31.7 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

ក្រុម​តស៊ូ​មតិ៖ ការ​កែ​ច្បាប់​បោះឆ្នោត​តាម​បញ្ជា​លោក ហ៊ុន សែន ជា​ឧក្រិដ្ឋកម្ម​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ ចោទ​ថា ការ​កែ​ច្បាប់​បោះឆ្នោត​ដែល​កំពុង​ព្រាង​តាម​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដើម្បី​គាប​សង្កត់​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​ទៅ​បោះឆ្នោត​ទាំង​ដែល​មិន​ឱ្យ​គណបក្ស​របស់​ពួកគេ​ឈរឈ្មោះ​បោះឆ្នោត​នោះ គឺជា​អំពើ​ឧក្រិដ្ឋកម្ម​លើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៤ មិថុនា ថា របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​បាន​ចែង​ក្នុង​មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ គឺ​ដើម្បី​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត​ធ្វើ​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​មាន​ឈ្មោះ​ទៅ​បោះឆ្នោត​ចូលរួម​ធ្វើ​យុទ្ធនាការ «គូស​ខ្វែង​សន្លឹកឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា» មុន​នឹង​យក​ទៅ​ដាក់​ក្នុង​ហិប​ឆ្នោត ដើម្បី​ឆ្លើយតប​ទៅ​នឹង​លោក ហ៊ុន សែន ដែល​កំពុង​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ មិថុនា នេះ​ថា គណបក្ស​ប្រឆាំង​អាច​ប្រើ​វិធីសាស្ត្រ​ដែល​អាច​ធ្វើ​បាន​ដើម្បី​បង្ហាញ​ពី​កម្លាំង​គាំទ្រ​របស់​ខ្លួន គឺ​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត​គូស​ចោល​សន្លឹកឆ្នោត​ចោល​គ្រប់ៗ​គ្នា ព្រោះ​ថា​ការ​ធ្វើ​ឲ្យ​សន្លឹកឆ្នោត​លែង​បាន​ការ​បែប​នេះ គឺជា​ប្រតិកម្ម​របស់​អ្នក​បោះឆ្នោត​ម្នាក់ៗ​ដែល​មិន​សប្បាយ​ចិត្ត ដោយសារតែ​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់​មិន​មាន​ឈ្មោះ​នៅ​លើ​សន្លឹកឆ្នោត។ លោក សម រង្ស៊ី លើកឡើង​ថា លោក...

គ.ជ.ប ប្រកាស​ព្យួរ​សមាសភាព​ទាំង​៩​រូប​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ថ្ងៃទី​២៣​ខែ​កក្កដា​ឆ្នាំ​២០២៣

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​ព្យួរ​សិទ្ធិ​ប្រធាន អនុប្រធាន និង​សមាជិក គ.ជ.ប ទាំង ៩​រូប​ជា​បណ្ដោះអាសន្ន ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​ធានា​នូវ​ឯករាជភាព​នៃ​ស្ថាប័ន​មួយ​នេះ​ក្នុង​តួនាទី​ជា​អាជ្ញាកណ្ដាល។ គ.ជ.ប បាន​ចេញ​សេចក្ដី​សម្រេច​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ មិថុនា នេះ ស្ដីពី​ការ​ព្យួរ​សិទ្ធិ​បោះឆ្នោត​ជា​បណ្ដោះអាសន្ន​ចំពោះ​ប្រធាន អនុប្រធាន និង​សមាជិក​របស់​ខ្លួន​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​ធានា​នូវ​ឯករាជភាព​នៃ​ស្ថាប័ន​មួយ​នេះ​ក្នុង​តួនាទី​ជា​អាជ្ញាកណ្ដាល​លើ​ការ​រៀបចំ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ គ.ជ.ប...

លោក ហ៊ុន សែន ព្រមាន​រំលាយ​បក្ស​ភ្លើង​ទៀន បើ​ហ៊ាន​ធ្វើ​សកម្មភាព​តាម​លោក សម រង្ស៊ី

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ព្រមាន​រំលាយ​គណបក្ស​ភ្លើង​ទៀន បើសិន​បក្ស​នេះ​ហ៊ាន​ទាក់ទង និង​ធ្វើ​សកម្មភាព​តាម​បញ្ជា​របស់​លោក សម រង្ស៉ី ក្នុង​ចេតនា​រារាំង ឬ​អុកឡុក​ការ​បោះឆ្នោត​ខាងមុខ។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មិថុនា នេះ លោក ហ៊ុន សែន ថ្លែង​ថា បើ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​នៅ​កម្ពុជា​ហ៊ាន​ទាក់ទង និង​ចេញ​ធ្វើ​សកម្មភាព​តាម​ការ​អំពាវនាវ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​មន្ត្រី​ផ្សេងៗ​ទៀត​ក្រៅ​ស្រុក​នោះ...

លោក ហ៊ុន សែន៖ សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​នឹង​ត្រូវ​បាត់បង់​មួយ​ជីវិត បើ​ជន​ណា​មិន​ទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន ព្រមាន​ថា ជន​ណា​ក៏ដោយ​នៅ​ក្នុង​គណបក្ស​ណា​ក៏ដោយ ដែល​មាន​បំណង​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ ប៉ុន្តែ​បើ​ខ្លួន​មិន​ទៅ​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ​នេះ​ទេ នោះ​ពួកគេ​នឹង​ត្រូវ​បាត់បង់​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ​អស់​មួយ​ជីវិត។ បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​ពិធី​ជួប​កម្មករ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ មិថុនា នេះ ដោយ​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ លោក ហ៊ុន សែន អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​នេះ គឺ​មាន​ខ្លឹមសារ​ថា...

IDEA TALK៖ តើ​ផែនការ​កែ​ច្បាប់​បោះឆ្នោត​នឹង​ជះ​ឥទ្ធិពល​អាក្រក់​បែប​ណា​ដល់​សង្គម​ជាតិ និង​ដំណើរការ​ប្រជាធិបតេយ្យ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ផែនការ​កែ​ច្បាប់​បោះឆ្នោត​នឹង​ជះ​ឥទ្ធិពល​អាក្រក់​បែប​ណា​ដល់​សង្គម​ជាតិ និង​ដំណើរការ​ប្រជាធិបតេយ្យ?»។

ក្រុម​តស៊ូ​មតិ៖ លោក ហ៊ុន សែន គំរាម​លោក ស ឡុងដេត ដើម្បី​ទប់ស្កាត់​ការ​តវ៉ា​មុន​ការ​បោះឆ្នោត

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ស ឡុងដេត គឺ​ដើម្បី​ទប់ស្កាត់​ការ​ងើប​ឡើង​តវ៉ា​ពី​គណបក្ស​ភ្លើង​ទៀន​នៅ​មុន​ការ​បោះឆ្នោត។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មិថុនា នេះ​ថា ការ​គំរាម​របស់​លោក ហ៊ុន សែន ដែល​បាន​ប្រព្រឹត្ត​លើ​គណបក្ស​ភ្លើង​ទៀន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ...

លោក ហ៊ុន សែន បញ្ជា​កងទ័ព​ឱ្យ​ទប់ស្កាត់​រាល់​និន្នាការ​ដែល​បង្ក​ចលាចល​និង​បង្ក​អស្ថិរភាព​សង្គម

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​កងទ័ព​ឲ្យ​ទប់ស្កាត់​រាល់​និន្នាការ​ដែល​លោក​យល់​ថា បាន​បង្ក​ចលាចល និង​បង្ក​អស្ថិរភាព​សង្គម​បន្ទាប់ពី​បិទ​គណបក្ស​ភ្លើង​ទៀន​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ។ ការ​បញ្ជា​របស់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៥ លោក ហ៊ុន សែន នេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​មួយ​ចំនួន​នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០ នា​ថ្ងៃទី​១២ ខែ​មិថុនា។ បុរស​ខ្លាំង​រូប​នេះ​អះអាង​ថា ការ​បញ្ជា​ទៅ​មេបញ្ជាការ មេបញ្ជាការ​រង និង​ពលទាហាន​នៃ​កងពល​តូច​លេខ​៧០ ឲ្យ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​និន្នាការ​ដែល​លោក​ចាត់ទុក​ថា​បង្ក​អស្ថិរភាព​ជាតិ​សាសន៍ សាសនា ការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា​នូវ​រាល់​និន្នាការ​សំដៅ​បង្ក​ចលាចល និង​បង្ក​អស្ថិរភាព​សង្គម។ កាលពី​ថ្ងៃទី​១១ ខែ​មិថុនា លោក...

គ.ជ.ប ស្នើ​ចាត់​វិធានការ​ទប់ស្កាត់​យុទ្ធនាការ​លើ​បណ្ដាញ​ហ្វេសប៊ុក​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ដាក់​ពាក្យ​ទៅ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​សន្តិសុខ​បោះឆ្នោត ស្នើសុំ​ចាត់​វិធានការ​ទប់ស្កាត់​ចំពោះ​យុទ្ធនាការ​ដែល​ចែកចាយ​នូវ​សារ​ជា​រូបភាព និង​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ឲ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹកឆ្នោត​ចោល និង​មិន​ឲ្យ​ទៅ​បោះឆ្នោត។ អ្នក​នាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គ.ជ.ប បាន​ដាក់​ពាក្យ​ទៅ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​សន្តិសុខ​បោះឆ្នោត ស្នើសុំ​ចាត់​វិធានការ​ទប់ស្កាត់​ចំពោះ​យុទ្ធនាការ​ដែល​ចែកចាយ​នូវ​សារ​ជា​រូបភាព និង​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ឲ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹកឆ្នោត​ចោល និង​មិន​ឲ្យ​ទៅ​បោះឆ្នោត។ លោក ហង្ស ពុទ្ធា បន្ត​ថា ការ​ស្នើ​របស់ គ.ជ.ប ធ្វើឡើង​បន្ទាប់ពី​ជន​មួយ​ចំនួន​បាន​ធ្វើ​យុទ្ធនាការ​តាមរយៈ​ខិត្តប័ណ្ណ...

បក្ស​ភ្លើង​ទៀន៖ ពលរដ្ឋ​មាន​សិទ្ធិ​សម្រេច​ចូលរួម​ឬ​មិន​ចូលរួម​បោះឆ្នោត​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ

គណបក្ស​ភ្លើង​ទៀន ព្រមាន​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ស្រប​តាម​ច្បាប់ ការ​ចូលរួម ឬ​មិន​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ ដោយ​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គាបសង្កត់ បង្ខិតបង្ខំ គំរាមកំហែង និង​ញុះញង់​ពី​សំណាក់​បុគ្គល ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ​២០២៣ គណបក្ស​ភ្លើង​ទៀន បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​នៅតែ​បន្ត​គាំទ្រ​ខ្លួន បើ​ទោះបីជា​បក្ស​នេះ​មិន​បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក៏ដោយ។ ប្រភព​ដដែល​អះអាង​ថា បើ​តាម​គោលការណ៍​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដូច្នេះ​ការ​បោះឆ្នោត​នៅ​កម្ពុជា គឺជា​សិទ្ធិ​របស់​ពលរដ្ឋ តែ​មិនមែន​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បាន​ធានា​ការពារ​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ។ បក្ស​មួយ​នេះ​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស...

Latest news

© 2021, ដេលី. All rights reserved.