The Cambodia Daily Khmer

មេធាវីអន្តរជាតិអះអាងថា ឧក្រិដ្ឋកម្មព្រៃឈើ ការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិ អាចជាក្លាយឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

អ្នកវិទ្យាសាស្រ្តពីសាខាអ.ស.ប ហៅថា អង្គការម្ហូបអាហារ និង កសិសកម្ម Food and Agriculture Organi-zation(FAO) ពន្យល់ពាក្យ បង្ហិនបង្ហោច ឬ បោសលានព្រៃឈើ deforestation និង ពង្រេចពង្រឹលព្រៃឈើ forest degradation ហើយស្រង់ផ្សាយដោយអង្គការមួយ ដែលស្រាវជ្រាវផ្នែកបរិស្ថានព្រៃឈើឈ្មោះ Mongabayនៅស.រ.អា ដូចតទៅនេះ៖

មូលហេតុបណ្តាលឲ្យមានការបង្ហិនបង្ហោច បោសលានព្រៃឈើ មាន១២យ៉ាង គឺ៖

មូលហេតុបណ្តាលឲ្យមានការពង្រេចពង្រឹលព្រៃឈើ មាន១៤យ៉ាង គឺ៖

អ្នកវិទ្យាសាស្រ្ត ពណ៌នាថា គ្រោះធម្មជាតិដែលគម្រាមដល់ព្រៃឈើនៅតំបន់សម្បូរភ្លៀង ធ្លាក់ គឺតំបន់ ត្រូពិក មានភ្លើងឆេះព្រៃពីភាពក្តៅស្ងួតហួតហែង បង្កដោយរន្ទះបាញ់ ភ្នំភ្លើងផ្ទុះ ភាពរាំងក្តៅហួតហែង និង ព្យុះភ្លៀងបក់បោក។ ក្រៅពីនេះ មានការគម្រាមកំហែងម្យ៉ាងទៀត គឺបង្កឡើងដោយមនុស្សលោក។ ការពង្រេចពង្រឹល បោសលានព្រៃឈើ អាចបណ្តាលឲ្យមាន ជនភៀសខ្លួនពីការហិនហោចបរិស្ថាន (environmental refugees) ដែលបង្កដោយការពង្រេចពង្រឹលព្រៃឈើ រួមទាំងការបង្ហិនបង្ហោចព្រៃឈើផង ដែលនាំឲ្យទឹកសមុទ្រឡើងកម្ពស់ ផ្ទៃដីក្លាយជាវាលរហស្ថាន ហើយទទួលរងខ្យល់ព្យុះសង្ឃរាគ្មានអ្វីទប់។

តាមសេចក្តីរាយការណ៍ពី កាកបាទក្រហមអន្តរជាតិ មនុស្សជាតិរងគ្រោះ ខ្ចាត់ចេញពីភូមិកំណើតដោយ សារគ្រោះមហន្តរាយបរិស្ថាន ច្រើនជាងខ្ចាត់ខ្ចាយ ព្រាត់ព្រាយដោយសារចម្បាំងរាំងជល់។ នៅប្រទេស កម្ពុជា គម្របព្រៃឈើប្រមាណ ៣០% បានបាត់បង់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៥ ហើយនៅក្នុងទសវត្ស ១៩៩០ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលប់ចោលគម្រោងឲ្យលុយខ្ចី១២០លានដុល្លារ ព្រោះតែរដ្ឋាភិបាលបាត់បង់ពន្ធដារពីធនធានធម្មជាតិព្រៃឈើរបស់ខ្លួន។

ក្នុងទសវត្ស ១៩៩០ និង ដើមទសវត្ស ២០០០ មានតែក្រុមហ៊ុនរបស់សែស្រឡាយក្រុមគ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុណ្ណោះ ដែលរកស៊ីទ្រង់ទ្រាយធំ មានដូចជាក្រុមហ៊ុន ភាពីម៉ិច របស់យាយ ភូ ដែលជាម្រាក់ជំទាវ ប៊ុនរ៉ានី ហ៊ុន សែន ហ៊ុននឹងក្រុមហ៊ុនចិន Wuzhishanក្រុមហ៊ុន ចើន្តាផ្លាយវោដ (Chernda Plywood)របស់អ្នកស្រី សេង គាង និង មៀង លីហេង អតីតភរិយា ឌី ចូចហៅ ហ៊ុន ចូច និង អ្នកស្រី សុខ កែវ ភរិយាលោករដ្ឋមន្រ្តី កសិកម្ម ចាន់ សារុន ដែលជួលដីឲ្យក្រុមហ៊ុនចិនតៃវ៉ាន់ឈ្មោះ  Kingwood Industry

ចន្លោះឆ្នាំ២០១០ ដល់បច្ចុប្បន្ន ឈ្មួញឈើលេចឈ្មោះ ទ្រី ភាព រហស្សនាម ស្តេច គ្រញូង (King of  Rosewood) តាមសេចក្តីរាយការណ៍ពីអង្គការ Global Witness។ ទ្រី ភាព ជាអតីតទីប្រឹក្សានាយករដ្ឋមន្រ្តី បង្កើតក្រុមហ៊ុន ទី ភាព ហ្រ្គុប

ក្រៅពីក្រុមហ៊ុន ទ្រី ភាព ហ្រ្គុប ក្រុមហ៊ុន ភាពីម៉ិច ក្រុមហ៊ុន ចើន្តាផ្លាយវោដ ក្រុមហ៊ុន Kingwood ឥឡូវនេះ ក្រុមហ៊ុន អង្គរផ្លាយវោដ គ្រប់គ្រងដោយ ជា ពៅ ដែលផ្តល់ឈើឲ្យក្រុមហ៊ុនតៃវ៉ាន់ Think Biotech មានថៅកែឈ្មោះ លូ ជូឆាង (Lu Chu Chang) ក្រុមហ៊ុន ហ្វ័ងអាញ់ ចាឡាយ (HAGL) គ្រប់គ្រងដោយឈ្មោះ ឌ័ន ង្វៀងឌឹក និង ឈ្មោះ ឡេង រិទ្ធី តំណាងក្រុមហ៊ុនចំការកៅស៊ូយួន (VRG) មានឈ្មោះរកស៊ីកាប់ឈើខ្មែរជំនួសវិញ។ ថៅកែក្រុមហ៊ុនខ្លះ កាប់ឈើប្រណីតៗពាយ ដឹកលក់ចេញអស់ បានដើមបានចំណេញហើយ ក៏រត់ចោលអាជីវកម្ម ហើយប្រកាសថា ក្ស័យធន។

ការកាប់ឈើស្របច្បាប់ក្តី ខុសច្បាប់ ដែលធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិ បាត់បង់ព្រៃឈើ គេចាត់ទុកជាការគ្រប់គ្រងសេដ្ឋកិច្ចខុសក្បួនខ្នាត ជាឧក្រិដ្ឋកម្មបំផ្លាញធនធានធម្មជាតិព្រៃឈើ និង បរិស្ថាន ដោយពួកបណ្តាញឈ្មួញឧក្រិដ្ឋ បណ្តាលឲ្យមនុស្សលោករងគ្រោះថ្នាក់ទៅអនាគត។ អំពើ និង ទង្វើឧក្រិដ្ឋនេះ អ្នកច្បាប់វែកញែកឃើញថា ស្មើនឹងមានចេតនាសម្លាប់មនុស្សជាតិ crime against humanity។ 

តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅឆ្នាំ២០១៦ បានផ្តើមពិនិត្យ ពិចារណា ដាក់បញ្ចូលបទឧក្រិដ្ឋកម្មបំ ផ្លាញបរិស្ថាន ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

អាជ្ញាអង្កេត ហ្វាទូ បិនស៊ូដា (Fatou Bensouda) ពីការិយា ល័យរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បានសរសេរជាគោលការណ៍ បន្ទាប់ពីមានពាក្យបណ្តឹងនៅឆ្នាំ ២០១៤ រឿងទន្រ្ទាន ច្បាមយកដីធ្លី បណ្តេញប្រជាពលរដ្ឋខ្មែរពីផ្ទះសម្បែងជិត ១លាននាក់នៅប្រទេសកម្ពុជា ក្រោមកិច្ចដឹកនាំលោក ហ៊ុន សែន។

ក្រុមអ្នកច្បាប់អន្តរជាតិ យល់ស្របថា ល្មមដល់ពេលវេលាតុ លាការអន្តរជាតិនេះ យកករណីបំផ្លាញព្រៃឈើ បំផ្លាញបរិស្ថាន ដែលធ្វើឲ្យមនុស្សរងគ្រោះ ប៉ះពាល់ដល់ សន្តិសុខ សុវត្ថិភាពក្នុងជីវិតរស់នៅ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ផ្លូវអារម្មណ៍ ដាក់ជាឧក្រិដ្ឋកម្មបំផ្លាញមនុស្សជាតិហើយ។ សំណើនេះ បានទទួលការគាំទ្រពីប្រទេសមួយចំនួន និង អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិធំៗ។ 

ដោយផ្អែកលើ ច្បាប់ក្រុងរ៉ូម (Rome Statute) ត្រង់មាត្រា ៧ ផ្នែកទី (១) កថាខណ្ឌ (ខេ) Article 7(1)(k) ដែលចែងអំពី…. “អំពើ ឬ ទង្វើអមនុស្សធម៌ដទៃឯទៀត…ដែលបង្កដោយចេតនាឲ្យមានការឈឺចាប់ដ៏ពេកពន់ និង របួសស្នាមធ្ងន់ធ្ងរដល់ខ្លួនប្រាណក្តី ឬ ដល់អារម្មណ៍ផ្លូវចិត្តក្តី ឬ ដល់សុខភាពខ្លួនប្រាណក្តី។”

កាលពីឆ្នាំ២០១៩ ការិយាល័យប៉ូលិសអន្តរជាតិ Interpol នៅខេត្តលីយ៉ុង ប្រទេសបារាំង បានផ្តើមធ្វើសហប្រតិបត្តិការជាមួយភ្នាកងារអ.ស.ប ហៅថា កម្មវិធីបរិស្ថានអ.ស.ប (UN Environmental Program) ដោយហៅ ឧក្រិដ្ឋកម្មបរិស្ថាន ដែលរកចំណូលបានពី ១១០ពាន់លាន ដល់ ២៨១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ថាជាការគម្រាមកំហែងសកលលោក។ ក្នុងកិច្ចសហប្រតិបត្តិការ Interpol រាយឈ្មោះឧក្រិដ្ឋជនគេចច្បាប់ចំនួន ៧នាក់ដូចតទៅនេះ៖

1.     ហ្គួ ជិនហ្វ័ង អាយុ ៤២ឆ្នាំ ត្រូវការចាប់ដោយអាជ្ញាធរចិន អំពីរឿង រត់ពន្ធសត្វកម្រ ដែលរដ្ឋការពារ

2.     នីកូឡាស់ អឹមវេរី ជេហ្វវ៉ា អាយុ៤៤ឆ្នាំ ត្រូវការចាប់ដោយអាជ្ញាធរ ខិនញ៉ា អំពីរឿងលក់ភ្លុក ចែ ខ្នាយសត្វព្រៃ និង សកម្មភាពឧក្រិដ្ឋមានរចនាសម្ព័ន្ធ

3.     សាមុយអែល បាការី ជេហ្វវ៉ា អាយុ២៩ឆ្នាំ ត្រូវការចាប់ដោយអាជ្ញាធរ ខិនញ៉ា អំពីរឿងជួញដូរភ្លុក ចែ ខ្នាយសត្វព្រៃ និង សកម្មភាពឧក្រិដ្ឋមានរចនាសម្ព័ន្ធ

4.    អ៊ើហ្គេស្ត ម៉េម៉ូ អាយុ៣៤ឆ្នាំ ត្រូវការចាប់ដោយអាជ្ញាធរ ក្រិក អំពីរឿងកាប់ឈើខុសច្បាប់ក្នុងព្រៃថែរក្សា

5.     តូវឡាន់ ម៉េម៉ូ អាយុ៣៩ឆ្នាំ ត្រូវការចាប់ដោយអាជ្ញាធរ ក្រិក អំពីរឿង កាប់ឈើខុសច្បាប់ក្នុងព្រៃថែរក្សា និង កាន់កាំភ្លើងខុសច្បាប់

6.     បេគូមូសា ម៉ាវៀលីស ស៊្ហីបា អាយុ៣៩ឆ្នាំ ត្រូវការចាប់ដោយអាជ្ញាធរ អេស្វាទីនី ប្រទេសភាគខាងត្បូងអាហ្រ្វិក អំពីរឿង សម្លាប់សត្វព្រៃ

7.     មុក ណាមវ៉ុង អាយុ៦២ឆ្នាំ ត្រូវការចាប់ដោយអាជ្ញាធរចិន អំពីរឿងរត់ពន្ធសត្វរក្សា ការពារ និង ផលិតផលពីសត្វទាំងនោះ

Interpol គូសសម្គាល់ កំណត់ដំណាក់កាលនៃអំពើពុករលួយពីបណ្តាញជំនួញឈើព្រៃក្នុងពិភពលោកថា មាន៦ជំហាន៖

ទី១. មន្រ្តីរដ្ឋាភិបាលស៊ីសំណូកក្នុងការដេញថ្លៃលក់−ទិញឈើ ចេញអាជ្ញាប័ណ្ណឲ្យកាប់ឈើ

ទី២. អធិការត្រួតព្រៃឈើ ឬ មេព្រៃស៊ីសំណូក អនុញ្ញាតឲ្យបន្តសកម្មភាពខុសច្បាប់

ទី៣. ការដឹកជញ្ជូន គេក្លែងក្រដាសស្នាមឯកសារ អ្នកយាមឆែកឆេរស៊ីសំណូកឲ្យរថយន្តដឹកឈើចេញ

ទី៤. ឃ្លាំង ឬ រោងអារឈើ លាយឡំឈើលួចកាប់ខុសច្បាប់ជាមួយនឹងឈើកាប់ស្របច្បាប់

ទី៥. ការនាំចេញទៅក្រៅ គេក្លែងឯកសារលើបញ្ជីបង់ពន្ធគយ

ទី៦. ការលក់ចេញ អធិការត្រួតពិនិត្យឈើ ស៊ីសំណូក ជួយបិទបាំងការលក់ឈើខុសច្បាប់និង ឈើរក្សាការពារទុក

ស.រ.អា បានដាក់ឈ្មោះមន្រ្តី និង ពាណិជ្ជករខ្មែរធំៗមួយចំនួនដែរក្នុងបញ្ជីធ្វើទណ្ឌកម្ម។ គេរង់ចាំមើលពេលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ផ្តើមស៊ើបអង្កេត ថាតើមានអ្នកណាខ្លះចូលអន្ទាក់ច្បាប់អន្តរជាតិ៕

Exit mobile version