The Cambodia Daily Khmer

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជា

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជា ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម អ្នកស្រីCecilia Malmstrom កាលពីថ្ងៃទី៥ ខែតុលាបានព្រមានជាលើកចុងក្រោយថា កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប «អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬ EBA។

ការព្រមាននេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មអឺរ៉ុប ក្នុងទីក្រុង Innsbruck ប្រទេសអូទ្រីស។

សារព័ត៌មានReutersបានដកស្រង់សម្តីអ្នកស្រី Cecilia Malmstromស្នងការសហភាពអឺរ៉ុប ចុះផ្សាយកាលពីថ្ងៃសុក្រថា អ្នកស្រីបានជូនដំណឹងរួចហើយទៅភាគីកម្ពុជាថា សហភាពអឺរ៉ុប នឹងចាប់ផ្តើមនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាហើយ។

អ្នកស្រីបញ្ជាក់ថា un ពុំបានកែប្រែស្ថានការណ៍នយោបាយរបស់ប្រទេសឲ្យវិលមករកភាពប្រក្រតីនោះឡើយ។

ចំណែក លោកDavid Andersonតំណាងរាស្ត្រមកពីគណបក្សអភិរក្សនិយមរបស់ប្រទេសកាណាដា ដែលជាគណបក្សប្រឆាំងវិញបានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីJustin Trudeau ធ្វើអន្តរាគមន៍ឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយទាមទារឲ្យមានការដោះលែងលោកកឹម សុខាជាបន្ទាន់។

តំណាងរាស្រ្តរបស់ប្រទេសកាណាដារូបនេះអះអាងថា កម្ពុជា បានធ្លាក់ចូលសារជាថ្មីទៅក្នុងស្ថានភាពខ្មៅងងឹត ដូចកាលពីអតីតកាល។

តំណាងរាស្ត្ររូបនេះសង្កត់ធ្ងន់ថា លោកហ៊ុន សែន បានបំផ្លាញប្រជាធិបតេយ្យ ដាក់ក្រុមគណបក្សប្រឆាំងឲ្យនៅក្រៅច្បាប់ និងចាប់មេដឹកនាំបក្សប្រឆាំងគឺលោកកឹម សុខា ដាក់ពន្ធនាគារហើយបានដំណើរការបោះឆ្នោតក្លែងក្លាយ និងខុសច្បាប់ថែមទៀត៕

Exit mobile version