38 C
Phnom Penh

TAG

វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)

៤០​ថ្ងៃ​នៃ​សង្គ្រាម​នៅ​តំបន់​ដុនបាស គឺ​រុស្ស៊ី​មិន​ទាន់​អាច​កាន់កាប់​ដែនដី​ណា​មួយ​នៅ​ឡើយ

ចាប់តាំងពី​រុស្ស៊ី ដក​ទ័ព​របស់​ខ្លួន​ចេញពី​ភាគ​ខាងជើង​ប្រទេស ដោយសារតែ​វាយ​កាន់កាប់​រដ្ឋធានី​គៀវ មិន​បាន ដោយ​សម្រេច​ប្រមូល​ទ័ព​មក​វាយ​យក​តំបន់​ភាគ​ខាងកើត​ប្រទេស គឺ​តំបន់​ដុនបាស ដែល​មក​ដល់​ពេលនេះ​មាន​រយៈពេល ៤០​ថ្ងៃ​មក​ហើយ គឺ​កងទ័ព​រុស្ស៊ី នៅតែ​មិន​អាច​វាយ​យក​បាន​ទីតាំង​ណា​មួយ​ពិតប្រាកដ​ពី​កងទ័ព​អ៊ុយក្រែន នៅឡើយ។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​ថា ស្រុក​មួយ​នៅ​ក្នុង​ខេត្ត Luhansk គឺ​ស្រុក Severodonetsk កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​វាយ​ប្រយុទ្ធ​គ្នា​មិន​បង្អង់​ឡើយ។ កងទ័ព​ទាំង​ពីរ​បង្កើន​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សហាវ​បំផុត ដោយ​កងទ័ព​ស្លាប់​ទាំង​សងខាង​ចំនួន​ពី ១៥០​នាក់​ដល់​ទៅ ៣០០​នាក់​ក្នុង​មួយ​ថ្ងៃ។ ភាគី​អ៊ុយក្រែន អះអាង​ថា ក្នុង​សមរភូមិ​នេះ...

ស្ថានការណ៍​ថ្មីៗ​ក្រោយ​រយៈពេល​១០០​ថ្ងៃ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

ក្រោយពី​សង្គ្រាម​បាន​ដើរ​រំលង​ផុត​រយៈពេល ១០០​ថ្ងៃ គេ​សង្កេត​ឃើញ​មាន​ការ​វិវឌ្ឍ​ថ្មីៗ​ជាច្រើន​ទៀត​ក្នុង​ស្ថានការណ៍​សឹក​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ រដ្ឋាភិបាល​អ៊ុយក្រែន កាលពី​ថ្ងៃ​អាទិត្យ ទី​៥ មិថុនា បាន​រាយការណ៍​អំពី​សំឡេង​ផ្ទុះ​យ៉ាង​កក្រើក​ជាច្រើន​នៅ​ក្នុង​រដ្ឋធានី​គៀវ គឺ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុម​មន្ត្រី​អ៊ុយក្រែន អះអាង​ថា កងទ័ព​របស់​ខ្លួន​ដណ្ដើម​បាន​មក​វិញ​នូវ​ទឹកដី​មួយ​ចំនួន​ក្នុង​សមរភូមិ​ទីក្រុង Sievierodonetsk ពី​រុស្ស៊ី។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា នៅ​ក្នុង​សារ​មួយ​បង្ហោះ​លើ Twitter របស់​អភិបាល​ក្រុង​គៀវ លោក Vitali Klitschko បាន​បញ្ជាក់​ថា សូរ​សំឡេង​ផ្ទុះ​ជាច្រើន​ត្រូវ​បាន​គេ​រាយការណ៍​លាន់​ឮ​នៅ​ក្នុង​តំបន់...

បទវិភាគ៖ ១០០​ថ្ងៃ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​គឺ​រុស្ស៊ី​វាយ​បាន​សមរភូមិ​ពីរ​ប៉ុណ្ណោះ

សង្គ្រាម​ដែល​មហាអំណាច​យោធា​លំដាប់​ទី​២ ពិភពលោក​លើក​ទ័ព ២០​ម៉ឺន​នាក់​ឈ្លានពាន​អ៊ុយក្រែន​ដោយ​បាន​ចាប់ផ្តើម​ក្នុង​ថ្ងៃទី​២៤ កុម្ភៈ បាន​ឈាន​ចូល​ដល់ ១០០​ថ្ងៃ​នៅ​ថ្ងៃទី​៣ មិថុនា នេះ គឺ​សមរភូមិ​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​ធ្លាក់​នៅ​ក្រោម​ការ​កាន់កាប់​ទាំងស្រុង​ដោយ​កងទ័ព​រុស្ស៊ី គឺ​ទីក្រុង​កំពង់ផែ Mariupol និង​ទីក្រុង Kherson នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយក្រែន។ ក្រៅ​ពី​នេះ​មាន​ទីក្រុង​មួយ​ទៀត​នៅក្នុង​តំបន់​ដុនបាស គឺ​ទីក្រុង Lyman ជា​ទីក្រុង​តូច​មួយ​នៅ​ក្នុង​ខេត្ត Donetsk ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ធ្លាក់​នៅ​ក្រោម​កងទ័ព​រុស្ស៊ី កាលពី​ថ្ងៃទី​២៩ ឧសភា តែ​ទីក្រុង​ដ៏​តូច​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ត្រៀម​វាយបក​យក​វិញ​ដោយ​កងទ័ព​អ៊ុយក្រែន។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP...

ទ័ព​នុយក្លេអ៊ែរ​រុស្ស៊ី​ធ្វើ​សមយុទ្ធ​បន្ទាប់ពី​អាមេរិក​សម្រេច​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ឱ្យ​អ៊ុយក្រែន

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ ទី​១ មិថុនា ថា កងកម្លាំង​នុយក្លេអ៊ែរ​រុស្ស៊ី កំពុង​ធ្វើ​សមយុទ្ធ​ប្រតិបត្តិការ​នៅ​ក្នុង​ខេត្ត Ivanovo ដែល​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ទីក្រុង​មូស្គូ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Interfax នៅ​ថ្ងៃ​ពុធ ទី​១ ខែ​មិថុនា នេះ។ ទីភ្នាក់ងារ​ព័ត៌មាន Interfax បាន​ស្រង់​សម្ដី​របស់​ប្រភព​ពី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ឲ្យ​ដឹង​ទៀត​ថា កងទ័ព​រុស្ស៊ី​ប្រហែល ១០០០​នាក់​បាន​ចូលរួម​ក្នុង​សមយុទ្ធ ដោយ​ប្រើ​រថយន្ត​យោធា​ជាង ១០០​គ្រឿង រួម​ទាំង​ប្រព័ន្ធ​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​ផង​ដែរ។ ការ​ធ្វើ​សមយុទ្ធ​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​រុស្ស៊ី កើតមាន​ឡើង​ខណៈ​កងទ័ព​រុស្ស៊ី​កំពុង​បង្កើន​ការ​វាយលុក​លើ​តំបន់​ដុនបាស...

បទវិភាគ​ព័ត៌មាន៖ តំបន់​ដុនបាស​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​នៅតែ​ជា​ថ្នូរ​នៃ​ការ​បញ្ចប់​សង្គ្រាម

នៅ​សល់​តែ ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​បាន​ឈាន​ដល់ ១០០​ថ្ងៃ​ហើយ។ អំឡុង​នៃ​សង្គ្រាម​ជិត ១០០​ថ្ងៃ​មក​នេះ កងទ័ព​នៃ​មហាអំណាច​រុស្ស៊ី​ដែល​បាន​លើក​ទ័ព​ដល់​ទៅ ២០​ម៉ឺន​នាក់ វាយ​លុកលុយ​ប្រទេស​អ៊ុយក្រែន គឺ​បាន​វាយ​កាន់កាប់​តែ​សមរភូមិ​ចំនួន ២ ប៉ុណ្ណោះ គឺ​សមរភូមិ​មួយ​នៅ​ក្រុង Kherson ដែល​ជា​ទីក្រុង​តូច​មួយ​នៅ​ភាគ​និរតី​នៃ​រដ្ឋធានី​គៀវ។ ចំណែក​ឯ​សមរភូមិ​មួយ​ទៀត គឺ​ទីក្រុង​កំពង់ផែ Mariupol ដែល​ស្ថិតនៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយក្រែន។ ក្នុង​អំឡុង​នៃ​សង្គ្រាម​នេះ កងទ័ព​រុស្ស៊ី​ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​បាត់បង់​អាយុជីវិត​កងទ័ព​ដល់​ទៅ ៣០៥០០​នាក់ ធ្លាក់​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ដល់​ជិត ៤០០​គ្រឿង...

ក្រុម​មេដឹកនាំ​ប្រទេស​ចតុភាគី​សម្រេច​ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​ជា​វិបត្តិ​ពិភពលោក

មេដឹកនាំ​ប្រទេស​អូស្ត្រាលី ឥណ្ឌា ជប៉ុន និង​សហរដ្ឋ​អាមេរិក បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដោយ​បាន​សន្យា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក បើក​ចំហ និង​សេរីភាព តែ​សង្គ្រាម​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ត្រូវ​ចាត់ទុក​ថា​ជា​វិបត្តិ​ពិភពលោក។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ឧសភា។ ថ្លែង​នៅ​ឯ​ជំនួប​កំពូល​របស់​សម្ពន្ធមិត្ត​ដែល​ហៅថា​ក្រុម​ប្រទេស​ចតុ​ភាគី ឬ Quad នោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden)...

អាមេរិក​គាំទ្រ​ពេញ​ទំហឹង​ឱ្យ​ស៊ុយអែត​និង​ហ្វាំងឡង់​ចូល​ជា​សមាជិក​ណាតូ ខណៈ​តួកគី​ជំទាស់

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ប្រកាស​ថា ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ត្រូវ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សហរដ្ឋ​អាមេរិក ចំពោះ​ការ​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ពីរ​នេះ​ដែល​បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​ណាតូ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​ឧសភា។ ប្រទេស​ពីរ​នេះ​សុទ្ធតែ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​រុស្ស៊ី ដែល​កំពុង​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ ប្រទេស​ពីរ​នេះ​តែងតែ​រង​ការ​បំពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ផង​ដែរ ជាពិសេស​ពី​ខាង​ដែនអាកាស។ ការ​បំពាន​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​ពីរ​នេះ មាន​ដូចជា​ការ​ធ្វើ​សមយុទ្ធ​ជាប់​ព្រំដែន និង​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ឱ្យ​ទៅ​រំលោភ​ដែនអាកាស​របស់​ប្រទេស​ពីរ​នេះ ហើយ​ចុងក្រោយ រុស្ស៊ី​គំរាម​ពង្រាយ​គ្រាប់​នុយក្លេអ៊ែរ​នៅ​តាម​ព្រំដែន​ប្រទេស​រុស្ស៊ី​ជាប់​នឹង​ប្រទេស​ពីរ​នេះ​ទៀត​ផង។ ដោយ​មើល​ឃើញ​អំពី​ការ​ជៀស​ពុំ​រួច​នៃ​ការ​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី ដូច​ករណី​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​ហ្សកហ្ស៊ី...

តុលាការ ICC បញ្ជូន​អ្នកជំនាញ​ស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន

រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) លោក Karim Khan និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ឧសភា ថា លោក​បាន​បញ្ជូន​ក្រុម​អ្នក​ស៊ើប​អង្កេត​ជា​ក្រុម​ជំនាញ​ផ្នែក​នីតិបច្ចេកវិទ្យា និង​បុគ្គលិក​ជំនួយការ​ចំនួន ៤២​នាក់​ទៅកាន់​ប្រទេស​អ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​អំឡុង​ពេល​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ ការ​បញ្ជូន​ក្រុម​ជំនាញ​ផ្នែក​ស៊ើបអង្កេត​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅកាន់​ប្រទេស​អ៊ុយក្រែន ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ពេល​ថ្មីៗ​នេះ​បាន​អនុម័ត​ជា​ផ្លូវការ ដោយ​សម្រេច​ផ្ដល់​សិទ្ធិ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ចាត់ចែង​ការ​បញ្ជូន​អ្នកជំនាញ​ទៅ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី​ទៅលើ​ជនស៊ីវិល​នៃ​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ ទោះ​ជា​មហាអំណាច​ចិន បាន​ជំទាស់​ក៏ដោយ ក៏​ក្រុមប្រឹក្សា​នៅតែ​រក​សំឡេង​បាន​គ្រប់គ្រាន់​ផ្ដល់​សិទ្ធិ​ឱ្យ...

បទវិភាគ៖ ភាព​កោងកាច​និង​អនុត្តរភាព​របស់​លោក ពូទីន នាំ​ឱ្យ​ណាតូ​ពង្រីក​មាឌ​កាន់តែ​ធំ

ក្រោយពី​យក​បាន​តំបន់​គ្រីមៀរ នៅ​ឆ្នាំ​២០១៤ ដោយ​មិន​គ្រប់គ្រាន់ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) សម្រេច​ប្រើ​មហិច្ឆតា​ថ្មី​មួយ​ទៀត គឺ​លើក​ទ័ព​ឈ្លានពាន​ដើម្បី​វាយ​កាន់កាប់​ដែនដី​មួយ​ផ្នែក​ទៀត​ពី​អ៊ុយក្រែន ហើយ​បើ​វាយ​លុកលុយ​បាន គឺ​ទម្លាក់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​តែម្ដង។ ប្រធានាធិបតី​ថ្មី​របស់​អ៊ុយក្រែន​បច្ចុប្បន្ន​នេះ គឺជា​តារា​កំប្លែង តែ​ជា​តារា​ស្នេហា​ជាតិ​ដោយ​មិន​យល់ព្រម​កាត់​ទឹកដី​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិភាព​ឡើយ។ របប​ក្រុង​មូស្គូ លើក​ទ័ព ២០​ម៉ឺន​នាក់​ឡោមព័ទ្ធ​អ៊ុយក្រែន គំរាម​ឱ្យ​លោក​ប្រធានាធិបតី វូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelenskyy) យល់ព្រម​ទម្លាក់​ចោល​ការ​ចង់​ក្លាយជា​សមាជិក​យោធា​ណាតូ...

សភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា ៤០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី

តាម​សំណើ​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ដែល​សុំ​ថវិកា ៣៣​ពាន់​លាន​ដុល្លារ គឺ​ទីបំផុត​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​លើសលប់ គឺ​បង្កើន​ដល់​ទៅ ៤០​ពាន់​លាន​ដុល្លារ​អាមេរិក។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters សមាជិក​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​លើ​គម្រោង​កញ្ចប់​ថវិកា​នេះ​កាលពី​ថ្ងៃ​ទី​១០ ឧសភា គឺ​ពីរ​សប្ដាហ៍​បន្ទាប់ពី​លោក​ប្រធានាធិបតី ចូ បៃដិន បាន​បញ្ជូន​សំណើ​របស់​សេតវិមាន​ចូល​មក​ក្នុង​សភា​នូវ​ទំហំ​សាច់ប្រាក់​ត្រឹម ៣៣​ពាន់​លាន​ដុល្លារ។ សំឡេង​ឆ្នោត គឺ ៣៦៨​សំឡេង​គាំទ្រ និង ៥៧​សំឡេង​ជំទាស់។ គម្រោង​ស្នើ​ថវិកា នឹង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​១១...

Latest news