The Cambodia Daily Khmer

រដ្ឋាភិបាលចាត់វិធានការចំពោះស្រ្តីម្នាក់ដែលចម្អិនសត្វព្រៃ បង្ហោះតាមបណ្តាញសង្គម

ក្រសួងបរិស្ថានកំពុងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងស្ត្រីម្នាក់ ដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង យូធូប (Youtube) ដើម្បីបង្ហោះអំពីរបៀបចម្អិនសត្វព្រៃរួមមាន ឆ្មាព្រៃ ពស់វែកនិងសត្វស្លាបកម្រជាដើម។

សារព័ត៌មានរបស់លោកហ៊ុន សែន កាលពីថ្ងៃពុធ ទី៩ ខែឧសភា ម្សិលមិញនេះ បានដកស្រង់សំដី អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ចុះផ្សាយថា ក្រសួងបរិស្ថានកំពុងប្រមូលព័ត៌មាននានា ទាក់ទងទៅនឹងសកម្មភាពរបស់ស្ត្រីរូបនោះ។

លោក សៅ សុភាព បន្តថា ប្រសិនបើក្នុងករណីរកឃើញថា ការសម្លាប់សត្វនោះមានតិចតួចទេ គឺក្រសួងគ្រាន់តែកោះហៅស្ត្រីរូបនោះមកធ្វើការអប់រំណែនាំប៉ុណ្ណោះ ប៉ុន្តែបើការសម្លាប់នោះ មានកម្រិតធ្ងន់ធ្ងរ នោះវានឹងអាចឈានទៅរកចាត់វិធានការតាមផ្លូវច្បាប់តែម្តង។

ស្ត្រីម្នាក់ ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណបានបង្កើតទំព័រ Youtube មួយឈ្មោះNatural Life TV» ហើយបានបង្ហាញសកម្មភាពយកសត្វព្រៃជាច្រើនប្រភេទមកចម្អិនជាអាហារ ក្នុងការស្វែងរកការមើលឬ View ឲ្យបានច្រើនដើម្បីទទួលបានថវិកាពីការផ្សាយពាណិជ្ជកម្មរបស់ Youtube ប៉ុណ្ណោះ៕

Exit mobile version