36.2 C
Phnom Penh

TAG

សេក សុជាតិ

ក្បាល​រាជរដ្ឋាភិបាល​កម្ពុជា​កាន់តែ​ប៉ោង​ធំ​ឡើងៗ​រៀង​រាល់​ថ្ងៃ

ខណៈ​ព្រះមហាក្សត្រ​ប្រើ​អំណាច​ព្រះអង្គ​មាន​ឡាយ​ព្រះហស្តលេខា​លើ​រាជក្រឹត្យ​តែងតាំង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​យ៉ាង​មមាញឹក អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ក្បាលម៉ាស៊ីន​ថ្មី​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ទើប​ចាប់ផ្តើម កំពុងតែ​រីក​ប៉ោង​កាន់តែ​ធំ​ឡើងៗ​ដែល​មិនទាន់​អាច​កំណត់​បាន ដោយសារតែ​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​បាន​កើន​ឡើង​ដល់​ជាង ១​ពាន់​នាក់។ ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៩ សីហា មាន​ចំនួន ៤១៥​នាក់ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ព្រះអង្គ​ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា និង​ជំនួយការ​ដល់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចំនួន ៩៧​នាក់​ថែម​ទៀត។ លើស​ពី​នេះ ព្រះអង្គ​ក៏​បាន​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា​ដល់​ក្រសួង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា...

មន្ត្រី​បក្ស​ប្រឆាំង​ឯកភាព​នឹង​ការ​បង្កើត​ក្រុម​អ្នក​នាំពាក្យ​នាយករដ្ឋមន្ត្រី​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ស្ថាប័ន​ពាក់ព័ន្ធ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ឯកភាព​នឹង​ការ​បង្កើត​ក្រុម​អ្នក​នាំពាក្យ​របស់​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៧ នេះ ថា​ជា​រឿង​ល្អ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​នានា។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ សីហា ថា ការ​បង្កើត​ឱ្យ​មាន​ក្រុម​អ្នក​នាំពាក្យ​ជួយ​សម្រួល​ការងារ​នាយករដ្ឋមន្ត្រី​បែប​នេះ គឺ​ស្ថិត​ក្នុង​បំណង​ពីរ គឺ៖ ទី​១ អាច​ជា​ការ​បែងចែក​បុណ្យ​ស័ក្តិ​តួនាទី​ឱ្យ​បក្ខពួក​របស់​ខ្លួន​ដើម្បី​កុំ​ឱ្យ​មាន​ទំនាស់​ផ្ទៃក្នុង​ព្រោះ​តែ​ការ​ផ្តល់​ឋានៈ​បុណ្យ​ស័ក្តិ​មិន​គ្រប់​គ្នា។ ចំណែក​ទី​២ អាច​ជា​ការ​បង្កើត​ឡើង​ដើម្បី​ជួយ​សម្រួល​ការងារ​នាយករដ្ឋមន្ត្រី​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ចង់​បាន​ការ​ឆ្លើយតប​ពី​នាយករដ្ឋមន្ត្រី​តាមរយៈ​ក្រុម​អ្នក​នាំពាក្យ​ទាំងនេះ ចៀសវាង​ដូច​ពេល​កន្លងមក​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល...

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ទម្លាយ​ពី​ទីតាំង​ជួញដូរ​មនុស្ស​និង​ចាប់​ជំរិត​ឆបោក​តាម​អនឡាញ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

ប្រភព​គួរ​ឱ្យ​ទុកចិត្ត​បាន​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ទម្លាយ​ពី​ទីតាំង​កណ្តាល​ក្រុង​ភ្នំពេញ​ដែល​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ថា​កំពុង​តែ​ក្លាយ​ជា​ទីតាំង​ជួញដូរ​មនុស្ស​ខុស​ច្បាប់ ដើម្បី​ប្រព្រឹត្ត​អំពើ​ចាប់​ជំរិត​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​ខាង​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​៣ កក្កដា នេះ​ថា ទីតាំង​មួយ​កន្លែង​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ស្ថិត​នៅ​ផ្លូវ​៤៩CC ភូមិ​ដំណាក់ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កំពុង​ក្លាយ​ជា​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​ដ៏​ធំ​បំផុត​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ដែល​មាន​ការ​ការពារ​ពី​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​យ៉ាង​តឹងរ៉ឹង​សព្វថ្ងៃ​នេះ។ មន្ត្រី​ខាងលើ​អះអាង​ថា ទីតាំង​ខាងលើ​នេះ​តែង​ជួញដូរ​មនុស្ស​ខុស​ច្បាប់​ជា​ញឹកញាប់ ដូចជា​ជនជាតិ​ខ្មែរ ថៃ វៀតណាម និង​ចិន...

ក្រុម​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ​ដល់​កូដករ​ណាហ្គា​ដើម្បី​បញ្ចប់​ការ​តវ៉ា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ផ្តល់​ដំណោះស្រាយ​សមរម្យ​ដល់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ដើម្បី​បញ្ចប់​នូវ​ការ​តវ៉ា​ទាមទារ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ២​ឆ្នាំ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មិថុនា នេះ​ថា រហូត​មក​ដល់​ពេលនេះ វិវាទ​នៃ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​មាន​រយៈពេល​ប្រមាណ​ជា ២​ឆ្នាំ​ហើយ ខណៈ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួង​ការងារ ជាដើម នៅតែ​មិន​អាច​ជួយ​រក​ដំណោះស្រាយ​លើ​វិវាទ​នេះ​បាន​នៅឡើយ។ ផ្ទុយទៅវិញ ក្រុម​កូដករ​បែរ​ជា​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​ថា​មាន​បំណង​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ទៅវិញ។ លោក...

អ្នក​ឃ្លាំមើល៖ ការ​ស្នើសុំ​របស់​បក្ស​ភ្លើង​ទៀន​ជួប​លោក ហ៊ុន សែន មុន​បោះឆ្នោត​ជា​រឿង​សម​ហេតុ​សម​ផល

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ស្នើសុំ​ជួប​ពិភាក្សា​ការងារ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ជាមួយ​លោក ហ៊ុន សែន នៅ​មុន​ការ​បោះឆ្នោត គឺជា​រឿង​សម​ហេតុ​សម​ផល​ដែល​ឆ្លើយតប​នឹង​ស្ថានការណ៍​ជាក់ស្តែង​ដែល​កំពុងតែ​តានតឹង​នៅ​ពេលនេះ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ ឧសភា នេះ​ថា ជុំវិញ​សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ពេល​ចុងក្រោយ​គួរតែ​មាន​ការ​បកស្រាយ​ឱ្យ​បាន​ជាក់លាក់​នៅ​មុន​ការ​បោះឆ្នោត ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​ដែល​នាំ​ឱ្យ​មាន​ភាព​តានតឹង​នៅ​មុន​ពេល​បោះឆ្នោត អំឡុង​ពេល​បោះឆ្នោត និង​ក្រោយ​ពេល​បោះឆ្នោត។ លោក សេក សុជាតិ លើកឡើង​ថា...

លោក ខៀវ កាញារីទ្ធ៖ អ្នក​សារព័ត៌មាន​ត្រូវ​និយាយ​ការពិត​ដែល​កើតមាន​នៅ​ក្នុង​សង្គម

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លើកឡើង​ថា អ្នក​សារព័ត៌មាន​មិន​ត្រូវ​វាយតម្លៃ​អ្វី​ថា​ល្អ ឬ​អាក្រក់​នោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ឈរ​នៅ​ផ្លូវ​កណ្តាល និង​និយាយ​តែ​ព្រឹត្តិការណ៍​ណា​ដែល​បាន​កើតមាន​ឡើង​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​តួនាទី ភារកិច្ច និង​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា ការ​ប្រើប្រាស់​ភាសា​ថ្លៃថ្នូរ និង​ការ​រក្សា​ភាព​ថ្លៃថ្នូរ​របស់​អ្នក​សារព័ត៌មាន និង​មន្ត្រី​ព័ត៌មាន​ជាង​នេះ​ទៀត ក៏​បង្ហាញ​ឲ្យ​ដឹង​ពី​កម្រិត​សិក្សា​អប់រំ ការ​យល់ដឹង​របស់​អ្នក​សារព័ត៌មាន​ផង​ដែរ។ លោក ខៀវ កាញារីទ្ធ អះអាង​ថា...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​លោក Thiago ពង្រីក​វិស័យ​ក្បាច់គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ

ក្រុម​អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល និង​សហព័ន្ធ​កីឡា​កម្ពុជា ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ប្រដាល់​ជនជាតិ​ប្រេស៊ីល លោក Thiago Teixeira ដើម្បី​ពង្រីក​វិស័យ​ក្បាច់គុន​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​លើ​ឆាក​អន្តរជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មេសា នេះ​ថា ជា​មោទកភាព​មួយ​ដ៏​ធំធេង​សម្រាប់​កម្ពុជា​លើ​វិស័យ​ប្រដាល់​ដែល​កីឡា​ប្រដាល់​អន្តរជាតិ​ពេញចិត្ត​ក្នុង​ការ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ពី​ក្បាច់គុន​ខ្មែរ ព្រោះ​ថា​កីឡា​ប្រដាល់​បរទេស​មួយ​ចំនួន​ស្គាល់​តែ មួយ​ថៃ (Muay Thai) តែប៉ុណ្ណោះ...

ព្រះមហាក្សត្រ​លើកលែង​ទោស​អតីត​អភិបាល​ខេត្ត​តាកែវ​ដែល​ជាប់​ចោទ​ពី​បទ​មនុស្ស​ឃាត

ព្រះមហាក្សត្រ​ខ្មែរ​សម្រេច​លើកលែង​ទោស​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បន្ទាប់ពី​មាន​ការ​ស្នើសុំ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើ​ទោះបីជា​ជនជាប់ចោទ​រូប​នេះ​ត្រូវ​បាន​តុលាការ​កំពូល​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៣​ឆ្នាំ ពី​បទ​មនុស្ស​ឃាត និង​បាន​អនុវត្ត​ទោស​ត្រឹមតែ​ជាង ៥​ឆ្នាំ​ក៏ដោយ។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៣ ត្រាស់​បង្គាប់​ឱ្យ​លើកលែង​ទោស​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១៣​ឆ្នាំ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១...

អ្នក​ឃ្លាំមើល​ថា​ការ​មិន​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​អាច​ជា​គំរូ​អាក្រក់​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា នៅ​ពេល​ដែល​មាន​ការ​បណ្តែតបណ្តោយ​មិន​ដោះស្រាយ​វិវាទ​ការងារ​របស់​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដូច​សព្វថ្ងៃ​នេះ អាច​ជា​ស្លាកស្នាម​គំរូ​អាក្រក់​មួយ​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មីនា នេះ​ថា ប្រសិនបើ​វិវាទ​នេះ​នៅតែ​មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​ភាគី​រងគ្រោះ​ទទួល​បាន​យុត្តិធម៌​ទេ​នោះ បញ្ហា​នេះ​អាច​នឹង​ជះឥទ្ធិពល​អាក្រក់​ដែល​នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​របស់​បក្ស​កាន់​អំណាច និង​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​ផង​ដែរ។ លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ​មួយ រដ្ឋាភិបាល​គួរតែ​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​ជនរងគ្រោះ​តាមរយៈ​នៃ​ការ​ជួយ​សម្រួល​តាម​ការ​ស្នើសុំ​របស់​កូដករ​ទាំងនោះ ដែល​ទាមទារ​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​វិញ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​ពួកគេ...

លោក ហ៊ុន សែន ហៅ​រដ្ឋមន្ត្រី​របស់​ខ្លួន​ជាង ២០​ក្រសួង​ថា​ជា​មន្ត្រី​ខ្ជិល

មេដឹកនាំ​ខ្មែរ​ដែល​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ថា​នឹង​ទម្លាយ​លិខិត​របស់​រដ្ឋមន្ត្រី​ជាង ២០​ក្រសួង​នៅ​តាម​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រសិនបើ​ពួកគេ​នៅតែ​បន្ត​ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង ឬ​ខុស​អក្ខរាវិរុទ្ធ​ទៀត​នោះ។ បុរស​ខ្លាំង​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​បៀលប្រាយ នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា កន្លងមក​មាន​តែ​ក្រសួង​៤ ទេ ដែល​ធ្វើ​ការងារ​បាន​ល្អ គឺ​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​វប្បធម៌...

Latest news

© 2021, ដេលី. All rights reserved.