28 C
Phnom Penh

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ នៅវៀតណាមបានចាប់ផ្តើមដំណើរការហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦នៅក្រុងហាណូយ ប្រទេសវៀតណាមកំពុងពិភាក្សាអំពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងផែនការអភិវឌ្ឍន៍ក្រុមហ៊ុនឯកជននៅក្នុងតំបន់។

កិច្ចប្រជុំកំពូលនេះមានរយៈ២ថ្ងៃពីថ្ងៃទី ៣០ដល់ ៣១ ខែមិនា ដែលមានអ្នកចូលរួមជាង២ពាន់នាក់រួមមានមន្ត្រីជាន់ខ្ពស់ ពាណិជ្ជករ និងមេដឹកនាំមកពីបណ្តាប្រទេសទាំង៦ដែលជាសមាជិករួមមាន ប្រទេសកម្ពុជាចិនឡាវមីយ៉ាន់ម៉ាឬភូមា ថៃនិងវៀតណាម

លោក ហ៊ុន សែនបាននិយាយនៅក្នុងកិច្ចប្រជុំនោះថា ការងារជាអាទិភាពចំនួន៣ដែលកម្ពុជាកំពុងធ្វើគឺការប្រែក្លាយកម្ពុជា អោយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ការងារអាទិភាពទាំង៣នោះរួមមានទី១ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដផ្ដោតលើការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចក្នុងស្រុកនិងតំបន់ តាមរយៈប្រព័ន្ធដឹកជញ្ជូនពហុមុខ។

ទី២៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខាងផ្នែកសំភារៈទូទៅសេវាកម្មនិងក្នុងការអនុវត្ដកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់តាមព្រំដែន។

ទី៣៖អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការលើកកម្ពស់ កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនជាពិសេសផ្ដោតលើកម្មវិធីសិក្សា អប់រំផ្នែកវិទ្យាសាស្ដ្របច្ចេកវិទ្យាវិស្វកម្មគណិតវិទ្យា និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។

ជាងនេះទៅទៀតលោកហ៊ុន សែនបានទាញនូវចំណាប់អារម្មណ៍ លើបញ្ហានៅប្រឈមមួយចំនួន ដែលទាមទារឲ្យមានដោះស្រាយរួមមានបញ្ហាប្រឈមនៃកំណើននគរូបនីយកម្ម ដោយសារការអភិវឌ្ឍន៍ដ៏ឆាប់រហ័សនៅក្នុងតំបន់។

ការកកស្ទះ នៅតាមច្រកព្រំដែន ដែលបណ្ដាលមកពីសកម្មភាពពាណិជ្ជកម្មនិងធុរកិច្ច។

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងការសម្រួលពាណិជ្ជកម្មបច្ចុប្បន្ន នៅមិនទាន់ឆ្លើយតបឲ្យបានតាមតម្រូវការ។

ការបន្ដពឹងផ្អែកទៅលើធនធានធម្មជាតិ និងកម្លាំងពលកម្មដែលមានតម្លៃទាបក្នុងការទាក់ទាញការវិនិយោគ មិនអាចរក្សាបានឡើយនូវកំណើនប្រកបចីរភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស