34 C
Phnom Penh

TAG

tranlsate

ជន​​​ជាតិហ្វាំងឡង់​​​ម្នាក់ និង​​​ជន​​​ជាតិ​​​​​​កាណាដា​​​ម្នាក់​​​រងរបួសក្នុង​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​កាំបិត​​​ក្នុង​​​ក្រុង​​​ព្រះ​​​សី​​​ហនុ

​​​​​​​​​​​​​​​​​​​​​​​​​​នគរ​​​​​​បាល​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ បាន​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា មាន​​​ជន​​​ជាតិហ្វាំងឡង់​​​ម្នាក​​់​​​ និង​​​ជន​​​ជាតិ​​​​​​កាណាដា​​​ម្នាក់​​​ បាន​​​ទទួ​​​ល​​​រង​​​របួស​​​ជា​​​ទម្ងន់​​​ពី​​​ការ​​​វាយ​​​ប្រ​​​ហារ​​​ដោយ​​​កាំបិត​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ។ ​​​លោក ភុល ភស្តា អធិការ​​​ក្រុង​​​​​​ព្រះសីហនុ​​​ បាន​​​មាន​​​ប្រសាសន៍ថា ការ​​​កាប់​​​នឹង​​​កាំបិត​​​ទៅ​​​លើ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​ពីរនាក់ ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ម៉ោង​​​១១.៣០​​​នាទីយប់​​​ថ្ងៃ​​​​​​ព្រហស្បតិ៍​​​ក្នុង​​​ភូមិសុខសាន្ត សង្កាត់កោះរុ៉ង ក្រុង​​​ព្រះ​​​សី​​​ហនុ ក្នុង​​​ពេល​​​ដែល​​​ពួក​​​គេ​​​កំពុង​​​ធ្វើ​​​ការ​​​ក្នុង​​​ហាង។ លោក ភស្តា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ជនរង​​​គ្រោះ​​​ត្រូវ​​​កាប់​​​ចំ​​​ក្បាល​​​ និង​​​មុខ ធ្វើ​​​ឲ្យ​​​របួស​​​យ៉ាង​​​​​​ធ្ងន់ ហើយ​​​បញ្ជូន​​​មក​​​ភ្នំ​​​ពេញ។​​​ យើង​​​មិន​​​ទាន់​​​សន្និដ្ឋាន​​​ថា វា​​​កើត​​​ឡើង​​​ដោយ​​​សារ​​​អី​​​ទេ"។

តុលាការ​​​ចោទ​​​ប្រកាន់​​​កសិករ​​​ម្នាក់​​​ពី​​​បទ​​​ចាប់​​​រំលោភ​​​ក្មួយស្រី​​​របស់​​​ខ្លួន​​​

មន្ត្រី​នគរ​បាល​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​អង្គារ បាន​ចោទ​ប្រកាន់​កសិករ​ម្នាក់​ពី​​​បទ​ចាប់​រំលោភ​ក្មួយ​ស្រី​អាយុ​៨​ឆ្នាំ​របស់​ខ្លួន​ជា​ច្រើនដង​​​នៅ​ផ្ទះ​របស់​ខ្លួន​​​ក្នុង​ស្រុក​សំបូរ កាលពី​ខែ​មុន​។ យោង​តាម​លោក ហួត លឹមហា៊ង នាយ​ការិយាល័យ​​​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​​បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ សួន វួច អាយុ​៤៩​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ ពីបទ​ចាប់​​​រំលោភ​ក្មួយស្រី​របស់​ខ្លួន​បី​ដង​នៅ​​ផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុង​ឃុំ​​​កំពង់​​​ចាម កាលពី​ដើម​ខែ​កុម្ភៈ។ លោក លឹមហា៊ង បាន​មាន​ប្រសាសន៍​ថា "តុលាការ​បាន​ចោទ​ប្រកាន់​ជន​នេះ​ពី​​​បទ​រំលោភ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​"។ លោក​បាន​បន្ថែម​ថា សួន វួច ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធ​នា​​​គារ​ខេត្ត​កាលពី​ម្សិលមិញ​។ លោក លឹមហា៊ង បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​ណា​ជា​ជន​សង្ស័យ​រូប​នេះ​បដិសេធ​ការ​ចោទ​ប្រកាន់​ក៏ដោយ...

Latest news