27 C
Phnom Penh

TAG

weekend2

‘ជួនកាលគេ​​​ដុតភូមិទាំងមូល’

ដោយរំលោភ​​​យ៉ាង​​​ជាក់ស្តែង​​​លើ​​​ច្បាប់​​​​​​ស្តី​​​ពី​​​សិទ្ធិ​​​​​​មនុស្ស​​​ សហរដ្ឋ​​​អាមេរិក​​​ផ្តល់​​​ការ​​​បណ្តុះ​​​បណ្តាល​​​ដល់​​​អ្នកជាប់ចោទ​​​ថារំលោភ​​​សិទ្ធិមនុស្ស​​​នៅ​​​កម្ពុជា ខេត្ត​​​ព្រះសីហនុ-វា​​​​​​​​​ជារូបភាពហិង្សា​​​ដោយ​​​ដុតភ្លើង​​​ដែល​​​កើតចេញ​​​ពី​​​ទំនាស់​​​​​​​​​ដីធ្លី​​​ ដែល​​​បាន​​​កើត​​​ឡើង​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​អស់រយៈពេល​​​ជាង​​​មួយ​​​ទសវត្សរ៍​​​កន្លងមក​​​។ ក្រោម​​​កម្តៅថ្ងៃ​​​ក្តៅ​​​ចែស​​​ហួត​​​ហែង​​​នារដូវ​​​ប្រាំង​​​ យោធា​​​បាន​​​បាញ់​​​សំដៅ​​​អ្នកភូមិ និង​​​ដុត​​​ផ្ទះសំបែង​​​របស់​​​ពួកគេ​​​នៅក្នុង​​​ខេត្ត​​​ជាប់​​​មាត់​​​សមុទ្រ​​​មួយនេះ។

សុបិន​​​ចប់​​​

រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​​​​បន្ទាប់​​​ពី​​​បើក​​​ទ្វារ​​​ សួន​​​​​​​​​កម្សាន្ត​​​​​​​​​បាន​​​បិទ​​​ទ្វារ​​​ វាជារាត្រី​​​ខែកុម្ភៈនៅក្នុងក្រុង​​​ភ្នំពេញ​​​ ហើយ​​​ឌ្រីមឡែន គឺស្ទើរតែ​​​បិទទ្វារ​​​ទាំង​​​ស្រុង​​​ ហើយ​​​សឹង​​​តែ​​​នៅ​​​ទទេស្អាត។ ត្លុក​​​ធ្វើ​​​អំពីដែក​​​កម្ពស់​​​១៥ម៉ែត្រ​​​ ឈរយាម​​​ខ្លោងទ្វារ​​​ចូល​​​។ កុមារ​​​ពីរនាក់​​​រំខាន​​​ភាព​​​ស្ងប់ស្ងាត់​​​នៅឯ​​​សួន​​​លេង​​​បាញ់ទឹក​​​។ នៅតាមផ្លូ​វ​​​មាន​​​ធុងបាសចាក់ភ្លេង​​​បទ​​​ "តោះ ចាប់ផ្តើម​​​ជប់លៀង" ឲ្យទស្សនិកជន​​​ដែល​​​មកលេង​​​នាងព្រិលស​​​ មនុស្ស​​​ប្រចៀវ និង​​​រូបចម្លាក់​​​ដាយណូស័រ។

សេចក្តី​​​សង្ឃឹម​​​ខ្ពស់

គម្រោង​​​ដ៏​​​មហិច្ឆតា​​​ដើម្បី​​​​​​ប្រើ​​​យន្ត​​​ហោះ​​​គ្មាន​​​មនុស្ស​​​បើក​​​​​​សម្រាប់​​​​​​ពាណិជ្ជកម្ម​​​ធំៗ​​​ គឺ​​​កើត​​​ឡើង​​​​​​ចេញ​​​​​​ពី​​​ភាព​​​ជា​​​ដៃ​​​គូមិន​​​គួរ​​​ឲ្យ​​​ជឿ​​​​​ យន្តហោះ​​​គ្មាន​​​មនុស្ស​​​បើក​​​​​​អាច​​​បង្ក​​​ឲ្យ​​​មាន​​​កំហឹង​​​ពី​​​អាជ្ញាធរ​​​ក្នុង​​​​​​ក្រុង​​​ភ្នំពេញ ប៉ុន្តែ​​​ក្រុម​​​ហ៊ុន​​​ថ្មី​​​មួយ​​​​​​ដឹកនាំ​​​ដោយ​​​កូន​​​ប្រសា​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី និង​​​​​​​​​អ្នកបើក​​​បរ​​​យន្ត​​​ហោះ​​​​​​រដ្ឋ​​​តិចសាស់​​​ដែល​​​ធ្វើ​​​ដំណើរ​​​ទូទាំង​​​ពិភព​​​លោក​​​ចង់​​​​​​ដាក់​​​ឧបករណ៍​​​ទាំង​​​នេះ​​​​​​ធ្វើការ​​​នៅ​​​តាម​​​ចម្ការ​​​ធំៗ កសិដ្ឋាន​​​ឈើ និង​​​ទីតាំង​​​​​​ជីក​​​រ៉ែ​​​នានា។​​​​​​​​​​​​

ពន្លឺ​​​ខាង​​​ក្នុង

តាម​​​រយៈ​​​រូបថត​​​ផ្ទាល់​​​ អ្នក​​​ថតរូប​​​​​​បង្ហាញ​​​អ្នក​​​នៅ​​​រស់​​​រាន​​​មាន​​​ជីវិត​​​​​​ពី​​​ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​ឲ្យ​​​​​​​​​ចេញ​​​ពីទី​​​ងងឹត​​​​​​​​​ ស្រី អូន ​​​ទៅ​​​ផ្សារ​​​​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ ក្នុង​​​ពេល​​​ដែល​​​ស្ត្រី​​​ម្នាក់​​​​​​រត់​​​សំដៅ​​​មក​​​រក​​​នាង​​​ ហើយ​​​ក៏​​​​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​ស្រោច​​​លើ​​​នាង ជា​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​កំហឹង​​​ប្រចណ្ឌ​​​ដែល​​​បណ្តាល​​​ឲ្យ​​​​​​ស្ត្រី​​​ជា​​​ម្តាយ​​​​​​មានវ័យ​​​៣៦​​​ឆ្នាំ​​​រូប​​​នេះ​​​ខូច​​​ភ្នែក​​​ម្ខាង ហើយ​​​ក៏​​​ងងឹង​​​ភ្នែក​​​ម្ខាង​​​ទៀត។

ការ​​​រស់​​​នៅ​​​ប្រកប​ដោយ​​​គ្រោះ​​​ថ្នាក់

ក្នុង​​​ពេល​​​មាន​​​សំណង់​​​អគារ​​​ជ្រោង​​​ច្រាង​​​ក្នុង​​​ភ្នំពេញ ការដ្ឋាន​​​សាង​​​សង់​​​​​​កើន​​​ឡើង​​​ទ្វេដង​​​ជា​​​កន្លែង​​​ស្នាក់​​​នៅ​​​សម្រាប់​​​គ្រួសារ​កម្មករ​ទាំង​​​មូល នា​ពេល​រសៀល​មួយ​ថ្មីៗ​នេះ រស់ ស្រីម៉ៅ សម្រាក​ជាមួយ​កូន​ស្រី​អាយុ​១១​ឆ្នាំ​របស់​នាង និង​អ្នក​ជិត​ខាង មើល​ទូរទស្សន៍ ខណៈ​ដែល​ដេក​សន្ធឹង​លើ​រាន​ឈើ​មួយ​ដែល​មាន​ស្ទើរ​គ្រប់​ផ្ទះ​នៅ​កម្ពុជា។

សម្បទានដីសេដ្ឋកិច្ចធំៗ

កងទ័ព​​​​​ប្រជាជន​វៀតណាម​​​​​​ទទួល​​​​​​បាន​​​​​​ការ​​​​​​​​​​គ្រប់គ្រង​​​ដី​​​ប្រហែល​​​​​​៤០.០០០​​​​​​ហិកតា​​​យ៉ាងស្ងាត់ៗនៅក្នុង​​​ខេត្ត​​​​រតន​​​គិរី ស្រុកអូរយ៉ាដាវ, ខេត្ត​​​រតន​​​គិរី-គ្មាននរណា​​​​ម្នាក់​​​នៅទីនេះទំនងជាដឹង​​​ច្រើន​​​អំពី​​​ក្រុមហ៊ុន​​​៧២ទេ។  អ្នកភូមិដឹង​​​ថា ពួក​​​គេ​​​កំពុងតែ​​​រស់​​​នៅ​​​នៅ​លើ​​​ដីធ្លី​​​ដែលក្រុមហ៊ុន​​​ដាំដុះ​​​​​​ក្នុង​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​ផ្តល់​​​​​​ឲ្យ​​​ដោយ​​​រដ្ឋាភិបាល​​។ ​អ្នកភូមិ​​​មួយ​​​ចំនួន​​​ធ្វើ​​​ការងារ​​​កំប៉ិក​​​កំប៉ុក​​​ដូច​ជា ការថែទាំ​​​ដំណាំ​​​ជាដើម​​​ ហើយ​​​គេឃើញ​​​ព្រៃឈើ​​​​​​ដ៏ស្រស់​​​បំព្រង​​​​​​ត្រូវ​​​ឈូសឆាយ​​​ដើម្បី​​​​ដាំ​​​ដំណាំ​​​ ប៉ុន្តែ លើស​​​ពីនេះ​​​ទៅទៀត​​​ ក្រុមហ៊ុន​​​​៧២នៅតែជា​​​រឿង​​​អាថ៌កំបាំង​​​។ លោក ស៊ីវ វិញ ជា​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ បាន​​​និយាយ​​​កាល​​​ពីខែ​​​កញ្ញា​​​ ដោយ​​​ក្រឡេក​​​ទៅមើល​​​ដីធ្លី​​​មួយ​​​កន្លែង​​​នៅក្នុង​​​ឃុំ​​​ប៉ក់ញ៉ៃ ដែល​​​កសិករ​​​រូបនេះ​​​​​​បាន​​​និយាយថា ​ជា​​​កម្មសិទ្ធិ​​​ប្រពន្ធ​​​របស់​​​គាត់​​​រហូត​​​ដល់​​​ក្រុម​ហ៊ុន​​​​៧២​​​​​​​ចូល​​​មក​​​យក​​​ថា "យើង​​​មិនដឹង​​​ប្រវត្តិ​​​ក្រុម​ហ៊ុន​ទេ​​ យើង​​​មិនមាន​​​ព័ត៌មាន​​​អ្វីទាំង​​​អស់​​​ គឺគ្រាន់​តែ​​​ស្គាល់​​​ឈ្មោះ​​​​​​ប៉ុណ្ណោះ​​"។ កសិករ​​​ជាជនជាតិ​​​ចារ៉ាយ​​​រូបនេះ​​​បាន​​​និយាយថា "ពួកវៀតណាម​​​ចូលមក​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​ចាប់ផ្តើម​​​ឈូសឆាយ​​​"។ ប្រវត្តិនៃ​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​មាន​​​ទំហំ​​​២០.០០០​​​ហិកតានេះ​​​ គឺមាន​​​លក្ខណៈ​​​ស្មុគ​​​ស្មាញ​​​ណាស់​​។ ដូច្នេះ ប្រវត្តិ​​​នៃ​​​ដីសម្ប​ទាន​​​​​សេដ្ឋកិច្ច​​​បី​​​កន្លែង​​​ផ្សេងទៀត​​​ក៏​​​ស្មុគ​​​ស្មាញ​​​​​​ដែរ គឺ​​​ដីទាំង​​​នេះ​​​លាត​​​សន្ធឹង​​​ជាប់គ្នា​​​តាម​​​បណ្តោយ​​​​ព្រំដែន​​​​​​៣១​​​គីឡូម៉ែត្រ​​​ទៅតាម​​​ព្រំដែន​​​វៀត​ណាម​​​ គឺ​​​ស្ថិត​​​នៅ​​​ភាគ​​​​​​ពាយព្យ​​​ កាត់តាម​​​ស្រុក​​​ចំនួន​​​បី​​​ និង​​​​​​ចូលទៅ​​​ក្នុង​​​តំបន់​​​​​​កណ្តាល​​​នៃ​​​ខេត្ត​​​ដាច់​​​ស្រយាល​​​នេះ​​​។ ដំបូង​​​ឡើយ​​​ ត្រូវប្រគល់​​​ដាច់​​​ដោយ​ឡែក​ពីគ្នាឲ្យក្រុមហ៊ុន​​​កសិឧស្សាហកម្ម​​​បួន​​​អស់​រយៈ​​​​​ពេល​​​ជា​​​ច្រើនឆ្នាំ​​​កន្លង​​​មកនេះ​​​ ចាប់តាំង​​​ពី​ពេល​​​នោះ​​​មក ដីសម្បទាន​​​សេដ្ឋកិច្ច​​​​​​​​​​​​​​​បាន​​​ធ្លាក់​​ចូល​​​ទៅ​​​ក្នុង​​​ដៃ​​​​​​បិញ​​​ដួន១៥ ឬ​​​កងពល​​​​​​១៥​​​ ជា​សាខា​​​នៃ​​​កង​​​​​ទ័ព​​​ប្រជាជន​​​វៀតណាម​​​ ដែល​ឈរ​​​ជើង​​​តាម​​​ព្រំដែន​​​ក្នុង​​​ខេត្ត​​​ ជា ឡៃ​​​។ ក្រុម​​​ហ៊ុន​​​៧២​​​ គឺមិនមែន​​​ជាឈ្មោះ​​​នៃ​​​ពាណិជ្ជ​​កម្ម​​​ទេ គឺ​​​ជា​​​កងឯកភាព​​​កងទ័ព​​​។ ​ហើយ​​​​​​ដីស​​​ម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​នោះ​​​ ដោយ​មាន​​​ទំនាក់ទំនង​​​យោធា​​​របស់​​​ខ្លួន​​​គឺជា​​​ការ​​​ពង្រីក​​​​នៃ​​​ទឹកដី​​​ដែល​​​គ្រប់គ្រង​​​ដោយ​​​វៀតណាម​​​។ ឯកសារ​​​ទាំងឡាយ​​​ដែលទទួល​​​បាន​​​ពី​​​ទិន្ន​ន័យ​​​រដ្ឋាភិបាល​​​បង្ហាញ​​​ថា តាម​​​រយៈ​​​ការ​​​លក់​ដូរ​​​និងការ​​​ផ្ទេរ​​​កម្មសិទ្ធិ​​​ ដីធ្លី​​​ដែលមាន​​​ទំហំ​​​ធំគួរ​សម​​​នៃ​​​ខេត្ត​​​រតនគិរី គឺទំហំ​​​៣៩.៥៨៤​​​ហិកតា ​ជាទំហំដី​​​ដែល​​​ធំជាង​​​ខេត្ត​​​កែប​​​ទៅទៀត​​​ គឺ​ឥឡូ​​​វនេះគ្រប់​​​គ្រង​​​ដោយពួក​​​​​​មេបញ្ជាការ​​​កងពល​​​១៥ ។​​​ មាន​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​បី​​​ជាប់​​​ទាក់​ទង​​​នឹង​​​យោធា​​​វៀតណាម​​​ តាម​​​រយៈ​​​ប្រធាន​​​របស់​​​គេ​​​ ដែល​​​​​​បង្ហាញ​​​​​​អត្តសញ្ញាណ​​​នៅក្នុង​​​របាយការណ៍​​​ព័ត៌មានរដ្ឋ​​​វៀតណាម​​​ថា ជា​​​មេ​បញ្ជាការ​​​កងឯកភាព​​​យោធា​​​ដែល​​​មាន​​​ឈ្មោះត្រូវគ្នា​​​ទៅនឹង​​​ក្រុមហ៊ុន​​ដែលគ្រប់​​គ្រង​​​​ ដីសម្បទាន​​​សេដ្ឋកិច្ច​​​។ ជា​ឧទាហរណ៍​​​ លោក ​ផាំ វ៉ាន់ជាំង (Pham Van Giang) គឺជាប្រធាន​​​នៃ​ក្រុមហ៊ុន​​​អភិវឌ្ឍ​​​ន៍​កៅជុក​​​​៧២ ​រតនគិរី ​(Aphivath Caoutchouc 72 Rata­na­kiri Co., Ltd) ដែល​​​ទទួលបាន​​​ដីសម្ប​ទាន​​​​​សេដ្ឋកិច្ច​​​រ៉ាម៉ាខ្មែរ​​​ និងជា​​​មេបញ្ជាការ​​​នៃ​​​កង​អនុសេនាធំ​​​៧២​​​នៃ​​​យោធា​​​វៀតណាម​​​។ ក្រុមហ៊ុន​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ទី៤​​​ គឺ​មិន​មាន​​​​​​​​​ការ​​​ជាប់​​​ទាក់ទង​​​ផ្ទាល់​​​ទៅនឹង​​​យោធា​​​វៀតណាម​​​ ​តាម​​​រយៈមេបញ្ជា​​​និង​​​ប្រធាន​​​ក្រុម​ហ៊ុន​​​នោះទេ។ ​ទោះជាយ៉ាង​នេះ​ក្តី ​សារ​ព័ត៌មាន​​​​​រដ្ឋ​​​វៀតណាម​​​បាន​​​លើកឡើង​​​អំពី​​​ការងារ​​​កសិកម្ម​​​និង​​​កិច្ចការ​​​មនុស្សធម៌​​​​​​របស់​​​​​​កង​​​អនុសេនាធំ​​​៧២​​​ទៅលើ​​​ដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​​​ដែល​​​គ្រប់គ្រង​​​ដោយ​​​យោធានៅក្នុង​​​ស្រុក​​​​​​បរកែវ​​​ ជាទីតាំង​​​នៃ​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ ជា ​ចាន់​​​រិទ្ធិ​​​ ដែល​​​ទទួលបាន​​​ពេញលេញ​​​ដោយ​​​ក្រុមហ៊ុន​​​អភិវឌ្ឍន៍​​​កៅជុក​​​៧២​​​​​​អូរយ៉ាដាវ ​​​(Aphivat Caoutchouc 72 Oya Dav Co., Ltd)។ លោក ញ៉ែម សំអឿន អភិបាល​​​រងខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​នៅក្នុង​​​ខែ​​​កញ្ញា​​​​​​ ដោយ​​​បដិសេធថា លោក​​​​​​មិន​​​បាន​​​ដឹង​​​អំពី​​​ប្រវត្តិ​​​នៃ​ការ​​​គ្រប់គ្រង​​​ដីសម្បទាន​​​​​​សេដ្ឋ​​​កិច្ច​​​ដោយ​​​យោធា​​​​​​​វៀតណាម​​​ថា "នេះ​​​ជា​​​ការ​​​​​​ព្រួយ​​​បារម្ភ​​​"។ ​លោក​​​​​​អភិបាល​​​រង​​​ខេត្ត​​​រូបនេះ បាន​​​មាន​​​ប្រសា​សន៍​ថា "គឺស្ថិត​​​នៅក្រោម​​​ការ​​​គ្រប់គ្រង​​​របស់​​​ក្រសួង​​​​​​កសិកម្ម​​​និង​​​ក្រសួង​​​បរិស្ថាន​​​ ហើយ​​​គេមាន​​​សិទ្ធិ​​​ពិនិត្យ​​​មើល​​​រឿងនេះ។ ខ្ញុំ​​​មិន​​​ដឹង​​​អំពីការ​​​ផ្ទេរទេ"។ ដោយសារ​​​តែ​​​ដីសម្បទានសេដ្ឋកិច្ច​​​ទាំង​​​នេះ​​​មិនស្ថិត​​​នៅក្នុង​​​តំបន់​​​ការពារ​​​ដែល​​​មើល​​​ការ​​​ខុសត្រូវ​​​ដោយ​​​ក្រសួង​​​បរិស្ថាន​​​ ដីសម្បទាន​​​​​សេដ្ឋកិច្ច​​​ទាំងបួន​​​នេះ​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់គ្រង​​​​ដោយ​​​ក្រសួង​​​កសិកម្ម​​​ ដែល​​​បាន​​​ផ្តល់​​​និង​​​ទទួល​​​ខុសត្រូវ​​​លើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ក្រុមហ៊ុន​ទាំង​នេះ​​​។ នៅក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​នៅឯ​​​ការិយា​ល័យ​​​​​របស់​​​លោក​​​ កាលពី​​​ខែ​​​វិច្ឆិកា​​​ លោក ​អ៊ាង សុផល្លែត​​​ អ្នកនាំពាក្យ​​​ក្រសួង​​​កសិកម្ម​​​បាន​​​ទទួល​​​​​​យក​​​ឯកសារ​​​ដែល​​​រៀបរាប់​​​អំពី​​​វិធី​ដែល​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​នៅក្នុង​​​ខេត្ត​​​រតនគិរី​​​ ​​ត្រូវ​​​គ្រប់គ្រង​​​ដោយ​​​យោធា​​​វៀតណាម។ លោក សុផល្លែត បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​​​​​សុំឲ្យ​​​អ្នកយក​​​ព័ត៌មាន​​​កុំទាន់​​​​​​ចុះ​​​​​​ផ្សាយ​​​ព័ត៌មាន​​​ទាក់ទង​​​នឹង​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ ទម្រាំ​​​​គណៈកម្មាធិការ​​​រដ្ឋាភិបាល​​​បញ្ចប់ការ​​​សើរើ​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​អស់​​​ទូទាំង​​​ប្រទេស​ជាមុន​​​សិនថា "វា​​​មិន​​​ទាន់​​​ដល់​​​ពេល​​​​​​សម្រាប់​​​ខ្ញុំ​​​ក្នុងការ​​​ឆ្លើយ​​​ ឬ​​​ទទួល​​​ស្គាល់​​​ថា ក្រុមហ៊ុន​​​ទាំង​​​បួននេះ​​​ស្ថិត​​​នៅក្រោម​​​កងទ័ព​​​វៀតណាម​​​​​នោះ​​​ទេ​​​"។ អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​កសិកម្មរូបនេះ​​​​​​មាន​​​ប្រសាសន៍ថា "ខ្ញុំ​​​ទទួល​​​ឯកសារ​​​ទាំងនេះ​ពី​​​លោក​​​ប៉ុន្តែ ខ្ញុំ​​​មិនទាន់​​​បាន​​​ពិនិត្យ​​​ផ្ទៀងផ្ទាត់​​​ គណៈ​កម្មាធិការ​​​មិនទាន់​​​បាន​​​ពិនិត្យ​​​ផ្ទៀងផ្ទាត់​​​ដែរ​​​"។ យោធា​​​វៀតណាម​​​មិនបាន​​​ឆ្លើយ​​​តប​​​ទៅ​នឹង​​​សំណើ​​​ជាច្រើន​​​លើកច្រើនសា​​​សុំ​​​ការធ្វើ​​​អត្ថាធិប្បាយ​​​ទេ។ លេខ​​​ទូរស័ព្ទ​​​ដែលចុះ​​​បញ្ជី​​​ដោយ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​សម្រាប់​​​ក្រុមហ៊ុន​ទាំង​​​ឡាយ​​​ ដែលគ្រប់​​​គ្រង​​​ដីសម្បទាន​​​សេដ្ឋ​កិច្ច​​​​គឺ​​​មិន​​​ដំណើរការ​​​ ឬ​​​មិនមាន​​​អ្នកទទួល​​​ទូរស័ព្ទ​​​។ កាលពីខែ​​​ឧសភា ឆ្នាំ​​​២០១២​​​ លោក​នាយក​​​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​បញ្ជា​​​ឲ្យ​​​បញ្ឈប់​​​ការ​​​ផ្តល់​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ថ្មី​​​ ដោយសារ​​​តែ​​​មាន​​​​​របាយការណ៍​​​​​​ទាក់​​​ទិន​​​នឹង​​​ការ​​​រំលោភ​​​​​​បំពាន​​​កិច្ច​​​​​សន្យា​​​ ព្រៃឈើ​​​ និង​​​ប្រជាពលរដ្ឋ​​​មូលដ្ឋាន​កាន់​​តែ​​​កើន​​​ឡើង។ លោក​​​នាយករដ្ឋមន្ត្រី​​​ ហ៊ុន ​សែន បាន​​​បញ្ជា​​​ឲ្យពិនិត្យ​​​សើរើ​​​​​លើ​​​ដីសម្បទាន​​​​សេដ្ឋកិច្ច​​​ទាំង​​​អស់​​​ ហើយ​​​​​​​​​យោងតាម​​​លោក ​សុផល្លែត ឲ្យដឹង​​​ថា ការផ្ទេរ​​​និង​​​ការ​​​លក់ដូរ​​​គឺ​​​ជាការ​​​ខុសច្បាប់​​​។ ទោះជាយ៉ាងនេះក្តី អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​លក្ខ​​​ខណ្ឌ​​​មួយ​​​អនុញ្ញាត​​​ឲ្យ​​​ម្ចាស់​​​ដី​​​សម្បាទាន​​​​​​​​​​​​ដែល​​​មាន​​​ស្រាប់​​​ "​​​ស្វែង​​​រក​​​ដៃ​​​គូ​​​ដើម្បី​​​ចូល​​​រួម​​​​​​អភិវឌ្ឍ"។ ពាណិជ្ជ​​​កម្ម​​​​​​ភាគ​​​ច្រើន​​​​​​ដែល​​​​​​​​​បញ្ចូល​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​​​​ខេត្ត​​​រតនគិរី​​​ទៅ​​​ក្នុង​​​ដៃ​​​​​​កង​​​ទ័ព​​​ប្រ​​​ជា​​​ជន​​​វៀត​​​ណាម​​​​​​ បាន​​​កើត​​ឡើង​​​​​​ក្នុង​​​រយៈ​​​ពេល​​​ច្រើន​​​ខែ​​​​​​មុន​​​នឹង​​​មាន​​​ការ​​​ផ្អាក​​​ការ​​​ផ្តល់​​​ដីសម្បទាន​​​សេដ្ឋ​​​កិច្ច។ ទោះជាយ៉ាងនេះក្តី រយៈពេល​​​ពីរខែ​​​បន្ទាប់​​​​ពី​​​ការផ្អាក​​​នោះមក​​​ នៅក្នុង​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១២​​​ ​​​យោងតាម​​​ឯកសារ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ឲ្យ​​​ដឹងថា ភាគហ៊ុន​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ដីសម្បទាន​​​បួន​​​កន្លែង​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​បង្អស់​​​ គឺ​​​​​​ក្រុម​​​ហ៊ុន​​​​​វាសនា អុិនវេសមិន ត្រូវបាន​​​ប្រគល់​​​ឲ្យ​​​ក្រុម​​ហ៊ុន​​​មួយ​​​មាន​​​ឈ្មោះថា ៧៥​​​រតនគិរី ​ខូអិល​ធីឌី ​ដែលមាន​​​ប្រធាន​​​ឈ្មោះថា ដូ វ៉ាន់សាង (Do Van Sang) ដែល បង្ហាញ​​​​​​អត្ត​​​សញ្ញាណ​​​នៅក្នុង​​​របាយការណ៍​​​ព័ត៌មាន​​​រដ្ឋ​​​វៀតណាម​​​ ថាជា​​​មេ​បញ្ជាការ​​​កងអនុសេនា ធំ​​​៧៥​​​។ បន្ទាប់​​​មក​​​នៅក្នុង​​​ខែសីហា​​​ក្នុងឆ្នាំ​​​ដដែល​​នោះ ដីសម្បទាន​​​សេដ្ឋកិច្ច​​​ ដាយ ដុង​​​យឿង ​​​ដែល​​​នៅ​​​ជាប់​​​នឹង​​​ព្រំដែន​​​បាន​​​ផ្ទេរ​​​ភាគហ៊ុន​​​ទាំងអស់​​​របស់ខ្លួន​​​ទៅ​​​​​​ឲ្យ​​​ ទ្រឹន ខ្វាង ហាន់​​​(Tran...

ឆ្លងកាត់​​​ទ្វីប

នៅឯរោងចក្រ​​​ក្នុងក្រុង​​​ភ្នំពេញ​​​ កម្មករ​​​រៀបចំ​​​អង្ករដើម្បី​​​នាំចេញ​​​ រូបភាព ដោយ John vink ឈរមើល​​​ក្រុម​​​កម្មករ​​​មួយ​​​ដែលកំពុង​​​តែបែក​​​ញើស​​​ជោកអាវ​​​ និង​​​លើក​​​​​​ការ៉ុង​​​អង្ករ​​​គ្រាប់​​​វែង​​​កម្ពុជា​​​ទម្ងន់​​​៥០គីឡូក្រាមក្នុង​​​មួយ​​​​​​ការ៉ុង​​​ដាក់​​​លើ​​​ឡាន​​​កុងតឺនឺ លោក​ ធី ហុងរិទ្ធ បាន​​​ពន្យល់​​​ថា ការ​​​ដឹក​​​ជញ្ជូន​​​គឺជាការ​​​ចាប់​​​ផ្តើម​​​នៃ​​​ដំណើរ​​​មួយ​​​ ដែលឆ្លងកាត់​​​តាម​​​ទ្វីបពីរ​​​។

​​​​រតនសម្បត្តិ​​​ភាគ​​​បស្ចិម

សៀវ​​​ភៅ​​​ដែល​​​នឹង​​​ចេញ​​​ផ្សាយ​​​នៅ​​​ពេល​​​ខាង​​​មុខ​​​​​​​​​​​​រក​​​ឃើញ​​​ចំណុច​​​ថ្មី​​​​​​លើ​​​​​​ប្រាសាទ​​​បុរាណ​​​នៅ​​​​​​ភាគ​​​បស្ចិម​​​នៃ​​​​​​​​​កម្ពុជា​​​​​​ ក្នុង​​​ពេល​​​ដែល​​​ប្រវត្តិ​​​វិទូ​​​ជន​​​ជាតិ​​​បារាំង​​​​​​គឺ​​​លោក ប្រុយណូ ប្រុយ​​​​​​​​​ហ្គីយេ ​​​ទៅ​​​លេង​​​​​​ប្រាសាទ​​​តាមាន់​​​ធំ​​​ម្តង​​​ទៀត​​​​​​នៅ​​​ក្នុង​​​​​​ខេត្ត​​​ឧត្តរ​​​​​​មាន​​​ជ័យ​​​​​​នៅ​​​ដើម​​​ឆ្នាំ​​​នេះ លោក​​​បាន​​​កត់​​​សម្គាល់​​​ថា ផ្លូវ​​​នៅ​​​ក្បែរ​​​​​​ប្រាសាទ​​​សាង​​​សង់​​​​​​នា​​​សតវត្សរ៍​​​ទី​​​១១​​​បាន​​​សាង​​​សង់​​​ឡើង​​​​​​នៅ​​​លើ​​​ផ្ទៃ​​​ដី​​​រដិប​​​រដុប​​​​​​នៅ​​​តាម​​​ជួរ​​​ភ្នំ​​​ដង​​​រែក។​​​ លោក​​​ក៏​​​បាន​​​ឃើញ​​​​​​ផ្ទៃ​​​ដី​​​​​​​​​រាប​​​​​​ពីរ​​​បី​​​គីឡូម៉ែត្រ​​​​​​នៅ​​​ភាគ​​​​​​បូព៌ា ពោល​​​គឺ​​​ងាយ​​​ស្រួល​​​​​​សម្រាប់​​​ធ្វើ​​​ផ្លូវ។​​​​​​​​​

ដំណើរ​​​តាម​​​ដង​​​ទន្លេ

គម្រោង​​​ពហុ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​​​​កត់​​​ត្រា​​​​​​​​​នូវ​​​ជី​​​វិត​​​តាម​​​ដង​​​​​​ទន្លេ​​​មេគង្គ និង​​​ផល​​​ប៉ះ​​​ពាល់​​​​​​នៃ​​​អភិវឌ្ឍន៍ ​​​រូប​​​ថត​​​ដោយ​​​ Gareth Bright and Luc Forsyth ​​​ដំណើររឿង​​​បាន​​​ចាប់ផ្តើម​​​នៅពេល​​​ដែលអ្នកកាសែត​​​ថតរូប​​​​​​គឺ​​​លោក លុច ​ហ្វ័រស៊ីត​ និង​ហ្គារេត​ ប្រាយ បាន​​​សម្រេច​​​ចិត្ត​​​ធ្វើ​​​ដំណើរតាម​​​ទូក​​​។

អ្នករបាំ​​​មួយសតវត្សរ៍

លោកស្រី អែម ធាយ មិនដឹង​​​ពិតប្រាកដ​​​ថា គាត់​​​កើតនៅ​​​ពេល​​​ណាទេ។ អ្វីដែល​​​លោកស្រី​​​នៅចាំ​​​គឺ​​​ថា លោកស្រីគឺជា​​​ក្មេងតូចម្នាក់​​​ដែលរស់នៅ​​​ឯ​​​បរមរាជវាំង នៅពេលដែលព្រះ​​​មហាក្សត្រ នរោត្តម សីហនុ ឡើងសោយរាជ្យ​​​ក្នុងឆ្នាំ​​​១៩៤១។ ឪពុករបស់លោកស្រី​​​ជាអ្នកបម្រើគ្រួសារ​​​ព្រះ​​​រាជវង្ស ហើយ​​​ម្តាយ​​​លោកស្រី​​​ជាចុងភៅវំាង​​​។ ជាប់​​​ចិត្ត​​​ដោយ​​​អ្នករបាំ​​​ព្រះរាជ្យទ្រព្យ​​​ អ្នកស្រី​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ចូលរួម​​​ក្នុង​​​របាំ​​​ប្រចាំ​​​ព្រះរាជវាំង​​​នៅពេល​​​លោកស្រី​​​មាន​​​អាយុ​​​ប្រហែល​​​៦​​​ឆ្នាំ។ របាំ​​​បាន​​​ក្លាយ​​​ជា​​​ជីវិត​​​របស់​​​អ្នកស្រី​​​។ រហូត​​​មក​​​ទល់​​​បច្ចុប្បន្ន​​​នេះ​​​ អ្នកស្រី​​​មាន​​​អាយុ​​​៨០ឆ្នាំ​​​ទៅ​​​ហើយ ប៉ុន្តែ អ្នកស្រី​​​នៅតែបង្រៀន​​​របាំ​​​នៅចុង​​​សប្តាហ៍​​​ដដែល​​​។ រៀងរាល់ថ្ងៃអាទិត្យ​​​ មិត្ត​​​ភ័ក្តិ​​​ចាស់​​​របស់​​​លោកស្រី​​​គឺ​​​លោក​​​ ឡុង​​​ សុខផល មក​​​ទទួលលោកស្រី​​​ ហើយ​​​ជិះ​ម៉ូតូ​របស់​​​លោក​​​ទៅកាន់​​​មណ្ឌល​​​កុមារ​​​កំព្រា​​​​​​កុមារ​​​សន្តិភាព នៅភូមិ​​​ស្រែអំពិល​​​ ក្នុងខេត្ត​​​កណ្តាល​​​ ដែល​​​នៅទីនោះ​​​ពួកគេ​​​បង្រៀន​​​របាំ​​​បុរាណ​​​ដល់​​​ក្មេងៗ។ លោក សុខផល បាន​​​និយាយថា "តាម​​​ដែល​​​គាត់​​​ប្រាប់​​​ខ្ញុំ​​​ គាត់​​​មិនចង់​​​ស្លាប់​​​ទៅ​​​​​​ដោយ​​​មិន​​​មាន​​​ឱកាស​​​ចែក​​​រំលែក​​​ចំណេះ​​​ដឹង​​​របស់​​​គាត់​​​ទេ"។ អ្នកថតរូប​​​ជនជាតិ​​​អាល្លឺម៉ង់គឺលោក អាជេ ស្ទេវិន ដែលបាន​​​ជួប​​​លោកស្រី ធាយ ជាលើក​​​ដំបូង​​​ជិត​​​ពីរ​​​ទសវត្សរ៍​​​កន្លង​​​មក​​​ហើយ​​​ បាន​​​ចាត់​​​ទុក​​​លោក​​​ស្រីជា​​​ "លោកយាយ​​​របាំ​​​ព្រះ​​​រាជ្យទ្រព្យ"។ នៅពេល​​​អ្នកថត​​​រូប​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​រូបនេះ បាន​​​ជួប​​​សម្ភាស​​​លោកស្រី​​​កាលពី​​​បីឆ្នាំ​​​មុន​​​ លោក​​​មាន​​​ចិត្ត​​​ក្តុក​​​ក្តួលពេល​​​​​​ឃើញ​​​លោកស្រី​​​​​​រស់​​​នៅ​​​ក្នុងផ្ទះ​​​រយីករយាក​​​។ លោកស្រី​​​ចូល​​​ចិត្ត​​​រស់​​​នៅ​​​ដោយ​​​ឯករាជ្យ​​​ ប៉ុន្តែ ប្រាក់​​​សោធននិវត្តន៍​​​ចំនួន​​​ម្ភៃម៉ឺន​​​​​​រៀលក្នុង​​​មួយ​​​ខែ​​​ មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​លោកស្រី​​​មាន​​​ជម្រើស​​​ច្រើន​​​ទេ។ ដូច្នេះ​​​លោក ស្ទេវិន សម្រេច​​​ចងក្រង​​​សៀវភៅ​​​រូបថត​​​ទាក់ទិននឹង​​​លោកស្រី ធាយ ហើយ​​​តាំង​​​ពិព័រណ៍រូបថត​​​របស់​​​លោក​​​អំពី​​​ការ​​​រាំ​​​របស់​​​លោកស្រី ធាយ ហើយ​​​ផ្តល់​​​ប្រាក់​​​​​​ទាំង​​​អស់​​​ពីការ​​​លក់​​​រូបថត​​​ឲ្យ​​​ទៅ​​​លោកស្រី​​​។ សៀវភៅ​​​រូបថត​​​មាន​​​១១៥​​​ទំព័រ​​​ ដែលមាន​​​ចំណង​​​ជើង​​​ថា "សិល្បករ​​​១សតវត្សរ៍" បាន​​​ចេញ​​​ផ្សាយ​​​កាលពី​​​ពីរ​​​សប្តាហ៍​​​មុន​​​ដោយ​​​មាន​​​អត្ថបទ​​​ជាភាសា​​​អង់គ្លេស​​​ ខ្មែរ​​​ បារាំង​​​ និង​​​អាល្លឺម៉ង់។ លោក ស្ទេវិន បាន​​​និយាយ​​​ក្នុង​​​បទ​​​សម្ភាស​​​ថា "ជាធម្មតា​​​ នៅពេល​​​អ្នក​​​ល្បីល្បាញលាចាក​​​លោក​​​ គេព្យាយាម​​​ប្រារព្វ​​​ពិធិ​​​អធិកអធម​​​។ ប៉ុន្តែ អ្នកល្បី​​​ទាំង​​​នោះ​​​មិន​​​បាន​​​ទទួល​​​អ្វី​​​ពី​​​ពិធី​​​នោះទេ។ ដូច្នេះ ខ្ញុំ​​​និយាយ​​​មក​​​ខ្លួនឯង​​​ថា ខ្ញុំត្រូវ​​​គោរព​​​រូបថត​​​ទាំង​​​អស់​​​ដែល​​​ខ្ញុំ​​​បាន​​​ថត​​​លោកស្រីជិត​​​ពីរ​​​ទសវត្សរ៍​​​មកហើយ​​​ ហើយ​​​ផ្តល់​​​ផល​​​ប្រយោជន៍​​​ឲ្យ​​​គាត់​​​ពេល​​​គាត់​​​នៅមាន​​​ជីវិត​​​នៅឡើយ​​​"។ រូបថត​​​តាំង​​​ពិព័រណ៍​​​របស់​​​លោក ស្ទេវិន ដំបូង ដែល​​​ចេញពី​​​សៀវភៅ​​​នឹង​​​បើក​​​នៅ​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ នៅឯ​​​សារមន្ទីរ​​​ជាតិ ហើយ​​​ការ​​​តាំង​​​ពិព័រណ៍​​​លើក​​​ទី២​​​នឹង​​​ចាប់​​​ផ្តើ​ម​​​នៅថ្ងៃទី​​​១៣​​​ ខែវិច្ឆិកា នៅឯ​​​មជ្ឈមណ្ឌល​​​ធនធាន​​​សោតទស្សន៍​​​បុប្ផាណា​​​។ ការតាំង​​​ពិព័រណ៍​​​នឹង​​​និយាយ​​​អំពី​​​រូបថត​​​ផ្សេងៗ​​​ទាក់ទិន​​​នឹង​​​លោកស្រី ធាយ។ អ្នកថត​​​រូប​​​ជនជាតិ​​​អាល្លឺម៉ង់​​​រូប​​​នេះ​​​សរសេរ​​​ក្នុង​​​សៀវភៅ​​​របស់​​​លោកថា "ខ្ញុំ​​​ស្រឡាញ់​​​លោកស្រី។ គាត់​​​មាន​​​ស្នាម​​​ញញឹម ខ្សែភ្នែករាក់ទាក់​​​រស់រាយ​​​ មាន​​​អំណោយទាន​​​ និង​​​ចិត្ត​​​សប្បុរស​​​របស់​​​លោកស្រី​​​ ភាព​​​ក្លៀវក្លា​​​របស់លោកស្រី​​​ដែល​​​បង្រៀន​​​សិស្សានុសិស្ស​​​"។ សៀវភៅ​​​នេះ​​​ចាប់​​​ផ្តើម​​​ដោយ​​​មាន​​​រូបថត​​​របស់​​​លោកស្រី​​​ ធាយ អង្គុយ​​​ជាអ្នក​​​របាំបុរាណ​​​ដែល​​​បាន​​​ថត​​​កាលពី​​​មួយខែមុន​​​។ សៀវភៅ​​​នេះ​​​បញ្ចប់​​​ទៅ​​​ដោយ​​​មាន​​​អត្ថបទ​​​ដែល​​​​​​ចេញ​ផ្សាយ​​​កាលពីថ្ងៃទី​​​២១​​​ ខែតុលា ឆ្នាំ​​​១៩៧១​​​ នៅក្នុង​​​កាសែត​​​ញូវយ៉ក​​​ ថែមស៍ ដែល​​​ចាត់​​​ទុក​​​លោកស្រី អែម ធាយ ជាសិល្បករ​​​ល្បីល្បាញ​​​ផ្នែក​​​របាំ​​​ព្រះរាជ្យទ្រព្យ​​​ខ្មែរ​​​ដែល​​​បាន​​​ធ្វើ​​​ទស្សនកិច្ច​​​នៅប្រទេស​​​អាមេរិក​​​នាឆ្នាំ​​​នោះ។ ជាសមាជិក​​​របាំ​​​ព្រះរាជ្យទ្រព្យ​​​នៅពេល​​​ដែល​​​ព្រះអង្គម្ចាស់ នរោត្តម សីហនុ គ្រប់​​​គ្រង​​​ប្រទេស​​​ជាតិ​​​នាទសវត្សរ៍​​​ឆ្នាំ​​​១៩៥០ និង​​​ទសវត្សរ៍ឆ្នាំ​​​១៩៦០ លោកស្រី​​​ ធាយ ក៏នៅ​​​តែ​​​ស្ថិត​​​ក្នុង​​​ក្រុម​​​របាំ​​​ព្រះរាជ្យទ្រព្យ​​​ជាតិដដែល ​​​នៅពេល​​​ដែល​​​ព្រះអង្គម្ចាស់​​​ត្រូវ​​​គេ​​​បណ្តេញ​​​ចេញ​​​ពី​​​អំណាច​​​ក្នុង​​​ឆ្នាំ​​​១៩៧០​​​។ ដូចជា​​​លោកស្រី​​​ពន្យល់​​​នៅ​​​ក្នុង​​​សៀវភៅ​​​នោះ ការ​​​កាន់​​​អំណាច​​​របស់​​​របប​​​សាធារណរដ្ឋ​​​ខ្មែរពិត​​​ជា​​​មិន​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​អ្នក​​​របាំ​​​ទេ គឺគ្រាន់តែ​​​ពាក្យ​​​ "ព្រះរាជ"​​​ ត្រូវ​​​ដក​​​ចេញពី​​​ឈ្មោះ​​​ប៉ុណ្ណោះ​​​។ ប៉ុន្តែ របប​​​ខ្មែរក្រហម​​​បាន​​​ធ្វើ​​​ខុស​​​ពីនោះ​​។ លោកស្រី​​​និយាយ​​​នៅក្នុង​​​សៀវភៅ​​​ថា​ "សៀវភៅ​​​​សរសេរ​​​ដ៏មាន​​​តម្លៃ​​​របស់​​​ខ្ញុំ​​​ដែល​​​មាន​​​សរសេរ​​​ចម្រៀងបុរាណ​​​​​​និង​​​នាដសាស្ត្រ ខ្ញុំ​​​បាន​​​លាក់​​​ទុក​​​យ៉ាង​​​ល្អ​​​នៅ​​​ក្នុង​​​ខ្នើយ​​​ចន្លោះ​​​ប្រអប់ឈើ​​​។ គឺ​​​គ្រោះថ្នាក់​​​ខ្លាំង​​​ណាស់។​​​ ការរក​​​ឃើញ​​​ថា ខ្ញុំជាសមាជិក​​​របាំ​​​ព្រះរាជ្យទ្រព្យ​​​គឺ​​​មាន​​​ន័យ​​​ថា ស្លាប់​​​"។ លោកស្រី​​​ជាស្ត្រី​​​មេម៉ាយ​​​នៅ​​​ឆ្នាំ​​​១៩៧៥​​​ ហើយ​​​មាន​​​តែ​​​កូន​​​ប្រាំ​​​នាក់​​​ក្នុង​​​ចំណោម​​​កូន​​​១៨នាក់​​​ប៉ុណ្ណោះ​​​ដែល​​​រស់​​​រាន​​​មាន​​​ជីវិត​​​ ក្រោយពី​​​ការ​​​ដួល​​​រលំ​​​នៃរបប​​​ខ្មែរ​​​ក្រហម​​​ក្នុង​​​ខែមករា ឆ្នាំ​​​១៩៧៩។ លោកស្រី​​​ ធាយ គឺជា​​​សិល្បករ​​​ម្នាក់​​​ដែល​​​បាន​​​រស់រាន​​​មាន​​​ជីវិត​​​ក្រោយពី​​​របប​​​ខ្មែរ​​​ក្រហម​​​។ លោកស្រីជួយ​​​បើក​​​ឡើង​​​វិញ​​​នូវសាកល​​​វិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រសិល្បៈ​​​នាទសវត្សរ៍​​​ឆ្នាំ​​​​​​១៩៨០ ក្នុង​​​គោលបំណង​​​កសាង​​​សិល្បករ​​​ជំនាន់ក្រោយ​​​​​​បន្ទាប់​​​ពីរបប​​​ខ្មែរក្រហម។ លោក សុខផល ដែល​​​ហ្វឹកហាត់​​​ជា​​​អ្នករបាំ​​​ល្ខោន​​​ខោល គឺ​​​ជា​​​សិស្ស​​​ម្នាក់​​​របស់​​​លោកស្រី​​​នាពេល​​​នោះ លោក សុខផល ចង​​​ចាំ​​​លោកស្រី​​​ថា​​​ជា​​​សិល្បករ​​​ដែលចេះ​​​គ្រប់សព្វ​​​ ដែល​​​អាច​​​សម្តែង​​​តួគ្រប់យ៉ាង​​​​​​បាន​​​ គឺ​​ពី​​​តួកាច​​​ទៅ​​​ជា​​​តួ​​​កំប្លុកកំប្លែង​​​។ លោក សុខផល ដែលបច្ចុប្បន្ន​​​នេះ​​​​​​បម្រើ​​​ការ​​​នៅ​​​នាយកដ្ឋាន​​​សិល្បៈ​​​សម្តែង​​​នៃ​​​ក្រសួង​​​វប្បធម៌​​​​​​ បាន​​​និយាយថា "តាម​​​គំនិតខ្ញុំ​​ គាត់​​​គឺ​​​ជា​​​ធនធាន​​​ឯក​​​និង​​​កម្រ​​​ផ្នែក​​​របាំបុរាណ​​​។ គាត់​​​ច្រៀង​​​ពិរោះ​​​ ទោះជា​​​គាត់​​​មាន​​​អាយុ​​​៨០ឆ្នាំ​​​ហើយ​​​ក៏ដោយ"។ ដូច​​​ជា​​​រូប​​​ថត​​​របស់​​​លោក ស្ទេវិន បាន​​​បង្ហាញ​​​ លោកស្រី ធាយ នៅតែ​​​សកម្ម​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ​​​។ លោកស្រី​​​ជួយ​​​សម្តែង​​​របាំ​​​ក្នុង​​​ឆ្នាំ​​​១៩៩៧​​​ នៅក្រុង​​​ភ្នំពេញ​​​។​ផ្តល់​​​សិក្ខាសាលា​​​ដល់​​​អ្នករបាំ​​​ក្នុង​​​ក្រុង​​​បែរឡាំង ក្នុង​​​ឆ្នាំ​​​២០០២​​​ សម្តែង​​​នៅ​​​ឯ​​​មហោស្រព​​​អន្តរជាតិ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​នាឆ្នាំ​​​២០០៩​​​ ហើយ​​​បង្រៀននៅ​​​មជ្ឈ​​​មណ្ឌល​​​កុមារ​​​កំព្រា​​​ ស្រែអំពិល​​​ នៅឆ្នាំ​​​២០១២​​​។ នៅឯ​​​ពិធិ​​​បើក​​​ពិព័រណ៍​​​រូបថត​​​នៅសារមន្ទីរជាតិនៅ​​​ម៉ោង​​​៥ល្ងាច​​​ថ្ងៃអាទិត្យ​​​ សិស្ស​​​ពី​​​មណ្ឌល​​​​ស្រែអំពិល​​​នឹង​​​រាំ​​​ជូនជាកិត្តិយស​​​។ លោកស្រី​​​ ភឿង សកុណា រដ្ឋមន្ត្រី​​​ក្រសួង​​​វប្បធម៌​​​សរសេរ​​​​​​ជា​​​អារម្ភកថា​​​នៅក្នុង​​​សៀវភៅ​ថា "មិន​​​ដូចគ្នានឹង​​​ប្រពៃណី​​​បស្ចិម​​​ប្រទេស​​​ភាគច្រើន​​​ដែល​​​ពឹង​​​ផ្អែកលើ​​​ការងារ​​​និពន្ធ​​​ អគារ​​​ និង​​​ស្ថាប័ន​​​ ប្រពៃណី​​​នៃ​​​របាំ​​​ព្រះរាជ្យទ្រព្យ​​​គឺ​​​ផ្អែក​​​លើ​​​មនុស្ស​​​ ពោលគឺ​​​គ្រូ​​​មានភក្តីភាព​ដែល​​​​ចែក​​​រំលែក​​​ចំណេះដឹង​​​។ សៀវភៅ​​​​​​នេះ​​​អបអរ​​​ឆាក​​​ជីវិត​​​របស់​​​គ្រូដ៏ឆ្នើម​​​ម្នាក់​​​ក្នុង​​​សម័យ​​​របស់​​​យើង​​​"៕រើន​​​  

Latest news