The Cambodia Daily Khmer

ធនាគារពិភពលោកព្រមានពីហានិភ័យសេដ្ឋកិច្ចកម្ពុជាដោយសារអស្ថិរភាពនយោបាយ

ធនាគារពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ព្រមានថា ពីបញ្ហាប្រឈម ចំនួន៣ដែលអាចធ្វើឲ្យមានហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៨នេះរួមមាន ភាពមិនប្រាកដប្រជាអំពីការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៨ខាងមុខ ការធ្លាក់ចុះសមត្ថភាពប្រកួតប្រជែងនៅក្រៅប្រទេស និងការអូសបន្លាយការរីកលូតលាស់វិស័យសំណង់។

របាយការណ៍របស់ធនាគារពិភពលោកមានចំណងជើងថា «បង្កើនសក្តានុពល»លើកឡើងថា ទស្សនវិស័យអំពីកំណើនការងារ ហាក់មិនសូវមានភាពប្រាកដប្រជាឡើយ ដោយសារតែមានការកើនឡើងយ៉ាងឆាប់រហ័សនៃប្រាក់ខែគោល ដែលបណ្តាលឲ្យសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្រៅប្រទេស អំពីកម្លាំងពលកម្មមានតម្លៃថោកនោះត្រូវធ្លាក់ចុះ។

ប៉ុន្តែរបាយការណ៍នេះទស្សទាយន៍ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងមានកំណើន៦,៩ភាគរយក្នុងឆ្នាំ២០១៨នេះ ខណៈទិន្នន័យបឋមនៃកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៧មានត្រឹម៦,៨%ប៉ុណ្ណោះ។

ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពី ថ្ងៃពុធ បាន ព្យាករណ៍ ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើន៧% ក្នុង ឆ្នាំ ២០១៨ និង ឆ្នាំ ២០១៩ ដោយសារមានកំណើនសេដ្ឋកិច្ចសកលលោក។

លោក ចាន់ ហាន់សេន (Jan Hansen) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា បានថ្លែងថា «កំណើនសេដ្ឋកិច្ចរបស់កម្ពុជាដោយសារវិស័យវិនិយោគទុន វិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុក៕

Exit mobile version