The Cambodia Daily Khmer

គណបក្សចំនួន៥ចេញសេចក្តីប្រកាសពហិការការបោះឆ្នោតខាងមុខ

គណបក្សចំនួន៥ចេញសេចក្តីប្រកាសពហិការការបោះឆ្នោតខាងមុខ គណបក្សនយោបាយចំនួន៥រួមមាន គណបក្សអំណាចខ្មែរ គណបក្សភ្លើងទៀន គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សសិទ្ធិមនុស្ស និងគណបក្សជាតិនិយម បានប្រកាសពហិការមិនចូលរួមការបោះឆ្នោត និងមិនទទួលស្គាល់លទ្ធផលឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះឡើយ។

ក្រុមគណបក្សទាំង៥នេះអះអាងថា ការបោះឆ្នោតលើកនេះ មិនមែនជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌នោះឡើយ។

ពួកគេចាត់ទុកថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតដ៏អាមាស់ និងជាការបោះឆ្នោតបែបបង្គ្រប់កិច្ចឲ្យគណបក្សប្រជាជនកម្ពុជា អាចបន្ដការកាន់អំណាចបែបផ្តាច់ការប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគ.ជ.ប. លោកហង្ស ពុទ្ធាធ្លាប់ ប្រាប់សារព័ត៌មានក្នុងស្រុកថា ការធ្វើពហិការ ឬការមិនទទួលស្គាល់លទ្ធផលឆ្នោត មិនអាចប៉ះពាល់ដល់ដំណើរការបោះឆ្នោតបានទេ។

ក្រុមគណបក្សទាំងប្រាំនេះអះអាងថា ប្រសិនបើរដ្ឋាភិបាលក្រុងភ្នំពេញ រៀបចំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ហើយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនោះពួកគេនឹងប្រកាសចូលរួម ឬ គាំទ្រលទ្ធផលបោះឆ្នោតជាតិវិញ៕

Exit mobile version