29.3 C
Phnom Penh

ក្រុមអង្គការក្រៅរដ្ឋាភិបាលចាប់ផ្តើមយុទ្ធនាការបំបាត់អំពើហិង្សាលើស្រ្តី និងកុមារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអង្គការស៊ីវិលបានចាប់ផ្ដើមយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់រាល់ទម្រង់នៃការប្រើអំពើហិង្សាលើស្រ្តី និងកុមារនៅចុងឆ្នាំ២០១៨នេះ ក្រោមប្រធានបទ«បុរសដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី»។

សារព័ត៌មានVODបានដកស្រង់សម្តីរបស់នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា អ្នកស្រីរស់ សុភាពចុះផ្សាយកាលពីថ្ងៃទី២៦ខែវិច្ឆិកា ថា អង្គការរបស់អ្នកស្រីនឹងរៀបចំយុទ្ធនាការប្រឆាំងអំពើហិង្សាលើស្ត្រី និងក្មេងស្រី នៅតាមបណ្តាខេត្តចំនួន៣រួមមានខេត្តព្រៃវែង កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយដល់សាធារណជន និងអាជ្ញាធរពាក់ព័ន្ធអំពីកិច្ចការពារនិងទប់ស្កាត់រាល់ទម្រង់នៃការប្រើអំពើហិង្សាទៅលើស្រ្តី និងកុមារី។

អ្នកស្រីបន្តថា យុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ចប់អំពើហិង្សាលើស្រ្តី និងកុមារី កាលពីឆ្នាំ២០១៧មានភ្ជាប់ការបំពាក់បូរពណ៌ស ប៉ុន្តែនៅឆ្នាំនេះ គឺមិនមានការធ្វើដូច្នោះទេ។

ក្រុមសង្គមស៊ីវិលដែលតាមដានអំពីស្ថានភាពស្រ្តី និងកុមារីនៅកម្ពុជាឲ្យដឹងថា អំពើហិង្សាលើស្រ្តីសព្វថ្ងៃមានលក្ខណៈល្អប្រសើរជាងមុនដោយថា ស្ត្រីហ៊ាននិយាយ និងរាយការណ៍ទៅសមត្ថកិច្ចនៅពេលមានការរំលោភបំពាន ឬមានអំពើហិង្សាកើតឡើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស