទាក់​ស្ទើរ​​បន្ទាប់​ពី​​បាន​បដិសេធ​លើក​ដំបូង​ដោយ​សារ​ខ្លាច​​ខុស​ច្បាប់​​​​​​​អាជ្ញាធរ​មូល​ដ្ឋាន​។ គេ​មិន​អាច​​ទាក់​ទង​គណៈកម្មាធិការ​វត្ត​ដើម្បី​សុំការ​បំភ្លឺ​បាន​ទេ​។ លោក អ៊ា ប៊ុនធឿន ​នាយការិយាល័យ​​នគរ​បាល​ចរា​​ចរ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា វត្ត​នេះ​​​​មិន​ព្រម​ឲ្យ​អ្នក​ធ្វើ​ធម្មយាត្រា​ចូល​សម្រាកទេ ពីព្រោះ​ពួកគេ​មិន​បាន​ទទួល​ការ​អនុញ្ញាត​​​​​​​ជាមុន​។ លោក ប៊ុនធឿន បាន​មាន​ប្រសាសន៍​ថា “អ្ន​ក​ធ្វើ​ធម្មយាត្រា​បាន​បិទ​ផ្លូវ​ ពីព្រោះពួក​គេ​ខឹង​នឹង​ព្រះ​សង្ឃ​​វត្ត​នេះ​ដែល​បាន​បិទ​ខ្លោង​ទ្វារ​វត្ត​មិនឲ្យ​ពួក​គេ​​ចូល​ ពីព្រោះ​ពួក​គេ​មិន​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ជាមុន។ ខ្ញុំ​និង​មន្ត្រី​របស់​ខ្ញុំ​កំពុង​ស្នើសុំ​ឲ្យ​ពួកគេ​ចាក​ចេញ​ពី​ផ្លូវ​នេះ​ដើម្បី​ធ្វើ​ចរាចរ​ណ៍​”។ ព្រះ​សង្ឃ​ប្រហែល​១០០​អង្គ បាន​ចាប់​ផ្ដើម​ធ្វើ​ធម្មយាត្រា​រយៈ​ពេល​១០​ថ្ងៃ​ កាល​ពីថ្ងៃ​អាទិត្យ​ ចេញ​ពី​ចំណុច​នានា​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥​ ដើម្បី​ប្រគល់​ញត្តិ​​អំពី​​ការ​រំលោភ​​សិទ្ធិមនុស្ស ​ជូន​សមាជិក​សភា​គណ​​​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ពេល​មក​ដល់​រដ្ឋសភា​។ ​ប៉ុន្តែ​ មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ជំទាស់​នឹ​ងធម្ម​យាត្រា​នេះ ហើយ​វត្ត​មួយ​ចំនួន​នៅ​តាមផ្លូវ​ជា​តិ​នេះ​​​បាន​បដិសេធ​មិន​ឲ្យ​ពួកគេ​ចូល​ទេ។ ព្រះតេជគុណ​ កែវ សុម៉ាលី ដែល​ស្ថិត​នៅ​​ក្នុង​ចំណោម​ព្រះ​សង្ឃ​១៩​អង្គ​ និង​អ្នក​គាំទ្រ​៨០​នាក់​ ដែល​កំពុង​ធ្វើ​ធម្មយាត្រា​ឆ្ពោះ​មក​រាជធានីភ្នំពេញ តាម​ផ្លូវ​ជាតិ​លេខ​៣​បាន​មាន​​​សង្ឃ​ដីកា​កាលពីម្សិលមិ​ញ​ថា វត្តមួយ​នៅ​ក្នុង​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ធម្មយាត្រា​ចូល​ឈប់​សម្រាក​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​ទេ ប៉ុន្តែ​ក្រុម​អ្នក​ធ្វើ​ធម្មយា​ត្រា​បាន​ចូល​ទៅ​ក្នុង​វត្ត​​នោះ​តែ​ម្ដង​។ ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​ថា “គណៈ​កម្មាធិការ​វត្ត​នោះ​បាន​បដិសេធ​នៅ​ពេល​យើង​​​ស្នើ​សុំ​ឈប់​សម្រាក​​សម្រាប់​អាហារ​ថ្ងៃត្រង់​នៅ​ក្រោម​ដើម​ឈើ​ធំមួយ​នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​យើង​មិន​ស្ដាប់​ពួកគេ​ទេ ពីព្រោះ​យើង​គ្មាន​កន្លែង​ផ្សេង​ឈប់​សម្រាក​ឡើយ។ អាត្មា​គិត​ថា គណៈកម្មាធិការ​វត្ត​នេះ​​​មិន​ចង់​​​​ឲ្យ​យើង​ចូល​សម្រាក​ ពីព្រោះ​ពួក​គេ​ចោទ​យើង​ថា​ ជាក្រុម​ប្រឆាំង​៕ គឹមហឿន

គណបក្ស​សង្គ្រោះ​ជាតិ​ពិចារ​ណា​អំពី​ការ​ដាក់​ពាក្យ​​បណ្តឹង​ពាក់ព័ន្ធការ​គំរាម​សម្លាប់​

អ្នក​នាំពាក្យ​គណ​បក្ស​ប្រឆាំង​​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា លោក កឹម សុខា អនុ​ប្រធាន ​គណបក្សសង្គ្រោះ​ជាតិ​កំពុង​ពិចារ​ណា​ស្នើឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ស្វែង​រក​ការ​ពិត​ពី​ការ​គំរាម​សម្លាប់​ដែល​គេ​បាន​បង្ហោះ​តាម​សង្គមហ្វេស​ប៊ុក។ លោក​ យ៉ែម បុញ្ញឫទ្ធិ អ្ន​ក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសា​សន៍​ថា អ្នក​ប្រើ​ប្រាស់​សង្គមហ្វេស​ប៊ុក ដែលបាន​ប្រើ​ឈ្មោះ  ផេង វណ្ណៈ កាលពីថ្ងៃ​ពុធ​បាន​បង្ហោះ​រូប​ថត​កាំភ្លើង​ខ្លីមួយ​ដើម​ និង​គ្រាប់​ចំនួន​ប្រាំពីរ​គ្រាប់​នៅ​ក្នុង​បណ្ដាញ​ទំនាក់​​ទំនង​សង្គម​នេះ​ ដោយ​និយាយ​ថា គ្រាប់កាំ​ភ្លើង​ទាំងនេះគឺ​សម្រាប់លោក​ កឹម ​សុខា។ រូប​​ថត​ដែល​គេ​បង្ហោះ​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​​បន្ត​គ្នាជា​ច្រើន​ ហើយ​លោក​ ផេង វណ្ណៈ បាន​បដិ​ សេធ​ថា លោក​មិន​បាន​បង្កើត​រូប​ថត​នេះ​ទេ​។ ដោយ​​យក​​ចំណុច​សំខាន់​នៃ​ដង​ខ្លួន​របស់​មេ​ដឹក​នាំ​​គណ​បក្ស​​ប្រឆាំង​​រូប​នេះ​ធ្វើ​ជា​គោល​ដៅ​នោះ​​ លោក វណ្ណៈ បាន​សរសេរ​នៅ​លើ​រូប​ថត​ដែល​គេ​បាន​បញ្ជូន​តៗគ្នា​នេះ​ ចាប់​ផ្តើមពី​​ដៃ​ឆ្វេង​របស់​លោក កឹម សុខា ​ហើយ​បញ្ចប់​​ដោយ​គ្រាប់​កាំ​ភ្លើង​​នៅ​ត្រង់​​បេះ​ដូង​ និង​ក្បាល​របស់​លោក​។ ក្រោយ​មក លោក​ វណ្ណៈ បាន​សរសេរ​​​អំពី​​រូប​ថត​នេះថា “ខ្ញុំ​មិន​ដឹង​អំពី​បញ្ហា​នេះទេ​”។ លោក​បាន​សរសេរ​ថា “បើ​ទោះ​ខ្ញុំ​មិន​ពេញ​ចិត្ត​លោក កឹម សុខា​ ក៏ដោយ​ ក៏ខ្ញុំ​មិន​បំភិត​បំភ័យ​លោក កឹម សុខា ដែរ​។ ខ្ញុំ​នឹង​ដាក់ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​ឲ្យ​ស៊ើប​អង្កេត​​ រក​អ្នក​ដែល​បាន​កាត់​ត​ និង​កែរូប​ថត​នោះ​ហើយបន្លំដាក់​ឈ្មោះ​របស់​ខ្ញុំ​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ខ្ញុំ​តាម​​​ហ្វេស​ប៊ុក​”។ លោក បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ការ​ស៊ើប អង្កេត​ផ្ទៃ​ក្នុង​អំពី​បញ្ហា​នេះ នៅ​ពេល​លោក​ កឹម សុខា ត្រឡប់​​មកពី​សហ​រដ្ឋ​អាមេរិក​វិញនៅ​ថ្ងៃ​ច័ន្ទ ដើម្បី​ទៅ​រៃ​អង្គាស​​មូល​និធិ​។ លោក​បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​ត្រូវ​សម្រេច​ចិត្ត​ថា តើ​ការ​​គំរាមនេះ​ពិត​មែន​ឬមិន​មែន​ដោយសារ​លោក​ វណ្ណៈ បាន​ដក​រូបនេះ​ចេញ​វិញហើយ​នោះ​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ទោះ​យ៉ាង​ណា​រូប​ថត​នេះ​គឺ​មាន​បំណង​បំភិត​បំភ័យ​តែម្ត​ង។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​គិត​ថា វា​ជាការ​គំរាម​កំហែង​ពាក់​ព័ន្ធ​នយោ​បាយ...

រដ្ឋាភិបាល​វិលមករក​របៀប​ដឹកនាំចាស់ ​ទោះ​បីបាន​សន្យា​ធ្វើកំណែទម្រង់​ក៏ដោយ

នៅក្នុង​សុន្ទ​រកថាមួយ​​ដែល​ស៊ីពេល​រហូត​ដល់​ទៅ៦​ម៉ោង​កាល​ពីខែ​កញ្ញា​​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​សូម​អភ័យ​ទោស​ចំពោះបញ្ហា​ជាច្រើន​ដែល​បានកើត​ឡើង​នៅ​ក្នុង​រដ្ឋាភិបាល​ និង​បាន​សន្យា​ថានឹង​មាន​ការ​កែទម្រង់​ច្រើន​​ជាង​មុន​ក្នុង​រយៈពេល​ប្រាំឆ្នាំ​នៃ​អាណត្តិ​របស់​លោក​។ ក្នុង​គោលដៅ​​ផ្តោត​លើ​អំពើ​ពុក​រលួយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​​កង្វះ​តម្លា​ភាព​នៅ​គ្រប់​ផ្នែក​របស់​រដ្ឋាភិបាល​​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ការ​ក្តាប់​អំណាច​យ៉ាង​ណែនរបស់​គណបក្ស​ប្រជាជន​កម្ពុជា​​​ក្នុង​រយៈពេល​តទៅ​មុខ​ទៀត​នេះ​នឹង​អាស្រ័យ​ទៅលើ​សមត្ថភាព​របស់​គណបក្ស​លោក​ ក្នុងការ​ប្តូរ​ផ្តាច់​លុបបំបាត់​​​ចន្លោះ​ប្រហោង​របស់ខ្លួន​ អំឡុង​មាន​កម្លាំង​ប្រឆាំង​កើត​ឡើង​វិញ​នៅលើ​ឆាក​នយោបាយ​។ លោក​ ហ៊ុន សែន បាន​ផ្តល់​ដំណោះ​ស្រាយ​​ដែល​មាន​៤​ជំហាន​​ដល់រដ្ឋ​​មន្ត្រី​របស់​លោក​​​​ សម្រាប់​បំបាត់​ស្នាម​ប្រឡាក់​ដែល​រដ្ឋ​មន្ត្រី​ទាំង​នោះ​ប្រហែល​ជាបាន​ធ្វើ​ឲ្យ​កើត​មាន​កាន់​តែ​ច្រើន​ចំពោះខ្លួន​ឯង​។ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ដំបូង លោក​​​ត្រូវ​ប្រើ​កញ្ចក់​ឆ្លុះ​មើល​ខ្លួន​ឯង​។ ទី​២ លោក​ត្រូ​វងូត​ទឹក​សម្អាត​​ខ្លួន​ប្រាណ​​របស់​ លោក​។ ទី​៣ លោក​ត្រូ​វដុះជូត​ខ្លួន​ប្រាណ​​របស់​លោក​ពេល​កំពុង​ងូត​ទឹក​ ក្រែង​លោ មាន​​ក្អែល​។ ទី​៤ លោក​ត្រូវ​ព្យាបាល​ជំងឺ​របស់​លោក​ឲ្យបានជា​សះស្បើយ​”។ លោក​បាន​បន្ត​ថា រដ្ឋមន្ត្រី​នឹង​ត្រូវ​ឈរ​នៅ​មុខ​​កញ្ចក់​ជាច្រើន​ ក្នុងទំរង់​ជាវេទិកា​សាធារណៈ​សម្រាប់​ការ​រិះគន់​ កិច្ច​ប្រជុំ​ជា​មួយ​សង្គម​ស៊ីវិល​ និង​​ការ​បង្ហាញ​ខ្លួន​នៅ​ចំពោះមុខ​សភា​ក្នុង​អាណត្តិ​របស់​ខ្លួន​។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ត​ថា “ប្រសិន​បើ​លោក​​ទាំង​អស់គ្នា​មិន​អាច​សម្រេច​កិច្ច​ការ​នេះ​បាន​ទេ​ ខ្ញុំមិន​អាច​រង់​ចាំ​ស្លាប់​ជាមួយ​អស់លោក​បាន​ទេ​”។ ក៏​ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ខែក្រោយ​មក​តាំង​ពី​លោក​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​រិះគន់​ខ្លួន​ឯង​គួរ​ឲ្យចាប់​អារម្មណ៍​មក​មាន​សញ្ញា​បន្តិច​បន្តួច ដែល​បង្ហាញ​ពី​​ទំនោរ​នៃ​ការ​កែទម្រង់​ថ្មី​​ កើត​ចេញ​ពី​គណបក្ស​របស់​លោក​​ បន្ទាប់​ពី​គណបក្ស​របស់​លោក​ទទួល​បាន​លទ្ធផល​បោះឆ្នោត​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​២០ឆ្នាំ​កន្លង​មក​នេះ​។ បញ្ហា​ត្អូញ​ត្អែ​រអំពី​ភាព​អន់​​ថយរបស់​រដ្ឋា​​ភិបាលសព្វថ្ងៃ​ ដែលមាន​​ប្រវែង​យ៉ាង​វែង​ ដូចជា​ករណី​បាញ់សម្លាប់​ប្រជាជន​ស៊ីវិល​ដោយ​​មន្ត្រី​នគរ​បាល​ អំឡុង​ការ​តវ៉ា​ពីរករណី​ វប្បធម៌​និទណ្ឌ​ភាព​ដែល​នៅ​តែ​កើត​មាន​ចំពោះលោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ដែល​​ចូល​ចិត្ត​បាញ់បោះ​ សកម្មភាព​កាប់​ព្រៃ​ការ​ពារ​​យ៉ាង​ច្រើន​នៅខេត្ត​រតនគិរី​ដោយ​ក្រុម​កាប់​ឈើ​ខុស​ច្បាប់​ រឿង​ប្រាក់​រាប់​សែន​​ដុល្លារ​​នៃ​ជំនួយ​​ពីម្ចាស់​ជំនួយ​ផ្សេង​ៗ​ ដែល​ត្រូវ​បាន​មន្ត្រី​ក្រសួង​សុខាភិបាល​យក​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ និង​កាល​ពីពេល​ថ្មី​ៗ​បំផុត​នេះ​ ការ​ដាក់​ទណ្ឌកម្ម​​ពីសំណាក់​សហ​គមន៍​អឺរ៉ុប​មក​លើ​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​រដ្ឋាភិបាល​បាន​លក់​សិទ្ធិ​ចុះ​បញ្ជី​នាវា​ជាតិ​​​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ឯកជន​មួយ​ដែល​បាន​​បញ្ចេញ​ទង់ជាតិ​​ដល់នាវា​បរទេស​ ដែល​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​​នៅ​សមុទ្រ​អន្តរ​ជាតិ​។ នៅក្នុង​សុន្ទរកថា កាល​ពីខែ​កញ្ញា​ និង​កម្ម​វិធី​គោល​នយោបាយ​រយៈពេល​ប្រាំឆ្នាំ​ដែល​​​គណបក្ស​ប្រជាជ​នកម្ពុជា​​បាន​បង្ហាញ​ក្នុង​សប្តាហ៍​តែ​មួយ​ លោក ហ៊ុន សែន ក៏​បាន​​សន្យា​សាជាថ្មី​ម្តង​ទៀត​ថា លោកនឹង​ខិត​ខំ​កម្ចាត់​​ចោល​ និង​បង្ក្រាប​អំពើ​ពុក​រលួយ​ ក្នុង​នាម​រដ្ឋាភិបាល​​របស់​​គណបក្ស​ប្រជាជ​នកម្ពុជា​​ ដែល​បាន​​កាន់​​អំណាច​អស់​រយៈពេល​ជាយូរ​មក​ហើយ​នោះ​។ នៅ​ចំពោះមុខ​ស្មារតី​ប្តេជ្ញា​នេះ  ​មាន​ភាព​រី​កចម្រើន​មួយ​ចំនួន​ ដូចជាកាល​ពី​សប្តាហ៍​មុន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់រដ្ឋាភិបាល​បាន​ប្រកាស​ចាប់ខ្លួន​មន្ត្រី​ប្រមូល​ពន្ធដា​ខេត្ត​ព្រះសីហនុ​ ដែលត្រូវ​បាន​រកឃើញថា បាន​គិត​ពន្ធលើស​​ ព្រម​ទាំង​បុគ្គ​លិក​ពីរនាក់​ទៀត​មក​ពី​​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ថាម​ពល​អគ្គិសនី​រដ្ឋ​ សាខាខេត្ត​មណ្ឌល​គិរី​ ដែល​​ត្រូវ​បាន​ចាប់ខ្លួន​ពីបទ​លួច​ប្រាក់​វិក្កយបត្រ​អគ្គិសនី​។ ទោះបីជា​យ៉ាង​ណា របាយការណ៍​លម្អិត​របស់​អង្គការ​មូល​និធិពិភពលោក​ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​នឹង​​ជំងឺ​អេដស៍​ របេង និង​ជំងឺ​គ្រុន​ចាញ់ មាន​ខ្លឹមសារ​ស៊ី​គ្នា​ទៅនឹង​សេចក្តី​ប្រកាស​ឲ្យ​​ក្រសួង​សុខា​ភិបាល​​ និង​មន្ត្រី​របស់​ក្រសួង​នេះ​រួច​ផុត​ពីការ​ចោទ​ប្រកាន់​​ពីបទ​ទង្វើ​ខុស​ឆ្គង​របស់​ខ្លួន​ ទោះបីជា​ពួក​គេ​បាន​យក​ប្រាក់​​រាប់​សែន​ដុល្លារ​ សម្រាប់​​កិច្ច​ការ​សម្រប​សម្រួល​ដំណើរ​ការ​ដេញ​ថ្លៃ​របស់​រដ្ឋា​ភិបាល​ក៏​ដោយ​។ គួរ​បញ្ជាក់​ថា របាយ​ការណ៍​នេះ​បាន​លាត​ត្រដាង​ថា អំពើ​ពុក​រលួយក្នុង​ចំណោម​មន្ត្រី​សុខា​ភិបាល​​ធ្វើ​ឲ្យ​​មាន​ការ​បាត់​បង់​ប្រាក់​ប្រហែល​១២​លាន​ដុល្លារ​ ដែលជាមូល​និធិ​ជំនួយ​សម្រាប់​ប្រទស​កម្ពុជា​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​មិន​ទាន់​​ស៊ើប​អង្កេត​ករណី​លើក​ឡើង​ក្នុង​របាយការណ៍​របស់​អង្គការ​មូល​និធិ​ពិ​ភព​លោក​នៅ​ឡើយ​ទេ​។​ នៅក្នុង​សុន្ទរកថា​របស់លោក​កាល​ពី​ខែ​កញ្ញា​ លោក ហ៊ុន សែន ក៏​បាន​សន្យា​ថា នឹង​ជំរុញ​សកម្ម​ភាព​បន្ថែម​ទៀត​ ដើម្បី​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ផង​ដែរ​ ។ ឯកសារ​គោល​នយោបាយ​កែ​ទម្រង់​​របស់​​គណបក្ស​ប្រជាជ​នកម្ពុជា​​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​អាណត្តិ​នេះ​គណបក្ស​កាន់​អំណាច​នឹង​បញ្ឈប់​សកម្មភាព​លួច​កាប់​ព្រៃ​ដែលត្រូវ​បាន​ហាម​ឃាត់​អស់​រយៈ​ពេល​ជាច្រើន​​ទសវត្សរ៍​ តាម​រយៈ ​“ការ​រក្សា​គម្រប ​ព្រៃ​ដោយ​ពង្រឹង​កិច្ច​ការ​ពារ​ព្រៃឈើ​ ការ​អនុ​វត្ត​ច្បាប់​ព្រៃឈើ​ឲ្យ​បាន​តឹង​រ៉ឹង​ជាង​មុន​ និង​ការ​ទប់​ស្កាត់​​បទល្មើស​ព្រៃឈើ​”។ ក៏​ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​​អង្គកា​រ​សិទ្ធិ​មនុស្ស​ និង​អង្គការ​ត្រួត​ពិនិត្យ​ធនធាន​ធម្មជាតិ​អន្តរជាតិ​នានា​ បាន​រាយ​ការណ៍​ថា ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​​នៅ​តែ​បន្ត​សកម្ម​ភាព​របស់ខ្លួន​ ជាពិសេស​នៅ​ក្រោយ​ ពេល​បោះឆ្នោត​កាល​ពីខែកក្កដា ជាហេតុ​​បណ្តាល​ឲ្យ​ព្រៃឈើ​នៅខេត្ត​រតនគិរី​​ ត្រូវ​បាន​កាប់​បំផ្លាញ​បន្ថែម​ទៀត​។ លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ មក​ពី​គណបក្ស​ប្រជាជ​នកម្ពុជា​​បាន​លើក​ឡើង​កាល​ពីម្សិលមិញថា ​ទោះ​បី​ជា​មាន​ករណីរំលោភ​ជាច្រើន​កើត​ឡើង​​តាំង​ពី​ពេល​បោះឆ្នោត​កាល​ពីខែ​កក្កដាក៏​ដោយ​ ក៏ការសន្យា​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ថានឹង​មាន​សេរីភាព​ច្រើន​ជាង​មុន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​​​ ត្រូវ​បាន​គេ​មិន​យក​ចិត្ត​ទុក​ដាក់​​ទេ​។ (​កាល​ពីថ្ងៃ​ច័ន្ទ លោក​ ផៃ ស៊ីផាន បាន​ផ្ញើ​អត្ថ​បទ​កាសែត​​របស់​សារព័ត៌មាន​មនសិការខ្មែរ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​គណ​បក្ស​ប្រឆាំង​​​ទៅ​តុលាការ​យោធា​ស​ម្រាប់​ការ​ស៊ើប​​អង្កេត​ជាផ្លូវ​ការ​​ ពីព្រោះ​កាសែត​នេះបាន​​ចុះ​ផ្សាយ​អត្ថបទមួយ​ដែល​ចោ​ទ​ប្រកាន់​ថា ​យោធា​បានជួយ​គណបក្ស​ប្រជាជ​ន​កម្ពុជា​​​ក្នុង​ការ​លួច​បន្លំការបោះឆ្នោត​កាល​ពីថ្ងៃ​ទី​២៨​ ខែកក្កដា​)។ លោក​ ផៃ​ ស៊ីផាន បានមាន​ប្រសាសន៍​អំពី​ការ​សន្យា​កែទម្រង់​របស់​គណបក្ស​​កាន់​​អំណាច​ថា “កម្មវិធី​កំណែទម្រង់​គឺ​និយាយ​អំពី​ការផ្លាស់​ប្តូរ​គំនិត​របស់​មនុស្ស​ ដូច​គ្រឿង​អេឡិចត្រូនិក និង​ម៉ាស៊ីន​កុំព្យូទ័រ​ដែរ”។ លោក​បាន​មាន​ប្រសាសន៍​បន្តទៀត​ថា “យើង​ត្រូវ​អប់​រំមនុស្ស​ឲ្យផ្លាស់ប្តូរ​ផ្នត់​គំនិត​​របស់ខ្លួន​ដើម្បី​រួប​រួមគ្នា​។ ក្នុង​រយៈពេល​ពីរ​ខែ​បន្ទាប់​ពី​រដ្ឋាភិបាលកែ​ទម្រង់​​ត្រូវ​បាន​បង្កើត​ឡើង​​ រដ្ឋាភិបាល​​បាន​និង​កំពុង​អប់​រំ​​មនុស្ស​ឲ្យកែទម្រង់​មនុស្ស។ សម្តេច​នាយក​រដ្ឋមន្ត្រី​ផ្ទាល់​បានថ្លែង​ទៅកាន់​មន្ត្រី​រដ្ឋាភិ​បាល​​ថា ប្រសិន​បើ​​មន្ត្រី​ទាំង​នោះ​មិន​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ទេ​នោះ​ ពួកគាត់​នឹង​ត្រូវ​ពិន័យ។​ ដូច្នេះនរណាក៏ដោយឲ្យ​តែ​ដឹង​ថា មាន​អំពើ​ពុក​រលួយ​នៅក្នុងវិស័យ​សាធារណៈ​សូម​ជូន​ដំណឹង​មក​”។ ក៏​ប៉ុន្តែនេះមិន​មែនជា​លើក​ទី​១​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​​​ ពោលគឺលោក ហ៊ុន សែន បាន​សន្យា​ធ្វើកំណែទម្រង់​ មុន​ពេល​លោក​វិល​ទៅ​រក​ទម្លាប់​កែលែង​​ឡើង​របស់​គណបក្ស​កាន់​អំណាច​ ដែល​ចូល​ចិត្ត​ប្រើល្បិច​កល​នយោ​បាយ​។ ក្នុងកិច្ច​ខិត​ខំប្រឹង​ប្រែង​ជំរុញ​ឲ្យមាន​​ការ​កែទម្រង់​ទ្រង់​ទ្រាយ​ធំនៅក្នុង​​វិស័យ​បរិស្ថាន កាល​ពីខែ​មករា ឆ្នាំ​១៩៩៩​ ពោល​គឺ​រយៈពេល​មួយខែ​ បន្ទាប់​ពីលោក ហ៊ុន សែន​បាន​បញ្ចុះ​បញ្ចូល​គណបក្ស​ហ្វ៊ុនស៊ីន​ប៉ិច​ដែល​មាន​កម្លាំង​ចុះខ្សោយ​ឲ្យ​គាំទ្រ​គណបក្ស​ប្រជាជ​ន​កម្ពុជា​​​​សម្រាប់​អាណត្តិ​ថ្មី​របស់​រដ្ឋា​ភិបាល​ លោក​ ហ៊ុន សែន បាន​ណែនាំ​លោក កែ គឹមយ៉ាន អតីត​អគ្គមេបញ្ជាការ​ទើប​តែង​តាំង​ថ្មី​ ឲ្យបញ្ចប់​​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​រយៈពេល​បីខែ​យ៉ាង​យូរ​”។ រយៈពេល​មួយខែ​ក្រោយ​មក​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បានលើក​ឡើង​​សាជាថ្មី​ថា លោក​បាន​​ផ្តោត​អាម្មរណ៍​ខ្លាំង​​ទៅលើ​ការ​បញ្ឈប់​សកម្មភាព​កាប់ឈើ​ខុស​ច្បាប់​ និង​បាន​ជំរុញ​ឲ្យ​រដ្ឋ​មន្ត្រី​ និង​​មន្ត្រី​យោធា​​រ​បស់​លោក​​ឲ្យ​បង្កើន​ស្មារតី​យក​ចិត្ត​ទុក​ដាក់​ឲ្យដល់​កម្រិត​អតិបរមា ដើម្បី​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើនៅក្នុង​ប្រទេស​កម្ពុជា​។ ក្រោយ​មក​ទៀត​ក្នុង​ខែដដែលនោះ​​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ គឺលោក ម៉ុក​ ម៉ារ៉េត​ បាន​ប្រកាស​សំណើអនុក្រឹត្យ​មួយ​ដើម្បីបង្កើត​គណៈកម្មាធិការ​ជាតិ​ត្រួត​ពិនិត្យ​​សកម្មភាពកាប់ឈើ​ខុសច្បាប់​។ លោក​បាន​​មាន​ប្រសាសន៍កាល​ពីខែ​ កុម្ភៈ ឆ្នាំ​១៩៩៩​ថា “យើង​បានស្នើ​សុំ​អនុម័ត​អនុក្រឹត្យ​នេះ​ក៏​ប៉ុន្តែ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា វា​មិន​មែន​ជារឿង​ចាំបាច់​ទេ​ ហើយ​ទុក​ឲ្យ​ក្រសួង​បរិស្ថាន​ធ្វើការ​ងារ​របស់ខ្លួន​ចុះ​”។ រយៈពេល​ពីរឆ្នាំក្រោយ​មក​ទៀត​ពោល​គឺកាល​ពី​ឆ្នាំ​២០០១​ លោក ហ៊ុន សែន បាន​ខិតខំ​បន្ត​ការ​សន្យា​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​​ព្រៃ​ឈើ​​ ដោយ​លើក​ឡើង​ថា​ ការ​បាត់​បង់​ព្រៃឈើ​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស​គឺជា​ “កំហុស​ដ៏ធំ​បំផុត​” របស់លោក​​នៅ​ក្នុង​ទសវត្សរ៍​​ឆ្នាំ​១៩៩០​។ លោក​បាន​ប្តេជ្ញាថា “ខ្ញុំ​ នឹង​មិន​ធ្វើ​ឲ្យមាន​កំហុ​សនោះម្តង​ទៀត​ទេ​”។​ ផែនកា​រ​បញ្ឈប់​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​​ទំនង​ជា​បាន​ទទួល​ជោគជ័យ​​ នៅ​ពេល​ដែល​លោក​ ហ៊ុន សែន​ ប្រកាស​នៅក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​អាស៊ាន​​ក្នុង​រាជ​ធានីភ្នំពេញកាល​ពីឆ្នាំ​២០០១​ថា ការកាប់​ឈើ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​លុប​​បំបាត់​​ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដំបូង​នៃអាណត្តិ​ទី​២​របស់រដ្ឋាភិបាល​គណបក្ស​ប្រជាជ​ន​កម្ពុជា​​​។ លោក​ ហ៊ុន សែន បានមាន​ប្រសាសន៍​ ក្នុង​បំណង​សម្តែង​ការ​ពេញចិត្ត​ការអនុវត្ត​  “យន្តការ​ត្រួត​ពិនិត្យបទល្មើស​ព្រៃឈើ ដែល​​ត្រូវ​បាន​ពង្រឹង​” ថា “អំពើ​ពុក​រលួយ​ និង​ស​កម្មភាពខុស​ច្បាប់​នៅក្នុង​វិស័យ​ព្រៃ​ឈើ​ត្រូវ​បាន​លុប​បំបាត់​​ តាម​រយៈ​ការ​អនុវត្ត​វិធាន​ការ​តឹង​រ៉ឹង​ ​ដោយមាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​​ នគរបាល​  អាជ្ញាធរ​”។ ក៏​ប៉ុន្តែ រយៈពេល​ប្រាំពីរ​ខែ​ក្រោយ​មក​លោក​ ហ៊ុន សែន​ បាន​ទទួល​ស្គាល់​ថា បញ្ហា​ក្រមហ៊ុន​កាប់​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើត​មាន​ ជាហេតុ​នាំឲ្យ​មាន​ការ​ផ្អាក​ការ​ផ្តល់​​ដី​សម្បទាន​កាប់ឈើ​ជាបណ្តោះអាសន្ន​​។ ជា​ថ្មីម្តង​ទៀត​ លោក ហ៊ុន សែន ក៏បាន​សន្យា​បញ្ឈប់​សកម្ម​ភាពកាប់​បំផ្លាញ​ព្រៃឈើ​។ លោក​បាន​មាន​ប្រសាសន៍​នៅក្នុង​ពិធី​បើក​​ដំណើរការគម្រោង​ផ្លូវថ្នល់​មួយ​នៅ​ខេត្ត​កំពត​​កាល​ពីខែ​ធ្នូ​ ឆ្នាំ​២០០១​ថា “ប្រសិន​ បើ​​​ក្រុមហ៊ុន​កាប់​ឈើ​ មិន​គោរពតាម​បទ​បញ្ជា​ទេ​នោះ​ យើង​នឹង​ដក​អាជ្ញាប័ណ្ណ​របស់​ពួក​គេ​។ ប្រសិន​បើ​អ្នក​ហ៊ាន​  និង​ប្រសិន​បើ​ខ្ញុំ​មិន​ដក​សម្បទាន​ដី​ព្រៃឈើ​របស់​អ្នក​ និង​បិទរោង​ចក្រ​របស់​​អ្នក​​ទេ​នោះ​ ខ្ញុំនឹង​កាត់​ក​ខ្ញុំចោល​”។ យោង​តាម​អត្ថបទ​សិក្សា​ស្រាវជ្រាវ​បោះ​ពុម្ពផ្សាយ​ដោយ​ទស្សនាវដ្តី​ “វិទ្យាសាស្ត្រ” កាល​ពីខែ​មុន​ បាន​បង្ហាញថា ប្រទេសកម្ពុជា​បាន​បាត់​បង់ព្រៃ​ជិត​១២.៦០០គីឡូម៉ែត្រ​ក្រឡា​ក្នុង​ចន្លោះពីឆ្នាំ​២០០០​ដល់ឆ្នាំ​២០១២  និង​ទទួល​បាន​ដីថ្មី​វិញ​តែ​១.១០០គីឡូម៉ែត្រ​ក្រឡា​ ប៉ុណ្ណោះ​ ពោល​គឺ​ទំហំបាត់​បង់​សរុប​មាន​៧,១​ភាគរយ​នៃ​ព្រៃ​របស់​ប្រទេស​នេះ​។ អត្ថបទ​សិក្សា​ស្រាវជ្រាវ​ដដែល​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា មាន​តែ​ប្រទេស​ម៉ាឡេ​ស៊ី​ ឥណ្ឌូណេស៊ី​ ប៉ារ៉ាហ្គាយ និង​ប្រទេស​ក្វាតែម៉ាឡា ប៉ុណ្ណោះ​ ដែលមាន​​អត្រា​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់ជាង​​ក្នុង​រយៈ​១២​ឆ្នាំ​​នេះ​។ កាល​ពីខែ​តុលាឆ្នាំមុន ឯកសារ​នាំចូល​របស់​ប្រទេស​ចិន​បាន​បង្ហាញថា ឈើ ចំនួន​៣៦.០០០​ម៉ែត្រគូប​ ដែល​ជាឈើ​ប្រភេទ​ប្រណីត​ ត្រូវ​បាន​កត់ត្រា​ថា ត្រូវ​បាន​នាំចូល​ពីប្រទេស​កម្ពុជា​ទៅក្នុង​ប្រទេស​ចិនក្នុង​ចន្លោះ​ពីខែ​មករា​ ឆ្នាំ​២០០៧​ ដល់​ខែ​សីហា​ ឆ្នាំ​២០១២។តាម​ច្បាប់​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា ​ការ​កាប់​ឈើប្រណីត​ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​។លទ្ធផល​នៃការ​ស្រាវជ្រាវ​រក​ឈើ​ប្រណីត​តាម​គេហ​ទំព័រ​ជូញ​ដូរ​ចិន​មួយ​ឈ្មោះ អាលីបាបា (Alibaba) ​ បាន​បង្ហាញ​ពី​ភ្នាក់ងារ​ក្នុង​ប្រទេសកម្ពុជា​ដែលលក់​ឈើ​ឲ្យ​ប្រទេស​ចិន​ក្នុង​តម្លៃខ្ពស់​ដល់​៣៥.០០០ដុល្លារ​ក្នុងមួយ​ម៉ែត្រគូប​។ ការ​សន្យា​​កម្ចាត់​អំពើ​ពុក​រលួយក៏មាន​ប្រវតិ្ត​មួយ​ផង​ដែរ​។ លោក​ ហ៊ុន សែន ដែល​បាន​ទទួល​ស្គាល់​បរាជ័យ​ក្នុងផ្នែក​អភិបាល​កិច្ច​ល្អ​​ អំឡុង​អាណត្តិ​ដំបូង​ក្នុង​ចន្លោះឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​១៩៩៧​ បាន​សន្យាចាប់​ផ្តើម​សាជាថ្មី​នៅក្នុង​ពេល​ចាប់​ផ្តើម​អាណត្តិទី​២​របស់​លោកនៅ​​ក្នុង​ឆ្នាំ​១៩៩៨​។ គួររំឭក​ថា ឆ្នាំ​១៩៩៧​បាន​​បញ្ចប់​ទៅ​ដោយ​មាន​កម្លាំ​ង​ស្មោះត្រង់​នឹង​លោក​ ហ៊ុន សែន យក​ឈ្នះលើ​កម្លាំង​ស្មោះ​ត្រង់​ នឹង​ព្រះអង្គ​ម្ចាស់​ នរោត្តម រណប្ញរិទ្ធ​ អតីត​នាយករដ្ឋមន្ត្រី​ទី​១​ ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា ក្នុង​រាជធានីភ្នំពេញ​។​ លោក ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​​​​សមាជិក​សភា​នៅ​រដ្ឋ​សភា មុន​ពេល​បង្កើត​​រដ្ឋា​ភិ​បាល​ថ្មី​របស់លោក​​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨​ថា “ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍ​ក្នុង​គោល​បំណង​ប្រឆាំង​ និង​ធ្វើ​ឲ្យ​​ទន់​ខ្សោយ​ និង​បញ្ចប់​​យ៉ាង​ពេញលេញ​លើ​​ការ​រំលោភ​អំណាច​ និង​ការ​ល្មើស​ច្បាប់​​ នឹង​ធ្វើ​ឲ្យ​ច្បាប់​​ពិតជា​អ្នកការពារ​អ្នក​ទន់ខ្សោយ​”។ រយៈពេល​ពីរ​ខែ​ក្រោយ​មក​ លោក​បាន​មាន​ប្រសាសន៍​ក្នុង​បំណង​​ចង់​បាន​មូល​និធិ​ជំនួយ​ពី​ម្ចាស់​ជំនួយ​បរទេស​វិញ​ថា “ប្រសិន​បើ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ យើង​មិន​អាច​ទទួល​ជោគ​ជ័យ​ក្នុងកម្មវិធីកំណែ​ទម្រង់​ទេ​នោះ ខ្ញុំ​នឹង​លាលែង​ពីមុខ​តំណែង​ជានាយក​រដ្ឋ មន្ត្រី”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “មុន​ពេល​ខ្ញុំ​ចុះចេញ​ពីតំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ ខ្ញុំ​នឹង​ដក​អ្នក​ទាំង​ឡាយ​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ចេញ​”។ យោង​តាម​សន្ទស្សន៍​យល់​ដឹង​ពីអំពើ​ពុក​រលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ (Tran​sparency International) ​ បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃអង្គារ ​បានបង្ហាញថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ឈរ​នៅចំណាត់​ថ្នាក់​​ទី​១៦០​នៅ​ក្នុង​ចំណោម​១៧៥ប្រទេស​​ ពោល​គឺ​នៅពី​ក្រោយ​​​ប្រទេស​ស៊ីម​បាវ៉េ ប៉ុន្តែ ឈរនៅលើ​ប្រទេសហ្គីណេអេក្វាទ័រ​។ ប្រវត្តិនៃ​ការសន្យា​ដែល​ទទួល​បរាជ័យ​ និង​ចេះតែមាន​បន្ត​បន្ទាប់​​ សម្រាប់​ការ​កែ​ទម្រង់​ពីលោក ហ៊ុន សែន មិន​មែនជា​រឿង​គួរ​ឲ្យភ្ញាក់​ផ្អើ​លទេ​ នេះបើ​តាម​ប្រសាសន៍​របស់លោក ខាល​ ថៃយ័រ (Carl Thayer) អ្នក​ជំនាញការ​ផ្នែក​តំបន់​អាស៊ីអាគ្នេយ៍​​ នៅ​សាលាបណ្តុះបណ្តាល​កង​កម្លាំង​ការ​ពារ​ជាតិ​អូស្ត្រាលី​ នៃទីក្រុង​កង់​ប៉េរ៉ា​។ លោក​ ថៃ​យ័រ បាន​លើក​ឡើង​ទៀត​ថា លោក​ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​តម្លៃនៃ​ការរិះគន់​ខ្លួន​ឯង​ម្តងម្កាល​ ​សម្រាប់​​ការ​រស់​រាន​​របស់​​ពួក​ផ្តាច់​ការ​។ ក៏​ប៉ុន្តែ ការរិះគន់​ខ្លួន​ឯង​បែ​បនេះ​ គឺគ្រាន់​តែ​ធ្វើ​ឡើង​ដើម្បីបង្គ្រប់​កិច្ច​ ដោយ​គ្រាន់​តែ​​រិះគន់​​ខ្លួន​ឯង​នៅ​ពេល​គណបក្ស​របស់ខ្លួន​មាន​បញ្ហា​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ថៃយ័រ​ ។ លោក​បាន​មាន​ប្រសាសន៍​ថា ​“ ការ​សន្យា​របស់លោក ហ៊ុន សែន ថា​នឹង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ និង​អនុវត្ត​កម្ម​វិធី​កំណែ​ទម្រង់​ផ្សេងៗ​ មិនមាន​អ្វីលើស​ពី​ស្ថាន​ភាព​​ពី​មុន​សម្រាប់​មន្ត្រី​គណបក្ស​ដែល​ពូកែខាង​លេង​ល្បិច​ ដោយ​រិះគន់ខ្លួន​ឯង​ ក្នុងក្តីរំពឹង​ថា នឹង​មិន​មាន​ការ​ផ្លាស់ប្តូរ​ពិត​ប្រាកដ​ទេ​”៕ សុធា​​​​

ព្រះ​សង្ឃ​និង​អ្នក​ដើរ​ក្បួន​ជួប​ការ​លំបាក នៅ​តាម​ផ្លូវ​ពេល​​ដើរ​ក្បួន​ចូល​រាជធានី​ភ្នំពេញ​

ព្រះ​សង្ឃ​​និ​ង​អ្នកគាំទ្រ​ដែល​កំពុង​ដើរ​ក្បួន​ដើម្បី​សន្តិ​ភាព​ក្នុង​​រយៈ​ពេល​១០​ថ្ងៃ​​ចូល​មក​​រាជធានីភ្នំពេញ ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ បាន​មាន​សង្ឃដីកា​ និង​និយាយ​កាលពីម្សិលមិញ​ថា វ​ត្ត​នៅតាម​ផ្លូវ​បាន​​ព្យាយាម​បិទ​ទ្វា​រមិន​ឲ្យ​អ្នក​ដើរ​ក្បួន​ចូល​ ហើយយ៉ាង​ហោច​ណាស់​ក៏​អ្នក​ដើរ​ក្បួន​​​បាន​ប៉ះ​ទង្គិច​​ជាមួយ​នគរ​បាល​​មួយ​ដង​ដែរ​។ ព្រះ​សង្ឃ​ប្រហែល​១០០​អង្គ​កំពុង​ដឹក​នាំ​អ្នក​ដើរ​ក្បួន​ដែល​បាន​ចាប់​ផ្ដើម​​ចេញ​ដំណើរ​កាលពី​ថ្ងៃ​អាទិត្យ​ពីចំណុច​ផ្សេង​ៗ​តាម​ផ្លូវ​ជាតិ​លេខ​៥​ឆ្ពោះ​មក​រាជធានីភ្នំពេញ​។ ព្រះ​សង្ឃ​ដែល​ដឹកនាំ​ការ​ដើរ​ក្បួន​ដើម្បី​តវ៉ា​នឹង​លទ្ធផល​នៃការ​បោះ​ឆ្នោត​ជាតិកាល​ពីខែកក្កដា ការ​បណ្ដេញ​ចេញ​​ពី​ដី​ទាំង​បង្ខំ​ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នោះ មាន​គម្រោង​​ដាក់​ញត្តិ​​របស់​ខ្លួនជូន​សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​​នៅ​​ពេល​ខ្លួន​មក​ជួប​ជុំ​គ្នា​តាម​ការ​គ្រោង​​​ទុក​នៅ​មុខ​រដ្ឋសភា​នៅ​ថ្ងៃ​ទី១០​ធ្នូ ។ ប៉ុន្តែ​អ្នក​ដើរ​ក្បួន​បាន​និយាយ​ថា ខ្លួន​មាន​ជំនួយ​តិច​តួច​ពី​វត្ត​ជាច្រើននៅ​តាម​ផ្លូវ​។ លោក វ៉ន ពៅ សកម្មជន​ម្នាក់​ដែល​មិន​មែន​ជា​ព្រះសង្ឃ​ ប៉ុន្តែ​បាន​ចូល​រួម​ការ​ដើរ​ក្បួន​​​​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៦​ ​មាន​ប្រសា​សន៍​ថា នគរ​បាល​មូល​ដ្ឋាន​បាន​ប្រើ​ប្រាស់​ម៉ូតូ​របស់​​ពួកគេ​ដើម្បី​បិទ​ផ្លូវ​ចូល​វត្ត​បារាយណ៍​ នៅ​ក្នុង​ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ​ នៅ​ពេល​ដែល​ក្រុម​របស់​លោក​ទៅ​ដល់​ទី​នោះ កាល​ពី​ល្ងាច​ថ្ងៃអង្គារ​ ដើម្បី​​ស្នាក់​នៅ​វត្ត​នោះ​មួយ​យប់​។ លោក វ៉ន ពៅ ​មាន​ប្រសាសន៍​ថា​ ដោយ​មិន​រួញ​រា​ចំពោះ​ការ​បំភិត​បំភ័យ​នេះ​ព្រះ​សង្ឃ​ និង​អ្នក​គាំ​ទ្រ​បាន​​សម្រុក​ចូល​ទៅក្នុង​បរិវេណ​វត្ត​នោះ​​ដោយ​រុញ​​ផ្តួល​ម៉ូតូ​នគរ​បាល និង​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​នគរ​បាល​ និង​ព្រះ​សង្ឃ​​នៅ​មូល​ដ្ឋាន​នោះ​ ដែល​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​​ក្រុម​អ្នក​ដើរ​ក្បួន​​ចូល​។ លោក​ វ៉ន ពៅ បានបន្ថែម​ថា “យើង​បាន​រុញ​ផ្ដួល​ម៉ូតូ​ទាំង​នោះ​ ពីព្រោះ​អាជ្ញាធរ​ និង​គណៈ​ក​ម្មាធិការ​វត្ត​​បាន​បិទ​ខ្លោង​ទ្វារ​វត្ត​មិន​ឲ្យ​យើង​ចូល​។ លោក​បាន​មាន​ប្រសាសន៍​ថា ទោះបីជា​ព្រះ​សង្ឃ​នៅ​វត្ត​នោះ​អនុញ្ញាត​ឲ្យ​អ្នក​ដើរ​ក្បួន​ស្នាក់​នៅ​មួយ​យប់​ក្នុង​បរិវេណ​វត្ត​​នោះ​​ក៏ដោយ​ “ ក៏គណៈកម្មាធិការ​វត្ត​បាន​ចាក់​សោ​កុដិ​លោក​ទាំង​អស់​មិន​ឲ្យ​ព្រះ​សង្ឃ​របស​់​យើង​​​​ចូល​គង់​នៅ​ក្នុង​កុដិ​នោះ​ឡើយ​”។ លោក ម៉ម សុខ សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​បារាយណ៍​មកពីគណបក្ស​ប្រជា​ជន​កម្ពុជា​​ និង​ជា​​អនុ​ប្រធាន​គណៈកម្មាធិការ​វត្ត​បារាយណ៍​​បាន​​​បញ្ជាក់​អំពីការ​ប៉ះទង្គិច​គ្នារ​វាង​ព្រះ​សង្ឃ​ និងអ្នក​គាំទ្រ​ជាមួយ​នគរ​បាល​ និង​ព្រះ​សង្ឃ​មូល​ដ្ឋាន​។ លោក ម៉ម សុខ បាន​ចោទ​អ្នក​ដើរ​ក្បួន​​ថា​មាន​​​ចរិត​​​មិន​ល្អ​​ ហើយ​បាន​បន្ទោស​ពួកគេ​ចំពោះ​​​ការ​​ចូល​មក​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ព្រះ​សង្ឃ​​​​​ថ្នាក់​លើ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​ចង់​រារាំង​ពួកគេ​មិន​ឲ្យ​ចូល​ ពីព្រោះ​ពួកគេ​មិន​មាន​លិខិត​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ក្នុង​វត្ត​នេះ​ទេ​។​ពួកគេ​ជា​ភ្ញៀវ​ ដូច្នេះ​ពួកគេ​គួរ​តែ​ស្នើ​សុំ​ការ​អនុញ្ញាត​​ពីយើង​សិន​”។ លោក ឃុន នាងម៉េង នាយ​ប៉ុស្តិ៍​នគរ​បាល​​​ឃុំ​​បាន​បញ្ជាក់​ថា​ មន្ត្រី​របស់​លោក​មួយ​ចំនួន​បាន​​ចូល​រួម​នៅ​ក្នុង​ហេតុការណ៍​នេះ ប៉ុន្តែ​ លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​និយាយ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​បាន​ទេ ពីព្រោះ​លោក​មិនបាន​ស្ថិត​នៅ​ទីនោះ​។ ទោះ​ជាយ៉ាង​ណា​ ​លោក វ៉ន ពៅ បន្ទោស​​​ទៅ​លើ​នយោបាយ​ចំពោះ​ការ​មិន​ទទួល​អ្នក​ដើរ​ក្បួន​ឲ្យ​បាន​​ត្រឹម​ត្រូវ​​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “លោក ម៉ម សុខ គឺ​ជាសមាជិក​ក្រុម​ប្រឹក្សា​ស្រុក​មកពីគណ​បក្ស​ប្រជា​ជន​កម្ពុជា ដូច្នេះ​គាត់​បម្រើ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​”។លោក​បាន​បន្ថែម​ថា អ្នក​ដើរ​ក្បួន​ដែល​កំពុងដើរ​​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​​ផ្សេងៗ​ទៀតក៏​​​មាន​​បញ្ហា​​ស្រដៀង​​​​​គ្នា​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា “ អ្នក​ដើ​រ​ក្បួន​ជួន​កាល​​ត្រូវ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជាតិ​ ឬ​នៅ​តាម​វាល​ស្រែ​ ពីព្រោះ​ទ្វា​រ​វត្ត​ភាគ​ច្រើន​​​ត្រូវ​គេ​ចាក់​សោ​បិទ​នៅ​ពេល​យើង​ទៅ​​ឈប់​សម្រាក​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​ឬ​សម្រាក​ពេល​យប់​នៅ​ទី​នោះ​​”។ នៅតាម​ផ្លូ​វ​ជាតិ​លេខ​៤​កាលពីម្សិលមិញ​ព្រះតេជគុណ​ ងឹម សៅសំខាន់ បាន​មាន​សង្ឃ​​​ដីកា​ថា ​ព្រះ​សង្ឃ​នៅ​វត្ត​មួយ​ក្នុង​ស្រុក​ថ្ពង ខេត្ត​​​​​​​​​​កំពង់​ស្ពឺ បាន​បិទខ្លោង​​ទ្វា​រវត្ត​នៅ​ពេល​អ្នក​ដើរ​​​​​​​ក្បួន​ចូល​ឈប់​សម្រាក​សម្រាប់​អាហារ​​​​ថ្ងៃ​​​ត្រង់។ ​​​ព្រះតេជគុណ​​​​បាន​មាន​​​​សង្ឃដីកា​​​ថា ព្រះ​សង្ឃ​មូល​ដ្ឋាន​បាន​បិទ​ខ្លោង​ទ្វារ​វត្ត​មិន​ឲ្យ​យើង​ចូល​ ប៉ុន្តែ​អ្នក​ដើរ​ក្បួន​នៅតែ​អាច​​​បើក​ទ្វា​រ​រុញ​​ចូល​បាន​។ ព្រះ​​​អង្គ​​​មាន​​​សង្ឃដីកា​​​​ថា “គណៈ​កម្មាធិ​ការ​វត្ត​នោះ បាន​ព្យាយាម​បិទ​ខ្លោង​ទ្វា​រ​​វត្ត​ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​បាន​រុញ​ទ្វា​រ​នោះ​ចូល​តែម្ដង។ ខ្ញុំ​គិត​ថា មាន​បទ​បញ្ជា​មិន​ឲ្យ​ចូល​វត្ត​នោះ​ពី​ថ្នាក់​លើ​”។ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥​ឯណោះ​វិញ ព្រះ​​តេជគុណ ប៊ុន​ ប៊ុន​ទិញ ដែល​ដឹកនាំ​បណ្ដាញ​​ព្រះ​សង្ឃ​ឯក​រាជ្យដើម្បី​យុត្តិធម៌សង្គម​ និង​ជា​អ្នក​រៀបចំ​ការ​ដើរ​ក្បួន​រយៈពេល​១០​ថ្ងៃ​នេះ​បាន​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​ក៏មាន​​បញ្ហា​ក្នុង​ការ​រៀប​ចំ​កន្លែង​ស្នាក់​នៅ​សម្រាប់​ក្រុម​របស់​ព្រះ​អង្គ​ដែរ​កាលពីយប់​ម្សិលមិញ​នៅ​វត្ត​មួយ​​​ក្នុង​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង។ ព្រះតេជគុណ​បាន​មាន​សង្ឃដីកា​ថា “ព្រះ​​​គ្រូ​​​​ចៅ​អធិការ​វត្ត​នោះ​ខ្លាច​អាជ្ញាធរ​មូល​ដ្ឋាន​ ដូច្នេះ​ព្រះ​អង្គ​មិន​អនុញ្ញាត​ឲ្យ​យើង​សម្រាក​នៅ​ក្នុង​វត្ត​នោះទេ​។ អាជ្ញាធរ​មូល​ដ្ឋាន​បាន​ដាក់​សម្ពាធ​មក​លើ​ព្រះ​អង្គ​​មិនឲ្យ​​អនុញ្ញាត​ឲ្យ​យើង​ចូល​ស្នាក់​នៅ​។ ប៉ុន្តែ​យើង​បាន​ចរចា​ ហើយ​ឥឡូវ​នេះ​ព្រះ​អង្គ​អនុញ្ញា​ត​ឲ្យ​យើង​ចូល​ហើយ​​។ យើង​បាន​ប្រាប់​ព្រះ​អង្គ​ថា​ យើង​ទទួល​​​ខុស​ត្រូវ​ទាំង​ស្រុង​ ប្រសិន​បើ​មាន​​​បញ្ហា​ណាមួយ​ ហើយ​​​​ថា យើង​គ្រាន់​តែ​ដើរ​ក្បួន​ដើម្បី​យុត្តិ​ធម៌​សង្គម​​​ប៉ុណ្ណោះ​”។ លោក ង៉ែត ចាន់​បូ ប្រធាន​នាយក​ដ្ឋាន​កិច្ច​​ការ​សាសនា​នៅ​ក្រសួង​ធម្មការ​ និង​សាសនា​ បាន​មាន​ប្រសាសន៍​ថា​ ក្រសួង​មិន​បាន​គាំទ្រ​អ្នក​ដើ​រ​ក្បួន​ទេ “ពីព្រោះពួកគេ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ”​។ លោក ចាន់បូ បាន​បដិសេធ​ថា ក្រសួង​មិន​​​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​​បញ្ហា​​ដែល​អ្នក​ដើរ​ក្បួន​កំពុង​ជួប​ប្រទះ​នៅតាម​វត្ត​នានា​ទេ​។ លោក​ ចាន់បូ បាន​មាន​ប្រសាសន៍​បន្ថែម​​​ថា “ក្រសួង​មិន​បាន​ណែនាំ​គណៈកម្មាធិការ​វត្ត​ទាំងនោះ​មិន​ឲ្យ​អនុញ្ញាត​ឲ្យ​​ព្រះ​សង្ឃ​ទាំង​នោះ​ចូល​សម្រាក​នៅ​ពេល​ដើរ​ក្បួន​នោះទេ​ ហើយ​ខ្ញុំ​មិន​ដឹង​អំពី​រឿង​ទាំង​អស់​នេះ​ទេ​”។ ព្រះ​សង្ឃ​មួយ​ចំនួន​តូច​ ប៉ុន្តែ​កំពុ​ងកើន​ច្រើន​​ឡើងៗ​បាន​ធ្វើ​សកម្មភាព​​ប្រឆាំង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចាប់​តាំង​ពីការ​បោះ​ឆ្នោត​កាលពី​ខែ​កក្កដា​មក​ ហើយ​គណបក្ស​សង្គ្រោះ​​​ជាតិ និង​អ្នក​គាំទ្រ​របស់​ខ្លួន​ចោទ​គណបក្ស​​ប្រជា​ជន​កម្ពុជា​ថា​ បាន​លួច​​បន្លំ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ៕ គឹមហឿន​

Latest news