កម្ពុជាច្រានចោលព័ត៌មានថាជនជាតិវៀតណាមម្នាក់ទៀតឆ្លងជំងឺកូវីដ១៩ ពីប្រទេសកម្ពុជា
ក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់សារព័ត៌មានវៀតណាម មួយឈ្មោះ VN EXPRESS ដែលថា មានជនជាតិវៀតណាមម្នាក់ បានឆ្លងជំងឺកូវីដ១៩ ពីប្រទេសកម្ពុជា ហើយត្រូវបានក្រសួងសុខាភិបាលរបស់គេពិនិត្យឃើញកាលពីថ្ងៃអាទិត្យ។ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃអង្គារ៍នេះ បានបដិសេធនូវការចុះផ្សាយបញ្ហានេះ ព្រោះវាជារឿងមិនពិត ដោយបញ្ជាក់ថា កម្ពុជាមិនមានករណីនេះទេ ប៉ុន្តែករណីជនជាតិវៀតណាមឆ្លងជំងឺកូវីដ១៩នោះ គឺផ្ទុះនៅវៀតណាម និងឆ្លងនៅវៀតណាមខ្លួនឯងតែប៉ុណ្ណោះ ហើយកម្ពុជាស្នើឱ្យវៀតណាមបកស្រាយករណីនេះផងដែរ។
ឥណ្ឌូនេស៊ីទាត់ចោលសំណើមហាយក្សចិនសុំចរចាដែនសមុទ្រត្រួតស៊ីគ្នាធ្វើអោយចិនអាម៉ាស់មុខជាខ្លាំង
ក្នុងស្ថានភាពដែលពិភពលោកកំពុងធ្លាក់ក្នុងសង្រ្គាម ជំងឺផ្លូវដង្ហើមកូវិដ ១៩ បែរជាប្រទេសចិន ដែលទើបឈ្នះនឹងសង្រ្គាមនេះ កំពុងត្រូវបានពិភពលោក ចោទថា ជាប្រទេសបង្កហានិភ័យកាន់តែខ្លាំង នៅ តំបន់សមុទ្រចិនខាងត្បូង។ ប្រទេសមហាយក្សមួយនេះ បានកំពុងវាតទីកាន់កាប់ដែនទឹកនៅប្រជុំកោះ ស្រ្តាតលី នៃតំបន់សមុទ្រចិនខាងត្បូងដែលសំបូរធនធាន សមុទ្រយ៉ាងសម្បើង។ ចិននៅពេលនេះ ត្រូវបានវៀតណាម និងហ្វីលីពីនចោទថា បានឈ្លានពាន...
ក្រុមនិស្សិតថៃចាប់ផ្តើមធ្វើបាតុកម្មមុខស្ថានទូតខ្មែរទាមទារបង្ហាញការពិតជុំវិញការបាត់ខ្លួនសកម្មជននយោបាយថៃលេចធ្លោម្នាក់នៅក្រុងភ្នំពេញ
ដែលជាសកម្មជននយោបាយខាងក្រុងអាវក្រហម នៅក្រុងភ្នំពេញ លោក វ៉ាន់ឆាឡឺម សាត់ស័ក្កសិទ្ធ (Wanchalearm Satsaksit) ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ ការតវ៉ានេះធ្វើឡើងនៅថ្ងៃទី ៨ មិថុនានៅខាងមុខស្នាក់ការស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដោយមានទាំងការយករូបថតសកម្មជននយោបាយក្រុមអាវក្រហមថៃ ឈ្មោះ វ៉ាន់ឆាឡឺម ទៅបិទនៅជញ្ជាំងស្ថានទូតកម្ពុជាថែមទៀតផង។ ក្រុមនិស្សិត...
កូនប្រុសច្បងលោក ហ៊ុន សែន ត្រូវបានដំឡើងតំណែងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ត្រូវបានប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាឪពុកបង្កើតរបស់លោក ដំឡើងតំណែងនៅក្នុងជួរគណបក្ស ពីតំណែងអនុប្រធាន ទៅជាប្រធានយុវជនគណបក្សកាន់អំណាចថ្នាក់កណ្តាល។ ក្នុងសេចក្តីសម្រេចរបស់បក្សកាន់អំណាច ដែលមានត្រានិងហត្ថលេខារបស់ប្រធានបក្សនេះគឺ លោកហ៊ុន សែន សែន នៅថ្ងៃ៨មិថុនា បានសម្រេចជាផ្លូវការដំឡើងតំណែងឧត្តមសេនីយ៍ឯក និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ...
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យត្រូវបានដាក់ឱ្យដំណើរការឡើងវិញ ក្រោយផ្អាកដំណើរការជិត២០ឆ្នាំ
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា SMD ដែលជាចលនាមិនចំណុះរដ្ឋាភិបាលត្រូវបានដាក់ឱ្យដំណើរការជាថ្មីម្តងទៀត ដោយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃម្សិលមិញ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យបានលើកឡើងថា អតីតស្ថាបនិក នៃថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួន សម្រេចបង្កើតស្ថាប័ននេះឡើងវិញ ដើម្បីបន្តទស្សនៈវិស័យ និងបេសកកម្មរបស់ខ្លួនក្នុងបុព្វហេតុ ចង់ឃើញកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ ឯកភាពជាតិ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីពេញលេញ។
Human Right Watch ស្នើមានការស៊ើបអង្កេតករណីចាប់ជំរិតសកម្មជននយោបាយថៃនៅកម្ពុជា
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ស្នើឱ្យកម្ពុជាស៊ើបអង្កេតលើករណីចាប់ជំរិតសកម្មជននយោបាយថៃ លោក Wanchalearm Satsaksit ។ ការស្នើនេះ ក្រោយពេលសកម្មជននយោបាយថៃដែលប្រឆាំងរបបយោធាដឹកនាំដោយនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោកប្រាយុទ្ធ ត្រូវបានជនមិនស្គាល់មុខចាប់ខ្លួន ដែលគេសង្ស័យថាជាការចាប់ជំរិតនៅកណ្តាលក្រុងភ្នំពេញកាលពីល្ងាចម្សិលមិញ។ ក្នុងសេចក្តីថ្លែងការណ៍របស់ Human...
នាយករដ្ឋមន្រ្ដីសិង្ហបុរីព្យាករណ៍ថា ចិននឹងគ្មានថ្ងៃដណ្ដើមតួនាទីសន្ដិសុខ នៅតំបន់អាស៊ីជំនួសអាមេរិកបានទេ
ក្នុងស្ថានភាពនេះ តំបន់សមុទ្រចិនខាងត្បូង ច្រកសមុទ្រកោះតៃវ៉ាន់ និង សមុទ្រខាងកើត បានកំពុងបន្តឡើងកំដៅ ។ មិនថាឡើយប្រទេសក្នុងតំបន់ទេ ដែលមហាយក្សចិន កំពុងពង្រីក វាតទី ដណ្ថើមកាន់កាប់ គឺសូម្បីសហរដ្ឋអាមេរិក ក៏បានមិនបណ្ដោយឲ្យចិនគ្រប់គ្រងភូមិសាស្ត្រ នយោបាយយោធានៅទីនោះបានឡើយ។ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៌ មាន១០ប្រទេស គឺមានតែប្រទេសមួយ ឬពីរប៉ុណ្ណោះ...
USAID ប្រសិទ្ធនាមមន្ត្រីសង្គមលោក នាង សុវ៉ាត ជាអ្នកតស៊ូមតិនិងការពារសិទ្ធិមនុស្សដ៏សកម្មដែលបំពេញការងារមិនចេះនឿយ ហត់
ទីភ្នាក់ងារជំនួយអាមេរិកហៅកាត់ថា USAID បានប្រសិទ្ធនាមឱ្យអតីតមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ចាម ថាជាអ្នកតស៊ូមតិ និងជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្ម។ USAID បានលើកឡើងនៅលើទំព័រហ្វេសប៊ុកខ្លួននៅថ្ងៃនេះ ដោយ សម្តែងនូវសេចក្តីក្រៀមក្រំជាខ្លាំង ព្រោះបានទទួលដំណឹងមរណភាពរបស់លោក នាង សុវ៉ាត អតីតមន្ត្រីសម្របសម្រួលប្រចាំខេត្ត កំពង់ចាម និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថាសមាគម«អាដហុក»។
លោក ហ៊ុន សែន សំរេចបង្កើតគណៈកម្មាការត្រួតពិនិត្យការអភិវឌ្ឍន៍នៅកោះកុងក្រៅ
លោក ហ៊ុន សែន កាលពីថ្ងៃទី០៤ ខែមិថុនា បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍន៍នៅកោះកុងក្រៅ ខេត្តកោះកុង ដែលមានសមាសភាព ១០រូប ដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ សេចក្តីសម្រេចរបស់លោក ហ៊ុន សែន ឲ្យដឹងថា តំបន់កោះកុងក្រៅ...
អតីតមន្ត្រីបក្សសង្រ្គោះជាតិនៅរាជធានីភ្នំពេញ១រូបទៀតត្រូវបានចាប់ខ្លួន
សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនអតីតប្រធានប្រតិបត្តិគណបក្ស សង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ លោក ហេង ចន្ទសុទ្ធី នៅពេលដែលធ្វើដំណើរនៅតាមផ្លូវ នៅក្នុងសង្កាត់ចោមចៅ។ សកម្មជនគណបក្សប្រឆាំងដែលកំពុងរស់នៅភៀសខ្លួនក្រៅប្រទេសលោក រិន រដ្ឋ បានឱ្យដឹងថា លោក ហេង ច័ន្ទសុទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលា ម៉ោង៧ព្រឹក នៅថ្ងៃសុក្រនេះ...
























