The Cambodia Daily Khmer

មនុស្សចំនួន១៨៩នាក់ក្នុងយន្តហោះឥណ្ឌូនេស៊ី Lion Airដែលធ្លាក់ចូលសមុទ្រអាចស្លាប់ទាំងអស់

មនុស្សចំនួន១៨៩នាក់ក្នុងយន្តហោះឥណ្ឌូនេស៊ី Lion Airដែលធ្លាក់ចូលសមុទ្រអាចស្លាប់ទាំងអស់ ភ្នាក់ងារជួយសង្រ្គោះរបស់ប្រទេសឥណ្ឌូនេស៊ីឲ្យដឹងថា មនុស្សទាំង១៨៩នាក់ដែលធ្វើដំណើរក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃច័ន្ទ អាចបាត់បង់ជីវិតទាំងអស់។

រហូតមកទល់ពេលនេះ អាជ្ញាធរឥណ្ឌូនេស៊ីបានកំណត់ទីតាំងប្រអប់ខ្មៅទាំងពីររបស់យន្ដហោះធន់ Boeing 737 MAX 8នៃអាកាសចរណ៍ Lion Air នោះហើយខណៈការស្វែងរកសាកសព និងតួយន្តហោះ អាចនឹងត្រូវចំណាយពេលយូរថ្ងៃ។

យន្តហោះនេះបានធ្វើដំណើរពីទីក្រុងហ្សាការតា ទៅកាន់ទីក្រុងPangkal Pinangនៃប្រជុំកោះស៊ូម៉ាត្រា ហើយបានបាត់ចេញពីប្រព័ន្ធរ៉ាដា ហើយត្រូវគេដឹងថា បានធ្លាក់ចូលក្នុងសមុទ្រ។

យន្តហោះប្រភេទBoeing 737ដែលអាចដឹកអ្នកដំណើរដល់ទៅ ២០១នាក់របស់ក្រុមហ៊ុន Lion Air នេះ ទើបតែដឹកចេញពីរោងចក្រផលិតយន្តហោះ នៅទីក្រុង Seatle រដ្ឋ Washington សហរដ្ឋអាមេរិកបាន២ខែប៉ុណ្ណោះ។

យន្តហោះនេះមានតម្លៃ១១៧លានដុល្លារ៕

Exit mobile version