អ្នកស្រុកជាច្រើនបាននិយាយថា“កាលពីថ្ងៃម្សិលមិញ ការតវ៉ាបានបន្តដល់ថ្ងៃទីពីរនៅក្នុងទីរួមខេត្តព្រៃវែងខណៈដែលអ្នកស្រុកជាងមួយពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅខាងមុខការិយាល័យទីរួមខេត្តស្តីពីការដំឡើងថ្ងៃទឹកដែលត្រូវបានតម្លើងដោយក្រុមហ៊ុនឯកជនដែលកាលពីពេលថ្មីៗនេះបានកាន់កាប់លើរដ្ឋករទឹកក្រុងព្រៃវែង”។ក្រុមហ៊ុនផ្គត់ផ្គង់ទឹកគីមទូចដែលបានកាន់កាប់ពីរដ្ឋាភិបាលក្នុងខែមករាកំពុងតែទាមទារអោយអ្នកស្រុកបង់ថ្លៃទឹក៥០ភាគរយលើសពីតំលៃមុន រឺក៏១៨០០រៀលក្នុង១ម៉ែត្រគូប។
អ្នកតំណាងមួយរូបរបស់ហ្វូងបាតុករ ដែលស្នើសុំមិនបញ្ចេញឈ្មោះព្រោះខ្លាចមានការយាយីធ្វើបាបបាននិយាយថា“ហ្វូងបាតុករបានជួបជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកកាលពីម្សិលមិញដើម្បីចរចាពីតម្លៃទឹកឡើងវិញប៉ុន្តែកិច្ចចរចានេះត្រូវបានបរាជ័យ”។ អ្នកតំណាងរូបនេះបានបន្តថា“ពួកយើងបាននាំគ្នាធ្វើបាតុកម្មនិងបានបញ្ជូនអ្នកតំណាងជាច្រើនរូបទៅចរចាជាមួយអាជ្ញាធររដ្ឋករទឹកប៉ុន្តែមិនដែលទទួលបានលទ្ធិផលនោះទេ។ អ្វីដែលអ្នកស្រុកទាមទារគឺចង់បានតម្លៃទឹកស្ថិតត្រឹម១៥០០រៀលក្នុង១ម៉ែត្រគូប”។
អ្នកតំណាងជាច្រើនរូបបាននិយាយថា “ក្រុមហ៊ុនបានចេញគំរោងតម្លៃមួយដែលតម្រូវឲ្យអ្នកប្រើប្រាស់បង់តិចជាង១៨០០រៀលក្នុង១ម៉ែត្រគូបប្រសិនបើពួកគេប្រើតិចជាង១០ម៉ែត្រគូប”ពួកគេបានបន្តថា “គំរោងតម្លៃដែលបានដាក់ចេញនេះត្រូវបានច្រានចោលខណៈដែលអ្នកប្រើប្រាស់បានប្រើលើសពី១០ម៉ែត្រគូប ដោយមិនបានចូលក្នុងគំរោងសន្សំសម្ចៃនេះទេ”។
អ្នកស្រុកជាច្រើនក្នុងខេត្តព្រៃវែងក៏បានប្តឹងនៅដើមសប្តាហ៍នេះដែរថាក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងស្រុក បានកាត់ផ្តាច់ទឹកនៅដើមខែនេះចំពោះអ្នកណាដែលមិនព្រមអនុវត្តន៍តាមគំរោងដែលពួកគេបានដាក់ចេញ។ លោកស៊ីនសារ៉ាក់អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍នៅពេលដែលលោកមានវត្តមានក្នុងកិច្ចចរចាកាលពីថ្ងៃម្សិលមិញថា“ក្រុមហ៊ុននិងមន្ត្រីថ្នាក់ខេត្តជាច្រើនថ្មីៗ នេះកំពុងធ្វើការជាមួយគ្នាលើដំណោះស្រាយ
មួយចំនួនដើម្បីបញ្ចប់ការតវ៉ានេះរាប់ទាំងការបិទនូវប្រព័ន្ធចម្រោះទឹកថ្មីដែលចាយលុយអស់ច្រើនរបស់ខេត្តនឹងបើកឲ្យប្រើប្រាស់ឡើងវិញនូវប្រព័ន្ធចម្រោះទឹកសម័យអណានិគមន៍បារាំងចាស់”។
លោក សារ៉ាក់ បានបន្តថា “ពួកយើងបានចំណាយពេលអស់ជាងមួយម៉ោងដើម្បីចរចាជាមួយអ្នកតំណាងទាំងប្រំាបីរបស់អ្នកស្រុកខេត្តស្វាយរៀង ប៉ុន្តែពួកយើងមិនមានការព្រមព្រៀងគ្នានោះទេ”។ អ្នកតវ៉ាជាច្រើនបាននិយាយកាលពីម្សិលមិញថា“ទម្រាំដល់ភាគីទាំងពីរអាចឈានទៅរកការព្រមព្រៀងគ្នា ហ្វូងបាតុករត្រូវបាន គេរំពឹងថានឹងបន្ត”ពួកគេបានបន្ថែមថា“ពួកគេមានគំរោងបិទផ្លូវជាតិលេខ១១នៅព្រឹកនេះ”៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង