The Cambodia Daily Khmer

សមត្ថកិច្ចចាប់ផ្តើមដាក់ពិន័យមន្រ្តីដែល យាន្តជំនិះរបស់រដ្ឋចេញឃោសនាគណបក្សនយោបាយ

សមត្ថកិច្ចចាប់ផ្តើមដាក់ពិន័យមន្រ្តីដែល យាន្តជំនិះរបស់រដ្ឋចេញឃោសនាគណបក្សនយោបាយ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃសុក្របានដាក់ពិន័យមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ដែលបានយកឡានរដ្ឋ ទៅបិទស្លាកគណបក្សកាន់អំណាច។

សមត្ថកិច្ចសម្រេចបញ្ជូនសំណុំរឿងនេះ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប..) ឲ្យចាត់វិធានការតាមច្បាប់បន្ដ។

ការដាក់ពិន័យដល់មន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានខ្លះ អំពីករណីរថយន្តពាក់ស្លាកលេខ នគរបាល មានបិទស្លាកគណបក្សប្រជាជនកម្ពុជា។

ក្រុមសង្គមស៊ីវិលលើកទឹកចិត្តឲ្យប្រធានស្ថាប័នរដ្ឋទាំងអស់ គួរចាត់វិធានការតឹងរ៉ឹងលើបញ្ហានេះ ខណៈមានការប្រើប្រាស់យានយន្ត របស់រដ្ឋជាច្រើនទៀតមិនត្រូវបានចាត់ការ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី១២ ខែកក្កដាក៏បានរកឃើញដែរថា គណបក្សកាន់អំណាចបានដាក់ពង្រាយនាយឧត្តមសេនីយ៍គ្រាក់ៗរបស់ខ្លួនជាច្រើននាក់ឲ្យចុះឃោសនារកសំឡេងឆ្នោតឲ្យគណបក្សកាន់អំណាច ហើយគំរាមឲ្យពលរដ្ឋចេញទៅបោះឆ្នោតថែមទៀត។

ឧត្តមសេនីយ៍ទាំងនោះរួមមាន លោក សៅ សុខា លោក ហ៊ីង ប៊ុនហៀង លោករ័ត្ន ស្រ៊ាង លោក មាស សុភា លោក ចាប ភក្តី លោក ប៉ុល សារឿន លោក ជួន សុវណ្ណ និង លោក ហ៊ុន ម៉ាណែត ជាដើម៕

Exit mobile version